ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram លេងបាញ់ Ranger Raptor ថ្មីឈឺៗហ្មង!

រថយន្ត Ford F-150 Raptor ជំនាន់ថ្មីនឹងបង្ហាញជាផ្លូវការនៅថ្ងៃទី៣ ខែកុម្ភៈ (ថ្ងៃនៅសហរដ្ឋអាមេរិក)ដែលមុនការប្រកាសចេញនេះ Ram បានធ្វើការចំអកឡកឡើយដល់រថយន្ត Raptor ជំនាន់ថ្មីចំៗតែម្ដង។

2021 Ford F-150 Raptor Will Debut February 3

គណនី Twitter របស់ក្រុមហ៊ុន Ram បានធ្វើការស៊ែវីដេអូខ្លីរបស់ Ford F-150 Raptor ជំនាន់ថ្មី ដោយមានភ្ជាប់ជាមួយពាក្យមួយឃ្លាថា “POP THE HOOD” ដែលមានន័យថា “បើកគម្របមុខឡើងមក”។ ក្នុងន័យនេះគឺ Ram ចង់ដៀមដាមថារថយន្ត Ram TRX របស់ខ្លួនគឺមានសមត្ថភាពខ្លាំងក្លាជាង Ford F-150 Raptor ជំនាន់ថ្មី នៅលើផ្នែកម៉ាស៊ីន។

លក្ខណៈសម្បត្តិនៃម៉ាស៊ីនរបស់ Ford F-150 Raptor ជំនាន់ថ្មី គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែវាទំនងជាបំពាក់ម៉ាស៊ីនដែលមិនមានកម្លាំងលើសពី ៤៥០សេះ​ នៃម៉ាស៊ីនរបស់រថយន្តជំនាន់មុននោះទេ។ ចំណែករថយន្ត Ram TRX ឯណោះវិញគឺមានបំពាក់ម៉ាស៊ីន ៦,២លីត្រ ៨ស៊ីឡាំង ដែលផលិតកម្លាំងបាន ៧០២សេះឯណោះ។

The 2021 Ram 1500 Rebel TRX Has Been Revealed

ដូចនេះរង់ចាំតាមដានទាំងអស់គ្នាថាតើរថយន្ត Ford F-150 Raptor ជំនាន់ថ្មី នឹងមានបំពាក់ម៉ាស៊ីនដែលអាចប្រកួតប្រជែងនឹង Ram TRX បានដែរឬយ៉ាងណានោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ចេញឡានអគ្គិសនី Leaf10 Special Edition ថ្មី អបអរខួប១០ឆ្នាំសម្រាប់ម៉ូដែលនេះ

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្តប្រភេទពិសេសមួយនៃម៉ូដែល Leaf ដើម្បីអបអរសាទរខួបលើកទី ១០ឆ្នាំ នៃម៉ូដែលនេះ ដោយហៅថា Leaf10។

រថយន្ត Nissan Leaf10 ថ្មី នឹងចេញលក់នៅអឺរ៉ុប ចាប់ពីខែកុម្ភៈនេះ ដោយមានតួខ្លួនពណ៌ពិសេសប្លែកថ្មី និងការតុបតែងប្លែកខុសពីម៉ូដែល Leaf ធម្មតាផងដែរ។ ជាមួយគ្នានេះរថយន្ត Leaf10 នឹងមានលក់ក្នុងចំនួនកំណត់ ប៉ុន្តែក្រុមហ៊ុន Nissan មិនបានបញ្ជាក់ថាចំនួនប៉ុន្មានឡើយ។

រថយន្ត Nissan Leaf10 នឹងមានបំពាក់មុខងារ Blind Spot Intervention និង កញ្ចក់មើលក្រោយ Intelligent Rear View Mirror មកស្តង់ដារតែម្តង។

ចំពោះតម្លៃវិញ Nissan Leaf10 ថ្មីនឹងត្រូវដាក់លក់ចាប់ពី ២៨ ៨២០ផោន ឬប្រហែលខ្ទង់ ៣៩ ៤០០ដុល្លារសម្រាប់ទីផ្សារអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac CT4-V Blackwing ឆ្នាំ២០២២ កម្លាំងជិត ៥០០សេះ តម្លៃជាង ៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Cadillac បានប្រកាសចេញរថយន្ត CT4-V Blackwing ស៊េរីឆ្នាំ២០២២ ថ្មីសន្លាងរបស់ខ្លួន ដោយបំពាក់ម៉ាស៊ីនកម្លាំងខ្លាំង និងប្រណីតភាព មកមួយកំផ្លេរតែម្តង។

រថយន្ត Cadillac CT4-V Blackwing ឆ្នាំ២០២២ បំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៣,៦លីត្រ V6 មានកម្លាំងរហូតដល់ទៅ ៤៧២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣០៤គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត CT4-V Blackwing នេះ គឺមានកម្លាំងខ្លាំងជាងគូប្រជែង ដូចជា Audi RS3 (៣៩៤សេះ) និង Mercedes-AMG CLA 45 (៣៨២សេះ) ទៅទៀត។ មិនតែប៉ុណ្ណោះ ម៉ាស៊ីនអាចយកមកប្រៀបធៀបបានជាមួយនឹង BMW M3 ដែលមានកម្លាំង ៤៧៣សេះ ពោលគឺខុសគ្នាតែ ១សេះប៉ុណ្ណោះ។

បន្ថែមពីនេះ CT5-V Blackwing នេះ ផ្តល់ទាំងជម្រើសលេខដៃ ៦វគ្គ និង លេខអូតូ ១០វគ្គ ហើយថែមទាំងបានអាប់ដេតលើប្រព័ន្ធបូម និងហ្វ្រាំងទៀតផង។

ចំណែកឯខាងក្នុងកាប៊ីនវិញ វាមានបំពាក់ដៃចង្កូតស្បែក, កៅអីមុខអាចសារ៉េបាន ១៨ទិស ហើយមានមុខងារកម្តៅ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, ប្រព័ន្ធសំឡេង AKG ១៤គ្រាប់, អេក្រង់កម្សាន្ត ៨អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay ព្រមទាំងកុងទ័រឌីជីថល ១២អ៊ីញផងដែរ។

រថយន្ត Cadillac CT4-V Blackwing ឆ្នាំ២០២២ ថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៥៩ ៩៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងច្បាស់ហើយ! ពីពេលបង្ហាញមុខឡានមហាកម្លាំងថ្មីរបស់ McLaren

McLaren បានធ្វើការប្រកាសតាមរយៈវិបសាយរបស់ខ្លួនថារថយន្ត Artura ដែលជារថយន្តមហាកម្លាំងប្រើម៉ាស៊ីន Hybrid ដែលនឹងចូលមកជំនួសរថយន្ត Sport Series នឹងបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃទី ១៦ ខែកុម្ភៈខាងមុខ។

រថយន្ត Artura នឹងផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹងថ្មីទាំងស្រុងដែលមានឈ្មោះថា McLaren Carbon Lightweight Architecture ហៅកាត់ថា MCLA។ វានឹងជារថយន្តផលិតទ្រង់ទ្រាយធំដំបូងរបស់ McLaren ដែលប្រើប្រាស់ម៉ាស៊ីន Hybrid ប្រសិនបើមិនរាប់បញ្ចូលម៉ូដែល McLaren P1 ដែលផលិតមានចំនួនកំណត់។

ប្រព័ន្ធ Hybrid របស់រថយន្តនឹងមានគួបផ្សំឡើងដោយម៉ាស៊ីន Twin-Turbocharged ៦ស៊ីឡាំង​ ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលកម្លាំងសរុបអាចផលិតបានរំពឹងថាមានដល់ខ្ទង់ ៦០០សេះ ហើយរថយន្តនេះទំនងជាអាចរត់ដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយប្រហែលខ្ទង់ ៣០គីឡូម៉ែត្រផងដែរ។

រថយន្ត Artura នេះត្រូវបានគេរាយការណ៍មកថាអាចនឹងចេញលក់នៅក្នុងអំឡុងពេលឆមាសដំបូងនៃឆ្នាំ ២០២១ នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ឆ្នាំ២០២១ មានលក់លើទីផ្សារអាស៊ីហើយ តម្លៃចាប់ពីជាង ៣ម៉ឺនដុល្លារ

រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២១ ដែលមានការផ្លាស់ប្ដូររូបរាងបន្តិចបន្តួចនោះបានចេញលក់លើទីផ្សារអាមេរិក​ និងអឺរ៉ុបកាលពីខែកក្កដាឆ្នាំ ២០២០ កន្លងទៅនេះ ហើយពេលនេះវាចាប់ផ្ដើមមានលក់លើទីផ្សារអាស៊ី ដោយជប៉ុនគឺជាទីផ្សារដំបូងគេដែលមានលក់រថយន្តនេះ។

រថយន្តដែលលក់នៅទីផ្សារអាស៊ី មានរូបរាងស្រដៀងនឹងប្រភេទដែលលក់នៅអឺរ៉ុប និងអាមេរិកដែរ ពោលគឺមានការផ្លាស់ប្ដូររូបរាងខាងក្រៅបន្តិចដោយមានការថែមកាងខាងមុខថ្មី ជាមួយបំពង់ស៊ីមាំងបញ្ឆោត, ផ្លាស់ប្ដូរភ្លើងស៊ីញ៉ូក្រោយ, មានផ្ទាំងប៉ាណាធំជាងមុន និងការផ្លាស់ប្ដូរតូចៗជាច្រើនទៀត។

ចំពោះគ្រឿងម៉ាស៊ីនវិញ​គឺមានតែជម្រើសប្រភេទ Hybrid ដែលប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ដែលភ្ជាប់នឹងម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងសរុបបាន ២០៨សេះ សម្រាប់ប្រភេទប៉ុង១ ចំណែកប្រភេទប៉ុងពីរអាចផលិតកម្លាំងបាន ២១៥សេះ។

នៅទីផ្សារប្រទេសជប៉ុនរថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២១ គឺមានតម្លៃចាប់ពីប្រមាណ ៣៣ ១៨៧ដុល្លារ ដល់ប្រមាណ​ ៤២ ៦០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LS 500 ឆ្នាំ២០២១ ចេញលក់នៅប្រទេសអាស៊ីមួយនេះ ថ្លៃជាង Lexus LX 570 នៅខ្មែរទៀត

បន្ទាប់ពីប្រទេសថៃ ម៉ាឡេស៊ីគឺជាទីផ្សារទី ២សម្រាប់ប្រទេសក្នុងតំបន់អាស៊ី ដែលបានប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Lexus LS 500 ឆ្នាំ២០២១។ សម្រាប់ម៉ាឡេស៊ី រថយន្ត Lexus LS 500 ឆ្នាំ២០២១ មានចំនួន ២ប្រភេទ គឺ LS 500 Luxury និង LS 500 Executive Kiriko។

រថយន្ត Lexus LS 500 ទាំង ២ប្រភេទ នឹងបំពាក់បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbocharged V6 បង្កើតកម្លាំងបាន ៤១៥សេះ ដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ និងប៉ុងមួយវិលកង់មុខ(FWD)។ វាអាចស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥វិនាទី និងល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

Lexus បានធ្វើការអាប់ដេតលើរូបរាងរបស់វា និងបានបំពាក់ជាមួយលក្ខណ: ពិសេសមួយចំនួន ដូចជា កាងមុខ, រន្ធបឺតខ្យល់, ប៉ាណាមុខ, ចង្កៀងមុខ-ក្រោយ និង អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED, បច្ចេកវិទ្យា AHS adaptive headlight និងយ៉ាន់កង់ទំហំ ២០អ៊ីញ ជាដើម។

រីឯផ្នែកខាងក្នុងរបស់វាវិញ មានបំពាក់អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Autoនិង Apple CarPlay ព្រមមានអេក្រង់ Touch Screen នៅចំកណ្តាលទំហំ ៣អ៊ីញ, Color HUD Screen, ឧបករណ៍តន្ត្រី Mark Levinson ចំនួន ២៦ចំណុច ជាដើម។

គ្រប់ម៉ូឌែល Lexus LS 500 ឆ្នាំ២០២១ មានជម្រើសក្នុងការបើកបរ ៦ជម្រើស ដូចជា៖ Eco, Comfort, Customise, Normal, Sport S និង Sport S+ និងមានបំពាក់ជាមួយកញ្ជប់សុវត្តិភាព Lexus Safety System+ និងពោងសុវត្តិភាព ចំនួន ១២ផងដែរ។

សម្រាប់តម្លៃរបស់ LS 500 Luxury មានតម្លៃ ២៥៣ ២០០ដុល្លារ និង LS 500 Executive Kiriko តម្លៃ ៣២២ ៧០០ដុល្លារ ថ្លៃជាងម៉ូឌែលធម្មតាចំនួន ៦០ ០០០ដុល្លារ ព្រោះ Executive Kiriko បានបំពាក់ជាមួយកញ្ជប់ Kiriko Cut Glass ដែលជាសិល្បះនៃការធ្វើដោយដៃរបស់ សិល្បះករជប៉ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV កូនពៅរបស់ Honda ស៊េរី២០២១នេះ កាន់តែស្ព័រ ទំនើប ផាសុកភាព និងសន្សំសំចៃខ្លាំង

ក្រៅពីរថយន្ត CR-V ក្រុមហ៊ុន Honda នៅមាន SUV ខ្នាតតូចមួយម៉ូដែលទៀត ដែលមានលក្ខណៈពិសេស និងមុខងារ ក៏ដូចជាការសន្សំសំចៃមិនចាញ់គ្នាប៉ុន្មានឡើយ នោះគឺម៉ូដែល Honda HR-V ហើយវាក៏កំពុងតែមានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាយើងផងដែរ។

ថ្វីបើមានឈ្មោះថាជា SUV ខ្នាតតូចមែន ប៉ុន្តែ Honda HR-V ស៊េរីឆ្នាំ២០២១ មានប្រវែងខ្លួន ៤,៣ម៉ែត្រ ទទឹង ១,៧ម៉ែត្រ កម្ពស់ ១,៦ម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២,៦ម៉ែត្រ ដែលជាហេតុធ្វើឲ្យវាមានកាប៊ីនខាងក្នុងធំទូលាយ សមល្មមសម្រាប់មនុស្ស ៥នាក់ អង្គុយយ៉ាងមានផាសុកភាពតែម្តង និងមានកម្ពស់បាតក្រោមខ្ពស់គឺ ១៨៥មីល្លីម៉ែត្រ ដែលធ្វើឲ្យការបើកបរកាន់តែងាយស្រួល និងមានទំនុកចិត្ត មិនថាបើកបរនៅក្នុងទីក្រុង ឬផ្លូវលំបាកឡើយ។

ប្រសិនបើក្រឡេកទៅមើលការឌីហ្សាញរូបរាងរបស់  Honda HR-V គឺពិតជាមានភាពស៊ីវីល័យមែនទែន ដោយបានលេងខ្លួនជាបែបស្ព័រ បានបំពាក់មកជាមួយចង្កៀងបំភ្លឺខាងមុខប្រភេទ LED ដែលអាចឡើងចុះស្វ័យប្រវត្តិ គួបផ្សំជាមួយនឹងចង្កៀងបំភ្លឺពេលថ្ងៃ LED និងអំពូលកាត់អ័ព្ទមួយគូផងដែរ។ បន្ថែមពីនេះក៏បានបំពាក់ជាមួយ ប៉ាណាប្រភេទក្រូម ពណ៍ខ្មៅលាយសអមជាមួយ Logo Honda ដែលមើលទៅពិតជាប្លែក និងទាក់ទាញខ្លាំង។

រីឯជំហៀងនៃ​រថយន្ត Honda HR-V ២០២១នេះ បានបំពាក់ជាមួយយ៉ាន់កង់ ដែលរចនាបែបស្ព័រទំហំ ១៧អ៊ីញ។ ហើយស៊ីញ៉ូនៅលើកញ្ចក់ទាំងសងខាងរបស់វា ក៏មានបំពាក់ដោយអំពូលLED  ដែលធ្វើអ្នកដំណើរដទៃទៀតមើលឃើញកាន់តែច្បាស់ជាងមុន។ មិនតែប៉ុណ្ណោះ សូម្បីតែចង្កៀងក្រោយ និងភ្លើងហ្វ្រាំងក្រោយ សុទ្ធតែជាប្រភេទ LED ទាំងអស់ និងកាន់តែទំនើប សម្រាប់ការបើក-បិទឃ្លុបក្រោយវិញ គឺយើងអាចបើក-បិទដោយប្រើនូវប៊ូតុងចុចនៅផ្នែកខាងលើនៃទ្វា ដោយលើសពីនេះទៅទៀតនោះ កាន់តែងាយស្រួល និងឆ្លាតវៃ រថយន្តនេះបានបំពាក់មកជាមួយនូវមុខងារ Foot Sensor ដោយគ្រាន់តែគ្រវាសជើង វានឹងធ្វើការបិទ-បើកឃ្លុបក្រោយនេះដោយស្វ័យប្រវិត្តតែម្តង។​ បន្ថែមពីនេះសម្រាប់ឃ្លុបក្រោយនៃរថយន្ត Honda HR-V ថ្មីនេះមានទំហំរហូតដល់ទៅ ៤៣១លីត្រឯណោះ ដែលមានភាពធំទូលាយ និងផ្តល់ភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់អាចដាក់អីវ៉ាន់បានច្រើន ព្រមទាំងមានកន្លែងដាក់កង់សាគួរបានយ៉ាងស្រស់ស្អាតផងដែរ។

រីឯ ផ្នែកខាងក្នុងរថយន្ត  Honda HR-V ពិតមានភាពធំទូលាយ ដោយខាងក្នុងរបស់ HR-V ឆ្នាំ ២០២១ នេះបានឌីហ្សាញឡើងដោយពណ៌ខ្មៅដែលផ្អែកលើការពេញនិយមរបស់អតិថិជនបែប Black Edition និងសូម្បីតែកៅអីក៏មានពណ៌ខ្មៅ ជាប្រភេទ Premium កាំម្ញី ពេលអង្គុយមានភាពទន់ត្រជាក់ស្រួលខ្លួន រីឯដៃចង្កូតវិញ​ គឺមានប៊ូតុងបន្ថែម-បន្ថយសម្លេង, Call និងលើកទូរស័ព្ទ ដែលធ្វើអោយមានភាពងាយស្រួលពេលកំពុងបើកបរ និងមាន Voice Control ដែលអាចបញ្ជាដោយប្រើប្រាស់សំលេងយើងផ្ទាល់ និងរួមមានជាមួយ Paddle Shift ដែលធ្វើអោយរថយន្តមានសន្ទុះកាន់តែខ្លាំង និងឆ្លាស់ប្រើប្រាស់លេខដៃដោយស្វ័យប្រវត្ថិ។

បន្ថែមពីនេះ HR-V ឆ្នាំ២០២១ ក៏បានបំពាក់ជាមួយអេក្រង់កម្សាន្ត Touchscreen ទំហំ ៧អ៊ីញ ដែលកាន់តែផ្តល់នូវសុវត្ថិភាព និងភាពជឿជាក់បន្ថែមទៀតនោះ នៅពេលយើងចូលចត ឬ ថយក្រោយវានឹងបង្ហាញរូបភាពច្បាស់ល្អ ដឹងពីឧបសគ្គ នៅលើអេក្រង់តែម្តង។ ហើយថែមទាំងអាចភ្ជាប់ទូរសព្ទដៃជាមួយមុខងារ Android Auto, Apple CarPlay ផែនទី, YouTube, Bluetooth និងរន្ធដោត USB ផងដែរ។ អ្នកបើកបរក៏ដូចជាអ្នករួមដំណើរ ក៏អាចកម្សាន្តអារម្មណ៍ជាមួយនឹងប្រព័ន្ធសំឡេង ៦គ្រាប់ជុំវិញរថយន្ត ជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ងាយស្រួលប្រើប្រាស់គ្រប់កាលៈទេសៈទាំងអស់។ កាន់តែពិសេសសម្រាប់អ្នកដំណើរអង្គុយក្រោយ ព្រោះ HR-V មានផ្តល់នូវរន្ធសាកភ្លើងចំនួន ២ ដូច្នេះការធ្វើដំណើរផ្លូវឆ្ងាយ នឹងលែងជាបញ្ហាទៀតហើយ។

រថយន្ត Honda HR-V ឆ្នាំ២០២១ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ ប្រភេទ SOHC i-VTEC ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤០សេះ និងកម្លាំងបង្វិល ១៧២ Nm ដំណើរការដោយប្រអប់លេខអូតូ CVT ដែលធ្វើអោយរថយន្តផ្លាស់ប្តូរលេខពីមួយវគ្គ ទៅមួយវគ្គមិនកន្រ្ទាក់ បើកបរស្មូតល្អ និងស៊ីសាំងតិច ដោយជាមធ្យមត្រឹមតែ ៧លីត្រ/១០០គីឡូម៉ែត្រ និងមានចំណុះធុងសាំងដល់ ៥០លីត្រ ផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ។

រថយន្ត  Honda HR-V ថ្មីនេះក៏មានបំពាក់មកនូវបច្ចេកវិទ្យា ក៏ដូចជាមុខងារសុវត្ថិភាពជាច្រើន ដោយក្នុងនោះរួមមាន៖

  • ពោងសុវត្ថិភាព សម្រាប់អ្នកបើកបរ និងអ្នកដំណើរ
  • ប្រព័ន្ធហ្រ្វាំងដៃអេឡិចត្រូនិច Electronic Parking Brake (EPB)
  • ប្រព័ន្ធហ្រ្វាំងជំនួយពេលឈប់ស្តុប Auto Brake Hold (ABH)
  • ប្រព័ន្ធចាក់សោរអូតូ Auto Door Lock/Unlock
  • ប្រព័ន្ធសោរសុវត្ថិភាពការពារកូនក្មេង (Child Safety Lock)
  • ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព ABS
  • ប្រព័ន្ធបែងចែកសំពាធហ្រ្វាំង​ការពារមិនអោយក្រឡាប់ (EBD)
  • ប្រព័ន្ធទប់លំនឹង និងការពារប្រឡាប់ Vehicle Stability Assist (VSA)
  • ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ដោយមិនអោយរអិលថយក្រោយ Hill Start Assist (HSA)
  • ប្រព័ន្ធផ្តល់សញ្ញាពេលមានអាស័ន្ន Emergency Stop Signal (ESS)
  • ប្រព័ន្ធការពារចោរកម្ម (Immobilizer)
  • កាមេរ៉ាក្រោយជំនួយពេលចូលចត (Reverse Camera)
  • Sensor មុខ និងក្រោយ ចំនួន ៦គ្រាប់

  • គ្រោងឆ្អឹងសាក់ស៊ីដែកថែប Advanced Compatibility Engineering (ACE + GCON Body Structure)

សម្រាប់រថយន្ត HR-V ឆ្នាំ២០២១នេះ​ មានតម្លៃ ៤៤ ៩០០ ដុល្លារ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៌ អាចធ្វើការទស្សនារថយន្តដោយ ផ្ទាល់នៅក្រុមហ៊ុន ភ្នំពេញហុងដា​ ដែលមានអាស័យដ្ឋានស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខនឹងព្រលានយន្តហោះភ្នំពេញអន្តរជាតិ និងលេខទូរស័ព្ទ ០២៣ ៩០១ ៨៥៨ / ០១៦ ៧៧២ ៥៨៥ / ០១៧ ៨៩៩ ៨៥៥  ឬតាមរយ: Facebook Page : Honda Car Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Mansory ចេញ Mercedes-AMG G 63 Gronos ថ្មី កម្លាំង ៨៥០សេះ ផលិត១០គ្រឿងគត់

Mansory ត្រូវបានគេស្គាល់ច្បាស់ថាជាក្រុមហ៊ុនមួយនៅអាល្លឺម៉ង់ ដែលតែងតែធ្វើការតុបតែងបន្ថែមលើរថយន្ត Mercedes-AMG G 63។

ថ្មីៗនេះក្រុមហ៊ុន Mansory បានបង្ហាញរថយន្ត Mercedes-AMG G 63 Gronos ស៊េរីឆ្នាំ២០២១ថ្មី ដែលនឹងត្រូវផលិតមានចំនួនកំណត់ គឺត្រឹមតែ ១០គ្រឿងប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះមិនបានប្រកាសពីតម្លៃរបស់វាឡើយ។

គួរឲ្យដឹងថា ចំណុចខុសគ្នាធំបំផុតនៃម៉ូដែល​ Gronos ឆ្នាំ២០២១ ថ្មីនេះ គឺការប្រើពណ៌ថ្នាំបៃតងចាស់ British Racing Green ព្រមទាំងការតុបតែងបន្ថែមនូវ Carbon Fiber នៅផ្នែកខាងក្រៅ ធ្វើឲ្យរថយន្ត SUVមួយនេះកាន់តែកាច។ អ្វីដែលគួរឲ្យកត់សម្គាល់បំផុត គឺយ៉ាន់ Alloy ទំហំ ២៤អ៊ីញ។

រថយន្ត Mercedes-AMG G 63 Gronos ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ turbocharger V8 មានកម្លាំងរហូតដល់ទៅ ៨៥០សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ 4MATIC AWD។

SUV នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្លាកលេខ “1” នៅអូស្ត្រាលី តម្លៃជិត ២លានដុល្លារ

ថ្មីៗនេះ រថយន្ត Mercedes-AMG C 43 Estate មួយគ្រឿង បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន បន្ទាប់ពីបានបង្ហាញខ្លួននៅឯទីក្រុង Melbourne នៃរដ្ឋ Victoria ប្រទេសអូស្ត្រាលី។

ទោះជាយ៉ាងណាក៏ដោយ រថយន្តប្រភេទនេះមិនមានអ្វីខុសប្លែកធម្មតានោះទេ ហើយវាក៏មានមែនជាអ្វីដែលទាក់ទាញគេដែរ។ ផ្ទុយទៅវិញ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើននោះ គឺស្លាកលេខ “1” របស់វា។

ស្លាកលេខ “1” នោះ ត្រូវបានគេស្គាល់ថាជាស្លាកលេខដែលមានតម្លៃថ្លៃបំផុត នៅ Victoria។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ស្លាកលេខនោះមានតម្លៃយ៉ាងហោចណាស់ ១,៩លានដុល្លារ។

គួរឲ្យដឹងថា ស្លាកលេខខាងលើត្រូវបានចេញក្នុងឆ្នាំ ១៩៣២ ហើយបានរក្សាទុកនៅកន្លែងចុះបញ្ជីរថយន្តនៃរដ្ឋ Victorian ជាង ៥០ឆ្នាំ។ នៅក្នុងឆ្នាំ១៩៨៤ ស្លាកលេខនោះត្រូវបានដាក់លក់ដេញថ្លៃបាន ១២៧ ០០០ដុល្លារ។ បន្ទាប់មក តម្លៃរបស់វាក៏កាន់តែឡើងថ្លៃទៅៗ។

ស្លាកលេខ “1” នោះ ដំបូងត្រូវបានបំពាក់លើរថយន្ត Saab 9000 Turbo ហើយក្រោយមកទៀតគឺ Ferrari, Rolls-Royce, Porsche 911 Turbo, 911 Carrera, E 55 AMG, E 63 AMG និងឥឡូវនេះគឺ C 43 AMG៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-5 ឆ្នាំ ២០២១ ចេញលក់ផ្លូវការ ជាមួយម៉ូឌែលពិសេស និងជម្រើសម៉ាស៊ីនថ្មី

រថយន្ដ Mazda CX-5 ឆ្នាំ ២០២១ ទើបតែត្រូវបានលក់ជាផ្លូវការនៅចក្រភពអង់គ្លេស ជាមួយនឹងការអាប់ដេតគ្រឿងបរិក្ខារទំនើបៗ មួយចំនួន។ នេះក៏ជាលើកទីមួយដែរ ដែល Mazda CX-5 បានជ្រើសរើសម៉ាស៊ីនសាំង ២,៥លីត្រ SkyActive-G។ ស្របគ្នានេះដែររថយន្តនេះក៏មានម៉ូឌែលពិសេស Kuro Edition ដែលមានកំណត់ផងដែរ។

ចំពោះ ម៉ូឌែលពិសេស Kuro Edition គឺមានត្រឹមចំនួនតែ ៧៥០គ្រឿងប៉ុណ្ណោះ ដែលមានពណ៌ខាងក្រៅ Soul Red Crystal ឬ Polymeral Gray។ វាបានបំពាក់ជាមួយថាសកង់ទំហំ ១៩អ៊ីញ, កៅអីខាងមុខ បញ្ជាដោយប្រព័ន្ធអេឡិចត្រូនិច នឹងបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០លីត្រ SkyActive-G។

សម្រាប់ការអាប់ដេតផ្នែកខាងក្នុង និងខាងក្រៅ សម្រាប់ម៉ូឌែលឆ្នាំ ២០២១នេះ គឺពុំមានភាពខុសគ្នាពីម៉ូឌែលមុនៗឡើយ។ ដោយផ្នែកខាងក្នុងបានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple Carplay, Android Auto និងកម្មវិធីទូរស័ព្ទ MyMazda។

សម្រាប់ ម៉ាស៊ីនសាំង ឬ ម៉ាស៊ូត ប្រើប្រអប់លេខ ៦វគ្គអូតូ ឬ ប្រអប់លេខដៃ ៦វគ្គនៅតែមានវត្តមាន ហើយ Mazda ក៏បានបន្ថែមនូវជម្រើសម៉ាស៊ីន ២,៥លីត្រ SkyActive-G កម្លាំង ១៩១សេះ លើកដំបូងផងដែរសម្រាប់ រថយន្ដ Mazda CX-5 ឆ្នាំ ២០២១ នៅចក្រភពអង់គ្លេស។ រថយន្ដ Mazda CX-5 ឆ្នាំ ២០២១ មានតម្លៃចាប់ពី ៣៧ ២៥៩ដុល្លារ(£២៧ ២៣០) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+