នៅក្នុងឯកសាររបាយការណ៍ត្រីមាសទី១ ខាងលើដដែលនោះ ក្រុមហ៊ុន Tesla បានអះអាងថា ខ្លួនពិតជាបានប្រមូលយកកញ្ចប់អាគុយរថយន្តមកវិញមែន ហើយថាខ្លួនបានជំទាស់ទៅនឹងការសម្រេចចិត្តរបស់ទីភ្នាក់ងារអាល្លឺម៉ង់ ដូច្នេះចំនួនទឹកប្រាក់ចុងក្រោយនៃការពិន័យណាមួយ នៅតែមិនទាន់បានសម្រេច។
គួរឲ្យដឹងដែរថា វាមិនមែនជាបញ្ហាតែមួយគត់ទេដែលក្រុមហ៊ុន Tesla កំពុងប្រឈមមុខនៅក្នុងប្រទេសអាល្លឺម៉ង់ ព្រោះថាក្រុមហ៊ុននេះអាចប្រឈមនឹងការពិន័យពីរដ្ឋាភិបាលនៅទីនោះជាច្រើនទៀត៕
F9 ឬ Fast & Furious 9 គឺជារឿងរបស់ Universal Pictures ដ៏ល្បីល្បាញមួយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តារអ្នកគាំទ្រ ជុំវិញពិភពលោក។ F9 ជារឿងវគ្គបន្ទាប់ទី៩ ចាប់តាំងពីវគ្គដំបូងក្នុងឆ្នាំ២០០១ The Fast and the Furious, Fast 2 Furious (២០០៣), The Fast and the Furious: Tokyo Drift (២០០៦), Fast & Furious (២០០៩), Fast Five (២០១១), Fast & Furious 6 (២០១៣), Furious 7 (២០១៥), The Fate of the Furious (២០១៧) និង F9 នេះឯងក្នុងឆ្នាំ២០២១។ តាមពិតទៅ រឿងនេះគ្រោងនឹងចាក់បញ្ចាំងតាំងពីខែមេសា ឆ្នាំ២០១៩ មកម្លេះ តែដោយសារតែជម្ងឺរាតត្បាតសកល កូវីដ-១៩ ទើបបានជារឿងនេះពន្យាពេលការចាក់ផ្សាយ។ សម្រាប់ពេលវេលាចាក់បញ្ចាំងជាថ្មីគឺ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅហុងកុង កូរ៉េខាងត្បូង និងតៃវ៉ាន់ ដោយឡែកសហរដ្ឋអាមេរិចគឺនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ អ្វីដែលជក់ចិត្តបំផុតនោះគឺការឈុតបើកឡានដ៏សាហាវ និងបច្ចេកទេសបើកបររបស់តួអង្គនីមួយៗ ហេតុនេះហើយ ខេមបូអូតូ សូមនាំបងប្អូនទាំងអស់គ្នា មកស្គាល់យានយន្តទាំងអស់ដែលមានប្រើនៅក្នុងឈុតឆាតរបស់រឿង F9 (ដកស្រង់តាមរយៈឈុតខ្លីៗប៉ុណ្ណោះ) នេះ ដែលមានដូចជា៖
ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត Kona N ថ្មីរបស់ខ្លួនជាផ្លូវការ ដើម្បីចូលរួមជាមួយនឹងម៉ូដែល i20 N, i 30 N និង Veloster N។
រថយន្ត Hyundai Kona N បង្ហាញខ្លួន ថ្មីនឹងបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំងដល់ ២៨៦សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ dual clutch អាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៥វិនាទី នៅពេលប្រើមុខងារ Launch Control និងមានល្បឿនអតិបរមាដល់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្ត Kona N មានបំពាក់មុខងារពិសេសចំនួន ៣ គឺ N Grin Shift, N Power Shift និង N Track Sense Shift។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់យ៉ាន់ ១៩អ៊ីញ ប្រភេទ Forged ព្រមទាំងប្រព័ន្ធហ្វ្រាំង ប្រភេទ high-performance, មុខងារ electronic limited slip differential, គ្រោងឆ្អឹងត្រូវបានពង្រឹងឲ្យរឹងមាំជាងមុន ក៏ដូចជាមុខងារបើកបរ Eco, Normal, Sport, N និង Custom ផងដែរ។
បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត SUV ខ្នាតតូចនេះមានបំពាក់មុខងារដូចជា Forward Collision-Avoidance Assist, Lane Keeping Assist, Lane Following Assist, Smart Cruise Control, Blind-Spot Collision-Avoidance Assist, High Beam Assist, Rear Cross-Traffic Collision-Avoidance Alert និង Safe Exit Warning ទៀតផង៕