ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Territory EV ឆ្នាំ២០២០ សាកភ្លើងម្តងជិះបានជិត ៥០០គ.ម៉ តម្លៃតែជាង២ម៉ឺនដុល្លារ

ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត Territory EV ដែលដំណើរការដោយថាមពលអគ្គិសនី ស៊េរីឆ្នាំ២០២០ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសចិន ដោយវាបានបំពាក់កញ្ចប់អាគុយថ្មីផងដែរ។

រថយន្ត Ford Territory EV ឆ្នាំ២០២០ អាចបើកបរបានចម្ងាយ ៤៣៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង តាមរយៈអាគុយអគ្គិសនីកម្លាំង ៦០,៤គីឡូវ៉ាត់ម៉ោង ដែលផ្តល់ថាមពលឲ្យទៅម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ១៦១សេះ។

បន្ថែមពីនេះ Territory EV ថ្មីក៏អនុញ្ញាតឲ្យម្ចាស់រថយន្ត ប្រើស្មាតហ្វូនរបស់ពួកគេ ដើម្បីចាក់ និងបើកសោររថយន្តផងដែរ។ ក្នុងនោះវាបំពាក់កុងទ័រឌីជីថល ១០,២៥អ៊ីញ និងអេក្រង់កម្សាន្តទំហំ ១០អ៊ីញ ដែលមានមុខងារផែនទី និងអាចបញ្ជាដោយប្រើសំឡេង បានផងដែរ។

មិនតែប៉ុណ្ណោះ បច្ចេកវិទ្យាសុវត្ថិភាព Co-Pilot360 ត្រូវបានបំពាក់មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ ដូចជា blind spot monitoring, front collision warning, lane departure warning និង active park assist ជាដើម។

Ford កំពុងដាក់លក់ Territory EV ចំនួន ២ប្រភេទ ដោយមានតម្លៃចាប់ពី ២៦ ៣៦០ដុល្លារ និង ២៨ ២៦៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris ក្លាយជាឡានដំបូង ចូលធ្វើតេស្តបែបថ្មីរបស់ Euro NCAP ឆ្នាំ២០២០

Toyota Yaris ជំនាន់ទី៤ បានក្លាយជារថយន្តដំបូងគេបង្អស់ ដែលបានចូលធ្វើតេស្តបែបថ្មីរបស់ Euro NCAP ឆ្នាំ២០២០ ដោយក្នុងនោះមានការធ្វើតេស្ត Frontal Offset ថ្មី ដែលជំនួសការធ្វើតេស្តចាស់ ប្រើតាំងពីឆ្នាំ១៩៩៧។

ក្នុងនោះដែរ រថយន្ត Yaris ទទួលបានពិន្ទុល្អ ក្នុងអំឡុងពេលធ្វើតេស្ត អរគុណដល់បច្ចេកវិទ្យា Safety Sense ជំនាន់ចុងក្រោយរបស់ Toyota ដែលអាចឲ្យរថយន្តឈប់ភ្លាមៗនៅពេលបត់ ដើម្បីគេចពីគ្រោះថ្នាក់ ប្រសិនបើមានរថយន្តផ្សេងមកពីមុខ។

គួរឲ្យដឹងថា ក្នុងការធ្វើតេស្តទាំង ៤ ប្រភេទធំៗ រថយន្ត Toyota Yaris ខាងលើ ទទួលបានពិន្ទុ ៨៦ ក្នុងប្រភេទ Adult Occupant, ពិន្ទុ ៨១ ក្នុងប្រភេទ Child Occupant, ពិន្ទុ ៧៨ ក្នុងប្រភេទ Vulnerable Road Users និង ពិន្ទុ ៨៥ ក្នុងប្រភេទ Safety Assist៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ជាក់ថាឡាន F-150 ប្រភេទអគ្គិសនី នឹងមានកម្លាំងលើសពី ៤៥០សេះ

Ford បាន​បញ្ចេញ​វីដេអូ Teaser ​ថ្មី​មួយ​សម្រាប់​រថយន្ត​ F-150 អគ្គិសនី និង​បាន​ប្រកាស​ពី​ផែនការ​ផលិត​រថយន្ត​នេះ​នៅ​រោងចក្រ​ថ្មី​ក្នុង​រដ្ឋ​ Michigan សហរដ្ឋអាមេរិក​ផង​ដែរ ដែល​នឹង​ចាប់​ផ្ដើម​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០២២។

ក្រុមហ៊ុន​រថយន្ត​អាមេរិក​នេះ​មិន​បាន​និយាយ​អ្វី​ច្រើន​អំពី​រថយន្ត​​ភីកអាប់​អគ្គិសនី​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា​វា​នឹង​មាន​បំពាក់​នូវ​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ដែល​អាច​ផលិត​កម្លាំង​បាន​លើស​ពី​រថយន្ត F-150 ដែល​មាន​នា​ពេល​បច្ចុប្បន្ន​ទៅ​ទៀត។

នេះ​មាន​ន័យ​ថា​ F-150 អគ្គិសនី នឹង​មាន​កម្លាំង​ខ្លាំង​ជាង​រថយន្ត F-150 Raptor ឆ្នាំ ២០២០ ដែល​មាន​​ម៉ាស៊ីន EcoBoost ៣,៥លីត្រ ៦ស៊ីឡាំង ផលិត​កម្លាំង​បាន ៤៥០សេះ។ Ford បាន​សន្យា​ថា​រថយន្ត F-150 ប្រភេទ​អគ្គិសនី​នឹង​បង្កើន​សន្ទុះ​បាន​លឿន ហើយ​អាច​សណ្ដោង​បាន​ធ្ងន់​ទៀត​ផង៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Z Proto បង្ហាញមុខជាផ្លូវការ ឌីហ្សាញបែប Retro ស្អាតប្លែក

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្តស្ព័រ Z Proto ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ ដែលជាអ្នកស្នងតំណែង ម៉ូដែល 370Z។

រថយន្ត Nissan Z Proto ទទួលបានការឌីហ្សាញថ្មីទាំងស្រុង តាមបែប Retro យ៉ាងទាក់ទាញ គួបផ្សំទាំងពណ៌ថ្នាំលឿងខ្ចី និងចង្កៀងមុខ LED រាងតំណក់ទឹកភ្នែក កាត់តាមម៉ូដែល 240ZG កាលឆ្នាំ១៩៧០។

ចំណែកឯផ្នែកខាងក្រោយ វាមានការឌីហ្សាញរាងទំនើបបន្តិច ដោយកាត់តាមម៉ូដែល 300ZX ហើយបំពាក់ចង្កៀងក្រោយយ៉ាងស្រស់ស្អាតផងដែរ។ ក្រៅពីនោះ វាក៏បំពាក់យ៉ាន់ Alloy ១៩អ៊ីញ, ប្រព័ន្ធបំពង់ស៊ីម៉ាំងភ្លោះ និង កាងកាត់ខ្យល់ខាងមុខ-ក្រោយ-ចំហៀង ផលិតពី Carbon Fiber ជាដើម។

រថយន្តស្ព័រ Z Proto មានប្រវែង ៤ ៣៨២មីល្លីម៉ែត្រ ទទឹក ១ ៨៤៩មីល្លីម៉ែត្រ និងកម្ពស់ ១ ៣១១មីល្លីម៉ែត្រ។ កាប៊ីនខាងក្នុងរបស់វាមានបំពាក់កុងទ័រឌីជីថល ១២,៣អ៊ីញ និងប្រព័ន្ធកម្សាន្តកាន់តែទំនើបជាងមុន។

Nissan បានបញ្ជាក់ថា Z Proto នឹងប្រើម៉ាស៊ីន Twin-Turbo V6 ជាមួយប្រអប់លេខដៃ ៦វគ្គ ប៉ុន្តែមិនបានបញ្ជាក់ពីកម្លាំងជាក់លាក់ឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទាំងប៉ាណាមុខឡាន Hyundai Tucson ឆ្នាំ២០២២ ពិសេសប្លែកខុសពីឡានដទៃ

រថយន្ត Hyundai Tucson ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ ដោយបានផ្លាស់ប្តូរការឌីហ្សាញថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង មើលទៅរឹតតែអង់អាច។

រថយន្ត Tucson ជំនាន់ទី៤ នេះបានបំពាក់ផ្ទាំងប៉ាណាមុខដ៏ពិសេសមួយ ហៅថា Parametric Hidden Lights ដែលវានឹងងងឹតឈឹងពេលរថយន្តរលត់ ហើយបញ្ចេញភ្លើងបំភ្លឺពេលថ្ងៃ (DRL) នៅពេលរថយន្តដំណើរការ។

គួរឲ្យដឹងថា SUV នេះនឹងផ្តល់ជម្រើសពណ៌រហូតដល់ទៅ ៧ មានដូចជា White Cream, Phantom Black, Shimmering Silver, Nocturne Gray, Amazon Gray, Flame Red និង Intense Blue។ វាមានបំពាក់អេក្រង់ទំហំ ១០,២៥អ៊ីញ និង ៨អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ហើយអាចភ្ជាប់ Bluetooth ម្តង២ក្នុងពេលតែមួយ។

រថយន្ត Hyundai Tucson នឹងប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ និងប្រអប់លេខអូតូ ៨វគ្គ។ វានឹងចេញលក់នៅក្នុងឆ្នាំ២០២១ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានចិនមួយ ចម្លងម៉ូដតាម Ford F-150 Raptor

រថយន្ត​ម៉ូដែល​ Da Jiang Jun របស់​ក្រុមហ៊ុន​រថយន្ត​ចិន Foton គ្រោង​នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Being Auto Show នា​ថ្ងៃ​ទី ២៦ ខែ​កញ្ញា​នេះ ដែល​រូបរាង​របស់​វា​មើល​ទៅ​​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​នឹង​រថយន្ត​ Ford F-150 Raptor។

បើ​ផ្អែក​តាម​វិបសាយ Ford Authority បាន​ឲ្យ​ដឹង​ថា​រថយន្ត​ Da Jiang Jun នេះ​គឺ​មាន​ទំហំ​ដែល​ស្រដៀង​នឹង​ Ford Ranger ជា​ជាង​ Ford F-150 Raptor គ្រាន់​តែ​វា​មាន​ការ​ឌីហ្សាញ​ទំនោរ​ទៅ​តាម​ Ford F-150 Raptor។

រថយន្ត​ F-150 Raptor បំពាក់​ដោយ​ម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ចំណែក​រថយន្ត​ Da Jiang Jun វិញ​មាន​បំពាក់​ម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ៤ស៊ីឡាំង​ ហើយ​វា​ក៏​មាន​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ២,០លីត្រ និង ២,៥លីត្រ​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ចេញបច្ចេកវិទ្យាដំបូងបង្អស់លើលោកមួយ ជួយកាត់បន្ថយខ្យល់ពុលក្នុងកាប៊ីនឡាន

កាលពីអំឡុងឆ្នាំ១៩៨០ គេចាប់ផ្តើមបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់នៅក្នុងរថយន្ត។ ស្របពេលដែលបច្ចេកវិទ្យាកាន់តែដើរទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូសព្វថ្ងៃនេះ អាចរក្សាកម្រិតសីតុណ្ហភាព នៅក្នុងតំបន់ខុសៗគ្នា ដើម្បីតម្រូវតាមចិត្តអ្នកដំណើរជាក់លាក់ណាមួយ។

ឥឡូវនេះ Volvo បានធ្វើឲ្យប្រព័ន្ធម៉ាស៊ីនត្រជាក់រឹតតែទំនើប ដោយចេញនូវបច្ចេកវិទ្យាដំបូងបង្អស់លើលោកមួយ ហៅថា Advanced Air Cleaner ដែលជួយវាស់កម្រិតគុណភាពខ្យល់ PM 2.5 នៅក្នុងកាប៊ីនរថយន្ត។

Volvo អះអាងថា មុខងារនេះអាចកម្ចាត់ កម្រិត PM 2.5 ដែលគ្រោះថ្នាក់ រហូតដល់ទៅ ៩៥ភាគរយ ចេញពីក្នុងកាប៊ីនរថយន្ត តាមរយៈការបំពាក់តម្រងសសៃ Fiber។ គួរឲ្យដឹងថា បច្ចេកវិទ្យានេះមានបំពាក់លើត្រកូល 60 និង 90 ទាំងអស់របស់ Volvo រួមទាំងម៉ូដែល S60 និង XC90 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានវៀតណាមបោះលុយ ទិញយកកន្លែងតេស្តឡានធំមួយនៅអូស្រ្តាលី

ត្បិត​ថា​ជា​ក្រុមហ៊ុន​រថយន្ត​​ដែល​ទើប​បង្កើត​ឡើង​កាល​ពី​​ខែ​កក្កដា​ ឆ្នាំ ២០១៩ មែន​ពិត ប៉ុន្តែ​ក្រុមហ៊ុន​រថយន្ត​របស់​វៀតណាម Vinfast មាន​ដំណើរ​ការ​លឿន​បំផុត។

កាល​ពី​សប្ដាហ៍​​កន្លង​ទៅ​ ក្រុមហ៊ុន​ Vinfast បាន​ទិញ​យក​កន្លែង​ធ្វើ​តេស្ត​រថយន្ត Lang Lang Proving Ground របស់​ក្រុមហ៊ុន​ Holden ដែល​មាន​ទីតាំង​នៅ​រដ្ឋ Victoria ប្រទេស​អូស្ត្រាលី ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ពង្រឹង​កិត្តិនាម​លើ​ទីផ្សារ​អន្តរជាតិ​របស់​ក្រុមហ៊ុន Vinfast។

​Lang Lang Proving Ground ជា​​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​រថយន្ត​ចំណាស់​ជាង​គេ​​មួយ ហើយ​ក៏​មាន​ភាព​​ទំនើប​ខ្លាំង​ផង​ដែរ ដែល​មាន​ផ្ទៃ​ដី​ទំហំ ៨៧២​ហិតា។ វា​មាន​​ផ្លូវ​កៅស៊ូ និង​ផ្លូវ​មិន​មាន​ក្រាល​កៅស៊ូ​សរុប​​ប្រវែង​ជាង ៤៤​គីឡូម៉ែត្រ សម្រាប់​ធ្វើ​តេស្ត​រថយន្ត​គ្រប់​ស្ថានភាព​ផ្លូវ។

​​ក្រុមហ៊ុន Vinfast បាន​ប្រាប់​ឲ្យ​ដឹង​ថា​នា​ពេល​បច្ចុប្បន្ន​នេះ​ការ​ស្រាវជ្រាវ​​និង​ការ​អភិវឌ្ឍន៍​លើ​ផលិតផល​របស់ Vinfast មាន​សន្ទុះ​លឿន​ខ្លាំង ហើយ​ការ​ដែល​មាន​​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​ទំនើប​នេះ​​បាន​ចូល​រួម​ចំណែក​ជួយ​បាន​យ៉ាង​ច្រើន​ដល់​សកម្មភាព​របស់ Vinfast៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ត្រៀមផលិតឡានប្រជែងនឹង Toyota Land Cruiser

តាម​ការ​ចុះ​ផ្សាយ​របស់ Motoring.com បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង Kia កំពុង​ត្រៀម​រថយន្ត​ SUV ខ្នាត​ធំ​ដើម្បី​ប្រកួតប្រជែង​នឹង​​រថយន្ត Toyota Prado ហើយ​វា​ក៏​អាច​ជា​គូ​ប្រជែង​របស់ Toyota Land Cruiser ផង​ដែរ។

ជា​មួយ​ការ​​ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ​ថ្មី​ និង​ការ​ប្រើ​ប្រាស់​នូវ​គ្រោង​ឆ្អឹង​របស់​រថយន្ត​ភីកអាប់​អនាគត​របស់ Kia អាច​ឲ្យ​គេ​បង្កើត​បាន​នូវ​រថយន្ត​ SUV ដែល​មាន​កម្លាំង​ខ្លាំង អាច​បើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ មិន​ចាញ់​រថយន្ត​ Toyota Land Cruiser ឡើយ។

លោក Roland Rivero ជា​​នាយក​ផ្នែក​ផលិតផល​របស់ Kia ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី​ធ្លាប់​បាន​និយាយ​អំពី​មហិច្ឆតា​ចង់​ផលិត​​រថយន្ត​ SUV កម្លាំង​ខ្លាំង ដែល​លោក​បាន​បង្ហាញ​ក្ដី​រំពឹង​ថា​រថយន្ត​ប្រភេទ​នេះ​អាច​នឹង​បង្ហាញ​មុខ​លើ​ទីផ្សារ​នា​ឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Passport ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការ ចាប់ពីខ្ទង់ ៣ម៉ឺនដុល្លារ

រថយន្ត Honda Passport ស៊េរីឆ្នាំ២០២១ បានចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក ជាផ្លូវការ ដោយនឹងមានតម្លៃចាប់ពី ៣២ ៥៩០ដុល្លារ។

បើប្រៀបធៀបទៅនឹងឆ្នាំមុន Passport ថ្មីមានតម្លៃថ្លៃជាងមុន ៦០០ដុល្លារ​ ប៉ុន្តែមានបំពាក់អេក្រង់កម្សាន្តទំហំ ៨អ៊ីញមកស្តង់ដារ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay បាន។ ក្រៅពីនោះ វាក៏មានបំពាក់ចង្កៀងមុខ LED, កញ្ចក់ក្រោយខ្មៅ, យ៉ាន់ ២០អ៊ីញ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់ និង Speaker ៧គ្រាប់ បូក Subwoofer មួយផងដែរ។

ចំពោះប្រព័ន្ធសុវត្ថិភាពវិញ វាមានបំពាក់មុខងារដូចជា adaptive cruise control, auto high-beam headlights, collision mitigation braking system, multi-angle rearview camera, forward collision warning, lane keeping assist, lane departure warning និង road departure mitigation system ទៀតផង។

Honda Passport បំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៨០សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ ហើយក៏មាន Option ប៉ុងពីរ AWD ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+