ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទម្រាំលក់ឡានបាន ២០ម៉ឺនគ្រឿង Bentley ចាយពេលដល់ ១០២ឆ្នាំ

រយៈពេល ១០២ឆ្នាំ ក្រុមហ៊ុនផលិតរថយន្តរបស់អង់គ្លេស Bentley អាចលក់ចេញរថយន្តបាន ២០ម៉ឺនគ្រឿង ដែលក្នុងចំណោមនោះមានចំនួន ៧៥% នៃរថយន្តត្រូវបានផលិតឡើងក្នុងរយៈពេល ១៨ឆ្នាំចុងក្រោយកន្លងមកនេះ។

គួរដឹងដែរថាមាន ៤០% នៃរថយន្តដែល Bentley បានផលិតគឺជារថយន្ត Continental GT ដែលរថយន្តនេះបានបង្ហាញវត្តមានជាលើកដំបូងកាលពីឆ្នាំ ២០០៣។ ចំណែករថយន្ត Flying Spur វិញមានកាន់កាប់ចំណែកប្រមាណ ២០% ដែលរថយន្តនេះធ្លាប់បានបង្ហាញវត្តមានជាលើកដំបូងនៅឆ្នាំ ២០០៥។

សម្រាប់រថយន្ត Bentley Bentayga ត្បិតថាទើបបង្ហាញមុខនៅឆ្នាំ ២០១៥ ប៉ុន្តែវាអាចផលិតចេញបានជាង ២៥ ០០០គ្រឿង សម្រាប់ចរាចរណ៍លក់លើទីផ្សារ ដែលមានន័យថាស្មើនឹង ១២,៥% នៃចំនួនផលិតសរុបរបស់ Bentley៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សាលាវៀតណាមចាយជាង ១០ម៉ឺនដុល្លារទិញឡាន Tesla Model 3 ដើម្បីបង្រៀនសិស្សពីឡានអគ្គិសនី

ជាមួយនឹងទំនោរនៃការអភិវឌ្ឍន៍រថយន្តអគ្គិសនីក្នុងឧស្សាហកម្មយានយន្តនាពេលបច្ចុប្បន្ន និងសម្រាប់អនាគតផងដែរនោះ សកលវិទ្យាមួយស្ថិតនៅទីក្រុងហូជីមិញប្រទេសវៀតណាម បានសម្រេចចិត្តទិញរថយន្ត Tesla Model 3 មួយគ្រឿងដើម្បីសម្រាប់បង្រៀនសិស្សអំពីរថយន្តអគ្គិសនី។

សកលវិទ្យាល័យ Ho Chi Minh City University of Technology And Education ហៅកាត់ HCMUTE បានចំណាយទឹកប្រាក់ប្រមាណជិត ១៤ម៉ឺនដុល្លារ ដើម្បីទិញរថយន្ត Tesla Model 3 ដែលដឹកមកពីសហរដ្ឋអាមេរិកផ្ទាល់។

បើផ្អែកតាមរូបភាព រថយន្តដែលសកលវិទ្យាល័យបានទិញទំនងជាប្រភេទ Standard Range Plus RWD ដែលវាមានបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង ២២១គីឡូវ៉ាត់ និងមានអាគុយដែលផ្ទុកថាមពលបាន ៥៤គីឡូវ៉ាត់ម៉ោង។

ផ្អែកតាម Tesla ផ្ទាល់បានឲ្យដឹងថារថយន្ត Standard Range Plus RWD នេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេល ៥,៣វិនាទី និងអាចបើកបរបានចម្ងាយ ៤២៣គីឡូម៉ែត្រពេលសាកភ្លើងពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅកម្ពុជា! Ford ជាក្រុមហ៊ុនទី២ ប្រកាសតម្លៃពន្ធថ្មី ចំនេញរហូតដល់ ៤ ០០០ដុល្លារ!

ប្រភព៖ Ford Cambodia

[ទីផ្សាររថយន្តក្នុងស្រុក] យោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ឥឡូវនេះក្រុមហ៊ុន Ford Cambodia ក៏បានប្រកាសចេញតម្លៃពន្ធថ្មី ផ្លូវការរបស់ខ្លួនទៅលើរថយន្តឆ្នាំ ២០២០ និង ២០២១របស់ខ្លួន ដែលបញ្ចុះតម្លៃពី ២ ០០០ដុល្លារ រហូតដល់ ៤ ០០០ដុល្លារ។ រាល់តម្លៃថ្មីទាំងអស់នេះ ហេតុស្តែងអោយឃើញថា ពិតជាបានផ្តល់ផលចំនេញសម្រាប់ប្រជាពលរដ្ឋ ដើម្បីមានលទ្ធភាពទិញរថយន្ត និងជាពិសេសរថយន្តថ្មីសន្លាងតែម្តង សម្រាប់យកមកប្រើប្រាស់ផងដែរ។

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ខាងក្រោមនេះជាតម្លៃថ្មី របស់រថយន្ត Ford ទាំងអស់ដែលទើបប្រកាសចេញ៖

  • ចំពោះម៉ូឌែល ២០២១
    Ford EcoSport ឆ្នាំ២០២១ តម្លៃចាស់ ២៩ ៩០០ដុល្លារ មកត្រឹម ២៧ ៩០០ដុល្លារ
    Ford Territory ឆ្នាំ២០២១ តម្លៃចាស់ ៤៩ ៩០០ដុល្លារ មកត្រឹម ៤៦ ៩០០ដុល្លារ
    Ford Everest 2.0L Bi-Turbo ឆ្នាំ២០២១ តម្លៃចាស់ ៧១ ០០០ដុល្លារ មកត្រឹម ៦៨ ៥០០ដុល្លារ
    Ford Everest Trend ឆ្នាំ២០២១ តម្លៃចាស់ ៥៩ ៥០០ដុល្លារមកត្រឹម ៥៧ ៥០០ដុល្លារ
  • ចំពោះម៉ូឌែល ២០២០
    Ford Everest 2.0L Bi-Turbo ឆ្នាំ២០២០ តម្លៃចាស់ $71,000 មកត្រឹម ៦៧ ០០០ដុល្លារ
    Ford Everest Trend ឆ្នាំ២០២០ តម្លៃចាស់ ៥៩ ៥០០ដុល្លារ មកត្រឹម ៥៥ ៥០០ដុល្លារ
    Ford EcoSport ឆ្នាំ២០២០ តម្លៃចាស់ ២៩ ៩០០ដុល្លារ មកត្រឹម ២៦ ០០០ដុល្លារ
ប្រភព៖ Ford Cambodia

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងផ្នែកលក់: ០៧៨ ៣៣៣ ៧៤៨ | ០១៦ ៣៣៣ ៧៨៥

យើងនឹងរង់ចាំតម្លៃពន្ធថ្មី សម្រាប់ក្រុមហ៊ុនដទៃទៀត កុំភ្លេចតាមដានជាមួយគេហទំព័រ www.camboauto.com ឬ Facebook: Cambo Auto

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford សម្រេចចិត្តបញ្ឍប់ការផលិតរថយន្តម៉ូឌែលនេះ នៅឆ្នាំក្រោយ

បន្ទាប់ពីក្រុមហ៊ុន Ford បានសម្រេចចិត្តបញ្ឍប់ការផលិតរថយន្ត Fusion សម្រាប់ទីផ្សារសហរដ្ឋអាមេរិច កាលពីឆ្នាំមុនកន្លងទៅ។ រថយន្ត Ford Mondo សម្រាប់ទីផ្សារអឺរ៉ុប ក៏មានជោគវាសនាដូចគ្នាដែរ ដោយ Ford បានសម្រេចចិត្តបញ្ឍប់ការផលិតរថយន្តម៉ូឌែលនេះ នៅចុងខែមិនា ឆ្នាំ២០២២។

ក្រុមហ៊ុន Ford បានប្រកាសផែនការបញ្ឈប់ការផលិតរថយន្តប្រភេទ Midsize Sedan, Fastback និង Wagon នៅរោងចក្រ Valencia ក្នុងប្រទេសអេស្ប៉ាញ ដោយសារតែការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អតិថិជន។ ខណ:ពេលពួកគេ ផ្លាស់ប្តូរទៅជាប្រភេទ Crossovers និងរថយន្តប្រភេទ SUVវិញ ដែលជាហេតុធ្វើអោយរថយន្ត Sedan និងរថយន្ត Wagon មានការធ្លាក់ចុះប្រហែល ៨០ភាគរយ ចាប់តាំងពីឆ្នាំ ២០០០មកផងដែរ។

ធ្លាប់តែជា“ តារា” នៅក្នុងខ្សែផលិតផល Ford នៅអឺរ៉ុប ប៉ុន្តែការផ្លាស់ប្តូរចំណង់ចំណូលចិត្តរបស់អតិថិជន ក៏ធ្វើអោយជោគវាសនា Mondo មានការផ្លាស់ប្តូរផងដែរ។ រថយន្ត Volkswagen Passat ដែលជាគូប្រជែងរបស់ Mondo នៅអឺរ៉ុបក៏មានជោគវាសនាស្រដៀងគ្នា។ ក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់នេះបាន បញ្ចប់ជីវិតម៉ូឌែលនេះនៅឆ្នាំ ២០២៣ ។

ទោះជាយ៉ាងណាក៏ដោយរថយន្ត Ford Mondeo នឹងបញ្ចប់ជីវិត​បាត់ទាំងស្រុងនោះទេក្រុមហ៊ុន Ford នឹងរក្សាម៉ូដែលនេះនៅលើទីផ្សារប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ដែលវាទទួលបានការអាប់ដេតកាលពីឆ្នាំមុនជាមួយនឹងអេក្រង់កម្សាន្តទំហំ ១២,៨ អ៊ីញដ៏ធំមួយដាក់បញ្ឈរ។ ដោយសាអតិថិជននៅប្រទេសចិនពេញចិត្តនឹងរថយន្តប្រភេទ sedanនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្លែកខុសគេ! ឡាន Tesla ចង់ដាក់លេខទៅមុខ-ថយក្រោយ លែងប្រើចង្កឹះលេខ ឬប៊ូតុងទៀតហើយ

ការផ្លាស់ប្តូរលេខមិនមែនជារឿងស្មុគស្មាញឡើយ ព្រោះថាក្រុមហ៊ុនផលិតរថយន្តជាច្រើន តែងតែផ្តល់នូវលេខ P, R, N និង D តាមរយៈការប្រើប្រាស់ចង្កឹះលេខ ឬប៊ូតុងជាដើម។

វាគ្មានអ្វីខុសឡើយចំពោះការដាក់ឲ្យប្រើបែបនេះ ប៉ុន្តែក្រុមហ៊ុន Tesla ឯណោះវិញ បានគិតផ្ទុយខុសពីគេស្រឡះតែម្តង។ នៅពេលដែលរថយន្ត Tesla Model S និង Tesla Model X ចេញស៊េរីថ្មី ពួកវានឹងបំពាក់មុខងារដែលគ្រប់គ្នាកំពុងជជែកវែកញែកគ្នា យ៉ាងចម្រូងចម្រាស់។

ជាក់ស្តែង ជំនួសឲ្យដៃចង្កូតមូលធម្មតា រថយន្ត Model S និង Model X នឹងប្រើដៃចង្កូតមានរាងជាចតុកោនកែងមួយកំណាត់ប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ ពួកវានឹងគ្មានដងវៃភ្លើងស៊ីញ៉ូ ឬចង្កឹះដាក់លេខទៀតឡើយ។ ក្នុងនោះដែរ លោក Elon Musk បានអះអាងថា “រថយន្តនឹងអាចទាយដឹងពីទិសដៅដែរវាត្រូវទៅ ដោយផ្អែកលើឧបសគ្គដែលវាមើលឃើញ និងផែនទី។ អ្នកក៏អាចបដិសេធដំណើរការនេះ ដោយបញ្ជាលើអេក្រង់បានដែរ”។

បើយោងតាមវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter បង្ហាញឲ្យឃើញថា អ្នកបើកបរអាចដាក់លេខទៅមុខ ឬទៅក្រោយបាន តាមរយៈការបញ្ជាលើអេក្រង់ Touchscreen នៅផ្នែកកណ្តាល ដោយអូសទៅលើដើម្បីដាក់លេខទៅមុខ និងអូសមកក្រោមដើម្បីដាក់លេខទៅក្រោយវិញ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាស៊ីន V8 ដ៏ខ្លាំងក្លារបស់ Cadillac CT5-V Blackwing នឹងត្រូវផលិតដោយដៃ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ម៉ាស៊ីននៃរថយន្ត Cadillac CT5-V Blackwing ស៊េរីឆ្នាំ២០២២ មិនត្រឹមតែមានកម្លាំងខ្លាំងក្លាប៉ុណ្ណោះទេ ប៉ុន្តែវានឹងត្រូវផលិតឡើងដោយដៃថែមទៀតផង។

គ្រប់ និងរាល់ម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged LT4 V8 ដែលនឹងត្រូវប្រើលើរថយន្ត CT5-V Blackwing នឹងត្រូវដំឡើងនៅ Performance Build Center ក្នុងរោងចក្រ Bowling Green របស់ក្រុមហ៊ុន General Motors ក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក។

មិនខុសពីម៉ាស៊ីន AMG របស់ Mercedes ប៉ុន្មានឡើយ ដោយម៉ាស៊ីន LT4 ខាងលើនឹងត្រូវផលិតឡើងដោយដៃ ហើយមានស្លាកឈ្មោះរបស់អ្នកផលិតម៉ាស៊ីននោះទៀតផង។

គួរឲ្យដឹងថា ម៉ាស៊ីន supercharged LT4 V8 នោះនឹងអាចផលិតកម្លាំងបានរហូតដល់ ៦៦៨សេះ ហើយអតិថិជនអាចជ្រើសរើសប្រអប់លេខដៃ ៦វគ្គ ឬ លេខអូតូ ១០វគ្គបាន។ ចំណែកឯប្រព័ន្ធប៉ុងវិញគឺ ប៉ុងមួយវិលកង់ក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley Continental GT Speed ថ្មី កម្លាំងដល់ ៦៤០សេះ តម្លៃ២៧ម៉ឺនដុល្លារ មិនទាន់គិតពន្ធ

ក្រុមហ៊ុន Bentley បានអះអាងថា រថយន្ត Continental GT Speed ថ្មី មិនមែនត្រឹមតែលឿន នៅលើផ្លូវលាតត្រង់ប៉ុណ្ណោះទេ។

បើយោងតាម ក្រុមហ៊ុន Bentley បានឲ្យដឹងថា រថយន្តស្ព័រប្រណីតកម្លាំងខ្លាំងនេះ មានបំពាក់ប្រព័ន្ធកាច់ចង្កូតរ៉េកង់ទាំង ៤ four-wheel steering និង electronically controlled rear differential ដែលជួយឲ្យអ្នកបើកបរកាន់តែមានទំនុកចិត្ត នៅលើផ្លូវកោង។

រថយន្ត Bentley Continental GT Speed ថ្មី បំពាក់ម៉ាស៊ីនចំណុះ ៦,០លីត្រ twin-turbocharged ទំហំ ១២ស៊ីឡាំង មានកម្លាំង ៦៤០សេះ ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ ប្រើពេលត្រឹម ៣,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៣៣៥គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

ទោះជាយ៉ាងណាក៏ដោយ រថយន្តដែលមានល្បឿនលឿនក៏ត្រូវការប្រព័ន្ធហ្វ្រាំងខ្លាំងដែរ ដោយ Continental GT Speed ថ្មីនេះបានបំពាក់ហ្វ្រាំង carbon ceramic ដែលមាន ១០ពីស្តុង ហើយមានទម្ងន់ស្រាលជាងមុន ៣៥គីឡូក្រាម ដែលជួយឲ្យការបញ្ឈប់រថយន្តកាន់តែប្រសើរ និងបានជិតបំផុត។

គួរឲ្យដឹងថា រថយន្ត Bentley Continental GT Speed ថ្មី ត្រូវបានដាក់លក់ក្នុងតម្លៃ ២៧៤ ៩០០ដុល្លារ នៅលើទីផ្សារប្រទេស ខណៈតម្លៃនេះគឺថ្លៃជាងម៉ូដែល Continental GT ធម្មតាដល់ទៅ ៥០ ០០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MINI Countryman Boardwalk Edition ឆ្នាំ២០២២ ថ្មី តម្លៃជាង ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន MINI បានប្រកាសចេញរថយន្ត Countryman Boardwalk Edition កាលពីខែធ្នូកន្លងទៅ ហើយឥឡូវនេះវាបានចេញលក់នៅសហរដ្ឋអាមេរិកហើយ។

ផលិតផ្អែកតាមម៉ូដែល Countryman Cooper S រថយន្ត MINI Countryman Boardwalk Edition ឆ្នាំ២០២២ ថ្មី មានតួខ្លួនពណ៌ខៀវ Deep Laguna Metallic រំលេចដោយការលេងពណ៌ខ្មៅមួយជុំរថយន្ត តែម្តង។

ក្នុងនោះមានដូចជា ប៉ាណាមុខ, យ៉ាន់ Alloy ១៨អ៊ីញ, កញ្ចក់មើលចំហៀង និង រឺហ្គែរលើដំបូល ជាដើម។ វាក៏មានបំពាក់ចង្កៀង LED មួយជុំរថយន្ត ព្រមទាំងមុខងារ Comfort Access Keyless Entry System ទៀតផង។

រថយន្ត SUV នេះមានបំពាក់ម៉ាស៊ីនសាំង turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩២សេះ ដំណើរការដោយប្រអប់លេខអូតូ ដែលអនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,១វិនាទី។

រថយន្ត MINI Countryman Boardwalk Edition ឆ្នាំ២០២១ នឹងចាប់ផ្តើមដាក់លក់នៅសហរដ្ឋអាមេរិក នាខែមេសា ក្នុងតម្លៃចាប់ពី ៣៨ ៣៦៥ដុល្លារ ចំពោះប្រភេទប៉ុងមួយ និង ៤០ ៣៦៥ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes ដាក់លក់ឡានអគ្គិសនីខ្នាតតូចថ្មីតម្លៃក្រោម ៥ម៉ឺនដុល្លារនៅអូស្ត្រាលី

រថយន្ត Mercedes-Benz EQA ដែលជារថយន្តអគ្គិសនីខ្នាតតូចថ្មីសន្លាងរបស់ Mercedes-Benz នឹងចេញលក់នៅទីផ្សារប្រទេសអូស្ត្រាលីនាខែក្រោយ ដែលអតិថិជននឹងមានជម្រើសរើសយកប្រភេទ EQA 250 ឬ EQA 250 Edition 1។

សម្រាប់ EQA 250 គឺមានតម្លៃប្រមាណ ៥៨ ៤០០ដុល្លារ ខណៈប្រភេទ EQA 250 Edition 1 វិញគឺមានតម្លៃប្រមាណ ៦៣ ៩៥០ដុល្លារ។ រថយន្តទាំងពីរប្រភេទមានបំពាក់ដោយអាគុយចំណុះ ៦៦,៥គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យរថយន្តជិះបានចម្ងាយ ៤៨០គីឡូម៉ែត្រ។

សម្រាប់ការសាកថ្មពី ១០% ដល់ ៨០% ចំណាយពេល ៤ម៉ោង និង១៥នាទី នេះគឺចំពោះដុំសាកធម្មតា ប៉ុន្តែសម្រាប់ដុំសាកល្បឿនលឿនអាចចំណាយពេលត្រឹម ៣០នាទីប៉ុណ្ណោះ។

រថយន្ត EQA ទាំងពីរប្រភេទមានបំពាក់ដូចគ្នានូវ Driver Assistance Package ដែលមានបញ្ចូលមុខងារជំនួយការបើកបរជាច្រើន ហើយចំណុចខុសគ្នារវាង EQA 250 និង EQA 250 Edition 1 គឺស្ថិតលើគ្រឿងបរិក្ខារដែលបំពាក់លើរថយន្តផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ Volkswagen ថ្មីកាន់តែជិតចេញមុខមាត់ពិតមែនទែនហើយ

ក្រុមហ៊ុន Volkswagen បានបញ្ចេញរូបភាព Teaser ទីពីរនៃរថយន្តភីកអាប់ Amarok ជំនាន់ថ្មីរំពឹងថាបង្ហាញវត្តមានឆ្នាំ ២០២២ ដែលរូបភាព Teaser នេះគឺបានបញ្ចេញក្រោយពី Volkswagen បានបង្ហាញរូប Render នៃរថយន្តនេះកាលពីឆ្នាំកន្លងទៅរួចមក។

រូបភាព Teaser ចេញឆ្នាំមុន

តាមរយៈរូបភាពគេអាចឃើញបានច្បាស់ថារថយន្ត Amarok គឺមានរូបរាង និងមុខមាត់ខុសពីជំនាន់បច្ចុប្បន្នដាច់តែម្ដង ជាពិសេសគឺនៅត្រង់រចនាបថខាងមុខ និងតួខ្លួនផ្នែកកណ្ដាលរបស់វា។ នៅលើដំបូលរថយន្តមានការបំពាក់អំពូលភ្លើង LED ចំនួនពីរ ហើយយ៉ាន់រថយន្តបានស្រោបដោយសម្បកកង់ដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ។

រូបភាព Teaser ថ្មី

រថយន្ត Amarok ជំនាន់ថ្មីត្រូវបានផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង T7 ជាគ្រោងឆ្អឹងដូចគ្នានឹងរថយន្ត Ford Ranger ជំនាន់ថ្មី ដែលវាស្ថិតក្រោមកិច្ចសហការរវាង Volkswagen និង Ford ដែលក្រុមហ៊ុនបានប្រកាសកាលពីជិត២ឆ្នាំមុន។

ការលើកឡើងរបស់អ្នកចាត់ការជាន់ខ្ពស់នៅ Volkswagen បាននិយាយថា Amarok ជំនាន់ថ្មីនឹងមិនត្រឹមតែជារថយន្តភីកអាប់ដ៏អស្ចារ្យនោះទេ ប៉ុន្តែក៏នឹងមានបំពាក់ដោយការឌីហ្សាញ និងបច្ចេកវិទ្យាពិសេសរបស់ Volkswagen ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+