ផ្ទាំងផ្សាយពាណិជ្ជកម្ម

វែកមុខម៉ាកឡានទាំង ១០ គេថាអត់សូវធន់ ប្រចាំឆ្នាំ២០២០

យោងតាមទិន្នន័យពីគេហទំព័រ Consumer Reports បានរកឃើញម៉ាករថយន្តទាំង ១០ នៅសហរដ្ឋអាមេរិក ដែលគេថាមិនសូវធន់ ឬមិនសូវទុកចិត្តបាន ប្រចាំឆ្នាំ២០២០។

ទោះជាយ៉ាងណាក៏ដោយ ម៉ាករថយន្តមួយចំនួន មិនធ្វើឲ្យអ្នកភ្ញាក់ផ្អើលឡើយ ព្រោះថាពិន្ទុសម្រាប់រថយន្តតែមួយម៉ូដែល ក៏អាចទាញទម្លាក់ពិន្ទុ ក៏ដូចជាមុខមាត់ម៉ាកទាំងមូលបានដែរ។

យ៉ាងណាក៏ដោយ ម៉ាករថយន្តដែលគេថាមិនសូវធន់ទាំង ១០ នៅសហរដ្ឋអាមេរិកនោះ គឺមានម៉ាករថយន្តអាមេរិកចំនួន ៦ បាត់ទៅហើយ៕

ខាងក្រោមនេះគឺជាម៉ាកឡានទាំង ១០ គេថាអត់សូវធន់ ប្រចាំឆ្នាំ២០២០៖

១០) Chevrolet

៩) Volvo

៨) Jeep

៧) Mercedes-Benz

៦) Cadillac

៥) Ford

៤) MINI

៣) Volkswagen

២) Tesla

១) Lincoln

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MINI មួយប្រភេទនេះនឹងលែងមានលក់នៅអង់គ្លេស

រថយន្ត MINI Countryman Cooper D គឺ​ជា​រថយន្ត​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ចុង​ក្រោយ​គេ​ដែល​បាន​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​ចក្រភព​អង់គ្លេស​ដោយ​សារ​​ការ​រឹត​បន្តឹង​លើ​ច្បាប់​បញ្ចេញ​ឧស្ម័ន​ពុល។

អ្នក​តំណាង​ឲ្យ​ក្រុមហ៊ុន MINI បាន​និយាយ​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​នឹង​បញ្ឈប់​ការ​លក់​រថយន្ត​ Countryman Cooper D ​នៅ​អង់គ្លេស​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ​ត​ទៅ។ រថយន្ត​ Countryman Cooper D គឺ​នៅ​មាន​ដាក់​លក់​លើ​វិបសាយ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ៣៥ ២៩៨​ដុល្លារ។

Countryman Cooper D គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ម៉ាស៊ីន​​ ២,០លីត្រ ដែល​អាច​ផលិត​កម្លាំង​បាន​ ១៤៨សេះ។ រថយន្ត​នេះ​អាច​ស្ទុះ​ពី ០-១០០​គ.ម/ម៉ ក្នុង​ពេល ៩,១វិនាទី និង​មាន​ល្បឿន​អតិបរមា​ ២០៨​គ.ម/ម៉ ហើយ​វា​មាន​កម្រិត​ស៊ីប្រេង​​ចន្លោះ​ពី ៥​លីត្រ ទៅ ៥,៤លីត្រ សម្រាប់​ការ​បើកបរ​ចម្ងាយ ១០០​គីឡូម៉ែត្រ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានសេដានប្រណីតរបស់បារាំង ចេញជាផ្លូវការ តម្លៃចាប់ពីជាង ៥ម៉ឺនដុល្លារ

រថយន្ត​ Sedan ប្រណីត​ម៉ូដែល​ DS 9 បាន​ចេញ​​ជា​ផ្លូវ​ការ​នៅ​លើ​ទីផ្សារ​អឺរ៉ុប ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ៥៦ ៧៧៤​ដុល្លារ និង​ថ្លៃ​បំផុត​គឺ​មាន​តម្លៃ ៩៥ ២១៨ដុល្លារ។

រថយន្ត​ DS 9 មាន​ដាក់​លក់​ជា​មួយ​ជម្រើស​ម៉ាស៊ីន​ចំនួន​បី​នា​ពេល​បច្ចុប្បន្ន​ដោយ​ចាប់​ផ្ដើម​ពី​ម៉ាស៊ីន PureTech 225 ​តាម​ពី​ក្រោយ​ដោយ​ម៉ាស៊ីន Plug-in Hybrid ចំនួន​ពីរ​ដែល​​មាន​ឈ្មោះ​ថា E-TENSE 225 និង E-TENSE 4×4 360។ រថយន្ត​នេះ​នឹង​មាន​នូវ​បន្ថែម​ប្រភេទ E-TENSE 250 ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ផង​ដែរ។ ចំពោះ​ DS E-TENSE 4×4 360 មាន​ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ជា​មួយ​នឹង​ម៉ាស៊ីន​​សាំង​ PureTech ​ ដែល​អាច​ផលិត​កម្លាំង​បាន​សរុប ៣៥៥​សេះ។

ចំពោះ​មុខងារ​ទំនើប​ និង​បច្ចេកវិទ្យា​សុវត្ថិភាព​វិញ​នៅ​លើ​រថយន្ត DS 9 ក៏​មាន​បំពាក់​ដោយ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ Level 2, មុខងារ​ DS Active Scan Suspension, អំពូល​ភ្លើង​ DS Active LED Vision, ប្រព័ន្ធ​សំឡេង Focal Electra, ប្រព័ន្ធ​បញ្ឆេះ​ម៉ាស៊ីន​ដោយ​មិន​ប្រើ​សោ, មុខងារ DS Night Vision, មុខងារ Driver Attention Monotoring, មុខងារ Active Blind Spot Monitoring, Extended Traffic Sign Recognition និង​មុខងារ​ Active Safety Brake ផង​ដែរ។

រថយន្ត DS 9 មាន​ជម្រើស​ពណ៌​ចំនួន​ប្រាំ​គឺ​ពណ៌​​ Pearl White, Midnight Blue, Pearl Crystal, Artense Grey និង​ពណ៌​ Perla Nera Black ហើយ​រថយន្ត​នេះ​រំពឹង​ថា​ដឹក​ជញ្ជូន​ជូន​អតិថិជន​ចាប់​ពី​ខែ​កញ្ញា​ ឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើអ្នកគួរជ្រើសយករថយន្តមួយណា រវាងរថយន្តប្រភេទ Crossover ៥កៅអី និងរថយន្តប្រភេទ MPV ៧កៅអី?

រថយន្តប្រភេទ Crossover និងប្រភេទ MPV គឺពិតជាជម្រើសដ៏អស្ចារ្យសម្រាប់ក្រុមគ្រួសារ ឬក៏ការបើកបរគ្រប់ស្ថានភាពផ្លូវដែរ។ ទំហំរបស់ពួកគេដែលប្រើសម្រាប់ការអូសទាញបានធ្វើអោយវាមានការពេញនិយមក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ទោះបីជាវាមានភាពខុសគ្នារវាងប្រភេទរថយន្តទាំងពីរនេះក៏ដោយ ក៏រថយន្តប្រភេទ MPV អាចប្រើប្រាស់បានក្នុងការបើកបរស្ថានភាពផ្លូវពិបាកគ្រប់កាលៈទេសៈ។ វាមានទំហំធំជាងរថយន្តផ្សេងទៀតហើយវាក៏មានកម្លាំងខ្លាំង ប៉ុន្តែរថយន្តប្រភេទ Crossover គឺមើលទៅរូបរាងជាការរចនាបែបស្ព័ររួមជាមួយនូវភាពងាយស្រួលក្នុងការបើកបរ។ រថយន្តប្រភេទ Crossover និងប្រភេទ MPV គឺយើងទាំងអស់គ្នាបានដឹងហើយថាវាក៏មានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពផងដែរ។

ជាងមួយឆ្នាំមកនេះ រថយន្ត MG ZS និង Toyota Rush បានបង្ហាញពីម៉ូឌែលដែលលក់ដាច់ជាងគេសម្រាប់ក្រុមហ៊ុនរថយន្ត។ វាជាអ្វីដែលបានបង្ហាញលើទីផ្សារប្រទេសកម្ពុជា ដែលរថយន្តប្រភេទ MPV ៧កៅអី និងរថយន្តប្រភេទ Crossover ៥កៅអី​​ បានដាក់លក់ក្នុងតម្លៃមួយយ៉ាងសមរម្យហើយវាពិតជាមានភាពទាន់សម័យ។ ទាំងពីរផ្នែកនៃប្រភេទMPV ៧កៅអី និងប្រភេទ Crossover មានទំហំ និងតម្លៃដូចគ្នា ដែលអាចមានការយល់ច្រឡំថារថយន្តមួយណាដែលល្អសម្រាប់ការទិញយកទៅប្រើប្រាស់។ រថយន្តប្រភេទ Crossover និងប្រភេទ MPV ៧កៅអី គឺពិតជាមានការពេញនិយមសម្រាប់ជម្រើសរបស់អតិថិជនជាច្រើន។ ជាការពិតណាស់ សំនួរដែលចោទសួរគឺ តើមួយណាដែលជាជម្រើសល្អ? ឥលូវនេះយើងខ្ញុំសូមបង្ហាញលោកអ្នកនូវរថយន្ត ២ ម៉ូឌែលនៃប្រភេទ Crossover និងប្រភេទMPV ៧កៅអី។

រថយន្ត​ Toyota Rush ដែលជាប្រភេទរថយន្ត MPV ៧កៅអី វាបានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង ហើយជាប្រភេទរថយន្តសាំង បង្កើតនូវកម្លាំង ១០៥PS និងកម្លាំងបង្វិល ១៣៦ញ៉ូតុនម៉ែត្រ រួមដោយប្រអប់លេខអូតូ ៤វគ្គ។ រថយន្តនេះផ្តល់ជូនអ្នកនូវអ្នករួមដំណើរ ចំនួន ៧កៅអី ជាមួយនឹងទំហំសមល្មម។ រថយន្តToyota Rush បានរៀបចំឡើងជាមួយប្រភេទពូកកាំមីញី និងតាប់ឡូពណ៌ខ្មៅ។ វាក៏បានមកជាមួយនឹងប្រព័ន្ធម៉ាស៊ីនត្រជាក់ឌីជីថល។ ផ្នែកខាងក្នុងវិញអនុវត្តន៏យ៉ាងគួរសមនូវទំហំសមល្មមគ្រប់គ្រាន់សម្រាប់ការធ្វើដំណើរនិងផ្ទុកទំនិញ ប៉ុន្តែ Rush គឺមិនមានប្រអប់ផ្ទុកសម្ភាៈកណ្តាលចន្លោះកៅអីអ្នកបើកបរនោះទេ ដែលធ្វើជាចំណុចសំខាន់សម្រាប់ផ្ទុករបស់របរអោយមានសុវត្ថិភាព។ រថយន្ត Toyota Rush ឆ្នាំ២០២១ គឺមានតម្លៃ ៣៥ ៥០០ដុល្លារ ហើយវាក៏បានបំពាក់ដោយពោងសុវត្ថិភាពចំនួន ៦គ្រាប់, ប្រព័ន្ធទប់លំនឹង និង ប្រព័ន្ធជំនួយពេលបើកបរក្នុងស្ថានភាពផ្លូវរអិលផងដែរ។ ដើម្បីបង្ហាញពីភាពសាកសមបែបការរចនាដ៏ប្រណីតនេះ Rush ក៏បានបន្ថែមនូវមុខងារប្រើប្រាស់មួយចំនួនបន្ថែមទៀត ប៉ុន្តែនូវតែមិនមានប្រព័ន្ធកំសាន្ត Android Auto និងApple CarPlay។

ខណៈពេលដែលក្រុមហ៊ុន MG បានអភិវឌ្ឍន៏និងបង្ហាញពីភាពដែលអាចធ្វើទៅបានជាមួយនឹងតម្លៃពិតជាសមរម្យសម្រាប់រថយន្ តMG ZS ស៊េរីឆ្នាំ២០២១ ដូចដែលបានណែនាំនិងបែបចែកពីការផ្តល់ជូនកាន់តែពិសេសដល់អ្នកប្រើប្រាស់។ យឺតៗ តែច្បាស់លាស់ ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំកន្លងផុតទៅ យើងសង្កេតឃើញថារថយន្ត MG ដែលជាយីហោរបស់ប្រទេសអង់គ្លេសគឺពិតជាមានការរីកចម្រើនគួរអោយកត់សម្គាល់។ រថយន្ត MG ZS បានបំពាក់ដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ប្រភេទម៉ាស៊ីនសាំងដែលផ្តល់នូវកម្លាំង ១១៤សេះ និងកម្លាំងបង្វិល ១៤១ញ៉ូតុនម៉ែត្រ ព្រមនូវការបន្ថែមនឹងប្រអប់លេខអូតូ ៨វគ្គ។ រថយន្តស៊េរី ២០២១នេះបានរចនាជាមួយនឹងអេក្រង់ពណ៌ទំហំ ១០,១អ៊ីញភ្លឺច្បាស់ត្រជាក់ភ្នែករួមនូវប្រព័ន្ធកំសាន្ត Apple CarPlay និងAndroid Auto, ការកំណត់ល្បឿនថេរ Cruise Control, ប៊ូតុង Smart key, ពូកស្បែកដ៏ប្រណីត, ទំហំកង់ ១៧អ៊ីញ, LED exterior lights, កៅអីអូតូ, អូតូក្តោបកញ្ចក់ព្រមទាំងបំពាក់ដោយភ្លឺស៊ីញ៉ូ, ដំបូលលើ Panoramic sunroof, កាំមេរ៉ា ៣៦០ដឺក្រេ សម្រាប់ជំនួយពេលចតរថយន្ត និងការបង្ហាញពីសម្ពាធកង់រថយន្ តនៅលើតាប់ឡូដែលរថយន្ត Toyota Rush មិនមាននោះទេ។ ចំណុចពិសេសមួយទៀតនោះគឺវាបានបំពាក់ដោយហ្វ្រាំងឌីស បើប្រៀបជាមួយ Toyota Rush ដែលមកជាមួយហ្វ្រាំង Disc/Drum។ ហើយម៉ូឌែលនេះក៏បានកាត់បន្ថយនូវការរចនាជាមួយនឹងប្រភេទប្លាស្ទិចនៅផ្នែកខាងមុខដែលផ្តល់នូវភាពកាន់តែលេចធ្លោ។ អ្វីដែលពិសេសទៀតនោះគឺរថយន្ តMG ZS ស៊េរីឆ្នាំ ២០២១បានផ្តល់ជូននូវតម្លៃយ៉ាងប្រកួតប្រជែង ត្រឹមតែ  ៣១ ០០០ដុល្លារ ដែលធ្វើអោយរថយន្តនេះកាន់តែមានចរាចរណ៏លើដងផ្លូវ។

រថយន្តប្រភេទ Crossover និងប្រភេទ MPV គឺមានភាពខុសប្លែកពីគ្នាបន្តិចបន្តួចប៉ុន្តែអ្វីដែលសំខាន់នោះគឺរថយន្តដែលលោកអ្នកជ្រើសរើសគឺជាអ្វីដែលអ្នកត្រូវការនិងសាកសមជាមួយទំហំទឹកប្រាក់របស់អ្នកផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti បន្ថែមស៊េរីពិសេសមួយទៀតលើ Chiron ដែលនឹងផលិតត្រឹម២០គ្រឿង

រថយន្ត​ Bugatti Chiron ដែល​មាន​កំណត់​ចំនួន​ផលិត​ត្រឹម​ ៥០០​គ្រឿង​នោះ គឺ​មាន​នូវ​ប្រភេទ​ពិសេស​ (Special Edition) ច្រើន​ជា​ហូរហែ​មក​ហើយ។ យ៉ាងណាក្ដី Bugatti បាន​បន្ថែម​ប្រភេទ​ពិសេស​មួយ​ទៀត​មាន​ឈ្មោះ​ថា Chiron ‘Les Legendes du Ciel’។

រថយន្ត​ ‘Les Legendes du Ciel’ ដែល​​ផលិត​ឡើង​ផ្អែក​លើ​រថយន្ត​ Bugatti Chiron Sport នឹង​មាន​កំណត់​ការ​ផលិត​ត្រឹម ២០​គ្រឿង ដែល​មួយ​គ្រឿងៗ​គឺ​មាន​តម្លៃ​ប្រមាណ ៣,៤​លាន​ដុល្លារ​ (​មិន​ទាន់​គិត​បញ្ចូល​ថ្លៃ​ពន្ធ)។ ការ​ផលិត​រថយន្ត​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ ២០២០ នេះ ដែល​ការ​ដឹក​ជញ្ជូន​ទំនង​ជា​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​ក្រោយ។

ក្រៅ​ពី​មាន​រចនាបថ និង​ការ​ឌីហ្សាញ​ដែល​លេច​ធ្លោ​ខុស​ពី​ធម្មតា​ហើយ​នោះ រថយន្ត​ ‘Les Legendes du Ciel’ គឺ​នៅ​តែ​​បំពាក់​ដោយ​ម៉ាស៊ីន Quad-Turbo ចំណុះ ៨,០លីត្រ ១៦ស៊ីឡាំង ដែល​អាច​បញ្ចេញ​កម្លាំង​បាន ១៤៧៩សេះ និង​មាន​ល្បឿន​អតិបរមា​កំណត់​ត្រឹម ៤២០គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini បញ្ជាក់ថាអ្នកស្នងតំណែង Aventador នឹងបន្តប្រើម៉ាស៊ីន ១២ស៊ីឡាំង

រថយន្ត​ Lamborghini Aventador បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ជិត​១០​ឆ្នាំ​មក​ហើយ ហើយ​អ្នក​ស្នង​តំណែង​រថយន្ត​មហាកម្លាំង​នេះ​អាច​នឹង​បង្ហាញ​វត្តមាន​​លឿន​បំផុត​នៅ​​ដើម​ឆ្នាំ​ក្រោយ​នេះ។

មាន​ចចាមអារ៉ាម​ជា​ច្រើន​បាន​លេច​ចេញ​នា​ពេល​កន្លង​មក​អំពី​រថយន្ត​ដែល​នឹង​ស្នង​តំណែង​ Lamborghini Aventador។ យ៉ាងណាក្ដី​នា​ពេល​នេះ​គេ​បាន​ដំណឹង​ច្បាស់​ការណ៍​មួយ​ចំនួន​អំពី​រថយន្ត​ ចេញ​ពី​នាយក​ផ្នែក​បច្ចេកទេស​របស់ Lamborghini ផ្ទាល់។

​ពេល​ជួប​សម្ភាសន៍​ជា​មួយ Car & Driver លោក​ Maurizio Reggiani បាន​បញ្ជាក់​ថា​រថយន្ត​ដែល​ស្នង​តំណែង​ Lamborghini Aventador ​នឹង​បន្ត​បំពាក់​ម៉ាស៊ីន​ ១២ស៊ីឡាំង ដែល​ជា​ម៉ាស៊ីន​ប្រចាំ​ត្រកូល​មួយ​របស់ Lamborghini។ បន្ថែម​ពី​នេះ​ដើម្បី​សន្សំសំចៃ​សាំង និង​ដើម្បី​​គោរព​តាម​ស្តង់ដារ​បញ្ចេញ​ឧស្ម័ន​ពុល រថយន្ត​ថ្មី​នឹង​មាន​បន្ថែម​នូវ​ម៉ូទ័រ​អគ្គិសនី​មួយ។

ជា​ចុង​ក្រោយ​លោក Maurizio Reggiani ដែល​ជា​នាយក​ផ្នែក​បច្ចេកទេស​របស់ Lamborghini បាន​​ឲ្យ​ដឹង​ថា​ម៉ូទ័រ​អគ្គិសនី​របស់​រថយន្ត​នឹង​ត្រូវ​បំពាក់​នៅ​ផ្នែក​ខាង​មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្តៅៗ! ទីបំផុតរថយន្ត Corolla Cross ដែលទទួលបានការចាប់អារម្មណ៌ខ្លាំងតាមបណ្តារប្រទេសអាស៊ាន ជិតមកដល់ខ្មែរហើយ! (មានវីដេអូ)

ដូចដែលបងប្អូនទាំងអស់គ្នាបានដឹងរួចមកហើយ នូវរថយន្តមួយប្រភេទគឺរថយន្ត Corolla Cross ដែលជាប្រភេទ Cross Over ថ្មីសន្លាងរបស់ក្រុមហ៊ុនតូយ៉ូតា។ រថយន្តនេះត្រូវបានគេឃើញថាមានការចាប់អារម្មណ៌ខ្លាំង ដោយចេញលក់ ដំបូងជាផ្លូវការនៅប្រទេសថៃ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ។ ក្រោយពីប្រទេសថៃ ដាក់លក់មិនទាន់បានមួយខែផង នៅប្រទេសវៀតណាមក៏ឃើញមានការប្រកាសលក់ជាផ្លូវការផងដែរ ហើយក្រោយមកបាន​ជាប់​ឈ្មោះ ​ក្នុង​បញ្ជី​រថយន្ត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ទាំង​១០​ប្រចាំ​ខែ​តុលា ដោយលក់បានចំនួន ១ ៥៤៨គ្រឿង។ ហើយនៅថ្ងៃនេះផងដែរ ក្រុមហ៊ុនតូយ៉ូតា ប្រចាំប្រទេសកម្ពុជា ក៏បានធ្វើការប្រកាសពីការមកដល់នៃរថយន្ត Corolla Cross ២០២១ នេះក្នុងពេលឆាប់ៗ និងបើកទទួលកក់ដើម្បីទទួលបានតំលៃដ៏ពិសេសបំផុតផងដែរ។

រូបភាពពីតូយ៉ូតាប្រទេសថៃ

ហើយខាងក្រោមនេះជាការបង្ហោះជាផ្លូវការពីហ្វេសប៊ុករបស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជាផ្ទាល់ផងដែរ៖

រថយន្តនេះត្រូវបានផលិតឡើងដោយយកលំនាំតាមតួគ្រោងថ្មី TNGA ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់តូយ៉ូតា រួមជាមួយមុខងារប្រព័ន្ធសុវត្ថិភាពខ្ពស់ TSS (Toyota Safety Sense)។ ទោះជាយ៉ាងណា យើងក៏មិនទាន់ដឹងថារថយន្តនេះ នឹងមានលក្ខណៈពិសេស ឬបច្ចេកវិទ្យាអ្វីអោយប្រាកដនោះដែរ ប៉ុន្តែចំណុចគួរអោយកត់សម្គាល់នោះគឺការបញ្ជាក់របស់ទំព័រផ្លូវការគឺមានដូចជា៖

  • បើកទ្វារក្រោយដោយប្រើកាយវិការ (Kick Off Sensor)
  • ប្រព័ន្ធផ្តល់សញ្ញាលើកញ្ចក់ពេលវ៉ាជែងមានឧបសគ្គ (Blind Spot Monitoring)
  • ចង្កៀងភ្ជាប់ជាមួយអំពូលប៊ៃប៊ីម (Bi-Beam) មានពន្លឺភ្លឺច្បាស់ទាំងហ្វានិងកូដ នឹងឡើងចុះស្វ័យប្រវត្តិពេលមានយានយន្តមកបញ្ច្រាសទិស

រីឯតម្លៃផ្លូវការក៏មិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ ប៉ុ​ន្តែបងប្អូនអាចធ្វើការទាក់ទងក្រុមហ៊ុនផ្ទាល់តាមរយៈលេខទូរស័ព្ទ ០១៧ ៣៣៣ ៥០៣ / ០៨៦ ៣៣៣ ៥០៣។

រូបភាពពីតូយ៉ូតាប្រទេសថៃ
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចាប់អារម្មណ៌អត់? បើឡានអគ្គិសនីដ៏ទំនើបមួយនេះ មានវត្តមាននៅខ្មែរជាមួយតម្លៃក្រោម ៤ម៉ឺន?

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតមួយនៅក្នុងប្រទេសចិន ហើយក៏ទទួលបានជោគជ័យ និងការគាំទ្រខ្លាំងផងដែរ។ ហេតុនេះហើយ ទើបបច្ចុប្បន្ននេះក៏មានក្រុមហ៊ុនផ្លូវការនៅក្នុងប្រទេសកម្ពុជាដែរនោះ នឹងនាំយកនូវរថយន្តអគ្គិសនី ម៉ូដែល BYD e2 មកលក់លើទីផ្សារក្នុងស្រុក នាពេលឆាប់ៗខាងមុខនេះ។

BYD e2 គឺជារថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីខ្នាតតូច ដែលទទួលបានការឌីហ្សាញយ៉ាងទាក់ទាញ និងលេចធ្លោ ដោយកំពូលអ្នកឌីហ្សាញរថយន្តដ៏ល្បីឈ្មោះ គឺលោក Juanma Lopez ដែលធ្លាប់ឌីហ្សាញរថយន្តល្បីៗ ដូចជា Lamborghini, Mercedes-Benz និង Ferrari ជាដើម។

ផ្នែកខាងមុខ វាបានបំពាក់ប៉ាណាមុខដែលឌីហ្សាញតាមហ្វូងផ្កាយភ្លឺចែងចាំងនៅលើមេឃ ព្រមជាមួយនឹងប្រព័ន្ធចង្កៀងមុខ LED ដ៏ទំនើប ដោយក្នុងនោះរួមមាន ភ្លើងកូត ភ្លើងហ្វា ភ្លើងសម្រាប់ផ្លូវកោង និង ភ្លើងបំភ្លឺពេលថ្ងៃ ផងដែរ។ ចំណែកឯផ្នែកខាងក្រោយវិញ វាក៏មានបំពាក់ចង្កៀង LED បែបទ្រវែងកាត់ពេញផ្នែកខាងក្រោយនៃរថយន្ត ដែលជួយរំលេចនូវភាពអង់អាច ក៏ដូចជាឲ្យអ្នកបើកបរពីខាងក្រោយងាយស្រួលមើលឃើញ ដែលផ្តល់នូវសុវត្ថិភាពថែមមួយកម្រិតទៀត។

ថ្វីបើវាជារថយន្ត SUV មែន ប៉ុន្តែវានឹងផ្តល់ឲ្យនូវបទពិសោធន៍បើកបរដ៏អស្ចារ្យ ជាមួយនឹងទម្ងន់ខ្លួនស្រាលគឺត្រឹមតែ ១ ២៥០គីឡូក្រាមប៉ុណ្ណោះ ហើយថែមទាំងមានការឌីហ្សាញរាងបែបឈរជើង និងដំបូលទាប។ រថយន្ត BYD e2 មានប្រវែងសរុប ៤ ២៤០មីល្លីម៉ែត្រ, ទទឹង ១ ៧៦០មីល្លីម៉ែត្រ និង កម្ពស់ ១ ៥៣០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៦១០មីល្លីម៉ែត្រ។ ទោះបីជាមើលពីក្រៅ ឃើញថាវាមានរូបរាងតូច ប៉ុន្តែ SUV មួយនេះមានកាប៊ីនខាងក្នុងធំទូលាយ ហើយអាចផ្ទុកអីវ៉ាន់បានដល់ ៣៦០លីត្រសម្រាប់ឃ្លុបខាងក្រោយ។ ជាមួយគ្នានេះដែរ វាក៏មានបំពាក់កុងទ័រប្រភេទឌីជីថល ដែលបង្ហាញនូវព័ត៌មានជាច្រើនយ៉ាងច្បាស់ និងងាយស្រួលមើល គួបផ្សំនឹងអេក្រង់កម្សាន្តធំ ទំហំដល់ ១០,១អ៊ីញទៀតផង។ ក្នុងនោះអ្នកបើកបរក៏អាចជ្រើសរើសមុខងារបើកបរ ដូចជា Sport Mode, Snow Mode និង Eco Mode ផងដែរ។

រថយន្តអគ្គិសនី BYD e2 នេះមានជម្រើស ២ ប្រភេទ គឺប្រភេទប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៣៥,២គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយ ៣០៥គីឡូម៉ែត្រ និងប្រភេទ ៤៧,៣គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយ ៤០៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ អ្វីដែលរឹតតែពិសេសនោះគឺ អាចគាំទ្រនូវមុខងារសាកភ្លើងលឿន ដោយចាប់ពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

ក្រៅពីនោះវាក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា ហ្រ្វាំង ABS, ហ្វ្រាំង Electronic Brakeforce Distribution, មុខងារជំនួយពេលឡើងចំណោត Hill-Hold Control, មុខងារទប់លំនឹង Traction Control System, ប្រព័ន្ធហ្វ្រាំងជំនួយ Hydraulic Brake Assist System, មុខងារទប់លំនឹង Vehicle Dynamic Control និង ហ្វ្រាំងដៃអូតូ Auto Hold ផងដែរ។ យើងនឹងរង់ចាំមើលលក្ខណៈពិសេស លម្អិតនៅពេលរថយន្តនេះមានវត្តមានផ្លូវការនៅកម្ពុជា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk ថា Tesla កំពុងផលិតអាគុយ ដែលអាចបើកបានចម្ងាយ ១០០០គ.ម

រយៈពេលជាច្រើនខែបន្ទាប់ពីខកខានមិនបានផលិតអាគុយមួយលានម៉ាយល៍ ឥឡូវនេះលោក Elon Musk បានអះអាងថា ក្រុមហ៊ុន Tesla កំពុងអភិវឌ្ឍអាគុយថ្មី ដែលផ្តល់ចម្ងាយបើកបរ ៦២១ ម៉ាយល៍ ឬស្មើនឹង ១ ០០០គីឡូម៉ែត្រ។

លោក Elon Musk

Musk បានធ្វើសេចក្តីប្រកាសនៅក្នុងសន្និសីទ European Battery Conference ដោយនិយាយថា “រថយន្តដែលមានចម្ងាយបើកបរឆ្ងាយបំផុតរបស់ Tesla គឺជាង ៣២៧ ម៉ាយល៍ (ឬស្មើនឹង ៥២៦គីឡូម៉ែត្រ) ហើយមានអ្វីជាច្រើនទៀតដែលយើងអាចធ្វើបាន”។

“យើងថែមទាំងមានការអភិវឌ្ឍន៍ខ្លះ ដែលអាចធ្វើបានដល់ ៦០០ ម៉ាយល៍ទៀតផង”។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក Elon។

ក្រៅពីព័ត៌មានអំពីអាគុយថ្មីដែលមានថាមពលខ្លាំងជាងមុន មហាសេដ្ឋីរូបនេះបានបង្ហើបឲ្យដឹងអំពី រថយន្តម៉ាក Tesla ប្រភេទតួខ្លួន Hatchback (គូទហើម) ដែលមានរូបរាងតូចជាងមុន ជាពិសេសសម្រាប់ទីផ្សារអឺរ៉ុប។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍នោះថា “នៅសហរដ្ឋអាមេរិក រថយន្តហាក់ដូចជាមានទំនោរធំជាងមុន… ខ្ញុំបានបើករថយន្ត Model X នៅជុំវិញទីក្រុងប៊ែរឡាំង ហើយយើងមានបញ្ហាជាច្រើនក្នុងការស្វែងរកកន្លែងចតឡានដែលអាចដាក់វាបាន”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចេញលក់ឡាន Ranger ប្រភេទសាក់ស៊ីទទេ សម្រាប់កែតាមតម្រូវការ

ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្តភីកអាប់ Ranger ប្រភេទសាក់ស៊ីទទេ Chassis Cab សម្រាប់ទីផ្សារអឺរ៉ុប ធ្វើឲ្យវាក្លាយជារថយន្តដ៏ល្អឥតខ្ចោះសម្រាប់ការកែច្នៃ ទៅតាមតម្រូវការជាក់លាក់ណាមួយរបស់អតិថិជន និងក្រុមហ៊ុន។

រថយន្ត Ford Ranger Chassis Cab នេះ ជាប្រភេទតួខ្លួន Single-cab និងម៉ូដែល XL ដែលផ្តល់នូវការគួបផ្សំរវាង ប្រព័ន្ធប៉ុងពីរ, ម៉ាស៊ីនម៉ាស៊ុត EcoBlue និងគ្រោងឆ្អឹងដ៏រឹងមាំ Body-on-frame ផងដែរ។

Ford រំពឹងថា ឧស្សាហកម្មដូចជា សំណង់ ឧបករណ៍ប្រើប្រាស់ ព្រៃឈើ យោធា និងប្រតិបត្តិករជួយសង្គ្រោះ នឹងចាប់អារម្មណ៍ខ្លាំងលើរថយន្ត Ranger Chassis Cab ថ្មីនេះ ដែលមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ ៣ ៥០០គីឡូក្រាម ហើយអាចផ្ទុកបានទម្ងន់ ៣ ២៧០គីឡូក្រាមឯណោះ។

បន្ថែមពីនេះ តួខ្លួន Single-cab នេះ អនុញ្ញាតឲ្យបន្ថែមទ្រុងខាងក្រោយរហូតដល់ទៅប្រវែង ២ ៥១៨មីល្លីម៉ែត្រ នៅពីក្រោយកាប៊ីន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+