ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សារឡាននៅអាមេរិកអាចត្រូវការពេល២ឆ្នាំ ទើបត្រឡប់មកដូចដើម

អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​យានយន្ត​មួយ​រូប​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា​ ​​​ក្រុមហ៊ុន​រថយន្ត​នៅ​អាមេរិក​អាច​នឹង​​ត្រូវ​ការ​ពេល​យ៉ាង​ហោច​ណាស់​ពីរ​ឆ្នាំ​ក្នុង​ការ​ធ្វើ​ឲ្យ​ចំនួន​លក់ និង​ចំនួន​ផលិត​វិល​ត្រឡប់​ទៅ​កាន់​កម្រិត​មុន​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩។

ប្រធាន និង​នាយក​ប្រតិបត្តិ​នៃ​​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​យានយន្ត​លោក Carla Bailo ជឿ​ជាក់​ថា​ការ​វិល​ត្រឡប់​មក​ដូច​ដើម​វិញ​ក្នុង​រយៈពេល​ ២​ឆ្នាំ​នេះ គឺ​​ប៉ាន់​ស្មាន​លើ​ការ​ងើប​ឡើង​វិញ​បន្តិច​ម្ដងៗ​​ចាប់​ពី​​ចុង​ឆ្នាំ ២០២០ ​នេះ​ត​ទៅ។ ប៉ុន្តែ​ប្រសិន​បើ​មាន​​ការ​ធ្លាក់​ចុះ​ម្ដង​ទៀត រយៈពេល​អាច​នឹង​ផ្លាស់​ប្ដូរ​ទៅ​តាម​នោះ​ទៀត។

គួរ​ដឹង​ថា​​នៅ​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០២០ នេះ ចំនួន​រថយន្ត​ដែល​លក់​ចេញ​នៅ​ទីផ្សារ​អាមេរិក​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ ២៥% ធៀប​នឹង​ត្រីមាស​ទី​ពីរ​ឆ្នាំ ២០១៩ ហើយ​ក្នុង​នោះ​ក៏​មាន​ការងារ​ចំនួន ២​ម៉ឺន​កន្លែង​ត្រូវ​បាត់បង់​ផង​ដែរ​ក្នុង​វិស័យ​​ឧស្សាហកម្ម​យានយន្ត​៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អត់លុយទិញ Rolls-Royce Ghost ឆ្នាំ២០២១? នេះជាជម្រើសល្អផ្សេង ដែលមានតម្លៃថោកជាង!

រថយន្ត Rolls-Royce Ghost ស៊េរីឆ្នាំ២០២១ ទើបតែបានបង្ហាញខ្លួនជាផ្លូវការ ជាមួយនឹងតម្លៃខ្លួនចាប់ពី ៣៣២ ៥០០ដុល្លារ សម្រាប់ទីផ្សារបរទេស។ ថ្វីបើវាជាកំពូលរថយន្តដ៏ប្រណីតបំផុតមួយ ប៉ុន្តែតម្លៃខ្លួនប៉ុណ្ណេះ ច្បាស់ណាស់ថាពិតជាថ្លៃសម្រាប់មនុស្សភាគច្រើន។

ខាងក្រោមនេះគឺជាជម្រើសល្អៗផ្សេង ដែលមានតម្លៃថោកជាង Rolls-Royce Ghost ស៊េរីឆ្នាំ២០២១៖ (តម្លៃខាងក្រោមគឺសម្រាប់ទីផ្សារបរទេសប៉ុណ្ណោះ)

១) Rolls-Royce Ghost ស៊េរីឆ្នាំ២០១០-២០១៩ តម្លៃចន្លោះពី ៨០ ០០០ ទៅ ១០០ ០០០ដុល្លារ

២) Bentley Flying Spur ស៊េរីឆ្នាំ២០១៤-២០១៨ តម្លៃប្រហែល ៧០ ០០០ដុល្លារ

៣) Mercedes-AMG S65 ស៊េរីឆ្នាំ២០១៦-២០២០ តម្លៃចន្លោះពី ១០០ ០០០ ទៅ ១៥០ ០០០ដុល្លារ

៤) BMW M760i ស៊េរីឆ្នាំ២០១៧-២០២០ តម្លៃចាប់ពី ៦០ ០០០ដុល្លារ

៥) Maybach Type 57 And Type 62 ស៊េរីឆ្នាំ២០០២-២០១២ តម្លៃចន្លោះពី ៤០ ០០០ ទៅ ១៣០ ០០០ដុល្លារ

៦) Audi A8 W12 ស៊េរីឆ្នាំ២០១២-២០១៦ តម្លៃចន្លោះពី ៦០ ០០០ ទៅ ៧០ ០០០ដុល្លារ

៧) Lincoln Continental ស៊េរីឆ្នាំ២០១៩-២០២០ តម្លៃចាប់ពី ១២១ ៩៥០ដុល្លារ

៨) Toyota Century អាយុ២៥ឆ្នាំ តម្លៃចន្លោះពី ៨ ០០០ ទៅ ១៥ ០០០ដុល្លារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រម៉ាស៊ីន៨ Lexus IS F ទំនងនឹងបង្ហាញខ្លួនវិញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្ត IS ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដែលទទួលបានការឌីហ្សាញថ្មី, កែកុនប្រព័ន្ធជើងក្រោម, ធ្វើឲ្យប្រព័ន្ធចង្កូតប្រសើរជាងមុន ហើយមានទាំងជម្រើសម៉ាស៊ីន៤ និងម៉ាស៊ីន៦។ ទោះជាយ៉ាងណា អ្វីដែលខ្វះគឺ ម៉ូដែល IS F ដែលបំពាក់ម៉ាស៊ីន៨។

យោងតាមរបាយការណ៍ពីទស្សនាវដ្តីជប៉ុន Best Car បានឲ្យដឹងថា Lexus IS F ថ្មី ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនវិញ នៅខែវិច្ឆិកា ឆ្នាំ២០២០ នេះតែម្តង។ វានឹងបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ naturally aspirated V8។

គួរឲ្យដឹងថា ម៉ាស៊ីន V8 ខាងលើនេះ Lexus បានបំពាក់លើម៉ូដែល RC F Coupe រួចទៅហើយ ដែលបង្កើតកម្លាំងបាន ៤៧២សេះ ប៉ុន្តែ Best Car អះអាងថា នៅលើ IS F វានឹងបង្កើតកម្លាំងដល់ ៤៧៤សេះឯណោះ។

ជាមួយគ្នានេះដែរ អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ថ្មីៗនេះ Lexus បានចុះប៉ាតង់ឈ្មោះ IS 500 នៅអាមេរិកខាងជើង ដែលបង្ហាញថា រថយន្ត IS បំពាក់ម៉ាស៊ីន V8 នឹងបង្ហាញខ្លួន ហើយស្ថិតនៅក្រោមរថយន្ត IS F៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានភីកអាប់ Nissan Frontier ឆ្នាំ២០២១ កាប៊ីនខាងក្នុងទំនើបជាងមុនឆ្ងាយ

ថ្មីៗនេះ គេប្រមាញ់បានរថយន្ត Nissan Frontier ថ្មី កំពុងធ្វើតេស្តនៅតាមដងផ្លូវ ព្រមទាំងទិដ្ឋភាពកាប៊ីនខាងក្នុងរបស់វាផងដែរ។

គ្រាន់តែក្រឡេកមើលមួយភ្លែត យើងអាចសង្កេតឃើញថា កាប៊ីនខាងក្នុងរបស់វាទំនើបជាងមុន ដោយមានបំពាក់គ្រឿងបរិក្ខាគុណភាពខ្ពស់ ការឌីហ្សាញ និងរៀបចំថ្មី ព្រមទាំងចង្កឹះលេខថ្មី ទៀតផង។

ជាមួយគ្នានេះដែរ Frontier ថ្មី នឹងនៅតែប្រើកុងទ័រប្រភេទទ្រនិច ប៉ុន្តែប្រើអេក្រង់កម្សាន្តប្រភេទ Touchscreen ថ្មី, មានប៊ូតុងចុចបញ្ឆេះម៉ាស៊ីន, ប៊ូតុងជ្រើសរើសប៉ុងពីរ, ប៊ូតុងសារ៉េម៉ាស៊ីនត្រជាក់ Dual-zone, មុខងារកម្តៅកៅអីខាងមុខ និងមុខងារកម្តៅដៃចង្កូត ផងដែរ។

ទោះជាយ៉ាងណា Nissan មិនបាននិយាយអ្វីច្រើនអំពីភីកអាប់នេះឡើយ ប៉ុន្តែគេបានដឹងថា វានឹងបំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ V6 កម្លាំង ៣១០សេះ ដែលដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ ហើយមានទាំងជម្រើសប៉ុងមួយ និងប៉ុងពីរ។ វានឹងត្រូវផលិតនៅក្នុងទីក្រុង Canton នៃរដ្ឋ Mississippi សហរដ្ឋអាមេរិក ហើយនឹងចេញនៅឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡាន Toyota ថ្មីនេះ តម្លៃតែ១៨០០០ដុល្លារប៉ុណ្ណោះ

Toyota បានប្រកាសចេញរថយន្តម៉ូដែល Aygo ប្រភេទពិសេសមួយ ហៅថា Aygo JBL Edition ដែលលេងពណ៌យ៉ាងទាក់ទាញ និងបំពាក់ប្រព័ន្ធសំឡេងដ៏អស្ចារ្យ ថែមទៀតផង។

រថយន្ត Toyota Aygo JBL Edition ថ្មីនេះ មានបំពាក់ប្រព័ន្ធសំឡេង JBL កម្លាំង ៦០០វ៉ាត់ និង Subwoofer មួយទំហំ ១៦០មីល្លីម៉ែត្រ។ មិនតែប៉ុណ្ណោះ រថយន្តខ្នាតតូចនេះក៏មានមុខងារ Apple CarPlay និង Android Auto ផងដែរ។

Aygo JBL Edition មានតួខ្លួនពណ៌ប្រផេះក្រម៉ៅ Electro Grey រំលេចដោយពណ៌ទឹកក្រូច Mandarin Pop Orange យ៉ាងស្រស់ស្អាត។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១៨ ៨០០ដុល្លារ នៅលើទីផ្សារប្រទេសអង់គ្លេស សម្រាប់ប្រភេទលេខដៃ ៥វគ្គ និង ១៩ ៧០០ដុល្លារ សម្រាប់ប្រភេទលេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វីដេអូស្ដែងៗឡាន Tesla គេចចេញពីឡានធំដោយខ្លួនឯង

ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ Autopilot របស់ Tesla នឹង​មាន​ប្រតិកម្ម​បែប​ណា​ ពេល​ដែល​មាន​រថយន្ត​​​ខ្នាត​ធំ​រៀប​នឹង​បើក​កៀរ​វា? ប្រតិកម្ម​របស់​វា​គឺ​មិន​ខុស​ពី​អ្នក​បើកបរ​ដែល​តាំង​ស្មារតី​បាន​ល្អ​នោះ​ទេ។

ជាក់​ស្ដែង​ដូច​ដែល​ឃើញ​​តាម​វីដេអូ​​ខាង​លើ​នេះ ប្រព័ន្ធ Autopilot លើ​រថយន្ត Tesla មាន​ភាព​វៃ​ឆ្លាត និង​រហ័សរហួន​ខ្លាំង​បំផុត ដែល​អាច​គេច​ខ្លួន​ចេញ​រថយន្ត​ធំ​បាត់​បង់​ម្ចាស់​ការ​ដែល​​រៀប​នឹង​បើក​កៀរ​វា។

ម្ចាស់​រថយន្ត Tesla ដែល​បាន​បង្ហាញ​វីដេអូ​ខាង​លើ​បាន​អរគុណ​ដល់​​ប្រព័ន្ធ Autopilot ដែល​បាន​ជួយ​ជីវិត​របស់​ខ្លួន ហើយ​រូប​គេ​បាន​និយាយ​ថា​ខ្លួន​អាច​នឹង​មិន​មាន​ប្រតិកម្ម​បាន​លឿន​ដូច​ជា Autopilot ឡើយ ពេល​ដែល​ជួប​នឹង​ស្ថាន​ភាពបែប​នេះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes S-Class ស៊េរីឆ្នាំ ២០២១ មានមួយប្រភេទអាចសាកភ្លើងបាន

Mercedes-Benz បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​​កំពូល​ប្រណីត​ជំនាន់​ថ្មី S-Class ស៊េរី​ឆ្នាំ ២០២១ ដែល​វា​នឹង​មាន​​ដាក់​លក់​លើ​ទីផ្សារ​ជា​មួយ​ជម្រើស​ច្រើន​ប្រភេទ​ផ្សេង​គ្នា។ សម្រាប់​នៅ​អឺរ៉ុប​វា​មាន​ប្រភេទ​ម៉ាស៊ីន​ម៉ាស៊ូត​ S450, S500, S350d, S350d 4Matic និង​ S400d 4Matic ហើយ​និង​ម៉ាស៊ីន​សាំង​ S450 និង​ S500។

មាន​មួយ​ប្រភេទ​ដែល​គេ​មិន​សូវ​និយាយ​អំពី​វា​នោះ​គឺ Mercedes-Benz S580e ដែល​ជា​ប្រភេទ Plug-in Hybrid ដែល​នឹង​ដាក់​លក់​​​នៅ​ទីផ្សារ​អឺរ៉ុប។ រថយន្ត​ប្រភេទ​នេះ​មាន​ប្រើ​ម៉ាស៊ីន Turbocharged ចំណុះ ៣,០លីត្រ ៦​ស៊ីឡាំង ដូច​ម៉ាស៊ីន​លើ​ S500 ដែរ ប៉ុន្តែ​វា​ដំណើរ​ការ​រួម​គ្នា​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​មួយ​ទៀត ដែល​អាច​ផលិត​​កម្លាំង​បាន​សរុប ៥១០​សេះ។ ​រថយន្ត Mercedes-Benz S580e អាច​បើកបរ​ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ១០០​គីឡូម៉ែត្រ ​ពេល​ដែល​អាគុយ​វា​​សាក​ភ្លើង​ពេញ។

យ៉ាងណាក្ដី​គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ Mercedes-Benz S580e នឹង​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ផ្សេង​ក្រៅ​ពី​ទីផ្សារ​អឺរ៉ុប​ឬ​​អត់​នោះ។ ប៉ុន្តែ​​អតិថិជន​រថយន្ត S-Class ​​ច្បាស់​ជា​ពេញ​ចិត្ត​នឹង​រថយន្ត​​ប្រណីត​ប្រភេទ Plug-in Hybrid នេះ ដោយ​សារ​មាន​កម្លាំង​ខ្លាំង សន្សំសំចៃ​ប្រេង និង​អាច​បើកបរ​ដោយ​ប្រើ​អគ្គិសនី​សុទ្ធ​បាន​ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មហាវិថីថ្មីទំហំ ៣០ម៉ែត្រ នឹងលេចជារូបរាងឆាប់ៗនេះហើយ

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ពីការបើកការដ្ឋានថ្មីមួយ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅតំបន់ភាគខាងជើងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានស្ថាបនាមហាវិថីថ្មី ទទឹង ៣០ម៉ែត្រ ស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ នៅដើមសប្តាហ៍ក្រោយស្ថិតក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សេដ្ឋីៗនៅអាស៊ី ជួយឲ្យតម្រូវការឡាន Rolls-Royce មានសន្ទុះងើបឡើងវិញ

លោក​ Torsten Muller-Otvos នាយក​ប្រតិបត្តិ​ Rolls-Royce បាន​និយាយ​ថា​តម្រូវ​ការ​សម្រាប់​រថយន្ត​ប្រណីត​របស់​ខ្លួន ចាប់​ផ្ដើម​មាន​សន្ទុះ​ងើប​ឡើង​វិញ ក្រោយ​ពី​​​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លក់​របស់​ក្រុមហ៊ុន។

លោក Torsten បាន​និយាយ​ជា​មួយ​សមាជិក​អ្នក​សារព័ត៌មាន​កាល​ពី​ថ្មីៗ​នេះ​ថា តម្រូវ​ការ​សម្រាប់​រថយន្ត​ Rolls-Royce ចាប់​ផ្ដើម​មាន​សន្ទុះ​ឡើង​ដោយ​សារ​ការ​លក់​នៅ​តំបន់​អាស៊ី ហើយ​លោក​បាន​បង្ហាញ​អំពី​គំនិត​សុទិដ្ឋិនិយម​សម្រាប់​ឆ្នាំ ២០២១ ក្រោយ​ពី​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​ដែល​រាត​ត្បាត​ពេញ​ពិភពលោក​នា​ឆ្នាំ ២០២០ នេះ។

​នាយក​ប្រតិបត្តិ​រូប​នេះ​និយាយ​ថា ៖ “​យើង​​ឃើញ​នូវ​អាជីវកម្ម​ដែល​កំពុង​​មាន​ផ្លែផ្កា​ល្អ​​ចេញ​ពី​មក​តំបន់​អាស៊ី ហើយ​នៅ​អឺរ៉ុប​ក៏​ចាប់​ផ្ដើម​វិល​មក​រក​សភាព​ដែរ។ បើ​នៅ​អាមេរិក​វិញ​មាន​លទ្ធផល​លក់​ល្អ​សម្រាប់​ខែ​កក្កដា និង​ខែ​សីហា៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីប្រណីតរបស់ Porsche លក់ដាច់ខ្លាំងពេក ដល់ថ្នាក់ខ្ចីបុគ្គលិកពី Audi ដើម្បីជួយផលិត

Porsche Taycan អាច​និយាយ​បាន​ថា​ជា​រថយន្ត​អគ្គិសនី​ដ៏​ពេញ​និយម​មួយ ដោយ​សារ​ក្រុមហ៊ុន​ Porsche ដល់​ថ្នាក់​ខ្ចី​បុគ្គលិក​ពី​ក្រុមហ៊ុន Audi ដើម្បី​មក​ជួយ​ក្នុង​ការ​ផលិត​រថយន្ត​នេះ។

នៅ​ពេល​ដែល​រថយន្ត Taycan ចេញ​លក់​ដំបូង ក្រុមហ៊ុន​រំពឹង​ថា​នឹង​ផលិត​វា​ត្រឹម ២​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ​អំឡុង​ពេល​ឆ្នាំ​ដំបូង។ យ៉ាងណាក្ដី ដោយ​សារ​តម្រូវ​ការ​កើន​ឡើង​ខ្ពស់ គេ​បាន​ផ្លាស់​ប្ដូរ​គោលដៅ​ដល់ ៤​ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​វិញ។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ Automobilwoche អ្នក​នាំ​ពាក្យ Audi បាន​បញ្ជាក់​ថា​បុគ្គលិក​ចំនួន ៤០០​នាក់ មក​ពី​រោងចក្រ​ក្នុង​ទីក្រុង Neckarsulm របស់​ខ្លួន នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​រោងចក្រ​ក្នុង​តំបន់ Zuffenhausen របស់ Porsche ដើម្បី​ជួយ​ការ​ផលិត​រថយន្ត Taycan។

Porsche នឹង​បន្ត​ធ្វើ​ឲ្យ​តម្រូវ​ការ​រថយន្ត Taycan កើន​ឡើង​ខ្លាំង តាម​រយៈ​ការ​ប្រកាស​ចេញ​​រថយន្ត Taycan ប្រភេទ​ Cross Turismo។ រថយន្ត​ប្រភេទ​នេះ​ដើម​ឡើង​បាន​កំណត់​ថា​នឹង​ចេញ​លក់​ឆ្នាំ​នេះ ប៉ុន្តែ​វា​បាន​ពន្យារ​ពេល​ដល់​ដើម​ឆ្នាំ ២០២១ វិញ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+