ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Nissan Frontier ២០២២ ចេញរូបរាងជាផ្លូវការ ប្រកួតជាមួយ Toyota និង Ford

(បរទេស)៖ នៅទីបំផុតរូបរាងដំបូងរបស់រថយន្ត Nissan Frontier ២០២២ ត្រូវបានបង្ហាញជាផ្លូវការហើយ ជាមួយរូបរាងយ៉ាងទាក់ទាញ និងចាប់អារម្មណ៌យ៉ាងខ្លាំង។ ទន្ទឹមនឹងការផ្លាស់ប្តូរដ៏គួរអោយទាក់ភ្នែកនេះ ម៉ូឌែលប្រភេទពិសេស Nissan Frontier Pro-4X ២០២២ ជាដៃគួរប្រកួតប្រជែងរបស់រថយន្ត Toyota Tacoma និងរថយន្ត Ford Ranger។

រថយន្ត Nissan Frontier ២០២២នេះ បានបំពាក់ម៉ាស៊ីនស្តង់ដារ ៣,៨លីត្រ V6 ដូចឆ្នាំមុនដែរ។ ការរចនាថ្មីមើលទៅរាងបែបជ្រុងៗ មួយជុំរថយន្តតែម្តង ដោយចង្កៀងមុខ និងអំពូលកាត់អ័ព្ទប្រើប្រាស់អំពូល LED រំលេចដោយឡូហ្គូថ្មីរបស់ នីសាន់ផងដែរ។ ការផ្លាស់ប្តូរនៅផ្នែកខាងមុខនេះ មើលដូចជាខ្សែស្រឡាយជាមួយបងប្អូនបង្កើត Titan និង Armada ឆ្នាំ២០២១អញ្ចឹងដែរ។ រីឯផ្នែកខាងក្រោយរំលេចដោយអក្សរទ្រុតនិមិត្តសញ្ញា FRONTIER រួមជាមួយអក្សរតែមបញ្ជាក់ម៉ូឌែលពិសេស Pro-4X យ៉ាងស្រស់ស្អាត។

បើនិយាយពីផ្នែកខាងក្នុងវិញ រំលេចដោយពណ៌បែបស្ព័រយ៉ាងទាក់ទាញជាមួយពណ៌ខ្មៅ ប្រដេញជាមួយពណ៌ក្រហម ហើយកាន់តែពិសេសនោះគឺបំពាក់មកជាស្តង់ជាមួយអេក្រង់កំសាន្តយ៉ាងធំ រហូតដល់ ៨អុីញ និងអាចបន្ថែមរហូតដល់ ៩អុីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto។ កាន់តែងាយស្រួល និងទំនើបគឺមានបំពាក់ដោយ ឆ្នាំងសាកទូរស័ព្ទឥតខ្សែ Wireless charger, Wifi hotsport និងកាំម៉េរាមួយជុំរថយន្ត។

រថយន្តនេះក៏បំពាក់ជាមួយប្រព័ន្ធសុវត្ថិភាពមកស្តង់ដារ Forward collision warning រួមជាមួយជម្រើសបន្ថែម ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ automatic emergency braking និង intelligent cruise control។ កញ្ចប់សុវត្ថិភាព Safety Shield 360 suite ដែលមានដូចជា៖ lane departure warning, blind spot monitoring, class-exclusive rear automatic emergency braking តែគួរអោយសោកស្តាយមុខងារទំនើប Nissan Pro-Pilot Assist technology មិនមានបំពាក់នោះទេ។ សម្រាប់ម៉ូឌែលឆ្នាំ ២០២២ នេះមានជម្រើស ៤ប្រភេទដូចជា៖ S, SV, Pro-4X, and Pro-X ហើយសម្រាប់តម្លៃលើទីផ្សារបរទេសវិញ មានតម្លៃចាប់ពី ២៨ ០០០ដុល្លារ រហូតដល់ ៤០ ០០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Swift 2021 បង្ហាញវត្តមាននៅថៃ ជាមួយតម្លៃជិត ២ម៉ឺនដុល្លារ

កាលពីថ្មីៗនេះ Suzuki Thailand បានប្រកាសចេញរថយន្តខ្នាតតូចម៉ូដែល Swift ស៊េរីឆ្នាំ ២០២១ ជាផ្លូវការសម្រាប់ទីផ្សារប្រទេសថៃ ដែលជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍មានដាក់លក់រថយន្តស៊េរីថ្មីមួយនេះ។

បើប្រៀបធៀបនឹងស៊េរីឆ្នាំ ២០២០ រថយន្តស៊េរីថ្មីនេះមានការផ្លាស់ប្ដូររូបរាងបន្តិចបន្តួចដែលកាន់តែទាន់សម័យជាងមុន ប៉ុន្តែវានៅតែមានខ្វះខាតមុខងារសំខាន់មួយបើប្រៀបនឹងប្រភេទដែលលក់នៅប្រទេសជប៉ុនគឺប្រព័ន្ធកាមេរ៉ាមើលជុំវិញ ៣៦០ដឺក្រេ រួមទាំងមុខងារជាន់ហ្វ្រាំងស្វ័យប្រវត្តិផងដែរ។

រថយន្តនេះមានបំពាក់ម៉ាស៊ីនចំណុះ ១,២លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៨២សេះ មានប្រើប្រាស់ប្រអប់លេខអូតូ CVT និងមិនមានជម្រើសប្រអប់លេខដៃនោះឡើយ។

នៅទីផ្សារប្រទេសថៃរថយន្ត Suzuki Swift ឆ្នាំ ២០២១ នេះ មានដាក់លក់ជាពីរប្រភេទរួមមានប្រភេទ GL CVT តម្លៃប្រមាណ ១៨ ៥០០ដុល្លារ និងប្រភេទ GLX CVT មានតម្លៃប្រមាណ ២០ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចង់បំបែកកំណត់ត្រាផលិតឡាននៅឆ្នាំ ២០២១ នេះ

Toyota បានប្រកាសអំពីគោលបំណងចង់ផលិតរថយន្តឲ្យបានចំនួន ៩,២លានគ្រឿងនៅទូទាំងពិភពលោក​សម្រាប់ឆ្នាំ ២០២១ ដែលមានច្រើនលើសចំនួនផលិតនៅឆ្នាំ ២០២០ ចំនួន ១៧% ឯណោះ។ តួលេខនេះអាចនឹងឡើងលើសកំណត់ត្រាផលិតច្រើនបំផុតរបស់ Toyota គឺកាលពីឆ្នាំ ២០១៩ ដែលមានច្រើនជាងប្រមាណ ២%។

ការចុះផ្សាយរបស់ Nikkei Asia បានឲ្យដឹងថា Toyota បានបង្ហាញអំពីផែនការនៃការផលិតរបស់ខ្លួនទៅដល់ដៃគូផ្គត់ផ្គង់គ្រឿងបន្លាស់ធំៗរបស់ខ្លួន ហើយផែនការផលិតនេះបានលេចចេញឡើងក្រោយពី Toyota បង្កើតបានកំណត់ត្រាលក់រយៈពេល ៨ឆ្នាំជាប់គ្នានៅប្រទេសចិន។ សារព័ត៌មាននេះបានបញ្ជាក់ដែរថាតម្រូវការនៅអាមេរិកខាងជើង និងនៅជប៉ុនក៏មានសន្ទុះខ្លាំងក្លាណាស់ផងដែរ។

ក្នុងចំណោមរថយន្តសរុប ៩,២លានគ្រឿង Toyota បានរំពឹងថានឹងអាចផលិតរថយន្តបានជិត ៣,២លានគ្រឿងនៅប្រទេសជប៉ុន ដែលច្រើនជាងឆ្នាំ ២០២០ ចំនួន ៩%​ ប៉ុន្តែតិចជាងឆ្នាំ ២០១៩ ចំនួន ៧%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen នឹងចាប់ផ្តើមដឹកឡាន SUV អគ្គិសនី ឲ្យអតិថិជន

ក្រុមហ៊ុន Volkswagen នឹងចាប់ផ្តើមដឹករថយន្ត SUV អគ្គិសនីម៉ូដែល ID.4 ស៊េរីឆ្នាំ២០២១ ថ្មីសន្លាងរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក ដោយចាប់ផ្តើមពីអឺរ៉ុប និងសហរដ្ឋអាមេរិកមុនគេបង្អស់។

ការដឹកជញ្ជូនរថយន្ត Volkswagen ID.4 សម្រាប់អតិថិជន នឹងចាប់ផ្តើមនៅខែក្រោយសម្រាប់តំបន់អឺរ៉ុប និងចិន ហើយនៅពេលកណ្តាលឆ្នាំនេះ នៅសហរដ្ឋអាមេរិក។

លោក Klaus Zellmer សមាជិកក្រុមប្រឹក្សាផ្នែកលក់ នៅក្រុមហ៊ុន Volkswagen Passenger Cars បានមានប្រសាសន៍ថា “បន្ទាប់ពីការចេញលក់រថយន្ត ID.3 នៅទូទាំងពិភពលោករួចមក យើងនឹងទាក់បានចាប់អារម្មណ៍មនុស្សកាន់តែច្រើនចំពោះរថយន្តអគ្គិសនី។ ដូច្នេះហើយយើងសង្ឃឹមថានឹងអាចលក់រថយន្ត ID.4 បានចំនួន ១០០ ០០០ គ្រឿងដល់អតិថិជននៅឆ្នាំនេះ។ យើងបានទទួលការបញ្ជាទិញសម្រាប់រថយន្តចំនួន ១៧ ០០០ គ្រឿងរួចទៅហើយ”។

គួរឲ្យដឹងថា រថយន្ត Volkswagen ID.4 នឹងមានតម្លៃចាប់ពី ៣៩ ៩៩៥ដុល្លារ សម្រាប់ម៉ូដែល Pro ដែលប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៨២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រ និងមានកម្លាំង ២០១សេះ ខណៈម៉ូដែល 1st Edition នឹងមានតម្លៃចាប់ពី ៤៣ ៩៩៥ដុល្លារ មានចម្ងាយបើកបរដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រកូលតែមួយ! McLaren 765LT និង McLaren 720S មួយណាលឿនជាង? (មានវីដេអូ)

McLaren 765LT ត្រូវបានគេស្គាល់ថាជារថយន្តស្ព័រដ៏ខ្លាំងបំផុតមួយ នៅលើផ្លូវលាតត្រង់។ មិនតែប៉ុណ្ណោះ វាទើបតែបានបង្កើតកំណត់ត្រាថ្មី ដោយប្រើពេលត្រឹមតែ ៩,៣៣វិនាទីប៉ុណ្ណោះ អាចរត់បាន ៤០០ម៉ែត្រ។

រថយន្ត McLaren 765LT

ដើម្បីបានដឹងកាន់តែច្បាប់ពីសមត្ថភាពដ៏អស្ចារ្យរបស់វា ថ្មីៗនេះក្រុមហ៊ុន Hennessey Performance បានយករថយន្ត McLaren 765LT ប្រណាំងជាមួយនឹងរថយន្ត McLaren 720S នៅលើផ្លូវលាតត្រង់មួយស្មើ។

គួរឲ្យដឹងថា រថយន្ត McLaren 765LT មានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៧៥៥សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch និងប្រើប៉ុងមួយវិលកង់ក្រោយ។

រថយន្ត McLaren 720S

ដោយឡែក រថយន្ត McLaren 720S វិញ មានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំងដូចគ្នា តែមានកម្លាំងត្រឹមតែ ៧១០សេះប៉ុណ្ណោះ ហើយដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ដូចគ្នាដែរ៕

ចង់ដឹងថាមួយណាលឿនជាង សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចលឺ Apple គ្រោងបោះ ៣,៦ពាន់លានដុល្លារជួល Kia ផលិតឡានអគ្គិសនីឲ្យ

តម្លៃភាគហ៊ុនរបស់ Kia ដែលជាក្រុមហ៊ុនសាខារបស់ Hyundai បានឡើងដល់ចំណុចខ្ពស់បំផុតមួយមិនធ្លាប់មានតាំងពីឆ្នាំ ១៩៩៨ មក​​ ក្រោយពីលេចចេញដំណឹងថា Apple គ្រោងនឹងចុះកិច្ចព្រមព្រៀងទំហំធំមួយជាមួយ Kia ដើម្បីផលិតរថយន្តអគ្គិសនី។

ការវិនិយោគរបស់ Apple មកលើ Kia ត្រូវបានគេរាយការណ៍ថាមានទំហំជាទឹកប្រាក់ដល់ ៣,៦ពាន់លានដុល្លារ ដើម្បីឲ្យ Kia ផលិតរថយន្តម៉ាក Apple នៅរោងចក្រដែលមានទីតាំងនៅរដ្ឋ Georgia សហរដ្ឋអាមេរិក។ កាលបរិច្ឆេទថ្ងៃទី១៧ ខែកុម្ភៈ ត្រូវបានកំណត់យកជាថ្ងៃចុះកិច្ចព្រមព្រៀង ដោយរថយន្តដំបូងរបស់ Apple អាចនឹងរំកិលខ្លួនចេញពីរោងចក្រនៅក្នុងឆ្នាំ ២០២៤។

ប៉ុន្តែដំណឹងដែលចេញផ្សាយលើវិបសាយ DongA.com មួយនេះមិនមានដកស្រង់សំដីពីប្រភពណាមួយនោះទេ ខណៈដែលខាងក្រុមហ៊ុន Kia និង Apple សុទ្ធតែមិនបានឆ្លើយតបទាក់ទងនឹងដំណឹងនេះ។ យ៉ាងណាក្ដីក្រុមហ៊ុនមេរបស់ Kia គឺ Hyundai នាពេលកន្លងទៅថ្មីៗនេះធ្លាប់បាននិយាយថាពួកគេកំពុងធ្វើការពិភាក្សាជាមួយក្រុមហ៊ុន Apple។

គួរដឹងថា Apple ដែលគេស្គាល់ថាតែងតែរក្សាការសម្ងាត់បានយ៉ាងល្អអំពីគម្រោងការអនាគតរបស់ខ្លួន ធ្លាប់មានការលេចលឺអំពីផែនការផលិតរថយន្តចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

F-150 ស៊េរី២០២១ បង្ហាញមុខជាផ្លូវការ ប៉ុន្តែនៅមានមន្ទិលរឿងកម្លាំង

រថយន្ត F-150 Raptor ស៊េរីឆ្នាំ ២០២១ ត្រូវបានក្រុមហ៊ុន Ford បង្ហាញចេញជាផ្លូវការហើយ ជាមួយការផ្លាស់ប្ដូររូបរាងខាងក្រៅតិចតួច ប៉ុន្តែវាមានពាំនាំមកនូវចំណុចថ្មីៗជាច្រើនដែលពង្រឹងលើសមត្ថភាពបើកបររបស់វា។

2021 Ford F-150 Raptor in red and black

ក្រុមហ៊ុន Ford បានធ្វើការឌីហ្សាញថ្មីទាំងស្រុងលើបូមខាងក្រោយរបស់រថយន្ត ជាមួយរ៉ឺស័រទំហំធំដល់ ២៤អ៊ីញនៅលើកង់ទាំងបួន ដែលភ្ជាប់ជាមួយយ៉ាន់កង់ទំហំ ១៤អ៊ីញខាងមុខ និងកង់ទំហំ ១៥អ៊ីញខាងក្រោយផងដែរ។ យ៉ាន់កង់នេះដែរគឺមានស្រោបដោយសម្បកកង់ទំហំ ៣៥អ៊ីញ ហើយក៏មានជម្រើសទំហំ ៣៧អ៊ីញ ដែលជាប្រភេទ​BFGoodrich KO2 ផងដែរ។

ចំពោះលក្ខណៈសម្បត្តិនៃម៉ាស៊ីនរបស់គូប្រជែង Ram TRX មួយនេះ Ford នៅមិនទាន់បានប្រាប់ឲ្យដឹងនៅឡើយទេ ហើយក៏មិនទាន់ប្រាប់អំពីតម្លៃលក់របស់រថយន្តនេះនៅឡើយដែរ។ គួរដឹងថារថយន្ត F-150 Raptor ស៊េរីមុនមានប្រើប្រាស់ម៉ាស៊ីន៦ស៊ីឡាំងដែលផលិតកម្លាំងបាន ៤៥០សេះ។ ដូចនេះប្រសិនបើម៉ាស៊ីននេះនៅបន្តបង្ហាញវត្តមាននោះគឺមិនអាចប្រៀបផ្ទឹមនឹងម៉ាស៊ីនចំណុះ ៦,២លីត្រ កម្លាំងជាង ៧០០សេះ ដែលប្រើលើ Ram TRX នោះទេ។

យ៉ាងណាក្ដី Ford បានបញ្ជាក់ថា F-150 Raptor ជំនាន់ថ្មីនេះនឹងមានមកជាមួយនូវប្រភេទ Raptor R ដែលមានបំពាក់ម៉ាស៊ីន ៨ស៊ីឡាំងផងដែរ។ គេរំពឹងថាម៉ាស៊ីននេះនឹងអាចដូចគ្នានឹងម៉ាស៊ីនដែលមានប្រើលើរថយន្ត Ford GT500 ដែលជាប្រភេទ​ Supercharged ចំណុះ ៥,២លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបាន ៧៦០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានឡាន Lamborghini Urus Evo ថ្មី ត្រៀមឆ្លើយតប SUV ដំបូងរបស់ Ferrari

ចាប់តាំងពីពេល Lamborghini Urus បានបង្ហាញខ្លួនក្នុងឆ្នាំ២០១៨ មក ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតបានចូលរួមប្រឡូក ក្នុងវិស័យ Super SUV ដោយ Aston Martin បានចេញម៉ូដែល DBX ខណៈពេលដែល Ferrari កំពុងត្រៀមខ្លួនបញ្ចេញ SUV ដំបូងបង្អស់របស់ខ្លួន ម៉ូដែល Purosangue។

ដើម្បីជាការឆ្លើយតបទៅវិញ ក្រុមហ៊ុន Lamborghini កំពុងតែត្រៀមខ្លួនបញ្ចេញការអាប់ដេតសម្រាប់ម៉ូដែល Urus ហើយថ្មីៗនេះគេក៏ប្រមាញ់បានជាលើកដំបូង នៃរថយន្ត Urus ថ្មី។

រថយន្ត Lamborghini Urus ថ្មីនោះ កំពុងតែត្រូវបានគេយកទៅធ្វើតេស្តនៅលើព្រិល ជាមួយនឹងរថយន្ត Urus បច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ Urus ថ្មីដែលទំនងជាគេហៅថា Urus Evo នោះត្រូវបានបិទបាំងយ៉ាងជិត មិនឲ្យមើលឃើញអ្វីឡើយ ក្រៅពីចង្កៀងមុខ និងចង្កៀងក្រោយបន្តិច។

យ៉ាងណាមិញ ក្រុមហ៊ុន Lamborghini បានបញ្ជាក់រួចមកហើយថា រថយន្ត Urus Evo នឹងមានជម្រើសម៉ាស៊ីន Plug-in Hybrid។​ Urus Evo ទំនងជាបង្ហាញខ្លួននៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២។

គួរឲ្យដឹងថា Lamborghini Urus បច្ចុប្បន្នមានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំង ៦៤១សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៦វិនាទី ហើយមានល្បឿនអតិបរមា ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cadillac CT5-V Blackwing ឆ្នាំ២០២២ ថ្មី ប្រើលេខដៃ ខ្លាំងជាង BMW M5 CS ទៀត

ក្រុមហ៊ុនរថយន្តអាមេរិក Cadillac បានប្រកាសចេញរថយន្ត CT5-V Blackwing ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Cadillac CT5-V Blackwing ឆ្នាំ២០២២ ថ្មីនេះមានបំពាក់ម៉ាស៊ីន supercharged ចំណុះ ៦,២លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៦៦៨សេះ។ បើប្រៀបធៀបជាមួយនឹងគូប្រជែង BMW M3 Competition មានកម្លាំង ៥០៣សេះ និង Mercedes-AMG C63 S មានកម្លាំង ៥០៣សេះ។ មិនតែប៉ុណ្ណោះ CT5-V Blackwing ខ្លាំងជាង BMW M5 CS និង Mercedes-AMG E63 S ទៅទៀត ថ្វីបើមានតម្លៃថោកជាងក៏ដោយ។

រថយន្ត Sedan ដ៏ខ្លាំងក្លានេះមានបំពាក់ប្រអប់លេខដៃ ៦វគ្គមកស្តង់ដារ ខណៈលេខអូតូ ១០វគ្គ ជា Option ហើយប្រើប៉ុងមួយវិលកង់ក្រោយ RWD ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៧វិនាទី ហើយល្បឿនអតិបរមា ៣២២គីឡូម៉ែត្រក្នុងមួយម៉ោង។

លក្ខណៈពិសេសមួយចំនួនលើ CT5-V Blackwing ឆ្នាំ២០២២ មានដូចជា កុងទ័រឌីជីថល ១២អ៊ីញ, អេក្រង់កម្សាន្ត ១០អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay ឥតប្រើខ្សែ, ប្រព័ន្ធសំឡេង AKG ១៥គ្រាប់, កុងទ័របាញ់លើកញ្ចក់ និងប្រព័ន្ធបង្ហាញជុំវិញរថយន្ត Surround Vision ជាដើម។

គួរឲ្យដឹងថា រថយន្ត Cadillac CT5-V Blackwing ឆ្នាំ២០២២ មានតម្លៃចាប់ពី ៨៤ ៩៩០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានចិនសាងប្រវត្តិសាស្ត្រ អាចយកឈ្នះឡានអាល្លឺម៉ង់ និងអាមេរិក ជាលើកដំបូងនៅទឹកដីអូស្ត្រាលី

ទិន្នន័យលក់ប្រចាំខែមករាឆ្នាំ ២០២១ នៃទីផ្សាររថយន្តនៅប្រទេសអូស្ត្រាលីបានបង្ហាញថារថយន្តដែលមានប្រភពមកពីប្រទេសចិនបាននាំមុខរថយន្តមានប្រភពពីប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ជាលើកដំបូងបំផុត ដែលកន្លងមកគឺរថយន្តចិនស្ថិតនៅតំណែងចន្លោះអាល្លឺម៉ង់ និងអាមេរិក។

Chinese Car Brands: Top 5 Chinese Cars in Australia

រថយន្តមានប្រភពពីប្រទេសចិនអាចលក់ចេញបានចំនួន ៤ ១៩៨គ្រឿង ប្រចាំខែមករា ឆ្នាំ ២០២១ (កើន ១៥៦%​ធៀបនឹងខែមករា ២០២០) ដែលស្ថិតនៅលំដាប់ថ្នាក់លេខ៤។ រថយន្តចំណាត់ថ្នាក់លេខ១គឺរថយន្តមកពីជប៉ុនដែលលក់បាន ២៩ ២៧៥គ្រឿង (កើន ២៩,៦%), រថយន្តមកពីថៃជាប់លេខ២ដែលលក់បាន ១៦ ៩០៣គ្រឿង (ថយ ៦,១%) និងរថយន្តកូរ៉េខាងត្បូងលក់បាន ១១ ៥១៦គ្រឿង (កើន ១១,៥%) ជាប់លេខ៣។

Chinese Car Brands: Top 5 Chinese Cars in Australia

ចំណែករថយន្តអាល្លឺម៉ង់លក់ចេញបាន ៣ ០៧៨គ្រឿង (ថយចុះ ៤២%) ស្ថិតនៅលំដាប់លេខ៥ ខណៈរថយន្តមកពីអាមេរិកលក់ចេញបាន ២ ០៥៦គ្រឿង (ថយចុះ ៣៨%) ស្ថិតនៅចំណាត់ថ្នាក់លេខ៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+