ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចង់ក្លាយជាក្រុមហ៊ុនដំបូង ផលិតឡានបើកបរស្វ័យប្រវត្តិធំបំផុត

Honda កំពុងតែចង់ក្លាយខ្លួនទៅជាក្រុមហ៊ុនដំបូងគេបង្អស់លើពិភពលោក ដែលផលិតរថយន្តបើកបរស្វ័យប្រវត្តិកម្រិត៣ (Level 3) ធំបំផុត។ ស្ថិតនៅក្នុងកម្រិតនេះ រថយន្តនោះនឹងមានសមត្ថភាពអាចបើកបរដោយខ្លួនឯងបានដោយស្វ័យប្រវត្តិ នៅលើផ្លូវដែលមានចរាចរកកស្ទះ ហើយអនុញ្ញាតឲ្យអ្នកបើកបរសម្លឹងភ្នែកចេញពីផ្លូវដោយស្របច្បាប់។

គួរឲ្យដឹងដែរថា រដ្ឋាភិបាលជប៉ុនក៏បានផ្តល់លិខិតបញ្ជាក់សុវត្ថិភាពដល់ក្រុមហ៊ុន Honda សម្រាប់ប្រព័ន្ធសុវត្ថិភាពរបស់ខ្លួន ដែលហៅថា “Traffic Jam Pilot”។ រថយន្ត Honda ដំបូងបង្អស់ដែលនឹងបំពាក់ប្រព័ន្ធពិសេសនេះ គឺម៉ូដែល Legend ដែលនឹងបង្ហាញខ្លួនលើដងផ្លូវក្នុងប្រទេសជប៉ុន មុនដាច់ខែមិនា ឆ្នាំ២០២១។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុន បានឲ្យដឹងថា “រថយន្តបើកបរដោយស្វ័យប្រវត្តិ ត្រូវគេរំពឹងថា នឹងដើរតួនាទីសំខាន់បំផុតមួយ ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរ”។

យ៉ាងណាក៏ដោយ ដើម្បីធ្វើឲ្យមុខងារដ៏សំខាន់នេះត្រូវតាមស្តង់ដារសុវត្ថិភាព ប្រព័ន្ធនោះត្រូវតែផ្តល់សញ្ញាដល់អ្នកបើកបរ ចំពោះការផ្ទេរការគ្រប់គ្រងរថយន្ត ហើយត្រូវតែបន្តបើកបរដោយស្វ័យប្រវត្តិ រហូតដល់អ្នកបើកបរបានគ្រប់គ្រងរថយន្តវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR Yaris ចេញលក់ផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប

ក្រុមហ៊ុន Toyota បានបង្ហាញរថយន្ត GR Yaris ឆ្នាំ ២០២១ សម្រាប់ទីផ្សារអឺរ៉ុបជាផ្លូវការ ដែលជាប្រភេទ rally-bred hot hatch ។ សម្រាប់ម៉ាស៊ីន របស់រថយន្ត rally-bred hot hatch នេះ បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ turbocharged ៣ស៊ីឡាំង បង្កើតថាមពលកម្លាំងបាន ២៥៧សេះ និងកម្លាំងរមួល ៣៦០ញ៉ូតុនម៉ែត្រ​។ ប្រភេទ​នេះ​មាន​បំពាក់​​នូវ​ប្រព័ន្ធ​បើកបរ​ប៉ុង ២ ​ប្រអប់​លេខដៃ ៦​វគ្គ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គ.ម ប្រើពេល ៥,៥វិនាទី និងមានល្បឿនអតិបរមា ២៣០គ.ម/ម៉។ មួយវិញទៀតវាអាចកំណត់នូវការបើកបរបាន ៣ប្រភេទគឺ Normal, Sport និង Track ដែលគ្រប់គ្រងលើកម្លាំងរមួលអាចបែបចែកសម្ពាធកម្លាំងទៅកង់ប្រភេទ 60:40, 30:70 និង 50:50 ផងដែរ។

រថយន្ត Toyota GR Yaris ឆ្នាំ ២០២១ បានបំពាក់ស្តង់ដាជាមួយ ចង្កៀងមុខ ប្រភេទ Automatic LED, កៅអី ប្រភេទ Ultrasuede sport, អេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ដែលមានមុខងារ Apple CarPlay និង Android Auto, ម៉ាស៊ីនត្រជាក់ ចែកជា២តំបន់, ផ្លិតទឹកស្វ័យប្រវិត្ត និងមុខងារជំនួយការបើកបរដូចជា Adaptive Cruise Control, Lane Trace Assist និង Pre-Collision System។

បន្តែមពីនេះ Toyota នឹងផ្តល់ដល់អតិថិជននូវជម្រើសបន្ថែម ២ប្រភេទ។ ដោយទី១ គឺ Circuit Pack ដោយបំពាក់បន្ថែម នូវ Performance goodies ដូចជាឈុតយ៉ាន់កង់ បែបស្ព័រ ទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ Michelin Pilot 4s និង brake calipers ពណ៍ក្រហម។ រីឯទី២ គឺ Convenience Pack ដោយបំពាក់បន្ថែមនូវ ឧបករណ៍តន្រ្តី JBL, Satellite Navigation, Parking Sensors, Ambient Lighting, heads-up display។

Toyota GR Yaris នេះមានតម្លៃចាប់ពី ៣៩ ១០០ដុល្លារសម្រាប់ទីផ្សារ ប្រទេសអាល្លឺម៉ង់ និង ៣៩ ៦២៨ សម្រាប់ទីផ្សារអង់គ្លេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ BMW Definition CE 04 អាចជាប្រភេទ Scooter អគ្គិសនីដែលស្អាតបំផុត (មានវីដេអូ)

ម៉ូតូអគ្គិសនីប្រភេទ Scooter គឺ BMW Definition CE 04 របស់ក្រុមហ៊ុនផលិតម៉ូតូ BMW កាន់តែខិតជិតមកដល់ថ្ងៃបញ្ចេញជាផ្លូវការ នៅក្នុងកម្មវិធី #NEXTGen 2020 នេះហើយ។ ម៉ូតូអគ្គិសនីប្រភេទ Scooter នេះគឺត្រូវបានបង្ហើបនូវព័ត៌មានតាំងពីឆ្នាំ ២០១៧ មកម្លេះ ហើយ Definition CE 04 នឹងក្លាយជាម៉ូតូសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូននៅក្នុងក្រុងផងដែរ។ ក្រុមហ៊ុន BMW គឺមានភាពជឿជាក់យ៉ាងខ្លាំងទៅលើការផលិតដែលបង្ហាញពីបច្ចេកវិទ្យានៃប្រភេទអគ្គិសនី ជាមួយនឹងការរចនាយ៉ាងទាក់ទាញបែបនេះ។

តាំងពីការសិក្សាលើការរចនាដំបូង ម៉ូតូ Definition CE 04 នេះគឺចង់ផ្តល់នូវអារម្មណ៌ស្រស់ស្រាយពីបរិយាកាសបរិសុទ្ធជាងគេបំផុតសម្រាប់ម៉ូតូប្រភេទ Scooter នៅលើពិភពលោក។ កន្លែងដែលគួរអោយចាប់អារម្មណ៌នោះមានដូចជា បណ្តោយវែង ខ្លួនទាប រាងងើបនៅផ្នែកខាងមុខ រួមជាមួយការរចនាបែបជ្រុងៗ ជាពិសេសផ្នែកខាងមុខរាង U-Shaped និងC-Shaped នៅផ្នែកខាងក្រោយ យ៉ាងស្រស់ស្អាត និងទាន់សម័យ។

ម៉ូតូនេះអាចធ្វើការភ្ជាប់ជាមួយទូរស័ព្ទដៃ Smartphone តាមរយៈអេក្រង់បង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អុីញយ៉ាងទំនើប។ ដោយសារតែការផលិតនេះផ្តោតលើការបើកបរក្នុងក្រុង ហេតុនេះហើយម៉ូតូនេះអាចជិះបានតែ ១២គ.ម តែប៉ុណ្ណោះ។

វីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Polestar ដែលស្ថិតក្រោម Volvo ត្រូវហាមឃាត់មិនឲ្យប្រើឡូហ្គូខ្លួននៅបារាំង ព្រោះហេតុផលមួយ

ជម្លោះផ្លូវច្បាប់រយៈពេល ៣ ឆ្នាំរវាងក្រុមហ៊ុន Citroen និង Polestar បានធ្វើឲ្យតុលាការបារាំង សម្រេចហាមឃាត់ក្រុមហ៊ុន Polestar ជាបណ្តោះអាសន្ន ក្នុងការប្រើប្រាស់ស្លាកសញ្ញារបស់ខ្លួន។

រថយន្ត​របស់ក្រុមហ៊ុន DS
រថយន្ត​របស់ក្រុមហ៊ុន Polestar

Citroen បានអះអាងថា ឡូហ្គូ Polestar គឺស្រដៀងនឹងឡូហ្គូរបស់ខ្លួន ដែលមានប្រើលើម៉ាក DS។ ក្រុមហ៊ុនរថយន្តបារាំងមួយនេះ បានស្នើសុំឲ្យក្រុមហ៊ុន Polestar ឈប់ប្រើឡូហ្គូរបស់ខ្លួន នៅក្នុងឆ្នាំ២០១៧ ប៉ុន្តែក្រុមហ៊ុនស៊ុយអែតនេះបានបដិសេធ។

ឡូហ្គូ Polestar
ឡូហ្គូ DS

គួរឲ្យដឹងថា Citroen បានយកករណីរបស់ពួកគេទៅកាន់ការិយាល័យកម្មសិទ្ធិបញ្ញាអឺរ៉ុប European Intellectual Property Office ប៉ុន្តែមិនទទួលបានជោគជ័យឡើយ។

ទោះជាយ៉ាងណា តុលាការបារាំងបានគាំទ្រពួកគេ ដោយបញ្ជាឲ្យក្រុមហ៊ុន Polestar ឈប់ប្រើឡូហ្គូរបស់ខ្លួន រយៈពេល ៦ខែ ចាប់ពីខែកក្កដា ឆ្នាំ២០២០ និង បង់ប្រាក់ចំនួន ១៥០ ០០០អឺរ៉ូ (ប្រហែល ១៧៧ ០០០ដុល្លារ) ទៅកាន់ Citroen និង ៧០ ០០០អឺរ៉ុប (៨២ ០០០ដុល្លារ) សម្រាប់ថ្លៃសេវាច្បាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Corolla Cross តម្លៃជាង៣ម៉ឺនដុល្លារ លក់ដាច់មិនធម្មតានៅវៀតណាម

រថយន្ត Toyota Corolla Cross ដែល​ទើប​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​វៀតណាម​កាល​ពី​ដើម​ខែ​សីហា បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​រថយន្ត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ទាំង​១០​ប្រចាំ​ខែ​តុលា នៅ​ប្រទេស​វៀតណាម ដែល​បញ្ជាក់​បាន​ថា​រថយន្ត​ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ​ប្រមាណ ៣៥ ៤៤៤​ដុល្លារ នេះ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មិន​ធម្មតា​ឡើយ។

ខាង​ក្រោម​ជា​រថយន្ត​ទាំង​១០ ដែល​លក់​ចេញ​បាន​ច្រើន​ជាង​គេ​នៅ​វៀតណាម ៖

​១. Toyota Vios ៖ ៣ ៤៤៣គ្រឿង

២. Hyundai Accent ៖ ២ ២៣០គ្រឿង

៣. VinFast Fadil ៖ ១ ៨៥១គ្រឿង

៤. Hyundai i10 ៖ ១ ៧៥៩គ្រឿង

៥. Mitsubishi Xpander ៖ ១ ៦៨៣គ្រឿង

៦. Mazda CX-5 ៖ ១ ៦៧១គ្រឿង

៧. Ford Ranger ៖ ១ ៥៨៣គ្រឿង

៨. Toyota Corolla Cross ៖ ១ ៥៤៨គ្រឿង

៩. Kia Cerato ៖ ១ ៥២៨គ្រឿង

១០. Kia Seltos ៖ ១ ៤០២គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki យកឡាន Corolla មកដូរតែម ហើយដាក់លក់ថ្លៃជាងទៀត

ក្រុមហ៊ុន Suzuki បានប្រកាសតម្លៃនៃរថយន្តម៉ូដែល Swace ថ្មីរបស់ខ្លួន សម្រាប់ទីផ្សារប្រទេសអង់គ្លេស ដែលការពិតវាគឺជារថយន្ត Toyota Corolla Touring Sports ដូរតែមប៉ុណ្ណោះ។

មានលក់តែប្រភេទប្រើ Hybrid រថយន្ត Suzuki Swace ថ្មីនេះផ្តល់ជម្រើស ២ ម៉ូដែល គឺ Swace SZ-T និង Swace SZ5 ជាមួយនឹងតម្លៃចាប់ពី ៣៦ ៣៨០ដុល្លារ ថ្លៃជាងរថយន្ត Corolla Touring Sports ដល់ទៅ ១ ៥២០ដុល្លារឯណោះ ទោះបីជាពួកវាជារថយន្តដូចគ្នាក៏ដោយ។

Swace SZ-T ដែលជាប្រភេទ Base Model មានបំពាក់យ៉ាន់ Alloy ១៦អ៊ីញ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់, អេក្រង់កម្សាន្ត ៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, មុខងារកម្តៅនៅកៅអីមុខ និងលើដៃចង្កូត ព្រមទាំងមុខងារ Dynamic Radar Cruise Control ជាដើម។

ចំណែកឯ Swace SZ5 មានបន្ថែមមុខងារ Smart Door Locking, Simple-Intelligent Park Assist, សេនស័រចូលចតមុខក្រោយ, Blind Spot Monitor, Rear Cross Traffic Alert និងកន្លែងសាកថ្មឥតប្រើខ្សែ។

រថយន្ត Swace នេះប្រើម៉ាស៊ីន Hybrid ចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១២០សេះ និងម៉ូទ័រអគ្គិសនីមួយមានកម្លាំង ៧១សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៤,៤លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Kona អគ្គិសនីស៊េរីឆ្នាំ ២០២១ ប្ដូរមុខមាត់ថ្មី និងថែមបច្ចេកវិទ្យាថ្មី

ក្រោយ​ពី​បាន​បង្ហាញ​ចេញ​រថយន្ត Kona ស៊េរី​ឆ្នាំ ២០២១ រួច​មក ក្រុមហ៊ុន Hyundai បាន​បន្ត​បង្ហាញ​ចេញ​រថយន្ត​ Kona Electric (អគ្គិសនី) ស៊េរី​ឆ្នាំ ២០២១ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​មុខ​មាត់​បន្តិច​បន្តួច និង​បន្ថែម​បច្ចេកវិទ្យា​ថ្មី​ផង​ដែរ។

រូបរាង​ខាង​មុខ​បាន​បន្ថែម​នូវ​អំពូល​ភ្លើង និង​អំពូល​បំភ្លឺ​ពេល​ថ្ងៃ​ប្រភេទ LED ថ្មី​ដែល​ធ្វើ​ឲ្យ​សម្រស់​វា​ស្រស់​ស្អាត​ខុស​ប្លែក​ពី​មុន។ ​ផ្ទាំង​ប៉ាណា​ខាង​មុខ​ក៏​មាន​ផ្លាស់​ប្ដូរ​ការ​ឌីហ្សាញ​ថ្មី ហើយ​នៅ​ខាង​មុខ​មាន​បំពាក់​រន្ធ​សាក​ថ្ម​ផង​ដែរ។

រថយន្ត​ SUV អគ្គិសនី​ថ្មី​នេះ​ដំណើរ​ការ​អាគុយ​ដែល​មាន​ទំហំ​ផ្ទុក ៦៤គីឡូវ៉ាត់ម៉ោង និង​មាន​ម៉ូទ័រ​អគ្គិសនី​មួយ​ដែល​អាច​ផលិត​កម្លាំង​បាន​ ២០១​សេះ ហើយ​រថយន្ត​នេះ​អាច​បើកបរ​បាន​ចម្ងាយ​ប្រមាណ ៤៨៤​គីឡូម៉ែត្រ​ ពេល​សាក​ភ្លើង​ពេញ។ នៅ​ពេល​សាក​ភ្លើង​ជា​មួយ​ដុំ​សាក ៥០គីឡូវ៉ាត់ រថយន្ត​នេះ​អាច​សាក​ថ្ម​ពី ១០​% ឡើង​ទៅ ៨០% ដោយ​ប្រើ​ពេល ៦៤នាទី។

រថយន្ត​ Kona Electric គ្រប់​ប្រភេទ​ក៏​មាន​បំពាក់​នូវ​មុខងារ​សុវត្ថិភាព Hyundai SmartSense ដែល​ក្នុង​នោះ​មាន​មុខងារ​ជំនួយ​ការ​បើកបរ​ជា​ច្រើន​រួម​មាន​ Blind-Sport Collision-Avoidance Assist, Rear Cross-Traffic Collision-Avoidance Assist, Leading Vehicle Departure Alert, Safe Exit Warning, Rear Seat Alert, Smart Cruise Control ជា​មួយ​ Stop & Go, Lane Following Assist, Lane Keeping Assist, Intelligent Speed Limit Warning និង​ Driver Attention Warning ផង​ដែរ។

រថយន្ត Hyundai Kona Electric នឹង​ចេញ​លក់​លើ​ទីផ្សារ​មួយ​ចំនួន​ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ ដោយ​តម្លៃ​នៅ​មិន​ទាន់​បាន​បង្ហាញ​ចេញ​នៅ​ឡើយ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rezvani Hercules 6×6 បង្ហាញខ្លួនជាមួយតម្លៃចាប់ពី ២២ម៉ឺនដុល្លារ (មានវីដេអូ)

Rezvani បានបញ្ចេញម៉ូឌែលថ្មី Hercules 6×6 ដែលអោយឈ្មោះថា “god of all trucks ”។ រូបរាងរបស់វាមើលទៅដូច Jeep Gladiator ដែលយកលំនាំតាមរថយន្ត Rezvani Tank ប៉ុន្តែបន្ថែមទ្រុងក្រោយប្រវែង ២ ៤៣៨ មីលីម៉ែត្រ និងកង់៤នៅខាងក្រោយ។

រថយន្តនេះ បំពាក់ដោយដំបូលដែលមានរបាភ្លើង LED នៅខាងលើ ដែលមានភាពខុសប្លែកពីគេ និងមានកាងលម្អ Sport bar ដែកពណ៌បែបលោហៈធាតុ Broze។ បើនិយាយពីកង់វិញ គឺមានទំហំរហូតដល់ទៅ ៣៧ អុីញ សម្រាប់បើកបរផ្លូវលំបាកដោយគ្មានបញ្ហា។ និយាយពីផ្នែកខាងក្រៅគឺពិតជាស្អាត និងអំណាចខ្លាំងណាស់ គួរអោយចាប់អារម្មណ៌ ហើយកាប៊ីនខាងក្នុងវិញបំពាក់ជាមួយអេក្រង់កំសាន្ត ៩អុីញ មានមុខងារ Apple CarPlay។

កម្លាំងម៉ាសុីនវិញគឺមានជម្រើសទៅតាមតម្រូវការដូចជា ម៉ាស៊ីន ៣,៦ លីត្រ ប្រភេទ Pentastar ស៊ីឡាំង៦ ផ្តល់ថាមពលកម្លាំង ២៨៥សេះ និងកម្លាំងរមួយ ៣៥៣ញូតុនម៉ែត្រ ឬម៉ាស៊ីន ៣,០លីត្រ សន្សំសំចៃជាង ដោយផ្តល់ថាមពលកម្លាំង ២៦០សេះ និងកម្លាំងរមួល៦០០ញូតុនម៉ែត្រ។ ហើយបើចង់បានកម្លាំងខ្លាំងដាច់គេតែម្តង អាចធ្វើការកុម្ម៉ង់ជម្រើស ៦,៤លីត្រ HEMI ស៊ីឡាំង៨ ថាមពលកម្លាំង ៥០០សេះ លើសពីនេះទៀត បើនៅតែស្ទើរទៀតអាចធ្វើការកុម្ម៉ង់ ម៉ាស៊ីន ៦,២លីត្រ ស៊ីឡាំង៨ ប្រើប្រាស់ម៉ាស៊ីនកម្លាំង Dodge Challenger SRT Demon តែម្តង។

ចំពោះប្រព័ន្ធកំណត់ការបើកបរវិញ គឺអាចធ្វើការបញ្ជារប្រភេទ 6×2, 6×4 និង 6×6 បានផងដែរ។ កាន់តែពិសេសគឺវាមានបំពាក់ជាមួយប៉ូមប្រភេទ Fox racing និង Dana 60 axles ដែលមានមុខងារ air lockers។ ប្រសិនបើប្រភេទស្តង់ដារមិនទទួលបានការចាប់អារម្មណ៌ទេនោះ ប្រភេទ Millitar Edition គឺដឹងតែពេញចិត្តស្តូកហើយ ដែលមានលក្ខណៈពិសេសៗដូចជា៖ ប្រព័ន្ធការពារគ្រាប់ Kevlar Armor, កញ្ចក់បាញ់មិនមុត, អាចបើកពេលកង់បែក, ប្រព័ន្ធការពារការវាយលុកផ្សេងទៀតជាច្រើន។ ទាក់ទងពីតម្លៃរបស់វាគឺមានចាប់ពី ២២៥ ០០០ដុល្លារ រហូតដល់ ៣២៥ ០០០ដុល្លារសម្រាប់ Military Edition។

វិដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Eclipse Cross ២០២១ ផ្លាស់ប្តូរមុខ តម្លៃជាង២ម៉ឺន នៅអូស្ត្រាលី

ក្រុមហ៊ុន Mitsubishi បានធ្វើការប្រកាសជាផ្លូវការនូវតម្លៃ និងលក្ខណៈពិសេសរបស់ម៉ូឌែល Eclipse Cross ២០២១ នៅប្រទេសអូស្ត្រាលី មាន៤ជម្រើសសម្រាប់អតិថិជនគឺប្រភេទ ES, LS, Aspire និង Exceed ដែលមានតម្លៃចាប់ពី ២២ ០៧៦ ដុល្លារ រីឯ​ប្រភេទកណ្តាលមានតម្លៃចាប់ពី ២៣ ៧៥៣ដុល្លារ ដល់ ២៥ ៥០២ដុល្លារ និងប្រភេទខ្ពស់បំផុតតម្លៃ ២៧ ៩០៧ដុល្លារ។

ម៉ូឌែលនេះបំពាក់ជាមួយម៉ាស៊ីន ១,៥លីត្រ Turbocharged ស៊ីឡាំង ៤ ថាពលកម្លាំង ១៤៧សេះ និងកម្លាំងរមួល ២៥០ញូតុនម៉ែត្រ ប្រើប្រាស់ប្រភេទបើកបរកង់មុខ ប្រអប់លេខ CVT។ សម្រាប់ Eclipse Cross ២០២១នេះ មានថាសកង់ទំហំ ១៨អុីញ អំពូលភ្លើងបំភ្លឺពេលថ្ងៃ LED អេក្រង់កំសាន្តទំហំ ៨អុីញ អាចភ្ជាប់ជាមួយទូរស័ព្ទ Bluetooth ប្រព័ន្ធបញ្ជារតាមសម្លេង  កាម៉េរ៉ាក្រោយ រួមជាមួយប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដូចជា forward collision mitigation, active stability control, active traction control, active yaw control និង hill-start assist។

អតិថិជនដែលធ្វើការជ្រើសរើសយកប្រភេទខ្ពស់ អាចទទួលបានចង្កៀងមុខ LED ដំបូលបើកខាងលើ កៅអីស្បែកអាចបញ្ជារដោយថាពលអេឡិចត្រូនិចនៅផ្នែកខាងមុខ មានអេក្រង់លើកញ្ចក់ Head-up Display។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ជឿជាក់ខ្លាំង ហ៊ានយកឡាន RAV4 មកដាក់ប្រៀបធៀប

អតិថិជន​ដែល​បាន​ទៅ​កាន់​ហាង​លក់​រថយន្ត Nissan ​នៅ​សហរដ្ឋអាមេរិក ​នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​ ​នឹង​មាន​​ឱកាស​បើកបរ​សាក​ល្បង​រថយន្ត Toyota RAV4 ពេល​ដែល​ពួក​គេ​ចង់​ទិញ​រថយន្ត​ Nissan Rogue ជំនាន់​ថ្មី។

នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ថ្មី​មួយ​របស់ Nissan ដើម្បី​ឲ្យ​អតិថិជន​អាច​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​រថយន្ត​ Nissan Rogue របស់​ខ្លួន ជា​មួយ​នឹង​រថយន្ត Toyota RAV4។ Nissan ជឿជាក់​ថា​អតិថិជន​នឹង​ភ្ញាក់ផ្អើល​នឹង​លក្ខណៈ​ពិសេស​របស់ Nissan Rogue ពេល​ប្រៀប​ធៀប​នឹង Toyota RAV4 ហើយ​អាច​មាន​អារម្មណ៍​ចង់​ទិញ​រថយន្ត​ Nissan កាន់​តែ​ខ្លាំង។

យ៉ាងណាក្ដី​ខាង Toyota បាន​ធ្វើ​ការ​​ឆ្លើយ​តប​នឹង​យុទ្ធសាស្ត្រ​របស់ Nissan ដោយ​បាន​និយាយ​ដូច​នេះ​​​ថា ៖ “​យើង​ជឿជាក់​ថា​ហាង​លក់ និង​អតិថិជន​របស់​គេ នឹង​កោត​សរសើរ​គុណភាព គុណ​តម្លៃ និង​មុខងារ​សុវត្ថិភាព​ដែល​មាន​លើ​រថយន្ត RAV4 ដែល​ជា​ SUV លក់​ដាច់​ជាង​គេ​នៅ​សហរដ្ឋអាមេរិក។”

រថយន្ត Nissan Rogue ជំនាន់​ថ្មី មាន​ដាក់​លក់​តម្លៃ​ចាប់​ពី ២៥ ៧០០​ដុល្លារ នៅ​សហរដ្ឋអាមេរិក ​ខណៈ​ដែល​រថយន្ត RAV4 ស៊េរី​ឆ្នាំ ២០២១ គឺ​មាន​តម្លៃ​ចាប់​ពី ២៦ ១០០​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+