ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford F-150 ឆ្នាំ២០២១ នឹងបំពាក់ជាមួយកៅអីពិសេសដែលអាចបត់បាន ១៨០ដឺក្រេ(មានវីដេអូ)

កៅអីពិសេស Max Recline ជាកៅអីដែលអាចបត់បានរហូត ១៨០ដឺក្រេ ហើយវានឹងជួយទ្រទ្រង់ដល់ខ្នង និងក។ សម្រាប់ម៉ូឌែលថ្មី ឆ្នាំ២០២១ របស់ Ford F-150 ដែលនឹងបំពាក់ជាមួយកៅអី Max Recline មាន ៣ ម៉ូឌែលគឺ ម៉ូឌែល King Ranch, Platinum និង Limited F-150 ។

តាមសម្តីរបស់លោក Ben Kulhawik ដែលជាវិស្វកររចនាកៅអី (Seat design engineer) បានលើកឡើងថា “គ្រប់កៅអីពិសេស Max Recline ដែលបំពាក់នៅលើ F-150 ត្រូវបានបំផុសគំនិតបង្កើតឡើង ដើម្បីជាគ្រែដែលអាចបត់ចុះបត់ឡើងបានសម្រាប់មើលទូរទស្សន៍របស់អតិថិជនរបស់ពួកយើង ទទួលបានផាសុកភាព ពេលសម្រាកពីការងារ។ អតិថិជន F-150 របស់យើងតែងតែធ្វើដំណើរ ឬនៅកន្លែងការងារ ហើយធ្វើការសម្រាករយ:ពេលខ្លី ពិតជាមានសារ:សំខាន់សម្រាប់ជំនួយដល់សកម្មភាពប្រចាំថ្ងៃអោយមានប្រសិទ្ធភាពកាន់តែខ្លាំង ”។ កំឡុងពេលសិក្សាលើការផលិត ក្រុមហ៊ុន Ford បានចំណាយពេលជាច្រើនខែសម្រាប់ធ្វើការសិក្សាពីការប្រើប្រាស់រថយន្ត នៅផ្នែកខាងដើម្បីការសម្រាករបស់អតិថិជន។

លោកបានបន្តថា” សម្រាប់កៅអីនេះគឺពុំបានប្រើប្រាស់នូវម៉ូទ័រឡើយ វាគ្រាន់ជាម៉ាស៊ីនធម្មតាមួយដែលអតិថិជន គ្រាន់តែចុចមុខងារ Power Recline ដើម្បីបត់វាចុះ។ ហើយយើងជឿទុកចិត្តថា អតិថិនរបស់យើង នឹងស្រឡាញ់ចូលចិត្ត ហើយទទួលបានការសម្រាក់នៅពេលកំពុងពេលវេលាមមាញឹក” ។

គួរបញ្ជាក់ផងដែរថា Ford បានដាក់ប្រព័ន្ធពីរបញ្ជូលគ្នា ដោយមានគោលដៅ ផ្តល់នូវ ការសម្រាកដែលមានផាសុកភាព។ ហើយគ្រប់ដំណើរការបត់ចុះបត់ឡើង គឺប្រើប្រាស់ម៉ាស៊ីន(mechanism) ក្នុងការលើកផ្នែកខាងមុខនៃកៅអីឡើងដែលមានប៉ូតុងចុច ៣,៥អ៊ីញ៕

ទស្សនាវីដេអូខាងក្រោម

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Renegade ឆ្នាំ២០២១ ប្រភេទពិសេស ជិះ១០០គ.ម៉ស៊ី៧លីត្រ តម្លៃចាប់ពី ១៩០០០ដុល្លារ

ក្រុមហ៊ុន Jeep បានបន្តពង្រីកត្រកូល Renegade របស់ខ្លួន សម្រាប់ទីផ្សារប្រទេសមិចស៊ីកូ ដោយបានបន្ថែមប្រភេទពិសេសថ្មី ហៅថា Bronze Edition។

រថយន្ត Jeep Renegade ប្រភេទ Bronze Edition ស៊េរីឆ្នាំ២០២១នេះ នឹងមានតម្លៃចាប់ពី ២៣ ៨៤៥ដុល្លារ ខណៈប្រភេទ Sport និង Latitude មានតម្លៃចាប់ពី ១៩ ៩៥០ដុល្លារ និង ២១ ២៦៥ដុល្លារ។

Renegade ប្រភេទ Bronze Edition មានពណ៌ Deep Brown រំលេចដោយពណ៌ទង់ដែងនៅផ្នែកខាងក្រៅ ដូចជា លើប៉ាណាមុខ, ឡូហ្គូ និង យ៉ាន់អាលុយមីញ៉ូម ១៩អ៊ីញ ជាដើម។

ចំណែកឯកាប៊ីនខាងក្នុងវិញ ក៏មានពូកស្បែកពណ៌ Deep Brown ដែរ ប៉ុន្តែមិនមានការអាប់ដេតអ្វី ខុសពីប្រភេទធម្មតាឡើយ ដោយនៅតែមានបំពាក់កុងទ័រ ៧អ៊ីញ, អេក្រង់កម្សាន្ត ៨,៤អ៊ីញអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, ដំបូល Sunroof និង ប្រព័ន្ធម៉ស៊ីនត្រជាក់អូតូ។

ក្រៅពីនោះវាក៏មានមុខងារជំនួយការបើកបរ ដូចជា Emergency Brake Assist, Electronic Anti-roll Assistance, Hill-start Assist, ESC និង Traction Control ជាដើម។

Jeep Renegade បំពាក់ម៉ាស៊ីនចំណុះ ១,៨លីត្រ E-TorQ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣០សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ មានកម្រិតស៊ីប្រេងជាមធ្យម ៧លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានកំពូលល្បឿន អាចរត់ដល់ ៥០០គ.ម៉/ម៉ ថ្មីមួយទៀត នឹងបង្ហាញខ្លួនមុនដាច់ឆ្នាំ២០២០

វាមានរយៈពេល ៦ឆ្នាំហើយ ចាប់តាំងពីក្រុមហ៊ុន Hennessey បានប្រកាសចេញរថយន្ត Venom F5 ហើយឥឡូវក្រុមហ៊ុនរថយន្តអាមេរិកមួយនេះ បានបញ្ជាក់ហើយថា ខ្លួននឹងចេញ Venom F5 សម្រាប់លក់លើទីផ្សារ នៅមុនដាច់ឆ្នាំ២០២០ នេះ។

គួរឲ្យដឹងថា Hennessey នឹងចាប់ផ្តើមធ្វើតេស្តរថយន្ត Venom F5 នៅដើមឆ្នាំ២០២១ ហើយមានគម្រោងផលិតត្រឹមតែ ២៤គ្រឿងប៉ុណ្ណោះ។

រថយន្តស្ព័រប្រភេទ Hypercar នេះ នឹងប្រើគ្រោងឆ្អឹង Carbon Fiber ទាំងស្រុង ខណៈគ្រោងឆ្អឹងទាំងមូលមានទម្ងន់ស្រាល ត្រឹមតែ ៨៦គីឡូក្រាមប៉ុណ្ណោះ។ Venom F5 នឹងបំពាក់ម៉ាស៊ីនចំណុះ ៦,៦លីត្រ twin-turbocharged V8 មានកម្លាំង ១ ៨១៧សេះ។

Hennessey អះអាងថា Venom F5 អាចរត់លើសល្បឿន ៣១១ម៉ាយ៍ក្នុងមួយម៉ោង ឬ ៥០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Morning ជំនាន់ថ្មី លក់នៅវៀតណាមតម្លៃចាប់ពីជិត ២ម៉ឺនដុល្លារឡើង

រថយន្ត​ Kia Morning ​ជំនាន់​ថ្មី​ដែល​មាន​រចនាបថ​រូបរាង​បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​ប្រទេស​វៀតណាម ដោយ​មាន​តម្លៃ​ចាប់​ពី ៤៣៩​លាន​ដុង ដែល​ស្មើ​នឹង​ប្រមាណ ១៨ ៩៧២​ដុល្លារ។

រថយន្ត Kia Morning ជំនាន់​ថ្មី​ដែល​លក់​នៅ​វៀតណាម​គឺ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ថ្មី ប៉ុន្តែ​​គេ​មិន​ទាន់​ដឹង​លក្ខណៈ​សម្បត្តិ​លម្អិត​របស់​វា​នៅ​ឡើយ​ទេ។ រថយន្ត Kia Morning ស៊េរី​មុន​គឺ​ប្រើ​ប្រាស់​ម៉ាស៊ីន ១,២៥លីត្រ ៤ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៨៦​សេះ និង​មាន​ជម្រើស​ប្រើ​លេខ​ដៃ​ ៥​វគ្គ ឬ​លេខ​អូតូ ៤វគ្គ។

គួរ​ដឹង​ថា​តម្លៃ​រថយន្ត Kia Morning ​ជំនាន់​ថ្មី​នៅ​​ទីផ្សារ​វៀតណាម​គឺ​ខ្ពស់​ជាង​គូ​ប្រជែង​មួយ​ចំនួន​ដូច​ជា Hyundai Grand i10 ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៥ ១២០​ដុល្លារ និង​រថយន្ត VinFast Fadil ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៨ ៣៦០​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​Toyota Crown អាចត្រូវសម្លាប់ចោល មាន SUV ថ្មីចូលមកជំនួស

ការ​ចុះ​ផ្សាយ​ថ្មី​មួយ​របស់​សារព័ត៌មាន​ភាសា​ជប៉ុន Chunichi បាន​អះអាង​ថា ដោយ​សារ​ចំនួន​លក់​តិច​តួច​នៃ​រថយន្ត Toyota Crown ដូច​នេះ​ក្រុមហ៊ុន​ Toyota នឹង​បោះបង់​ចោល​ការ​ផលិត​រថយន្ត​​នេះ ដោយ​ជំនួស​មក​វិញ​នូវ​រថយន្ត SUV ថ្មី​ក្នុង​ឆ្នាំ ២០២២ ខាង​មុខ។

រថយន្ត SUV ថ្មី​ដែល​ត្រូវ​ចូល​មក​ជំនួស Toyota Crown ទំនង​ជា​នឹង​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​គ្នា​នឹង​រថយន្ត Toyota Highlander ហើយ​រថយន្ត​ SUV ថ្មី​នេះ មិន​មាន​ផ្ដោត​លក់​តែ​នៅ​ទីផ្សារ​អាស៊ី​នោះ​ទេ ប៉ុន្តែ​ក៏​នឹង​មាន​លក់​នៅ​អាមេរិក​ខាង​ជើង និង​ប្រទេស​ចិន​ផង​ដែរ។

​គួរ​ដឹង​ថា​មុន​ចេញ​ដំណឹង​នៃ​ការ​បញ្ឈប់​ការ​​ផលិត​រថយន្ត Toyota Crown ក្រុមហ៊ុន​ Toyota ទើប​បាន​បង្ហាញ​ចេញ​រថយន្ត Toyota Crown ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ថ្មី​មួយ​ចំនួន​សម្រាប់​​ស៊េរី​ឆ្នាំ ២០២១ ​ដោយ​បន្ថែម​នូវ​លក្ខណៈ​ទំនើប​ជាង​មុន៕

​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ផលិតរថយន្តម៉ូឌែល Han ប្រើប្រាស់បន្ទះអាគុយអគ្គិសនី បាន ២០ ០០០គ្រឿងរួចរាល់

កាលពីថ្ងៃទី ១២ ក្រុមហ៊ុន BYD បានផលិតរថយន្តម៉ូឌែល BYD Han ទី២០ ០០០គ្រឿងរួចរាល់ ហើយវាគឺជាម៉ូឌែលដំបូងគេ ដែលបំពាក់ជាមួយ បន្ទះអាគុយអគ្គិសនី (Blade Battery)។

ពេលនេះ ក្រុមហ៊ុន BYD កំពុងបង្កើនការផលិត និងការលក់ ដោយខែវិច្ឆិការ អោយបានជិត ១០ ០០០គ្រឿង និងខែធ្នូ លើសពី ១០ ០០០គ្រឿង។

ដោយសារតែក្រុមហ៊ុន ទទួលបានការបញ្ជាទិញប្រហែល ៤០ ០០០គ្រឿង (ប្រហែល ២០ ០០០ គ្រឿង កំពុងរង់ចាំផ្តល់ជូនអតិថិជន) ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តថាការបញ្ជាទិញនេះ វានឹងនៅតែមានចំនួនខ្ពស់រហូតដល់ខែកុម្ភះ ដោយប្រហែលពី ៥ ០០០ ទៅ ១០ ០០០គ្រឿងក្នុងមួយខែ។

យោងតាមទិន្នន័យនៃការលក់ក្នុងខែ តុលា មានចំនួន ៧ ៥៤៥ គ្រឿង គិតសរុបទាំងអស់មានចំនួនប្រហែលជាជាង ១៨ ០០០គ្រឿងផងដែរ។ សម្រាប់រថយន្តដែលមានការលក់បានច្រើនជាងគេ គឺជាប្រភេទអគ្គិសនី ប៉ុន្តែក្នុងនោះក៏មានចំណែកពីការលក់រថយន្តប្រភេទ PHEV (Plug-in Hybrid) ផងដែរ ដោយមានចំនួន ២ ០០០គ្រឿងក្នុងមួយខែ។ ហើយបន្ទាប់ពី ម៉ូឌែល BYD Han នឹងមានម៉ូឌែលផ្សេងៗ ដែលនឹងបំពាក់ជាមួយ បន្ទះអាគុយអគ្គិសនី (Blade Battery)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ចំនាយរថយន្ត ១០គ្រឿងទម្លាក់ចុះ ដើម្បីហេតុផលសុវត្ថិភាពទាំងនេះ(មានវីដេអូ)

ការជួយសង្គ្រោះនៅរយៈពេលដំបូងនៃហេតុការណ៌គ្រោះថ្នាក់ធ្ងន់ធ្ងរមួយ គឺជាដំណាក់កាលស្លាប់រស់ នៃការជួយសង្គ្រោះជនរងគ្រោះអោយនៅមានជីវិត។ ជាពិសេស គ្រោះថ្នាក់ដែលបណ្តាលមកពីការបុកធន់ធ្ងរវាងរថយន្ត វាមានការពិបាកខ្លាំង និងប្រើប្រាស់រយៈពេលយូរដើម្បីការជួយសង្គ្រោះ ហើយអាចនឹងមិនអាចជួយស្រោចស្រង់អាយុជីវិតបានក៏ថាបាន។ ហេតុនេះហើយ ក្រុមហ៊ុន Volvo បានធ្វើការទម្លាក់រថយន្តចំនួន ១០គ្រឿង ពីរថយន្តស្ទូចមួយគ្រឿងដែលមានកម្ពស់ពីដី ៣០ ម៉ែត្រ ដើម្បីធ្វើការសាកល្បងយ៉ាងពិសេសដល់ក្រុមអ្នកសង្គ្រោះ ធ្វើការសិក្សា វិភាគ និងការសង្គ្រោះដ៏មានប្រសិទ្ធភាពទៅលើរថយន្តទំនើបទាំងនោះ។

នេះគឺជាលើកដំបូង ដែលក្រុមហ៊ុនផលិតរថយន្តស៊ុយអ៊ែតនេះ បានធ្វើការតេស្តបែបនេះ ហើយ ការតេស្តនេះ គឺដើម្បីចង់ដឹងពីកម្លាំងនៃការប៉ះទង្គិចធ្ងន់ធ្ងរ នៅពេលការបើកបរក្នុងល្បឿនលឿន។ រាល់ព័ត៌មាន និងរបាយការណ៌ទាំងអស់នឹងត្រូវបានចែកចាយដោយឥតគិតថ្លៃសម្រាប់ក្រុមសង្គ្រោះ នៅប្រទេសស៊ុយអែត និងអាចសម្រាប់ពិភពលោកផងដែរ។

យោងតាមលោក Håkan Gustafson អ្នកស៊ើបអង្កេតជាន់ខ្ពស់ ជាមួយក្រុមស្រាវជ្រាវគ្រោះថ្នាក់ចរាចរណ៍រថយន្ត Volvo បានឱ្យដឹងថា ក្រុមហ៊ុន Volvo បានធ្វើការយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារជួយសង្គ្រោះស៊ុយអែត អស់រយៈពេលជាច្រើនឆ្នាំ។ លោកបានបន្ថែមថា“ ពីព្រោះយើងមានគោលដៅតែមួយគឺ ផ្លូវដែលមានសុវត្ថិភាពសម្រាប់គ្រប់គ្នា” ។

ទស្សនាវីដេអូខាងក្រោម

ផ្ទាំងផ្សាយពាណិជ្ជកម្ម

FCA បញ្ចេញម៉ូឌែលពិសេស Ram Power Wagon ២០២១ ខួបទី៧៥ឆ្នាំ

ក្នុងឱកាសគម្រប់ខួប ៧៥ ឆ្នាំនៃ Ram Power Wagon ក្រុមហ៊ុនរថយន្ត FCA បានចេញនូវម៉ូឌែលពិសេសមួយ គឺរថយន្ត Ram Power Wagon 75th Anniversary Edition ដែលមានតម្លៃចាប់ពី ៦៥ ២៥០ដុល្លារ។

ម៉ូឌែលពិសេសនេះ នៅផ្នែកខាងក្រៅរបស់វាបានលេងខ្លួនជាមួយពណ៍ខ្មៅ ដោយមានបំពាក់ជាមួយ ប៉ាណាខាងមុខពណ៍ខ្មៅ ភ្ជាប់ជាមួយស្លាកសញ្ញា RAM, Diamond trim នៅលើទ្វា, Tailgate, ឈ្នាន់ និងយ៉ាន់ទំហំ ១៧អ៊ីញ ស្រោបជាមួយសំបក់កង់ទំហំ ៣៣អ៊ីញ។ វាមានពណ៍ Diamond Black Crystal ហើយអតិថិជនក៏មានជម្រើសពណ៍មួយពណ៌ និងពីរពណ៌លាយគ្នាដូចជា Maximum Steel Metallic, Granite Crystal Metallic, Billet Silver Metallic, Hydro Blue, Patriot Blue, Delmonico Red, Flame Red, Bright White, Olive Green, Molten Orange, និង Anvil។

រីឯផ្នែកខាងក្នុង បានបំពាក់ស្តង់ដាជាមួយ អេក្រង់កម្សាន្ត ទំហំ​ ១២អ៊ីញ ដែលមានមុខងារ Navigation, ឧបករណ៍តន្រ្តី (Speaker) ម៉ាក Harman Kardon សម្លេងប្រភេទ Stereo ចំនួន ១៧គ្រាប់ កម្លាំង ៧៥០វ៉ាត់, កាំម៉េរ៉ា ៣៦០ដឺក្រេ និង Off-Road packages ។ ចំណែកនៅលើ កៅអី និងទ្វាបានភ្ជាប់ជាមួយនិងឡូហ្គូ Power Wagon 75។

ម៉ូឌែល Ram Power Wagon 75th Anniversary Edition បានបំពាក់ជាមួយម៉ាស៊ីន ដូចទៅនិងម៉ូឌែល Ram Power Wagon ធម្មតាដែរ គឺម៉ាស៊ីនចំណុះ ៦,៤លីត្រ V8 កម្លាំង ៤១០សេះ និងប្រអប់លេខអូតូ​ ៨ វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ រថយន្តល្បឿនលឿនបំផុត ដែលក្រុមហ៊ុនរថយន្តអាឡឺម៉ង់ធ្លាប់ផលិត

ក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់ តែងតែផលិតនូវរថយន្តដែលមានភាពប្រណិត និងលឿនបំផុតនៅលើពិភពលោក។​ ហើយប្រសិនបើនិយាយអំពី កម្លាំងក្នុងការបើកបរ យើងតែងតែមានទំនោទៅលើ ក្រុមហ៊ុនផលិតរថយន្តរបស់អាឡឺម៉ង់។ ចង់ដឹងថារថយន្តដែលមានល្បឿនលឿនទាំងនោះម៉ូឌែលអ្វីខ្លះ ខាងក្រោមនេះជាឈ្មោះរថយន្តទាំងនោះ៖

  • Audi R8 V10 Decennium បានបំពាក់ជាមួយម៉ាស៊ីន ចំណុះ ៥,២លីត្រ V10 បង្កើតកម្លាំងបាន ៦២០សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ ប្រើពេល ៣,១ វិនាទី និងល្បឿនអតិបរមា ៣៣១គ.ម/ម៉។ តម្លៃរបស់វាប្រហែល ២១៤ ៩៩៥ដុល្លារ៕

  • Mercedes-AMG CLK GTR រថយន្តនេះ គឺមានតែចំនួនតែ ២៦គ្រឿងប៉ុណ្ណោះ ដោយវាបានបំពាក់ជាមួយម៉ាស៊ីនចំណុះ ៦,០លីត្រ V12 LS600 កម្លាំង ៦០០សេះ និងល្បឿនអតិបរមា ៣៣៥ គ.ម/ម៉។

  • Porsche 959S វាត្រូវបានផលិតក្នុងកំឡុងឆ្នាំ ១៩៨៦-១៩៩៣ ប្រើម៉ាស៊ីនចំណុះ ២,៨លីត្រ Turbocharged កម្លាំង ៥០៨សេះ និងល្បឿនអតិបរមា ៣៤០ គ.ម/ម៉។

  • Porsche 911 GT2 RS បានបំពាក់ជាមួយម៉ាស៊ីន ចំណុះ ៣,៨លីត្រ twin-turbo F6 បង្កើតកម្លាំងបាន ៧០០សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ ប្រើពេល ២,៧ វិនាទី, ពីកុងទ័រ ០-១៦០ គីឡូម៉ែត្រ ប្រើពេល ៥,៨ វិនាទី និងពីកុងទ័រ ០-២០០ គីឡូម៉ែត្រ ប្រើពេល ៨,៣ វិនាទី និងល្បឿនអតិបរមា ៣៤០គ.ម/ម៉។

  • Porsche 918 Spyder វារត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ ប្រើពេល ២,១ វិនាទី, ពីកុងទ័រ ០-១៩៣ គីឡូម៉ែត្រ ប្រើពេល ៦,៧ វិនាទី, ពីកុងទ័រ ០-២៤០ គីឡូម៉ែត្រ ប្រើពេល ៩,៨ វិនាទី និងពីកុងទ័រ ០-៣៤៤ គីឡូម៉ែត្រ ប្រើពេលក្រោមពេល មួយនាទី និងល្បឿនអតិបរមា ៣៥០គ.ម/ម៉។ វាបានបំពាក់ជាមួយ​ម៉ាស៊ីនចំណុះ ៤,៦លីត្រ V8 កម្លាំង ៨៨៧សេះ។

  • Mercedes-Benz SLR McLaren Stirling Moss Edition រថយន្តនេះ គឺផលិតត្រឹមតែចំនួន ៧៥ គ្រឿងប៉ុណ្ណោះ​ ដោយប្រើម៉ាស៊ីនចំណុះ ៥,៤លីត្រ SLR AMG V8 កម្លាំងប្រហែល ៦១៧សេះ និងល្បឿនអតិបរមា ៣៥០ គ.ម/ម៉។

  • Ruf CTR Anniversary វាត្រូវបានផលិតដំបូងក្នុងកំឡុងឆ្នាំ ១៩៨0-១៩៩0 និងផលិតលើទីពីរ នៅឆ្នាំ២០១៧ ដែលមានចំនួន ៥០គ្រឿង។ វាមានកម្លាំង ៧០០សេះ ប្រើម៉ាស៊ីន twin-turbo F6។ វាអាចរត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ ប្រើពេល ៣,៥ វិនាទី និងល្បឿនអតិបរមា ៣៦០គ.ម/ម៉។

  • Gumpert Apollo វាគឺជារថយន្តមួយ ក្នុងចំណោមរថយន្តដែលមានល្បឿនលឿនជាងគេនៅលើពិភពលោក ដោយវាបំពាក់ជាមួយ​ម៉ាស៊ីនចំណុះ ៤,១លីត្រ twin-turbocharged Audi V8 កម្លាំង 690សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ ប្រើពេល ៣,១ វិនាទី, ពីកុងទ័រ ០-១៩៣ គីឡូម៉ែត្រ ប្រើពេល ៩,១ វិនាទី និងល្បឿនអតិបរមា ៣៦២គ.ម/ម៉។

  • RUF CTR3 Clubsport បានបំពាក់ជាមួយម៉ាស៊ីន ចំណុះ ៣,៧លីត្រ twin-turbocharged F6 បំពាក់ម៉ាស៊ីន Porsche-derived បង្កើតកម្លាំងបាន ៦៩០សេះ រីឯប្រើម៉ាស៊ីន Clubsport បង្កើតកម្លាំងបាន ៧៦០សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-៩៦ គីឡូម៉ែត្រ ប្រើពេល ៣,០ វិនាទី និងល្បឿនអតិបរមា ៣៣១គ.ម/ម៉។

  • 9ff GT9-R បំពាក់ជាមួយម៉ាស៊ីន Porsche-derived ចំណុះ ៤,០លីត្រ twin-turbocharged F6 កម្លាំង ១ ១២០សេះ និងល្បឿនអតិបរមា ៤១៨ ​គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia បញ្ចេញលក់ឡាន SUV តម្លៃជាង ១ម៉ឺនដុល្លារនៅឥណ្ឌូណេស៊ី

Kia បាន​ប្រកាស​ចេញ​លក់​រថយន្ត​ SUV ខ្នាត​តូច​ម៉ូដែល​ Kia Sonet ​នៅ​ទីផ្សារ​ប្រទេស​ឥណ្ឌូណេស៊ី​ ដោយ​មាន​ជម្រើស​ចំនួន​ ៦​ប្រភេទ និង​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៣ ៦០០​ដុល្លារ ដល់ ២០ ៤០០​ដុល្លារ។

រថយន្ត Kia Sonet ទាំង​៦​ប្រភេទ គឺ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន Smartstream ចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ១១៣​សេះ ដូច​គ្នា។ អតិថិជន​អាច​ជ្រើស​រើស​រវាង​ប្រអប់​លេខ​ដៃ ៥​វគ្គ ឬ​​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៦​វគ្គ។

រថយន្ត​នេះ​ដែរ​គឺ​មាន​បំពាក់​ដោយ​ភ្លើង​ប្រភេទ LED សុទ្ធ, មាន​​ជម្រើស​ដំបូល​កញ្ចក់, មាន​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​ប្រភេទ LED, មាន​បំពាក់​ប្រព័ន្ធ​សំឡេង Bose ចំនួន​៧​គ្រាប់, កន្លែង​សាក​ថ្ម​​ទូរសព្ទ​ឥត​ប្រើ​ខ្សែ និង​​មាន​រន្ធ​សាក​ថ្ម​សម្រាប់​អ្នក​ដំណើរ​ខាង​ក្រោយ​ផង​ដែរ។

គួរ​ដឹង​ថា​រថយន្ត​ Kia Sonet ធ្លាប់​បាន​ចេញ​លក់​នៅ​ប្រទេស​ឥណ្ឌា ដោយ​វា​មាន​ជម្រើស​ចំនួន ១៥​ប្រភេទ ជា​មួយ​តម្លៃ​ចាប់​ពី ៩ ២០០​ដុល្លារ ដល់​ថ្លៃ​បំផុត ១៦ ៤០០​ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+