ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចមុខលោក Biden កាន់ចង្កូតភីកអាប់អគ្គិសនីដំបូងរបស់ Ford មុនពេលបង្ហាញខ្លួនផ្លូវការថ្ងៃស្អែក

ការរង់ចាំនៃចង់ឃើញរូបរាង និងមុខមាត់ពិតប្រាកដនៃភីកអាប់អគ្គិសនី Ford 150 Lightning ដែលគ្រោងនិងបង្ហាញខ្លួនជាផ្លូវការទៅកាន់ពិភពលោកនាថ្ងៃទី ២០ ខែឧសភានេះ បានកំពុងនឹងជិតមកដល់។

ប៉ុន្តែថ្មីៗ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលលោកប្រធាបនាធិបតី Biden បានទៅទស្សន:កិច្ចនៅរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Ford នៅតំបន់ Dearborn ជាមួយវត្តមានរថយន្ត Ford ជាច្រើនម៉ូឌែលចតបង្ហាញ រួមបញ្ជូលទាំងភីកអាប់អគ្គិសនី Ford 150 Lightning ផងដែរ។

ពេលកំពុងថ្លែងសុន្ទរកថានៅឯរោងចក្រនេះគំរូរថយន្ត Ford 150 Lightning ត្រូវបានគេមើលឃើញចតនៅផ្នែកខាងក្រោយដោយពុំមានការបិទបាំងអ្វីឡើយ។ តាមរយ:ការដាក់បង្ហាញនេះ អ្វីដែលគួរអោយកត់សម្គាល់ខ្លាំងបំផុតនោះគឺ Lightning បានបំពាក់ជាមួយចង្កៀងមុខថ្មីប្លែក និងអំពូល LED ដែលលាតសន្ធឹងលើប៉ាណាអូសចុះក្រោម រួមជាមួយប៉ាណាខ្មៅរលោងបិទជិតផងដែរ។ ចំណែកកាងខាងមុខ, កញ្ចក់សងខាង និងខាងមុខ មានលក្ខណៈដូចគ្នានឹងម៉ូដែល F-150 ធម្មតាដែរ។

បន្ទាប់ពីមានឱកាសធ្វើតេស្តបើកបរសាកល្បងរថយន្ត F-150 Lightning នេះ ប្រធានាធិបតី Biden ប្រាប់អ្នកយកព័ត៌មានថា “រថយន្តនេះពិតជាលឿន” បន្ទាប់ពីបានកាន់ដែចង្កូតភ្លាមៗ។ បន្ទាប់មកគាត់បានបញ្ជាក់ថាវាស្ទុះពីល្បឿន ០-៩៦ គីឡូម៉ែត្រ / ម៉ោងត្រឹមរយៈពេលប្រហែល ៤,៣ ឬ ៤,៤ វិនាទីប៉ុណ្ណោះ ប៉ុន្តែអ្នកតំណាងរបស់ Ford បានលឺហើយឆ្លើយតបថាក្រុមហ៊ុនមិនទាន់បានបង្ហាញព័ត៌មានលំអិតអំពីល្បឿនរបស់វានៅឡើយទេ។ ក្រោយមកលោក Biden ក៏បង្កើនល្បឿនរហូតដល់ ១៣០ គីឡូម៉ែត្រ /ម៉ោង។

តាមរយ:ដំណើរទស្សន:កិច្ចលោក Biden ទៅមជ្ឈមណ្ឌលរថយន្តអគ្គិសនីនៅក្រុង Dearborn នេះគឺដើម្បីផ្សព្វផ្សាយផែនការហេដ្ឋារចនាសម្ព័ន្ធរបស់គាត់ ដែលរួមបញ្ចូលការវិនិយោគរាប់ពាន់លានដុល្លារទៅក្នុងការអភិវឌ្ឍរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ram 1500 DT ចេញលក់លើទីផ្សារប្រទេសមួយនេះ ក្នុងតម្លៃជាង ១១ម៉ឺនដុល្លារ

(ទីផ្សារប្រទេសអូស្ត្រាលី)ក្រុមហ៊ុន Ram បានធ្វើការប្រកាសចេញរថយន្តភីកអាប់ Ram 1500 DT សេរ៊ីឆ្នាំ ២០២១ ជាផ្លូវការសម្រាប់ទីផ្សារប្រទេសអូស្ត្រាលី បន្ទាប់ពីពន្យាពេលក្នុងការបង្ហាញវត្តមានលើទីផ្សារប្រទេសអូស្ត្រាលីជាច្រើនខែកន្លងទៅ វានឹងត្រូវបានដាក់លក់រួមជាមួយរថយន្ត DS Series(Classic Model)។

រថយន្តភីកអាប់ Ram 1500 DT មាន ២ជម្រើសម៉ូឌែលគឺ Laramie និង Limited។ រថយន្តភីកអាប់នេះកម្លាំង ​៣៩០សេះ និងកម្លាំងរមួល ៥៥៦ញ៉ូតុនម៉ែត្រ ដំណើការដោយម៉ាស៊ីនសាំង ៥,៧លីត្រ V8 រួមជាមួយប្រព័ន្ធ Mild-hybrid ៤៨វ៉ុល។

Ram បានអះអាងថា 1500 DT គឺជាភីកអាប់ខ្នាតធំប្រភេទ Aerodynamic មួយនៅលើពិភពលោក។ ដើម្បីជំនួយដល់ប្រព័ន្ធ Aerodynamic និងការកាត់បន្ថយទម្ងន់ វាបានបំពាក់ជាមួយប៉ាណាបែប Active grille Shutters, ថាសកង់ទំហំ ២២អ៊ីញ, ប្រព័ន្ធ Air Suspension ប្រភេទ Active-Level ដែលអាចជួយអោយរថយន្តអាចទម្លាក់កម្ពស់រថយន្តបាន ១៥មីលីម៉ែត្រនៅពេលបើកលើផ្លូវល្បឿនលឿន។

ចំណែកការបើកបរលើផ្លូវលំបាក Off-road ប្រព័ន្ធ Suspension នៃរថយន្តគឺអាចតម្លើង និងទម្លាក់កម្ពស់រថយន្តបាន ៥១មីលីម៉ែត្រ។

រីឯផ្នែកខាងក្នុង បានបំពាក់ជាមួយដំបូល Panoramic Sunroof, អេក្រង់កម្សន្តTouchscreen ទំហំ ១២អ៊ីញ អាចភ្ជាប់ជាមួយប្រព័ន្ធ Uconnect 4, Voice Controlled Navigation, Apple Carplay, Android Auto និងកាំម៉េរ៉ា ៣៦០ដឺក្រេ, ឧបករណ៍បំពងសម្លេង Harman Kardon កម្លាំង ៩០០វ៉ាត់, Subwoofer ទំហំ ១០អ៊ីញ, កៅអីខាងមុខមានមុខងារ ក្តៅត្រជាក់ រួមជាមួយកៅអីខាងក្រោយអាចបត់បានជារាង ៦០/៤០ និងអាចផ្ទុកបានចំណុះ ១៥០លីត្រ។

សម្រាប់ Ram 1500 DT Laramie មានតម្លៃចាប់ពី ១១៤ ៩៥០ដុល្លារ និង Ram 1500 DT Limited មានតម្លៃចាប់ពី ១៣៩ ៩៥០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ការរឿងម៉ាស៊ីនរបស់ LC300 រួមទាំងកញ្ចប់សុវត្ថិភាព TSS និងលក្ខណៈពិសេសជាច្រើនទៀត

[ស្រាវជ្រាវ] ប៉ុន្មានថ្ងៃនេះ មានការនិយាយពីរថយន្តស៊េរីថ្មី Toyota Land Cruiser ២០២២ ដោយមានឯកសារផ្ទៃក្នុងជាច្រើនក៏បានបែកធ្លាយផងដែរ តាមរយៈគណនី Instagram មួយ ដែលមានឈ្មោះថា land.cruiser.300 បានបង្ហោះជាសាធារណៈនៅឯកសារជាច្រើន។ បើយោងតាមឯកសារទាំងនោះខាងក្រោមនេះជាអ្វីដែលរថយន្ត  LC300 ស៊េរីថ្មីនឹងមានបំពាក់៖

  • ម៉ាស៊ីនម៉ាស៊ូត ៣,៣ លីត្រ ស៊ីឡាំង V6 កម្លាំង ៣០២សេះ (២២៥គីឡូវ៉ាត់) កម្លាំងរមួល ៧០០ញ៉ូតុនម៉ែត្រ ដែលមានទៅលើប្រភេទ៖ GX-R, GR-S (ជំនួស VX-R) និង ZX
  • ម៉ាស៊ីនសាំង ៣,៥ លីត្រ ស៊ីឡាំង V6 កម្លាំង ៤០៩សេះ (៣០៥គីឡូវ៉ាត់) កម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ដែលមានទៅលើប្រភេទ៖ GR-S និង​ ZX
  • អេក្រង់កំសាន្ត
    • GX-R ទំហំ ៧អុីញ ឧបករណ៌បំពងសម្លេង ៤ ចំណុច
    • ZX & GR-S ប្រភេទ​ JBL ទំហំ១២,៣ អុីញ
    • អេក្រង់កំសាន្តខាងក្រោយទំហំ ១១,៦អុីញ ប្រភេទ Touch-screen (សម្រាប់ ZX)
    • មុខងារ Apple CarPlay និង Android Auto (សម្រាប់ ZX និង GR-S)
  • ប្រើប្រាស់កញ្ចប់សុវត្ថិភាព TSS
  • កាំមារ៉ា ៣៦០ដឺក្រ លក្ខណៈ 3D

  • ប្រព័ន្ធបង្ហាញព័ត៌មានលើកញ្ចក់ Head Up Display
  • ប្រព័ន្ធជំនួយបើកទ្វាក្រោយ Kick Sensor (សម្រាប់ ZX)
  • ថាសកង់ទំហំ ២០អុីញ (សម្រាប់ ZX)
  • ចង្កៀងមុខប្រភេទ LED មុខងារទម្លាក់ហ្វា-កូដ ស្វ័យប្រវត្តិ ដែលវាជាផ្នែកមួយរបស់ TSS
  • ចង្កៀងមុខ ក្រោយ LED ភ្ជាប់ដោយស៊ីញ៉ូមានចលនា ដូចរថយន្ត LX570
  • មុខងារលាងសម្អាតកាំមេរ៉ាក្រោយ (សម្រាប់ ZX និង GR-S)

ទោះជាយ៉ាងនេះក្តី ប៉ុន្តែវាគ្រាន់តែជាឯកសារ ដែលបានបង្ហោះប៉ុណ្ណោះ ជាក់ស្តែងយ៉ាងណានោះ យើងនឹងរង់ចាំបន្តទៀត ជាពិសេសសម្រាប់ទីផ្សាររបស់កម្ពុជាផ្ទាល់ ដោយសារតែមានក្រុមហ៊ុនផ្លូវការ តូយ៉ូតា (ខេមបូឌា)។ ខេមបូអូតូ នឹងបន្តតាមដាន និងចែករំលែកដល់បណ្តារអ្នកគាំទ្រទាំងអស់គ្នាបន្ថែមទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda លក់ឡាន១ឆ្នាំ ចំណេញបានជាង ៦ពាន់លានដុល្លារ

កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមហ៊ុន Honda Motor Co បានប្រកាសពីការកើនឡើងប្រាក់ចំណេញប្រតិបត្តិការប្រចាំឆ្នាំ ៤,២ ភាគរយ ស្របពេលដែលការលក់រថយន្តបានងើបឡើងវិញ ពីផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ ដែលគ្របដណ្តប់លើទីផ្សាររថយន្ត។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនលំដាប់លេខ ២ ខាងលើ បាននិយាយថា ប្រាក់ចំណេញប្រចាំឆ្នាំ គិតចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១ មានចំនួន ៦៦០,២ ពាន់លានយ៉េន (៦,០៤ ពាន់លានដុល្លារ) ហើយបើធៀបនឹងឆ្នាំមុន គឺមានចំនួនត្រឹមតែ ៦៣៣,៦ ពាន់លានយ៉េន ប៉ុណ្ណោះ។

គួរឲ្យដឹងថា លទ្ធផលគឺល្អប្រសើរជាងការប៉ាន់ស្មានប្រាក់ចំណេញ ត្រឹម ៥៦០,២ ពាន់លានយ៉េន របស់ SmartEstimate និងបានយកឈ្នះការប៉ាន់ស្មានរបស់ក្រុមហ៊ុន Honda ចំនួន ៥២០ ពាន់លានយ៉េន ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ឆ្នាំមុន Toyota លក់ឡានបានជិត ១០លានគ្រឿង

ក្រុមហ៊ុន Toyota បានប្រកាសពីលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២១ (FY2021) របស់ខ្លួន ដែលគិតចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១។ ក្នុងអំឡុងពេលនោះ ក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ អាចលក់រថយន្តបានចំនួន ៩,០៨៧ លានគ្រឿងនៅទូទាំងម៉ាក Toyota និង Lexus របស់ខ្លួន។

បើប្រៀបធៀបទៅនឹងឆ្នាំហិរញ្ញវត្ថុមុនរបស់ខ្លួន (FY2020) ក្រុមហ៊ុននេះលក់រថយន្តបាន ចំនួន ៩,៤៦៦ លានគ្រឿង ទាំងម៉ាក Toyota និង Lexus ដែលជាការធ្លាក់ចុះ ៤ ភាគរយ។

ទោះជាយ៉ាងណា លទ្ធផលនេះគឺលើសពីចំនួន ៨លានគ្រឿងដែលក្រុមហ៊ុនបានរំពឹងទុក កាលពីខែឧសភាឆ្នាំមុន ក្នុងស្ថានភាពអាសន្នដំបូងរបស់ជប៉ុន ដែលកំពុងឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩។

យោងទៅតាមក្រុមហ៊ុន Toyota បានឲ្យដឹងថា ២៣,៧% នៃចំនួន ៩,០៨៧ លានគ្រឿងនោះ ឬ ២,១៥៥ លានគ្រឿង គឺជារថយន្តកូនកាត់អគ្គីសនី ដោយក្នុងនោះមាន ២,០៨៧ លានគ្រឿងជា Hybrid, ជាង ៥៩ ០០០គ្រឿងជា Plug-in Hybrid, រថយន្តអគ្គិសនីសុទ្ធ ជាង ៦ ០០០ គ្រឿង និង រថយន្តអ៊ីដ្រូហ្សែន ជាង ៣ ០០០ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រណីតកូរ៉េ ដាក់តម្លៃលក់ប៉ែងជើង BMW និង Mercedes នៅទីផ្សារអង់គ្លេស

ម៉ាករថយន្តប្រណីតរបស់កូរ៉េខាងត្បូង Genesis បានធ្វើការវាយលុកទីផ្សារអឺរ៉ុបជាមួយយុទ្ធសាស្ត្រតម្លៃដ៏ខ្លាំងក្លាបំផុត ជាពិសេសនៅទីផ្សារអង់គ្លេស ដោយរថយន្តរបស់ក្រុមហ៊ុននេះបានដាក់លក់ក្នុងតម្លៃធូរថ្លៃជាងរថយន្តរបស់ក្រុមហ៊ុនអាល្លឺម៉ង់ដទៃទៀត។

រថយន្ត Genesis G80 ជាក់ស្ដែងបានដាក់លក់នៅអង់គ្លេសក្នុងតម្លៃប្រមាណ ៥២ ៧៦០ដុល្លារ សម្រាប់ប្រភេទ Premium Line។ តម្លៃនេះគឺធូរជាងរថយន្ត BMW 520d SE ដែលមានតម្លៃប្រមាណ ៥៧ ១៣១ដុល្លារ ហើយក៏ធូរជាងរថយន្ត Mercedes E-Class ដែលមានតម្លៃចាប់ពីប្រមាណ ៥៧ ១៧០ដុល្លារ។

ចំណែករថយន្ត GV80 ឯណោះវិញមានតម្លៃចាប់ពីប្រមាណ ៨០ ៤៨៦ដុល្លារ ដែលធូរថ្លៃជាងរថយន្ត BMW X5 ដែលមានតម្លៃចាប់ពីប្រមាណ ៨៥ ២០៧ដុល្លារ ហើយក៏ធូរថ្លៃជាងរថយន្ត Mercedes ដែលស្ថិតនៅលំដាប់ថ្នាក់ដូចគ្នាផងដែរ។

ការលេងយុទ្ធសាស្ត្រដាក់តម្លៃធូរថ្លៃជាងនេះ ច្បាស់ណាស់ថានឹងជួយដល់ម៉ាករថយន្ត Genesis ឲ្យអាចប្រកួតប្រជែងនឹងគូប្រជែងដទៃទៀតនៅទីផ្សារអង់គ្លេស ហើយឆាប់ៗខាងមុខ Genesis ក៏នឹងបញ្ចេញលក់រថយន្តអគ្គិសនីរបស់ខ្លួននៅលើទីផ្សារនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អតិថិជនសម្រុកទិញរថយន្ត Chevrolet Trax 2021 ដែលទើបចូលស្តុកថ្មី យ៉ាងច្រើនកុះករ! តម្លៃជាង ៣ម៉ឺនទេ តែគុណភាពកប់ហ្មង!

ការ​ប្រើប្រាស់​រថយន្ត​ដែល​ជួយ​សន្សំ​សំចៃ​ ​បច្ចេកវិទ្យា​ច្រើន​ ​សុវត្ថិភាព​ខ្ពស់​ ​ហើយ​មាន​ទំហំ​សមល្មម ​ងាយ​ស្រួល​ក្នុង​ការ​បើកបរ​ក្នុង​ទី​ក្រុង​ ​ក៏​ដូច​ជា​មាន​លទ្ធភាព​បើកបរ​ផ្លូវ​ឆ្ងាយ​ ​ឬ​ផ្លូវ​លំបាក​បាន​ទៀត​នោះ​ ​គឺ​ពិត​ជា​ចំណុច​ដែល​អតិថិជន​ជា​ច្រើន​តែង​ចង់​បាន។

ដូច​នេះ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ខាង​លើ​បាន​ទាំង​ស្រុង​នឹងជួយសម្រួលដល់ការចំណាយរបស់អតិថិជនដែលមានភាពចាំបាច់ក្នុងការបញ្ជាទិញរថយន្ត ក្រុមហ៊ុន Chevrolet ប្រចាំប្រទេសកម្ពុជា បាននាំចូលស្តុកថ្មីជាច្រើនគ្រឿងនូវម៉ូដែល ​Chevrolet Trax​ ​សេរី​ឆ្នាំ​ ​២០២១​។ ហើយបើយោងតាមរបាយការណ៌លក់ពីក្រុមហ៊ុន Chevrolet ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់បានបញ្ជាទិញ​ រថយន្ត Chevrolet Trax​ ​សេរី​ឆ្នាំ​ ​២០២១ ជាមួយ​តម្លៃ​ត្រឹម​តែ​ ​៣៧ ៥០០ ​ដុល្លារ​ ​នឹង​អាច​បង់​រំលោះ​ ​២៩៥​ ​ដុល្លារ​ក្នុង​មួយ​ខែ​ ​ហើយ​សម្រាប់​បង​ប្អូន​ដែល​បញ្ជា​ទិញ​ឥឡូវ​នេះ​ ​គឺ​នឹង​មាន​ការ​ដឹក​ជញ្ជូន​ដល់​គេហដ្ឋាន​ ​២៥​ ​រាជធានី​ខេត្ត​ដោយ​មិន​គិត​ថ្លៃ ជាមួយនឹងការធានារយៈពេល ៣ឆ្នាំ ឬ ១០០,០០០គីឡូម៉ែត្រ។

Chevrolet Trax​ ​សេរី​ឆ្នាំ​ ​២០២១​ ​ជា​រថយន្ត​ជួយ​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​ច្រើន​ ​ដែល​មាន​បំពាក់​ម៉ាស៊ីន​សាំង​ ​ស៊ីឡាំង​ចំណុះ​ ​១,៤លីត្រ Turbocharged​ ​ដែល​ធ្វើ​ឲ្យ​រថយន្ត​មាន​សន្ទុះ​ស្ទុះ​ខ្លាំង​ ​កម្លាំង​ ​១៤០សេះ​ ​អម​ជាមួយ​ប្រព័ន្ធ​អូស​កង់​ផ្នែក​ខាង​មុខ​ ​(ប៉ុង១ FWD) ​និង​ប្រអប់​លេខ​ ​៦​ ​វគ្គ (អូតូ​ ​និង​លេខ​ជំនួយ) ។

បើកបរ​កាន់​តែ​ងាយស្រួល​ ​ជា​មួយ​ចង្កូត​ភ្លើង​ធូរ​ងាយ​បង្វិល​ ​(Electronic Steering Wheel)​ ​អាច​មើល​ខាង​ក្រៅ​បាន​ច្បាស់​នៅ​ពេល​រាត្រី​ដោយ​ចង្កៀង​ជា​ប្រភេទ​អំពូល​គុជ​ ​HID Projector​ ​រំលេច​ជាមួយ​អំពូល​ ​LED​ ​ ចាំង​ជះ​ពន្លឺ​បាន​ល្អ​ ​មិន​ចាំង​ភ្នែក​អ្នក​បើកបរ​បញ្ច្រាស​ទិស​គ្នា​ ​និង​អាច​កំណត់​កម្រិត​ទាប​ខ្ពស់​បាន​យ៉ាង​ងាយ​ស្រួល។

អ្នក​ប្រើប្រាស់​នឹង​រីករាយ​ក្នុង​ការ​បើកបរ​រថយន្ត​ទំនើប​នេះ​ ​ដោយ​ផ្នែក​ខាង​ក្នុង​រចនា​បែប​ស្ព័រ​ ​មាន​ភ្ជាប់​មក​ជាមួយ​អេក្រង់​ ​Touch screen​ ​ទំហំ​ ​៧​ ​អ៊ីញ​ ​បូក​រួម​ជា​មួយ​មុខងារ​ផែនទី​ ​GPS​ ​និង​អាច​ភ្ជាប់​ទូរស័ព្ទ​ដោយ​ ​Apple Car Play។

ជារថយន្តផលិតតាមស្តង់ដារគុណភាពអាមេរិក និងទទួលចំណាត់ថ្នាក់ផ្នែកសុវត្ថិភាពកម្រិតផ្កាយ ៥ ពី NCAP រថយន្ត Chevrolet Trax ស៊េរីឆ្នាំ ២០២១​ ​ផ្នែកខាងក្រោយមានបំពាក់សេនស័រ ៤ គ្រាប់ និងកាមេរ៉ាសម្រាប់ជាជំនួយពេលចូលចត និងបង្ហាញជាបន្ទាត់រ៉េតាមចង្កូត ពោងសុវត្ថិភាព ៦ គ្រាប់ព័ន្ធពេញផ្នែកខាងក្នុងរថយន្ត ប្រព័ន្ធជំនួយការបើកបរឡើង ចុះចំណោត បូករួមប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS, EBD, ESC, TSC ហើយធុងសាំងរថយន្តនេះមានចំណុះ ៥៣លីត្រ។

Chevrolet Trax សេរីឆ្នាំ ២០២១ មានជើងក្រោមខ្ពស់ និងយ៉ាន់កង់ទំហំ ១៨ អ៉ីញដ៏រឹងមាំ ដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ហើយកាន់តែពិសេសគឺមានបំពាក់មកជាមួយ សេនស័រកង់ទាំង ៤ គ្រាប់ដែលបង្ហាញពីសម្ពាធខ្យល់កង់បានច្បាស់លាស់ អាចឲ្យអ្នកបើកបរដឹងបានភ្លាមៗ ជៀសវាងបញ្ហានានា។

ដូច្នេះអាចនិយាយបានថា បើផ្តោតលើគុណភាព តម្លៃ និងបច្ចេកវិទ្យាទំនើបបែបនេះ មានតែ Chevrolet Trax  ឆ្នាំ ២០២១ តែប៉ុណ្ណោះដែលស័ក្តិសមជាមួយប្រិយមិត្តបំផុត។

  • សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងមកទីតាំងក្រុមហ៊ុន Chevrolet ផ្ទាល់ អគារ #115 មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ 095 555 832 | 093 889 888
ផ្ទាំងផ្សាយពាណិជ្ជកម្ម

កីឡាក Paulo Dybala អបអរគ្រាប់បាល់ទី ១០០ សម្រាប់ក្រុម Juventus ជាមួយឡាន Lamborghini Aventador ថ្មី

កីឡាក Paulo Dybala គឺជាខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus។ បន្ទាប់ពីបានបង្ហាញខ្លួនលើកទី ២៥១ របស់គាត់សម្រាប់ក្រុម Juventus កីឡាកររូបនេះកំពុងធ្វើការអបអរគ្រាប់បាល់ទី ១០០ របស់ខ្លួន ជាមួយរថយន្ត Lamborghini Aventador ថ្មីមួយគ្រឿង ។

ក្រុមហ៊ុន Lamborghini បានផ្តល់ជូននូវជម្រើសរថយន្តរបស់ខ្លួនជាច្រើនម៉ូឌែលសម្រាប់កីឡាកររូបនេះជ្រើសរើស ប៉ុន្តែកីឡាករជនជាតិអាហ្សង់ទីនរូបនេះបានធ្វើការជ្រើសរើសយករថយន្ត Lamborghini Aventador S Roadster ដែលវាមានតម្លៃប្រហែល ៤៦០ ០០០ដុល្លារ។

កីឡាករជនជាតិអាហ្សង់ទីនរូបនេះបាននិយាយថា”សម្រាប់រថយន្ត Aventador គឺជាក្តីស្រឡាញ់នៅពេលឃើញដំបូង។ ខ្ញុំបានរង់ចាំរយ:ពេល ២-៣ឆ្នាំដើម្បីទិញវា ប៉ុន្តែពេលនេះពិតជាមានមោទនភាព និងកិត្តិយសខ្លាំងណាស់ក្នុងការក្លាយខ្លួនជាម្ចាស់របស់រថយន្តនេះ។”

រថយន្ត Lamborghini Aventador S Roadster ដំណើការដោយម៉ាស៊ីនចំណុះ ៦,៥លីត្រ ទំហំ ១២ស៊ីឡាំង មានកម្លាំង ៧៤០សេះ និងកម្លាំងរមួល ៦៨៧ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ISR ៧វគ្គអូតូ ប្រើប្រាស់ប៉ុង ២។ វាស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

Dybala គឺជាកីឡាករដំបូងគេដែលមិនមែនជាជនជាតិអឺរ៉ុបដែលរកបាន ១០០ គ្រាប់អោយក្រុម Juventus ។ ខ្សែប្រយុទ្ធរូបនេះបានរកគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនក្នុងជ័យជម្នះ ៣-១ លើក្រុម Sassuolo កាលពីថ្ងៃទី ១២ ខែឧសភាកន្លងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើល Tesla ធ្វើតេស្តឡានកម្លាំង ១ ១០០សេះរបស់ខ្លួន តើលឿនកម្រិតណា? (មានវីដេអូ)

ក្រុមហ៊ុន Tesla ត្រូវបានប្រទះឃើញកំពុងធ្វើតេស្តសាកល្បងលើគំរូរូបរាងឡាន Model S Plaid Prototype នៅលើផ្លូវប្រណាំង Laguna Seca Track ក្នុងទីក្រុង California កាលពីសប្តាហ៍កន្លងទៅ។

គំរូឌីស្សាញជាក់លាក់នៃ Model S Plaid Prototype នេះនៅតែស្ថិតក្នុងស្ថានភាពបិទបាំងនៅឡើយ ប៉ុន្តែគេអាចទាយបានថាវាអាចជាម៉ូឌែល Plaid + ដែលក្រុមហ៊ុន Tesla ធ្លាប់សន្យាថានឹងក្លាយរថយន្តមួយដែលមានរយ:ពេលផលិតកម្មលឿនបំផុតលើទីផ្សារ។

រថយន្ត Model S Plaid Prototype នេះបានប្រើពេល ១ម៉ោង និង៣០វិនាទី ក្នុងការធ្វើតេស្តសាកល្បងនេះ ដែលវាត្រូវគ្នានឹងរយ:ពេលនៃរថយន្ត Model S Plaid Prototype ដែលបានបញ្ហាញការធ្វើតេស្តកាលពីខែកញ្ញាឆ្នាំមុន។

ក្រុមហ៊ុន Tesla អះអាងដារថយន្ត​លំដាប់​ Flagship ថ្មី​របស់ខ្លួន ដំណើរ​ការ​ដោយ​ម៉ូទ័រ​អគ្គិសនី​បី ដែល​សរុប​ចូល​គ្នា​អាច​បង្កើត​កម្លាំង​បាន​ជាង ១១០០​សេះ។ Tesla និយាយ​ថា​វា​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​មិន​ដល់ ២វិនាទី​ឡើយ​ និង​មាន​ល្បឿន​អតិបរមា​ ៣២០​គ.ម/ម៉​ ឯណោះ។ មិនត្រឹម​តែ​មាន​កម្លាំង​ខ្លាំង​ក្លា​បំផុត​នោះ​ទេ ប៉ុន្តែ​វា​ក៏​មាន​ផ្ដល់​នូវ​រយៈ​ចម្ងាយ​បើកបរ​បាន​ដល់​ជាង ៨៣៦​គីឡូម៉ែត្រ សម្រាប់​ការ​សាក​ពេញ​ម្ដងៗ។

ប្រសិន​បើ​វា​ពិត​ជា​ស្ទុះ​ខ្លាំង​បែប​នេះ​មែន​ពេល​ចេញ​លក់​ជា​ផ្លូវ​ការនាពេលចុងឆ្នាំនេះ នោះ​​ Tesla Model S Plaid នឹង​ក្លាយ​ជា​រថយន្ត​ដែល​ស្ទុះ​ខ្លាំង​ជាង​គេ​ក្នុង​លោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បញ្ហាខ្វះបន្ទះឈីប អាចប៉ះពាល់ដល់ឡាន Mazda ប្រមាណ ១០ម៉ឺនគ្រឿង នៅឆ្នាំនេះ

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Mazda Motor Corp បានឲ្យដឹងថា បញ្ហាខ្វះខាតបន្ទះឈីបអេឡិចត្រូនិក នឹងប៉ះពាល់ដល់រថយន្តរបស់ខ្លួន ប្រហែល ១០០ ០០០ គ្រឿងនៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២១ នេះ។

ទោះជាយ៉ាងណា ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Mazda នឹងប្រើប្រាស់ស្តុកដែលមានស្រាប់ ដើម្បីកាត់បន្ថយការប៉ះពាល់ មកសល់ត្រឹមប្រហែល ៧០ ០០០ គ្រឿង។

គួរឲ្យដឹងថា ការផ្លាស់ប្តូរទៅធ្វើការ និងរៀននៅឯផ្ទះ នៅទូទាំងពិភពលោក ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ បានជំរុញឲ្យមានតម្រូវការកុំព្យូទ័រយួរដៃ និងឧបករណ៍ផ្សេងទៀត ដែលធ្វើឲ្យមានកង្វះខាតបន្ទះឈីបទូទាំងពិភពលោកកាន់តែធ្ងន់ធ្ងរ។

ក្រុមហ៊ុនពិគ្រោះយោបល់ AlixPartners បាននិយាយថា បញ្ហានេះនឹងធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តខាតបង់ចំណូល ចំនួន ១១០ ពាន់លានដុល្លារនៅឆ្នាំនេះ ពោលគឺកើនឡើងពីការប៉ាន់ស្មានចំនួន ៦១ ពាន់លានដុល្លារ ដោយព្យាករណ៍ថាវិបត្តិនេះនឹងជះឥទ្ធិពលដល់ការផលិតរថយន្តចំនួន ៣,៩ លានគ្រឿង។

សូមបញ្ជាក់ថា រថយន្តពឹងផ្អែកលើបន្ទះឈីបសម្រាប់ធ្វើអ្វីគ្រប់យ៉ាង ចាប់ពីការគ្រប់គ្រងម៉ាស៊ីន ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ រហូតដល់មុខងារជំនួយការបើកបរ ដូចជា ប្រព័ន្ធហ្វ្រាំងបន្ទាន់ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+