ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ម៉ូឌែលថ្មីកាត់តាម Ranger Raptor ចេញលក់នៅថៃ តម្លៃជាង ៣ម៉ឺនដុល្លារ

Ford Thailand បានធ្វើការប្រកាសចេញរថយន្តភីកអាប់ Ranger FX4 Max ២០២១ នៅលើទីផ្សារប្រទេសថៃជាផ្លូវការ ដែលជាទីផ្សារដំបូងគេនៅអាស៊ី។ ដោយម៉ូដែលនេះ ផលិតឡើងកាត់តាម Ford Ranger Raptor ដោយវាមានតម្លៃចាប់ពី ៣៨ ៧២៥ដុល្លារ។

រូបរាងផ្នែកខាងក្រៅនៃ Ranger FX4 Max បានបំពាក់ជាមួយ ចង្កៀងមុខប្រភេទ LED Projector , អំពូលពេលថ្ងៃប្រភេទLED, ប៉ាណាខាងមុខមានឡូហ្គូ Ford នៅចំកណ្តាល, ដៃទ្វាពណ៌ប្រផេះ, ឈ្នាន់ជាន់ថ្មី, ថាសកង់ប្រភេទ Boulder Grey ទំហំ ១៧អ៊ីញ, កៅអីអេឡិចត្រូនិច, អេក្រង់បង្ហាញព័ត៌មានទំហំ ៤,២អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ដំណើរការដោយប្រពន្ធ័កម្សាន្ត SYNC 3, Apple Carplay និង Android Auto និងប្រព័ន្ធតន្ត្រីចំនួន ៦ចំណុច។ ព្រមទាំងបំពាក់ជាមួយមុខងារសុវត្តិភាព​ Hill Star Assist, Anti-roll System, ABS, EBS, ESP និង Traction Control System។

ប្រសិនបើប្រៀបធៀបជាមួយ Ford Ranger ធម្មតា FX4 Max វាមានតួរខ្លួនវែងជាងប្រភេទធម្មតា ៤២មីលីម៉ែត្រ, បន្ថែមកម្ពស់ពីដីចំនួន ២០មីលីម៉ែត្រ, ដៃឃ្លោងធំជាងមុន ២៩មីលីម៉ែត្រ និងបូមប្រភេទ Fox ទំហំ ២អ៊ីញ។

សម្រាប់ទីផ្សារប្រទេសថៃ រថយន្ត Ford Ranger FX4 Max ឆ្នាំ២០២១ នេះ ផ្តល់នូវជម្រើស ៥ ពណ៌ គឺ ខៀវ ក្រហម ស ខ្មៅ និង ប្រផេះ។

រថយន្ត Ford Ranger FX4 Max ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ bi-Turbo ទំហំ ៤ស៊ីឡាំង បង្កើតកម្លាំងបាន ២១៣សេះ ដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ និងប្រភេទប៉ុងពីរ។ ហើយវាអាចដឹកបានទម្ងន់ ៩៨១គីឡូក្រាម និងអូសសណ្តោងបាន ៣,៥តោន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទិញឡានខាងក្រៅតម្លៃធូរ ជាងក្រុមហ៊ុនផ្លូវការមែន តែប្រយ័ត្នប៉ះគេធ្វើស៊ីបែបនេះ!

ប្រភព៖ Mercedes-Benz Cambodia

[ទីផ្សារក្នុងស្រុក] បច្ចុប្បន្ននេះ យើងសង្កេតឃើញថាតម្រូវការនៃការប្រើប្រាស់រថយន្តថ្មី មានការកើនឡើងគួរអោយកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ក៏ប៉ុន្តែការនាំចូលនៅតែមានប្រភពមិនច្បាស់លាស់ បើទោះបីមានក្រុមហ៊ុននាំចូលផ្លូវការក៏ដោយ។ នេះក៏ព្រោះតែបងប្អូនយើងមួយចំនួន នៅតែជ្រើសរើសទិញរថយន្តនៅការ៉ាស់ខាងក្រៅ ដែលមានតម្លៃធូរថ្លៃជាងរថយន្តដែលនាំចូលជាផ្លូវការ ដោយមិនបានគិតអំពីផលប៉ះពាល់យ៉ាងច្រើន ពីការទិញបែបនេះ។

(រូបតំណាង) – Mercedes-Benz GLE 450 4MATIC (ប្រភព៖ Mercedes-Benz Cambodia)

ជាក់ស្តែងថ្មីៗនេះ មានរឿងសោកស្តាយមួយបានកើតឡើងលើអតិថិជន ដែលបានទិញរថយន្ត Mercedes-Benz ពីការ៉ាស់ខាងក្រៅ ដោយមិនបានជ្រើសរើសទិញពីក្រុមហ៊ុនផ្លូវការ Star Auto  ប្រចាំនៅកម្ពុជានោះឡើយ។ ដោយពេលនោះអតិថិជន បាននាំយករថយន្តរបស់ខ្លួន មកត្រួតពិនិត្យលើប្រព័ន្ធភ្លើងដែលមានបញ្ហា នៅយានដ្ឋានជួសជុល Star Auto ដែលជាក្រុមហ៊ុនទទួលសិទ្ធចែកចាយផ្តាច់មុខរថយន្ត ជួសជុល និងគ្រឿងបន្លាស់សុទ្ធពីរោងចក្រ Mercedes-Benz ផ្ទាល់។

ប្រភព៖ Mercedes-Benz Cambodia

ក្រោយពីបានធ្វើការត្រួតពិនិត្យយ៉ាងល្អឹតល្អន់រួចមក ទើបដឹងថារថយន្តនោះមានបំពាក់ឧបករណ៍បន្លំលេខកុងទ័រ ដែលបង្ហាញព័ត៌មានមិនត្រឹមត្រូវ នៅលើកុងទ័រនោះ។ ក្រោយពីក្រុមការងារបានដោះឧបករណ៍នោះចេញរួចមក កុងទ័រនោះស្រាប់តែផ្លាស់ប្តូរទិន្នន័យថ្មី ពីលេខ ១២ ០០០គ.ម ទៅជា ៥៦ ០០០គ.ម ឯណោះ។ ឧបករណ៍នោះ ត្រូវបានដំឡើងលាក់បង្កប់ ដោយមានការកាត់ភ្ជាប់ខ្សែភ្លើងនៅខាងក្រោមប្រអប់កុងទ័រ ជាហេតុធ្វើអោយម្ចាស់រថយន្ត មិនចាប់អារម្មណ៌ រហូតដល់មានបញ្ហានេះកើតឡើង។

(រូបតំណាង)

ស្ថិតនៅក្នុងការធានាជាលក្ខណៈសាកលរបស់រោងចក្រ ដែលហៅជាភាសាអង់គ្លេសថា Mercedes-Benz’s Global Warranty រថយន្តនោះមិនអាចទទួលបាននូវការធានានោះឡើយ ដោយសារតែមានការបំពាក់ឧបករណ៍ ការកាត់ខ្សែ និងតភ្លើង ដោយខ្លួនឯង។ ហើយនេះគ្រាន់តែជាចំណុចដ៏រសើបមួយ ពីផលប៉ះពាល់ដោយសារការទិញរថយន្ត ពីការ៉ាស់ដែលគ្មានក្រមសីលធម៌ក្នុងអាជីវកម្ម ហើយនេះយើងនៅមានចំណុច ជាច្រើនទៀតដែល ផ្តល់នូវផលអវិជ្ជមាន សម្រាប់បងប្អូនយើងដែលចង់ចំនេញលុយ ត្រឹមរយៈពេលខ្លី។ ហេតុនេះ ហើយបងប្អូន គួរជ្រើសរើសរថយន្តដែលនាំចូលជាផ្លូវការ មានការធានាត្រឹមត្រូវលើគុណភាព ដើម្បីកុំអោយមានវិប្បដិសារីដូចអតិថិជនម្នាក់នោះទៀត។ ជ្រុសជាចាយលុយ រាប់ម៉ឺនដុល្លារទៅហើយ យើងគួរជ្រើសរើសក្រុមហ៊ុនផ្លូវការ នោះយើងពិតជាទទួលបាននូវសុខភាពផ្លូវចិត្ត និងទំនុកចិត្តខ្ពស់រាល់ការធ្វើដំណើរជិត ឆ្ងាយជាក់ជាមិនខានឡើយ។

ខាងក្រោមនេះជាការបង្ហោះផ្លូវការ ជាភាសាអង់គ្លេស៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz GLE 350 de ចេញលក់នៅថៃ តម្លៃជាង ១៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Mercedes-Benz Thailand បានធ្វើការប្រកាសចេញរថយន្ត GLE 350 de 4Matice Exclusive និង GLE 300 de 4Matice AMG Dynamic ប្រភេទ Midsize Hybrid SUV សម្រាប់ទីផ្សារប្រទេសថៃជាផ្លូវការ។

សម្រាប់ទីផ្សារប្រទេសថៃរថយន្ត GLE បានភ្ជាប់មកជាមួយ ដំបូល Panoroof, ចង្កៀងប្រភេទ Hight-performance LED និងថាសកង់ AMG ទំហំ ២១អ៊ីញសម្រាប់ GLE 300 និងទំហំ ២០អ៊ីញសម្រាប់ GLE 350 ព្រមទាំងអេក្រង់កម្សាន្តទំហំ ១២,៣៥អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple Carplay និងAndroid Auto និងម៉ាស៊ីនត្រជាក់ ៤តំបន់។

ព្រមទាំងមានបំពាក់មកជាមួយប្រព័ន្ធសុវត្តិភាព active distance retention support, active brake assist, maintaining vehicle balance when the wind blows និងប្រព័ន្ធជំនួយពេលចូលចំណត់។

រថយន្ត GLE 350 de និង GLE 300 de បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ បង្កើតកម្លាំងសរុបបាន ៣៣០សេះ និងកម្លាំងបង្វិល ៧០០ញូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ 9G-Tronic ៩វគ្គអូតូ និងប៉ុង២។ វាស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ចំណាយពេល ៦,៨វិនាទី។

សម្រាប់តម្លៃនៃរថយន្ត Mercedes-Benz GLE 350 de 4Matice Exclusive មានតម្លៃចាប់ពី ១៥៣ ០៤២ដុល្លារ និង ១៦៩ ០០៣ដុល្លារសម្រាប់រថយន្ត Mercedes-Benz GLE 300 de 4Matice AMG Dynamic៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយឡាន SUV ទំហំធំជាងគេបំផុតរបស់ Volkswagen

រូបភាពលេចធ្លាយដែលបានចែករំលែកដោយ Chinese Ministry of Industry បានបង្ហាញថាក្រុមហ៊ុន Volkswagen កំពុងត្រៀមរៀបចំប្រកាសចេញរថយន្ត SUV ខ្នាតធំថ្មីសម្រាប់ទីផ្សារប្រទេសចិន។

រថយន្តនេះមានឈ្មោះថា Talagon ដែលរចនាបថរបស់វាគឺហាក់ដូចជាស្រដៀងគ្នាខ្លាំងទៅនឹងរថយន្ត Concept Volkswagen SMV ដែលធ្លាប់បានបង្ហាញវត្តមានក្នុងកម្មវិធីតាំងបង្ហាញរថយន្តនៅទីក្រុងសៀងហៃកាលពីឆ្នាំ ២០១៩ កន្លងទៅ។

រថយន្ត Talagon នេះគឺមានប្រវែង ៥១៥១ម.ម មានទទឹង ២០០០ម.ម និងមានកម្ពស់ ១៧៩៣ម.ម ដែលធ្វើឲ្យក្លាយជារថយន្ត SUV ធំជាងគេបំផុតរបស់ក្រុមហ៊ុន Volkswagen។

រថយន្តនេះមានដំណើរការដោយម៉ាស៊ីន Turbo ចំណុះ ២,០លីត្រ ដែលអាចផលិតកម្លាំងបាន ១៨៦សេះ និងមានប្រភេទដែលផលិតកម្លាំងបាន ២២០សេះ បានផងដែរ។ ការផលិតរថយន្ត Talagon នឹងធ្វើឡើងនៅប្រទេសចិន ក្រោមកិច្ចសហការរវាងក្រុមហ៊ុន SAIC និង Volkswagen ហើយរថយន្តនេះនឹងមានលក់ផ្ដាច់មុខតែនៅប្រទេសចិនប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Toyota ព្រមាន Apple ថាអាជីវកម្មរថយន្តមិនងាយស្រួលឡើយ

លោក Akio Toyoda ជាប្រធានក្រុមហ៊ុន Toyota បានព្រមានទៅកាន់ Apple ថាការឈានជើងចូលក្នុងអាជីវកម្មផលិតរថយន្តគឺមិនមែនជារឿងដែលងាយស្រួលនោះទេ។

ក្នុងសន្និសីទមួយដែលរៀបចំឡើងដោយ Japan Automobile Manufacturers Association កាលពីថ្មីៗនេះ លោក Toyoda បាននិយាយថាឧស្សាហកម្មយានយន្តរីករាយទទួលស្វាគមន៍គូប្រជែងថ្មី ប៉ុន្តែបន្ទាប់ពីផលិតរថយន្តបានហើយ Apple ត្រូវត្រៀមខ្លួនក្នុងការដោះស្រាយជាមួយអតិថិជន និងការផ្លាស់ប្ដូរដែលអាចកើតមានឡើងក្នុងរយៈពេលខ្ទង់ ៤០ឆ្នាំខាងមុខ។

ខណៈដែលអ្នកជំនាញផ្នែកយានយន្តមួយចំនួនយល់ថា Apple អាចនឹងធ្វើឲ្យរង្គោះរង្គើពិភពយានយន្ត ដូចដែល Apple ធ្លាប់បានធ្វើក្នុងពិភពបច្ចេកវិទ្យាកន្លងមកនោះ ប៉ុន្តែមានថ្នាក់ដឹកនាំក្រុមហ៊ុនធំៗមួយចំនួនមិនបានខ្លាចរអារចំពោះវត្តមានរបស់ Apple ឡើយ។

Apple រំពឹងថានឹងបញ្ចេញរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ជាមួយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិជំនាន់ចុងក្រោយបំផុត ដែលគេរំពឹងថារថយន្ត Apple អាចនឹងបង្ហាញវត្តមានឆាប់បំផុតនៅឆ្នាំ ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានរូបរាងឡានភីកអាប់ Ford Maverick ឆ្នាំ២០២២ កាន់តែច្បាស់

កាលពីពេលថ្មីៗនេះ រូបថតប្រមាញ់បានជាច្រើនសន្លឹក បានបង្ហាញឲ្យឃើញនូវ រូបរាងនៃរថយន្តភីកអាប់ថ្មីរបស់ Ford គឺម៉ូដែល Maverick ស៊េរីឆ្នាំ២០២២ ដែលនឹងបង្ហាញខ្លួនជាផ្លូវការ ក្នុងពេលខាងមុខ។

រថយន្តភីកអាប់ខ្នាតតូច Maverick នេះ នឹងស្ថិតនៅក្រោមម៉ូដែល Ford Ranger ដើម្បីប្រជែងជាមួយ រថយន្ត Hyundai Santa Cruz។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Ford មិនទាន់បាននិយាយអ្វីច្រើនពាក់ព័ន្ធនឹងភីកអាប់មួយនេះឡើយ ប៉ុន្តែយើងអាចមើលឃើញថា វាមានការឌីហ្សាញខុសប្លែកពីភីកអាប់ Ford ដទៃទៀត។

យ៉ាងណាក៏ដោយ គេរំពឹងថា Ford Maverick ឆ្នាំ២០២២ នឹងខ្ចីម៉ាស៊ីនពី Ford Escape និង Bronco Sport ដោយមាន ២ ជម្រើស គឺ ចំណុះ ១,៥លីត្រ EcoBoost ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៨០សេះ និង ចំណុះ ២,០លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥០សេះ។ វាអាចនឹងប្រើប្រអប់លេខអូតូ ៨វគ្គ និងមាន Option ប៉ុងពីរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Hyundai ត្រូវត្រៀមលុយ ៩០០លានដុល្លារ ក្រោយមានការប្រមូលឡានជាង៨ម៉ឺនគ្រឿងចូលរោងចក្រវិញ

ក្រុមហ៊ុន Hyundai បានប្រកាសផែនការប្រមូលរថយន្តអគ្គិសនីជិត ៨២ ០០០ គ្រឿងនៅទូទាំងពិភពលោកដោយសារតែបញ្ហាកញ្ចប់អាគុយ។

ដូច្នោះក្រុមហ៊ុន Hyundai បានសម្រេចចិត្តប្រមូលរថយន្តប្រហែល ២៧ ០០០ គ្រឿងនៅកូរ៉េខាងត្បូង និងរថយន្តអគ្គិសនីជិត ៥៥ ០០០ គ្រឿងនៅទីផ្សារផ្សេងទៀត ដើម្បីផ្លាស់ប្តូរកញ្ចប់អាគុយដែលផលិតដោយក្រុមហ៊ុន LG។ រថយន្តដែលរងផលប៉ះពាល់រួមមាន Kona EV, Ioniq និង Elec City ។

ចំពោះបញ្ហានេះ មិនត្រឹមតែជះឥទ្ធិពលដល់ភាពជឿជាក់របស់អតិថិជនប៉ុណ្ណោះទេ ការប្រមូលនេះនឹងជំរុញឱ្យក្រុមហ៊ុន Hyundai ចំណាយប្រាក់យ៉ាងច្រើន។ តាមការប៉ាន់ស្មានរថយន្តនីមួយៗដែលបានប្រមូលមកវិញ គឺ Hyundai ត្រូវចំណាយជាមធ្យម ១១,០០០ ដុល្លារ។ ជាមួយនឹងការចំណាយសរុបរហូតដល់ ៩០០ លានដុល្លារនេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃការហៅត្រឡប់មកវិញដែលមានតម្លៃថ្លៃបំផុតនៃឧស្សាហកម្មរថយន្ត។

បច្ចុប្បន្នការស៊ើបអង្កេតរបស់ក្រសួងដឹកជញ្ជូនកូរ៉េបានបង្ហាញថាអាគុយរថយន្តអគ្គិសនីដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន LG គឺដំណើរការមិនត្រឹមត្រូវ អាចបង្កឱ្យមានអគ្គិភ័យ។ ទោះយ៉ាងណាក្រុមហ៊ុន LG បានបដិសេធការទទួលខុសត្រូវហើយបាននិយាយថាវាជាកំហុសរបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយក្នុងការផលិតរថយន្តអគ្គិសនី។

ក្រុមហ៊ុនហ៊ីយ៉ាន់ដាយនិង LG ត្រូវបានគេនិយាយថាកំពុងពិភាក្សាដើម្បីឈានដល់កិច្ចព្រមព្រៀងទាក់ទងនឹងការប្រមូលរថយន្តនេះដែលរង់ចាំការសន្និដ្ឋានជាផ្លូវការពីអាជ្ញាធរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Porsche បញ្ចុះតម្លៃឡាន Panamera ១ម៉ឺនដុល្លារ

ក្រុមហ៊ុន Porsche កំពុងតែផ្តល់ការបញ្ចុះតម្លៃលើរថយន្ត Panamera ស៊េរីឆ្នាំ២០២០ ចំនួន ១០ ០០០ដុល្លារ មុនពេលដែលស៊េរីឆ្នាំ២០២១ មកដល់។

បើតាមក្រុមហ៊ុន Porsche បានឲ្យដឹងថា ការផ្តល់ជូនពិសេសនេះគឺសម្រាប់តែម៉ូដែល Panamera GTS, Turbo និង Turbo S E-Hybrid ទាំងប្រភេទ Sedan និង Sport Turismo។

គួរឲ្យដឹងថា ចំណុចខុសគ្នារវាង Panamera ឆ្នាំ២០២០ និង ២០២១ គឺតិចតួចបំផុត។ ប៉ុន្តែ Panamera ឆ្នាំ២០២១ មានបន្ថែមម៉ូដែលថ្មីមួយ គឺ Panamera 4S E-Hybrid ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៩លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ៥៥២សេះ។

ជាមួយគ្នានេះដែរ Panamera Turbo S ឆ្នាំ២០២១ នឹងជំនួសកន្លែង Panamera Turbo ឆ្នាំ២០២០ ដោយវាមានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦២១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានថ្លៃស្រាប់ហើយ Tesla នៅឆ្លៀតដំឡើងថ្លៃឲ្យលើសដើមទៀត!

Tesla បានធ្វើការផ្លាស់ប្ដូរតម្លៃថ្មីលើរថយន្តអគ្គិសនីរបស់ខ្លួនដែលលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយលើកនេះគឺមានការដំឡើងថ្លៃវិញម្ដង។

ការដំឡើងថ្លៃខ្ពស់ជាងគេគឺឡើងថ្លៃ ១ម៉ឺនដុល្លារ សម្រាប់រថយន្ត Tesla Model S Plaid+ ដែលឡើងពី ១៣៩ ៩០០ដុល្លារ មកដល់ ១៤៩ ៩០០ដុល្លារ។ ការឡើងថ្លៃបែបនេះទំនងជាមកពីការកើនឡើងនូវតម្រូវការ និងការកើនឡើងនៃតម្លៃសម្រាប់ម៉ូដែលដ៏ខ្លាំងក្លានេះផងដែរ។

រថយន្តបីម៉ូដែលទៀតដែលមានដំឡើងថ្លៃគឺមាន Tesla Model 3 Standard Range Plus ឡើងថ្លៃ ៥០០ដុល្លារ, រថយន្ត Tesla Model 3 Long Range AWD ឡើងថ្លៃ ៥០០ដុល្លារ និងរថយន្ត Tesla Model Y Long Range AWD ឡើងថ្លៃ ១ពាន់ដុល្លារ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនទាន់អីផង! ឡានអ៊ីដ្រូហ្សែនរបស់ Toyota មានផ្ដល់ជូនពិសេសចំណេញលុយ ២ម៉ឺនដុល្លារ

ការលក់រថយន្ត Toyota Mirai ស៊េរីឆ្នាំ ២០២១ ទើបចាប់ផ្ដើមកាលពីប៉ុន្មានខែមុនប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ហើយពេលនេះ Toyota បានធ្វើការផ្ដល់ជូនពិសេសសម្រាប់ការទិញរថយន្តអ៊ីដ្រូហ្សែននេះដោយមានផ្ដល់ជូនប្រាក់លើកទឹកចិត្ត ២ម៉ឺនដុល្លារ។

តម្លៃរបស់ Toyota Mirai នៅសហរដ្ឋអាមេរិកគឺមានចាប់ពី ៤៩ ៥០០ដុល្លារ ហើយរថយន្តគ្រប់ប្រភេទនៃរថយន្តនេះគឺមានការផ្ដល់ជូនប្រាក់លើកទឹកចិត្តពិសេស ២ម៉ឺនដុល្លារ នៅពេលដែលអតិថិជនទិញរថយន្តតាមរយៈសេវាកម្មហិរញ្ញវត្ថុរបស់ Toyota។

មិនតែប៉ុណ្ណោះ Toyota ថែមទាំងបង្កើនរយៈពេលនៃការបង់រំលស់ឥតការប្រាក់ជាមួយរថយន្ត Mirai រហូតដល់ ៧២ខែ ដែលពីមុនមកគឺមានរយៈពេល ៦០ខែ។ ដូចនេះការបង់រំលស់រថយន្ត Mirai អាចថយចុះមកនៅត្រឹម ៦៩៤ដុល្លារក្នុងមួយខែ ដោយមិនទាន់គិតបញ្ចូលប្រាក់លើកទឹកចិត្ត ២ម៉ឺនដុល្លារ។

ដោយឡែកសម្រាប់នៅរដ្ឋ California គឺមានកម្មវិធីពិសេសមួយឈ្មោះថា California Vehicle Rebate ដែលមានប្រាក់លើកទឹកចិត្ត ៤ ៥០០ដុល្លារ សម្រាប់អ្នកទិញរថយន្តដែលមិនប៉ះពាល់បរិស្ថាន។ ដូចនេះតម្លៃរថយន្ត Mirai ឆ្នាំ ២០២១ នៅរដ្ឋ California នឹងនៅសល់ត្រឹម ២៥ ៩៩៥ដុល្លារប៉ុណ្ណោះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+