ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផ្លូវការ Jaguar Land Rover កម្ពុជា តែងតាំងនាយកគ្រប់គ្រងថ្មី

នៅល្ងាចថ្ងៃទី ០៨​ ខែ​ កញ្ញា ឆ្នាំ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ​(RMA Cambodia)  ដែលជាក្រុមហ៊ុននាំចូល ផ្តាច់មុខរថយន្ត Jaguar Land Rover បានប្រារព្ធពិធីសន្និសីទសារព័ត៌មានស្តីអំពី ចំណាត់តាំងនាយកគ្រប់គ្រងថ្មី។ កម្មវិធីសន្និសីទនេះផងដែរ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពចូលរួមផ្ទាល់ពី លោក ងន សាំង ដែលជាអគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia) លោក សុខ សុន្ទរ៉ា នាយកគ្រប់គ្រងថ្មី នៃក្រុមហ៊ុន Jaguar Land River Cambodia គណៈគ្រប់គ្រង គ្រប់ជាន់ថ្នាក់ និង បណ្តារអ្នកសារព័ត៌មានជាច្រើនរូប។

ក្រោមការដឹកនាំថ្មីរបស់លោក សុខ​ សុន្ទរ៉ា លោកទើបតែធ្វើការសម្ភោធជាផ្លូវការនូវរថយន្ត Off-road ស៊េរីទំនើបចុងក្រោយបំផុតគឺ រថយន្ត Land Rover Defender ២០២០ ហើយក្នុងនោះផងដែរ លោកក៏មានគម្រោង ក្នុងការសម្ភោធជាផ្លូវការនូវរថយន្ត Jaguar I-PACE ២០២០ ក្នុងពេលឆាប់ៗនេះ។

លោក សុខ​ សុន្ទរ៉ា នាយកគ្រប់គ្រងថ្មី នៃក្រុមហ៊ុន Jaguar Land River Cambodia

គួរបញ្ជាក់ផងដែរថា​​លោក ងន សាំង បានថ្លែងយ៉ាងច្បាស់ៗ អំពីមូលហេតុ ដែល អតិថិជនងាកពីការទិញរថយ​ន្តនៅខាងក្រៅ មកទិញរថយន្តផ្ទាល់ពីក្រុមហ៊ុន​ Jaguar Land Rover Cambodia ដែលតែងតែផ្តល់ទំនុកចិត្ត​ និងការធានាយ៉ាងត្រឹមត្រូវ ដោយលោកបានលើកឡើងថា៖

 “រាល់រថយន្ដទាំងអស់ គឺនាំចូលដោយផ្ទាល់ពីរោងចក្រ និងផលិតទ្បើងសម្រាប់ប្រើប្រាស់ ក្នុងតំបន់អាស៊ី មិនត្រឹមតែប៉ុណ្ណោះ ក៏មានត្រួតពិនិត្យ និងជុសជួលយ៉ាងច្បាស់លាស់មុននឹងធ្វើការដាក់លក់ ដោយមានការធានាលក្ខណៈយូរអង្វែង រហូតដល់៥ឆ្នាំ ពីជាងដែលមានជំនាញច្បាស់លាស់ និងទទួលបានការបណ្តុះ បណ្តាលពីរោងចក្រផ្ទាល់ “

លោក សុខ​ សុន្ទរ៉ា (ឆ្វេង) លោក ងន សាំង (រូបកណ្តាល) អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អ អិម អេ​ ខេមបូឌា

បើតាមប្រសាសន៏របស់លោក សុខ​ សុន្ទរ៉ា បានឲ្យដឹងថាដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ អតិថិជនចំពោះរថយន្ដមួយទឹក ក្រុមហ៊ុនមានការផ្ដល់ជូននូវការលក់ រថយន្ដមួយទឹកដែលមានគុណភាព ខ្ពស់ និង ផ្ដល់ការធានារហូតដល់រយៈពេល ២ឆ្នាំ។ ជាកិច្ចបញ្ចប់សន្និសីទសារព័ត៌មាន លោក សុខ​ សុន្ទរ៉ា បានបន្ថែមអំពី ការពេញនិយមរបស់ រថយន្ត Jaguar និង​ Land Rover ក្នុងទីផ្សារនៃប្រទេសកម្ពុជា​ថា ដោយសារតែការផ្តោតសំខាន់បំផុតទៅលើ​ ឧត្តមភាព គុណភាព សុវត្ថិភាព ប្រព័ន្ធតិចណូទ្បូជីដ៏ទំនើប ដែលសាកសមបំផុតសម្រាប់ការធ្វើដំណើរ គ្រប់ស្ថានភាពផ្លូវ។​

លោក សុខ​ សុន្ទរ៉ា នាយកគ្រប់គ្រងថ្មី នៃក្រុមហ៊ុន Jaguar Land River Cambodia

ក្រុមហ៊ុន Jaguar Land Rover Cambodia តែងតែផ្តល់នូវទំនុកចិត្ត និងការថែទាំ​យ៉ាងយកចិត្តទុកដាក់បំផុតជាមួយអតិថិជនដែលភ្ជាប់ជាមួយនឹងផលិតផល​ ដែលមិនធ្វើអោយ​អតិថិជនខកបំណងបន្ទាប់ពីបានជាវរថយន្តពីក្រុមហ៊ុនផ្ទាល់ ។

គួរបញ្ចាក់ថា រថយន្ដ Jaguar និង Land Rover គឺជាម៉ាករថយន្ដដ៏ល្បីពីចក្រភពអង់គ្គេស ហើយបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia)។ សម្រាប់ អគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង​Land Rover គឺស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ

សូមទំនាក់ទំនង៖ ០២៣ ៨៨៨ ៨១១ / ០៧០ ៩៩៩ ១១១
https://www.landrovercambodia.com/ | https://www.jaguarcambodia.com/
Facebook: Land Rover Cambodia | IG: @LandroverCambo
Facebook: Jaguar Cambodia | IG: @Jaguarcambodia

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នឹងនាំឡានផលិតនៅចិន យកលក់នៅអឺរ៉ុបឆាប់ៗ

Tesla ​គ្រោង​នឹង​នាំ​ចេញ​រថយន្ត​ Model 3 ដែល​ផលិត​នៅ​រោងចក្រ​ក្នុង​ទីក្រុង​សៀងហៃ​ប្រទេស​ចិន ទៅ​កាន់​ទីផ្សារ​​ក្រៅ​ប្រទេស​ដូច​ជា​នៅ​អឺរ៉ុប។ នេះ​បើ​ផ្អែក​តាម​អ្នក​ដែល​​ទាក់ទង​នឹង​ផែនការ​នេះ។

ប្រភព​បាន​អះអាង​ថា​រថយន្ត​ Model 3 ដែល​ផលិត​នៅ​ចិន នឹង​ចាប់​ផ្ដើម​ផលិត​​ក្នុង​ត្រីមាស​ទី៤ នៃ​ឆ្នាំ​នេះ ហើយ​ទីផ្សារ​គោលដៅ​របស់​រថយន្ត​មិន​មែន​មាន​ត្រឹម​តែ​អឺរ៉ុប​នោះ​ទេ ប៉ុន្តែ​ក៏​នឹង​មាន​សិង្ហបុរី អូស្ត្រាលី និង​នូវែលហ្សេឡង់ ហើយ​ការ​ដឹក​ជញ្ជូន​អាច​នឹង​ចាប់​ផ្ដើម​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ ឬ​នៅ​ដើម​ឆ្នាំ ២០២១។

​​​ទន្ទឹម​នឹង​ផែនការ​នាំ​រថយន្ត​ Model 3 ផលិត​នៅ​ចិន​យក​លក់​នៅ​អឺរ៉ុប ក្រុមហ៊ុន Tesla ក៏​មាន​ផែនការ​ផលិត​រោងចក្រ​នៅ​ក្បែរ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់​​ផង​ដែរ​ ដើម្បី​ប្រកួតប្រជែង​នឹង​គូ​ប្រជែង​ខ្លាំង​នៅ​អឺរ៉ុប មាន​ដូច​ជា​ Volkswagen Group, Renault និង PSA Group ជា​ដើម ដែល​ពួក​គេ​កំពុង​ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​រថយន្ត​អគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

McLaren គិតចង់លក់ទីស្នាក់ងារខ្លួន តម្លៃ ២៥៦លានដុល្លារ

ក្រុមហ៊ុន​រថយន្ត​ McLaren កំពុង​តែ​ចង់​លក់​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង Woking ប្រទេស​អង់គ្លេស ជា​មួយ​ផែនការ​ទិញ​បង់​រំលស់​មក​វិញ ដើម្បី​ជួយ​សម្រួល​ដល់​ស្ថានភាព​លំបាក​​ដែល​ខ្លួន​ជួប​ប្រទះ​នា​ឆ្នាំ ២០២០​ នេះ។

ក្រុមហ៊ុន​រថយន្ត​អង់គ្លេស​នេះ​អាច​លក់​ទីស្នាក់ការ​របស់​ខ្លួន​បាន​ក្នុង​តម្លៃ​ដល់ ២០០​លាន​ផោន ដែល​ស្មើ​នឹង​ប្រមាណ ២៥៦​ដុល្លារ ហើយ​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​មិន​រើ​ចេញ​ពី​ទីស្នាក់ការ​នេះ​ឡើយ​ក្រោយ​ពី​ការ​លក់ ហើយ​ការ​លក់​គឺ​មិន​មាន​ផល​ប៉ះពាល់​ដល់​កិច្ច​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​នោះ​ទេ។

កាល​ពី​ថ្មីៗ​នេះ McLaren បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ចំណូល​ផ្នែក​យានយន្ត​របស់​ខ្លួន​មាន​ចំនួន​ប្រមាណ ១៨៣​លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​រយៈពេល ៦​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ដែល​ធៀប​នឹង​ឆ្នាំ​ ២០១៩ ចំណូល ៦​ខែ​ដំបូង មាន​រហូត​ដល់​ប្រមាណ​ ៧៥៨​លាន​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យកឡាន SUV ប្រណាំងជាមួយឡានស្ព័រ លទ្ធផលស្មានខុសគ្រប់គ្នា (មានវីដេអូ)

Corvette Stingray ស៊េរីឆ្នាំ២០២០ គឺជារថយន្តដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមួយ នៅក្នុងឆ្នាំនេះ ហើយវាក៏ជាអាវុធដ៏ខ្លាំងក្លា ក្នុងការប្រណាំងលើផ្លូវលាតផងដែរ ប៉ុន្តែក្រុមហ៊ុនកែច្នៃរថយន្តអាមេរិក Hennessey គិតថា រថយន្ត Jeep Grand Cherokee Trackhawk ដែលពួកគេកែរួច នឹងអាចយកឈ្នះរថយន្តស្ព័រនោះបាន។

Corvette Stingray

ជាស្តង់ដារ Trackhawk គឺជា SUV ដែលអាចរត់ស្ទុះចេញពីខ្សែបន្ទាត់លឿនបំផុតមួយនៅលើទីផ្សារបច្ចុប្បន្ន ដោយសារវាបំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged V8 មានកម្លាំង ៧០៧សេះ។ អ្វីដែលរឹតតែអស្ចារ្យគឺ Trackhawk ដែលកែច្នៃដោយ Hennessey អាចបង្កើតកម្លាំងបានសរុបដល់ទៅ ១ ០១៣សេះឯណោះ។

Jeep Grand Cherokee Trackhawk

ដោយឡែក រថយន្ត Corvette Stingray វិញ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ naturally-aspirated V8 មានកម្លាំង ៤៩៥សេះ៕

ចង់ដឹងថាលទ្ធផលយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hummer អត់ប្រើសាំងថ្មី នឹងមានម៉ូដ “ក្តាម” ដំបូងមិនធ្លាប់មាន

រថយន្តអគ្គិសនី GMC Hummer EV នឹងមានបំពាក់មុខងារពិសេសមួយហៅថា “Crab Mode” នៅពេលវាចេញលក់លើទីផ្សារជាផ្លូវការ។

ក្រុមហ៊ុនរថយន្តអាមេរិកខាងលើនេះ មិនមានផ្តល់ព័ត៌មានលម្អិតអ្វីទាក់ទងនឹងមុខងារនេះឡើយ ដោយគ្រាន់តែបានបង្ហោះរូបភាពមួយសន្លឹក បង្ហាញឲ្យឃើញរូប Crab Mode នោះប៉ុណ្ណោះ។

ភ្ជាប់ជាមួយរូបថតខាងលើ GMC បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា “Real revolutionaries forge their own direction” ដែលមានន័យថា “បដិវត្តពិតប្រាកដបង្កើតទិសដៅផ្ទាល់ខ្លួន”។

តើ Crab Mode នឹងធ្វើការបែបណា? គេហទំព័ររថយន្តមួយចំនួនទាយថា វានឹងស្រដៀងទៅនឹងមុខងារ Tank Turn ដែលមានបំពាក់លើរថយន្តអគ្គិសនី Rivian R1T និង R1S ដែលអនុញ្ញាតឲ្យវាបង្វិលកង់បាន ប្រៀបដូចសត្វក្តោមដើរអីចឹង។

គួរឲ្យដឹងថា រថយន្ត GMC Hummer EV ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅរយៈពេលប៉ុន្មានខែខាងមុខ មុនពេលចេញលក់ជាផ្លូវការ នៅឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ តម្លៃឡាន Mercedes-Benz G-Class ឆ្នាំ២០២១ ប្រើម៉ាស៊ីន ៤ស៊ីឡាំង

កាលពីដើមឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន Mercedes-Benz បានបញ្ចេញរថយន្ត CLS នៅក្នុងប្រទេសចិន ដោយបំពាក់ម៉ាស៊ីន ១,៥លីត្រ ទំហំ ៤ស៊ីឡាំង ហើយឥឡូវនេះវាដល់វេនរថយន្ត G-Class ម្តង ដោយប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង។

រថយន្ត Mercedes-Benz G350 នេះ បំពាក់ម៉ាស៊ីនចំណុះ ១ ៩៩១សេសេ មានកម្លាំងសរុប ២៥៥សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,១វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះកម្រិតស៊ីសាំងរបស់ SUV ប្រើម៉ាស៊ីនតូចនេះវិញ គឺ ១០,៧លីត្រ/១០០គីឡូម៉ែត្រ។

គួរឲ្យដឹងថា រថយន្ត Mercedes-Benz G350 នេះត្រូវបានដាក់លក់ក្នុងប្រទេសចិន តម្លៃ ១ ៤២៩ ៨០០យ័ន ឬស្មើនឹង ២០៨ ៩០០ដុល្លារ។ បើប្រៀបធៀបទៅនឹងបងធំរបស់វា គឺ Mercedes-AMG G63 ដែលបំពាក់ម៉ាស៊ីនកម្លាំង ៥៧៧វិញ គឺមានតម្លៃ ១៥៦ ៤៥០ដុល្លារ នៅសហរដ្ឋអាមេរិក។ ដូច្នេះតម្លៃនៃ G350 លក់នៅចិន សឹងតែអាចទិញ AMG G63 នៅអាមេរិកបានមួយគ្រឿងទៅហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលតម្លៃឡាន Lexus ES 300h ប្រភេទ Premium Edition ឆ្នាំ២០២១

Lexus បានប្រកាសចេញប្រភេទ Premium Edition ថ្មី សម្រាប់ត្រកូលរថយន្ត ES 300h ស៊េរីឆ្នាំ២០២១ នៅប្រទេសអង់គ្លេស។

Lexus ES Premium Edition ថ្មី បានបន្ថែមលក្ខណៈពិសេសៗជាច្រើន ដែលមានតម្លៃដល់ ៣ ៨០០ដុល្លារ ប៉ុន្តែតម្លៃជាក់ស្តែងរបស់វាលើស ប្រភេទ ES SE ដែលជា Base Model ត្រឹមតែ ៧០០ដុល្លារប៉ុណ្ណោះ។ ជាមួយគ្នានេះ មុខងារ Spot Monitor និង Rear Cross-Traffic Alert ត្រូវបានបំពាក់មកស្តង់ដារតែម្តង។

ក្រៅពីនោះគឺមាន យ៉ាន់ Alloy ទំហំ១៨អ៊ីញ, អេក្រង់បង្ហាញព័ត៌មានទំហំ ១២,៣អ៊ីញ ជាមួយមុខងារផែនទី និងកន្លែងចាក់ DVD, ដៃចង្កូតមានមុខងារកម្តៅ, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ និង ផ្លិតទឹកមានមុខងារកម្តៅ ជាដើម។ ចំពោះតម្លៃនៃរថយន្ត Lexus ES 300h Premium Edition គឺចាប់ពី ៤៥ ៨០០ដុល្លារ។

Lexus ES 300h ឆ្នាំ២០២១ នៅតែបំពាក់ម៉ាស៊ីនដដែល គឺ ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយ Hybrid មួយ ដែលបង្កើតកម្លាំងបានសរុប ២១៥សេះ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៤,៧លីត្រ/១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LM ៤កៅអីតម្លៃថ្លៃជាងប្រភេទ ៧កៅអី រាប់ម៉ឺនដុល្លារ

នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន រថយន្ត​ Lexus LM ប្រភេទ​ប្រណីត​ផុត​លេខ​បំផុត​មាន​តម្លៃ​រហូត​ដល់ ១,៤៦៦​លាន​យ័ន ដែល​ស្មើ​ប្រមាណ ២១៥ ០០០​ដុល្លារ ដែល​ប្រភេទ​ប្រណីត​ផុត​លេខ​គឺ​ប្រភេទ​មាន​កៅអី​អង្គុយ​ចំនួន​បួន មាន​ទីធ្លា​ខាង​ក្នុង​ធំ​ទូលាយ។

ដោយ​ឡែក​បើ​ងាក​ទៅ​មើល​ប្រភេទ​ ៧កៅអី​វិញ​គឺ​មាន​តម្លៃ​ ១,១៦៦​លាន​យ័ន ដែល​ស្មើ​ប្រមាណ ១៧០ ៧២២​ដុល្លារ ធូរ​ថ្លៃ​ជាង​ប្រភេទ​ ៤កៅអី ​ប្រមាណ​​ជាង​ ៤​ម៉ឺន​ដុល្លារ។

គួរ​ដឹង​ថា​នៅ​ខាង​ក្នុង Lexus LM ប្រភេទ ៤កៅអី មាន​កៅអី​អ្នក​ដំណើរ​ខាង​ក្រោយ​ដែល​អាច​បត់​បែន​បាន​តាម​ចិត្ត និង​មាន​ស្រោប​ដោយ​សាច់​កំណាត់​ទន់​ល្មើយ​បំផុត។ កៅអី​អ្នក​ដំណើរ​ខាង​ក្រោយ និង​កៅអី​ជួរ​ខាង​មុខ មាន​ខណ្ឌ​ចែក​គ្នា​ដោយ​​ជញ្ជាំង​មួយ ដែល​ផ្ដល់​ភាព​ឯកជន​ពេញ​ទី​ដល់​អ្នក​ដំណើរ​ក្រោយ ហើយ​ជញ្ជាំង​ដែល​ខណ្ឌ​ចែក​នេះ​ដែរ​គឺ​មាន​បំពាក់​នូវ​អេក្រង់​ទំហំ ២៦​អ៊ីញ និង​កន្លែង​សម្រាប់​ដាក់​កែវ​ផង​ដែរ។

បន្ថែម​ពី​នេះ​នៅ​ប្រឡោះ​កណ្ដាល​នៃ​កៅអី​អង្គុយ​ជួរ​ទី​ពីរ​ គឺ​មាន​ឧបករណ៍​សម្រាប់​បញ្ជា​គ្រប់​មុខងារ​លើ​រថយន្ត​តែ​ម្ដង ហើយ​វា​ក៏​មាន​នូវ​ទូ​ត្រជាក់​មួយ​ដែល​មាន​ទំហំ​ធំ​ល្មម​សម្រាប់​ដាក់​ស្រា​សាំប៉ាញ​បាន​ពីរ​​ដប។

នៅ​ប្រទេស​ចិន​គឺ​មាន​លក់​តែ​ប្រភេទ LM 300h ប៉ុណ្ណោះ ដែល​វា​ប្រើ​ប្រាស់​​ម៉ាស៊ីន​ Hybrid មាន​ផ្សំ​ឡើង​ដោយ​ម៉ាស៊ីន​ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង និង​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​ផលិត​កម្លាំង​បាន​សរុប​ ១៦១សេះ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini លក់ចេញឡាន Aventador បាន១ម៉ឺនគ្រឿងហើយ

រថយន្ត​ Lamborghini Aventador បាន​ចូល​ក្នុង​រោងចក្រ​ផលិត​ចាប់​តាំង​ពី​ឆ្នាំ ២០១១ មក ​ហើយ​នា​ពេល​នេះ​ Lamborghini បាន​ប្រកាស​ពី​ការ​លក់​រថយន្ត​ Aventador បាន​ដល់​ ១​ម៉ឺន​គ្រឿង ក្រោយ​ពី​ចំណាយ​ពេល​លក់​អស់​ជា​ច្រើន​ឆ្នាំ។

រថយន្ត​ Aventador ទី​មួយ​ម៉ឺន គឺ​ជា​​ប្រភេទ SVJ Roadster ដែល​មាន​ពណ៌​ប្រផេះ លាយ​ពណ៌​ក្រហម និង​ពណ៌​ខ្មៅ ដែល​វា​នឹង​ត្រូវ​ដឹក​ជញ្ជូន​ជូន​អតិថិជន​ម្នាក់​ក្នុង​ប្រទេស​ថៃ។

រថយន្ត​ Aventador SVJ Roadster ​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ចំណុះ ៦,៥លីត្រ ១២​ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៧៧០​សេះ ហើយ​មាន​សមត្ថភាព​អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ២,៩វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣៥០​គ.ម/ម៉៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sorento ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការ

Kia បានធ្វើការបញ្ចេញរូបភាពថ្មីរបស់រថយន្ត​ Kia Sorento សេរ៊ីឆ្នាំ២០២១​ ព្រមទាំងប្រកាសពីតម្លៃ​ និងព័ត៍មានលម្អិតអំពីម៉ាស៊ីន​ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី។ Kia Sorento ឆ្នាំ២០២១​ទទួលបានការអាប់ដេតផ្នែកខាងក្នុង​ ដោយបំពាក់ជាមួយកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្តប្រភេទ Touchscreen​ ទំហំ១០,២៥អ៊ីង។

រថយន្ត​ Kia Sorento សេរ៊ីឆ្នាំ២០២១នេះ មានជម្រើសម៉ាស៊ីនចំនួន ២ប្រភេទ ​ជម្រើសម៉ាស៊ីនម៉ាស៊ូត Smartstream ចំណុះ ២,២លីត្រ​ កម្លាំង ១៩៨សេះ​ និងកម្លាំងបង្វិល ៤៤០Nm ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ Dual-Clutch។ រីឯជម្រើសម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V8​ Smartstream កម្លាំង ២៦៨សេះ​ និងកម្លាំងបង្វិល ​៣៣២Nm។

ចំណែកឯទីផ្សារសហរដ្ឋអាមេរិចវិញ​ Sorento សេរ៊ីឆ្នាំ២០២១ មានជម្រើសម៉ាស៊ីនថ្មី ប្រភេទ Hybrid​ បំពាក់ជាមួយម៉ាស៊ីន ១,៦លីត្រ​ Turbocharged ដោយប្រើម៉ូទ័រអគ្គិសនី ៤៤,២គីឡូវ៉ាត់ និងថាមពលអាគុយ Lithium-ion​ ១,៤៩គីឡូវ៉ាត់ម៉ោង​ ផលិតកម្លាំងបាន ២២៧សេះ​ និងកម្លាំងបង្វិល​​​ ៣៥០Nm ប្រើប្រអប់លេខអូតូ ៨វគ្គ។ បន្ថែមពីនេះ ទីផ្សារសហរដ្ឋអាមេរិចខាងជើង​ នឹងមានជម្រើសម៉ាស៊ីនសាំង​ ២,៥លីត្រ T-GDI កម្លាំង ២៧៧សេះ​ និងកម្លាំងបង្វិល ៤២១Nm។​

សម្រាប់ទីផ្សារប្រទេសអូស្ត្រាលីត្រូវបានធ្វើការប្រកាសតម្លៃប្រហែល ៣៤ ១៣៥ដុល្លារ សម្រាប់ម៉ូឌែលកំរឹតទាបបំផុតប្រភេទ S Petrol AT ​​ប៉ុងមួយ(២x២) និង ៤៧ ២១១ដុល្លារ សម្រាប់ម៉ូឌែលខ្ពស់បំផុតប្រភេទ GT-Line Diesel DCT ប៉ុងពីរ(៤x៤)​ ហើយតម្លៃសម្រាប់ទីផ្សារសហរដ្ឋអាមេរិចគឺពុំទាន់ប្រកាសនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+