ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla Model X ឆ្នាំ២០២១ បានដាក់លក់ក្នុងតម្លៃចាប់ពី ៨ម៉ឺនដុល្លារ

ក្រុមហ៊ុន Tesla បានធ្វើការងាអាប់ដេតថ្មីលើ Model X នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ រថយន្ត Tesla Model X ឆ្នាំ ២០២១ មានពីរប្រភេទគឺ Long Range និង Plaid។ ដោយប្រភេទ Long Range មានតម្លៃចាប់ពី ៨៣,១៩០ ដុល្លារ និង Plaid មានតម្លៃចាប់ពី ១១៣,១៩០ ដុល្លារ។

រថយន្ត Tesla Model X ប្រភេទ Plaid បានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ ដែលមានកម្លាំងសរុប ១ ០២០ សេះ ដែលស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ២,៥ វិនាទី និងមានល្បឿនអតិបរមា ២៦២គ.ម/ម៉ ហើយអាចបើកបរបានចម្ងាយ ៥៤៧ គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញ។

ចំណែករថយន្ត Tesla Model X ប្រភេទ Long Range បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ដែលមានកម្លាំងសរុប ៦៧០ សេះកម្លាំង ដែលស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេល ៣,៧ វិនាទី និងមានល្បឿនអតិបរមា ២៥០គ.ម/ម៉ ហើយអាចបើកបរបានចម្ងាយ ៥៧៩ គីឡូម៉ែត្រ។

សម្រាប់រថយន្ដ Tesla Model X ឆ្នាំ ២០២១ មិនមានការផ្លាស់ប្តូរច្រើននោះទេ រថយន្តនៅតែរក្សានូវការរចនារថយន្តប្រភេទ Coupe-hybrid SUV តួគឺមិនខ្ពស់ពេក ហើយទ្វារបើកចេញជាទម្រង់ស្លាបរបស់បក្សី។ បន្ថែមពីនេះ ក៏បានបំពាក់ថ្មីជាមួយ Fog Lights, កាងផ្នែកខាងមុខ-ខាងក្រោយថ្មី និងថាសកង់រាងដូចអក្សរ V ចំនួន ៥ Spoke។ ព្រមទាំងអាប់ដេតផ្នែកខាងក្នុងអោយកាន់តែទំនើបជាងមុន ដោយបំពាក់ថ្មីនូវអេក្រង់កម្សាន្ត Touchscreen ទំហំ ១៧អ៊ីញ, Automatic climate control ៣​​ តំបន់, ប្រព័ន្ធសំឡេង ២២ចំណុច ដែលមានកម្លាំង ៩៦០ វ៉ាត់, រន្ធសាកថ្មទូរស័ព្ទឥតខ្សែ ចំនួន២, អេក្រង់បង្ហាញទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្តនៅផ្នែកខាងក្រោយទំហំ ៨អ៊ីញផងដែរ។

បន្ថែមពីនេះ សម្រាប់ Model X ឆ្នាំ ២០២១ អតិថិជនអាចជ្រើសរើសកំណត់នូវជម្រើសកៅអី ៥, ៦ ឬ ៧ កៅអីបានផងដែរ ហើយក្រុមហ៊ុនក៏បានអាប់ដេតថ្មីលើ កម្មវិធីបញ្ជារថយន្តពីចម្ងាយ និងប្រព័ន្ធ Autopilot Driver Assistanceផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាន់ផ្លូវលាតត្រង់ ឡាន Toyota GR Yaris ទៅរួចជាមួយ MINI JCW GP អត់? (មានវីដេអូ)

Toyota GR Yaris គឺជារថយន្តខ្នាតតូចដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ស្របពេលដែលរថយន្ត MINI John Cooper Works GP កំពុងកាន់កាប់តំណែងរថយន្ត Hot Hatch ដ៏ខ្លាំងក្លាមួយ។

រថយន្ត Toyota GR Yaris

យ៉ាងណាមិញ ប្រសិនបើរត់នៅលើផ្លូវលាតត្រង់មួយស្មើ តើមួយណាជាអ្នកឈ្នះ?

រថយន្ត Toyota GR Yaris មានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ២៥៧សេះ ខណៈ MINI John Cooper Works GP វិញ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០១សេះ។

រថយន្ត MINI John Cooper Works GP

ចង់ដឹងថាតើរថយន្តមួយណាលឿនជាង សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាន់លុយ ៦៨ម៉ឺនដុល្លារ ទើបអាចទិញឡាន Lexus មួយគ្រឿងនេះបាន

កាលពីពេលថ្មីៗនេះ រថយន្ត Lexus LFA ស៊េរីឆ្នាំ២០១២ មួយគ្រឿង ត្រូវបានដាក់លក់ ក្នុងតម្លៃរហូតដល់ទៅ ៦៨០ ០០០ដុល្លារ។

រថយន្តដែលមានតួខ្លួនលេខ 095 នេះ ត្រូវបានដាក់លក់ដោយ Hyper Voitures ដែលជាឈ្មួញលក់រថយន្តនៅឯទីក្រុង Sharjah ប្រទេសអារ៉ាប់រួម។ ទោះជាយ៉ាងណាក៏ដោយ រថយន្ត Lexus LFA ពណ៌ត្នោត Pearl Brown នេះ មានតម្លៃមិនដល់ ៤០០ ០០០ដុល្លារឡើយ កាលពីពេលចេញលក់ថ្មីដំបូង។

យ៉ាងណាក៏ដោយ រថយន្ត Lexus LFA មានក្តេរិ៍ឈ្មោះល្បីល្បាញ ដោយសារតែការប្រើប្រាស់ម៉ាស៊ីនចំណុះ ៤,៨លីត្រ V10 ដែលបង្កើតកម្លាំងបានរហូតដល់ទៅ ៥៦០សេះ។

គួរឲ្យដឹងថា រថយន្តស្ព័រជប៉ុនខាងលើនេះទើបតែត្រូវបានគេប្រើប្រាស់បានចម្ងាយ ១ ៧២៨គីឡូម៉ែត្រប៉ុណ្ណោះ ដែលវាស្ទើរតែដូចរថយន្តថ្មីទៅហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានភីកអាប់ដែលលក់ដាច់ជាងគេនៅថៃ ប្រចាំឆ្នាំ ២០២០

រថយន្តភីកអាប់បានកាន់កាប់ចំណែក ៤៦,១% ក្នុងចំណោមចំនួនរថយន្តដែលបានលក់ចេញសរុបនៅប្រទេសថៃ កាលពីឆ្នាំ ២០២០ កន្លងទៅ ដែលអាចបង្ហាញថារថយន្តភីកអាប់មានការពេញនិយមខ្លាំងនៅប្រទេសជិតខាងរបស់កម្ពុជាមួយនេះ។

ខាងក្រោមនេះគឺជារថយន្តភីកអាប់ ៩ ម៉ូដែលដែលអាចលក់ចេញបានជាងគេនៅប្រទេសថៃកាលពីឆ្នាំកន្លងទៅ ៖

១. Isuzu D-Max ៖ ១៦០ ៣២៨គ្រឿង
២. Toyota Hilux ៖ ១២៩ ៨៣៩គ្រឿង
៣. Mitsubishi Trition ៖ ២៥ ៧០៤គ្រឿង
៤. Ford Ranger ៖ ២៤ ៥០៨គ្រឿង
៥. Nissan Navara ៖ ១៣ ៥២៣គ្រឿង

៦. MG Extender ៖ ៥ ៣៨៧គ្រឿង
៧. Mazda BT-50 ៖ ២ ៧១១គ្រឿង
៨. Chevrolet Colorado ៖ ២ ៦៩៤គ្រឿង
៩. Tata Xenon ៖ ១៣៩គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្រៀវជំនួស! មើលឡាន Ford Mustang Shelby GT350 ជាន់ដល់កុងទ័រ ២៧៧គ.ម/ម៉

Ford Mustang Shelby GT350 ត្រូវបានគេស្គាល់ថាជារថយន្តដែលខ្លាំងលើរឿង ២ យ៉ាង គឺ លឿន និង សំឡេងអេម។

ថ្មីៗនេះ Channel YouTube មួយមានឈ្មោះថា AutoTopNL បានយករថយន្ត Ford Mustang Shelby GT350 ទៅសាកល្បឿនលើផ្លូវ Autobahn ដែលលាតសន្ធឹងជាង ១,៣ម៉ឺនគីឡូម៉ែត្រ។

Mustang Shelby GT350 នេះមានបំពាក់ម៉ាស៊ីនចំណុះ ៥,២លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៥២៦សេះ ដែល Ford អះអាងថា វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះជាយ៉ាងណា នៅក្នុងវីដេអូរបស់ AutoTopNL នៅចុងបញ្ចប់គេអាចជាន់វាដល់កុងទ័រល្បឿន ២៧៧គីឡូម៉ែត្រក្នុងមួយម៉ោង។ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen បើករោងចក្រកែច្នៃអាគុយឡានអគ្គិសនី ដំបូងបង្អស់របស់ខ្លួន

ក្រុមហ៊ុន Volkswagen Group សង្ឃឹមថានឹងកែច្នៃឡើងវិញនូវវត្ថុធាតុដើម រហូតដល់ ៩០ ភាគរយ នៃអាគុយរបស់វានាពេលអនាគត ហើយបានបោះជំហានដំបូងក្នុងបេសកកម្មនោះ ជាមួយនឹងការបើករោងចក្រដំបូងរបស់ខ្លួន សម្រាប់កែច្នៃអាគុយរថយន្តអគ្គិសនី នៅទីក្រុង Salzgitter ប្រទេសអាល្លឺម៉ង់។

ដូចដែលអ្នកបានដឹងហើយថា អាគុយលីចូមអ៊ីយ៉ុង (lithium-ion batteries) ត្រូវការវត្ថុធាតុដើមជាច្រើន ដែលភាគច្រើនពិបាករក និងត្រូវការថាមពលច្រើនសម្រាប់ជីកយក។

គួរឲ្យដឹងថា រោងចក្រខាងលើនោះ នឹងកែច្នៃអាគុយដែលអាចប្រើជាធម្មតានៅក្នុងផ្នែកផ្សេងទៀត។ ក្រុមហ៊ុន Volkswagen បានគូសបញ្ជាក់រួចហើយនូវផែនការមួយចំនួន ដែលខ្លួនមានសម្រាប់ប្រើអាគុយឡើងវិញដូចជា នៅក្នុង mobile charging banks ជាដើម។

ទោះយ៉ាងណា រោងចក្រនេះនឹងដោះស្រាយជាមួយអាគុយ បន្ទាប់ពីវាត្រូវបានប្រើហើយ ដោយយកវត្ថុធាតុដើម ដូចជា លីចូម (lithium), នីកែល (nickel) ម៉ង់ហ្គាណែស (manganese) និង cobalt៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង់បានរថយន្តអាមេរិចបច្ចេកវិទ្យាទំនើប សុវត្ថិភាពខ្ពស់ តម្លៃសមរម្យ គួរជ្រើសរើសម៉ូឌែលនេះ

រថយន្ត បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ស្របពេលរថយន្តមួយចំនួនបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ប្រព័ន្ធសុវត្ថិភាពជាច្រើនសម្រាប់ជំនួយដល់ការបើកបរ មានទាំងការរចនារូបរាងបែបទាន់សម័យដែលអាចបង្កើនកិត្តិយសដល់អ្នកប្រើប្រាស់ បូករួមទាំងតម្លៃសមរម្យ។

សម្រាប់ទីផ្សារកម្ពុជាបច្ចុប្បន្នវត្តមានរថយន្តជាច្រើនម៉ូដែល និងក្រុមហ៊ុននានាបានប្រកួត ប្រជែងគ្នាទាំងតម្លៃ បច្ចេកវិទ្យាសុវត្ថិភាព និងមុខងារផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ដែលក្នុងនោះរថយន្តរបស់ Chevrolet បានបោះជំហ៊ានលើសគូប្រជែង ទាំងតម្លៃ និងបច្ចេកវិទ្យាខ្ពស់ ជាពិសេសជាមួយម៉ូដែល Equinox (អ៊ីឃ្វីនុក) សេរីឆ្នាំ ២០២១ ដែលជារថយន្តផលិតផ្ទាល់ក្នុងសហរដ្ឋអាមេរិក នឹងនាំចូលដោយក្រុមហ៊ុនផ្លូវការមកទីផ្សារប្រទេសកម្ពុជា ហើយផ្គត់ផ្គង់ដោយមានការធានាត្រឹមត្រូវ។

មានតម្លៃសមរម្យ Chevrolet Equinox (អ៊ីឃ្វីនុក) សេរីឆ្នាំ ២០២១ មានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពជាច្រើនដូចជា៖

  • ប្រព័ន្ធចាប់ហ្រ្វាំងដោយស្វ័យប្រវត្តពេលមានឧបសគ្គបន្ទាន់នៅខាងមុខ ទោះជាអ្នកបើកបរមិនបានជាន់ហ្វ្រាំង រថយន្តនឹងធ្វើការចាប់ហ្វ្រាំងដោយស្វ័យប្រវត្តដើម្បីបញ្ឈប់រថយន្តបានយ៉ាងមានប្រសិទ្ធភាព។

  • ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅខាងមុខ ដែលកៅអីរថយន្តធ្វើការរំញ័រ និងបញ្ចេញសម្លេងដើម្បីដាស់ទឿនអ្នកបើកបរឲ្យដឹងថានៅខាងមុខមានឧបសគ្គ ឬជិតប៉ះរថយន្តដទៃ។

  • ប្រព័ន្ធរក្សារថយន្តឲ្យស្ថិតក្នុងគន្លងផ្លូវសុវត្ថិភាព ដែលប្រព័ន្ធនេះនឹងធ្វើការទាញចង្កូតរថយន្តដោយស្វ័យប្រវត្តពេលរថយន្តបើកខុសគន្លង ឲ្យចូលក្នុងគន្លងផ្លូវដើម្បីផ្តល់សុវត្ថិភាពដល់អ្នកបើកបរ។

  • ប្រព័ន្ធជំនួយពេលចូលចត ដែលផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់អាចចូលចតបានទោះស្ថិតក្នុងស្ថានភាពចង្អៀតដែលមិនភ័យព្រួយពីការប៉ះពារនានា។

  • ប្រព័ន្ធផ្តល់សញ្ញាមុនពេលមានរថយន្តខាងក្រោយចង់វ៉ាជែង ដែលអ្នកបើកបរ អាចបង្កើនការប្រុងប្រយ័ត្ន មុនពេលត្រូវគេវ៉ាជែង។

  • ប្រើប្រាស់តេឡេជាប្រភេទ SMARTKEY និងអាចបញ្ឆេះរថយន្តពីចំងាយ ផ្តល់ភាពត្រជាក់មុនចូលក្នុងឡាន។

ប្រិយមិត្តដែលចំណាប់អារម្មណ៍ជាមួយរថយន្ត Chevrolet Equinox (អ៊ីឃ្វីនុក) សេរីឆ្នាំ ២០២១ អាចទៅទស្សនារថយន្តដោយផ្ទាល់ និងសាកល្បងបទពិសោធន៍ថ្មីនៃរថយន្តនេះនៅអគារតាំងបង្ហាញផ្លូវការរបស់ Chevrolet នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ចាប់ពីថ្ងៃនេះតទៅ។

កាន់តែពិសេសសម្រាប់បុណ្យចូលឆ្នាំចិនខាងមុខនេះ ទិញ Chevrolet EQUINOX ២០២១ (អ៊ីឃ្វីនុក) ថ្ងៃនេះ លោកអ្នកនឹងមានឱកាសឈ្នះមាសសុទ្ធមួយគីឡូ និងរង្វាន់ជាច្រើនទៀត។ លោកអ្នកក៏អាចបង់រំលស់ត្រឹមតែ ៥៣១ដុល្លារ ក្នុងមួយខែជាមួយឯកសារបង់រំលស់ងាយៗផងដែរ។

ទំនាក់ទំនងមកទីតាំងក្រុមហ៊ុន Chevrolet ផ្ទាល់ អគារ #១១៥ មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០៩៥ ៥៥៥ ៨៣២ | ០៩៣ ៨៨៩ ៨៨៨ ឬតាមរយៈបណ្តាញសង្គម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីកំពូលកម្លាំងរបស់ Tesla ត្រូវពន្យារពេលដល់ឆ្នាំ ២០២២

លោក Elon Musk នាយកប្រតិបត្តិ Tesla បាននិយាយថារថយន្ត Roadster ដែលមនុស្សគ្រប់គ្នាបានទន្ទឹងរង់ចាំនោះនឹងចូលរោងចក្រផលិតនៅឆ្នាំ ២០២២ ខាងមុខ ដែលមានន័យថាការផលិតរថយន្តអគ្គិសនីមហាកម្លាំងនេះបានពន្យារពេលប្រមាណ ២ឆ្នាំឯណោះ។

នៅពេលបង្ហាញចេញរថយន្ត Roadster កាលពីឆ្នាំ ២០១៧ ក្នុងទម្រង់ជារថយន្ត Concept នោះ លោក Elon Musk បាននិយាយថាការផលិតនៃរថយន្តនេះនឹងចាប់ផ្ដើមធ្វើឡើងនៅឆ្នាំ ២០២០។ យ៉ាងណាក្ដីដោយសារបញ្ហាមួយចំនួនការផលិតមិនបានធ្វើឡើងតាមការគ្រោងទុកនោះឡើយ។

ក្រោយពីការបង្ហាញរថយន្ត Model S និង Model X ស៊េរីឆ្នាំ ២០២១ កាលពីថ្មីៗនេះ លោក Elon Musk បាននិយាយនៅលើ Twitter ថាកិច្ចការងារវិស្វកម្មសម្រាប់រថយន្ត Roadster គ្រោងបញ្ចប់នៅឆ្នាំ ២០២១ នេះ ដែលការផលិតអាចនឹងចាប់ផ្ដើមនៅឆ្នាំក្រោយ។

រថយន្ត Roadster ត្រូវបាន Tesla អះអាងថាវាអាចបង្កើនសន្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ដោយប្រើពេលត្រឹម ១,៩វិនាទី ជាមួយល្បឿនអតិបរមា ៤០២គ.ម/ម៉។ បន្ថែមពីនេះវាអាចជិះបានចម្ងាយដល់ប្រមាណ ៩៩៧គីឡូម៉ែត្រពេលសាកភ្លើងពេញផងដែរ។

ក្រោយការបង្ហាញចេញ Concept នៃរថយន្ត Roadster ជំនាន់ទីពីរ Tesla បានបើកទទួលការកក់ទុកមុនភ្លាមៗដោយតម្រូវឲ្យកក់ប្រាក់ ៥ម៉ឺនដុល្លារសម្រាប់ប្រភេទធម្មតា និងត្រូវបង់ថ្លៃពេញ ២៥ម៉ឺនដុល្លារ សម្រាប់អ្នកដែលចង់បានប្រភេទពិសេស Founder’s Edition៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Toyota ដែលលក់ដាច់ខ្លាំងបំផុតនៅជប៉ុន ចាប់ផ្ដើមមានលក់នៅអាស៊ីអាគ្នេយ៍ហើយ

រថយន្ត Toyota Harrier ជំនាន់ថ្មីដែលទទួលបានការគាំទ្រខ្លាំងបំផុតពេលចេញលក់នៅប្រទេសជប៉ុនកាលពីឆ្នាំ ២០២០ នាពេលនេះចាប់ផ្ដើមមានដាក់លក់នៅទីផ្សារអាស៊ីអាគ្នេយ៍ហើយ ដែលចាប់ផ្ដើមពីប្រទេសសិង្ហបុរីទៅ។

រថយន្ត Toyota Harrier ស៊េរីឆ្នាំ ២០២១ ដែលដាក់លក់នៅសិង្ហបុរីគឺមានចំនួនពីរប្រភេទ ដែលមានប្រភេទ Elegance និង Hybrid Luxury ដែលមានតម្លៃប្រមាណ ១២១ ០០០ដុល្លារ និងតម្លៃប្រមាណ ១៣០ ៩០០ដុល្លារ។

រថយន្តនេះមានប្រើប្រាស់នូវគ្រោងឆ្អឹងដូចជារថយន្ត  Toyota RAV4 ជំនាន់ថ្មីដែរដែលជាប្រភេទ TNGA-K ដែលប្រភេទ Elegance មានបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦៩សេះ។ ចំណែកប្រភេទ Hybrid Luxury ប្រើម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ២១៥សេះ។

បន្ទាប់ពីប្រទេសសិង្ហបុរី ម៉ាឡេស៊ីរំពឹងថានឹងជាទីផ្សារបន្ទាប់នៅអាស៊ីអាគ្នេយ៍ដែល Toyota បញ្ចេញលក់រថយន្ត Harrier ដែលរថយន្តនេះដែរគឺមានការនាំចូលពីប្រទេសជប៉ុនផ្ទាល់តែម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ទាញទម្លាក់ក្រុមហ៊ុនអាល្លឺម៉ង់ពីតំណែងកំពូលបានសម្រេចនៅឆ្នាំ ២០២០

ក្រុមហ៊ុន​រថយន្ត​ជប៉ុន Toyota បាន​នាំ​មុខ​ក្រុមហ៊ុន​រថយន្ត Volkswagen Group ក្លាយ​ជា​ក្រុមហ៊ុន​ដែល​អាច​លក់​រថយន្ត​បាន​ច្រើន​ជាង​គេ​លើ​លោក​កាល​ពី​ឆ្នាំ ២០២០ កន្លង​ទៅ។

Camry - one of Toyota's best-selling products.

ឆ្នាំ ២០២០ គឺ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​៥​ឆ្នាំ ដែល Toyota បាន​ឡើង​ឈរ​លើ​តំណែង​លេខ​១​លំដាប់​សកលលោក។ ចំនួន​លក់​របស់​​ក្រុមហ៊ុន Toyota ដែល​មាន​គិត​បញ្ចូល​ម៉ាក Lexus, Daihatsu និង Hinu ផង​នោះ​គឺ​មាន​សរុប ៩,៥៣លានគ្រឿង ដែល​ធ្លាក់​ចុះ ១១% ធៀប​នឹង​ឆ្នាំ ២០១៩។

ដោយ​ឡែក Volkswagen Group ឯណោះ​មាន​ចំនួន​លក់​ធ្លាក់​ចុះ​ដល់ ១៥% ដែល​អាច​លក់​រថយន្ត​បាន​សរុប​ ៩,៣១លានគ្រឿង​កាល​ពី​ឆ្នាំ ២០២០។ ម៉ាក​រថយន្ត​ដែល​ស្ថិត​ក្រោម Volkswagen Group រួម​មាន Volkswagen, Audi, Porsche, Bentley, Skoda, SEAT រួម​ទាំង​ម៉ាក​រថយន្ត​ដឹក​ទំនិញ​ធន់​ធំ​ Scania និង MAN ផង​ដែរ។

បើ​ផ្អែក​តាម​ការ​​រំពឹង​ទុក​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ IHS Markit បាន​រំពឹង​ទុក​​ថា Volkswagen Group អាច​នឹង​ដណ្ដើម​យក​តំណែង​លេខ​១​មក​វិញ​នៅ​ក្នុង​ឆ្នាំ ២០២១ ប៉ុន្តែ​ក្រុមហ៊ុន Toyota ទំនង​ជា​ឡើង​លើ​កំពូល​វិញ​នៅ​ឆ្នាំ ២០២២ ដល់​ឆ្នាំ ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+