ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Fe ឆ្នាំ២០២១ បង្ហាញមុខផ្លូវការ ថែមប្រភេទសាកភ្លើងថ្មី

ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត Santa Fe ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយវាទទួលបានការឌីហ្សាញថ្មីហំជាងមុន គួបផ្សំនឹងប៉ាណាមុខធំជាងមុន ហើយចង្កៀងមុខក៏បានផ្លាស់ប្តូរស្ទីលផងដែរ។

អ្វីដែលផ្លាស់ប្តូរខ្លាំងបំផុតគឺនៅកាប៊ីនខាងក្នុង ដោយ Santa Fe បានបំពាក់តាប្លូផ្នែកកណ្តាលថ្មី, ប៊ូតុងចុចដាក់លេខ, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, ក្រង់កម្សាន្ត ៨អ៊ីញមកស្តង់ដារ និងប្រព័ន្ធសំឡេង Harman-Kardon ផងដែរ។

រថយន្ត SUV ខាងលើមានបំពាក់ម៉ាស៊ីនស្តង់ដារថ្មី គឺចំណុះ ២,៥លីត្រ Smartstream ទំហំ ៤ស៊ីឡាំង ដែលជំនួសម៉ាស៊ីនចំណុះ ២,៤លីត្រ។ វាដំណើរការដោយប្រអប់លេខអុតូ ៨វគ្គ ដែលមានកម្លាំងសរុប ១៩១សេះ។ អតិថិជនក៏អាចជ្រើសរើសម៉ាស៊ីនខ្លាំងជាងនេះ គឺចំណុះ ២,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧៧សេះ។

ជាមួយគ្នានេះដែរ Hyundai ក៏ផ្តល់ជម្រើសម៉ាស៊ីន Plug-in Hybrid ថ្មី ចំណុះ ១,៦លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និង កញ្ចប់អាគុយ lithium-ion កម្លាំង ១,៥គីឡូវ៉ាត់ម៉ោងមួយ ដែលបង្កើតកម្លាំងបានសរុប ២២៥សេះ ដំណើរការដោយប្រព័ន្ធប៉ុងពីរ AWD។

ចំពោះផ្នែកសុវត្ថិភាពវិញ វាមានបំពាក់មុខងារដូចជា Forward Collision Avoidance-Assist System with Cyclist and Junction-Turning Detection, Parking Collision Avoidance Assist, Highway Drive Assist, Lane Following Assist, Smart Cruise Control System with Road Curve Control និង Smaht Pahk ផងដែរ។

រថយន្ត Hyundai Santa Fe ឆ្នាំ២០២១ នឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នាចុងឆ្នាំ២០២០ នេះតែម្តង ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនៅពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនចាំបាច់ទាល់តែមានឡានទំនើប ទើបអាចមានរបស់មួយនេះ

សេនស័រចតរថយន្ត គឺជាឧបករណ៍ដែលបំពាក់នៅលើផ្នែកខាងមុខ ឬខាងក្រោយនៃរថយន្ត សម្រាប់ផ្តល់សញ្ញា និងសម្លេង ដល់អ្នកបើកបរនៅពេលធ្វើការចត ឬថយរថយន្ត​។ជាមួយគ្នានេះដែរ មានរថយន្តខ្លះបានបំពាក់ សេនស័រចតរថយន្តមកជាមួយ រថយន្តខ្លះទៀតពុំបានបំពាក់មកជាមួយឡើយ។ ប៉ុន្តែប្រសិនបើគ្មានទេ យើងក៏អាចធ្វើការបំពាក់ដោយខ្លួនឯងបាន ក្នុងនោះដែរ ខេមបូអូតូ សូមណែនាំ សេនស័រសម្រាប់ចតរថយន្ត ពេញនិយមបំពាក់លើរថយន្តម៉ាក Steelmate ព្រោះថាសេនស័រនេះផ្តល់ជូនលោកអ្នកដូចជា៖

  • មានតម្លែសមរម្យ
  • មានភាពទំនើប និងទាន់សម័យ ដោយផ្តល់សញ្ញាជាសំឡេង ជាមួយអេក្រង់ LED សម្រាប់បង្ហាញ នៅពេលធ្វើការចត ឬថយរថយន្ត
  • មានសេនស័ររហូតដល់ ៨គ្រាប់ អាចបំពាក់បានទាំងខាងមុខ និងក្រោយ
  • អាចបាញ់គ្រប់ពណ៍ តម្រូវតាមរថយន្តលោកអ្នក
រថយន្តគំរូដែលបានបំពាក់ សេនស័រសម្រាប់ចតរថយន្ត

សេនស័រចតរថយន្ត Steelmate នេះផងដែរក៏មានការនាំចូល ដោយអ្នកឯកទេសបំពាក់គ្រឿងរថយន្ត អាយខា – iCarអាយខា – iCar ក៏មានគ្រឿងបំពាក់រថយន្តជាច្រើនទៀត និងសំបូរបែបជាងគេ ផ្តល់ជូនទាំងតម្លៃ សេវាកម្ម និងទំនុកចិត្តខ្ពស់បំផុត។

ដើម្បីអោយកាន់តែជ្រាបច្បាស់លោកអ្នកអាចនាំយករថយន្តរបស់លោកអ្នកទៅកាន់ អាយខា – iCar ដោយផ្ទាល់តាមរយៈអាសយដ្ឋាន ផ្ទះលេខ២៧-២៨​ ផ្លូវលេខ៦០៨ ខាងលិចរង្វង់មូលទួលគោក ១៥០ម៉ែត្រ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ: ០៧៨ ៩៦០ ០០០ / ០៩៦ ៥៩៦​ ០០០០ / ០៩៧ ៥៩៦ ០០០០ នឹងទំព័រហ្វេសប៊ុកផ្លូវការ​ អាយខា – iCar

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Mustang Mach 1 ថ្មី នឹងមានលក់នៅទូទាំងពិភពលោក

ក្រុមហ៊ុន Ford បានបញ្ជាក់ថា រថយន្ត Mustang Mach 1 ស៊េរីឆ្នាំ២០២១ នឹងមានលក់នៅទូទាំងពិភពលោកតែម្តង។

រថយន្ត Ford Mustang Mach 1 នឹងក្លាយជាអ្នកមកជំនួសតំណែង Shelby GT350 និង GT350R ដែលកំពុងឈានចូលនិវត្តន៍។

មិនតែប៉ុណ្ណោះ ថ្មីៗនេះគេបានប្រទះឃើញគំរូរថយន្ត Mustang Mach 1 ប្រើចង្កូតស្តាំថែមទៀតផង ដែលបង្ហាញថា វាក៏នឹងមានលក់សម្រាប់ទីផ្សារប្រើរថយន្តចង្កូតស្តាំ ដូចជា អូស្ត្រាលី និងអង់គ្លេស ជាដើមដែរ។

គួរឲ្យដឹងថា រថយន្ត Mustang Mach 1 នឹងបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ Coyote V8 មានកម្លាំង ៤៨០សេះ ស្មើនឹងម៉ូដែល Mustang Bullitt ដែរ។ ប្រអប់លេខដែលប្រើលើ Mach 1 គឺជាលេខដៃ ៦វគ្គ ប្រភេទ Tremec ដែលមានមុខងារ Rev-matching ឬ ប្រអប់លេខអូតូ ១០វគ្គផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tesla បង្ហោះទៅអាវកាស ពេលនេះដល់ណាហើយ?

រថយន្ត Tesla Roadster ជំនាន់ទី១ ដែលលោក Elon Musk បានបាញ់បង្ហោះតាមផ្ការណបទៅអាវកាស កាលពី ២ឆ្នាំកន្លះមុន ពេលនេះបានហោះទៅដល់ក្បែរភពអង្គារហើយ។

ក្រុមហ៊ុន SpaceX បានបញ្ជាក់ថា រថយន្ត Roadster និងអ្នកដំណើរ Starman ដែលបានពាក់អាវគំរូរបស់ SpaceX បានធ្វើដំណើរដល់ក្បែរភពអង្គារហើយ គិតត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។ ទោះជាយ៉ាងណា រថយន្ត Tesla Roadster នោះមិនទាន់បានប៉ះដីភពអង្គារឡើយ ព្រោះតែវាកំពុងស្ថិតនៅចម្ងាយប្រហែល ៥លានម៉ាយ៍ ឬ ៨លានគីឡូម៉ែត្រ ពីភពអង្គារ។

គិតរហូតមកទល់ពេលនេះ Starman និង Tesla Roadster ស្ថិតនៅជិតភពអង្គារជាងភពផែនដី ព្រោះឥឡូវនេះបើគិតទៅ វាស្ថិតនៅចម្ងាយ ៣៧លានម៉ាយ៍ ឬ ៥៩លានគីឡូម៉ែត្រពីភពផែនដី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡានពេញនិយមនៅវៀតណាម មាន២ជាម៉ាកឡានវៀតណាម

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ ចំនួន​លក់​របស់​រថយន្ត​ជា​ច្រើន​ម៉ូដែល​ក្នុង​ប្រទេស​វៀតណាម​មាន​កំណើន​កើន​ឡើង​ខ្លាំង​បើ​ប្រៀប​ធៀប​នឹង​ខែ​សីហា ដោយ​សារ​ការ​ដាក់​ចេញ​នូវ​ប្រូម៉ូសិន​ពិសេស​ជា​ច្រើន។ ខាង​ក្រោម​ជា​រថយន្ត​ដែល​លក់​ដាច់​បាន​ច្រើន​ជាង​គេ​នៅ​ខែ​សីហា ៖

១. Toyota Vios ៖ ២ ៩១២​គ្រឿង (កើន​ ៧៥៩​គ្រឿង)

២. Hyundai Accent ៖ ១ ៨១៧ (កើន ៤២៤គ្រឿង)

៣. Hyundai Tucson ៖ ១ ៦៧១​គ្រឿង (កើន​ ១ ០៤៨​គ្រឿង)

៤. VinFast Fadil ៖ ១ ៥១៥គ្រឿង (កើន ៦៦៦គ្រឿង)

៥. Ford Ranger ៖ ១ ៥០០​គ្រឿង (កើន ៣៩១គ្រឿង)

៦. Hyundai Santa Fe ៖ ១ ៤៩១គ្រឿង (កើន ៧៧៩គ្រឿង)

៧. Mitsubishi Xpander ៖ ១ ៤៧០គ្រឿង (៥២៧គ្រឿង)

៨. Hyundai Grand i10 ៖ ១ ៣១៣គ្រឿង (កើន ២២៥គ្រឿង)

៩. Vinfast Lux SA2.0 ៖ ១ ៣០៧គ្រឿង (កើន ៩៥៨គ្រឿង)

១០. Mazda CX-5 ៖ ១ ២៦៧គ្រឿង (កើន ២០៤គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar បញ្ចុះតម្លៃឡានពីរម៉ូដែលនេះមិនចេះតិចពាន់ដុល្លារ ដើម្បីបង្កើនការលក់

ក្រុមហ៊ុន Jaguar បាន​អនុវត្តន៍​យុទ្ធសាស្ត្រ​ទម្លាក់​ថ្លៃ​រថយន្ត​ Sedan ស៊េរី​ថ្មី​របស់​ខ្លួន ម៉ូដែល Jaguar XF និង​ម៉ូដែល​ Jaguar XE សម្រាប់​ទីផ្សារ​ចក្រភព​អង់គ្លេស ដោយ​ម៉ូដែល​នីមួយៗ​ចុះ​ថ្លៃ​រាប់​ពាន់​ដុល្លារ​ឯណោះ។

រថយន្ត​ XF ស៊េរី​ឆ្នាំ ២០២១ នា​ពេល​នេះ​គឺ​មាន​តម្លៃ​​ចាប់​ពី ៣២ ៥៨៥​ផោន (​តម្លៃ​​ស៊េរី​​មុន ៣៤ ៩៩៥​​ផោន) ខណៈ​ដែល​រថយន្ត​ XE ស៊េរី​ថ្មី​មាន​តម្លៃ​ចាប់​ពី ២៩ ៣៦៥​ផោន (តម្លៃ​ស៊េរី​មុន ៣៤ ៦០០​ផោន)។ តម្លៃ​នេះ​គឺ​ធូរ​ជាង​គូ​ប្រជែង​ច្រើន​ដោយ​ BMW 5-Series គូ​ប្រជែង​របស់​ XF មាន​តម្លៃ​ចាប់​ពី ៣៨ ៦០០​ផោន ខណៈ​រថយន្ត​ 3-Series គូ​ប្រជែង​របស់ XE មាន​តម្លៃ​ចាប់​ពី ៣១ ១១០​ផោន។

នាយក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន Jaguar បាន​និយាយ​ថា​ការ​​យុទ្ធសាស្ត្រ​ដាក់​តម្លៃ​លក់​ធូរ​ជាង​ស៊េរី​មុន​នេះ​គឺ​មាន​ផ្ដាច់​មុខ​សម្រាប់​តែ​ម៉ូដែល XE និង​ម៉ូដែល XF ប៉ុណ្ណោះ ដោយ​សង្ឃឹម​ថា​នឹង​អាច​ជួយ​បង្កើន​ចំនួន​លក់៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសបន្ទាន់! ទំព័រផ្លូវការរបស់ BYD Cambodia ត្រូវបានជនអនាមិកគ្រប់គ្រង

សេចក្តីប្រកាសព័ត៌មាន៖  ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក (HUAN YA HE ZHONG (CAMBODIA) TRADING CO., LTD) សូមប្រកាសជូនដំណឹងដល់សាធារណៈជនអោយបានជ្រាបថា ហ្វេសបុកផ្លូវការ (FACEBOOK PAGE) របស់យើងឈ្មោះ BYD Cambodia ត្រូវបានគ្រប់គ្រងដោយជនអនាមិក (HACKER) ចាប់តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។

ដូចនេះ ហ្វេសបុកផេកឈ្មោះ BYD Cambodia មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ទេ ចាប់ពីថ្ងទី១៨ ខែកញ្ញា ឆ្នាំ២០២០ តទៅ។ ក្រុមហ៊ុននឹងមិនទទួលខុសត្រូវរាល់សកម្មភាពទាំងអស់របស់ផេកខាងលើឈ្មោះ BYD Cambodia ឡើយ។

ក្រុមហ៊ុន និងប្រកាសនៅពេលដែលយើងមានហ្វេសបុកផេកថ្មីជាផ្លូវការ។ សូមសាធារណៈជនទាំងអស់ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ។

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram ចេញភីកអាប់ប្រភេទតូច នៃម៉ូឌែល Ram 700 សេរ៊ីឆ្នាំ ២០២១

Ram​ ប្រកាសចេញរថយន្តប្រភេទភីកអាប់ធន់តូច Ram 700​ សេរ៊ីឆ្នាំ ២០២១ សម្រាប់ទីផ្សារសហរដ្ឋអាមេរិចខាងត្បូង និងប្រទេសម៉ិកស៊ិកូ ដើម្បីបំពេញតម្រូវការអ្នកដែលមិនលទ្ធភាព ឬតម្រូវការរថយន្តភីកអាប់ធន់ធំ​ ហើយ Ram 700 ​មានរូបរាងដូចរថយន្ត Fiat Strada ខុសតែការលេងនៅផ្នែកខាងមុខប៉ុណ្ណោះ។

រថយន្ត Ram 700 សេរ៊ីឆ្នាំ ២០២១ មានជម្រើសទ្វា ២ប្រភេទគឺទ្វា២ និងទ្វា​៤ ក្នុងនោះដែរក៏មានជម្រើសម៉ូឌែល ៣ប្រភេទគឺ SLT, Big Horn និង Laramie។ សម្រាប់កម្រិតទាប ប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៤លីត្រ កម្លាំង ៨៤ សេះ និងកម្រិតខ្ពស់ បំពាក់ម៉ាស៊ីនចំណុះ ១,៣លីត្រ ប្រើប្រាស់ទ័របូជំនួយ  ផ្តល់កម្លាំង ៩៨សេះ និងប្រើប្រអប់លេខអូតូ ៥វគ្គ។

សម្រាប់ស្តង់ដាសហរដ្ឋអាមេរិច Ram 700 ម៉ូដែល Laramie បំពាក់ជាមួយ ចង្កៀងមុខប្រភេទអំពូល LED រីឯខាងក្នុង ម៉ូដែល Big Horn និង Laramie បានបំពាក់ជាមួយ អេក្រង់កម្សាន្តទំហំ ៧អ៊ីញ មានមុខងារ Apple Carplay និងAndroid Auto។

នៅពេលនេះ ​មិនទាន់មានការបញ្ជាក់ថា FCA និងធ្វើការលក់ Ram 700 ឬត្រកូលបងប្អូនបង្កើត Fiat Strada នៅសហរដ្ឋអាមេរិចនៅឡើយទេ ដោយពួកគេផ្តោតសំខាន់លើទីផ្សារអាមេរិចខាងជើងដែលនឹងផលិតនៅទីក្រុង Betim ប្រទេសប្រេស៊ីល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងស្ថានភាពភ្លៀងបែបនេះ តើគួរជ្រើសរើសភ្លើងបំភ្លឺផ្លូវប្រភេទណា ដែលសាកសមសម្រាប់យានយន្តរបស់អ្នក?

ការធ្វើដំណើរនៅលើដងផ្លូវក្នុងរដូវភ្លៀង ពិតជាមានផលវិបាកខ្លាំងជាមួយលក្ខណ:ផ្សេងៗ​ ដូចជា ផ្លូវរអិល ពិបាកក្នុងការមើលកញ្ចក់មុខក្រោយ ឬមើលផ្លូវខាងមុខពុំច្បាស់​ ដែលបណ្តាលមកពី ភ្លើងបំភ្លឺផ្លូវមិនអាចកាត់ទឹកភ្លៀង និងបាច់ពន្លឺបានល្អ។

ថ្ងៃនេះដែរ ខេមបូ​ អូតូ នឹងនាំមកនូវអ្នកឯកទេសក្នុងការបំភ្លឺផ្លូវ iRay Standard​ ជាប្រភេទអំពូលភ្លើងគុជ ដែលមុខងារច្រើនប្រភេទ ដូចជា:

  • កំណត់កំពស់ពន្លឺត្រឹមត្រូវ មិនចាំងដល់ភ្នែកអ្នកដទៃ
  • ភ្លើងភ្លឺពណ៍ថ្ងៃលេខកូដ 5500K កាត់ទឹកភ្លៀងបានល្អ
  • ដុំភ្លើងភ្លឺលឿន កំលាំង ៥៥វ៉ាត់ ធន់នឹងការជ្រាបទឹក
  • កំរិតពន្លឺភ្លឺដិតច្បាស់ល្អ កាត់ជាបន្ទាត់ស្មើ
  • បាច់ពន្លឺមានទទឹងធំ ភ្លឺលាតពេញដងផ្លូវ
  • ងាយក្នុងការតម្លើង ដោយប្រើបច្ចេកទេសដំឡើងដោយប្រើម៉ាស៊ីនបកចង្កៀង និងម៉ាស៊ីនចាក់កាវ ដែលទទួលបានប្រសិទ្ធភាពខ្ពស់
រថយន្តគំរូដែលបានបំពាក់អំពូលភ្លើងគុជ iRay Standard
រថយន្តគំរូដែលបានបំពាក់អំពូលភ្លើងគុជ iRay Standard

បន្ថែមពីនេះ លោកអ្នកនឹងទទួលបាននូវការថែមជូនស្នប់កង់មួយគ្រឿងភ្លាមៗ និងការធានាជូនរយះពេល ២ឆ្នាំ ពីអ្នកឯកទេសបំពាក់គ្រឿងរថយន្ត អាយខា – iCar។ អាយខា – iCar ក៏មានគ្រឿងបំពាក់រថយន្តជាច្រើនទៀត និងសំបូរបែបជាងគេ ផ្តល់ជូនទាំងតម្លៃ សេវាកម្ម និងទំនុកចិត្តខ្ពស់បំផុត។

រថយន្តគំរូដែលបានបំពាក់អំពូលភ្លើងគុជ iRay Standard
រថយន្តគំរូដែលបានបំពាក់អំពូលភ្លើងគុជ iRay Standard

ដើម្បីអោយកាន់តែជ្រាបច្បាស់លោកអ្នកអាចនាំយករថយន្តរបស់លោកអ្នកទៅកាន់ អាយខា – iCar ដោយផ្ទាល់តាមរយៈអាសយដ្ឋាន ផ្ទះលេខ២៧-២៨​ ផ្លូវលេខ៦០៨ (ខាងលិចរង្វង់មូលទួលគោក ១៥០ម៉ែត្រ)។ ទំនាក់ទំនងតាម: ទូរស័ព្ទលេខ: ០៧៨ ៩៦០ ០០០ / ០៩៦ ៥៩៦​ ០០០០ / ០៩៧ ៥៩៦ ០០០០ និងទំព័រហ្វេសប៊ុកផ្លូវការ​ អាយខា – iCar

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការសម្ពោធជាផ្លូវការនូវរថយន្ដ New Toyota Hilux Revo ស៊េរីថ្មីឆ្នាំ២០២១

កាលពីរាត្រីថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែល​ជា​ក្រុមហ៊ុន​​ទទួលបានសិទ្ធនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានរៀបចំព្រឹត្តិការណ៍ផ្សាយផ្ទាល់នៃកម្មវិធីសម្ពោធជាផ្លូវការនូវ រថយន្ដ New Toyota Hilux Revo Rally ស៊េរីថ្មី ឆ្នាំ២០២១ ក្រោមអធិបតី លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) និងលោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយក ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។

អ្វីដែលកាន់តែពិសេសបំផុតទៀតនោះ រថយន្តដ៏ស្រស់សង្ហារ Toyota Hilux Revo Rally ២០២១ នេះ មានតម្លៃត្រឹមតែ ៥២ ៥០០ ដុល្លាសហរដ្ឋអាមេរិក តែប៉ុណ្ណោះ (លើកលែង ពណ៌សកាំម៉ៃ) អតិថិជនក៏អាច​រីករាយជាមួយនឹងសេវាបង់រំលោះជាមួយក្រុមហ៊ុន។​ ម៉ូឌែលថ្មីនេះមានពណ៌ជ្រើសរើសដូចជា ត្រេអ៊ី ពណ៌ទឹកប៊ិចបែបស្ព័រ ពណ៌ក្រហមបែបស៊ីវិល័យ ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ទឹកប្រាក់ ពណ៌ប្រផេះ និង ពណ៌ខ្មៅផ្លេក។ ចំណែករថយន្ត Toyota Hilux Revo Premium ២០២១ វិញ មានតម្លៃត្រឹមតែ ៤៩ ៩០០ ដុល្លាសហរដ្ឋអាមេរិក តែប៉ុណ្ណោះ (លើកលែង ពណ៌សកាំម៉ៃ)។

លោក​ ហ៊ីរ៉ូ​យូ​គិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញ​ឲ្យដឹងថា នេះគឺជា មោទនភាពសម្រាប់ ក្រុមហ៊ុនតូយ៉ូតា​​ (ខេមបូឌា) ដែលបាននាំយកមកនូវរថយន្ដ​ New Toyota Hillux Revo Rally ស៊េរីឆ្នាំ​២០២១ ចូលក្នុងទីផ្សារប្រទេសកម្ពុជាស្រប​ពេល​​ដែល​​សន្ទុះ​នៃ​ការ​ប្រើប្រាស់​យាន​យន្ដ​ក្នុង​ប្រទេស​កំពុងតែ​មានការកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ លោកអគ្គនាយក បានបន្ថែមទៀតថា Hilux Revo Rally គឺជារថយន្ដប្រភេទ Pick Up ដែលត្រូវបានផលិតឡើងក្រោមការខិតខំប្រឹងប្រែង របស់រោងចក្រតូយ៉ូតា ក្នុងការអភិវឌ្ឍន៍ កែច្នៃ និងធ្វើឲ្យប្រសើរឡើង ទាំងផ្នែកបច្ចេកវិទ្យា គុណភាព សុវត្ថិភាព និងផាសុកភាព ដើម្បីផ្ដល់នូវអ្វីដែលថ្មីនិងកាន់តែពិសេសជូនដល់អតិថិជន។ ​ រថយន្ដនេះពិត​ជា​សក្តិសមឥតខ្ចោះសម្រាប់​ប្រតិបត្តិការ​អាជីវកម្មនានានិង​ជាដៃគូដ៏ល្អឥតខ្ចោះក្នុងការ​ធ្វើ​ដំណើរ​គ្រប់កាលៈទេសៈ។ ​ ស្របពេលជាមួយគ្នានេះ លោកអគ្គនាយកក៏បានប្រកាសជាផ្លូវការនូវសេវាកម្មថ្មីមួយទៀតរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) គឺសេវាកម្មជួល​រថយន្ត​លក្ខណៈព្រីមៀម Toyota Rent+។

សេវាកម្មនេះ  លោកអ្នកអាចជ្រើសរើសរថយន្តថ្មី​គ្រប់ម៉ូឌែលដែលមាននៅក្នុងក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ក៏ដូចជារថយន្តមួយទឹកដែលមានការធានាគុណភាពពី Toyota Plus ហើយលោកអ្នកអាចជ្រើសរើសរយៈពេលប្រើប្រាស់ចាប់ពី១ឆ្នាំទៅ៥ឆ្នាំ ឬតាមរយៈចម្ងាយបើក​បរ។ សេវាកម្មនេះផ្តល់ជូន រថយន្តថ្មីគ្រប់ម៉ូឌែល ការថែទាំនិងជួសជុលផ្សេងៗ កញ្ចប់ធានារ៉ាប់រង ការចុះបញ្ជីរថយន្ត​ការបង់ពន្ធប្រចាំឆ្នាំ ប្រព័ន្ធGPS ព្រមទាំងកម្មវិធីទូរស័ព្ទសម្រាប់តាមដានរថយន្ត។ ក្រុមហ៊ុនជឿជាក់ថាសេវាកម្ម Toyota Rent+ នឹងផ្តល់ជូនអតិថិជន ឲ្យទទួលបានភាពងាយស្រួលក្នុងការប្រើប្រាស់រថយន្តដែលមាន គុណភាពខ្ពស់ និងសក្តិសម ទៅនឹងការរស់នៅប្រចាំថ្ងៃរបស់លោកអ្នក។

លក្ខណៈពិសេសៗ នៃរថយន្ត New Toyota Hilux Revo Rally ស៊េរីថ្មីឆ្នាំ ២០២១ មានដូចជា៖

១. រូបរាងផ្នែកខាងក្រៅថ្មីប្រកបដោយភាពទាក់ទាញ៖

  • កាង និងស៊ុមប៉ាណាមុខរចនាថ្មី
  • ចង្កៀង Bi-Beam LED Project  ភ្ជាប់ជាមួយអំពូល Daytime Running Light
  • ចង្កៀងកាត់អ័ព្ទ LED និង កាតាប៊ូ រចនារូបរាងថ្មីកាន់តែទាន់សម័យ
  • ភ្លើងស្តុបក្រោយប្រភេទ LED រចនាភ្លឺបែបខ្សែប្រណិតមានគុណភាពខ្ពស់
  • កាងការពារបាតមុខ​
  • ថាសកង់អាលុយមីញ៉ូមទំហំ ១៨អុីញ
  • កាងលម្អឃ្លុបក្រោយដឹកទំនិញឬSport Bar និងមានអំពូល LED 3គ្រាប់សំរាប់បំភ្លឺកន្លែងផ្ទុកទំនិញ

២. ផ្នែកខាងក្នុងដ៏ទំនើប៖

  • កៅអីស្បែករចនាពីរពណ៌
  • អំពូលលម្អប្រភេទ LED បង្កប់ក្នុងទ្វាររថយន្តទាំង4 រំលេចចេញដូចបន្ទាត់
  • អេក្រង់ព័ត៌មាន និងកុងទ័ររចនាថ្មី
  • ប្រព័ន្ធកំសាន្ត Touch-screen ៨អុីញ មានមុខងារសំបូរបែប ដែលអាចភ្ជាប់ជាមួយ Smart Phone (Android Auto & Apple CarPlay) កាន់តែងាយស្រួល និងទូលំទូលាយ
  • ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិ
  • ម៉ាស៊ីនត្រជាក់​មុខ​ និងម៉ាស៊ីនត្រជាក់អ្នកដំណើរខាងក្រោយ

៣. ផ្នែកម៉ាស៊ីន៖

ម៉ាស៊ីនរបស់រថយន្តតូយ៉ូតា Hilux Revo Rally ២០២១ ត្រូវបានអភិវឌ្ឍន៍ថ្មីឲ្យកាន់តែប្រសើរឡើង៖

  • ម៉ាស៊ីន GD ទំហំស៊ីឡាំង ២,៨លីត្រ
  • កំលាំងម៉ាស៊ីន ២០១សេស និងកំលាំងរមួលទាញរហូតដល់500 ញូតុន
  • សន្សំសំចៃម៉ាស៊ូតបាន៤%បន្ថែម ស៊ីតិចជាងសេរ៊ីឆ្នាំ២០២០
  • ប្រអប់លេខ ៦ វគ្គអូតូ មានសមត្ថភាពប្តូរលេខបែបស្ព័រថែមថយដោយការបញ្ជាពីចង្កឹះលេខ

៤. ប្រព័ន្ធសុវត្ថិភាព៖

ដើម្បីផ្តល់ជូនអតិថិជននូវទំនុកចិត្តកាន់តែខ្ពស់​ លើប្រព័ន្ធសុវត្ថិភាព រថយន្តតូយ៉ូតា Hilux Revo Rally ២០២១ និង Revo Premium ២០២១ បានបំពាក់នូវកញ្ចប់សុវត្ថិភាពឆ្លាតវៃ និងទំនើបឈ្មោះ Toyota Safety Sense ហៅកាត់ថា TSS ដែលរួមមានមុខងារ៖

១. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (Pre-Collision System)

២. ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise

​  Control) មុខងងារនេះមិនត្រឺមតែប្រើល្បើនកំណត់អូតូតែវាសំរបទៅតាមល្បឿនរបស់រថយន្តខាងមុខ

៣. ប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert)

កាន់តែពិសេស​ទៀតនោះរថយន្តតូយ៉ូតា Hilux Revo Rally ២០២១ បានបំពាក់បន្ថែមនូវអង្គញ្ញាណ (Sensor)​ ចំនួនពីរគ្រាប់នៅផ្នែកខាងមុខ និងបួនគ្រាប់នៅផ្នែកខាងក្រោយនៃរថយន្ដ។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះ ក៏បានភ្ជាប់មកជាមួយមុខងារ Tire Angle Monitoring ដែលកាន់តែផ្តល់ភាពងាយស្រួល តាមរយៈអេក្រង់បង្ហាញពីមុំកាច់បត់នៃចង្កូតទៀតផង។

*ប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត រួមាន៖

  • ពោងសុវត្ថិភាពចំនួន៩
  • ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABS) និងប្រព័ន្ធហ្វ្រាំងជំនួយ (BA)
  • ប្រព័ន្ធគ្រប់គ្រងទំនាញ (A-TRC) និងប្រព័ន្ធគ្រប់គ្រងលំនឹង (VSC)
  • ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC)
  • ប្រព័ន្ធបើកបរពេលឡើងចំណោត(HAC) និងប្រព័ន្ធជំនួយពេលចុះចំណោត (DAC)
  • ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន (EBS)
  • ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង (EBD) និងប្រព័ន្ធគ្រប់គ្រងការអូសសណ្ដោង (TSC)
  • ប្រព័ន្ធបញ្ឈប់រថយន្ត នៅពេលជាន់ហ្គែរ និងហ្វ្រាំងក្នុងពេលតែមួយ (BOS)
  • តួគ្រោងដ៏រឹងមាំ (GOA)

ក្រៅពីរថយន្ត Toyota Hilux Revo Rally ក្រុមហ៊ុនក៏មានផ្តល់ជូននូវជម្រើសរថយន្តមួយប្រភេទទៀតគឺ Toyota Hilux Revo Premium ដែលរថយន្តពីរប្រភេទនេះ មានភាពខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ ទៅលើ ការរចនារូបរាងផ្នែកខាងក្រៅ ឬឯប្រព័ន្ធសុវត្ថិភាព ផាសុកភាព ក៏ដូចជាកម្លាំងម៉ាស៊ីន គឺដូចគ្នាទៅនឹងរថយន្ត Toyota Hilux Revo Rally ស៊េរីថ្មីឆ្នាំ២០២១។

ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការជាវរថយន្តស៊េរីថ្មី Toyota Hilux Revo ស៊េរីថ្មីឆ្នាំ២០២១នេះ អាចអញ្ជើញមកទស្សនាដោយផ្ទាល់នៅគ្រប់សាខាលក់របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូចជា៖ ទីស្នាក់ការកណ្ដាល(ទឹកថ្លា) សាខាទួលសង្កែ សាខាបឹងកេងកង សាខាខេត្តសៀមរាប និង សាខាខេត្តបាត់ដំបង។ លោកអ្នកក៏អាចយករថយន្តចាស់ មកប្តូរយករថយន្តថ្មីនេះផងដែរ តាមរយៈសាខា លក់រថយន្តមួយទឹកដែលមានការធានា (Toyota Plus)។ លើសពីនេះទៀត ក្រុមហ៊ុន ក៏មានផ្តល់នូវសេវា បង់រំលស់តាមរយៈ ក្រុមហ៊ុនតូយ៉ូតា កម្ពុជាហ្វាយនែន ដែលជា ដៃគូរផ្តាច់មុខក្នុងការផ្តល់ជូននូវសេវាបង់រំលស់ រថយន្តប្រកបដោយ ទំនុកចិត្ត ភាពងាយស្រួល និងសេវាកម្មរហ័សទាន់ចិត្ត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈទូរស័ព្ទ៖ ០១៧ / ០៨៦ ៣៣៣ ៥០៣ ឬតាមគេហទំព័រ www.toyota.com.kh  ឬតាមទំព័រហ្វេសប៊ុក​ផ្លូវការ Toyota Cambodia។ សូមអរគុណ!

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+