ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda2 ស៊េរីឆ្នាំ ២០២២ នឹងផលិតចេញដោយយកលំនាំតាមឡាន Toyota Yaris

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Autocar បាន​ឲ្យ​ដឹង​ក្រុមហ៊ុន​រថយន្ត​របស់​ជប៉ុន Mazda នឹង​ផលិត​រថយន្ត​ Mazda2 ដោយ​យក​លំនាំ​តាម​រថយន្ត​ Toyota Yaris (ប្រភេទ​ Spec ​​​អឺរ៉ុប​) សម្រាប់​លក់​លើ​ទីផ្សារ​អឺរ៉ុប​នៅ​ដើម​ឆ្នាំ ២០២២។

ប្រភព​ខាង​លើ​​បាន​ចុះ​ផ្សាយ​ដោយ​ភ្ជាប់​មក​ជា​មួយ​ឯកសារ​ផ្លូវ​ការ​ដែល​បាន​និយាយ​ថា​ ​រថយន្ត​​ដែល​ផលិត​ឡើង​តាម​លំនាំ Yaris THS នឹង​ប្រកាស​ចេញ​នៅ​ក្នុង​ពេល​២​ឆ្នាំ​ទៀត។ រថយន្ត​ Mazda2 ថ្មី​នឹង​ត្រូវ​ផលិត​នៅ​រោងចក្រ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​បារាំង​ជា​មួយ​នឹង​រថយន្ត Yaris ដែល​វា​នឹង​មក​ជំនួស​រថយន្ត​ Mazda2 ​ដែល​មាន​លក់​បច្ចុប្បន្ន​ដែល​បាន​ប្រកាស​ចេញ​តាំង​ពី​ឆ្នាំ ២០១៤។

គួរ​ដឹង​ថា​ពី​មុន​មក Toyota ក៏​ធ្លាប់​ផលិត​រថយន្ត​ Toyota Yaris ដោយ​យក​លំនាំ​តាម​រថយន្ត​ Mazda2 ​ផង​ដែរ សម្រាប់​លក់​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក។ យ៉ាងណាក្ដី​ Toyota បាន​ផ្លាស់​ប្ដូរ​រចនាបថ​រថយន្ត​ Yaris ចាប់​ពី​ស៊េរី​ឆ្នាំ ២០២០ ទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Lexus LX 570 ស៊េរីឆ្នាំ២០២១ ទៅដល់វៀតណាមលក់តម្លៃក្បែរកន្លះលានដុល្លារ

រថយន្ត​ Lexus LX 570 Super Sport S ស៊េរី​ឆ្នាំ ២០២១ បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ តាម​រយៈ​ការ​នាំ​ចូល​របស់​ក្រុមហ៊ុន​ឯក​ជន​ដែល​មាន​ដាក់​លក់​ក្នុង​តម្លៃ​ដល់​​ប្រមាណ ៤២៧ ៥៤៥ដុល្លារ។

រថយន្ត​ LX 570 Super Sport S ស៊េរី​ថ្មី​មាន​ការ​ផ្លាស់​ប្ដូរ​ផ្ទាំង​ប៉ាណា​មុខ​ខុស​ប្លែក​ពី​មុន​ ដែល​ស្រដៀង​នឹង​ផ្ទាំង​ប៉ាណា​លើ​រថយន្ត​ Lexus RX ស៊េរី​ឆ្នាំ ២០២១ ដែរ។ រថយន្ត​នេះ​ដែរ​ក៏​មាន​រំលេច​ដោយ​ក្រូម៉េ​លើ​ផ្នែក​ជា​ច្រើន​ដែល​មើល​ទៅ​កាន់​តែ​ទាក់ភ្នែក។

ចំណុច​ដែល​មិន​មាន​ការ​ផ្លាស់​ប្ដូរ​លើ​រថយន្ត​ Lexus LX ថ្មី​នេះ​គឺ​ការ​បំពាក់​នូវ​ម៉ាស៊ីន ៥,៧លីត្រ ៨ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៣៦៧​សេះ ប្រើ​ប្រាស់​គួប​ផ្សំ​នឹង​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន និង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​៨​វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Brabus 800 Adventure ត្រៀមជាស្រេចគ្រប់ស្ថានភាពផ្លូវ តែតម្លៃ ៨០ម៉ឺនដុល្លារ

ក្រុមហ៊ុនកែច្នៃរថយន្ត Brabus ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Mercedes បានយករថយន្ត Mercedes-AMG G63 ទៅកែច្នៃជាកំពូលអ្នក Off-road ដ៏អស្ចារ្យមួយ ដោយហៅឈ្មោះវាថា Brabus 800 Adventure។

រថយន្ត SUV ដែលត្រៀមខ្លួនរួចជាស្រេចគ្រប់ស្ថានភាពផ្លូវនេះ មានតម្លៃ ៨០៥ ៨០០ដុល្លារ នៅលើទីផ្សារបរទេស ដោយមានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំងរហូតដល់ទៅ ៧៨៩សេះ។ បើប្រៀបធៀបទៅ វាមានកម្លាំងខ្លាំងជាងម៉ូដែល G63 ដល់ទៅ ២១២សេះឯណោះ។

បើតាម Brabus អះអាងថា រថយន្តនេះអាចរត់ដល់ល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈការរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចំណាយពេល ៤,៨វិនាទី។

ក្រៅពីមានកម្លាំងលើសពី G63 ធម្មតា វាក៏មានប្រវែងវែងជាង ៦៨,៩សង់ទីម៉ែត្រ ហើយបានកែដាក់ប្រព័ន្ធប៉ុង Portal Axles និង ប្រព័ន្ធជើងក្រោមដទៃទៀតផង ដើម្បីឲ្យស័ក្កសមនឹងតម្លៃរបស់វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Golf Alltrack ២០២១ ជិះ១០០គ.ម ស៊ី៥លីត្រ ចេញលក់ហើយ

ក្រុមហ៊ុន Volkswagen បានបើកឲ្យធ្វើការបញ្ជាទិញរថយន្ត Golf Alltrack និង Golf Estate នៅចក្រភពអង់គ្លេស ដោយមានតម្លៃចាប់ពី ៤៧ ៥១០ដុល្លារ និង ៣២ ៨៣០ដុល្លារ។

រថយន្ត Golf Alltrack បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ TDI Turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៧សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ DSG Dual-clutch និង ប៉ុងពីរ 4Motion AWD មកស្តង់ដារ។ រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,១វិនាទី ហើយមានកម្រិតស៊ីសាំងជាមធ្យមត្រឹម ៥,៧លីត្រ/១០០គីឡូម៉ែត្រ។

ចំណែកឯរថយន្ត Golf Estate វិញ មានជម្រើសម៉ាស៊ីនសាំង ៣ គឺ ចំណុះ ១,០លីត្រ TSI កម្លាំង ១០៨សេះ, ចំណុះ ១,៥លីត្រ TSI កម្លាំង ១២៨សេះ និង ចំណុះ ១,៥លីត្រ TSI កម្លាំង ១៤៨សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គមកស្តង់ដារ។

វាក៏ផ្តល់ជម្រើសប្រអប់លេខ ៧វគ្គ DSG និង ប្រព័ន្ធ Mild-hybrid ផងដែរ។ បន្ថែមពីនេះទៅទៀត អតិថិជនក៏អាចជ្រើសយកម៉ាស៊ីនម៉ាស៊ូតចំនួន ២ ទៀត គឺ ចំណុះ ២,០លីត្រ TDI កម្លាំង ១១៣សេះ និង ២,០លីត្រ TDI កម្លាំង ១៤៨សេះ។

រថយន្តទាំង ២ ខាងលើនេះចែកចេញជា ៣ ម៉ូដែល គឺ Life, Style និង R-Line ដោយមានបំពាក់លក្ខណៈពិសេសមកស្តង់ដារ ដូចជា ចង្កៀងមុខ LED, យ៉ាន់ Alloy ១៦អ៊ីញ, ប្រព័ន្ធភ្លើង Ambient Lighting, អេក្រង់កម្សាន្ត ១០អ៊ីញ, កុងទ័រឌីជីថល ១០,២៥អ៊ីញ, មុខងារ Lane Assist, Front Assist, Dynamic Road Sign Display និង Adaptive Cruise Control៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង់បានឡានឆ្នាំ ២០២១ តម្លៃសមរម្យ ហើយសុវត្ថិភាពខ្ពស់ ទិញ Equinox ដឹងតែត្រូវចិត្ត

ដើម្បីបំពេញតម្រូវការទីផ្សារយានយន្ត Chevrolet សម្រេចនាំចូលត្រកូល SUV ម៉ាស៊ីនស្ទុះ ស៊ីសាំងតិច Equinox (អុីឃ្វីនុក) ស៊េរីថ្មីឆ្នាំ២០២១ មកកាន់ព្រះរាជាណាចក្រកម្ពុជា ហើយប្រិយមិត្តអាចទៅទស្សនារថយន្តដោយផ្ទាល់ និងសាកល្បងបទពិសោធន៍ថ្មីនៃរថយន្តនេះនៅអគារតាំងបង្ហាញផ្លូវការរបស់ Chevrolet នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ចាប់ពីថ្ងៃនេះតទៅ។

Chevrolet Equinox (អុីឃ្វីនុក) ស៊េរីថ្មីឆ្នាំ២០២១ ជារថយន្ត SUV ដែលជាប់ចំណាត់ថ្នាក់ផ្កាយប្រាំលើប្រព័ន្ធសុវត្ថិភាពដែលទទួលស្គាល់ដោយ NCAP ជាស្តង់ដារកម្រិតសុវត្ថិភាពការបុកប៉ះរថយន្តទូទាំងពិភពលោក។ Equinox (អុីឃ្វីនុក) ស៊េរីថ្មីឆ្នាំ ២០២១ លក់ក្នុងទីផ្សារកម្ពុជា គឺនាំចូលផ្ទាល់ពីសហរដ្ឋអាមេរិច មានបំពាក់ម៉ាស៊ីនសាំង ស៊ីតិច តែកម្លាំងខ្លាំង ចំណុះ ១,៥លីត្រ Turbo ១៧០សេះ រង្វិលជុំម៉ាស៊ីន ២៧៥Nm សន្សំសំចៃខ្ពស់ ដោយការបើកបរក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ៧ លីត្រសម្រាប់បើកបរក្នុងក្រុង និង ៦,៥លីត្រ សម្រាប់ការបើកបរនៅតាមផ្លូវក្រៅក្រុង។

បើកបរដោយទំនុកចិត្ត និងមានផាសុកភាពជាមួយ Chevrolet Equinox (អុីឃ្វីនុក) ស៊េរីថ្មីឆ្នាំ២០២១ ដោយរថយន្តមានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពជាច្រើន សម្រាប់ជំនួយដល់ការបើកបរ ដូចជាប្រព័ន្ធរក្សាការបើកក្នុងគន្លងផ្លូវសុវត្ថិភាព មានបំពាក់សិនស័រ ១០ គ្រាប់ជុំវិញ ងាយស្រួលដល់អ្នកបើកបរដឹងពីគម្លៀតនានាជុំវិញរថយន្ត ប្រព័ន្ធជំនួយការចូលចតដោយស្វ័យប្រវត្តិ ហើយអាចបើកគូទក្រោយដោយមិនចាំបាច់ប្រើដៃ។

កាន់តែទាន់សម័យជាមួយដំបូលបើកយ៉ាងទំនើបប្រភេទ Panoramic អតិថិជន Equinox (អុីឃ្វីនុក) ស៊េរីថ្មីឆ្នាំ ២០២១ អាចរីករាយក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ឆេះរថយន្តពីចម្ងាយយ៉ាងងាយស្រួល ប្រព័ន្ធសាកថ្មស្មាតហ្វូនដោយមិនប្រើខ្សែ កៅអីសារ៉េអូតូ និង កំណត់មុខងារផ្ទាល់ខ្លួន រួមជាមួយនឹងចង្កៀងគុដ LED បំភ្លឺនៅពេលថ្ងៃ។

ចំណាយលុយទិញមិនស្តាយ ជាមួយតម្លៃសមរម្យ បូករួមទាំងការធានាជាច្រើនពីក្រុមហ៊ុនផ្លូវការ រថយន្ត Chevrolet Equinox (អុីឃ្វីនុក) ស៊េរីថ្មីឆ្នាំ ២០២១ បំពាក់ពោងសុវត្ថិភាព ៨ ព័ទ្ធមួយជុំពេញក្នុងរថយន្ត មានប្រព័ន្ធផ្តល់ដំណឹងជាសម្លេងពេលមានឧបសគ្គនៅខាងមុខ ប្រព័ន្ធរំញ័រកៅអីពេលមានឧសគ្គមកជិតប៉ះ។ កាន់តែពិសេសលើសរថយន្ត SUV នានា Chevrolet Equinox (អុីឃ្វីនុក) នឹងធ្វើការចាប់ហ្វ្រាំងដោយស្វ័យប្រវត្តពេលរថយន្តជួបឧបសគ្គបន្ទាន់ ទោះអ្នកបើកបរមិនបានបានជាន់ហ្វ្រាំងក៏ដោយ ខណៈហ្វ្រាំងរថយន្តនេះប្រើបច្ចេកវិទ្យា ABS និង EBD ដែលធ្វើឲ្យរថយន្តឈប់បានល្អ អាចឲ្យអ្នកបើកបរនាំរថយន្តគេចចេញពីឧបសគ្គបានយ៉ាងស្រួល និងទប់លំនឹងរថយន្តមិនឲ្យគ្រលែងពេលបើកបរផ្លូវកោង ឬរអិល និងប្រព័ន្ធសុវត្ថិភាពជាច្រើនផ្សេងទៀត៕

សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងមកទីតាំងក្រុមហ៊ុន Chevrolet ផ្ទាល់ អគារ #១១៥ មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០៩៥ ៥៥៥ ៨៣២ | ០៩៣ ៨៨៩ ៨៨៨ ឬតាមរយៈបណ្តាញសង្គម
Facebook: www.facebook.com/chevy.cambodia
Telegram: t.me/chevycambodia
Youtube: Chevrolet Cambodia Official
Instagram: www.instagram.com/chevroletcambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ទទួលបានលទ្ធផលល្អជាថ្មីម្ដងទៀតប្រចាំខែតុលា

កាល​ពី​ខែ​កញ្ញា​​កន្លង​ទៅ Toyota អាច​បង្កើន​ចំនួន​លក់​បាន​ច្រើន​ជាង​ខែ​កញ្ញា​ឆ្នាំ ២០១៩ ទោះ​បី​​ស្ថានភាព​ជំងឺ​កូវីដ​១៩​មិន​ទាន់​ស្ងប់ស្ងាត់​ក្ដី។ ជា​ថ្មី​ម្ដង​ទៀត​ចំនួន​លក់​លើ​សកលលោក​របស់ Toyota ប្រចាំ​ខែ​តុលា​ បាន​បន្ត​កើន​ឡើង ៨% ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

Toyota បាន​លើក​ឡើង​ថា​​តម្រូវ​ការ​ខ្ពស់​លើ​រថយន្ត​ Camry និង RAV4 នៅ​សហរដ្ឋអាមេរិក រួម​ទាំង​​កំណើន​នៃ​ការ​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន​ជា​កត្តា​ចម្បង​ធ្វើ​ឲ្យ​ខ្លួន​ទទួល​បាន​លទ្ធផល​ល្អ។ ត្បិត​ថា​រថយន្ត SUV កំពុង​តែ​ត្រូវ​ប៉ាន់​លើ​ទីផ្សារ ប៉ុន្តែ​រថយន្ត​ Camry ដែល​ជា​ប្រភេទ Sedan នៅ​តែ​លក់​ដាច់​បាន​ច្រើន​ដដែល។

ក្នុង​ខែ​តុលា ក្រុមហ៊ុន Toyota អាច​លក់​ចេញ​រថយន្ត​បាន​សរុប ៩២៧ ៦២៣​គ្រឿង​នៅ​ទូទាំង​សកល​លោក​ ដែល​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ម៉ាក Daihatsu និង Hino ផង​ដែរ។ ចំណែក​រថយន្ត​ដែល​ផលិត​បាន​សរុប​គឺ​មាន​ចំនួន ៩៧៩ ២៣២គ្រឿង។

បូក​សរុប​ចំនួន​លក់​របស់​ Toyota ចាប់​ពី​ខែ​​មករា​ដល់​ខែ​តុលា​ឆ្នាំ ២០២០ គឺ​​នៅ​មាន​ការ​ធ្លាក់​ចុះ ១៤,៦% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០១៩។ យ៉ាងណាក្ដី​​ការ​ធ្លាក់​ចុះ​នេះ​ចាប់​ផ្ដើម​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ហើយ​ ដោយ​សារ​បើ​គិត​ពី​ខែ​មករា​ដល់​ខែ​កញ្ញា ការ​ធ្លាក់​ចុះ​គឺ​មាន​ចំនួន ១៧% ឯណោះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ប្រមូលឡាន២១គ្រឿងចូលរោងចក្រវិញ ព្រោះភ្លេចដាក់គ្រឿងបន្លាស់សំខាន់មួយ

BMW បាន​ប្រកាស​ការ​ហៅ​ចូល​មក​វិញ​នូវ​រថយន្ត​ M2 និង M4 Coupe នៅ​ក្នុង​សហរដ្ឋអាមេរិក​ ដោយ​ក្នុង​នោះ​មាន​រថយន្ត​ M2 ចំនួន​ ២០​គ្រឿង និង​រថយន្ត​ M4 Coupe ចំនួន​ ១​គ្រឿង។

ការ​ហៅ​ចូល​រថយន្ត​ទាំង ២១​គ្រឿង​មក​វិញ​ ក៏​ដោយ​សារ​មាន​កំហុស​បច្ចេកទេស​លើ​សង្វាក់​ផលិតកម្ម​ផលិត​ ដែល​ប៊ិច​សាំង​រថយន្ត​ត្រូវ​បាន​ដំឡើង​ដោយ​មិន​មាន​គ្រឿង​បន្លាស់​​សំខាន់​មួយ​សម្រាប់​ការ​បន្ថយ​ការ​រំញ័រ។ ប្រសិន​គ្មាន​គ្រឿង​នេះ​ ​​​ពេល​ប្រើ​ប្រាស់​យូរ​អង្វែង​ទៅ​អាច​នាំ​ឲ្យ​មាន​ការ​ហូរ​ប្រេង​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះ​អគ្គីភ័យ​បាន។

រថយន្ត​ M4 Coupe ដែល​មាន​ឈ្មោះ​ក្នុង​ការ​ហៅ​ចូល​មក​វិញ​នេះ​គឺ​ផលិត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ ២០២០ ខណៈ​ដែល​រថយន្ត​ M2 វិញ​ត្រូវ​បាន​ផលិត​ចន្លោះ​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១៤ ខែ​តុលា​ឆ្នាំ ២០២០៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagon Arteon ២០២១ ចេញប្រភេទសាកភ្លើងថ្មី កាន់តែសន្សំសំចៃ

រថយន្ត Volkswagon Arteon និង Arteon Shooting Brake ស៊េរីឆ្នាំ២០២១ ឥឡូវនេះមានជម្រើសម៉ាស៊ីន eHybrid (Plug-in Hybrid) ហើយ ដើម្បីជួយសន្សំសំចៃកាន់តែខ្លាំង ក្នុងការបើកបរប្រចាំថ្ងៃ។

រថយន្ត Volkswagon Arteon eHybrid នេះ បំពាក់ម៉ាស៊ីនចំណុះ ១,៤លីត្រ TSI និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២១៨សេះ។ វាអាចដំណើរការដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៥៩គីឡូម៉ែត្រ សម្រាប់ម៉ូដែល Arteon និង ៥៧គីឡូម៉ែត្រ សម្រាប់ម៉ូដែល Arteon Shooting Brake។

ថ្វីបើវាជាប្រភេទសាកភ្លើង ប៉ុន្តែអាចរត់ស្ទុះបានលឿនគួរសម ដោយពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៨វិនាទី ហើយមានល្បឿនអតិបរមា ២២២គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា រថយន្ត Volkswagon Arteon អាចនឹងធ្វើដំណើរបានដល់ចម្ងាយសរុប ៩០០គីឡូម៉ែត្រ នៅពេលចាក់សាំងមួយពេញ និងសាកភ្លើងមួយពេញ។ វានឹងត្រូវដាក់លក់ក្នុងតម្លស ៥១ ០០០អឺរ៉ូ ឬ ៦០ ៧៤០ដុល្លារ និង ៥១ ៩០០អឺរ៉ូ ឬ ៦១ ៨០០ដុល្លារ សម្រាប់ទីផ្សារប្រទេសអាល្លឺម៉ង់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger Wildtrak X ២០២១ ចេញលក់នៅអូស្ត្រាលី តម្លៃជាង ៤ម៉ឺនដុល្លារ

បន្ទាប់ពីទទួលបានជោគជ័យលើ Ranger Wildtrak X ឆ្នាំ២០២០ ឥឡូវក្រុមហ៊ុន Ford Australia បានសម្រេចចិត្តនាំយកវាត្រលប់មកវិញ ជាមួយនឹងស៊េរីឆ្នាំ២០២១ ដោយបានអាប់ដេតលើផ្នែកខាងក្រៅ និងខាងក្នុង ដើម្បីឲ្យវាប្លែកខុសពីម៉ូដែល Ranger Wildtrak ធម្មតា។

ផលិតផ្អែកតាមម៉ូដែល Ranger 4×4 Wildtrak ដែលមានតួខ្លួន Double Cab រថយន្ត Wildtrak X ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនចំណុះ ៣,២លីត្រ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និង ម៉ាស៊ីនចំណុះ ២,០លីត្រ Bi-Turbo ដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ។

ចំពោះតម្លៃរបស់វាវិញគឺចាប់ផ្តើមពី ៦៦ ៤៩០ដុល្លារអូស្ត្រាលី ឬ ៤៨ ៧៨០ដុល្លារអាមេរិក និង ៦៧ ៩៩០ដុល្លារអូស្ត្រាលី ឬ ៤៩ ៨៨០ដុល្លារអាមេរិក។

បើនិយាយពីការអាប់ដេតលើរូបរាងរបស់វាមាន គឺបានលេងពណ៌ខ្មៅនៅលើ របាដែកមុខ ប៉ាណាមុខ, របាំងលើកង់, ឈ្នាន់ចំហៀង, រឺហ្គែរលើដំបូល, កាងមុខក្រោយ, គម្របកញ្ចក់ចំហៀង, យ៉ាន់ Alloy ១៨អ៊ីញ និង របាភ្លើង LED នៅខាងមុខ ផងដែរ។ ចំណែកឯកាប៊ីនខាងក្នុង វាមានបំពាក់អេក្រង់កម្សាន្ត SYNC3 ទំហំ ៨អ៊ីញ, ផែនទី, កាមេរ៉ាមើលក្រោយ និង មុខងារបញ្ជាដោយសំឡេង មកស្តង់ដារតែម្តង។

ភីកអាប់នេះក៏មានបំពាក់បច្ចេកវិទ្យាជំនួយការបើកបរមកផងដែរ ដូចជា autonomous emergency braking with pedestrian detection, hill descent control, hill launch assist, electronic rear differential lock, adaptive cruise control, park assist និង tire pressure monitoring systemautonomous emergency braking with pedestrian detection, hill descent control, hill launch assist, electronic rear differential lock, adaptive cruise control, park assist ព្រមទាំង tire pressure monitoring system ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៥ឆ្នាំទៀត Maserati នឹងផលិតតែឡានអគ្គិសនីសុទ្ធ

យោងតាម CEO ក្រុមហ៊ុន Maserati បានឲ្យដឹងថា ម៉ាករថយន្តមួយនេះនឹងក្លាយជាម៉ាករថយន្តអគ្គិសនី ក្នុងរយៈពេល ៥ឆ្នាំទៀត មិនថាវាដំណើរការដោយ Hybrid ឬ ថាមពលអគ្គិសនីសុទ្ធ នោះទេ។

គួរឲ្យដឹងថា Maserati នឹងបញ្ចេញ SUV ថ្មីមួយម៉ូដែលទៀតនៅឆ្នាំក្រោយ ឈ្មោះថា Grecale ហើយវានឹងផ្តល់ទាំងជម្រើសប្រភេទម៉ាស៊ីនចំហេះក្នុង (ប្រើសាំង) និង Hybrid។

“រថយន្ត Gran Turismo និង Gran Cabrio ថ្មីនឹងមានជម្រើសថាមពលអគ្គិសនីដែរ ហើយគ្រប់រថយន្តទាំងអស់របស់យើងនឹងដំណើរការដោយថាមពលអគ្គិសនី ក្នុងរយៈពេល ៥ឆ្នាំទៀត”។ នេះបើតាមការបញ្ជាក់របស់ CEO ខាងលើ។

ទោះជាយ៉ាងណាក៏ដោយ Maserati អះអាងថា រថយន្ត Grecale SUV ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ នឹងចេញនាពេលក្រោយទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+