ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV អត់ប្រើសាំងរបស់ Audi កម្លាំងជិត៥០០សេះ ចេញលក់ជាផ្លូវការ

Static photo Color: Navarra blue

នៅទីបំផុត ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្ត SUV អគ្គិសនីរបស់ខ្លួនម៉ូដែល E-Tron S និង E-Tron S Sportback ជាផ្លូវការ។

SUV អត់ប្រើសាំងនេះនឹងមានបំពាក់ម៉ូទ័រអគ្គិសនីចំនួន២ ដោយ២បំពាក់នៅកង់ក្រោយ និងមួយទៀតនៅខាងមុខ។ Audi អះអាងថា រថយន្តអគ្គិសនីនេះអាចបង្កើតកម្លាំងបានសរុប ៤២៩សេះ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី និងមានល្បឿនអតិបរមាដល់ ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានេះ វាមានបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៩៥គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយ ៣៦៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង សម្រាប់ម៉ូដែល E-Tron S និង ៣៧០គីឡូម៉ែត្រ សម្រាប់ E-Tron S Sportback។ អ្វីដែលរឹតតែអស្ចារ្យគឺ វាគាំទ្រការសាកភ្លើងកម្លាំង ១៥០គីឡូវ៉ាត់ ដែល Audi អះអាងថា អាចសាកភ្លើងពី ៥ ទៅ ៨០% ប្រើពេលត្រឹមកន្លះម៉ោងប៉ុណ្ណោះ។

រថយន្ត Audi E-Tron S និង E-Tron S Sportback នឹងចេញលក់នៅលើទីផ្សារអឺរ៉ុប ជាមួយនឹងតម្លៃចាប់ពី ១០៨ ៦០០ដុល្លារ និង ១១១ ២០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ហើយ! ឡានស្ព័រ Nissan ថ្មី នឹងប្រើលេខដៃ (មានវីដេអូ)

បន្ទាប់ពីបានចូលសង្វាក់ផលិតកម្មក្នុងឆ្នាំ២០០៩ រថយន្តស្ព័រត្រកូល Z របស់ Nissan បានក្លាយជារថយន្តស្ព័រមានវ័យចំណាស់បំផុតមួយ នៅក្នុងទីផ្សាររថយន្ត ហើយក៏ទទួលបានការចាប់អារម្មណ៍មិនតិចដែរ ពីសំណាក់អ្នកស្រលាញ់ចូលចិត្តរថយន្ត។ ឥឡូវនេះ Nissan កំពុងតែត្រៀមខ្លួន ដើម្បីបញ្ចេញត្រកូល Z ជំនាន់ថ្មី ហៅថា Z Proto។

រថយន្ត Nissan Z Proto ថ្មី នឹងពាំនាំយកកេរ្តិ៍ឈ្មោះរបស់ខ្លួនមកវិញ ខណៈគេរំពឹងថា វានឹងដាក់ម៉ាស៊ីននៅខាងមុខ (front engine), ប្រើប៉ុងមួយវិលកង់ក្រោយ RWD និងប្រអប់លេខដៃ ៦វគ្គ។

បើតាមវីដេអូ Teaser ខ្លីមួយខ្សែ​ដែលចេញដោយ Nissan ផ្ទាល់ បានបង្ហាញឲ្យឃើញ កាប៊ីនខាងក្នុងរបស់ Z Proto ខណៈអ្នកបើកបរបានដាក់លេខ (លេខដៃ) ហើយក៏បង្ហាញឲ្យឃើញនូវ ហ្វ្រាំងដៃ ដែលអ្នកចូលចិត្តបើក Drift ប្រាកដជាពេញចិត្ត។ ក្រៅពីនោះ វីដេអូខាងលើក៏បង្ហាញឲ្យឃើញថា Z Proto នឹងបំពាក់ចង្កៀងមុខ LED ព្រមទាំងយ៉ាន់ Alloy រាងជាអក្សរ V ទៀតផង។

Z Proto​ ត្រូវគេរំពឹងថានឹងបំពាក់ម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharge V6 មានកម្លាំង ៤០០សេះ។ វានឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ឆាប់ៗនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កង់ក្រោយរបស់ Mercedes S-Class ឆ្នាំ២០២១ អាចងាកបាន ១០ដឺក្រេ

រថយន្ត​ S-Class គឺ​ជា​រថយន្ត​ដ៏​ឈាន​មុខ​គេ​មួយ​ខាង​បច្ចេកវិទ្យា​ទំនើបៗ ហើយ​សម្រាប់​ស៊េរី​ឆ្នាំ ២០២១ ក្រុមហ៊ុន Mercedes-Benz បាន​ដាក់​មុខងារ​មួយ​ជា​លើក​ដំបូង​លើ​រថយន្ត គឺ​មុខងារ​កង់​ក្រោយ​អាច​ងាក​​មុំ​បាន។

ប្រព័ន្ធ​កង់​ខាង​ក្រោយ​របស់​រថយន្ត​ S-Class ស៊េរី​ថ្មី គឺ​មាន​ Option ដែល​អាច​ឲ្យ​កង់​ខាង​ក្រោយ​​ងាក​ខ្លួន​បាន​ ១០ដឺក្រេ ក្នុង​ទិសដៅ​ផ្ទុយ​ពី​កង់​ខាង​មុខ នៅ​ក្នុង​ល្បឿន​យឺតៗ ធ្វើ​ឲ្យ​រថយន្ត​ដែល​មាន​ខ្លួន​វែង​នេះ​ងាយ​ស្រួល​ក្នុង​ការ​បត់ ជា​ពិសេស​​សម្រាប់​ការ​បើកបរ​នៅ​តំបន់​តូច​ចង្អៀត។

ប្រព័ន្ធ​កង់​ក្រោយ​នេះ​​​គេ​ធ្លាប់​ឃើញ​មាន​លើ​​រថយន្ត​ Lamborghini Urus ឬ Porsche 911 ប៉ុន្តែ​វា​អាច​ងាក​បាន​ចន្លោះ​ពី ២,៨ ទៅ ៣​ដឺក្រេ​ប៉ុណ្ណោះ តិច​ជាង​ S-Class ឆ្នាំ ២០២១ ដែល​ងាក​បាន​ដល់ ១០​ដឺក្រេ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ចេញឡាន Golf តួវែងឆ្នាំ២០២១ ថ្មី អាចអូសសណ្តោងបាន ២តោន

ស្ងាត់ៗ ក្រុមហ៊ុន Volkswagen បានបង្ហាញចេញនូវរថយន្ត Golf ស៊េរីឆ្នាំ២០២១ ចំនួន២ប្រភេទ គឺ Golf Variant និង Golf Alltrack។

Golf Variant

បើប្រៀបធៀបជាមួយរថយន្តបច្ចុប្បន្ន Golf Variant ថ្មីមានប្រវែង ៤,៦៣ម៉ែត្រ ហើយប្រវែងពីកង់មុខទៅកង់ក្រោយ គឺ ២,៦៨ម៉ែត្រ ដែលមានន័យថាវាវែងជាងស៊េរីមុន។

ជាលទ្ធផល វាសល់កន្លែងអង្គុយកៅអីជួរទី២ វែងជាងមុន ១,៥អ៊ីញ ហើយឃ្លុបខាងក្រោយក៏ធំជាងមុន ពីមុន ៦០៥លីត្រ ឥឡូវ ៦១១លីត្រ ហើយឡើងដល់ ១ ៦៤២លីត្រ នៅពេលបត់កៅអីជួរទី២។ ​​Golf Variant​ នឹងផ្តល់ជម្រើសម៉ាស៊ីនដូច ប្រភេទ Golf Hatchback ធម្មតាដែរ ដោយក្នុងនោះមានទាំងម៉ាស៊ីនសាំង និងម៉ាស៊ូត។

Golf Alltrack

ដោយឡែក ចំពោះ Volkswagen Golf Alltrack ឆ្នាំ២០២១ វិញ មានរូបរាងស្រដៀងទៅនឹង Golf Variant ដែរ ប៉ុន្តែមានកម្ពស់ឈរផុតពីដីខ្ពស់ជាង ហើយប្រើប៉ុងពីរ 4Motion AWD មកស្តង់ដារតែម្តង។ Golf Alltrack នេះ អាចអូសសណ្តោងបានទម្ងន់រហូតដល់ទៅ ២តោនឯណោះ។

រថយន្ត Golf Variant និង Golf Alltrack នឹងចាប់ផ្តើមចេញលក់នៅចុងឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover ចេញឡាន Defender ប្រភេទថ្មីមួយ តម្លៃតែខ្ទង់ ៤ម៉ឺនដុល្លារ

Land Rover បានចាប់ផ្តើមពង្រីកត្រកូល Defender ជំនាន់ថ្មី ដោយបញ្ចេញម៉ូដែល Defender Hard Top LCV ថ្មី ដែលផលិតដោយផ្នែក Special Vehicle Operations (SVO) របស់ខ្លួនផ្ទាល់តែម្តង។

រថយន្ត Defender Hard Top LCV ឆ្នាំ២០២១ នេះ មានតួខ្លួន ២ប្រភេទ គឺ 90 (ទ្វារ២) និង 110 (ទ្វារ៤) ហើយមានតម្លៃចាប់ពី ៤៦ ៨០០ដុល្លារ និង ៥៦ ២០០ដុល្លារ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

គួរឲ្យដឹងថា Hard Top នេះ គឺជាឈ្មោះដែលត្រូវបាន Land Rover ប្រើក្នុងឆ្នាំ១៩៥០ សម្រាប់រថយន្ត Defender Series 1 របស់ពួកគេ ហើយវាគ្មានកៅអីជួរទី២ ឬទី៣ ឡើយ។

Defender Hard Top ផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូតទំហំ ៦ស៊ីឡាំង ជាច្រើនប្រភេទ ដូចជា D200 សម្រាប់តួខ្លួន 90 និង D250 និង D300 សម្រាប់តួខ្លួន 110៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley មិនព្រមផលិតឡានឲ្យច្រើន ទោះបីមានតម្រូវការខ្ពស់ក្ដី

ពេល​ជួប​សម្ភាសន៍​ជា​មួយ​វិបសាយ Autocar នា​ពេល​ថ្មីៗ​នេះ លោក Adrian Hallmark ជា​ប្រធាន​ក្រុមហ៊ុន Bentley បាន​ទទួល​ស្គាល់​ថា​ក្រុមហ៊ុន​ខ្លួន​បាន​រក្សា​​ចំនួន​​ផលិត​នៅ​ត្រឹម​ខ្ទង់​ ១​ម៉ឺន​គ្រឿង​ចាប់​តាំង​ពី​ឆ្នាំ ២០០៧ មក​ ដោយ​មិន​បាន​បង្កើន​ទំហំ​ផលិត​នោះ​ឡើយ ទោះ​បី​ជា​មាន​តម្រូវ​ខ្ពស់​​លើ​ទីផ្សារ​ក្ដី។

​លោក Adrian បាន​ប្រាប់​ថា ៖ “យើង​មិន​មាន​គោលដៅ​ផលិត​ ១៥ ០០០​គ្រឿង ឬ ១៣ ០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ​នោះ​ទេ។” ​ក្រុមហ៊ុន​ភាគ​ច្រើន​ដូច​ជា​ Porsche និង Audi ​តែង​មាន​បំណង​ចង់​ពង្រីក​ទំហំ​ផលិត​របស់​ខ្លួន ប៉ុន្តែ Bentley យល់​ថា​​រឿង​បែប​នេះ​មិន​សក្ដិសម​នឹង​ខ្លួន​នោះ​ទេ។

គោលដៅ​របស់​ Bentley គឺ​ចង់​បង្កើន​លុយ​ចំណេញ​ឲ្យ​បាន​កាន់​តែ​ច្រើន​​ ពី​ការ​លក់​ចេញ​រថយន្ត​មួយ​គ្រឿង​ៗ​។ គួរ​ដឹង​ថា​​កន្លង​មក​ក្រុមហ៊ុន​ Bentley ជោគជ័យ​ក្នុង​ការ​បង្កើន​ប្រាក់​ចំណេញ​ពី​ការ​លក់​រថយន្ត​មួយ​គ្រឿងៗ តាម​រយៈ​ផលិត​រថយន្ត​ពិសេសៗ មាន​​​ផលិត​ក្នុង​ចំនួន​កំណត់ ដែល​ដាក់​លក់​ក្នុង​តម្លៃ​ថ្លៃ។

ជាក់​ស្ដែង​ដូច​ជា​រថយន្ត Bentley Bacalar ឆ្នាំ ២០២១ មាន​ផលិត​ត្រឹម ១២​គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក ហើយ​បាន​លក់​ចេញ​អស់​គ្មាន​សល់ ទោះ​បី​វា​មាន​តម្លៃ​ជាង ១,៩​លាន​ដុល្លារ​ក្ដី៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV អគ្គិសនីខ្នាតធំរបស់ BMW នឹងជិះបានចម្ងាយដល់ខ្ទង់ ៦០០គ.ម

BMW កំពុង​រៀប​ចំ​ខ្លួន​ពង្រីក​ចំនួន​រថយន្ត​អគ្គិសនី​របស់​ខ្លួន ​ដោយ​កាល​ពី​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​បង្ហាញ​ចេញ​រថយន្ត​អគ្គសិនី iX3។ រថយន្ត​​​​នឹង​មាន​ទំហំ​ធំ​ជាង iX3 ដែល​​គេ​ស្គាល់​ឈ្មោះ​ថា​ជា iX នឹង​បង្ហាញ​ខ្លួន​​​បន្ទាប់ ដែល​ទំហំ​របស់​វា​គឺ​ស្រដៀង​នឹង BMW X5។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BMW Blog បាន​ឲ្យ​ដឹង​ថា​​រថយន្ត​ iX នឹង​អាច​បើកបរ​បាន​រយៈ​ចម្ងាយ​ចន្លោះ​ពី ៦០០គ.ម ទៅ ៦២០​គ.ម សម្រាប់​ការ​សាក​បំពេញ​ម្ដង​ៗ។ ចម្ងាយ​នេះ​គឺ​តិច​ជាង​ការ​រំពឹង​ទុក​ពី​មុន ប៉ុន្តែ​វា​នៅ​​បាន​ឆ្ងាយ​ជាង​​រថយន្ត​ Tesla Model X Long Range Plus។

ចំពោះ​កម្លាំង​វិញ iX ត្រូវ​បាន​គេ​រាយការណ៍​ថា​វា​អាច​ផលិត​កម្លាំង​បាន​ចន្លោះ​ពី ៣០០ ទៅ ៦០០​សេះ ​តាម​រយៈ​ការ​ប្រើ​ម៉ូទ័រ​អគ្គិសនី​ពីរ ដែល​កម្លាំង​នេះ​គឺ​មិន​ចាញ់​រថយន្ត​ប្រើ​ម៉ាស៊ីន​ប្រេង​​ឥន្ធនៈ​របស់ BMW ប៉ុន្មាន​ឡើយ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សល់ពេលប៉ុន្មានថ្ងៃទៀត សម្រាប់អ្នកមិនទាន់កាត់ឈ្មោះយានយន្ត

កាលពីថ្ងៃទី ១២​ ខែមីនាកន្លងទៅក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំស្តីពីការពន្យាពេលក្នុង ការ​ផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ​ រហូតដល់ថ្ងៃទី ៣០ កញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។​ មកទល់ពេលនេះនៅសល់ត្រឹមតែ ២១ ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញត្រូវបានបញ្ចប់។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការបញ្ជាក់ និងក្រើនរំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

អាស្រ័យដូចមានបញ្ជាក់ជូនក្នុងខ្លឹមសារនៃសេចក្តីណែនាំ សូមម្ចាស់កម្មសិទ្ធយានយន្ត រួសរាន់ដាក់ពាក្យស្នើសុំឱ្យបានទាន់ពេលវេលា។

ចំពោះឯកសារតម្រូវ៖

  • ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះមានផ្តិតស្នាមមេដៃអ្នកស្នើសុំនិងមានបិតសំណៅលេខកាល់(តួឬសាក់ស៊ី)ដែលបានចម្លងជាក់ស្តែងពីយានយន្ត
  • បណ្ណសម្គាល់យានយន្ត(ច្បាប់ដើម) និងផ្លាកលេខសម្គាល់យានជំនិះ(ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត)
  •  វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
  • អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និងលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នចេញដោយអាជ្ញាធរមានសមត្ថកិច្ច ករណីជនបរទេស)
  • បង្កាន់ដៃពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធយានយន្ត
  • លិខិតទិញលក់
  •  កិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។

ទីតាំង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តាមអាសយដ្ឋានរបស់ម្ចាស់យានយន្តចុងក្រោយ​។មណ្ឌលប្រឹក្សាយោបល់ លើសេវាសាធារណៈ៖ ១២៧៥

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Puma ឆ្នាំ២០២០ ចេញតម្លៃលក់ផ្លូវការសម្រាប់ទីផ្សារប្រទេសអូស្ត្រាលី

ក្រុមហ៊ុន Ford​ បានប្រកាសពីតម្លៃនៃរថយន្ត Ford Puma​ សេរ៊ីឆ្នាំ២០២០ ដែលប្រភេទរថយន្ត ​Subcompact crossover​ របស់ខ្លួន សម្រាប់ទីផ្សារប្រទេសអូស្ត្រាលីជាផ្លូវការ។

រថយន្ត Ford Puma​ សេរ៊ីឆ្នាំ២០២០ មានជម្រើស​ ៣ម៉ូឌែល គឺ​ Base Model, ST-Line និង ST-Line V​ ដែលមានតម្លៃចាប់ពី ២៣ ២៩០ដុល្លារ, ២៤ ៧៤៦ដុល្លារ និង២៦ ៩៣០ដុល្លារ។

សម្រាប់គ្រប់ម៉ូដែល Ford Puma​ សេរ៊ីឆ្នាំ២០២០ នេះបានបំពាក់ម៉ាស៊ីនសាំងចំណុះ ​១,០លីត្រ​​ មានកម្លាំង ១២៣សេះ កម្លាំងរមួល​ ១៧០Nm​ ប្រើប្រអប់លេខអូតូ​ ៧វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes នៅតែមានជំនឿជាក់ពេញទីលើឡាន Sedan ទោះឡាន SUV កំពុងផ្ទុះខ្លាំង

តួ​លេខ​​នៃ​ការ​លក់​ក្នុង​រយៈពេល​កន្លង​មក​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ៗ​ថា​រថយន្ត​ SUV កំពុង​បន្ត​មាន​ប្រជាប្រិយភាព​ខ្លាំង​ឡើង ដែល​​មាន​ក្រុមហ៊ុន​មួយ​ចំនួន​មិន​ធ្លាប់​ផលិត​រថយន្ត SUV សោះ ក៏​បាន​ងាក​មក​ផលិត​រថយន្ត​ប្រភេទ​នេះ​ដើម្បី​ដណ្ដើម​ចំណែក​ទីផ្សារ​នឹង​គេ​ផង​ដែរ។

ទោះ​បី​ជា​រថយន្ត SUV កំពុង​ឡើង​កូដ​ក្ដី ប៉ុន្តែ​ក្រុមហ៊ុន Mercedes-Benz នៅ​តែ​មាន​ជំនឿជាក់​ពេញ​ទី​លើ​រថយន្ត​ប្រភេទ Sedan ជា​ពិសេស​គឺ​លើ​រថយន្ត​ S-Class របស់​ខ្លួន ដែល​ទើប​បង្ហាញ​ចេញ​ជំនាន់​ថ្មី​កាល​ពី​ថ្មីៗ​នេះ។

ក្នុង​កិច្ច​សម្ភាសន៍​កាល​ពី​ថ្មីៗ​នេះ លោក Ola Källenius ប្រធាន​ក្រុមហ៊ុន Mercedes-Benz បាន​​បង្ហាញ​​អារម្មណ៍​រីក​រាយ​ចំពោះ​ចំនួន​លក់​រថយន្ត SUV របស់​ខ្លួន​ ដែល​វា​មាន​ចំណែក​មួយ​ភាគ​បី​ក្នុង​ចំណោម​រថយន្ត​ដែល Mercedes អាច​លក់​ចេញ។ ប៉ុន្តែ​លោក Ola មិន​បាន​បាត់​បង់​ក្ដី​សង្ឃឹម​លើ​រថយន្ត​ Sedan នោះ​ទេ​ជា​ពិសេស​រថយន្ត S-Class។ លោក​បាន​និយាយ​ថា​រថយន្ត​ Sedan ប្រណីត ហាក់​ដូច​ជា​នៅ​ឈរ​ជើង​បាន​រឹង​មាំ។

​គួរ​ដឹង​ថា​រថយន្ត​ S-Class នៅ​តែ​ជា​រថយន្ត​ដែល​លក់​បាន​ចំនួន​ច្រើន​មួយ​សម្រាប់ Mercedes-Benz ដោយ​វា​មាន​ទីផ្សារ​ធំ​ក្នុង​ប្រទេស​ចិន ដែល​ជា​រៀង​រាល់​ខែ​មាន​រថយន្ត S-Class ចំនួន ៧០០​គ្រឿង អាច​លក់​ចេញ​លើ​ទីផ្សារ​ប្រទេស​ចិន៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+