ផ្ទាំងផ្សាយពាណិជ្ជកម្ម

១០ម៉ាស៊ីនដូចគ្នា Lexus LFA និង Audi R8 V10 Spyder ប្រណាំងផ្លូវលាត មួយណាឈ្នះ? (មានវីដេអូ)

Lexus LFA ត្រូវបានគេចាត់ទុកថាជារថយន្ត Supercar ដ៏អស្ចារ្យបំផុតមួយ ប៉ុន្តែវាត្រូវបានគេឈប់ផលិតនៅចុងឆ្នាំ២០១២ ក្រោយផលិតបានត្រឹម ៥០០គ្រឿងប៉ុណ្ណោះ។

Lexus LFA បំពាក់ម៉ាស៊ីន V10 ចំណុះ ៤,៨លីត្រ មានកម្លាំង ៥៥២សេះ ដែលសហការណ៍ផលិតដោយ ក្រុមហ៊ុន Yamaha។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៨វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក រថយន្ត Audi R8 V10 Spyder ក៏បំពាក់ម៉ាស៊ីន V10 ដែរ តែចំណុះ ៥,២លីត្រ naturally aspirated មានកម្លាំងខ្លាំងជាង គឺ ៦១១សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,២វិនាទី និងមានល្បឿនអតិបរមា ៣២៨គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះជាយ៉ាងណា ថ្វីបើមានកម្លាំងខ្សោយជាងមែន ប៉ុន្តែ Lexus LFA មានទម្ងន់ស្រាលជាង Audi R8 ដល់ទៅ ២៩០គីឡូក្រាមឯណោះ៕

ចង់ដឹងថា រត់លើផ្លូវលាតមួយស្មើរថយន្តណាឈ្នះ ទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្លាំងបាត់! យកឡាន Ford Raptor ច្នៃចេញជាឡាន Tesla Cybertruck

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់ Reuters បាន​ឲ្យ​​​ពី​​ការ​​កែច្នៃ​រថយន្ត​ Ford F-150 Raptor ចេញ​ជា​រថយន្ត​ Tesla Cybertruck ជា​រថយន្ត​​ភីកអាប់​អគ្គិសនី​ដែល​មិន​ទាន់​មាន​ចេញ​លក់​លើ​ទីផ្សារ​នៅ​ឡើយ។

រថយន្ត​កែច្នៃ​ដែល​មាន​រូបរាង​ស្ទើរ​តែ​ដូច​គ្នា​បេះ​ដាក់​ទៅ​នឹង Cybertruck នេះ​គឺ​ចំណាយ​ពេល​ផលិត​​រយៈពេល ៨​ខែ និង​មាន​ការ​ចូល​រួម​ពី​អ្នក​ជំនាញ និង​ក្រុម​វិស្វករ​​​ជា​ច្រើន​ពី​ក្រុមហ៊ុន Stark Solutions។ គួរ​ដឹង​ថា​បុរស​ដែល​បាន​កុម្ម៉ង់​ឲ្យ​ក្រុមហ៊ុន​ជំនាញ​កែច្នៃ​រថយន្ត Ford F-150 Raptor ទៅ​ជា Cybertruck គឺ​ជា​ម្ចាស់​ក្រុមហ៊ុន Stark Solutions ​ផ្ទាល់​ ដែល​រូប​លោក​ជា​អ្នក​គាំទ្រ Ford ផង​ និង​ជា​អ្នក​គាំទ្រ Tesla ផង​។

​Mario Coric ដែល​ជា​អ្នក​ចាត់​ការ​នៅ​ក្រុមហ៊ុន Stark Solutions នៃ​ប្រទេស​ Bosnia បាន​ឲ្យ​ដឹង​ថា​ ពេល​បើក​​លើ​ដង​ផ្លូវ​មាន​មនុស្ស​ជា​ច្រើន​​សម្លឹង​មើល​រថយន្ត​ Cybertruck ដែល​កែច្នៃ​នេះ ហើយ​មាន​មួយ​ចំនួន​គិត​ថា​វា​ជា​រថក្រោះ ដោយ​សារ​ពួក​គេ​មិន​ស្គាល់​ពី Cybertruck៕​​

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលតម្លៃឡាន Bugatti Veyron By Mansory មួយទឹក កំពុងដាក់លក់

រថយន្ត Bugatti Veyron ស៊េរីឆ្នាំ២០០៨ មួយគ្រឿង ដែលបានកែដោយក្រុមហ៊ុន Mansory កំពុងត្រូវគេដាក់លក់ នៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។

រថយន្ត Bugatti Veyron ដែលមានពណ៌ក្រហមនេះ ត្រូវបានគេលេងផ្នែកខាងមុខ ជាពិសេសប៉ាណាមុខ និងគម្របម៉ាស៊ីន Carbon Fiber តែម្តង។ មិនតែប៉ុណ្ណោះ ផ្នែកចំហៀង ដំបូល និងផ្នែកខាងក្រោយ ក៏ត្រូវបានលេងកាង Carbon Fiber យ៉ាងទាក់ទាញផងដែរ ដែលធ្វើឲ្យរថយន្តនេះ កាន់តែលេចធ្លោពីគេ។

អ្វីដែលរឹតតែពិសេសនោះគឺ គេក៏បានលេងកាប៊ីនខាងក្នុងរបស់វាដែរ ដោយរំលេចដោយ Carbon Fiber លើដៃចង្កូត, តាប្លូកណ្តាល, ចង្កឹះលេខ, ចង្កឹះលេខដៃលើចង្កូត និងដៃទ្វារ ផងដែរ។

គួរឲ្យដឹងថា រថយន្ត Bugatti Veyron នេះមានលេខតួ ១១៥ ហើយជារថយន្ត Veyron ទី៣៨ ដែលបានលក់នៅសហរដ្ឋអាមេរិក។ កំពូលរថយន្តស្ព័រនេះទើបតែត្រូវប្រើបានចម្ងាយក្រោម ១៤ ០០០ម៉ាយ៍ ឬក្រោម ២២ ៥៣០គីឡូម៉ែត្រប៉ុណ្ណោះ។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ១,២៥លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានមួយទឹក Tesla ប្រើពេលជាមធ្យមមួយខែ ទើបអាចលក់ចេញ

ការ​វិភាគ​លើ​រថយន្ត​ថ្មី និង​​រថយន្ត​មួយ​ទឹក​ជាង ៤,៤​លាន​គ្រឿង ដែល​លក់​ចេញ​​នៅ​សហរដ្ឋអាមេរិក​ចាប់​ពី​ខែ​មីនា ដល់​ខែ​មិថុនា ឆ្នាំ ២០២០ ​ដែល​ធ្វើ​ឡើង​​ដោយ​ iSeeCars បាន​រក​ឃើញ​ថា​​គិត​ជា​មធ្យម​រថយន្ត​មួយ​ទឹក​ប្រើ​ប្រាស់​ពេល ៦៨,៩​ថ្ងៃ ដើម្បី​អាច​លក់​ចេញ។ ប៉ុន្តែ​មាន​រថយន្ត​មួយ​ចំនួន​អាច​លក់​ចេញ​បាន​លឿន​ជាង​នេះ។

រថយន្ត​មួយ​ទឹក​ដែល​លក់​ចេញ​បាន​លឿន​ជាង​គេ​គឺ Tesla Model 3 ដែល​ប្រើ​ពេល​ជា​មធ្យម ២៩,៣​ថ្ងៃ។ ចំណែក​រថយន្ត​បន្ទាប់​គឺ BMW X6 ដែល​ចំណាយ​ពេល​ជា​មធ្យម​ ៤៣​ថ្ងៃ និង​មាន​រថយន្ត Subaru BRZ ដែល​ប្រើ​ពេល​ជា​មធ្យម​ ៤៤,៥​ថ្ងៃ។

មាន​រថយន្ត Tesla ពីរ​ទៀត​ដែល​ស្ថិត​ក្នុង​តំណែង​កំពូល​រថយន្ត​មួយ​ទឹក​លក់​ដាច់​លឿន​ជាង​គេ​ទាំង​១០ គឺ​មាន Model X ស្ថិត​នៅ​លេខ​៦​ ដែល​ចំណាយ​ពេល​ជា​មធ្យម ៤៧,៦​ថ្ងៃ និង Model S ស្ថិត​នៅ​លេខ​១០ ប្រើ​ពេល​ជា​មធ្យម​ ៥០,៧ ថ្ងៃ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW គិតថាអាចតាមទាន់ការផលិតឡានអគ្គិសនីរបស់ Tesla នៅត្រឹមឆ្នាំ ២០២៣

លោក​ Bernd Osterloh ប្រធាន​ផ្នែក​ការងារ​ប្រចាំ​ Volkswagen Group ជឿជាក់​ថា​ក្រុមហ៊ុន​របស់​ខ្លួន​នឹង​អាច​តាម​ទាន់​ទំហំ​ផលិត​របស់​ក្រុមហ៊ុន Tesla នៅ​ត្រឹម​ឆ្នាំ ២០២៣ ឬ​ឆាប់​ជាង​នេះ ដែល Tesla អាច​ផលិត​រថយន្ត​អគ្គិសនី​បាន​ចន្លោះ​ពី ៩០​ម៉ឺន ទៅ ១,៥​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ។

​លោក​ Bernd បាន​និយាយ​ដូច​នេះ​ថា ៖ “ប្រសិន​បើ​ Tesla មាន​រោងចក្រ​ផលិត​ចំនួន​បី ដែល​អាច​ផលិត​រថយន្ត​បាន​ពី ៣០​ម៉ឺន ទៅ ៥០​ម៉ឺន​គ្រឿង មាន​ន័យ​ថា Tesla អាច​ផលិត​រថយន្ត​បាន​ចន្លោះ​ពី ៩០​ម៉ឺន ទៅ ១,៥​លាន​គ្រឿង។ យើង​ចង់​ធ្វើ​ឲ្យ​បាន​ដូច​ជា Tesla នៅ​ក្នុង​ឆ្នាំ ២០២៣ ឬ​អាច​លឿន​ជាង​នេះ។”

បន្ថែម​ពី​លើ​ការ​ផលិត​ហើយ​នោះ​លោក Bernd បាន​បង្ហាញ​ក្ដី​រំពឹង​ថា​ក្រុម​វិស្វករ​សម្រាប់​គម្រោង​ការ​​ Artemis ក៏​អាច​នឹង​ជួយ​ឲ្យ​ Volkswagen Group តាម​ទាន់​ Tesla លើ​ផ្នែក​បច្ចេកវិទ្យា​ផង​ដែរ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Autonews Europe៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Arteon ឆ្នាំ២០២១ ចេញតម្លៃលក់ខ្ទង់ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen បានប្រកាសចេញលក់រថយន្ត Arteon ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអង់គ្លេស ដោយវាទទួលបានការអាប់ដេតលើការឌីហ្សាញមួយចំនួន, ជម្រើសម៉ាស៊ីនថ្មី និង បន្ថែមម៉ូដែលគូទហើម Shooting Brake ទៀតផង។

រថយន្ត Volkswagen Arteon ឆ្នាំ២០២១ ចែកចេញជា ៣ម៉ូដែល គឺ SE Nav (Base Model), Elegance និង R-Line ដែលមានតម្លៃចាប់ពី ៤៧ ០០០ដុល្លារ និង ៥០ ០០០ដុល្លារ។

ក្នុងនោះវាមានបំពាក់លក្ខណៈពិសេសមកស្តង់ដារ ដូចជា យ៉ាន់ Alloy ទំហំ ១៧អ៊ីញ, ចង្កៀងមុខ-ក្រោយ LED, សេនស័រចូលចតមុខ-ក្រោយ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ 3-zone, អេក្រង់កម្សាន្ត ៨អ៊ីញ និងកៅអីអ្នកបើកបរសារ៉េបាន ៦បែប ជាដើម។

Arteon SE Nav បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ TDI ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៨សេះ ខណៈ Arteon Elegance និង Arteon R-Line ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TSI កម្លាំង ១៨៧សេះ។ ពួកវាសុទ្ធតែប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ DSG dual-clutch៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដាក់ផ្ទឹមឡាន Mercedes-Benz S-Class ឆ្នាំ២០២១ និង២០២០ មើលចំណុចខុសគ្នា

ក្រុមហ៊ុន Mercedes-Benz បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​ នូវកំពូលរថយន្ត Sedan ដ៏​ប្រណីត​ជំនាន់​ថ្មី S-Class ស៊េរី​ឆ្នាំ ២០២១ ដែល​វា​នឹង​មាន​​ដាក់​លក់​លើ​ទីផ្សារ​ជា​មួយ​ជម្រើស​ច្រើន​ប្រភេទ​ផ្សេង​គ្នា។ សម្រាប់​នៅ​អឺរ៉ុប ​វា​មាន​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត​ S450, S500, S350d, S350d 4Matic និង​ S400d 4Matic ហើយ​និង​ម៉ាស៊ីន​សាំង​ S450 និង​ S500។ ចំណែកនៅអាមេរិកវិញ វាមាន S500 4MATIC និង S580 4MATIC។

S-Class ឆ្នាំ២០២១ ទទួលបានការឌីហ្សាញថ្មីទាំងស្រុង ទាំងផ្នែកខាងមុខ ខាងក្រោយ ចំហៀង និងកាប៊ីនខាងក្នុងផងដែរ។ វាមានប្រវែង ៥ ១៧៩មីល្លីម៉ែត្រ ទទឹង ១ ៩២១មីល្លីម៉ែត្រ កម្ពស់ ១ ៥០៣មីល្លីម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ៣ ១០៦មីល្លីម៉ែត្រ។ បើប្រៀបធៀបនឹងស៊េរីឆ្នាំ២០២០ គឺ ប្រវែង ៥ ១១៦មីល្លីម៉ែត្រ ទទឹង ១ ៨៩៩មីល្លីម៉ែត្រ កម្ពស់ ១ ៤៩៦មីល្លីម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ៣ ០៣៥មីល្លីម៉ែត្រ ។

ក្រឡេកមកមើលផ្នែកខាងក្នុងវិញ Mercedes-Benz S-Class ថ្មី បានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និង អេក្រង់កម្សាន្តប្រភេទ OLED Touchscreen ទំហំ ១២,៨អ៊ីញ ដែលដំណើរការដោយប្រព័ន្ធ MBUX ជំនាន់ចុងក្រោយ ព្រមទាំងអេក្រង់នៅកៅអីក្រោយ២ ទំហំ ១១,៦អ៊ីញ និងថេប្លេតមួយទៀតផង។

រថយន្ត Sedan ប្រណីតនេះត្រូវគេរំពឹងថានឹងចេញលក់នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ ខាងមុខ ខណៈតម្លៃនឹងត្រូវប្រកាសនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Audi Q2 សេរ៊ីឆ្នាំ២០២១ បង្ហាញរូបរាងថ្មីកាន់តែទាក់ទាញ

រថយន្ត​ Audi Q2 ​សេរ៊ីឆ្នាំ២០២១ ដែលទើបបង្ហាញវត្តមាននៅក្នុងប្រទេសអាល្លឺម៉ង់ជាមួយ​ រូបរាងថ្មី នឹងប្រភេទម៉ាស៊ីនថ្មី នាពេលថ្មីៗកន្លងទៅនេះបានបំពាក់ជាមួយម៉ាស៊ីន​ ១,៥ លីត្រ TFSI កម្លាំង ១៤៨សេះ និងកម្លាំងរមួល ២៥០Nm​ មានជម្រើសប្រអប់លេខចំនួន២ គឺលេខដៃ ៦វគ្គ ​​ និង៧វគ្គស្វ័យប្រវត្តិ ព្រមទាំងមានតម្លៃចាប់ពី​ ២៩ ៩៦២ដុល្លាសម្រាប់ទីផ្សារប្រទេសអាល្លឺម៉ង់។

រថយន្ត​ Audi Q2 មានជម្រើសថ្មី ៥ពណ៍ដូចជា Apple Green, ​Manhattan Gray, Navarra Blue, Arrow Gray​ និងTurbo Blue ​ ក្រៅពីនេះវាក៏បានបំពាក់ជាមួយលក្ខណៈបច្ចេកទេសស្តង់ដា ចង្កៀងមុខភ្លើងប្រភេទ LED និងជម្រើសចង្កៀងមុខភ្លើងប្រភេទ Matrix LED​ ជាមួយមុខងារហ្វាកូដស្វ័យប្រវត្តិ។

រីឯផ្នែកខាងក្នុងគឺពុំមានការផ្លាស់ប្តូរខ្លាំងឡើយ ដោយមានការឌីហ្សាញបន្ថែម​អោយកាន់តែទំនើបទៅលើ​ រន្ធខ្យល់ម៉ាស៊ីនត្រជាក់។ ចង្កឹះលេខក៏ផ្លាស់ប្តូរការបំពាក់ពីលក្ខណះទន់ ប្រភេទ Alcantara ជំនួសដោយមីក្រូហៃប័រ Dinamica ព្រមទាំង អេក្រង់កំសាន្តទំហំ ៨,៣អ៊ីញ ដាក់លើតាប្លូយ៉ាងស្រស់ស្អាត និងទាក់ទាញ។

Audi Q2 ឆ្នាំ២០២១នេះក៏មានមុខងារស្តង់ដារជាច្រើនដូចជា​ ប្រអប់លេខអូតូ, Adaptive Cruise Assist System, MMI Navigation plus និង​Virtual Cockpit​ (កុងទ័រ) ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តSUV Jeep ដែលទទួលជោគជ័យខ្លាំងត្រៀមខ្លួនបង្ហាញម៉ូឌែល ២០២២

ប្រភពរូប៖ Motor1

រថយន្ត SUV របស់ Jeep គឺម៉ូឌែល Jeep Grand Cherokee ដែលត្រូវបានចាត់ទុកថាជារថយន្តទទួលបានជោគជ័យខ្លាំងលើទីផ្សារអាមេរិច ដោយចំនួនលក់ប្រមាណជាង ១,៧លាន គ្រឿង ចាប់តាំងពីការបង្ហាញខ្លួនដំបូងនៅជំនាន់ទី១ ក្នុងឆ្នាំ ២០១១ ឥឡូវនេះកំពុងត្រូវបានគេគិតថានឹងបង្ហាញខ្លួននៅដើមឆ្នាំក្រោយជាម៉ូឌែលឆ្នាំ២០២២។

ចំពោះលក្ខណះលម្អិតនៃរថយន្តនឹងត្រូវបង្ហាញនៅជិតដល់ថ្ងៃនៃការលក់ក្នុងឆ្នាំ២០២១ ដោយយើងមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយដើម្បីធ្វើការបង្ហាញនូវឡើយ។ ប៉ុន្តែយើងមានរូបប៉ុន្មានសន្លឹកដើម្បីបង្ហាញនៅផ្នែកខាងក្រៅ ហើយសម្រាប់ខាងក្នុងវិញមើលទៅហាក់ដូចជាមានភាពធំទូរលាយជាងមុន។

ប្រភពរូប៖ Motor1

មួយវិញទៀតគេរំពឹងថា រូបរាងប៉ាណាដែលមាន ៧ប្រលោះនឹងនៅតែរក្សាជាអត្តសញ្ញាណរបស់វាដ៏ដែល ជាមួយជម្រើសកៅអី ២ជូរ និង៣ជួរ តាមរយះរូបភាពរចនាកុំព្យូទ័រដែលបានបង្ហាញ។ សម្រាប់តម្លៃក៏យើងមិនទាន់មានព័ត៌មានច្បាស់ការណាបង្ហាញដែល ប៉ុន្តែសម្រាប់ម៉ូឌែលបច្ចុប្បន្នរថយន្តមាននេះមានតម្លៃចាប់ពី ៣៤​ ៤០០ដុល្លារ។

ប្រភពរូប៖ Motor1
រថយន្ត Jeep Grand Cherokee ជម្រើស ៣ជួរដែលគេលួចថតបាន ប្រភពរូប៖ Motor1
ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូវីដ១៩ប៉ុណ្ណេះហើយ Volvo នៅអាចលក់ឡានបានច្រើនជាងមុនទៀត

ទោះ​បី​ជា​ពិភពលោក​​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​កូវីដ​១៩​ក៏​ដោយ​ក្ដី ក៏​ក្រុមហ៊ុន Volvo នៅ​អាច​​លក់​រថយន្ត​ដាច់​​នៅ​ទូទាំង​ពិភពលោក​បាន​ច្រើន​ជាង​មុន​សម្រាប់​ខែ​សីហា ដែល​មាន​កំណើន ៧,២% បើ​ធៀប​នឹង​​ខែ​សីហា​ឆ្នាំ​មុន។

ចំនួន​លក់​នៅ​អឺរ៉ុប​របស់ Volvo ប្រចាំ​ខែ​សីហា​គឺ​មាន​ ១៧ ៤៥៨​គ្រឿង មាន​កំណើន​ ៤,៩% ធៀប​នឹង​ខែ​សីហា​ឆ្នាំ​មុន។ បើ​នៅ​ប្រទេស​ចិន​វិញ​មាន​កំណើន​ចំនួន​លក់ ១១,៤% ដែល​អាច​លក់​ចេញ​បាន ១៥ ៨៣៥​គ្រឿង។

នៅ​​ទីផ្សារ​សហរដ្ឋអាមេរិក​ឯណោះ​មាន​កំណើន​ចំនួន​លក់​ ១២,៩% អាច​លក់​ចេញ​បាន ១០ ៣៧៨​គ្រឿង។ រថយន្ត​ដែល​ Volvo អាច​លក់​ចេញ​បាន​ច្រើន​ជាង​គេ​គឺ​ SUV ខ្នាត​កណ្ដាល XC60 តាម​ពី​ក្រោយ​ដោយ​រថយន្ត SUV ខ្នាត​តូច XC40 និង​រថយន្ត SUV ធំ​ជាង​គេ ​ថ្លៃ​ជាង​គេ XC90 ស្ថិត​នៅ​លំដាប់​លេខ​បី។

បើ​តាម​ការ​ឲ្យ​ដឹង​ពី Volvo រថយន្ត​ SUV គឺ​មាន​ចំណែក ៧០,៧% ​ក្នុង​ចំណោម​រថយន្ត​ដែល​លក់​ចេញ​បាន​សរុប​ ដែល​មាន​កំណើន​រហូត​ដល់ ៦៣,៣% បើ​ធៀប​នឹង​ខែ​សីហា​ឆ្នាំ ២០១៩៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+