ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលនេះ Audi បញ្ចេញ e-tron GT ២០២២ ដើម្បីប្រកួតជាមួយ Porsche និង Tesla ហើយ!

រថយន្ត Audi e-tron ជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុន Audi ដែលត្រូវបានផលិតប៉ុន្មានឆ្នាំមុននេះ ហើយពេលនេះបានបញ្ចេញម៉ូឌែលថ្មី the all-new e-tron GT ដែលជារថយន្តអគ្គិសនីជំនាន់ថ្មី។ ទោះបីជាមានឈ្មោះ e-tron ដូចគ្នាក៏ពិតមែន ប៉ុន្តែ e-tron GT ត្រូវបានរចនាឡើងដោយគំនិតខុសឆ្ងាយពីគ្នាដាច់ មិនដូចជាអ្វីដែលយើងគិតនោះឡើយ។

រូបភាពដ៏ទាក់ទាញនៃ ម៉ូឌែល e-tron GT នេះត្រូវបានបង្ហាញពីរូបរាងយ៉ាងស្រស់ស្អាតមិនអោយអតិថិជនខកចិត្តនោះឡើយ។ ហើយ Audi ក៏មានប្រភេទកំរឹតខ្ពស់ ល្បឿនលឿនមួយប្រភេទអោយឈ្មោះថា RS e-tron GT។ ទាំង ២ម៉ូឌែលនេះ ប្រើប្រាស់ទ្វា ៤ ប្រភេទ coupes វិលកង់ ៤។ ផ្នែកខាងក្រៅ បំផុសដោយការរចនាជាមួយកង់យ៉ាងធំ តួរខ្លួនរថយន្តទាប និងមានគម្លាតរវាងកង់មុខ ក្រោយវែង ដែលមានប្រវែងស្ទើរតែដូចរថយន្ត​ A7 ទាំងស្រុង ខុសតែកង់ធំ និងតួរខ្លួនទាបប៉ុណ្ណោះ។ ចង្កៀងមុខប្រភេទ HD Matrix-design ដោយបំភ្លឺផ្លូវយ៉ាងច្បាស់ខ្លាំងពេលបើកហ្វា ដោយអំពូលឡាស៊ែរ។សម្រាបម៉ូឌែល RS កាន់តែពិសេស ដំបូងខាងលើបំពាក់ដោយ ៥ស្រទាប់នៃប្រភេទ Carbon Fiber មកជាស្តង់ដារ ជាមួយជម្រើសថាសកង់ទំហំ ២០ និង ២១អុីញផងដែរ។

ម៉ូឌែល e-tron ​GT មានថាមពលកម្លាំង ៤៦៩សេះ និងកម្លាំងរមួល ៤៦៤ lb-ft រវាងម៉ូទ័រអគ្គិសនីមុខ និងក្រោយ ដែលអាចរត់ល្បឿនកុងទ័រពី ០-៦០mph ក្នុងរយៈពេល ៣,៩វិនាទី និងល្បឿនលឿនបំផុតត្រឹម ១៥២ mph។ ហើយអាចប្រើប្រាស់មុខងារ Overboost Mode អាចបង្កើនថាមពលកម្លាំងរហូតដល់ ៥២២សេះ និងកម្លាំងរមួល ៤៧២ lb-ft ផងដែរ។ រីឯម៉ូឌែល RS e-tron GT មានថាមពលកម្លាំង ៥៩០សេះ និងកម្លាំងរមួល ៦១២ lb-ft (ឬ ៦៣៧សេះ ជាមួយមុខងារ Overboost Mode) អាចរត់ល្បឿនកុងទ័រពី ០-៦០ mph ក្នុងរយៈពេលត្រឹមតែ ៣,១វិនាទី និងល្បឿនលឿនបំផុត ១៥៥ mph។

ចំពោះការសាកភ្លើងវិញ ជាស្តង់ដារប្រើប្រាស់ភ្លើង AC កម្លាំង ១១គីឡូវ៉ាត់ ម៉ូឌែល e-tron GT អាចសាកភ្លើងពេញក្នុងរយៈពេលមួយយប់។ ម៉្យាងវិញទៀត សមត្ថភាពសាកភ្លើងលឿនបំផុតរហូតដល់ ២៧៩គីឡូវ៉ាត ប្រើប្រាស់ភ្លើងសាកលឿនប្រភេទ DC។ ក្នុងន័យនេះ ត្រឹមរយៈពេល ៥នាទី យើងអាចសាកភ្លើងដែលអាចជិះបានចំងាយ ៦២ម៉ាយល៍ និងកំរឹតពី ៥% ទៅ ៨០% ត្រូវចំណាយពេលក្រោម ២៣នាទី ដែលយើងអាចជិះបានប្រហែល ៣០៣ម៉ាយល៍ ខណៈម៉ូឌែល RS e-tron GT បានចំងាយត្រឹមតែ ២៩៣ម៉ាយល៍ប៉ុណ្ណោះ។

ផ្នែកខាងក្នុងរបស់ e-tron GT
ផ្នែកខាងក្នុងរបស់ RS e-tron GT
ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតយ៉ាងណាដែរបើ Ford F-150 Raptor 2021 ទៅជារថយន្តប្រភេទ SUVវិញ?

តើអ្នកទាំងអស់គ្នាចង់បានរថយន្ត Ford Raptor SUV ដែរឬទេ? បន្ទាប់ពីមានការបញ្ចេញនូវម៉ូឌែលថ្មីឆ្នាំ២០២១ នៃរថយន្ត Ford F-150 Raptor រួចមក ពេលនេះក៏មានវិចិត្រករមួយរូបមកពី wb.artist20 បានធ្វើការ Render រូបគំនូរនៃការកែច្នៃតាមរយៈកុំព្យូទ័រនៃរថយន្ត F-150 Raptor ២០២១ ជាប្រភេទគ្រួសារ SUV វិញ ហើយមើលទៅពិតជាទាក់ទាញ និងសង្ឃឹមថាក្រុមហ៊ុន Ford នឹងផលិតទៅចុះ។

យើងទាំងអស់គ្នាបានដឹងហើយថា រថយន្ត Ford F-150 Raptor សាកសមសម្រាប់សមាជិកគ្រួសារ ៤នាក់ ឬអាច ៥នាក់ ហើយមានភាពធំទូលាយនៅផ្នែកខាងក្រោយតែម្តង ទើបហេតុនេះហើយបានជាមានការផ្លាស់ប្តូរអោយទៅជារថយន្តប្រភេទគ្រួសារ ដែលមានកៅអី ៣ជួរបានយ៉ាងងាយស្រួល។

យ៉ាងណាមិញ នៅពេលនេះ វាគ្រាន់តែជារូបភាពកែច្នៃប៉ុណ្ណោះ ហើយយើងក៏មិនដឹងថាក្រុមហ៊ុន Ford នឹងពិចារណាដែរឬយ៉ាងណានោះទេ ព្រោះបច្ចុប្បន្នក៏មានរថយន្តលក្ខណៈគ្រួសារដូចជា Everest និង Explore ជាដើម។ តើបងប្អូនទាំងអស់គ្នា គិតយ៉ាងណាដែរប្រសិនបើមាន F-150 Raptor ប្រភេទគ្រួសារ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! តម្លៃឡាន Jeep Grand Cherokee L ប្រភេទតួវែង មានបំពាក់កៅអី ៣ជួរ

ថ្មីៗនេះក្រុមហ៊ុន Jeep បានប្រកាសចេញរថយន្ត Grand Cherokee L ស៊េរីឆ្នាំ២០២១ ដែលមានតួវែង ហើយបំពាក់កៅអីអង្គុយ ៣ ជួរ ខុសពីម៉ូដែល Grand Cherokee ធម្មតា ដែលមានកៅអីតែ ២ ជួរប៉ុណ្ណោះ។

រថយន្ត Jeep Grand Cherokee L ឆ្នាំ២០២១ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៨ ៤៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ខណៈម៉ូដែល Grand Cherokee ធម្មតា មានតម្លៃត្រឹម ៣៤ ២០០ដុល្លារប៉ុណ្ណោះ។

ការឌីហ្សាញរបស់ Grand Cherokee L មានភាពខុសប្លែកគ្នាបន្តិចពី Grand Cherokee ដោយផ្នែកខាងមុខ កាត់ទៅរកម៉ូដែល Grand Wagoneer ជាមួយចង្កៀងមុខផ្តេក និងប៉ាណាបញ្ឈរ ៧ បន្ទះ។

រថយន្ត SUVនេះ ត្រូវបានគេទាញតួខ្លួនឲ្យវែងជាងមុន ដោយឥឡូវនេះវាមានប្រវែងពីកង់មុខទៅកង់ក្រោយ សរុប ១២១,៧អ៊ីញ ដែលមានន័យថា តួខ្លួនទាំងមូលរបស់វាមានប្រវែងសរុប ២០៤,៩អ៊ីញ។ មិនតែប៉ុណ្ណោះ កាប៊ីនខាងក្នុងរបស់វាក៏បានបំពាក់តាប្លូថ្មី ដែលមានអេក្រង់កម្សាន្ត Touchscreen ទំហំដល់ ១០,១អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ហើយក៏មានកុងទ័រឌីជីថល ទំហំ ១០,៣អ៊ីញ ទៀតផង។

រថយន្ត Jeep Grand Cherokee L ឆ្នាំ២០២១ នេះ នឹងផ្តល់ជម្រើសចំនួន ៤ ម៉ូដែល គឺ Laredo, Limited, Overland និង Summit។ វាបំពាក់ម៉ាស៊ីន Pentastar ចំណុះ ៣,៦លីត្រ V6 មានកម្លាំង ២៩០សេះ និង ម៉ាស៊ីនចំណុះ ៥,៧លីត្រ Hemi V8 មានកម្លាំង ៣៥៧សេះ ហើយដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និង ប៉ុងមួយមកស្តង់ដារ ខណៈប៉ុងពីរជា Option៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG GT 73e PHEV ឆ្នាំ២០២២ នឹងក្លាយជាឡានខ្លាំងបំផុតរបស់ម៉ាកនេះ

មិនយូរប៉ុន្មាននោះទេ ក្រុមហ៊ុន Mercedes-AMG នឹងដាក់បង្ហាញរថយន្ត GT 4-Door Coupe ដែលដំណើរការដោយម៉ស៊ីន Plug-in Hybrid ដែលបង្កើតកម្លាំងបានជាង ៨០០សេះ ខ្លាំងបំផុតមិនធ្លាប់មានសម្រាប់ម៉ាកមួយនេះ។

ជាមួយគ្នានេះដែរ រូបថតជាច្រើនសន្លឹកដែលត្រូវគេប្រមាញ់បាន បង្ហាញឲ្យឃើញរថយន្ត Mercedes-AMG GT 73e PHEV ឆ្នាំ២០២២ កំពុងតែធ្វើតេស្តនៅលើដងផ្លូវផងដែរ។

យ៉ាងណាក៏ដោយ គេបានដឹងហើយថា GT 73e PHEV នឹងបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំង ៦០៤សេះ ជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង ២០១សេះ និង កញ្ចប់អាគុយអគ្គិសនីមួយ បង្កើតកម្លាំងបានសរុប ៨០៥សេះ។

មិនតែប៉ុណ្ណោះ តាមរយៈរូបថតដែលប្រមាញ់បាន ក៏បង្ហាញឲ្យឃើញពីកន្លែងសាកភ្លើង ដែលស្ថិតនៅក្រោមចង្កៀងក្រោយ ផ្នែកខាងស្តាំផងដែរ។

គេរំពឹងថា រថយន្តនេះនឹងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៥០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឈ្មួញលក់ឡាន Acura ទាមទារឲ្យក្រុមហ៊ុនចេញឡាន SUV ថ្មីឲ្យច្រើន

ហាងលក់រថយន្ត Acura នៅសហរដ្ឋអាមេរិកអាចលក់ដាច់រថយន្តបានច្រើនលើសពីការរំពឹងទុកក្នុងឆ្នាំ ២០២០ កន្លងទៅ ហើយពេលនេះតាមហាងលក់បានទាមទារឲ្យក្រុមហ៊ុនប្រកាសចេញ SUV ឲ្យបានច្រើនជាងមុន។

គួរដឹងថាបច្ចុប្បន្ននៅទីផ្សារសហរដ្ឋអាមេរិក រថយន្ត SUV របស់ Acura គឺមានតែម៉ូដែល MDX និង RDX ប៉ុណ្ណោះដែលរថយន្តទាំងពីរអាចលក់ចេញបានចន្លោះពី ៥ ទៅ ៦ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ជាចំនួនលក់ដ៏ខ្ពស់មួយ។ ដោយសារខ្វះខាតជម្រើសរថយន្ត SUV នេះហាងលក់រថយន្ត Acura បានទាមទារឲ្យក្រុមហ៊ុនបញ្ចេញរថយន្ត SUV ថ្មីឲ្យបានច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ។

ខណៈដែលក្រុមហ៊ុន Acura មិនទាន់បានឲ្យតម្រុយអំពីការបង្ហាញចេញរថយន្ត SUV ថ្មីនៅឡើយនោះ ក្រុមហ៊ុននេះត្រូវបានគេជឿជាក់ថាមានដើមទុនគ្រប់គ្រាន់ក្នុងការបញ្ចេញរថយន្តថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ពីលក្ខណៈពិសេសរបស់រថយន្ត Tesla Model X ដំបូង ដែលនឹងមកដល់កម្ពុជាឆាប់ៗនេះ…

មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានបងប្រុសម្នាក់ធ្វើការបង្ហោះរូបរបស់រថយន្តអគ្គិសនីរបស់ Tesla គឺម៉ូឌែល X ដែលបានរៀបចំរួចរាល់ចេញដំណើរមកកាន់ប្រទេសកម្ពុជា។ ហើយរថយន្តនោះនឹងមានកៅអីចំនួន ៦ នេះបើតាមការបង្ហាញតាមរយៈការឆ្លើយតបក្នុង Comment របស់ការបង្ហោះនោះ។

រូបភាពតំណាង រថយន្ត Tesla Model X ៦កៅអី

នេះជាការបង្ហោះរបស់បងប្រុស៖

ទោះជាយ៉ាងនេះក្តី យើងក៏មិនទាន់ដឹងពីព័ត៌មានជាក់លាក់ណាមួយបង្ហាញពីលក្ខណៈបច្ចេកទេស និងតម្លៃរបស់រថយន្តនោះ នៅឡើយទេ។ តែក្រុមការងាររបស់យើងខ្ញុំ អាចប្រាប់ពីលក្ខណៈបច្ចេកទេសពិសេសៗមួយចំនួនដែលគួរអោយចាប់អារម្មណ៌តាមរយៈគេហទំព័រផ្លូវការរបស់ Tesla។

រថយន្ត Tesla Model X មាន២ជម្រើសអគ្គិសនី គឺប្រភេទ Long Range ប្រើប្រាស់ម៉ូទ័រ ២ (Dual Motor) វិលកង់៤ AWD សាកអគ្គិសនីមួយពេញអាចរត់បានចម្ងាយ ៣៦០ម៉ាយល៍ (ប្រហែល ៥៨០គ.ម) ផ្តល់កម្លាំង ៦៧០សេះ អាចរត់ល្បឿនកុងទ័រពី ០- ៦០ម៉ាយល៍ ប្រើពេលត្រឹមតែ ៣,៨វិនាទី ល្បឿនខ្ពស់បំផុតអាចរត់បានគឺ ១៥៥mph។

ប្រភេទ Long Range

និងជម្រើសអគ្គិសនីប្រភេទ Plaid បំពាក់ម៉ូទ័រ ៣ (Tri Motor) វិលកង់៤ AWD ដូចគ្នា សាកថ្មមួយពេញអាចរត់បានចម្ងាយ ៣៤០ម៉ាយល៍ (ប្រហែល ៥៤៧គ.ម) ផ្តល់កម្លាំង ១ ០២៤សេះ អាចរត់ល្បឿនកុងទ័រពី ០- ៦០ម៉ាយល៍ ប្រើពេលត្រឹមតែ ២,៥វិនាទី ល្បឿនខ្ពស់បំផុតអាចរត់បានគឺ ១៦៣mph។

ប្រភេទ Plaid

រថយន្តម៉ូដែលអាចប្រើប្រាស់ឆ្នាំងសាកប្រភេទ Supercharge ត្រឹមតែ ១៥នាទី ជិះបានចម្ងាយ ១៧៥ម៉ាយល៍ (ប្រហែល ២៨២គ.ម)។

រូបភាពតំណាង

អ្វីដែលគ្រប់រង់ចាំមើល និងអស្ចារ្យបំផុតនោះគឺបច្ចេកវិទ្យា Autopilot ដោយរថយន្តអាចធ្វើការបើកបរដោយស្វ័យប្រវត្តិតែម្តង និងរួមជាមួយជម្រើសមុខងារ ៤សំខាន់ទៀតដូចជា៖

១. មុខងារ Navigate on Autopilot

២. មុខងារ Auto Lane Change

៣. មុខងារ Summon

៤. មុខងារ Autopark

លើសពីនេះក៏មានប្រព័ន្ធការពារទំនើបៗជាច្រើនទៀតដូចជា៖

  • ប្រព័ន្ធការពារ ៣៦០ដឺក្រ ដែលការពារមួយជុំរថយន្តតែម្តង
  • រ៉ាដាការពារ និងត្រួតពិនិត្យឧបសគ្គ នៅផ្នែកខាងមុខចម្ងាយ ១៦០ម៉ែត្រ
  • 12 Ultrasonic Sensors សេនស័រការពារ ១២ចំណុច

បើនិយាយពីការកំសាន្តវិញមិនបាច់និយាយ វាប្រើប្រាស់ឧបករណ៌បំពងសម្លេង ២២ចំណុច កម្លាំង ៩៦០វ៉ាត់ អេក្រង់កំសាន្ត ១៧អុីញ។

ប្រភព៖ https://www.tesla.com/modelx

តើអ្នកទាំងអស់គ្នាកំពុងរង់ចាំមើលដូចខ្ញុំដែរឬទេ? ចឹងរង់ចាំមើលទាំងអស់គ្នា ហើយបើមានឱកាស ចាំនាំបងប្អូនទាំងអស់គ្នាទៅមើលជាមួយគ្នា។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Toyota ផលិតឡាននៅអាមេរិកបាន ៣០លានគ្រឿងហើយ

ក្រុមហ៊ុនរថយន្តជប៉ុន Toyota សាងបានសមិទ្ធផលដ៏អស្ចារ្យមួយនៅសហរដ្ឋអាមេរិកដោយនៅទីបំផុតរថយន្តទី៣០លានគ្រឿងរបស់ខ្លួន បានរំកិលចេញពីរោងចក្រផលិតនៅសហរដ្ឋអាមេរិក ដែលជាការបញ្ជាក់អំពីការឈរជើងដ៏ខ្លាំងក្លានៅទឹកដីមួយនេះ។

ក្រុមហ៊ុន Toyota បានឈានជើងចូលទីផ្សារអាមេរិកតាំងពីជាង ៦០ឆ្នាំមុន ប៉ុន្តែរហូតដល់ឆ្នាំ ១៩៨៦ ទើបក្រុមហ៊ុននេះបានចាប់ផ្ដើមផលិតរថយន្តនៅសហរដ្ឋអាមេរិក ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន New United Motor Manufacturing ដែលរថយន្តដំបូងដែលផលិតនៅអាមេរិកគឺជារថយន្ត Toyota Corolla។

រយៈពេល ៣៥ឆ្នាំក្រោយមក Toyota បានបង្កើតរោងចក្រផលិតបាន ១០កន្លែងនៅសហរដ្ឋអាមេរិក និងសរុបចំនួន ១៤ទីតាំងនៅទ្វីបអាមេរិកខាងជើងទាំងមូល។ រថយន្តទី៣០លានគ្រឿងរបស់ Toyota ដែលចេញពីរោងចក្រនៅអាមេរិកគឺជាម៉ូដែល Toyota Sienna ស៊េរីឆ្នាំ ២០២១ ដែលរំកិលខ្លួនចេញពីរោងចក្រ Princeton រដ្ឋ Indiana៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិធីករដ៏ល្បីលោក ជា វណ្ណារិទ្ធ សម្រេចក្តីសុបិនរបស់លោកជាមួយរថយន្តខ្នាតមធ្យម លក្ខណៈគ្រួសារ

ដូចដែលបងប្អូនបានដឹងរួចមកហើយថា លោក ជា វណ្ណារិទ្ធជាពិធីករ និងជាអាយដលមួយរូប ដែលពោរពេញដោយទេព្យកោសល វោហាស័ព្ទ ចំណេះដឹង និងជាពិសេសគឺភាពរួសរាយរាក់ទាក់របស់លោកតែម្តង។

និយាយពីមធ្យាបាយធ្វើដំណើរវិញ នាពេលកន្លងទៅ ឃើញលោក និងគ្រួសារប្រើប្រាស់រថយន្ត Toyota Rush ប៉ុន្តែនៅដើមឆ្នាំនេះលោកបានបង្ហោះនៅរថយន្ត Toyota Fortuner TRD ឆ្នាំ២០២០ ដោយលោកបានបញ្ជាក់ថានេះជារថយន្តនៅក្នុងក្តីស្រម៉ៃរបស់លោកកាលពីឆ្នាំមុន ហើយពេលនេះលោកបានសម្រេចក្តីស្រម៉ៃរបស់លោក។ ហើយរថយន្តនេះជាសមាជិកថ្មីឆ្នាំ២០២១ របស់លោក និងគ្រួសារ។

ជាចុងក្រោយ Admin សូមជូនពរអាយ ដល អោយជួបតែសំណាងល្អ ជោគជ័យគ្រប់ភារៈកិច្ច និងទទួលបានសុខសុវត្ថិភាព។

ប្រភពរូប៖ Chea Vannarith
ប្រភពរូប៖ Chea Vannarith

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ខ្នាតតូចថ្មីរបស់ VW ចូលរោងចក្រផលិតហើយ ខណៈតម្លៃលក់នៅជាអាថ៌កំបាំងនៅឡើយ

ក្រោយពីរោងចក្រនៅ Peubla នៅប្រទេសមិចស៊ីកូរបស់ក្រុមហ៊ុន Volkswagen បានផលិតរថយន្ត Taos បានចំនួនជាង ៤ ៣០០គ្រឿង សម្រាប់ទីផ្សារប្រទេសមិចស៊ីកូហើយនោះ ពេលនេះចូលដល់វគ្គផលិតសម្រាប់ទីផ្សារសហរដ្ឋអាមេរិកវិញម្ដង។

សម្រាប់អ្នកដែលមិនទាន់ដឹង រថយន្ត Toas គឺជារថយន្ត SUV ខ្នាតតូចថ្មីដែលនឹងស្ថិតត្រូវនៅក្រោមរថយន្ត Tiguan ក្នុងសែស្រឡាយរថយន្តរបស់ក្រុមហ៊ុន Volkswagen។ រថយន្តនេះមានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ប្រភេទ Turbocharged ដែលផលិតកម្លាំងបាន ១៥៨សេះ ភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ៧វគ្គ។

ត្បិតថាការផលិតបានចាប់ផ្ដើមក៏ពិតមែន ប៉ុន្តែតម្លៃរបស់រថយន្ត SUV ខ្នាតតូចថ្មីនេះសម្រាប់ទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជាទីផ្សារដទៃទៀតនៅតែជាមន្ទិលនៅឡើយ។ គេរំពឹងថាតម្លៃរបស់រថយន្តនេះអាចនឹងធូរថ្លៃជាងរថយន្ត Tiguan ដែលនៅទីផ្សារអាមេរិក រថយន្ត Tiguan មានតម្លៃចាប់ពី ២៥ ២៤៥ដុល្លារ។

គួរដឹងថាក្រុមហ៊ុន Volkswagen បានធ្វើការបណ្ដាក់ទុនជាង ៤០០លានដុល្លារ លើរោងចក្ររបស់ខ្លួននៅ Puebla ប្រទេសមិចស៊ីកូ ដើម្បីត្រៀមសម្រាប់ផលិតរថយន្ត Taos នេះ។ រថយន្ត Toas រំពឹងថានឹងបង្ហាញវត្តមានលើទីផ្សារអាមេរិកនៅចុងត្រីមាសទីពីរឆ្នាំ ២០២១ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជាឡានភីកអាប់ Ram 1500 ដែលស៊ីប្រេងតិចជាងគេបំផុត

ក្រុមហ៊ុនផលិតរថយន្តអាមេរិក Ram បានបង្ហាញចេញរថយន្តភីកអាប់ Ram 1500 ស៊េរីឆ្នាំ ២០២១ ប្រភេទ Tradesman HFE EcoDiesel ដែលជារថយន្តភីកអាប់ Ram 1500 ស៊ីប្រេងតិចជាងគេបំផុត។

គួរដឹងថា HFE ត្រង់នេះគឺមានន័យថា High Fuel Efficiency ដែលមានន័យថាសន្សំសំចៃប្រេងឥន្ធនៈខ្ពស់បំផុត។ ចំពោះកម្រិតស៊ីប្រេងរបស់រថយន្តនេះគឺមានកម្រិត ១០,២២លីត្រ ក្នុង១០០គ.ម សម្រាប់ការបើកក្នុងក្រុង និង ៧,១២លីត្រ សម្រាប់ការបើកក្រៅក្រុង ហើយសរុបជាមធ្យមគឺ ៩,០៤លីត្រ។

2019-2021 Ram 1500 Badge

រថយន្ត Ram 1500 ស៊េរីឆ្នាំ ២០២១ ប្រភេទ Tradesman HFE EcoDiesel នេះមានប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ជាប្រភេទ EcoDiesel ដែលអាចផលិតកម្លាំងបាន ២៦០សេះ អាចជិះបានចម្ងាយលើសពី ១០០០ម៉ាយ (ប្រមាណ ១៦០០គីឡូម៉ែត្រ) ពេលចាក់មួយពេញ។

តម្លៃរបស់រថយន្តនេះនៅលើទីផ្សារសហរដ្ឋអាមេរិកគឺមានចាប់ផ្ដើមពី ៤២ ២៤០ដុល្លារឡើងទៅ ដោយមិនទាន់រាប់បញ្ចូលថ្លៃដឹកជញ្ជូន ១ ៦៩៥ដុល្លារ ដែលការដាក់លក់នឹងចាប់ផ្ដើមនៅអំឡុងត្រីមាសទីពីរនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+