ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC ចេញវីដេអូបង្ហាញមុខងារ “Crab Mode” លើឡាន Hummer EV វារដូចក្តាម (វីដេអូ)

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន GMC បានបង្ហាញឲ្យដឹងថា រថយន្តអគ្គិសនី Hummer EV នឹងត្រូវដាក់បង្ហាញជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះតែម្តង។

បើតាមវីដេអូឃ្លីបខ្លីមួយ GMC បានពិព័រនារថយន្ត Hummer EV ថាជា “Supertruck” ដោយក្នុងនោះវាមានបំពាក់មុខងារពិសេសមួយ ហៅថា “Crab Mode” ដែលអនុញ្ញាតឲ្យវាបង្វិលកង់ ប្រៀបដូចទៅនឹងសត្វក្តាមដើរអីចឹង។

គួរឲ្យដឹងថា រថយន្ត GMC Hummer EV ត្រូវគេកំណត់ឲ្យចូលរោងចក្រផលិត នៅក្នុងឆ្នាំ២០២១ ជាម៉ូដែលឆ្នាំ២០២២។ GMC ធ្លាប់បានអះអាងថា រថយន្តភីកអាប់ដំណើរការដោយថាមពលអគ្គិសនីនេះ នឹងមានកម្លាំងរហូតដល់ទៅ ១ ០០០សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki ចេញឡានថ្មីមួយទៀត រូបរាងដូចគ្នាបេះដាក់នឹងឡាន Toyota Corolla

ក្រុមហ៊ុន Suzuki បាន​បង្ហាញ​ចេញ​​រថយន្ត​ថ្មី​ម៉ូដែល Suzuki Swace ជា​រថយន្ត​ប្រភេទ Hybrid ដែល​មាន​លក់​ផ្ដាច់​មុខ​តែ​នៅ​តំបន់​អឺរ៉ុប​ប៉ុណ្ណោះ ដោយ​រថយន្ត​នេះ​គឺ​ផលិត​​តាម​លំនាំ​រថយន្ត​ Toyota Corolla Touring Sport។

រថយន្ត​នេះ​គឺ​ជា​រថយន្ត​ Suzuki ទី​ពីរ​សម្រាប់​ទីផ្សារ​អឺរ៉ុប ដែល​ផលិត​ដោយ​ប្រើ​ប្រាស់​គ្រោង​រថយន្ត​របស់ Toyota ក្រោយ​ពី​បាន​ប្រកាស​ចេញ​រថយន្ត​ម៉ូដែល Across កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ដែល​វា​ជា​រថយន្ត​​ផលិត​ឡើង​ផ្អែក​លើ​រថយន្ត​ RAV4 PHEV។

រថយន្ត Suzuki Swace មាន​ប្រព័ន្ធ​ម៉ាស៊ីន​ចំណុះ ១,៨លីត្រ គួប​ផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​ ដែល​ផលិត​កម្លាំង​បាន​ ១២០​សេះ ហើយ​រថយន្ត​នេះ​នឹង​ចាប់​ផ្ដើម​​ដាក់​លក់​នៅ​អឺរ៉ុប​នៅ​អំឡុង​ចុង​ឆ្នាំ​នេះ ដែល​លក្ខណៈ​សម្បត្តិ​នឹង​ត្រូវ​ប្រកាស​បន្ថែម​ពេល​ជិត​ចេញ​លក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ផលិតរថយន្តអគ្គិសនី Leaf បានរហូតដល់៥០០ ០០០គ្រឿង

កាលពីដើមខែកញ្ញាកន្លងទៅ ​ក្រុមហ៊ុន Nissan បានធ្វើការដឹកជញ្ជូនរថយន្ត Nissan Leaf​ ទី​៥០០ ០០០ ទៅកាន់អតិថិជនខ្លួននៅប្រទេសណ័រវេស។

ជាមួយតួលេខនេះហើយធ្វើឲ្យ ក្រុមហ៊ុន Nissan​ បានឈរជើងលើកំណត់ត្រាការផលិតរថយន្ត​ ស្ទើរតែមួយទសវត្ស បន្ទាប់ពីម៉ូឌែល Leaf​ បានលក់នៅទីក្រុង Sunderland​ ប្រទេសអង់គ្លេស ដោយការផលិតម៉ូឌែល Leaf ដំបូងនៅឆ្នាំ២០១៣ ​រហូតដល់លើសពី ១៧៥​ ០០០គ្រឿង។

រថយន្ត Nissan Leaf មានជម្រើសកញ្ចប់អាគុយអគ្គិសនី ២ ប្រភេទ។ សម្រាប់ម៉ូឌែល Base​ បំពាក់ជាមួយកញ្ចប់អាគុយអគ្គិសនីកម្លាំង​ ៤០គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចំងាយ ២៧០គីឡូម៉ែត​ រីឯម៉ូដែល E+ បំពាក់ជាមួយ កញ្ចប់អាគុយអគ្គិសនី កម្លាំង​ ៦០​​ គីឡូវ៉ាត់ម៉ោង ព្រមទាំងអាចបើកបរបានចំងាយ ៣៨៥គីឡូម៉ែត។

ចំពោះកម្លាំងរថយន្ត​ ម៉ូឌែល E+ បានបំពាក់ជាមួយម៉ូទ័រអគ្គិសនី​ ដោយផលិតកម្លាំងបាន​ ២១៤សេះ។ សម្រាប់ម៉ូឌែល​ទាបបំផុត អាចផលិតបានកម្លាំង​ ១៤៨សេះ ជាមួយ​ មុខងារសាកថាមពលលឿន។បន្ថែមពីនេះ រថយន្ត Nissan Leaf គ៏បានបំពាក់ជាមួយនិង ប្រព័ន្ធជំនួយក្នុងការបើកបរ Propilot semi-autonomous ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីចិនមួយប្រភេទ មានរូបរាងដូច Porsche

ORA Good Catគឺជារថយន្តអគ្គិសនីមួយប្រភេទរបស់ក្រុមហ៊ុន​ Great Wall ដោយមានការរចនាគួរអោយចាប់អារម្មណ៍ ដោយយកលំនាំគំនិតនៃផ្នែកមួយចំនួន​ពីរថយន្តអឺរ៉ុបដូចជា​ រថយន្ត ​Porsche 911, VW Beetle និង Fiat 500ផងដែរ។

យោងទៅតាមគេហទំព័រ Car News China​ រថយន្ត Good Cat​ មានបណ្តោយប្រវែង​ ៤ ២៣៥mm​ ទទឹងប្រវែង ១ ៨២៥mm កម្ពស់ ១ ៥៩៦mm និង គម្លាតពីកង់មុខទៅក្រោយមានទំហំ ២ ៦៥០mm។ ផ្នែកខាងមុខ រចនាយ៉ាងសាមញ្ញជាមួយចង្កៀងរចនាជារាងមូល ដែលបង្ហាញថាជារថយន្តអគ្គិសនី។ ការរចនាជម្រឹងខ្យល់ខាងមុខហាក់មានភាពខុសប្លែកពីធម្មតា ដោយការដូរទម្រង់ជំនួយដោយជម្រឹងខ្យល់តូច មកនៅផ្នែកខាងក្រោមវិញ។ រថយន្តអគ្គិសនីនេះ ក៏បានបំពាក់ជាមួយយ៉ាន់កង់ស្ព័រ រចនាយ៉ាងទាក់ទាញជា ៥ ប្រលោះ ភ្ជាប់ជាមួយរូបរាងជា២ពណ៌ ដោយដំបូលមានពណ៌ស។

ផ្នែកខាងក្នុងនៃរថយន្ត បានបំពាក់កុងទ័រឌីជីថល អេក្រង់បង្ហាញព័ត៍មាន​ នឹងចង្កូតស្បែកទន់រាងជា ២ប្រលោះ ដែលមានពណ័ខៀវ លាយស​។

ORA Good Cat បានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ នៅកាឡេកង់ផ្នែកខាងមុខបង្កើតកម្លាំង ១៤៣សេះ កម្លាំងបង្វិល ២១០Nm ដែលអាចបើកបរបានចំងាយ ៥១០គ.ម៉។ រថយន្តនេះនឹងមានចរាចណ៍លក់នៅលើទីផ្សារប្រទេសចិន នៅថ្ងៃទៅ២៥ ខែកញ្ញានេះផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងថ្ងៃ Ford នឹងផលិតឡាន Bronco ឆ្នាំ២០២១ ហើយ!

ថ្មីៗនេះ មានការលេចឮដំណឹងមកថា រថយន្ត Ford Bronco ដែលអតិថិជនបានបញ្ជាទិញ នឹងត្រូវចាប់ផ្តើមផលិតនៅខែមិនា ឬមេសា ឆ្នាំ២០២១។

រូបថតមួយសន្លឹកត្រូវបានបង្ហោះនៅលើ Forum មួយឈ្មោះ Bronco6g បង្ហាញឲ្យឃើញប្រភពពីកម្មវិធី Precision Inventory Management ដែលឈ្មួញរថយន្តប្រើសម្រាប់គ្រប់គ្រងការបញ្ជាទិញរថយន្តថ្មីពីក្រុមហ៊ុន Ford និង Lincoln។ ក្នុងនោះដែរ វាបង្ហាញឲ្យឃើញថា រថយន្ត Bronco ត្រូវគេរំពឹងថានឹងចាប់ផ្តើមផលិតនៅខែមិនា ឆ្នាំ២០២១។

ទោះជាយ៉ាងណា រថយន្តជាច្រើនម៉ូដែល ដែលមាននៅក្នុងនោះ ភាគច្រើនតែងតែយឺតយ៉ាវ ១ខែ ដូច្នេះសង្វាក់ផលិតកម្មនៃរថយន្ត Bronco ទំនងអាចកើតឡើង នៅក្នុងខែមេសា ឆ្នាំ២០២១។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Ford ធ្លាប់បានអះអាងថា ពេលប្រគល់រថយន្ត Bronco ឲ្យអតិថិជន នឹងចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២១ ដូច្នេះវាធ្វើឲ្យដំណឹងខាងលើ ទំនងជាអាចកើតឡើងពិតមែន នៅក្នុងខែមិនា ឬមេសា។

រថយន្ត Ford Bronco ឆ្នាំ២០២១ មានតម្លៃចាប់ពី ២៩ ៩៩៥ដុល្លារ សម្រាប់ប្រភេទ Base Model នៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈប្រភេទកប់មានតម្លៃដល់ ៦០ ៨០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes សង្ឃឹមលក់ S-Class ថ្មីបានយ៉ាងហោច ៥០០០០០គ្រឿង

ក្រុមហ៊ុនរថយន្ត Mercedes-Benz គិតថា រថយន្ត S-Class ជំនាន់ថ្មី ស៊េរីឆ្នាំ២០២១ របស់ខ្លួន (W223) នឹងជួយបង្កើនការលក់ យ៉ាងហោចណាស់ស្មើ ឬលើសម៉ូដែល S-Class ជំនាន់មុន (W222)។

រថយន្ត S-Class ជំនាន់ថ្មី ស៊េរីឆ្នាំ២០២១ (W223)

លោក Ola Kallenius ប្រធានក្រុមហ៊ុន Mercedes-Benz បានឲ្យដឹងថា ប្រភេទរថយន្តប្រណីតកំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ដោយសារតែការកើនឡើងនៃអ្នកសម្បូរទ្រព្យនៅទូទាំងពិភពលោក ដែលវាជារឿងល្អសម្រាប់រថយន្ត Sedan ដូចជា S-Class ទោះបីជាមនុស្សមួយចំនួនកំពុងងាកទៅរករថយន្ត SUV និងរថយន្តអគ្គិសនីក៏ដោយ។

គួរឲ្យដឹងថា Mercedes-Benz បានលក់ដាច់រថយន្ត S-Class ជំនាន់មុន (W222) ជាង ៥០០ ០០០គ្រឿង ចាប់តាំងពីវាបានចេញលក់ កាលពីឆ្នាំ២០១៣ មក។ ក្នុងនោះ វាក៏មានទាំងប្រភេទ Mercedes-Maybach ផងដែរ។ លោក Kallenius បន្ថែមថា ចំនួនលក់ប្រចាំឆ្នាំរបស់ S-Class ជំនាន់ W222 គឺបានត្រឹមជាង ១០០ ០០០គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡានដែលលក់ដាច់ជាងគេទាំង១០នៅកូរ៉េ រកឡានក្រៅស្រុកមួយគ្មាន

​ក្រុមហ៊ុន​រថយន្ត​​របស់​កូរ៉េ​ខាង​ត្បូង Hyundai និង Kia បាន​នាំ​គ្នា​ក្ដោប​ក្ដាប់​តំណែង​កំពូល​ទាំង​១០ នៃ​រថយន្ត​ដែល​លក់​ដាច់​ជាង​គេ​​នៅ​កូរ៉េ​ខាង​ត្បូង ក្នុង​រយៈពេល ៦​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០។ តាម​ដាន​តួលេខ​ដូច​ខាង​ក្រោម ៖

១. Hyundai Grandeur ៖ ៧៧ ៦០៤គ្រឿង

២. Kia K5 ៖ ៤៦ ៨២៤គ្រឿង

៣. Hyundai Porter ៖ ៤៦ ០៦២​គ្រឿង

៤. Kia Sorento ៖ ៣៧ ៩៧៣គ្រឿង

៥. Kia Sorento ៖ ៣៧ ៨៦៦គ្រឿង

៦. Hyundai Avante ៖ ៣៧ ៦០៥គ្រឿង

៧. Hyundai Palisade ៖ ៣១ ០២៩គ្រឿង

៨. Kia Seltos ៖ ២៩ ១៤៩គ្រឿង

៩. Kia K7 ៖ ២៦ ៧២៣គ្រឿង

១០. Hyundai Santa Fe ៖ ២៦ ១០៤គ្រឿង​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sorento ស៊េរីថ្មីទើបចេញលក់នៅវៀតណាម តម្លៃចាប់ពីជាង៤ម៉ឺនដុល្លារ

រថយន្ត​ Kia Sorento ស៊េរី​ឆ្នាំ ២០២១ ដែល​ជា​ជំនាន់​ទី​បួន បាន​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ប្រទេស​វៀតណាម ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤៦ ៥៧២​ដុល្លារ ដល់​​ថ្លៃ​បំផុត​​ ៥៨ ២២៨​ដុល្លារ។

រថយន្ត​ SUV របស់​​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​នេះ​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ទាំង​ស្រុង ដែល​មើល​ទៅ​ទាន់​សម័យ​ជាង​មុន និង​​មាន​ភាព​ស្រស់​ស្អាត​ជាង​រថយន្ត​ជំនាន់​មុន។ រថយន្ត​នេះ​ដែរ​មាន​បំពាក់​បច្ចេកវិទ្យា​សុវត្ថិភាព​ជា​ច្រើន ដែល​អាច​ឲ្យ​វា​យក​ឈ្នះ​រថយន្ត​ Hyundai Santa Fe ដែល​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ។

នៅ​ទីផ្សារ​ប្រទេស​វៀតណាម​ រថយន្ត Kia Sorento ជំនាន់​ថ្មី​មាន​ដាក់​លក់​ជា​មួយ​ជម្រើស​​ចំនួន ៧​ប្រភេទ ដែល​មាន​៤​ប្រភេទ​ជា​ម៉ាស៊ីន​ម៉ាស៊ូត​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤៦ ៥៧២​ដុល្លារ ដល់​​ថ្លៃ​បំផុត​​ ៥៨ ២២៨​ដុល្លារ។ ចំណែក​៣​ប្រភេទ​ទៀត​ប្រើ​ម៉ាស៊ីន​សាំង មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ៤៧ ៤៣១​ដុល្លារ ដល់​ប្រមាណ ៥៦ ០៧៣​ដុល្លារ។

ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត​មាន​បំពាក់​ម៉ាស៊ីន Smartstream ចំណុះ ២,២លីត្រ ដែល​ផលិត​កម្លាំង​បាន ១៩៨​សេះ។ ចំណែក​ប្រភេទ​ម៉ាស៊ីន​សាំង​វិញ​គឺ​ជា​ម៉ាស៊ីន Smartstream ចំណុះ ២,៥លីត្រ ដែល​មិន​ទាន់​ដឹង​ពី​កម្លាំង​នៅ​ឡើយ។ បើ​នៅ​សហរដ្ឋអាមេរិក​ប្រភេទ​ម៉ាស៊ីន​សាំង អាច​ផលិត​កម្លាំង​បាន ២៧៧​សេះ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ងាយៗ ដើម្បីមើលបរិមាណខ្យល់កង់ឡាន ដោយមិនបាច់រត់រកជាង

ការត្រួតពិនិត្យប្រព័ន្ធភ្លើង ប្រព័ន្ធទឹក ប្រព័ន្ធប្រេង មុនពេលធ្វើដំណើរពិតជា​រឿងមិនអាចរំលងបាន ហើយកាន់តែពិសេសគឺកង់រថយន្តតែម្តង យើងត្រូវពិនិត្យថាតើវាមានធូ​ ធ្លាយ ឬមានបញ្ហាអ្វីមួយកើតឡើង។ ​ថ្ងៃនេះ ខេមបូ​ អូតូ នឹងនាំនូវរបស់ជំនួយក្នុងការត្រួតពិនិត្យកង់រថយន្ត ដោយភាពឈ្លាសវ៉ៃ ​ ឆាប់រហ័សដោយមិនបាច់រកជាង ព្រមទាំងជួយអោយការ​បើកបរកាន់តែមានទំនុកចិត្ត នឹងសុវត្ថិភាពខ្ពស់ផងដែរ។

យើងសូមណែនាំផលិតផល Steelmate TPMS ដែលជាសេនស័រកង់ឡានមានសមត្ថភាព និងអត្ថប្រយោជន៍ជាច្រើនដូចជា:

  • មើល​ដឹង​ពី​សីតុណ្ហភាព​កំដៅ​ និងបរិមាណខ្យល់ក្នុងកង់​រថយន្តនីមួយៗរបស់អ្នក ដោយមិនចាំបាច់ចុះពីរថយន្ត
  • ងាយស្រួល និងសុវត្ថិភាពខ្ពស់រាល់ពេលបើកបរ
  • សន្សំសំចៃភ្លើង ដោយប្រើប្រាស់បច្ចេកវិទ្យាពន្លឺព្រះអាទិត្យក្នុងការសាកថ្ម
  • ចំណាយពេលខ្លីក្នុងការតម្លើង ដោយប្រើពេលតែ៣០នាទីប៉ុណ្ណោះ

បន្ថែមពីនេះ លោកអ្នកនឹងទទួលបាននូវការថែមជូនស្នប់កង់មួយគ្រឿងភ្លាមៗ និងការធានាជូនរយះពេល ១ឆ្នាំ ពីអ្នកឯកទេសបំពាក់គ្រឿងរថយន្ត អាយខា – iCar។ ដើម្បីអោយកាន់តែជ្រាបច្បាស់លោកអ្នកអាចនាំយករថយន្តរបស់លោកអ្នកទៅកាន់ អាយខា – iCar ដោយផ្ទាល់។ អាយខា – iCar ក៏មានគ្រឿងបំពាក់រថយន្តជាច្រើនទៀត និងសំបូរបែបជាងគេ ផ្តល់ជូនទាំងតម្លៃ សេវាកម្ម និងទំនុកចិត្តខ្ពស់បំផុត។

លោកអ្នកអាចប្រើប្រាស់កូដបញ្ចុះតម្លៃ ១០ដុល្លារ CamboAutoFan ដើម្បីទទួលបានការបញ្ចុះតម្លៃ

សម្រាប់ព័ត៏មានបន្ថែមសូមទាក់ទង ០៧៨ ៩៦០ ០០០ / ០៩៦ ៥៩៦​ ០០០០ / ០៩៧ ៥៩៦ ០០០០ ឬតាមរយៈទំព័រហ្វេសប៊ុកផ្លូវការ​ https://www.facebook.com/iCARkh/

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រជុំរថយន្ត និងរថយន្តប្រភេទ SUV ល្អបំផុត តម្លៃ ១០ ម៉ឺនដុល្លារក្នុងឆ្នាំ ២០២០

ខាង​ក្រោម​នេះគឺជា រថយន្ត​ល្អបំផុតដែលមានតម្លៃ ១០ ម៉ឺនដុល្លារក្នុងឆ្នាំ ២០២០​។(តម្លៃនៅបរទេស)

១. Lexus LC មានតម្លៃ ៩២ ៩៥០ដុល្លារ

២. BMW M2 CS មានតម្លៃ​ ៨០ ០០០ដុល្លារ

៣. Mercedes-AMG GT 53 មានតម្លៃ​ ៩៩ ៩៥០ដុល្លារ

៤. BMW 840i Coupe​ មានតម្លៃ​ចន្លោះពី ៨៧ ៩០០ ទៅ ៩០ ៨០០ដុល្លារ

៥. Cadillac CT6-V មានតម្លៃ​ ៩៤ ៨៩៥ដុល្លារ

៦. Mercedes-Benz S-Class Sedan​ មានតម្លៃ​ចន្លោះពី ៩៤ ២៥០ ទៅ ១០៧ ៤៥០ដុល្លារ

៧. Porsche 911 Carrera មានតម្លៃ​ចន្លោះពី ៩៧ ៤០០ ទៅ ១២០ ៦០០ដុល្លារ

៨. Alfa Romeo Stelvio Quadrifoglio មានតម្លៃ​ ៨០ ៥០០ដុល្លារ

៩. Jeep Grand Cherokee Trackhawk មានតម្លៃ​ ៨៧ ៤០០ដុល្លារ

១០. Land Rover Range Rover​ មានតម្លៃ​ចន្លោះពី ៩០ ៩០០ ទៅ ២០៩ ៥០០ដុល្លារ

១១. Porsche Panamera Sport Turismo មានតម្លៃ​ចន្លោះពី ៩៨ ០០០ ទៅ ១៣៥ ៥០០ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+