ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់រថយន្តអគ្គិសនីមានល្បឿនលឿនទាំង ១២ម៉ូឌែល

ដោយមានពេលមិនយូរប៉ុន្មានទៀតប៉ុន្មាន ប្រទេសធំៗនៅអឺរ៉ុប នឹងមានតែវត្តមានតែរថយន្តអគ្គិសនីសុទ្ធ ក្រុមហ៊ុនផលិតរថយន្តនីមួយៗ បានខិតខំសិក្សាស្រាវជ្រាវទៅលើអាគុយ និងម៉ូទ័រអគ្គិសនី ដើម្បីជួយបំពេញតម្រូវការអោយរថយន្តអគ្គិសនីរបស់ខ្លួនអាចបើកបរបានចំងាយឆ្ងាយ និងល្បឿនលឿន។ ខាងក្រោមនេះ គឺជារថយន្តអគ្គិសនីដែលមានល្បឿនលឿន អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេលក្រោម ៣,១វិនាទី ដែលបានអះអាងផ្ទាល់ពីក្រុមហ៊ុនផលិត។

  • Audi RS E-tron Quattro: អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ៣,១វិនាទី។ ដំណើរការដោយម៉ូទ័រអគ្គិសនីភ្លោះ ២ មានកម្លាំងសរុប ៥៩០សេះ និងមានទម្ងន់ខ្លួន ២ ៣៤៧គីឡូក្រាម។

  • Tesla Model 3: វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ដែលអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ៣,១វិនាទី។

  • Lotus Evija: វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៤ មានកម្លាំងសរុប ១ ៩៧២សេះ ដែលអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេលក្រោម ៣វិនាទី។

  • Nio EP9: រថយន្តមានកម្លាំងសរុប ១ ៣៥៩សេះ អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ២,៧វិនាទី។

  • Porsche Taycan Turbo S: អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ២,៦វិនាទី ដំណើការដោយម៉ូទ័រអគ្គិសនីចំនួន ៤ និងកម្លាំង ១ ៩៤៩សេះ។

  • Tesla Model X Plaid: អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ២,៥វិនាទី។ រថយន្តនេះដំណើការដោយម៉ូទ័រអគ្គិសនីចំនួន ៣ និងកម្លាំង ១ ០២០សេះ។

  • Faraday Future FF91: អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ២,២វិនាទី និងដំណើការដោយម៉ូទ័រអគ្គិសនីចំនួន ៣ មានកម្លាំងសរុប ១​ ០៥០សេះ។

  • Pininfarina Battista:ដំណើការដោយម៉ូទ័រអគ្គិសនីចំនួន ៤ មានកម្លាំងសរុប ១​ ៩០០សេះអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ២,០វិនាទី។

  • ·Tesla Model S Plaid: ប្រើប្រាស់ពេល ១,៩៩វិនាទី ក្នុងការស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដំណើការដោយម៉ូទ័រអគ្គិសនីចំនួន ៣ និងកម្លាំង ១ ០៨០សេះ។

  • Tesla Roadster: អាចបើកបរបានចំងាយប្រហែល ១ ០០០គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ១,៩វិនាទី។

  • Rimac C_Two: អាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេល ១,៨៥វិនាទី និងមានល្បឿនអតិបរមា ៤១២គីឡូម៉ែត្រក្នុងមួយម៉ោង។

  • Aspark Owl: វាប្រើប្រាស់ពេល ១,៧២វិនាទី ក្នុងការស្ទុះពីល្បឿនកុងទ័រ ០-៩៦គីឡូម៉ែត្រក្នុងមួយម៉ោង ដំណើការដោយម៉ូទ័រអគ្គិសនីចំនួន ៤ និងកម្លាំង ១ ៩៨៤សេះ៕

Noted: សម្រាប់កម្លាំងសេះនៃរថយន្តមួយចំនួន ពួកយើងបាន Covert ពីចំនួន bhp ទៅ hp វាដូច្នេះវាអាចខ្វះ ឬលើសបន្តិច។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្ងៃប្រកាសចេញឡាន Land Cruiser ជំនាន់ថ្មី បានលេចធ្លាយហើយ!

រថយន្ត Toyota Land Cruiser 300 Series ដែលជារថយន្តជំនាន់ថ្មីមានការប្រើប្រាស់រចនាបថថ្មីនឹងត្រូវបង្ហាញវត្តមានជាផ្លូវការនៅចុងខែឧសភាឆ្នាំ២០២១នេះ។ នេះបើតាមការបង្ហាញរបស់ឯកសារផ្ទៃក្នុង។

ឯកសារផ្ទៃក្នុងដែលត្រូវបានចែកចាយលើបណ្ដាញ Instagram បានបញ្ជាក់ថា ៖ “ដោយសារការហាមឃាត់ជាលក្ខណៈសកល ហេតុនេះរូបភាពឌីហ្សាញនឹងមិនត្រូវបង្ហាញនៅមុនដំណាច់ខែឧសភាឆ្នាំ២០២១នេះឡើយ។”

បន្ថែមពីនេះដែរគេក៏បានដឹងអំពីដំណឹងមួយចំនួនអំពីរថយន្ត Land Cruiser ជំនាន់ថ្មី ជាមួយការលេចធ្លាយឯកសារផ្ទៃក្នុងនេះដែរ។

រថយន្ត Land Cruiser 300 Series នឹងមានបំពាក់ដំបូលអាលុយមីញ៉ូម ដើម្បីអាចជួយសន្សំសំចៃថាមពលប្រេងឥន្ធនៈឲ្យបានល្អប្រសើរជាងមុន តាមរយៈការកាត់បន្ថយទម្ងន់រថយន្ត។

សម្រាប់ទីផ្សារប្រទេសអាហ្វ្រិក ដែលជាប្រភពប្រទេសដែលឯកសារផ្ទៃក្នុងបានលេចធ្លាយនោះ នឹងមានជម្រើសរថយន្តចំនួន ៤ប្រភេទ។ ក្នុងនោះមានប្រភេទ GX-R ដែលមានតែជម្រើសម៉ាស៊ីនម៉ាស៊ូត ខណៈប្រភេទ GR-S នឹងមានទាំងម៉ាស៊ូត និងសាំង។ ហើយក្នុងនោះក៏មានមួយប្រភេទទៀតគឺ ZX ជាប្រភេទថ្លៃជាងគេ នឹងមានជម្រើសម៉ាស៊ីនពីរប្រភេទដូចគ្នា៕

 

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ ២០២២ បើកទទួលការកក់ជាផ្លូវការហើយ!

កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ អិម អេ​ ខេមបូឌា បានប្រកាសជាផ្លូវការអំពីការទទួលកក់ទុកមុននៃរថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ ២០២២ ជាម៉ូឌែលដែលលក់ដាច់ជាងគេ និងពេញនិយមបំផុតក្នុងទីផ្សារប្រទេសកម្ពុជា ហើយបងប្អូនជាច្រើនកំពុងតែទន្ទឹងរង់ចាំ និងបានសាកសួរមកកាន់ក្រុមហ៊ុនថា តើពេលណាក្រុមហ៊ុននឹងនាំចូលរថយន្តនេះមកជាផ្លូវការ និងចង់ឲ្យរថយន្តនេះមានវត្តមានឆាប់ៗក្នុងទីផ្សារប្រទេសកម្ពុជា? ដូច្នេះហើយដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការគាំទ្រយ៉ាងពេញទំហឹងទៅលើរថយន្ត Ford Ranger Wildtrak នេះ ក្រុមហ៊ុនក៏សម្រេចធ្វើការប្រកាសទទួលការកក់ទុកមុនជាផ្លូវការជាមួយនឹងតម្លៃពិសេស។

សម្រាប់រថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ ២០២២ នេះគឺមានការផ្លាស់ប្តូរទាំងរូបរាងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងដែលធ្វើឲ្យរថយន្តនេះមើលទៅកាន់តែមានភាពអំណាច និងគួរឲ្យទាក់ទាញខ្លាំងមែនទែនដែលចំណុចផ្លាស់ប្តូរថ្មីទាំងនេះមានដូចជា៖

ផ្នែកខាងក្រៅ

  • ប៉ាណាផ្នែកខាងមុខត្រូវបានរចនារូបរាងថ្មីទាំងស្រុងដែលមានរាងបែបសំណាញ់ពណ៍ខ្មៅរលោងដែលមើលទៅផ្តល់នូវភាពអំណាច អមជាមួយនឹងពណ៍ទឹកក្រូចនៅផ្នែកសងខាងដែលមើលទៅលេចធ្លោជាងមុន

  • ស៊ុមកញ្ចក់ក្តោបទាំងសងខាងក៏បានរចនាពណ៍ខ្មៅ
  • យ៉ាន់កង់ទំហំ ១៨ អ៊ីញពណ៍ខ្មៅដែលធ្វើឲ្យរថយន្តនេះកាន់តែមានភាពស្ព័រ

  • ដៃទ្វាររថយន្តក៏បានប្តូរទៅជាពណ៍ខ្មៅ
  • កាងខ្យល់ផ្នែកខាងក្រោយពណ៍ខ្មៅរំលេចជាមួយនឹងឆ្នូតពណ៍ទឹកក្រូចឲ្យស័ក្តិសមជាមួយប៉ាណាផ្នែកខាងមុខ

ផ្នែកខាងក្នុង

  • តែមផុសអក្សរ Wildtrak នៅលើឈ្នាន់ទ្វារ
  • កៅអីស្បែកបែបប្រណិតពណ៍ខ្មៅបង្កប់ជាមួយថ្នេរដេរពណ៍ទឹកក្រូច មិនតែប៉ុណ្ណោះថែមទាំងបន្ថែមនូវឆ្នូតពណ៍ទឹកក្រូចនៅផ្នែកកណ្តាលដែលមើលទៅកាន់តែមានភាពទាក់ទាញ

  • ដៃទា្វរផ្នែកខាងក្នុងក៏ជាប្រភេទពណ៍ខ្មៅ

  • ចង្កូតស្បែកពណ៍ខ្មៅដែលបង្កប់ជាមួយនឹងថ្នេរដេរពណ៍ទឹកក្រូចកាន់តែច្រើន និងញឹកជាងមុន
  • ប្រអប់លេខបានបំពាក់ទៅដោយស្បែកប្រណិតពណ៍ខ្មៅ លាយជាមួយនឹងក្រូមដែលកាន់តែងាយស្រួលចាប់កាន់ និងទំនុកចិត្តពេលបើកបរ

ក្រៅពីចំណុចផ្លាស់ប្តូរថ្មីទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងដែលបានរៀបរាប់ខាងលើនេះ រថយន្ត Ford Ranger Wildtrak នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យារហូតដល់ ៥០ ចំណុចដែលលើសពីដៃគូប្រកួតប្រជែងក្នុងនោះរួមមាន៖ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist) ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ប្រព័ន្ធសម្រាប់កំណត់ល្បឿនពេលបើកបរ (MyKey​​​ System) សេនសឺជុំវិញរថយន្តចំនួន ១០ គ្រាប់ (10 Sensors) ដែកថែបពិសេសចំនួន ២ដើម សម្រាប់ការពារផ្នែកចំហៀងសងខាងនៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar) ខែលដែកថែបការពារម៉ាស៊ីនផ្នែកខាងក្រោម (Front Bumper Protector) ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking) ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System) ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control) និងបច្ចេកវិទ្យាជាច្រើនទៀតដែលសរុបទាំងរហូតដល់ ៥០។ល។

បន្ទាប់ពីបានដឹងអំពីចំណុចផ្លាស់ប្តូរថ្មីនេះជឿជាក់ថាសន្ទុះនៃការគាំទ្ររបស់រថយន្ត Ford Ranger Wildtrak ស៊េរីថ្មីឆ្នាំ ២០២២ នឹងបន្តការកើនឡើង រថយន្តនេះនឹងបន្តផ្តល់ជូននូវជម្រើសម៉ាស៊ីន ២ ប្រភេទរួមមាន៖ ម៉ាស៊ីនជំនាន់ថ្មី ២,០លីត្រ និងម៉ាស៊ីន ៣,២លីត្រ។ សម្រាប់ពណ៍មាន ៥ ជម្រើសដូចជា៖ ស ខ្មៅ ទឹកប្រាក់ ប្រផេះ និងទឹកក្រូច។ រីឯតម្លៃវិញគឺកាន់តែពិសេសសម្រាប់បងប្អូនដែលបានកក់ទុកមុន ដូច្នេះបងប្អូនប្រញាប់រួសរាន់ឡើងព្រោះចំនួនមានកំណត់។ សម្រាប់ព័ត៍មានបន្ថែមអំពីរថយន្តនេះលោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មាននៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖

  • អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
  • អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880
  • អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
  • អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Fe ឆ្នាំ២០២១ ចេញលក់នៅប្រទេសជាប់កម្ពុជា ក្នុងតម្លៃចាប់ពី ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai បានប្រកាសចេញលក់រថយន្ត Santa Fe ស៊េរីឆ្នាំ២០២១ លើទីផ្សារប្រទេសវៀតណាមផ្លូវការ។ សម្រាប់ម៉ូដែលជំនាន់ទី ៤ថ្មីនេះធ្លាប់បានបង្ហាញខ្លួនកាលពីចុងឆ្នាំ ២០២០ តាមរយ:កាលនាំចូលពី TC Motor។

រថយន្ត Santa Fe ស៊េរីឆ្នាំ២០២១ មានប្រវែងសរុប ៤ ៧៨៥mm, ទទឹងប្រវែង ១ ៩០០mm, កម្ពស់ ១ ៦៨៥mm និងប្រវែងកង់មុខដល់កង់ក្រោយ ២ ៧៦៥mmផងដែរ។

សម្រាប់រូបរាងខាងក្រៅបានទទួលការឌីហ្សាញថ្មីហំជាងមុន គួបផ្សំនឹងប៉ាណាមុខធំជាងមុន ហើយចង្កៀងមុខក៏បានផ្លាស់ប្តូរស្ទីលផងដែរ។ ​នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ ដោយ​មានបំពាក់តាប្លូផ្នែកកណ្តាលថ្មី, ប៊ូតុងចុចដាក់លេខ, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្ត ៨អ៊ីញមកស្តង់ដារ, កាំម៉េរ៉ា ៣៦០ដឺក្រ និងប្រព័ន្ធសំឡេង Harman-Kardon ផងដែរ។

សម្រាប់ជម្រើសម៉ាស៊ីន ក្រុមហ៊ុន Hyundai បានផ្តល់ចំនួន ២ជម្រើសគឺម៉ាស៊ីនសាំង ២, ៥លីត្រ មានកម្លាំង ១៨០សេះ និងកម្លាំងរមួល ២៣២ញ៉ូតុនម៉ែត្រ ឬ ម៉ាស៊ីនម៉ាស៊ូត ២, ២លីត្រ មានកម្លាំង ២០២សេះ និងកម្លាំងរមួល ៤៤១ញ៉ូតុនម៉ែត្រ។

ទីផ្សារប្រទេសវៀតណាម រថយន្ត Hyundai Santa Fe ឆ្នាំ២០២១ មានចំនួន ៦ប្រភេទសម្រាប់អតិថិជនជ្រើសរើស និងមានតម្លៃចាប់ពី ៤៤ ៨០៥ដុល្លារ ដល់ ៥៨ ៣០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Tucson ចាប់ពីឆ្នាំ ២០១៥ – ២០២០ ចំនួនជាង ២ម៉ឺនគ្រឿងនៅវៀតណាម មានបញ្ហាប្រព័ន្ធហ្រ្វាំង ABS

រថយន្ត Tucson ចំនួន ២៣ ៥៨៧គ្រឿងដែលមានឆ្នាំផលិតពី ២០១៥ ដល់ ២០២០ បានជួបប្រទះការប្រើប្រាស់ហ្វុយស៊ីបរបស់ ABS(ABS Fuse) ខុសមានទំហំ ៤០A ធ្វើអោយមិនអាចការពារសៀគ្វីបាន​ ដែលអាចបណ្តាលឲ្យឆេះឧបករណ៍បញ្ជា(Controller)។

TC Motor បានចាប់ផ្តើមធ្វើការប្រមូលរថយន្តទាំង ២៣ ៥៨៧គ្រឿង មកធ្វើការជួសជុល។ រថយន្តដែលធ្វើការប្រមូលហៅមកវិញនេះ ដោយមានបង្ហាញសញ្ញាព្រមាន ABS នៅលើអេក្រង់បង្ហាញព័ត៌មាន។

រថយន្តដែលត្រូវបានហៅមកវិញមានប្រភេទប្រើប្រាស់សាំង ២,០លីត្រ និងប្រភេទប្រើប្រាស់ម៉ាស៊ូត ២,០លីត្រ។ ក្នុងនោះមានចំនួន ៣ ២១៣គ្រឿងត្រូវបាននាំចូលនៅចន្លោះខែ កក្កដា ឆ្នាំ២០១៥ ដល់ខែ ឧសភា ឆ្នាំ ២០២០ និងចំនួន ២០ ៣៧៤គ្រឿងត្រូវបាននាំចូលនៅចន្លោះខែ សីហា ឆ្នាំ២០១៧ ដល់ខែ ធ្នូ ឆ្នាំ ២០២០។

រថយន្ត Tucson នឹងត្រូវបានផ្លាស់ប្តូរនូវហ្វុយស៊ីបថ្មីទំហំ ២៥A ឬ ៣០A និងធ្វើការអាប់ដេតលើកម្មវិធីប្រព័ន្ធត្រួតពិនិត្យ ABS ក៏ដូច ESC ដោយប្រើប្រាស់ពេល ៣០វិនាទី និងឥតគិតថ្លៃផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនរថយន្ត MG បានផ្តល់នូវមធ្យោបាយដ៏ងាយស្រួល និងសុវត្ថិភាពជូនអតិថិជន ដោយការដឹកជញ្ផូនដល់គេហដ្ឋាន

នៅពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ នៅតែបន្តមាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនលក់រថយន្តជាច្រើនបានប្តូរបែបបទទៅជាការលក់រថយន្តតាមប្រព័ន្ធអនឡាយ ដើម្បីជំរុញអោយទិន្នន័យលក់របស់ពួកគេនៅតែកើនឡើងនិងធ្វើឱ្យមានសុវត្ថិភាពបំផុត។ ដោយសារតែអតិថិជនភាគច្រើនគឺនៅផ្ទះ និងងាកទៅរកមធ្យោបាយតាមរយៈការដឹកជញ្ជូនដល់គេហដ្ឋានវិញ។ មធ្យោបាយនៃការដឹកជញ្ផូនរថយន្តទៅដល់គេហដ្ឋានរបស់អតិថិជនគឺអាចឱ្យពួកគេទទួលបានរថយន្តដោយសុវត្ថិភាពនិងងាយស្រួល។

ក្រុមហ៊ុន MG គឺជាក្រុមហ៊ុនលក់រថយន្តថ្មីផ្លូវការនិងផ្តាច់មុខនៅប្រទេសកម្ពុជា ហើយពួកគេចង់បង្ហាញជាថ្មីថា សុខភាព និងសុវត្ថិភាពរបស់បុគ្គលិក, អតិថិជន និងសហគមន៍គឺជាអាទិភាពខ្ពស់បំផុតរបស់ពួកគេ។ ពួកគេបានចាត់វិធានការប្រុងប្រយ័ត្នខ្ពស់ជាងមុននិងពង្រឹងសកម្មភាពផ្សេងៗក្នុងការបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពួកគេបានអនុវត្តយ៉ាងម៉ត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយពួកគេក៏ចង់ធ្វើឱ្យប្រាកដថាអតិថិជនទាំងអស់ដែលមកអាគារតាំងបង្ហាញរថយន្តរបស់ពួកគេគឺទទួលបានសុវត្ថិភាព។

ក្រុមហ៊ុន MG Cambodia កំពុងរៀបចំលំហូរថ្មីនៃការប្រគល់រថយន្តដោយផ្តល់ជូននូវការដឹកជញ្ជូនដល់គេហដ្ឋានរបស់អតិថិជនរបស់ពួកគេនៅតាមបណ្តាខេត្តនិងរាជធានីភ្នំពេញ។ ពួកគេធ្វើដូចនេះដើម្បីធានាថាអតិថិជនទទួលបាននូវសុវត្ថិភាព ហើយអាចទទួលរថយន្តបានទាន់ពេលវេលាដោយមធ្យោបាយងាយស្រួលនិងសុវត្ថិភាព។ មិនត្រឹមតែការដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែអតិថិជនរបស់ពួកគេអាចមានទំនុកចិត្តខ្ពស់លើដំណើរការរបស់ពួកគេបានព្រោះក្រុមការងារផ្នែកលក់របស់ពួកគេក៏បានធ្វើការពន្យល់ដល់អតិថិជនតាមប្រព័ន្ធអនឡាយអំពីរបៀបនៃការប្រើប្រាស់រថយន្តអោយបានត្រឹមត្រូវជាមួយនឹងបញ្ជីត្រួតពិនិត្យរថយន្តដើម្បីធានាបានថាអតិថិជនអាចប្រើប្រាស់រថយន្ត MG បានត្រឹមត្រូវ ជាពិសេសអតិថិជនអាចត្រួតពិនិត្យមើលរថយន្តមុនពេលទទួលបាន ដើម្បីប្រាកដថាអតិថិជនអាចទទួលបានរថយន្តដែលមានសភាពល្អដោយមិនមានការខូចខាត។

ក្រុមហ៊ុន​ MG ក៏មានដៃគូដ៏ល្អជាមួយធនាគារមួយចំនួនដូចជា៖ ធនាគារABA, ធនាគារវឌ្ឍនៈ និងធនាគារCIMB ដើម្បីបង្កើនភាពងាយស្រួលនិងសុវត្ថិភាពដល់អតិថិជន។ អតិថិជនគ្រាន់តែជ្រើសរើសរថយន្តដែលពួកគេពេញចិត្ត ហើយបន្ទាប់មករៀបចំឯកសារនិងផ្ទេរប្រាក់ អតិថិជននឹងទទួលបានរថយន្តដល់គេហៈដ្ឋាន នេះហើយជាភាពងាយស្រួលដែលអតិថិជនអាចធ្វើបានពីចម្ងាយ។ ក្រុមការងាររបស់ពួកគេនឹងត្រួតពិនិត្យរថយន្តយ៉ាងត្រឹមត្រូវបំផុតនិងដឹកជញ្ជូនដល់គេហដ្ឋានរបស់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្ត។

ក្រុមហ៊ុន MG តែងតែផ្តល់ជូននូវតម្លៃរថយន្តយ៉ាងសមរម្យ, សេវាកម្មល្អ, ការទំនាក់ទំនងល្អ និងអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់ពួកគេ ដែលជាហេតុធ្វើឱ្យរថយន្ត MG ទទួលបានប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែលប្រើរួច ៥ម៉ូឌែលនេះ លក់ដាច់ខ្លាំងនៅប្រទេសវៀតណាម ក្នុងត្រីមាសដំបូង

យោងតាមស្ថិតិរបស់សមាគម Vietnam Automobile Manufacturers Association ហៅកាត់ថា VAMA បានបង្ហាញថាចំនួនរថយន្តថ្មីលក់នៅត្រីមាសទី១ នៅឆ្នាំ២០២១នេះ បានកើនឡើងរហូតដល់ ៣៦ភាគរយ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២០ ចំណែកឯចំនួននៃការទិញរថយន្តដែលប្រើរួចក្នុងរយ:ពេលត្រីមានដំបូងនៃឆ្នាំ ២០២១ កើនឡើង​ ១០ភាគរយ បើប្រៀបធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២០។ ខាងក្រោមនេះជារថយន្តមួយទឹកដែលប្រើរួចចំនួន ៥ម៉ូឌែល ដោយលក់ដាច់ខ្លាំងនៅប្រទេសវៀតណាម ក្នុងត្រីមាសដំបូង។

  • Hyundai Accent: វាត្រូវបាននាំមុខគេ សម្រាប់ចំណាត់ថ្នាក់រថយន្តលក់ដាច់ជាងគេ លើប្រភេទរថយន្តថ្មី និងរថយន្តដែលប្រើប្រាស់ហើយ។ វាដំណើការដោយម៉ាស៊ីន ១,៤លីត្រ និងមានតម្លៃប្រហែលចាប់ពី ១៨ ៥០០ សម្រាប់រថយន្តថ្មី និងចាប់ពី ៥ ៥០០ដុល្លារសម្រាប់រថយន្តដែលប្រើរួចរយ: ពេល ៣ឆ្នាំ។

  • Kia Cerato: ទទួលបានចំណាត់ថ្នាក់បន្ទាប់ពី Hyundai Accent ដោយមានតម្លៃប្រហែលចាប់ពី ២៩ ៤០០ សម្រាប់រថយន្តថ្មី និងចាប់ពី ៥ ០៩០ដុល្លារសម្រាប់រថយន្តដែលប្រើរួចរយ: ពេល ៣ឆ្នាំ។

  • Ford EcoSport: ទទួលបានចំណាត់ថ្នាក់លេខបន្ទាប់ពី Hyundai Accent និង Kia Cerato ដោយមានតម្លៃប្រហែលចាប់ពី ២៤ ៨០០ ដល់ ២៩ ៨៥០ដុល្លារ សម្រាប់រថយន្តថ្មី និងចាប់ពី ៥ ៧៩០ដុល្លារសម្រាប់រថយន្តដែលប្រើរួចរយ: ពេល ២ឆ្នាំ។

  • Toyota Vios ស្ថិតនៅលេខរាងទី ៤ ដោយមានតម្លៃប្រហែលចាប់ពី ២២ ៤០០ ដល់ ២៧ ៧៥០ដុល្លារ សម្រាប់រថយន្តថ្មី និងចាប់ពី ៤ ៦០០ដុល្លារសម្រាប់រថយន្តដែលប្រើរួចរយ: ពេល ២ឆ្នាំ។

  • Hyundai Grand i10 ស្ថិតនៅលេខរាងទី៥ ដោយមានតម្លៃប្រហែលចាប់ពី ១៨ ៥០០ សម្រាប់រថយន្តថ្មី និងចាប់ពី ៤ ៦០០ដុល្លារ សម្រាប់រថយន្តដែលប្រើរួចរយ: ពេល ២ឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានដំណឹងកាន់តែច្បាស់អំពីឡាន Suzuki Jimny ប្រភេទទ្វារប្រាំ

ពាក្យចចាមអារ៉ាមអំពីរថយន្ត Jimny ប្រភេទទ្វារប្រាំបានលេចឭតាំងពីអំឡុងឆ្នាំ២០២០មក ហើយនៅពេលនេះគេទទួលបានដំណឹងកាន់តែច្បាស់បន្ថែមទៀតអំពីរថយន្តដ៏ពេញនិយមរបស់ Suzuki មួយនេះ។

សារព័ត៌មានជប៉ុនឈ្មោះថា Autoc-One បានអះអាងថារថយន្ត Jimny ប្រភេទទ្វារប្រាំដើមឡើយគឺគ្រោងបង្ហាញវត្តមានជាផ្លូវការនៅក្នុងកម្មវិធី Tokyo Motor Show ឆ្នាំ២០២១ ប៉ុន្តែកម្មវិធីនេះបានរំសាយចោលវិញដោយសារការព្រួយបារម្ភចំពោះជំងឺកូវីដ១៩។

ដោយសារកម្មវិធីត្រូវបានរំសាយចោល ហេតុនេះ Suzuki នឹងបង្ហាញចេញរថយន្ត Jimny ទ្វារប្រាំនៅក្នុងឆ្នាំ២០២២ជំនួសវិញ។ បន្ថែមពីនេះរថយន្តនេះនឹងមានប្រើប្រាស់ឈ្មោះថា Jimny Long ដោយប្រវែងពីកង់មុខទៅកង់ក្រោយគឺប្រមាណជាងប្រវែងទ្វារបី ៣០ស.ម។

រថយន្ត Jimny Long ត្រូវបានរាយការណ៍មកថានឹងបំពាក់នូវ Turbocharger លើម៉ាស៊ីនចំណុះ ១,៥លីត្រ រួមជាមួយប្រព័ន្ធ Hybrid ពាក់កណ្ដាលផងដែរ។ ត្បិតថាកម្លាំងរបស់ម៉ាស៊ីនប្រភេទនេះនៅមិនទាន់ដឹងនៅឡើយ ប៉ុន្តែជាមួយ Turbocharger និងប្រព័ន្ធ Hybrid កូនកាត់នឹងអាចជួយឲ្យ Jimny Long ផលិតកម្លាំងបានលើសពី ១០០សេះបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផលិតកម្មរថយន្តឆ្នាំនេះនឹងធ្លាក់ចុះជិត ៤លានគ្រឿង ដោយសារបញ្ហាខ្វះគ្រឿងផលិត

កង្វះខាតនៃឈីបស៊ឺមីកុងឌុចទ័របានបង្កឲ្យក្រុមហ៊ុនផលិតរថយន្តមួយចំនួនកាត់បន្ថយចំនួនផលិត ឬឈានដល់ការផ្អាកដំណើរការរោងចក្រផលិតបណ្ដោះអាសន្នថែមទៀតហើយ ហើយមកទល់ពេលនេះបញ្ហាកង្វះខាតនេះនៅមិនទាន់ដោះស្រាយបាននៅឡើយទេ។

បើផ្អែកតាមការព្យាការណ៍ថ្មីចុងក្រោយបំផុតពី AlixPartners បានឲ្យថាវិបត្តិខ្វះខាតឈីបនេះ នឹងធ្វើឲ្យផលិតកម្មរថយន្តធ្លាក់ចុះ ៣,៩លានគ្រឿងនៅឆ្នាំ២០២១នេះ។ វាជាតួលេខដ៏ធំមួយ ហើយការធ្លាក់ចុះនេះនឹងធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តខាតបង់សរុបប្រមាព ១១០ពាន់លានដុល្លារ។

អ្នកវិភាគរបស់ស្ថាប័ន AlixPartners បានបញ្ជាក់ថារថយន្តធម្មតាមានប្រើប្រាស់ឈីបរហូតដល់ ១៤០០គ្រាប់ ហើយតួលេខនេះនឹងបន្តកើនឡើងនៅថ្ងៃខាងមុខ ដោយសារឧស្សាហកម្មយានយន្តនាំគ្នាផ្លាស់ប្ដូរទៅកាន់ការផលិតរថយន្តអគ្គិសនី។

យ៉ាងណាក្ដី ជំនួយអាចនឹងមាននៅក្នុងពេលខាងមុខនេះ ដោយតាមការរាយការណ៍របស់ Reuters បានឲ្យដឹងថាសមាជិកសភាអាមេរិកមួយចំនួនកំពុងត្រៀមបង្ហាញចេញនូវផែនការស្នើសុំតម្លៃ ៥២ពាន់លានដុល្លារដើម្បីបង្កើនការផលិតឈីបនៅសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Cerato ឆ្នាំ២០២១ ចេញលក់លើទីផ្សារអូស្រ្តាលី ក្នុងតម្លៃចាប់ពី ២ម៉ឺនដុល្លារ

រថយន្ត Kia Cerato ឆ្នាំ២០២១ ត្រូវបានគេស្គាល់ថា Kia Forte ឬ Kia K3 នៅលើទីផ្សារប្រទេសដទៃទៀត នឹងត្រូវបានចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសអូស្រ្តាលី នាសប្តាហ៍នេះ។

ក្រុមហ៊ុន Kia បានធ្វើការបង្ហាញអំពីតម្លៃ និងជម្រើសម៉ាស៊ីននៃរថយន្តនេះ។ ថយន្ត Kia Cerato ឆ្នាំ២០២១ ចេញលក់លើទីផ្សារអូស្រ្តាលី ជាមួយជម្រើស ៣ម៉ូឌែលគឺ ម៉ូឌែល S មានតម្លៃចាប់ពី ២០ ០៦៨ដុល្លារ, ម៉ូឌែល Sport មានតម្លៃចាប់ពី ២១ ៦១៣ដុល្លារ និងម៉ូឌែល Sport+ មានតម្លៃចាប់ពី ២៤ ៤៧០ដុល្លារ។

សម្រាប់ប្រភេទ Entry-Level បានបំពាក់ជាមួយ ចង្កៀងមុខ LED, ថាសកង់ទំហំ ១៦អ៊ីញ, កៅអីអាចបញ្ជា ៦ទិសដៅ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ អាចភ្ជាប់មុខងារ Apple Carplay និង Android Auto, អេក្រង់បង្ហាញទំហំ ៤,២អ៊ីញ, ឧបករណ៍តន្ត្រីចំនួន ៦ចំណុច, ម៉ាស៊ីនត្រជាក់ ២តំបន់ និងប្រព័ន្ធជំនួនការបើកបរ Lane Keep Assist, Lane Follow Assist, ប្រព័ន្ធហ្រ្វាំង AEB, Speed Limiter, សេនស័រមុខ-ក្រោយ និងកាំម៉េរ៉ាក្រោយ។

រីឯប្រភេទខ្ពស់បំផុត បានបំពាក់ជាមួយថាសកង់ទំហំ ១៧អ៊ីញ រយមជាមួយដុំហ្វ្រាំងនៅកង់់ក្រោយ, អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ, Smart key, ម៉ាស៊ីនត្រជាក់ ២តំបន់, កៅអីស្បែក, វិទ្យុប្រភេទឌីជីថល និងប្រព័ន្ធជំនួនការបើកបរ Automatic Defogger, Auto-diming Rearview Mirror, ប្រព័ន្ធហ្រ្វាំង AEB, Blind Collision Avoidance Assist, Smart Cruise Control និង Electronic Parking brake។

រថយន្ត Kia Cerato ឆ្នាំ២០២១ បំពាក់ជាមួយជម្រើសម៉ាស៊ីន ២ប្រភេទគឺ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥០សេះ និងកម្លាំងរមួល ១៩២ញ៉ូតុនម៉ែត្រ។ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ និងកម្លាំងរមួល ២៦៥ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+