ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Mustang Mach-E GT ចេញប្រភេទថ្មីមួយទៀត ស្ទុះខ្លាំងសាហាវ!

ក្រុមហ៊ុន Ford ទើបតែបានប្រកាសចេញរថយន្តអគ្គិសនី Mustang Mach-E GT ប្រភេទថ្មីមួយទៀត ដែលមានកម្លាំងរឹតតែខ្លាំង និងស្ទុះខ្លាំងជាងមុន ហៅថា Mustang Mach-E GT Performance Edition។

រថយន្តអគ្គិសនីនេះជាកូនពៅគេក្នុងត្រកូល Mustang Mach-E ដោយផ្តល់កម្លាំងដល់ ៤៨០សេះ និងកម្លាំងបង្វិល ៨៦០ Nm ខ្លាំងជាងម៉ូដែលធម្មតាដល់ទៅ ២១សេះឯណោះ។

Mustang Mach-E GT Performance Edition អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ហើយអាចបើកបរបានចម្ងាយ ៣៧៨គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

ក្រៅពីមានដំណើរការខ្លាំងជាងមុន រថយន្តនេះក៏មានបំពាក់ហ្វ្រាំងមុខធំជាងមុន ទំហំ ១៩អ៊ីញ ជាមួយដុំហ្វ្រាំង Brembo ពណ៌ក្រហម, យ៉ាន់ទំហំ ២០អ៊ីញ និងសម្បកកង់ Pirelli ផងដែរ។

Ford នឹងផ្តល់ជម្រើសពណ៌ជាច្រើនសម្រាប់រថយន្តនេះ រួមទាំង Cyber Orange Metallic Tri-Coat, Dark Matter Gray Metallic, Rapid Red Metallic Tinted Clearcoat, Star White Metallic Tri-Coat, Grabber Blue Metallic, Shadow Black, Iconic Silver Metallic និង Space White Metallic ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LS ឆ្នាំ២០២១ បង្ហាញខ្លួនជាផ្លូវការ កាន់តែប្រណីត

រថយន្ត Lexus LS ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ រថយន្ត Sedan ខ្នាតធំនេះនឹងមានតម្លៃចាប់ពី ៧៦ ០០០ដុល្លារ សម្រាប់ម៉ូដែល LS 500 ខណៈម៉ូដែល LS 500h (Hybrid) នឹងចេញលក់នៅដើមឆ្នាំ២០២១ ខាងមុខ។

Lexus បានធ្វើការអាប់ដេតលើរូបរាងរបស់វាមួយលើផ្នែកមួយចំនយន ដូចជា កាងមុខ, រន្ធបឺតខ្យល់, ប៉ាណាមុខ, ចង្កៀងមុខ LED និងចង្កៀងក្រោយ ជាដើម។

LS 500 ឆ្នាំ២០២១ ឥឡូវនេះមានបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ twin-turbo V6 មានកម្លាំង ៤១៦សេះ ដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ និងប៉ុងមួយវិលកង់ក្រោយ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៦វិនាទី។ ចំពោះម៉ូដែល LS 500h វិញ ប្រើម៉ាស៊ីន Hybrid មានកម្លាំង ៣៥៤សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,‌១វិនាទី។

ក្រឡេកទៅមើលផ្នែកខាងក្នុងរបស់វាវិញ មានបំពាក់អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto, Apple CarPlay និង Amazon Alexa ព្រមទាំងមានកុងទ័រពណ៌បាញ់លើកញ្ចក់ទំហំ ២៤អ៊ីញ និង កញ្ចក់មើលក្រោយប្រភេទឌីជីថល ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Audi Cambodia បញ្ចេញម៉ូឌែល Q8 ជាផ្លូវការសម្រាប់ទីផ្សារកម្ពុជា

កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនផ្លូវការ Audi Cambodia បានរៀបចំនៅការបើកលក់ នៃការមកដល់ជាផ្លូវការនៃរថយន្ត SUV ដ៏ប្រណិតរបស់ខ្លួនគឺម៉ូឌែល Audi Q8 ស៊េរី២០២១។ ក្នុងនោះដែរ លោក ប៊ុន យី ដែលជានាយកចាត់ការទូរទៅ បានធ្វើការស្វាមន៌ និងបានលើកឡើងដែរថា បើទោះបីជាសកលលោក និងប្រទេសកម្ពុជា រងនូវផលប៉ះពាល់ពីជម្ងឺរាតត្បាត កូវីដ១៩ ក៏ពិតមែន ប៉ុន្តែបើនិយាយពីចំនួនលក់របស់ Audi ​Cambodia និងសកលលោកគឺមានកើនឡើងគួរអោយកត់សំគាល់ នេះសបញ្ជាក់អោយឃើញអំពីគុណភាព ប្រណិតភាព ទំនើប សុវត្ថិភាព និងផាសុកភាព ដែលក្រុមហ៊ុន Audi បានផលិតឡើងសម្រាប់អតិថិជនរបស់ខ្លួន។

លោក ប៊ុន យី នាយកចាត់ការទូរទៅ

លោកបានបន្ថែមទៀតដែរថា ភាពពិសេសដែលបងប្អូនគួរតែជ្រើសរើសយករថយន្តពីក្រុមហ៊ុនផ្លូវការ គឺដោយសារតែរាល់លក្ខណៈបច្ចេកទេសនៃរថយន្ត ត្រូវបានសាកល្បងរួចរាល់ត្រឹមត្រូវ និងផលិតឡើងដោយផ្អែកលើមាណដ្ឋាន ស្ថានភាព អាកាសធាតុនៃប្រទេសកម្ពុជាផ្ទាល់តែម្តង។ មួយវិញទៀតគឺមានការធានាត្រឹមត្រូវពីក្រុមហ៊ុនរហូតដល់ទៅរយៈពេល ៣ឆ្នាំពេញ ដោយមិនកំណត់គីឡូម៉ែត្រ។

លោក ប៊ុន យី នាយកចាត់ការទូរទៅ

រថយន្ត SUV ដ៏ទំនើបស៊េរីថ្មីចុងក្រោយគឺម៉ូដែល Q8 នេះជារថយន្តបែបស្ព័រ លេចធ្លោរជាងគេក្នុងចំនោមរថយន្ត Audi ត្រកូលQទាំងអស់ និងដៃគួរប្រកួតប្រជែងផងដែរ។ រថយន្តនេះមានប្រវែង ៤,៩៩ ម៉ែត្រទទឹង ២,០០ ម៉ែត្រ និងកម្ពស់ ១,៧១ ម៉ែត្ររថយន្ត ប្រភេទ SUV មានលក្ខណៈទូលំទូលាយ ផ្តល់នូវផាសុកភាពបំផុតសម្រាប់ដំណើរកំសាន្តលោកអ្នក ។

រថយន្តនេះភ្ជាប់ជាមួយចង្កៀងមុខប្រភេទ HD Matrix LED មានអំពូល LED ចំនួន ២៤ គ្រាប់ផ្តល់នូវពន្លឺច្បាស់ល្អគ្រប់ស្ថានភាពផ្លូវ រំលេចដោយអំពូលបំភ្លឺពេលថ្ងៃ LED ជាខ្សែបន្ទាត់ឆ្នូតៗ និងមានចលនាយ៉ាងទាក់ទាញជាមួយចង្កៀងអំពូល LED ផ្នែកខាងក្រោយផងដែរ ហើយកាន់តែពិសេសគឺថាសកង់បែបស្ព័រ ទំហំ ២១អ៊ីញ និងកាងលម្អអាលុយមីញ៉ូមផ្នែកខាងលើ Roof Rails។

ផ្នែកខាងក្នុងនៃម៉ូឌែលនេះគឺផ្តល់នូវប្រណិតភាព ផាសុកភាព តាំងពីចាប់កាន់ដៃចង្កូតដំបូង ថែមទាំងមានមុខងារយ៉ាងសំបូរបែបសំខាន់ និងមុខងារផ្លាស់ប្តូរលេខលើដៃចង្កូត Paddle Shift។ ភាពប្រណិត និងទំនើបបន្ថែមទៀតនោះគឺដោយសារតែចំណុច នៃការប្រើប្រាស់គ្រឿងបំពាក់ល្អៗមានគុណភាពខ្ពស់ និងមុខងារឌីជីថលយ៉ាងពិសេសដូចជា កុងទ័របង្ហាញពហុព័ត៌មាន ទំហំ ១២,៣ អ៊ីញ  ផ្តល់នូវកំរិតរូបភាពភ្លឺច្បាស់ល្អ អេក្រង់ភ្លោះ ផ្តល់លើការកំសាន្ត MIMI ទំហំ ១០,១ អ៊ីញ និងអេក្រង់ខាងក្រោមទំហំ ៨.៦ អ៊ីញ ផ្តោតលើមុខងារម៉ាស៊ីនត្រជាក់។ និយាយពីសម្លេងមិនបាច់និយាយគឺបំពាក់ជាមួយកម្លាំងរហូតដល់ ៧០៥វ៉ាត់ ១៦ចំណុច បច្ចេកវិទ្យាសម្លេង 3D ម៉ាកដ៏ល្បីល្បាយគឺ Bang & Olufsen ដូចនៅសាលប្រគុំតន្រ្តី និងទទួលយកបទពិសោធស្តាប់មិនធម្មតា។។ ផ្តល់នូវផាសុកភាពកាន់តែខ្លាំងដោយកៅអីស្បែក ទន់អាចធ្វើការបញ្ជារទិសដៅ ដោយថាមពលអេឡិចត្រូនិក។

ផ្តល់នូវបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ ជាមួយកាម៉េរ៉ាមួយជុំរថយន្តលក្ខណៈ ៣៦០ដឺក្រេ និងរ៉េតាមចង្កូតផ្តល់នូវរូបភាពបែប 3D ច្បាស់ល្អ ដោយមិនមានការបារម្ភរាល់ការចេញ ឬចូលចំណត។ កាន់តែអស្ចារ្យ និងមានមោទនភាពបន្ថែមទៀតនោះគឺម៉ូឌែល Q8 នេះ បានទទួលបានពានរង្វាន់សុវត្ថិភាពពីស្ថាបន ២ផ្សេងគ្នាគឺ IIHS នៃវិទ្យាស្ថានធានារ៉ាប់រងសម្រាប់សុវត្ថិភាពផ្លូវហាយវ៉េសហរដ្ឋអាមេរិក និង EuroNCAP ចំណាត់ថ្នាក់ផ្កាយ ៥ ពីសមាគមវាយតម្លៃសុវត្ថិភាពអឺរ៉ុប។

តួររថយន្តទាំងមូលផលិតឡើងពីអាលុយមីញ៉ូម និងអេរ៉ូកាកូស្តាទិក ផ្តល់នូវភាពរឹងមាំ  និងកាត់បន្ថយសម្លេងរំខានពីខាងក្រៅបានយ៉ាងល្អ។ ម៉ូឌែល ​Audi Q8 នេះបំពាក់មកជាមួយម៉ាស៊ីនសាំង ៣,០លីត្រ TFSI V6 បច្ចេកវិទ្យាប្រភេទ MHEV អាគុយលីចូម ផ្តល់នូវការបើកបរសន្សំសំចៃ កម្លាំង ៣៤០សេស កម្លាំងបង្វិល ៥០០ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៨វគ្គ S-tronic អាចរត់ពីល្បឿន ០ – ១០០គ.ម/ម៉ ត្រឹមរយៈពេល ៥,៩ វិនាទី និងអាចរត់ល្បឿនលឿនបំផុត ២៥០គ.ម/ម៉។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ០២៣ ២២២ ២០៤ ឬហ្វេសប៊ុកផ្លូវការ Audi Cambodia | www.audi.com.kh។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្អាកការប្រលង និងរៀនបើកបររយៈពេល ១៥ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តី​ជូនដំណឹង​ស្តីពី​ ការផ្អាកដំណេីរការបណ្តុះបណ្តាលនៅតាមសាលាបង្រៀនបេីកបរយានយន្ត​ និងប្រឡងយកបណ្ណបេីកបរយានយន្ត​ ជាបណ្តោះអាសន្ន​ រយៈពេល​១៥ថ្ងៃ​ គិតចាប់ពីថ្ងៃទី១​ ដល់ថ្ងៃទី១៥​ ខែធ្នូ​ ឆ្នាំ២០២០។ សូមបងប្អូនប្រជាពលរដ្ឋ បន្តថែរក្សាអនាម័យ គម្លាតសុវត្ថិភាព និងពាក់ម៉ាសតាមការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា។

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុង៖

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រភពផ្ទៃក្នុងទម្លាយថ្ងៃប្រកាសចេញ Land Cruiser ជំនាន់ថ្មី ប្ដូររូបរាងថ្មី

​ការ​បង្ហាញ​ចេញ​រថយន្ត​ Land Cruiser ជំនាន់​ថ្មី​គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​ការ​របស់ Toyota ប៉ុន្តែ​មាន​សំនួរ​មួយ​ដែល​មិន​ទាន់​​រក​ចម្លើយ​ឆ្លើយ​បាន​នៅ​ឡើយ​គឺ “រថយន្ត Land Cruiser ថ្មី​នឹង​បន្ត​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក​ឬ​អត់?”

ការ​ចុះ​ផ្សាយ​មួយ​កាល​ពី​តុលា​បាន​អះអាង​ថា​រថយន្ត​ SUV ជំនាញ​ខាង Off-Road របស់ Toyota នឹង​ត្រូវ​ចប់​ជីវិត​នៅ​អាមេរិក​ ដោយ​រថយន្ត​ជំនាន់​ថ្មី​នឹង​មាន​ដាក់​លក់​តែ​នៅ​ទីផ្សារ​ដទៃ​ទៀត​ប៉ុណ្ណោះ។ Toyota មិន​បាន​ឆ្លើយ​តប​នឹង​រឿង​នេះ ប៉ុន្តែ​​គេ​ទំនង​ជា​នឹង​ដឹង​ចម្លើយ​ឆាប់ៗ​​ក្នុង​ពេល​ដែល​​រថយន្ត Land Cruiser ជំនាន់​ថ្មី​​ត្រូវ​ប្រកាស​ចេញ ដោយ​សារព័ត៌មាន​រថយន្ត​ជប៉ុន​បាន​ចេញ​ផ្សាយ​ថា​រថយន្ត​ Land Cruiser ជំនាន់​ថ្មី​នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​មេសា​ឆ្នាំ ២០២១។

​​ការ​ប្រកាស​ចេញ​លើក​នេះ​គេ​នឹង​ឃើញ​​រថយន្ត​ Land Cruiser ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ទាំង​ស្រុង​ ដែល​ខក​ខាន​ផ្លាស់​ប្ដូរ​រយៈពេល​ ១៣​ឆ្នាំ​មក​ហើយ។ ការ​ចុះ​ផ្សាយ​របស់ Best Car បាន​អះអាង​ថា​រថយន្ត​ជំនាន់​ថ្មី​នឹង​មិន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា​រថយន្ត Tundra នោះ​ទេ​ ប៉ុន្តែ​ទំនង​ជា​ប្រើ​គ្រោង​ឆ្អឹង​ពិសេស​ជាង​មុន។

គេ​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា​​ម៉ាស៊ីន​ V8 នឹង​លែង​មាន​វត្តមាន​លើ​ Land Cruiser ជំនាន់​ថ្មី ដែល​នឹង​ត្រូវ​ជំនួស​មក​វិញ​ដោយ​ម៉ាស៊ីន Hybrid ដែល​ប្រើ​ម៉ាស៊ីន​សាំង ៣,៥លីត្រ ៦ស៊ូឡាំង ជា​មួយ​ម៉ូទ័រ​អគ្គិសនី និង​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត ៣,៣លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដំណឹងថ្មីថា BMW i7 នឹងអាចជិះបានចម្ងាយលើសពី ៤៨៣គីឡូម៉ែត្រ ពេលសាកភ្លើងពេញ

BMW កំពុង​តែ​សម្ងំ​ផលិត​រថយន្ត​ 7-Series ប្រភេទ​អគ្គិសនី ហើយ​ដំណឹង​ទាក់ទង​នឹង​រថយន្ត​នេះ​បាន​លេច​ចេញ​ជា​បណ្ដើរៗ​ហើយ។

បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Car Magazine បាន​ឲ្យ​ដឹង​ថា​រថយន្ត BMW i7 នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ឆ្នាំ ២០២៣ ដែល​អាគុយ​របស់​វា​នឹង​អាច​ផ្ទុក​ថាមពល​បាន​លើស​ពី ១០០​គីឡូវ៉ាត់​ម៉ោង​ ដែល​មាន​ន័យ​ថា​វា​នឹង​អាច​បើកបរ​បាន​ចម្ងាយ​លើស​ពី ៤៨៣​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ម្ដងៗ។

ការ​ចុះ​ផ្សាយ​ដដែល​បាន​អះអាង​ដែរ​ថា​ BMW i7 នឹង​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​អស់ ហើយ​អាច​​​ផលិត​កម្លាំង​សរុប​បាន​ ៥៣៦​សេះ។ ប្រសិន​ដូច​នេះ​មែន BMW i7 នឹង​មិន​មាន​ថាមពល​ខ្លាំង​ជាង​ BMW i4 នោះ​ទេ ដោយ​កន្លង​មក BMW ធ្លាប់​និយាយ​ថា BMW i4 នឹង​មាន​ថាមពល​ ៥២៣សេះ។

គិត​ត្រឹម​បច្ចុប្បន្ន​នេះ​គេ​មិន​ទាន់​ដឹង​រឿង​ច្រើន​ទៀត​អំពី BMW i7 នៅ​ឡើយ​ទេ​ ដោយ​ឃើញ​ត្រឹម​រូបរាង​របស់​រថយន្ត​ពេល​បើកបរ​សាក​ល្បង​នៅ​លើ​ដង​ផ្លូវ​តែ​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tesla ជាង ១០ម៉ឺនគ្រឿង អាចមានបញ្ហាបូមមុខ

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ National Highway Traffic Safety Administration ហៅកាត់ថា NHTSA បានបើកការស៊ើបអង្កេតជាផ្លូវការមួយ ទៅលើរថយន្ត Teslas ប្រមាណ ១១៥ ០០០គ្រឿង ដែលអាចមានបញ្ហាបូមមុខ។

យោងតាម ​​NHTSA បានទទួលពាក្យបណ្តឹងចំនួន ៤៣ ករណី អំពីរថយន្ត Tesla Model S ស៊េរីឆ្នាំ ២០១៥-២០១៧ និង រថយន្ត Tesla Model X ស៊េរីឆ្នាំ ២០១៦-២០១៧ ពាក់ព័ន្ធនឹងបញ្ហាបូមមុខ ដែលអាចធ្វើឲ្យខូចដល់សម្បកកង់។

រដ្ឋបាលផ្នែកសុវត្ថិភាពខាងលើបានឲ្យដឹងថា បណ្តឹងចំនួន ៣២ ករណី ដែលខ្លួនបានទទួល ពាក់ព័ន្ធនឹងការខូចដែលបានកើតឡើងក្នុងពេលបើកបរល្បឿនយឺត ខណៈ ១១ ករណីទៀត បានកើតឡើងនៅពេលបើកបរធម្មតា។ បន្ថែមពីនេះ បណ្តឹងចំនួន ៨ ករណីទៀត ត្រូវបានចោទជុំវិញបញ្ហាដដែលនេះ។

គួរឲ្យដឹងថា ព័ត៌មាននៃការស៊ើបអង្កេតរបស់ NHTSA កើតឡើងក្នុងរយៈពេលត្រឹមតែ ៤សប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរថយន្ត Model S និង Model X មួយចំនួនដែលផលិតនៅរោងចក្រ Fremont ហើយនាំចេញទៅប្រទេសចិន ត្រូវបានប្រមូលមកវិញ ដោយសារបញ្ហាបូមពីរផ្សេងគ្នា ដែលអាចបណ្តាលឲ្យខូចទាំងបូមមុខ និងក្រោយ បន្ទាប់ពីអុកខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមណាស់! Toyota ចេញ C-HR ប្រភេទ GR Sport តម្លៃតែជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Toyota បានបន្តពង្រីកត្រកូល GR Sport របស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីបានបញ្ចេញរថយន្ត C-HR GR-Sport ដើម្បីប្រជែងនឹងគូប្រកួតរបស់ខ្លួន។

រថយន្ត Toyota C-HR GR Sport ឆ្នាំ២០២១ នេះ ទទួលបានការអាប់ដេតលើរូបរាងខាងក្រៅ ដូចជា កាងមុខ, ប៉ាណាមុខ, អំពូលកាត់អ័ភ្ទ ជាដើម។ ជាមួយគ្នានេះដែរ វាបំពាក់យ៉ាន់ Alloy ទំហំ ១៩អ៊ីញ និងចង្កៀងមុខ LED ទៀតផង។

ការតុបតែងបានបន្តអាប់ដេតដល់ផ្នែកខាងក្នុងកាប៊ីន ជាមួយនឹងពូកស្បែកពណ៌ខ្មៅ, ឡូហ្គូ GR, អេក្រង់កម្សាន្ត ៨អ៊ីញ, កុងទ័រ ៤,២អ៊ីញ, មុខងារផែនទី, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់, Speaker ៦គ្រាប់, ហ្វ្រាំងដៃអេឡិចត្រូនិច និង ផ្លិតទឹកអូតូ​​​​​​​ ផងដែរ។

ចំពោះផ្នែកសុវត្ថិភាពវិញ វាមានរួមបញ្ចូលទាំងមុខងារ pre-collision system with nighttime and daytime pedestrian, daytime cyclist detection, emergency steering, lane tracing with steering support, road-sign recognition, blind spot monitoring, rear cross-traffic alert និង កាមេរ៉ាមើលក្រោយ ទៀតផង។

រថយ្ត C-HR GR Sport នេះបំពាក់ម៉ាស៊ីន Hybrid ចំណុះ ១,៨លីត្រ Naturally Aspirated ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១២៨សេះ។ អ្វីដែលរឹតតែពិសេស វាក៏បានអាប់ដេតលើប្រព័ន្ធជើងក្រោម ធ្វើឲ្យវាទាបជាងមុន ១៥មីល្លីម៉ែត្រ, កែកុនប្រព័ន្ធបូម និងដងទប់លំនឹង ជួយឲ្យការបើកបរកាន់តែប្រសើរជាងមុន។

រថយន្តនេះនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៣៧ ៦៦៥ដុល្លារអូស្ត្រាលី ឬប្រហែល ២៧ ៨០០ដុល្លារ ថ្លៃជាងម៉ូដែល C-HR ប្រភេទធម្មតា ២ ៦០០ដុល្លារអូស្ត្រាលី ឬប្រហែល ១ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ប្រកាសចេញរថយន្ត SUV ៧កៅអី សេរ៊ីថ្មី សម្រាប់ទីផ្សារមជ្ឈឹមបូព៌ា

ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការប្រកាសចេញនូវរថយន្ត Nissan X-Terra ប្រភេទ SUV សេរ៊ីឆ្នាំ ២០២១ សម្រាប់ទីផ្សារមជ្ឈឹមបូព៌ា ជាមួយការអាប់ដេតផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។

ជាមួយការអាប់ដេតថ្មីនេះវាពុំមានភាពខុសគ្នាខ្លាំងពីម៉ូឌែលចាស់ឡើយដោយ ផ្នែកខាងក្រៅ បានបំពាក់ជាមួយប៉ាណា ជារាងអក្សរ Vថ្មី, កាងមុខ ប្រភេទ Sculpted និងចង្កៀងមុខថ្មីដ៏ទំនើប ប្រភេទ C-shaped DRLs។ ចំណែកកាប៊ីនខាងក្នុងបានបំពាក់ជាមួយ កុងទ័របង្ហាញព័ត៍មានថ្មី, អេក្រង់កម្សាន្តទំហំ ៩អ៊ីញ​, កៅអីពូកស្បែក ប្រភេទ Zero Gravity ដែលផ្តល់នូវផាសុខភាព នៅពេលអង្គុយ។

ក្រៅពីនេះ វាក៏បានបំពាក់ជាមួយមុខងារ Land Departure Warning, Blind Spot Warning, Intelligent Forward Collison Warning, Rear Cross Traffic Alert, Intelligent Driver Alertness និងIntelligent Emergency Braking ។

សម្រាប់ទីផ្សារមជ្ឈឹមបូព៌ា រថយន្ត Nissan X-Terra ឆ្នាំ ២០២១ បានបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង កម្លាំង ១៦៥ សេះ និងកម្លាំងរមួល ២៤១ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខ ៧វគ្គអូតូ និងប្រព័ន្ធបូម Four-wheel-lock, Limited slip differential និងElectronic locking rear differential ។

ជាមួយគ្នានេះដែរ រថយន្ត Nissan X-Terra ឆ្នាំ ២០២១ នឹងចេញលក់នៅលើទីផ្សាររមជ្ឈឹមបូព៌ា នាខែក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Territory បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

កាលពីពេលថ្មីៗនេះក្រុមហ៊ុន អ​ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានធ្វើការនាំចូលនូវរថយន្ត SUV ប្រភេទថ្មីមួយទៀតនោះគឺ រថយន្ត​ Ford Territory ២០២១ ដែលរថយន្តនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី។

រថយន្ត Ford Territory ត្រូវបានបង្កើត និងឌីហ្សាញឡើងនៅក្នុងប្រទេសអូស្ត្រាលី ហើយត្រូវបានទទួលការតេស្តផ្នែកសុវត្ថិភាព សមត្ថភាព​ និងបច្ចេកវិទ្យាថ្មីៗរហូតដល់ទៅជាង ២ ឆ្នាំឯណោះទម្រាំតែក្រុមហ៊ុន Ford សម្រេចចិត្តលក់រថយន្តដ៏ទំនើបមួយនេះក្នុងទីផ្សារ។

រថយន្ត Ford Territory ២០២១ នេះត្រូវបានបំពាក់មកជាមួយប្រព័ន្ធសុវត្ថិភាព​ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ដែលមានដូចជា៖

  • ម៉ាស៊ីន Ecoboost 1.5L ជំនាន់ថ្មី ទំហំស៊ីឡាំង ៤ ប្រភេទសំាង ដែលអាចផលិតនូវកម្លាំងសេះបានរហូតដល់ទៅ ១៤៣PS និងកម្លាំងរមួលបានដល់ទៅ ២២៥ញ៉ូតុនម៉ែត្រ
  • ប្រអប់លេខ 8វគ្គអូតូជំនាន់ថ្មី ដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃ (Continuously Variable Transmission with Sport Mode)

  • កុងទ័រឌីជីថល ១០អុីញ ដែលអាចប្តូររូបរាងបាន ៣ ជម្រើស (10-Inch Fully Digital Display with 3 Selectable Themes)

  • អេក្រង់ផ្នែកកណ្តាល Touch Screen ១០ អុីញសម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (10” Touch Screen)
  • កាមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេអាចមើលបានជុំវិញរថយន្ត (High Definition 360 Degree Camera)

  • សេនស័រជំនួយចូលចតមុខ ក្រោយចំនួន ១២គ្រាប់ (12 Sensors)
  • អាចធ្វើការភ្ជាប់ផ្ទាល់ជាមួយ Apple CarPlay, Android Auto ​និង Google Map
  • ពោងសុវត្ថិភាពចំនួន ៦ (6 Air Bags)
  • បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Smart Key)
  • ប្រព័ន្ធសាកថ្មឥតខ្សែ (Wireless Charging)

  • ចង្កៀងមុខ ក្រោយជាប្រភេទLED (LED Headlamps)
  • ចង្កៀងមុខបិទ/បើកដោយស្វ័យប្រវត្តិ ជាមួយនឹងមុខងារប្រព័ន្ធភ្លើងសុវត្ថិភាព (Auto On/Off Headlamps with Follow Me Home Feature)
  • ដំបូលកញ្ចក់ធំអាចបិទ/បើកបាន(Panoramic Moonroof)

  • Speaker ចំនួន ៨ (8 Speakers)
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking)

  • ប្រព័ន្ធកំណត់ល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយឈប់ និងទៅមុខដោយស្វ័យប្រវត្តិ (Adaptive Cruise Control with Stop-and-Go)

  • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)

  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិដែលអាចចូលចតបែបអក្សរP និងបែបអក្សរT (Enhanced Active Park Assist)
  • ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងសងខាងរថយន្ត (Blind Spot Information System)

  • ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិលនិង បញ្ជៀសការក្រឡាប់ (Electronic Stability Control)
  • ប្រព័ន្ធទប់រថយន្តកុំអោយរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
  • ប្រព័ន្ធវាស់សម្ពាធកង់ (Tire Pressure Monitoring System)
  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិក (Electronic Parking Brake System)
  • ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ (Automatic Temperature Control)

កាន់តែពិសេសលោកអ្នកអាចទិញនូវរថយន្ត Ford Territory ២០២១ ជាមួយនឹងតម្លៃពិសេសត្រឹមតែ ៤៩ ៩០០ដុល្លារ តែប៉ុណ្ណោះ ហើយការផ្តល់ជូនពិសេសនេះមានសុពលភាពមុនថ្ងៃសម្ពោធជាផ្លូវការនៃរថយន្តនេះតែប៉ុណ្ណោះ ដូច្នេះសូមលោកអ្នកប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូនមានកំណត់។ រថយន្ត Ford Territory ២០២១ ត្រូវបានដាក់តាំងបង្ហាញនៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖

  • អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ ៤៤៤ ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង ០២៣ ២១៤ ២១៤
  • អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង ០២៣ ៨៩០ ៨៨០
  • អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ ១០៥ ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង ០៧៨ ៩៩០ ៨០០ | ០៨៧ ៩៩០ ៨០០
  • អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ ៥៩៣ តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង 063 766 661។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+