ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា ៣៥ ចំណុចរបស់រថយន្តដែលមិនគួរមើលរំលងមុនសម្រេចចិត្តទិញរថយន្ត SUV ខ្ទង់ ៦ ម៉ឺនដុល្លាជាង!

ក្រោយពីរដ្ឋាភិបាលកម្ពុជាបានកែសម្រួលពន្ធនៃការនំាចូលរថយន្ត SUV យើងសង្កេតឃើញថាតម្លៃនៃរថយន្ត SUV មានការថយចុះគួរឲ្យកត់សម្គាល់ ហើយសន្ទុះនៃការគាំទ្រ និងការនាំចូលរថយន្ត SUV ក៏មានការកើនឡើងជាលំដាប់ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនផងដែរ។ ជាក់ស្តែងថ្វីត្បិតតែតម្លៃនៃរថយន្ត SUV មានភាពធូរថ្លៃជាងមុនក៏ពិតមែន ប៉ុន្តែការជ្រើសរើសរថយន្ត SUV យកមកប្រើប្រាស់ឲ្យស័ក្តិសមនឹងតម្លៃ ក៏ដូចជាតម្រូវការប្រចាំថ្ងៃរបស់លោកអ្នកគឺពិតជាសំខាន់ណាស់ ដូច្នេះអតិថិជនទាំងអស់មុននឹងសម្រេចទិញរថយន្ត SUV យកមកប្រើប្រាស់គួរគប្បីយល់ឲ្យច្បាស់ពីតម្រូវការរបស់ខ្លួន និងស្វែងយល់អំពីសមត្ថភាព ប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យា ភាពបត់បែននៃការបើកបរបានទាំងផ្លូវក្រុង និងផ្លូវ Off-Road និងភាពធន់រឹងមាំអាចជំនះនូវឧបសគ្គផ្សេងៗជាដើម។ ដោយឡែកថ្មីៗនេះយើងសង្កេតឃើញថាមានរថយន្ត SUV មួយប្រភេទដែលកំពុងទទួលបានគាំទ្រយ៉ាងពេញទំហឹងពីសំណាកប្រជាជនកម្ពុជានោះគឺរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី ដែលជារថយន្តដែលបានបំពាក់នូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយដែលអាចលោកអ្នកបើកបរបានគ្រប់ស្ថានភាពផ្លូវ។

រថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មី នេះជាប្រភេទ Luxury និង Off-Road SUV ដែលទទួលបានការស្វាគមន៍ពីអតិថិជនចំពោះទំនុកចិត្ត ប្រព័ន្ធជើងក្រោម ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាច្រើនលើសគេផងដែរ។ មានបងប្អូនមួយចំនួនបានប្រៀបធៀបរថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីនេះទៅនឹងដៃគូប្រកួតប្រជែងដែលមានតម្លៃប្រហាក់ប្រហែល ដូច្នេះហើយទើបថ្ងៃនេះយើងខ្ញុំសូមមកណែនាំបងប្អួនឲ្យជ្រាបកាន់តែច្បាស់មុននឹងសម្រេចចិត្តទិញរថយន្តតម្លៃខ្ទង់ ៦ម៉ឺនជាងយកទៅប្រើប្រាស់។ តោះចង់ដឹងថារថយន្ត Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីមានចំណុចពិសេសអ្វីខ្លះនោះសូមតាមដានចំណុចទាំង ៣៥ នេះ៖

១. ចំណុចដំបូងគេនោះគឺម៉ាស៊ីនដ៏ស្ទុះ ២,០លីត្រ Bi-Turbo ជំនាន់ថ្មីដែលអាចឲ្យរថយន្តនេះផលិតនូវកម្លាំងសេះរហូតដល់ទៅ ២១៣PS និងកម្លាំងរមួល ៥០០ Nm

២. ប្រអប់លេខ ១០ វគ្គអូតូជំនាន់ថ្មីដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូធ្វើឲ្យការបើកបរចូលលេខមានភាពរលូនជាងមុន (10-Speed Automatic)

៣. សម្រាប់ការបង់ពន្ធផ្លូវគឺត្រឹមតែ ២០ម៉ឺនរៀលប៉ុណ្ណោះ

៤. ទម្ងន់សរុបរបស់រថយន្តគឺ ២ ៣៨៤ គីឡូក្រាម

៥. តួរថយន្តផលិតពីដែកថែបដ៏រឹងមាំ ជាពិសេសមានបន្ថែមជូននូវដែកថែបពិសេសចំនួន ២ ដើមនៅទា្វរទាំងសងខាង (Ultra-High-Strength Boron Steel Side Impact Beam Bar)

៦. កាប៊ីនក្នុងមានភាពធំទូលាយ ផ្តល់ជូននូវផាសុកភាព និងមិនងាយពុលឡាន (Spacious Interior Design)

៧. គម្លាតកង់មុខ និងកង់ក្រោយ ២ ៨៥០មីលីម៉ែត្រ ដែលធ្វើឲ្យរថយន្តនេះកាន់តែមានលំនឹងល្អ

៨. អាចចុះទឹកជម្រៅ ៨០០មីលីម៉ែត្រ លើសគេ (800mm Water Wading)

៩. យ៉ាន់កង់បែបស្ព័រទំនើបទាន់សម័យដែលមានទំហំរហូតដល់ ២០ អ៊ីញ (20” Alloy Wheel)

១០. ផ្លិតទឹកអូតូ (Rain Sensing Wipers)

១១. គម្របដំបូលម៉ាស៊ីនប្រើប្រាស់ជាប្រភេទជន្ទល់បូមងាយស្រួលក្នុងការបើក/បិទ

១២. ប្រព័ន្ធបើកឃ្លុបក្រោយដោយគ្រាន់តែគ្រវាសជើង (Hands-Free Liftgate)

១៣. សេនស័រជុំវិញរថយន្តរហូតដល់ទៅ ១០គ្រាប់ (10 Sensors)

១៤.​ តាបឡូស្បែកប្រណិតទាន់សម័យបង្កប់ជាមួយថ្នេរដេរពណ៍ទឹកក្រូច ស័ក្តិសមជាមួយពណ៍ស្បែកពណ៍ការ៉ុត (Leather Dashboard and Cognac Leather Seats)

១៥. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)

១៦. ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ Electric Power-Assisted Steering (EPAS)

១៧. ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត

១៨. អេក្រង់ Touch Screen ៨ អ៊ីញ ផ្តល់នូវរូបភាពច្បាស់ល្អ (8” Touch Screen)

១៩. បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីសម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (New SYNC 3 Technology)

២០. ដំបូលកញ្ចក់ធំអាចបិទ/បើកបាន (Panoramic Moonroof)

២១. រន្ធសាកកម្លាំង ១២វ៉ុល និងរន្ធសាក Laptop កម្លាំង ២៣០វ៉ុល (12V Invertor / 230V Invertor)

២២. អាចប្តូរភ្លើងពណ៍លំអរក្នុងរថយន្តបានរហូតដល់ ៧ ពណ៍ (Ambient Lighting)

២៣. ចុចប៊ូតុងបត់កៅអីជួរទី៣ ដោយស្វ័យប្រវត្ត (Power Fold 3rd Row Seats)

២៤. ប្រព័ន្ធរ៉ាដាផ្នែកខាងមុខចាប់យកឧបសគ្គ

២៥. ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្ត (Parallel Parking Assist)

២៦. ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)

២៧. ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)

២៨. ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សម្រាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System)

២៩. ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)

៣០. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង (Blind Spot Information System)

៣១. ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ពេលចេញពីចំណតផ្នែកខាងក្រោយរថយន្ត (Cross Traffic Alert)

៣២. ប្រព័ន្ធគ្រប់គ្រងសម្ពាធកង់ (Tire Pressure Monitoring System)

៣៣. ប្រព័ន្ធសម្រាប់កំណត់ល្បឿនអតិបរមាពេលបើកបរ (MyKey​​​ System)

៣៤. ប្រព័ន្ធទប់លំនឹងពេលចុះចំណោត (Hill Descent Control)

៣៥. ចំណុចចុងក្រោយដែលអស្ចារ្យបំផុតសម្រាប់ Ford Everest នោះគឺប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System)ដែលអាចលោកអ្នកជ្រើសរើសតាម Mode ទៅតាមស្ថានផ្លូវដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់ និងផ្លូវដែលមានដុំថ្មធំៗ។

ក្រៅពីចំណុចពិសេសទាំង ៣៥ ដែលលើសពីដៃគូប្រកួតប្រជែង Ford Everest 2.0L Bi-Turbo ជំនាន់ថ្មីក៏នៅមានចំណុចផ្សេងៗទៀតជាច្រើន ដែលទាំងអស់នេះគ្រប់គ្រាន់អាចឲ្យរថយន្តនេះជាប់ឈ្មោះជា Luxury Off-Road ដែលទំនើបជាងគេក្នុងទីផ្សារប្រទេសកម្ពុជាយើង។ សម្រាប់តម្លៃវិញគឺកាន់តែពិសេសមិនធ្លាប់មានពីមុនមក និងទិញភ្លាមបានភ្លាមមិនចាំបាច់កក់ទុកមុន​៖

  • Ford Everest 2.0L Bi-Turbo 2021 តម្លៃពីមុន ៧១ ០០០ដុល្លារ ចុះមកត្រឹម ៦៨ ៥០០ដុល្លារ តែប៉ុណ្ណោះ

  • Ford Everest 2.0L Bi-Turbo 2020 តម្លៃពីមុន ៧១ ០០០ដុល្លារ ចុះមកត្រឹម ៦៧ ០០០ដុល្លារ តែប៉ុណ្ណោះ

សម្រាប់ពណ៍រថយន្តនេះវិញគឺមានរហូតទៅដល់ ៧ ពណ៍ដែលមានដូចជា៖ ពណ៍ស, ខ្មៅ, ប្រផេះ, ទឹកប្រាក់ ទឹកមាស ក្រហមស្រទន់ និងក្រហមស្រស់។

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយ៖

  • Facebook: FordCambodia
  • Messenger: FordCambodia
  • Telegram: FordCambodia
  • ទំនាក់ទំនងផ្នែកលក់: ០៧៨ ៣៣៣ ៧៤៨ | ០១៦ ៣៣៣ ៧៨៥
  • សាខាព្រះមុន្នីវង្ស: ០៨៥ ៥៥៧ ៧៦០
  • សាខាទឹកថ្លា: ០៧៨ ៤០០០ ៦៦
  •  សាខាទួលសង្កែ: ០៧៨ ៩៩០ ៨០០ / ០៨៧ ៩៩០ ៨០០
  •  សាខាខេត្តសៀមរាប: ០៧៧ ៦៦៦ ៣៥៧
  • សាខាខេត្តកំពង់ចាម: ០៩២ ៨៨៨ ៤៧៦

ចង់ដឹងថាតើប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយទាំងនេះមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូ ២នេះទាំងអស់គ្នាៈ

សូមលោកអ្នកអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ តាមការណែនំារបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ Maxus D60 ជាប្រភេទរថយន្តSUV ៧កៅអីស៊េរីថ្មីដែលមានតម្លៃសមរម្យនឹងចូលខ្លួនមកប្រកួតប្រជែងលើទីផ្សារដ៏ធំនេះ

តើរថយន្ត Maxus D60 ជាអ្វី? តើរថយន្តម៉ូឌែលថ្មីរបស់យីហោ Maxus អាចនាំឱ្យទីផ្សាររថយន្តមានការប្រកួតប្រជែងខ្ពស់នៅក្នុងប្រទេសកម្ពុជាបែបណាខ្លះ? ខាងក្រោមនេះគឺជាចម្លើយនៃសំនួរទាំងអស់នេះ។ ក្រុមហ៊ុន Maxus Cambodia ជាក្រុមហ៊ុនផ្លូវការលក់រថយន្តយីហោ Maxus ក្រោមការនាំចូលរបស់ក្រុមហ៊ុនដ៏ធំគឺ TF Motors Cambodia ហើយថ្មីៗនេះក្រុមហ៊ុនក៏បានបង្ហាញរថយន្តស៊េរីថ្មីរបស់ខ្លួនគឺរថយន្ត Maxus D60 ដែលមានតម្លៃសមរម្យត្រឹមតែ ៤២ ៩៩០ដុល្លារ។ រថយន្ត​​ Maxus D60​ គឺជារថយន្តប្រភេទSUV ៧កៅអីស៊េរីថ្មីក្នុងប្រទេសកម្ពុជាដែលមានរចនាបទយ៉ាងស្រស់ស្អាត ហើយទំហំតួខ្លួនរបស់វាក៏ផ្តល់នូវភាពងាយស្រួលដល់ការបើកបរ​​ និងការចតរថយន្តសម្រាប់ការប្រើប្រាស់ក្នុងទីក្រុងផងដែរ មិនតែប៉ុណ្ណោះទេវាក៏មានទំហំធំទូលាយល្អដែលជាសក្តានុពលខ្ពស់ក្នុងការបង្ហាញថាវានឹងលក់ដាច់ខ្លាំង។

  • ការរចនាផ្នែកខាងក្រៅ: រថយន្ត Maxus D60 ផ្អែកលើគំនិតនៃការរចនាបែបថ្មីនៃបច្ចេកវិទ្យាទំនើបរបស់ចក្រភពអង់គ្លេស និងរក្សាបាននូវធាតុផ្សំនៃការរចនាយ៉ាងលេចធ្លោនៃរូបរាងដែលធ្វើឱ្យវាមើលទៅមានការច្នៃប្រឌិតលក្ខណៈបច្ចេកទេស។ លោកអ្នកនឹងត្រូវបានទាក់ទាញអោយក្រឡេកមើលរថយន្ត Maxus D60 ដោយវត្តមាននៃការរចនាម៉ូដថ្មីនៃសំណាញ់ប៉ាណាខាងមុខ រួមនឹងចង្កៀងមុខតូចតែបន្ថែមជាមួយអំពូល LED ជាគ្រាប់ជាជួរៗ និងអំពូល LED Day Time Running។ ចំណុចលម្អិតដែលទាក់ទាញក្រសែភ្នែកអ្នកប្រើប្រាស់ដូចជា: រូបរាងពីចំហៀងដែលបង្ហាញពីលក្ខណៈពិសេសរួមដោយយ៉ាន់ស្ព័រទំហំ ១៨អ៊ីញយ៉ាងស្រស់ស្អាត។ នៅផ្នែកខាងក្រោយវាបានរចនាជាមួយចង្កៀងកាត់អ័ព្ទ​​ និងចង្កៀងក្រោយសងខាងដែលមានពន្លឺច្បាស់ល្អចំនួន ៤គ្រាប់។ បំពង់ស៊ីម៉ាំងពីរឆ្វេងស្តាំគឺជាបំពង់ពិតមិនមែនបញ្ឆោត ដែលវាអាចនិយាយបានថារថយន្ត​ Maxus D60 ពិតជារថយន្តដែលស្រស់ស្អាតបំផុតនៅក្នុងយីហោ Maxus។

  • ផ្នែកខាងក្នុងនៃបច្ចេកវិទ្យាថ្មីដ៏សំបូរបែប: វាបានពិចារណាដោយផ្តោតលើការអនុវត្តជាក់ស្តែងនៅក្នុងការរចនាផ្ទៃខាងក្នុង។ វាផ្តល់ជូននូវកៅអីពូកស្បែកយ៉ាងទន់ល្អពណ៌ក្រហមលាយខ្មៅដ៏ប្រណីត ហើយភាគច្រើនវាត្រូវបានបំពាក់ដោយសម្ភារៈល្អយ៉ាងទំនើបពីផ្នែកតាប់ឡូរហូតដល់ផ្នែកខាងក្រោយដើម្បីអោយលោកអ្នកមានអារម្មណ៍ល្អអំឡុងពេលដែលអ្នកនៅក្នុងរថយន្តMaxus D60នេះ។ អេក្រង់ Touchscreen ទំហំ ៨អ៊ីញដែលស្ថិតនៅក្នុងប្រព័ន្ធកំសាន្តឆ្លាតវៃបូករួមជាមួយមុខងារមួយចំនួនដែលអាចបញ្ជាដោយសំលេង ដែលធ្វើអោយរថយន្តនេះកាន់តែទំនើបនិងមានភាពងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

  • ប្រព័ន្ធម៉ាស៊ីនតួបូ: តើអ្នកមានអារម្មណ៍ថាត្រូវការល្បឿនបន្ថែមមែនទេ? រថយន្ត Maxus D60 គឺបានត្រៀមខ្លួនរួចជាស្រេចដើម្បីបំពេញបំណងប្រាថ្នារបស់លោកអ្នកក្នុងការបើកបរ។ Maxus D60ត្រូវបានបំពាក់ដោយម៉ាស៊ីនតួបូ បួនស៊ីឡាំងចំណុះ ១,៥លីត្រ និងមានថាមពលអតិបរមា ១៦៩Ps និងកម្លាំងរមួល ២៥០Nm រួមនឹងប្រព័ន្ធប្រអប់លេខដៃ ៦វគ្គ និងលេខអូតូ ៧វគ្គ។ ម៉ាស៊ីនរថយន្តនេះត្រូវបានបំពាក់ជាមួយប្រព័ន្ធប៉ិចបាញ់ប្រេងដោយផ្ទាល់(Direct Injection Gasoline)ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់និងមានចំហេះសព្វល្អថែមទៀតផង។ ចំពោះទំនុកចិត្តក្នុងការបើកបរវិញរថយន្ត​ Maxus D60 ផ្តល់ជូននូវភាពពេញលេញនិងខ្លាំងល្អជាពិសេសភាពរឹងមាំនៃគ្រឿងក្រោម។

  • ភាពងាយស្រួល និងសុវត្ថិភាពទាំងអស់ដែលអ្នកត្រូវការ: ប្រសិនបើអ្នកត្រូវការការបើកបរដ៏ធូរល្អនោះអ្នកនឹងត្រូវការចង្កូតប្រើថាមពលអេឡិចត្រូនិច។ ប្រសិនបើអ្នកបើកបរលើចម្ងាយផ្លូវឆ្ងាយប្រភេទហាយវេនោះរឿងដែលអ្នកចង់បានគឺប្រព័ន្ធគ្រប់គ្រងល្បៀនថេរ(Cruise control)។ ប្រសិនបើអ្នកចង់ចាក់ចម្រៀងពីទូរស័ព្ទរបស់អ្នក នោះអ្នកនឹងត្រូវការការភ្ផាប់Bluetooth ឬ រន្ធUSB។ ប្រសិនបើថ្ងៃក្តៅខ្លាំងហើយមានអ្នករួមដំណើរអង្គុយនៅផ្នែកខាងក្រោយ នោះអ្នកនឹងត្រូវការរន្ធម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយ។ ប្រសិនបើអ្នកត្រូវការបើកបរល្បឿនលឿនហើយមានសុវត្ថិភាណ នោះអ្នកនឹងត្រូវការប្រព័ន្ធហ្វ្រាំងជំនួយABS, ប្រព័ន្ធទប់លំនឹង Stability Control, Parking Sensor, ពោងសុវត្ថិភាពការពារជុំវិញរថយន្ត និងប្រព័ន្ធជាច្រើនទៀត។ សម្រាប់រថយន្ត Maxus D60 គឺមានបំពាក់មកនូវមុខងារប្រើប្រាស់ស្តង់ដារជាច្រើន ហើយនោះក៏ព្រោះតែរថយន្ត Maxus ចង់ផ្តល់អោយអ្នកបើកបរនិងអ្នករួមដំណើរមានងាយស្រួលបំផុត។ វាក៏ថែមទាំងមានប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា៖ ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច, ប្រព័ន្ធAutohold សម្រាប់ជំនួយពេលចរាចរណ៍កកស្ទះ, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់ TPMS និងប្រព័ន្ធISFIX។

  • កៅអីចំនួន៧: រថយន្ត Maxus បានចូលរួមជាជួរនៃរថយន្តប្រភេទSUV ៧កៅអីដែលមានកៅអីបីជួរ ហើយរថយន្ត Maxus D60 បានផ្តល់ជូននូវតម្រូវការរបស់អ្នក។ ប្រសិនបើកន្លែងអង្គុយមិនមែនជាអ្វីដែលអ្នកចង់បានទេ ប៉ុន្តែកន្លែងដាក់ឥវ៉ាន់អាចជាភាពចាំបាច់ ដែលធ្វើអោយរថយន្ត Maxus D60 សម្រេចផ្តល់ជូនយ៉ាងល្អឥតខ្ចោះនូវទំហំទូលាយ។ មិនដូចដៃគូប្រកួតប្រជែងមួយចំនួនទេ រថយន្ត Maxus នេះត្រូវបានរចនាឡើងយ៉ាងពេញលេញដើម្បីក្លាយជារថយន្តប្រភេទ SUV ដែលមានមុខងារត្រឹមត្រូវនិងអាចបត់បែនបានយ៉ាងល្អ ហើយកៅអីទាំងអស់សុទ្ធតែអាចបត់បែនបានរាបស្មើបានអាចដោយបង្កើតនូវកន្លែងផ្ទុកសម្ភារៈនិងរបស់របរដែលមានប្រវែងវែង។

តម្លៃសមរម្យ, លក្ខណៈពិសេស, ភាពធំទូលាយ, កម្លាំងខ្លាំង និង ភាពបត់បែនដែលជាចំណុចសំខាន់ដែលបានធ្វើឱ្យរថយន្ត Maxus D60 ក្លាយជារថយន្តដ៏អស្ចារ្យមួយដែលសាកសមនឹងការប្រើប្រាស់សម្រាប់អាជីវកម្មប្រចាំថ្ងៃរបស់អ្នក, ទាំងអស់នេះហើយជាអ្វីដែលMaxus D60 បានបំពេញដើម្បីចូលខ្លួនមកប្រកួតប្រជែងលើទីផ្សារប្រទេសកម្ពុជា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Audi ផលិតឡានអគ្គិសនីដំបូងរបស់ខ្លួនបាន ១០ម៉ឺនគ្រឿងហើយ

រោងចក្រ Audi Burssels បានផលិតរថយន្ត e-tron តាំងពីឆ្នាំ២០១៨មក ហើយនៅពេលនេះរោងចក្រនេះបានសម្រេចសមិទ្ធផលដ៏ធំមួយដែលអាចការផលិតរថយន្ត e-tron បានចំនួន ១០ម៉ឺនគ្រឿង។

រថយន្ត e-tron ទី១០ម៉ឺនគឺជាម៉ូដែល e-tron Sportback 55 S Line Quattro ដែលមានពណ៌ខាងក្រៅជាពណ៌ប្រផេះ Daytona ជារថយន្តដែលកុម្ម៉ង់ទិញដោយអតិថិជម្នាក់នៅប៊ែកហ្សិក។

រថយន្ត e-tron គឺជារថយន្តអគ្គិសនីដំបូងរបស់ Audi ដែលបានប្រកាសចេញកាលពីឆ្នាំ ២០១៨ ហើយការដែលអាចផលិតបាន ១០គ្រឿងនាពេលនេះចាត់ទុកថាជាជោគជ័យដ៏ធំមួយ។ កាលពីឆ្នាំមុនចំនួនលក់នៃរថយន្ត e-tron មានការកើនឡើងជិត ៨០% បើធៀបនឹងឆ្នាំ២០១៩។

ជាមួយនឹងជោគជ័យរបស់រថយន្ត e-tron ក្រុមហ៊ុន Audi នឹងមានជំនឿជាក់កាន់តែខ្លាំងលើផែនការផលិតរថយន្តអគ្គិសនីរបស់ខ្លួន ដែលក្នុងពេលឆាប់ៗខាងមុខនេះក្រុមហ៊ុននឹងបង្ហាញចេញរថយន្តអគ្គិសនីជាច្រើនម៉ូដែលបន្ថែមទៀត ដែលក្នុងរួមមានទាំងរថយន្ត Audi A4, A5 និង A6 ប្រភេទអគ្គិសនីសុទ្ធផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Tesla អះអាងថាឡានម៉ូដែលនេះ នឹងជាឡានលក់ដាច់ជាងគេលើលោកក្នុងឆ្នាំ ២០២២ ឬឆ្នាំ ២០២៣

លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla បានធ្វើការអះអាងថារថយន្ត Model Y នឹងជារថយន្តអ្នកដំណើរ Light-Duty ដែលលក់ដាច់ជាងគេក្នុងលោក អាចនៅឆ្នាំ២០២២ ឬនៅឆ្នាំ២០២៣។

លោក Elon Musk បានធ្វើការអះអាងបែបនេះអំឡុងកិច្ចប្រជុំរបស់ Tesla ដែលនិយាយអំពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី១នៃឆ្នាំ២០២១។ ដើម្បីឲ្យការអះអាងនេះក្លាយជាការពិតបាន តម្រូវការលើរថយន្ត Model Y នឹងត្រូវមានកំណើនច្រើនលើសធម្មតា។

កាលពីឆ្នាំមុន Toyota អាចលក់រថយន្ត Corolla បានប្រមាណ ១,១លានគ្រឿង ធ្វើឲ្យវាក្លាយជារថយន្តអ្នកដំណើរប្រភេទ Light-Duty ដែលលក់ដាច់បានច្រើនជាងគេ។ បើមើលមករថយន្ត Model 3 និង Model Y អាចលក់ចេញបានត្រឹមតែ ៤៤២ ០០០គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ២០២ ប៉ុន្តែ Tesla មិនបានបញ្ជាក់ថាក្នុងនោះមានរថយន្ត Model Y ប៉ុន្មានឡើយនោះទេ។

ងាកមកមើលលទ្ធផលប្រចាំត្រីមាសទី១របស់ Tesla វិញ ក្រុមហ៊ុនបានរាយការណ៍អំពីប្រាក់ចំណេញចំនួន ៤៣៨លានដុល្លារ ដែលក្នុងនោះអាចលក់ចេញរថយន្ត Model 3 និង Model Y សរុបចូលគ្នាបានចំនួន ១៨៤ ៨០០គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមត្រូវអត់? ស្ថាបនិក Tesla អះអាងថា Autopilot ជាមធ្យមកាត់បន្ថយគ្រោះថ្នាក់បាន ១០ដងធៀបទៅរថយន្តធម្មតា

ក្រុមហ៊ុន Tesla បានចេញផ្សាយរបាយការណ៍ស្តីពីសុវត្ថិភាពទាក់ទងនឹង Autopilot របស់ខ្លួនសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២១ ហើយលទ្ធផលបានជំរុញឱ្យ Elon Musk អះអាងថារថយន្ត Tesla ជាមួយបច្ចេកវិទ្យា Autopilot មានឱកាសគ្រោះថ្នាក់តិចជាងរថយន្តធម្មតាជាមធ្យម ១០ ដង។ នៅក្នុងរបាយការណ៍សុវត្ថិភាពរបស់ខ្លួនក្រុមហ៊ុន Tesla បានបង្ហាញថាខ្លួនបានចុះបញ្ជីគ្រោះថ្នាក់មួយសម្រាប់រាល់ ៤,១៩ លានម៉ាយល៍ដែលបើកបរដោយម្ចាស់រថយន្តដែលមាន Autopilot បានចូលរួម។ សម្រាប់អ្នកដែលបើកបរមិនមាន Autopilot ប៉ុន្តែមានមុខងារសុវត្ថិភាពបញ្ជៀសគ្រោះថ្នាក់ (active safety) គឺមានគ្រោះថ្នាក់ចំនួន ១លើក ដែលបានចុះបញ្ជើរគ្រោះថ្នាក់ក្នុងរយៈចម្ងាយ ២,០៥លានម៉ាយល៍។ រីឯអ្នកបើកបររថយន្តរបស់ Tesla មិនថាបច្ចេកវិទ្យា Autopilot ឬមុខងារសុវត្ថិភាព (active safety) គឺមានគ្រោះថ្នាក់ ១លើកដែរតែក្នុងរយៈចម្ងាយ ៩៨៧ ០០០ម៉ៃយល៍។

រូបតំណាង

បើយោងតាមទិន្នន័យរបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិអាមេរិច NHTSA បានអោយដឹងថា ក្រុមហ៊ុនផលិតរថយន្តបានកត់សម្គាល់ថាមានករណីគ្រោះថ្នាក់ចរាចរណ៍នៅរៀងរាល់រយៈចម្ងាយ ៤៨៤,០០០ ម៉ាយល៍។ ការបង្ហាញនេះហើយទើបជំរុញអោយស្ថាបនិក Tesla លោក Elon Musk និងបណ្តារសារព័ត៌មានបានធ្វើការប្រកាស និងអះអាងថារថយន្តរបស់ ក្រុមហ៊ុន Tesla ដែលកំពុងដំណើរការបច្ចេកវិទ្យា Autopilot មានគ្រោះថ្នាក់តិចជាងរថយន្តធម្មតាចំនួន ១០ ដង។

ទោះជាយ៉ាងនេះក្តី អ្វីដែល Tesla វិភាគមិនត្រឹមត្រូវនោះទេ ដោយសារតែអ្វីដែលអ្នកបើកបរប្រើប្រាស់ចំម្បង Autopilot នោះគឺនៅលើផ្លូវល្បឿនលឿនហាយវ៉េ ប៉ុន្តែទិន្នន័យរបស់ NHTSA គឺមិនបានបែងចែកថាប៉ុន្មានភាគរយជាគ្រោះថ្នាក់លើផ្លូវល្បឿនលឿនហាយវ៉េនោះឡើយ ព្រោះវាជាទិន្នន័យរួមមួយនៃគ្រោះថ្នាក់។ គេហទំព័រ Electrek បានបង្ហាញថាគ្រោះថ្នាក់ដែលកើតមានច្រើនជាងគេនោះគឺនៅលើផ្លូវក្នុងទីក្រុង និងគ្មានគំនូសបែងចែកផ្សេង ហេតុនេះការប្រៀបធៀបរបស់ Tesla ទៅនឹងទិន្នន័យរបស់ NHTSA គឺមិនត្រឹមត្រូវឡើយ។

បន្ថែមពីលើនេះទៀត បើធៀបទៅនឹងទិន្នន័យដែលបានចុះបញ្ជើរគ្រោះថ្នាក់របស់ Tesla កាលពីត្រីមាសទី១ ឆ្នាំ២០២០ គឺអាចជិះបានរហូតដល់ទៅ ៤,៦៨លានម៉ៃយល៍ឯនោះ គឺល្អជាងត្រីមាសទី១ នៃឆ្នាំ២០២១។ ហេតុនេះហើយ Electrek នៅតែបង្ហាញថា ទិន្នន័យនៃការប្រៀបធៀបរបស់ Tesla គឺមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce Wraith Black Badge ប្រភេទពិសេសថ្មី មានកម្លាំងរហូតដល់ ៧០៧សេះ

Rolls-Royce Wraith Black Badge ប្រភេទពិសេសថ្មី ទើបត្រូវបានបង្ហាញ និងឲ្យឈ្មោះវាថា Spofec Overdose។ វាត្រូវបានផលិតត្រឹមតែចំនួន ៣គ្រឿងប៉ុណ្ណោះនៅទូទាំងពិភពលោក ដោយក្រុមហ៊ុន Spofec ដែលជាអ្នកជំនាញខាង Upgrade ទៅលើរថយន្ត Rolls-Royce។

បើប្រៀបធៀបទៅនឹងរូបរាងដើម វាត្រូវបានបន្ថែម Body Kit, កង់ថ្មី, បូមថ្មី និងបង្កើនថាមពលកម្លាំងឲ្យខ្លាំងជាងមុនផងដែរ។ សម្រាប់ប្រភេទពិសេសថ្មីនេះ ត្រូវបានបង្កើនថាមពលកម្លាំងរហូតដល់ ៧០៧សេះ និងកម្លាំងរមួល ៩៨៦ញ៉ូតុនម៉ែត្រ ដោយពេលនេះវាអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៤,២វិនាទី។ ដែលម៉ូឌែលធម្មតាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៦,៦លីត្រ V12 មានកម្លាំង ៦២៣សេះ និងកម្លាំងរមួល ៨៧០ញ៉ូតុនម៉ែត្រប៉ុណ្ណោះ។

ផ្នែកខាងមុខ និងផ្នែកខាងក្រោយនៃ Wraith Black Badge មានរន្ធបឺតខ្យល់ដែលជួយឱ្យហ្វ្រាំងត្រជាក់ និងកាងថ្មីទាំងសងខាង។ ជាពិសេស Body Kit បានបន្ថែមគឺជាប្រភេទ Corbon Fiber Body Kit ដែលជាហេតុធ្វើអោយប្រវែងទទឹងខាងមុខ និងខាងក្រោយនៃរថយន្តមានប្រវែងវែងជាងមុនចំនួន ១៣ សង់ទីម៉ែត្រ។

ថាសកង់របស់ Wraith Black Badge នេះបានផ្តល់មកពី Vossen វាមានទំហំ ៩.៥ × ២២ អ៊ីញនៅផ្នែកខាងមុខនិងទំហំ ១០.៥ × ២២ អ៊ីញនៅផ្នែកខាងក្រោយ រួមជាមួយសំបកកង់ទំហំ ២៦៥/៣៥ និង ២៩៥/៣០។

បន្ថែមពីនេះ វាបានបំពាក់ជាមួយប្រព័ន្ធបញ្ជាបូម Pneumatic Suspension ដែលអាចសារ៉េឡើងចុះបានកម្ពស់ ៤៤មីលីម៉ែត្រ នៅពេល ដែលរថយន្តបើកបរលើសពីល្បឿន ១៤០គ.ម/ម៉ ហើយត្រឡប់ចុះមកកម្ពស់ធម្មតាវិញនៅពេលរថយន្តបើកបរល្បឿនក្រោម ១៤០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Bolt EV ផ្តួល Tesla ឈ្នះពាន “ឡានអគ្គិសនីល្អបំផុត” ប្រចាំឆ្នាំ២០២១

កាសែតអាមេរិក U.S. News បានបោះឆ្នោតឲ្យរថយន្ត Chevrolet Bolt EV ឈ្នះពានរង្វាន់ “រថយន្តអគ្គិសនីល្អបំផុត” ប្រចាំឆ្នាំ២០២១ ដោយយកឈ្នះលើ Tesla Model 3 និង Model Y ទៀតផង។

មូលហេតុដែលកាសែតខាងលើបានផ្តល់ពានរង្វាន់នេះដល់ Bolt EV ក៏ដោយសារតែ វាជាជម្រើសល្អបំផុត នៅពេលដែលអ្នកគិតពិចារណាលើកត្តាមួយចំនួន ដូចជា គុណភាព តម្លៃ និងប្រសិទ្ធភាព។

Bolt EV ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា រថយន្តដែលមានការឌីហ្សាញបែបខ្នាតតូច និងងាយស្រួលប្រើប្រាស់។ ក្នុងនាមជារថយន្តអគ្គិសនី វាពិតជាផ្តល់នូវកម្លាំងបង្វិលជុំ និងបង្កើនល្បឿនយ៉ាងរហ័ស។ មាឌតូចអនុញ្ញាតឲ្យវាមានភាពងាយស្រួលបើកបរក្នុងទីក្រុង។ លើសពីនេះទៅទៀត វាផ្តល់ចម្ងាយបើកបរដល់ ២៥៩ ម៉ាយ៍ (៤១៧គីឡូម៉ែត្រ) ដែលធ្វើឲ្យចៅក្រមមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយឡែក រថយន្ត Tesla ជាពិសេសគឺ Model 3 និង Model Y បានផ្តល់នូវចម្ងាយបើកបរប្រសើរជាង ប៉ុន្តែរថយន្តទាំងពីរនេះមានតម្លៃជាង ៥ ម៉ឺនដុល្លារឯណោះ ខណៈពេលដែលរថយន្ត Chevrolet Bolt EV មានតម្លៃត្រឹមតែ ៣៦ ៥០០ ដុល្លារប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV អគ្គិសនីលឿនបំផុតរបស់ Ford មានតម្លៃចាប់ពី ៥៩៩០០ដុល្លារ

នៅទីបំផុត Ford បានបើកឲ្យធ្វើការបញ្ជាទិញនូវរថយន្តអគ្គិសនី Mustang Mach-E GT និង GT Performance Edition ដែលជាប្រភេទលឿនបំផុតនៃត្រកូលនេះ។

រថយន្ត Ford Mustang Mach-E GT នឹងមានតម្លៃចាប់ពី ៥៩ ៩០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈម៉ូដែល Mach-E GT Performance Edition វិញ គឺចាប់ពី ៦៤ ៩០០ដុល្លារ។

Ford Mustang Mach-E GT មិនត្រឹមតែជាម៉ូដែលលឿនបំផុត និងថ្លៃបំផុតនោះទេ តែវាក៏មានកម្លាំងខ្លាំងបំផុតផងដែរ ក្នុងត្រកូល Ford Mustang Mach-E នេះ ហើយថែមទាំងមានមុខងារពិសេស Unbridled Extend សម្រាប់ការបើកបរលើទីលាន ឬផ្លូវបិទជិតទៀតផង។

Mustang Mach-E GT និង Performance Edition បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៤៨០សេះ និងកញ្ចប់អាគុយអគ្គិសនីទំហំ ៨៨គីឡូវ៉ាត់ម៉ោង។ ហើយអាចបើកបរបានចម្ងាយ ៤០២គីឡូម៉ែត្រ សម្រាប់ Mach-E GT និង ៣៧៨គីឡូម៉ែត្រ សម្រាប់ Mach-E GT Performance Edition៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន TF Motors Cambodia បានឧបត្ថម្ភអង្ករម្នាក់៥០គីឡូដល់បុគ្គលិករបស់ខ្លួន ក្នុងកំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ប្រទេសកម្ពុជាកំពុងជួបវិបត្តិដ៏ធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយត្រូវដាក់នូវវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ អាជីវកម្ម, រោចក្រ, សហគ្រាស និងសាលារៀនជាច្រើន ត្រូវបានផ្អាកដំណើរការដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ-១៩។ នៅតាមតំបន់ជាច្រើនក្នុងទីក្រុងភ្នំពេញ គឺកំពុងមានការខ្វះខាតនូវស្បៀងអាហារផ្សេងៗដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ។

ដោយមើលឃើញពីភាពខ្វះខាត និងតម្រូវការរបស់បុគ្គលិករបស់ខ្លួនកំឡុងពេលស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុន TF Motors Cambodia Co., Ltd ដែលជាក្រុមហ៊ុនទទួលបានសិទ្ធផ្តាច់មុខក្នុងការនាំចូលរថយន្ត MG, Maxus និង ម៉ូតូ Royal Enfield បានឧបត្ថម្ភអង្ករដល់បុគ្គលិករបស់ខ្លួនក្នុងម្នាក់ទទួលបានអង្ករ ៥០គីឡូ ដើម្បីជួយសម្រាលបន្ទុក ក៏ដូចជាជួយដោះស្រាយជីវភាពក្នុងអំឡុងពេលបិទខ្ទប់ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នេះគឺជាការរួមចំណែកមួយដើម្បីកាត់បន្ថយការចំណាយរបស់បុគ្គលិក និងកាត់បន្ថយការចេញទៅក្រៅដើម្បីទិញអង្ករឬម្ហូបអាហារ។

ក្នុងការឧបត្ថម្ភអង្ករនេះផងដែរ លោក ពុំ សូរិយា ប្រធានប្រតិបត្តិក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៏ថា៖ “ការផ្តល់ជូនអំណោយនេះ គឺជាផ្នែកមួយដើម្បីជួយសម្រាលបន្ទុករបស់បុគ្គលិករបស់ខ្លួន អំឡុងពេលដែលរដ្ឋាភិបាលកំពុងអនុវត្តការបិទខ្ទប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្តាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។” ហើយលោកបានបន្ថែមទៀតថា “យើងនឹងរួមគ្នាអនុវត្តនិងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីឲ្យព្រឹតិ្តការណ៍សហគមន៍២០កុម្ភៈត្រូវបានបញ្ចប់ក្នុងរយៈពេលខ្លីខាងមុខដើម្បីឲ្យអ្វីៗអាចត្រលប់ទៅកាន់ភាពប្រក្រតីវិញ”។

គួរបញ្ជាក់ផងដែរថាថ្មីៗនេះ ក្រុមហ៊ុន TF Motors Cambodia ក៏បានឧបត្ថម្ភសម្ភារៈប្រើប្រាស់មួយចំនួនដូចជា: តង់ចំនួន៥០, ធុងទឹកកក, បង់បិតដំបៅ, ទឹកសម្លាប់មេរោគ, ទឹកសុទ្ធ១០០កេស, និងថវិការមួយចំនួនជូន ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ផាជីវៈ ព្រមទាំងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោរ ដើម្បីចូលរួមយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Raize ចេញលក់នៅឥណ្ឌូនេស៊ី ក្នុងតម្លៃជាង ១ម៉ឺនដុល្លារ

Toyota Raize គឺជារថយន្តប្រភេទ SUV ខ្នាតតូច ដែលបានចេញលក់នៅប្រទេសជប៉ុនកាលពីចុងឆ្នាំ ២០១៩។ ហើយសម្រាប់ប្រទេសក្នុងតំបន់អាស៊ី ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសដំបូងគេដែលបានចេញលក់ Raize មុនគេ។

រថយន្ត SUV ខ្នាតតូចនេះត្រូបានផលិតឡើងផ្អែកលើគ្រោងឆ្អឹងរបស់ DNGA-A និងមានប្រវែងសរុប ៣ ៩៩៥ម.ម, ទទឹង ១ ៦៩៥ម.ម, កម្ពស់ ១ ៦២០ម.ម, ប្រវែងកង់មុខ ដល់កង់ក្រោយ ២ ៥២៥ម.ម និងកម្ពស់ពីដីប្រវែង ១៨៥ម.ម។

រថយន្តនេះនឹងត្រូវបានដំឡើងនៅឯរោងចក្រ Daihatsu ក្នុងប្រទេសឥណ្ឌូនេស៊ី និងដាក់លក់នៅប្រទេសឥណ្ឌូនេស៊ី នាខែឧសភាដោយតម្លៃប៉ាន់ស្មានពី ២០០ ទៅ ២៥៥ លានរូពី (១៣ ៦៨០ ទៅ ១៧ ៥០០ដុល្លារ)។

សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី Toyota Raize មានចំនួន ៣ម៉ូឌែលគឺ

  • 1.2 G បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ៨៧សេះ និងកម្លាំងរមួល ១១២ញ៉ូតុនម៉ែត្រ ដំណើការដោយប្រអប់លេខ CVT
  • 1.0TG និង 1.0 GR Sport បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,0លីត្រ Turbocharged មានកម្លាំង ៩៧សេះ និងកម្លាំងរមួល ១៤០ញ៉ូតុនម៉ែត្រ ដំណើការដោយប្រអប់លេខ CVT និងជម្រើស។

សម្រាប់ GR Sport បានបំពាក់ជាមួយលក្ខណ:ពិសេសដូចជា៖ ម៉ាស៊ីនត្រជាក់អូតូ, LED Navigation, អំពូលសម្រាប់ផ្តល់សញ្ញាបត់ ឬវ៉ាជែង, ថាសកង់ទំហំ ១៧អ៊ីញ, កៅអីពូកស្បែក, Paddle Shifter រួមជាមួយកញ្ចប់សុវត្ថិភាព TSS ដែលមានប្រព័ន្ធជំនួយការបើកបរ និងពោងសុវត្ថិភាព ចំនួន ៦គ្រាប់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+