ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar ស៊េរីឆ្នាំ ២០២០ មួយនេះ ចុះថ្លៃជិត ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Jaguar បាន​បង្ហាញ​ចេញ​រថយន្ត​ XF ស៊េរី​ឆ្នាំ ២០២១ កាល​ពី​សប្ដាហ៍​មុន ដែល​នៅ​ទីផ្សារ​ចក្រភព​អង់គ្លេស​ តម្លៃ​លក់​របស់​វា​ធូរ​ថ្លៃ​ជាង​ស៊េរី​ឆ្នាំ ២០២០ ដល់​ទៅ ១៨% ឯណោះ។

ដោយ​ឡែក​នៅ​សហរដ្ឋអាមេរិក​ឯណោះ សម្រាប់​រថយន្ត XF ស៊េរី​ឆ្នាំ ២០២០ គេ​សង្កេត​ឃើញ​មាន​ការ​បញ្ចុះ​តម្លៃ​ច្រើន​សន្ធឹក​តែ​ម្ដង។ ជាក់​ស្ដែង​ដូច​ជា​រថយន្ត​ XF S ដែល​ប្រើ​ម៉ាស៊ីន​៦​ស៊ីឡាំង ចុះ​ថ្លៃ​ចំនួន ១៧ ០០០​ដុល្លារ ចំណែក XF ប្រើ​ម៉ាស៊ីន៤ស៊ីឡាំង ចុះ​ថ្លៃ ១៥ ០០០​ដុល្លារ។

គួរ​ដឹង​ថា​មុន​ការ​បញ្ចុះ​តម្លៃ​នេះ​រថយន្ត XF ស៊េរី​ឆ្នាំ ២០២០ ម៉ាស៊ីន​៤​ស៊ីឡាំង មាន​តម្លៃ​ចាប់​ពី ៥១ ១០០​ដុល្លារ ហើយ​រថយន្ត XF S ម៉ាស៊ីន​៦ស៊ីឡាំង មាន​តម្លៃ​ចាប់ពី ៦៨ ២០០​ដុល្លារ ជា​តម្លៃ​លក់​នៅ​សហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ចេញ SUV ខ្នាតតូចថ្មីស៊េរីឆ្នាំ ២០២២

Volkswagen បាន​បង្ហាញ​ចេញ​នូវ​រថយន្ត​ SUV ខ្នាត​តូច​ថ្មី​ជា​ម៉ូដែល Toas ស៊េរី​ឆ្នាំ ២០២២ ដែល​ស្ថិត​នៅ​ក្រោម​រថយន្ត​ Volkswagen Tiguan មួយ​កម្រិត។

រថយន្ត Toas នេះ​មាន​​ការ​ឌីហ្សាញ​ដោយ​មាន​ផ្ទាំង​ប៉ាណា​មុខ​រាង​ទូលាយ និង​មាន​អំពូល​ភ្លើង​ដែល​រាង​ទាញ​ទៅ​ខាង​ក្រោយ។ សម្រាប់ Option ខ្ពស់​ជាង​គេ​មាន​បំពាក់​នូវ​ភ្លើង LED ដែល​ភ្លឺ​ចេញ​ពី​​ផ្ទាំង​ប៉ាណា​ខាង​មុខ​តែ​ម្ដង។

រថយន្ត​នេះ​មាន​ប្រវែង ៤៤៦៥ម.ម ទទឹង ១៨៤២ម.ម កម្ពស់ ១៦៣៦ម.ម និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​គឺ ២៦៩០ម.ម។ ទំហំ​នេះ​គឺ​ធំ​ជាង​រថយន្ត Chevrolet Trailblazer និង Kia Seltos ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា។

សម្រាប់ Option ខ្ពស់​ជាង​គេ​មាន​បំពាក់​អេក្រង់​បញ្ជា​ទំហំ ៨អ៊ីញ, កន្លែង​សាក​ថ្ម​ទូរសព្ទ​ឥត​ប្រើ​ខ្សែ និង​ភ្លើង​បំភ្លឺ​ខាង​ក្នុង​ចំនួន ១០​ជម្រើស។ វា​ក៏​មាន​នូវ​ Option សម្រាប់​បន្ថែម​ចង្កូត​កម្ដៅ, កៅអី​អ្នក​បើកបរ​អាច​ប្ដូរ​បាន​៨​របៀប និង​រន្ធ​បំពង​សំឡេង​គុណភាព​ខ្ពស់​ចំនួន​៨​ផង​ដែរ។

រថយន្ត Toas នេះ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន Turbocharged ចំណុះ ១,៥លីត្រ ៤ស៊ីឡាំង កម្លាំង ១៥៨សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​អូតូ​៨​វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​មុខ។ វា​ក៏​មាន​នូវ Option ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន​ផង​ដែរ ប៉ុន្តែ​ប្រអប់​លេខ​ត្រូវ​ជំនួស​ដោយ​ប្រអប់​លេខ DSG ៧វគ្គ​វិញ។

រថយន្ត Toas ស៊េរី​ឆ្នាំ ២០២២ នឹង​ចេញ​លក់​នៅ​សហរដ្ឋអាមេរិក​​នៅ​ត្រីមាស​ទី​៣​ឆ្នាំ​ក្រោយ ហើយ​តម្លៃ​វិញ​រំពឹង​ថា​នឹង​ធូរ​ថ្លៃ​ជាង Tiguan រាប់​ពាន់​ដុល្លារ ដោយ​រថយន្ត Tiguan គឺ​មាន​តម្លៃ​ចាប់ពី ២៤ ៩៤៥ដុល្លារ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្វែងយល់ពី Royal Enfield Continental GT 650 ប្រភេទម៉ូតូ Café តិចមើល!

Royal Enfield Continental GT 650 ជាម៉ូតូមួយក្នុងចំនោមកូនភ្លោះ 650 ដែល Royal Enfield បាននាំយកមកលក់នៅលើទីផ្សារ ដើម្បីប្រជែងជាមួយម៉ូតូ Triumph Street Cup និង Kawasaki W800 ។ វាជាបងប្អូនរបស់ម៉ូដែល Interceptor 650 ដែលជាម៉ូតូធន់មធ្យមប្រណីតមួយ ផ្ដល់នូវអារម្មណ៍ doobielicious ពីទសវត្សរ៍៦០ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលនេះគឺត្រូវអរគុណដល់ធុងសាំងរាងដូចដំណក់ទឹក, កែបជាប់គ្នាហើយវែង និងដៃកាន់ទាំងសងខាងរបស់វា។ ម៉ូតូដែលមើលទៅស្អាត និងងាយស្រួលជិះ ដែលបានដណ្តើមយកទីផ្សារយ៉ាងឆាប់រហ័សមួយនេះ បានក្លាយជាម៉ូតូដែលលក់ដាច់បំផុតនៅចក្រភពអង់គ្លេស។ ហេតុអ្វី? ដោយសារតែវាផ្តល់នូវការសន្សំសំចៃដល់ការចំណាយរបស់អ្នក ដោយមានតម្លៃចាប់ផ្តើមពី ៥ ៧០០ផោន ប៉ុណ្ណោះ។ ពោលគឺវាជាម៉ូតូប្រណីតមួយ ដែលមានតម្លៃក្រោម ៦ ០០០ផោន ក្នុងប្រភេទថ្នាក់ដូចគ្នានេះ។

ដូច្នេះតើ Continental GT ខុសគេយ៉ាងដូចម្តេច?

គឺមើលទៅសង្ហារ! ការពិតទៅគឺទាំង Interceptor និង Continental គឺមានលក្ខណៈមេកានិចដូចគ្នាស្ទើរតែគ្រប់កន្លែងទាំងអស់។ ពួកគេទាំង ២ មានបំពាក់ម៉ាស៊ីនភ្លោះស្របគ្នាកម្លាំង ៦៥០cc ភ្ជាប់ជាមួយកង្ហារ (air-cooled 650 parallel twin)។ វាមិនមានថាមពលឬកម្លាំងបង្វិលជុំច្រើនទេ ប៉ុន្តែនេះក៏មិនមែនជាចំណុចសំខាន់ដែរ។ នៅក្នុងយុគសម័យមួយនេះ សមត្ថភាពនេះគឺវាសមល្មមសម្រាប់សេណារីយ៉ូទាំងអស់ ហើយវាមានន័យថាគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់។ ប៉ុន្តែភាពខុសគ្នាសំខាន់រវាងម៉ូតូទាំង ២ គឺថា Continental ថ្មីគឺជាប្រភេទម៉ូតូ Café ដែលទាញអារម្មណ៍អ្នកឱ្យនឹកដល់ Continental GT 250 ពីទសវត្សរ៍៦០។

វាបានជំនួសដៃកាន់ធំទូលាយទៅជាដៃកាន់ដែលមានខ្ទាស់ clip-ons, ប្ដូររូបរាងធុងសាំង, ប្ដូរកែបវែងភ្ជាប់គ្នាដូចកៅអី ទៅជាប្រភេទកែបតែមួយ (កែបអាចប្ដូរវិញបានប្រសិនបើអ្នកចង់មានគ្នាជិះនៅខាងក្រោយ) និងរើឈ្នាន់ថយទៅខាងក្រោយ។ ការផ្លាស់ប្តូរបន្តិចបន្តួចដែលធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងនេះ មិនមែនគ្រាន់តែមើលទៅឱ្យខុសគ្នានោះទេ ប៉ុន្តែថែមទាំងផ្ដល់នូវរបៀបជិះខុសគ្នាផងដែរ។

ខណៈដែលអ្នកត្រូវបង្ខំឱ្យមានការផ្ដោតអារម្មណ៍ខ្ពស់នៅពេលជិះ Interceptor អ្នកត្រូវការងើយមុខឡើង ស្មាទាំងសងខាងទប់លំនឹង ការគិតរបស់អ្នកត្រូវនៅជាមួយម៉ូតូខ្លាំងជាងមុន។ ប៉ុន្តែអស្ចារ្យណាស់ Continental វាមិនពិបាកជិះជាង Interceptor នោះទេ។ ជាធម្មតាការជិះម៉ូតូ Café ធ្វើឱ្យកដៃនិងត្រគាករបស់អ្នកមានសម្ពាធយ៉ាងខ្លាំង។ ប៉ុន្តែមានពេលមួយនោះ ម៉ូតូរបស់យើងអាចជិះបានចម្ងាយជាង ២ ០០០ ម៉ាយល៍ ក្នុងរយៈពេលក្រោម ២ សប្តាហ៍នៃការជិះ ហើយមិនមានបញ្ហាអ្វីនោះទេ។ ដូច្នេះជាមួយ Royal Enfield យើងលះបង់ដើម្បីអតិថិជន។

ឈប់! តើ Royal Enfield ជានរណា? ពួកគេស្តាប់ទៅដូចឈ្មោះស្ដេចណាស់។

ខណៈដែលយីហោចាស់ៗបាត់ទៅវិញតាមពេលវេលា ប៉ុន្តែមិនមានក្រុមហ៊ុនណានៅឈរជើងរឹងមាំដូច Royal Enfield នោះទេ បើយើងនិយាយពីឥទ្ធិពលក្រុមហ៊ុនជើងចាស់។ ដោយបានផលិតម៉ូតូលើកដំបូងនៅឆ្នាំ១៩០១ វាជាយីហោម៉ូតូចាស់ជាងគេដែលនៅឈរជើងដល់សព្វថ្ងៃ។ គិតចាប់តាំងពីឆ្នាំ១៩៥៥ ក្រុមហ៊ុនបានផ្លាស់ប្តូរផលិតកម្មពីចក្រភពអង់គ្លេសទៅប្រទេសឥណ្ឌា ដែលទីនោះជាកន្លែងដែលយីហោបន្ដឈរជើងរហូតមក; ហើយជាការពិតណាស់ នៅឥណ្ឌាមានម៉ូតូរបស់ Royal Enfield ជាង៣លានគ្រឿង។ ហើយជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧០ Royal Enfield បាននាំយកមកនូវម៉ូតូប្រភេទស៊ីឡាំងភ្លោះត្រឡប់មកវិញ ដើម្បីទាក់ទាញអតិថិជនអន្តរជាតិឱ្យកាន់តែច្រើន។ ដូច្នេះហើយទើបយើងមាន Continental GT និង Interceptor។

ចុះមានអារម្មណ៍បែបណានៅពេលជិះវា?

ងាយស្រួលជិះបំផុត! ម៉ូតូគឺមិនធ្ងន់ពេក ជាមួយឧបករណ៍បញ្ជាស្រាល និងកៅអីមានផាសុខភាព, អ្នកអង្គុយនៅទីតាំងដែលមិនធ្វើឱ្យអ្នកពិបាកបញ្ជាលើម៉ូតូ ដូច្នេះអ្នកមានអារម្មណ៍ជឿជាក់នៅពេលអ្នកពន្លត់ម៉ាស៊ីន។ កន្លែងដែលអ្នកនឹងខកចិត្ត គឺសំឡេងរំខានរបស់វា។ ប៉ុន្តែកុំបារម្ភឥឡូវនេះប្រដាប់កាត់បន្ថយសំឡេងជាច្រើននៅលើទីផ្សារ ដើម្បីដោះស្រាយបញ្ហានេះ។

​ម៉ាស៊ីន​​ភ្លោះ៤​វគ្គ ប្រព័ន្ធកង្ហារ និងស្អំប្រេងម៉ាស៊ីន​គឺដើរបានរលូនល្អ ដែលនេះគឺត្រូវអរគុណដល់ស្តុងបង្វិល ២៧០ ដឺក្រេរបស់ម៉ូតូ។ ហើយជាមួយនឹងកម្លាំង ៤៧bhp និងកម្លាំងបង្វិល ៣២lb-ft វាចាប់កម្រិត RPM ទាប ហើយបញ្ជូនទៅវិញជាមួយកម្លាំង ២ ៥០០rpm តាមរយៈប្រអប់លេខ៦វគ្គ (ដំបូងគេសម្រាប់ Royal Enfield) ។ លេខទាំង ៣ ចុងក្រោយរបស់វា គឺមានអារម្មណ៍ថាមិនមានអ្វីខុសប្លែកគ្នានោះទេ ប៉ុន្តែវាមិនជាបញ្ហានោះទេ ព្រោះអ្នកនៅតែប្រើវាដដែល ព្រោះវាបន្ថែមស្រទាប់នៃទំនាក់ទំនងនិងភាពសប្បាយរីករាយ នៅក្នុងឧស្សាហកម្មយានយន្តដែលកំពុងបោះបង់វាចោល។ ការចែកចាយលីនេអ៊ែររបស់ម៉ាស៊ីន គឺមានរហូតដល់បន្ទាត់ក្រហមខ្ទង់ ៧ ០០០rpm ប៉ុន្តែគួរឱ្យស្ដាយ យ៉ាងណាវាមិនខ្លាំងដូចដែលនិយាយនោះទេ នៅពេលដែលអ្នកជិះវា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Altima ឆ្នាំ២០២១ ថ្លៃជាងស៊េរីមុន ២០០ដុល្លារ

ក្រុមហ៊ុន Nissan USA ទើបតែបានប្រកាសពីតម្លៃនៃរថយន្ត Altima ស៊េរីឆ្នាំ២០២១ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Sedan ខ្នាតមធ្យម Nissan Altima ឆ្នាំ២០២១ នេះ មានតម្លៃចាប់ពី ២៤ ៣០០ដុល្លារ សម្រាប់ម៉ូដែល Altima S (Base Model) ថ្លៃជាងស៊េរីឆ្នាំមុន ២០០ដុល្លារ។

ក្រៅពីម៉ូដែល Altima S ក្រុមហ៊ុនរថយន្តជប៉ុនខាងលើក៏ផ្តល់ជម្រើសម៉ូដែលជាច្រើនទៀត ដូចជា SV, SR, SL និង Platinum។ រថយន្តនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៨សេះ មកស្តង់ដារលើគ្រប់ម៉ូដែល។

វាដំណើរការដោយប្រអប់លេខអូតូ Xtronic CVT ដែលបញ្ចូលកម្លាំងទៅកាន់កង់ខាងមុខ ខណៈប្រព័ន្ធប៉ុងពីរ Intelligent AWD គឺជា Option សម្រាប់ម៉ូដែល SV, SR និង SL។

ជាមួយគ្នានេះ អតិថិជនក៏អាចជ្រើសរើសប្រភេទម៉ាស៊ីនមួយទៀត គឺ ចំណុះ ២,០លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៦សេះ។

គ្រប់ម៉ូដែល Nissan Altima ឆ្នាំ២០២១ ទាំងអស់ នឹងមានបំពាក់មុខងារសុវត្ថិភាព ដូចជា Automatic Emergency Braking, Intelligent Forward Collision Warning និង Intelligent Driver Alertness មកស្តង់ដារតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែនរថយន្តទាំងអស់សុទ្ធតែ មានឧបករណ៍សម្រាប់ជំនួយក្នុងការបើកបរនោះឡើយ

ក្នុងការសម្រេចចិត្ត ទិញរថយន្ត លោកអ្នកប្រាកដជា បានគិតពិចារណាច្បាស់លាស់មុនសម្រចចិត្ត ព្រោះដើម្បីទទួលបាននូវរថយន្តមួយដែលមាន តម្លៃសមរម្យ ផាសុកភាព ប្រព័ន្ធសុវត្ថិភាព និងទំនើប ដែលមានបំពាក់ឧបករណ៍ផ្សេងៗ​ សម្រាប់ជំនួយក្នុងការបើកបរ។ តែមានរថយន្តភាគច្រើន មិនអាចបំពាក់មកជាមួយប្រព័ន្ធសុវត្តិភាព សម្រាប់ជំនួយក្នុងការបើកបរនោះទេ អោយបានគ្រប់គ្រងទៅតាមតម្រូវការរបស់យើងឡើយ។ កាំម៉េរាសុវត្ថិភាពសម្រាប់ថតសកម្មភាពនៃការបើកបរ ឬឈប់ចត អាចនិយាយបានថាជាប្រព័ន្ធដែលចាំបាច់បំផុតមួយផងដែរ។

ថ្ងៃនេះយើងសូមណែនាំ កាំមេរ៉ាសុវត្ថិភាព Arphar W02 និង Arphar W03​ ដែលជាកាំមេរ៉ា អាចថតនូវវីដេអូសកម្មភាពនៃការបើកបរ ឬឈប់ចតផ្សេងៗ បានទាំងមុខ និងក្រោយ ជាមួយនឹងគុណភាពច្បាស់រហូតដល់ Full HD ១០៨០ ព្រមទាំងមានអត្ថប្រយោជន៍បន្ថែមដូចជា៖

  • មានកាម៉េរាថតសកម្មភាពជាវីដេអូ បានទាំងខាងមុខ និងក្រោយ
  • គុណភាពវីដេអូច្បាស់កំរិត Full HD ១០៨០p  ទាំងមុខនិងក្រោយ
  • 6 glasses lens large aperture F1.5
  • ថតបានមុំទូលាយ Wide Angle ១៥០ដឺក្រេ
  • កាមេរ៉ាខាងក្រោយមានមុខងារ Reverse ពេលថយរថយន្ត
  • GPS កត់សំគាល់ល្បឿន និងទីតាំង ដែលអាចបង្ហាញតាម Softwareកុំព្យូទរ័

បន្ថែមពីនេះ រាល់ការតម្លើង កាំមេរ៉ា Arphar W02Arphar W03 លោកអ្នកនឹងទទួលបាននូវការថែមជូនស្នប់កង់មួយគ្រឿង Memory ទំហំ ៣២GBភ្លាមៗ និងការធានាជូនរយៈពេល ១ឆ្នាំ ពីអ្នកឯកទេសបំពាក់គ្រឿងរថយន្ត អាយខា – iCarអាយខា – iCar ក៏មានគ្រឿងបំពាក់រថយន្តជាច្រើនទៀត និងសំបូរបែបជាងគេ ផ្តល់ជូនទាំងតម្លៃ សេវាកម្ម និងទំនុកចិត្តខ្ពស់បំផុត។

ដើម្បីអោយកាន់តែជ្រាបច្បាស់លោកអ្នកអាចនាំយករថយន្តរបស់លោកអ្នកទៅកាន់ អាយខា – iCar ដោយផ្ទាល់តាមរយៈអាសយដ្ឋាន ផ្ទះលេខ២៧-២៨​ ផ្លូវលេខ៦០៨ ខាងលិចរង្វង់មូលទួលគោក ១៥០ម៉ែត្រ។ ទំនាក់ទំនងតាមទូរស័ព្ទលេខ: ០៧៨ ៩៦០ ០០០ / ០៩៦ ៥៩៦​ ០០០០ / ០៩៧ ៥៩៦ ០០០០ នឹងទំព័រហ្វេសប៊ុកផ្លូវការ ​អាយខា – iCar

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់! Tesla បញ្ចុះតម្លៃឡាន Model S ៣០០០ដុល្លារ ទៀតហើយ!

ក្រុមហ៊ុន Tesla ទើបតែបានបញ្ចុះតម្លៃលើរថយន្ត Model S ប្រភេទ Long Range Plus រហូតដល់ទៅ ៤% សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ពោលគឺពី ៧៤ ៩៩០ដុល្លារ មកសល់ត្រឹមតែ ៧១ ៩៩០ដុល្លារប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះក៏បានបញ្ចុះតម្លៃរថយន្ត Model S ធម្មតាដែរ សម្រាប់ទីផ្សារប្រទេសចិន ប៉ុន្តែត្រឹម ៣% ប៉ុណ្ណោះ។

ការបញ្ចុះតម្លៃនេះបានធ្វើឡើង រយៈពេលមិនដល់១ខែផង ក្រោយ Tesla បញ្ចុះតម្លៃរថយន្ត Model 3 នៅក្នុងប្រទេសចិន សរុប ៨% សល់ត្រឹម ៣៦ ៨០០ដុល្លារប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ ប្រសិនបើអ្នកចង់បានរថយន្ត Tesla Model S ប្រភេទ Performance អ្នកអាចទិញវាបានក្នុងតម្លៃ ត្រឹម ៩១ ៩៩០ដុល្លារប៉ុណ្ណោះ ខណៈកាលពីមុនគឺ ៩៤ ៩៩០ដុល្លារ។ ទោះជាយ៉ាងណា Model S ប្រភេទ Plaid នៅតែមានតម្លៃ ១៣៩ ៩៩០ដុល្លារដដែល។

គួរឲ្យដឹងថា Tesla ទើបតែបានប្រកាសថាខ្លួនបានលក់ចេញរថយន្តសរុបចំនួន ១៣៩ ៣០០គ្រឿង នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២០នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទេវរូបមានភ្លើងលើឡាន Rolls-Royce ត្រូវហាមឃាត់មិនឲ្យមាននៅអឺរ៉ុប

ក្រុមហ៊ុន​រថយន្ត​ Rolls-Royce បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ទេវរូប​ Spirit of Ecstasy ​មាន​ភ្លើង​ភ្លឺ​ចាំង​ចេញ​ពី​ក្នុង​នៅ​លើ​គម្រប​​ខាង​មុខ​នៃ​រថយន្ត​ មិន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​នៅ​​តំបន់​អឺរ៉ុប​​នោះ​ទេ។

Rolls-Royce បាន​បង្ហាញ​ទេវរូប​មាន​ពន្លឺ​នេះ​ ជា​មួយ​រថយន្ត​ 102EX Concept កាល​ពី​ឆ្នាំ ២០១១។ ក្រោយ​មក​វា​បាន​ក្លាយ​ជា​ Option ពិសេស​មួយ​នៅ​លើ​រថយន្ត​ Phantom, រថយន្ត Ghost ជំនាន់​មុន, រថយន្ត Dawn, រថយន្ត Wraith និង​រថយន្ត Cullinan ផង​ដែរ។

​​Rolls-Royce បាន​ធ្វើ​ការ​បញ្ជាក់​ថា Option នេះ​ត្រូវ​បាន​ដក​ចេញ​នៅ​​ដើម​ឆ្នាំ ២០១៩ ពី​ទីផ្សារ​អឺរ៉ុប ដោយ​សារ​មាន​ការ​ផ្លាស់​ប្ដូរ​ច្បាប់​ថ្មី​របស់​សហព័ន្ធ​អឺរ៉ុប​ជុំ​វិញ​ភ្លើង​នៅ​លើ​រថយន្ត។ គួរ​ដឹង​ថា​ Option ពិសេស​នេះ​គឺ​មាន​តម្លៃ​ប្រមាណ ៤ ៥៧០​ដុល្លារ​ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce សម្រេចឈប់នាំចូល និងលក់ រថយន្តនៅប្រទេសជិតខាងកម្ពុជា

នា​ថ្ងៃ​ទី​១៣ ខែ​តុលា​នេះ ក្រុមហ៊ុន​លក់​រថយន្ត Rolls-Royce Motor Cars Hanoi បាន​ប្រកាស​អំពី​ការ​បញ្ឈប់​ប្រតិបត្តិការ​អាជីវកម្ម​ ក្រោយ​ពី​បាន​នាំ​ចូល និង​ចែក​ចាយ​រថយន្ត Rolls-Royce នៅ​ប្រទេស​វៀតណាម​បាន ៧ឆ្នាំ។

ក្រុមហ៊ុន Rolls-Royce Motor Car Hanoi ជា​ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​រួម​គ្នា​ដោយ​ក្រុមហ៊ុន Rolls-Royce Motor Cars Limited និង​​ក្រុមហ៊ុន Regal Motor។ ក្រុមហ៊ុន​​ទាំង​ពីរ​បាន​និយាយ​ថា​ការ​លក់​នៃ​រថយន្ត​ Rolls-Royce របស់​ Rolls-Royce Motor Car Hanoi គឺ​មិន​បាន​ដល់​ចំណុច​រំពឹង​ទុក​​នោះ​ឡើយ។ ដូច​នេះ​ទើប​សម្រេច​ចិត្ត​បញ្ឈប់​ប្រតិបត្តិការ។

​​Rolls-Royce Motor Car Hanoi បើក​ដំណើរ​ការ​​ជា​ហាង​លក់​រថយន្ត Rolls-Royce ផ្លូវ​ការ​ដំបូង​នៅ​វៀតណាម នា​ខែ​សីហា ឆ្នាំ ២០១៤ ​ហើយ​ក៏​ជា​ហាង​លក់​រថយន្ត​ Rolls-Royce ផ្លូវ​ការ​ទី២២ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Defender ត្រូវបានក្រុមហ៊ុនមួយកែច្នៃ ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង

រថយន្ត Land Rover Defender គឺជារថយន្តមួយប្រភេទ ដែលមានសម្ថភាពខាង off-road ដែលពេលបច្ចុប្បន្នកំពុងមានវត្តមាននៅលើទីផ្សារ។ ស្របពេលនេះដែរ ក្រុមហ៊ុន Chelsea Truck បានធ្វើការរចនារថយន្ត Defender ឲ្យកាន់តែពិសេសដែលធ្វើឲ្យគ្រប់គ្នាអោយចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសគឺមានភាពទាក់ទាញជាមួយនឹងពណ៌ទឹកក្រូចនៅគម្របម៉ាស៊ីន និងកាងខាងមុខ។ វាត្រូវបានគេអោយឈ្មោះថា “ Vesuvisu “ ដោយសារតែការលេងពណ៌ទៅលើរថយន្តប្រភេទ SUV របស់អង់គ្លេសមួយនេះ។ ហើយអ្នកទាំងអស់គ្នា អាចបង្ហាញពីអារម្មណ៌របស់អ្នក ថាតើវាស្អាតជាង រថយន្ត Defender ដែលមិនទាន់កែឆ្នៃដែរឬទេ?

ក្រៅពីរូបរាងខាងក្រៅពណ៌ទឹកក្រូចនេះហើយ ក្រុមហ៊ុន Chelsea Truck ក៏បានបំពាក់នូវកង់ប្រភេទ RS-Forged ​ពណ៌ខ្មៅ ទំហំ ២២អ៊ីញ និង​ប៉ាណាខាងមុខពណ៌ខ្មៅរលើបរលោងផងដែរ។ សម្រាប់រូបរាងផ្នែកខាងក្នុងវិញ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែគ្រាន់តែបញ្ជាក់ថា មានការបំពាក់ថ្មីទៅលើកៅអីស្បែក រំលេចដោយ Vesuvius ពណ៌ទឹកក្រូចនៅកន្លែងដាក់ដៃ និងប្រអប់លេខ។

រថយន្ត Defender ម៉ូឌែល 110 P300នេះ មានតម្លៃ ៨៦ ២៦១ដុល្លារ ដោយរក្សាទ្រុងទ្រាយដើម គ្មានការកែសម្រួលអ្វីឡើយ ជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged​ ទំហំ ៤ស៊ីឡាំង កម្លាំង ២៩៦សេះ និងកម្លាំងរមួល ៤០០ញូតុនម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Accord ឆ្នាំ២០២១ លែងមានជម្រើសលេខដៃ តែថែមម៉ូដែលពិសេសមួយ

ក្រុមហ៊ុន Honda ទើបតែបានប្រកាសចេញរថយន្ត Accord ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ក្នុងនោះ Honda Accord ឆ្នាំ២០២១ ទទួលបានការឌីហ្សាញផ្នែកខាងក្រៅថ្មីមួយចំនួន រួមទាំង ប៉ាណាមុខធំជាងមុន និងចង្កៀងមុខ LED ថ្មីផងដែរ។ ឥឡូវនេះ Honda បានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញមកស្តង់ដារ ដែលអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto បាន។

Accord ថ្មីផ្តល់ជម្រើសម៉ាស៊ីនចំនួន៣ គឺទី១ ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ កម្លាំង ១៩២សេះ, ទី២ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbo កម្លាំង ២៥២សេះ និងទី៣ ម៉ាស៊ីន Hybrid។

សម្រាប់ស៊េរីឆ្នាំ២០២១ នេះ Honda Accord ទទួលបានម៉ូដែលថ្មី ហៅថា Sport Special Edition ដែលមកជំនួសតំណែង Accord EX 1.5T។ វាមានបំពាក់ពូកស្បែក, កៅអីមុខមានមុខងារកម្តៅ, កៅអីតៃកុងអាចសារ៉េបាន ១២បែប និង មុខងារកម្តៅកញ្ចក់ ជាដើម។

ចំពោះមុខងារសុវត្ថិភាពថ្មីវិញ Honda បានបន្ថែមមុខងារ Low Speed Braking Control, Adaptive Cruise Control (ACC) និង Lane Keeping Assist system (LKAS) ចូលទៅក្នុងកញ្ចប់ Honda Sensing របស់ខ្លួន។

រថយន្ត Honda Accord ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ២៤ ៧៧០ដុល្លារ ខណៈ Accord Hybrid មានតម្លៃចាប់ពី ២៦ ៣៧០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+