ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis បង្ហើបរូបរាងឡាន SUV ទីពីររបស់ខ្លួន

Genesis បាន​បង្ហាញ​រូបភាព​ដំបូង​នៃ​រថយន្ត GV70 ដែល​ជា​រថយន្ត​ SUV របស់​ម៉ាក​រថយន្ត​ប្រណីត​កូរ៉េ​ខាង​ត្បូង​មួយ​នេះ បន្ទាប់​ពី​រថយន្ត​ GV80។

រូបភាព​បាន​បង្ហាញ​ថា​រថយន្ត GV70 នឹង​មាន​រូបរាង​ដូច​ជា​ GV80 ហើយ​ក៏​មាន​ការ​ឌីហ្សាញ​រាង​ស្លីម​ជាង​ផង​ដែរ ដែល​គេ​ប្រើ​ប្រាស់​នូវ​ការ​ឌីហ្សាញ​មាន​ឈ្មោះ​ថា​ Athletic Elegance។ អំពូល​ខាង​មុខ​ជា​ប្រភេទ Quad Lamps ស្រដៀង​នឹង​រថយន្ត Genesis ដទៃ​ទៀត​ដូច​ជា G70, G80 និង G90 ជា​ដើម។

មើល​ពី​ចំហៀង​ឃើញ​ថា​ GV70 គឺ​មាន​តួ​ខ្លួន​ខ្លី​ជាង GV80 ហើយ​​ដំបូល​ខាង​លើ​ហាក់​មាន​រាង​កោង​ខ្លាំង។ នៅ​ផ្នែក​ខាង​ក្រោយ​វិញ​មាន​បំពាក់​នូវ​អំពូល Quad Lamps ដែល​​ហាក់​មិន​ខុស​ពី​​រថយន្ត​ស៊េរី​ថ្មី​ដទៃ​ទៀត​របស់ Genesis។

Genesis នៅ​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ​ទេ​ថា​រថយន្ត GV70 នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ពេល​ណា​នោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានតែប្រទេសនេះប៉ុណ្ណោះ ដែលមានលក់ឡាន Audi Q5L តួវែង

ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្ត Q5L Sportback តួវែង ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់តែទីផ្សារប្រទេសចិនផ្តាច់មុខតែម្តង។

រថយន្ត Audi Q5L Sportback មានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៩០៨មីល្លីម៉ែត្រ វែងជាងម៉ូដែល Q5 ស្តង់ដារ ៨៩មីល្លីម៉ែត្រ។ សរុបមកវិញ ទំហំរបស់វាទាំងមូលគឺ ប្រវែង ៤ ៧៧៨មីល្លីម៉ែត្រ ទទឹង ១ ៨៩២មីល្លីម៉ែត្រ និង កម្ពស់ ១ ៦៦៦មីល្លីម៉ែត្រ។

រថយន្ត SUV តួវែងនេះ ផ្តល់នូវកន្លែងដាក់ជើងកាន់តែធំទូលាយ សម្រាប់អ្នកដំណើរកៅអីខាងក្រោយ ហើយក៏ខ្ពស់ជាងមុន មិនទើសក្បាលផងដែរ។ ចំពោះជម្រើសម៉ាស៊ីនវិញមាន២ គឺ 40 TFSI និង 45 TFSI ដែលប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៤សេះ និង ២១៧សេះ។

Audi Q5L Sportback នឹងចេញលក់នៅត្រីមាសទី១ ឆ្នាំ២០២១ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនៅពេលជិតចេញលក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងពេលដែលឡាន Rolls-Royce អត់ប្រើសាំងដំបូងបង្អស់ អាចបង្ហាញខ្លួនហើយ!

ស្របពេលដែលទីក្រុងធំៗជាង ២០ នៅទូទាំងពិភពលោក បានប្រកាសពីគម្រោងហាមឃាត់រថយន្តប្រើសាំង និងម៉ាស៊ូត ពីទឹកដីរបស់ខ្លួនទាំងស្រុង នៅឆ្នាំ២០៣០ ក្រុមហ៊ុនផលិតរថយន្តត្រូវតែដើរឲ្យទាន់ពេលនោះ។

ជាក់ស្តែង Rolls-Royce ដែលបានទទួលស្គាល់ថា ខណៈមិនទាន់មានតម្រូវការសម្រាប់កំពូលរថយ្តអគ្គិសនីប្រណីត ពួកគេនៅតែត្រូវការផលិតវា ដើម្បីត្រៀមសម្រាប់ការហាមឃាត់នោះ។

ខណៈពេលក្រុមហ៊ុនរថយន្តជាច្រើនបានបញ្ចេញរថយន្ត Hybrid និង Plug-in Hybrid មកបណ្តើរៗ មុនពេលចេញរថយន្តអគ្គិសនី ក្រុមហ៊ុន Rolls-Royce ឯណេះវិញ នឹងរំលងប្រភេទរថយន្តទាំងនោះ ហើយចាប់ផ្តើមចេញរថយន្តអគ្គិសនីយកតែម្តង។

គេជឿជាក់ថា រថយន្ត Rolls-Royce ប្រើអគ្គិសនីនឹងជំនួសកន្លែង Wraith និង Dawn ដែលកំពុងខិតជិតដល់ថ្ងៃអវសានរបស់ខ្លួន ហើយអាចនឹងប្រើគ្រោងឆ្អឹងដូចម៉ូដែលដទៃបច្ចុប្បន្ន។

គួរឲ្យដឹងថា Rolls-Royce បានបង្ហាញពីគំនិត និងគម្រោងផលិតរថយន្តអគ្គិសនី តាំងពីជាង១០ឆ្នាំមុនម្ល៉េស ដោយបានដាក់បង្ហាញគំរូរថយន្ត Rolls-Royce 102EX Concept ក្នុងកម្មវិធី 2011 Geneva Motor Show ដែលផលិតផ្អែកតាមម៉ូដែល Phantom។ 102EX Concept មានចម្ងាយបើកបរ ២០០គីឡូម៉ែត្រ និងកម្លាំង ៣៨៩សេះ ហើយមានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្អាតប្លែក! Concept រថយន្តអគ្គិសនីរបស់ Honda

ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Beijing Auto Show ឆ្នាំ ២០២០ ក្រុមហ៊ុន Honda បាន​ដាក់​តាំង​បង្ហាញ​នូវ​រថយន្ត Honda SUV e:concept ដែល​ជា​ការ​បង្ហាញ​អំពី​រថយន្ត​អគ្គិសនី​ដំបូង​របស់ Honda សម្រាប់​ទីផ្សារ​ប្រទេស​ចិន។

Honda មិន​បាន​និយាយ​ច្រើន​អំពី​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​អគ្គិសនី​ដែល​គ្រោង​ផលិត​លក់​លើ​ទីផ្សារ​នេះ​ទេ ប៉ុន្តែ​បាន​និយាយ​ថា​វា​នឹង​បំពាក់​នូវ​បច្ចេកវិទ្យា​សុវត្ថិភាព​ Honda Sensing ជំនាន់​ចុង​ក្រោយ រួម​ជា​មួយ​ប្រព័ន្ធ​កម្សាន្ត Honda Connect ផង​ដែរ។

​ក្រៅ​ពី​រថយន្ត​ SUV e:concept នេះ Honda ក៏​បាន​ដាក់​តាំង​បង្ហាញ​នូវ CR-V PHEV ដែល​ជា​រថយន្ត​ដំបូង​របស់ Honda នៅ​ទីផ្សារ​ប្រទេស​ចិន​មាន​ប្រើ​ប្រព័ន្ធ Plug-in Hybrid។ រថយន្ត​នេះ​គ្រោង​ចេញ​លក់​នៅ​ខែ​មករា​ឆ្នាំ ២០២១៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តល្អបំផុតប្រចាំឆ្នាំ២០២០ សម្រាប់បើកបរក្នុងក្រុង

យោងតាមគេហទំព័រដ៏ល្បី Carbuzz បានធ្វើការបញ្ចេញនៅតារាង រថយន្តដ៏ល្អបំផុតសម្រាប់ការបើកបរក្នុងទីក្រុង ប្រចាំឆ្នាំ ២០២០ ដោយក្នុងនោះរួមមានរថយន្តដូចជា៖

  • Mazda CX-30

  • Toyota Corolla Hybrid

  • Lexus UX Hybrid

  • Honda Insight

  • Honda Fit

  • Mini Cooper Hardtop

  • Nissan Leaf

  • Kia Soul

  • Jeep Wrangler

  • Toyota 86

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford រំពឹងថាអ្នកកក់ឡាន Bronco ចំនួន ៧៥% នឹងសម្រេចទិញយក

Ford បាន​បង្ហាញ​ការ​ជឿជាក់​ថា​អ្នក​កក់​រថយន្ត​ Bronco ប្រមាណ​ជាង ៧៥% នឹង​សម្រេច​ចិត្ត​ទិញ​យក​រថយន្ត​ SUV ខ្លាំង​ខាង​ Off-Road មួយ​នេះ។

បន្ទាប់​ពី​បាន​បង្ហាញ​ចេញ​រថយន្ត Bronco ស៊េរី​ឆ្នាំ ២០២១ រួច​មក Ford បាន​ចាប់​ផ្ដើម​បើក​ទទួល​ការ​កក់​រថយន្ត​នេះ ដែល​តម្រូវ​ឲ្យ​​តម្កល់​ប្រាក់ ១០០​ដុល្លារ ដែល​ទឹក​ប្រាក់​នេះ​អាច​ដក​យក​មក​វិញ​បាន។ បើ​គិត​ត្រឹម​ខែ​សីហា​នេះ មាន​ការ​កក់​លើ​រថយន្ត Bronco និង Bronco Sport ចំនួន​ប្រមាណ ១៦៥ ០០០​គ្រឿង។

គួរ​ដឹង​ថា​វិបសាយ​កុម្ម៉ង់​រថយន្ត​ Bronco ជា​ផ្លូវ​ការ​ ដែល​មាន​បើក​ឲ្យ​ជ្រើស​រើស​ Option ផ្សេងៗ​នឹង​បើក​ដំណើរ​ការ​ក្នុង​ខែ​តុលា ដែល​ Ford បាន​រំពឹង​ថា​នឹង​ចាប់​ផ្ដើម​ការ​ដឹក​ជញ្ជូន​រថយន្ត Bronco ថ្មី​ជូន​អតិថិជន​នៅ​ចុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២១ ខាង​មុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជាឡានកម្លាំងខ្លាំងបំផុត ដែល Peugeot ធ្លាប់ផលិត

ក្រុមហ៊ុន​បារាំង Peugeot ​បាន​​ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​សាខា​ថ្មី​ឈ្មោះ​ថា​​ Peugeot Sport Engineered (PSE) ​ជា​មួយ​នឹង​ការ​បង្ហាញ​ចេញ​រថយន្ត​ថ្មី​ម៉ូដែល 508 PSE ប្រភេទ Plug-in Hybrid។

រថយន្ត​ 508 PSE ប្រភេទ Plug-in Hybrid ធ្លាប់​បាន​បង្ហាញ​មុខ​ក្នុង​នាម​ជា​រថយន្ត Concept នៅ​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Geneva Motor Show ឆ្នាំ​មុន​ ដែល​វា​គឺ​ជា​រថយន្ត​កម្លាំង​ជាង​គេ​ដែល​ Peugeot បាន​ផលិត។

រថយន្ត​ 508 PSE មួយ​ប្រភេទ​នេះ មាន​បំពាក់​ម៉ាស៊ីន Turbocharged ចំណុះ ១,៦លីត្រ អម​ដោយ​ម៉ូទ័រ​អគ្គិសនី​ពីរ ប្រើ​ប្រអប់​លេខ​អូតូ​៨​វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន ដែល​វា​អាច​ផលិត​កម្លាំង​សរុប​បាន ៣៥៥​សេះ។

ជា​លទ្ធផល​រថយន្ត​នេះ​អាច​ស្ទុះ​ពី ០-១០០​គ.ម/ម៉ ក្នុង​ពេល​ត្រឹម​ ៥,២​វិនាទី ហើយ​ការ​ជាន់​ពី ៨០-១១៩គ.ម/ម៉ ចំណាយ​ពេល​ត្រឹម​ ៣វិនាទី ជា​មួយ​ល្បឿន​អតិបរមា​គឺ​បាន​កំណត់​នៅ​ត្រឹម ២៥០​គ.ម/ម៉។ ចំពោះ​កម្រិត​ស៊ី​ប្រេង​ជា​មធ្យម​គឺ​ស៊ី​ប្រេង​ ២លីត្រ ក្នុង​ចម្ងាយ ១០០​គីឡូម៉ែត្រ។

គួរ​ដឹង​ថា​រថយន្ត 508 PSE នេះ​នឹង​មាន​ដាក់​លក់​នៅ​តាម​ហាង​នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២១ ដែល​មិន​ទាន់​មាន​ការ​បញ្ជាក់​អំពី​តម្លៃ​នៅ​ឡើយ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡានមហាកម្លាំងមួយជាន់លើផ្លូវប្រវែង ៤០០ម៉ែត្រ ប្រើពេលជាង៩វិនាទី

ក្រោយ​ពី Tesla បាន​អះអាង​ថា​រថយន្ត​ Model S Plaid អាច​​​​រត់​លើ​​ផ្លូវ​ប្រវែង ៤០០​ម៉ែត្រ​ ដោយ​ចំណាយ​ពេល​មិន​ដល់ ៩​វិនាទី ក្រុមហ៊ុន​រថយន្ត​អគ្គិសនី Lucid ​បាន​បង្ហោះ​វីដេអូ​មួយ​លើ Twitter បង្ហាញ​អំពី​សមត្ថភាព​រថយន្ត​ Lucid Air ប្រភេទ​ម៉ូទ័រ​បី ដែល​រត់​លើ​ផ្លូវ​ប្រវែងដូច​គ្នា​ ប្រើ​ពេល​ ៩,២៤៥​វិនាទី។

​ការ​​អះអាង​របស់​ Tesla ចំពោះ​រថយន្ត​ Model S Plaid គឺ​អស្ចារ្យ​ ប៉ុន្តែ​កុំ​គិត​ថា​រថយន្ត​ Lucid Air មាន​សមត្ថភាព​ខ្សោយ​នោះ។ សម្រាប់​​រយៈពេល ៩,២៤៥​វិនាទី​នេះ អាច​ឲ្យ​វា​ក្លាយ​ជា​រថយន្ត​ស្ទុះ​លឿន​ជាង​គេ​បំផុត​ប្រសិន​បើ​វា​ចេញ​លក់​នា​ពេល​នេះ ដែល​បាន​យក​ឈ្នះ​ Supercar ដទៃ​ទៀត​មួយ​ចំនួន​ធំ ដោយ​យក​ឈ្នះ​បាន​យ៉ាង​ហោច​ណាស់ ១វិនាទី​ដែរ។

គួរ​ដឹង​ដែរ​ថា​រថយន្ត​ Lucid Air ប្រភេទ​​បំពាក់​ម៉ូទ័រ​អគ្គិសនី​បី គឺ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​ដោយ​ក្រុមហ៊ុន​នៅ​ឡើយ​ ដូច​នេះ​គេ​នៅ​មិន​ច្បាស់​ថា​ផលិតផល​សម្រេច​នឹង​មាន​សមត្ថភាព​ដូច​គ្នា ឬ​អាច​ខ្លាំង​លើស​នេះ​​។

​​​ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​ Lucid Air ប្រភេទ​​​ប្រើ​​ម៉ូទ័រ​អគ្គិសនី​បី​នេះ​មិន​ទាន់​ដឹង​ថា​វា​អាច​ផលិត​កម្លាំង​បាន​ប៉ុន្មាន​សេះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​សម្រាប់​ Lucid Air ដែល​ប្រើ​ម៉ូទ័រ​អគ្គិសនី​ពីរ​អាច​ផលិត​កម្លាំង​បាន​ ១០៨០​សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Mustang Mach-E GT បង្ហាញមុខនៅអឺរ៉ុប ជាឡានអាចជាន់ស្ទុះលឿនបំផុត

ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្តអគ្គិសនី Mustang Mach-E GT របស់ខ្លួនជាផ្លូវការនៅអឺរ៉ុប ដែលវានឹងចេញលក់នៅចុងឆ្នាំ២០២១។ បើយោងតាមក្រុមហ៊ុនរថយន្តអាមេរិកខាងលើ អះអាងថា Mach-E GT គឺជារថយន្តអាចជាន់ស្ទុះលឿនបំផុត នៅក្នុងថ្នាក់របស់វា។

រថយន្ត Mach-E GT មានបំពាក់ម៉ូទ័រអគ្គិសនី ២ ដែលបង្កើតកម្លាំងបានសរុប ៤៥៨សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៧វិនាទី។ ជាមួយគ្នានេះ វាបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៨៨គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបានចម្ងាយ ៥០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

លក្ខណៈពិសេសមួយចំនួនលើ Mach-E GT មានដូចជា ប្រព័ន្ធបូម MagneRide adaptive suspension, យ៉ាន់ Alloy ២០អ៊ីញ ហើយមានពណ៌ខ្លួនពិសេស ដូចជា ខៀវ Grabber Blue និង ទឹកក្រូច Cyber Orange ជាដើម។ ចំណែកឯផ្នែកខាងក្នុងវិញ មានអេក្រង់ Full HD ទំហំ ១៥,៥អ៊ីញ, កៅអី Ford Performance និង ដៃចង្កូតយ៉ាងពិសេស ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Infiniti ចេញគំរូឡាន QX60 ថ្មី ឌីហ្សាញទាក់ទាញខ្លាំង

រថយន្ត Infiniti QX60 មានអាយុកាលជិត ១០ឆ្នាំទៅហើយ ប៉ុន្តែវានៅតែជារថយន្តដែលលក់ដាច់បំផុតមួយរបស់ម៉ាកជប៉ុននេះ។ ដោយសារតែមូលហេតុនេះ ទើប Infiniti បានចេញគំរូរថយន្ត QX60 ថ្មី ហៅថា QX60 Monograph។

QX60 Monograph ត្រូវបានក្រុមហ៊ុនពិព័រនាថា “លើសពីការសិក្សាលើការឌីហ្សាញ” ឬ “គំរូរថយន្ត” ដោយផ្តល់នូវការឌីហ្សាញស្ទើររួចរាល់ទាំងស្រុង (Production Model) ដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្តជប៉ុនខាងលើ មិនបានបង្ហាញឲ្យឃើញនូវទិដ្ឋភាពផ្នែកខាងក្នុងឡើយ ប៉ុន្តែបញ្ជាក់ថា QX60 នឹងនៅតែផ្តល់កៅអី ៣ជួរ។ មិនតែប៉ុណ្ណោះ គេសន្និដ្ឋានថា វាអាចនឹងប្រើម៉ាស៊ីនចំណុះ ២,០លីត្រ VC-Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ ថែមទៀតផង។

គួរឲ្យដឹងថា QX60 បច្ចុប្បន្ននេះមានបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៩៥សេះ ដំណើរការដោយប្រអប់លេខអូតូ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+