ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងកម្រិតស៊ីប្រេងរបស់ឡាន Jeep Gladiator EcoDiesel ឆ្នាំ២០២១

បើយោងតាមទិន្នន័យរបស់ EPA បង្ហាញថា Jeep Gladiator EcoDiesel ឆ្នាំ២០២១ គឺជារថយន្តដែលស៊ីប្រេងតិចបំផុត ក្នុងត្រកូលនៃរថយន្តភីកអាប់ Gladiator នេះ។

រថយន្ត Gladiator EcoDiesel ឆ្នាំ២០២១ មានកម្រិតស៊ីប្រេងប្រហែល ១០,៧លីត្រ/ក្នុងក្រុង ៨,៤លីត្រ/ក្រៅក្រុង និង ជាមធ្យម ៩,៨លីត្រ ក្នុង១០០គីឡូម៉ែត្រ។

គួរឲ្យដឹងថា រថយន្ត Jeep Gladiator EcoDiesel បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ V6 មានកម្លាំង ២៦០សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ 4WD។ ចំពោះតម្លៃរបស់ភីកអាប់នេះគឺចាប់ពី ៤១ ០៤០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic Type R Limited Edition បង្ហាញខ្លួនជាមួយតម្លៃប្រហែល ៤ម៉ឺនជាងដុល្លារ

កាលពីពេលថ្មី​ៗនេះ ក្រុមហ៊ុន Honda បានប្រកាសពីតម្លៃផ្លូវការនៃរថយន្ត Honda Civic Type R Limited Edition​ សេរ៊ី២០២១ សម្រាប់ទីផ្សារសហរដ្ឋអាមេរិច​ ​​។

ចំពោះម៉ូឌែល Type R Limited Edition ​នេះគឺមានតែចំនួន ៦០០គ្រឿងប៉ុណ្ណោះ​ មានតម្លៃចាប់ពី​ ៤៣ ៩៩៥ដុល្លារ ថ្លៃជាងម៉ូឌែលធម្មតា។

Honda Civic Type R Limited Edition ភ្ជាប់ជាមួយភាពលេចធ្លោ យ៉ាងពិសេសដោយរំលេច ពណ៍លឿង​​បែបស្ព័រ ដំបូលខាងលើពណ៍ខ្មៅរលោង​ ថាសកង់​ប្រភេទ​ Lightweight BBS ដែលស៊ីជាមួយសំបកកង់​ប្រភេទ Michelin Cup 2 នៃផ្នែកខាងក្រៅ។

ជាមួយគ្នានេះដែរ Honda Civic Type R Limited Edition ដូចគ្នាទៅនិង​ Honda Civic ប្រភេទធម្មតាដែរ ដោយបំពាក់ជាមួយម៉ាស៊ីន ២,០លីត្រ Turbocharged​ កម្លាំង ៣០៦សេះ​ និងកម្លាំងរមួល​ ៤០០Nm។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

F-150 Raptor ឆ្នាំ ២០២១ ត្រៀមម៉ាស៊ីនថ្មីមួយ សម្រាប់ប្រជែងនឹងភីកអាប់ RAM 150 TRX

​​រថយន្ត RAM 1500 TRX ស៊េរី​ឆ្នាំ ២០២១ ដែល​ទើប​បង្ហាញ​វត្តមាន​កាល​ពី​ពេល​ថ្មីៗ​កន្លង​​ទៅ​ជា​ភីកអាប់​ដ៏​ខ្លាំង​ក្លា​មួយ ដោយ​សារ​មាន​បំពាក់​នូវ​ម៉ាស៊ីន Hellcat Supercharged ចំណុះ ៦,៦លីត្រ ៨ស៊ីឡាំង ផលិត​កម្លាំង​បាន​រហូត​ដល់ ៧០២​សេះ។ ម៉ាស៊ីន​នេះ​​​របស់​ភីកអាប់​នេះ​ធ្វើ​ឲ្យ​វា​លេច​ធ្លោ​ជាង​​​ភីកអាប់ F-150 Raptor ស៊េរី​បច្ចុប្បន្ន​ ដែល​​មាន​ម៉ាស៊ីន​កម្លាំង​ត្រឹម ៤៥០​សេះ​ប៉ុណ្ណោះ។

រថយន្ត F-150 Raptor ស៊េរីថ្មី

យ៉ាងណាក្ដី​បើ​តាម​​ការ​ចេញ​ផ្សាយ​របស់ The Fast Lane Truck បាន​ឲ្យ​ដឹង​ថា​ Ford គ្រោង​ប្រកួត​ប្រជែង​នឹង​ភីកអាប់​ថ្មី​របស់ RAM ដោយ​បំពាក់​ម៉ាស៊ីន​កម្លាំង​ខ្លាំង​លើ​រថយន្ត F-150 Raptor ស៊េរី​ឆ្នាំ ២០២១។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា F-150 Raptor ថ្មី​នឹង​បំពាក់​ម៉ាស៊ីន​ Supercharged ចំណុះ ៥,២លីត្រ ៨ស៊ីឡាំង ដូច​ជា​ម៉ាស៊ីន​មាន​នៅ​លើ​ Ford Shelby GT500 Mustang ​ស៊េរី​ឆ្នាំ ២០២០ ​ដែល​វា​អាច​ផលិត​កម្លាំង​បាន​ដល់ ៧៦០​សេះ។ យ៉ាងណាក្ដី​​​ប្រភព​បាន​បញ្ជាក់​ថា​ម៉ាស៊ីន​ប្រភេទ​នេះ​នឹង​ជា​​ប្រភេទ Limited-Editon ​ដែល​មាន​ន័យ​ថា​វា​នឹង​មិន​មាន​លក់​យូរ​អង្វែង​នោះ​ទេ។

​​បន្ថែម​ពី​នេះ​ដែរ រថយន្ត Ford F-150 Raptor ឆ្នាំ ២០២១ នឹង​មាន​ម៉ាស៊ីន​មួយ​ប្រភេទ​ទៀត​​ជា​ប្រភេទ PowerBoost V6 ​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​​ប្រព័ន្ធ Hybrid PowerBoost លើ​រថយន្ត Ford F-150 ស៊េរី​ឆ្នាំ ២០២១ ដែរ។ វា​មាន​គួប​ផ្សំ​ដោយ​ម៉ាស៊ីន​សាំង និង​ម៉ូទ័រ​អគ្គិសនី​ដែល​ជួយ​បង្កើន​កម្លាំង​ម៉ាស៊ីន​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសមួយដំឡើងពន្ធនាំចូលរថយន្តខ្ពស់ដល់ ២២០%

ប្រទេស​ទួរគី​បាន​ដំឡើង​ពន្ធ​លើ​រថយន្ត​ដោយ​ចូល​កាន់​តែ​ខ្ពស់​ជាង​មុន ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​រថយន្ត​ និង​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ប្រើ​ប្រាស់​រថយន្ត​ដំឡើង​ក្នុង​ស្រុក​ជំនួស​វិញ។

សម្រាប់​អត្រា​ពន្ធ​ថ្មី​ចំពោះ​រថយន្ត​មាន​ម៉ាស៊ីន ១,៦លីត្រ ​បាន​កំណត់​យក​ពន្ធ​ ៨០% ខណៈ​ពី​មុន​មាន​អត្រា​ពន្ធ ៦០%។ ចំណែក​រថយន្ត​មាន​ម៉ាស៊ីន​លើស​ពី ២,០លីត្រ ដំឡើង​ពន្ធ​ពី ១០០% ​ឡើង​ដល់​ ១៣០% ហើយ​រថយន្ត​ដែល​មាន​តម្លៃ​ថ្លៃ​វិញ​នឹង​ឡើង​​ពី ១៦០% ដល់ ២២០% ឯណោះ។

គួរ​ដឹង​ថា​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ ២០២០ នេះ ចំនួន​លក់​រថយន្ត​នៅ​ប្រទេស​ទួរគី​មាន​​ការ​កើន​ឡើង​រហូត​ដល់ ៦០,៣% បើ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ទោះ​បី​ជា​មាន​ផ្ទុះ​ជំងឺ​កូវីដ​១៩​ក្ដី។ នេះ​ក៏​ដោយ​សារ​លក្ខខណ្ឌ​បង់​រំលស់​​ពី​ក្រុមហ៊ុន​ជា​ច្រើន មាន​បន្ថយ​អត្រា​ការ​ប្រាក់​ទាប​ដើម្បី​ទាក់ទាញ​អតិថិជន​ក្នុង​សម័យ​កាល​កូវីដ​១៩៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន RMA Cambodia ប្រារព្ធពិធីប្រគល់រថយន្ត Ford ចំនួន៤គ្រឿង សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម

កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានប្រារព្ធពិធី “ប្រគល់រថយន្ត Ford ចំនួន៤គ្រឿង និងដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford” ជូនទៅដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហុង​ ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFord ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហ​កម្ម​ ដែលមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជិតវត្តទឹកថ្លា)។

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ​ អិម​​ អេ​ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។

តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សដូចដែលបានរៀបរាប់ខាងលើនេះហើយ ដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត Ford នេះលេចចេញជារូបរាងឡើង។ នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តហ្វដ នេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌាបានធ្វើការឧបត្ថម្ភក្នុងការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវម៉ាស៊ីនត្រជាក់ សម្ភារៈបច្ចេកទេសសំរាប់ជួសជុលរថយន្ត គ្រឿងបរិក្ខាសម្រាប់សិក្សា គ្រឿងតុបតែងលំអរ និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុន អ​ អិម អេ បានផ្តល់នូវរថយន្ត Ford Pickup ចំនួន ១​ គ្រឿង និងត្រាក់ទ័រ John Deere ចំនួន ២គ្រឿងជូនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ដោយឡែកនៅក្នុងឆ្នាំ​ ២០២០ នេះក្រុមហ៊ុន អ អិម អេ ក៏នៅតែបន្តសកម្មភាពនេះដដែលនោះគឺការបន្តប្រគល់នូវរថយន្ត Ford Pickup ឲ្យបានចំនួន ១០ គ្រឿងជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន​ ៤​ គ្រឿងបន្ថែម វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ២ គ្រឿង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន ២ គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៅខេត្តសៀមរាបចំនួន២​គ្រឿង។

លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការផ្តល់នូវរថយន្ត Ford Pickup បន្ថែមចំនួន៤គ្រឿង ការផ្តល់គ្រឿងបរិក្ខារ និងសម្ភារៈបច្ចេកទេសសំរាប់ជួសជុលរថយន្ត និងការដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហ​កម្មក្នុងថ្ងៃនេះ នឹងធ្វើអោយមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តហ្វដនេះ ក្លាយទៅជាមជ្ឈមណ្ឌលមួយដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេសយានយន្ត”។

ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិចប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “សហរដ្ឋអាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការនាំចេញមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីឲ្យមានលំនឹងនៃសេដ្ឋកិច្ច ព្រមទាំងចង់ឲ្យប្រជាជនកម្ពុជាទទួលបានផលិតផល និងសេវាកម្មដែលមានគុណភាពល្អប្រើប្រាស់ ហើយក្នុងនោះដែរក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានជួយក្នុងការនាំចូលផលិតផលពីសហរដ្ឋអាមេរិចមកកាន់ទីផ្សារប្រទេសកម្ពុជាផងដែរ នោះគឺរថយន្តម៉ាក Ford ដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិច ដែលជាម៉ាករថយន្តរបស់អាមេរិចដែលនាំចូលមកប្រទេសកម្ពុជាច្រើនជាងគេបំផុត។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Ford នូវតែរក្សាស្តង់ដា សុវត្ថិភាព គុណភាព គិតគូដល់បរិស្ថាន និងមានទំនួលខុសត្រូវក្នុងកិច្ចការសង្គមយ៉ាងខ្ជាប់ខ្ជួន”។

លើសពីនេះទៅទៀត គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ របស់ក្រុមហ៊ុន​ អ អិម អេខេមបូឌានេះ បានទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។

ឯកឧត្តម ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ “ ខ្ញុំសូមសម្តែងនូវការដឹងគុណ​ និងកោតសរសើរចំពោះ ក្រុមហ៊ុន អ អិម អេ​ ខេមបូឌា និងសហការីទាំងអស់ចំពោះការខិតខំប្រឹងប្រែង គាំទ្រ និងសហការយ៉ាងជិតស្និទជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនាពេលកន្លងមក ដើម្បីធ្វើការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលជាកត្តាសំខាន់បំផុតសម្រាប់ធ្វើការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិយើង ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅតែបន្តភាពជាដៃគូនេះមានលក្ខណៈយុទ្ធសាស្រ្ត និងស៊ីជម្រៅថែមទៀតជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់យុវជនកម្ពុជាឲ្យទទួលបានឱកាសសិក្សាស្របតាមបច្ចេកវិទ្យាទំនើប និងទទួលបានប្រាក់ចំណូលខ្ពស់”។

ក្រៅពីការវិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា​ កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព។​ មិនតែប៉ុណ្ណោះក្រុមហ៊ុន អ​ អិម អេ ក៏បានផ្តល់អាហារូបករណ៏ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសម្រាប់ធ្វើការហាត់ការនៅប្រទេសបារាំងផលដែរ ហើយចំនួនសិស្ស និស្សិតដែលយើងធ្លាប់បានផ្តល់អាហារូបករណ៍ជូននោះមានចំនូន ១២៥ នាក់ក្នុងឆ្នាំ ២០១៨ និងកើនឡើងរហូតដល់ ២១៣ នាក់ក្នុងឆ្នាំ ២០១៩។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Kona ឆ្នាំ២០២១ ចេញហើយ ផ្តល់ជម្រើសម៉ាស៊ីន និងមុខងារសុវត្ថិភាពច្រើនកប់

ក្រុមហ៊ុនរថយន្តកូរ៉េ Hyundai បានប្រកាសចេញរថយន្ត Kona ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះមានបន្ថែមទាំងម៉ូដែល Kona N Line និងប្រភេទប្រើម៉ាស៊ីន Hybrid ទៀតផង។

Hyundai Kona ឆ្នាំ២០២១ ទទួលបានការអាប់ដេតលើឌីហ្សាញផ្នែកខាងមុខ ដោយបំពាក់ចង្កៀងមុខ-ក្រោយថ្មី ព្រមទាំងអំពូល LED សម្រាប់បំភ្លឺពេលថ្ងៃ ថ្មី និង កាងមុខផ្នែកខាងក្រោមថ្មី​ និងប៉ាណាមុខថ្មី ផងដែរ។

Hyundai Kona ផ្តល់ជម្រើសម៉ាស៊ីនថ្មីជាច្រើន ដូចជា ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ T-GDI Smartstream មានកម្លាំង ១៩៤សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ហើយមានទាំងជម្រើងប៉ុងមួយ និងប៉ុងពីរ។

ជម្រើសម៉ាស៊ីនទី២ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៦លីត្រ Smartstream ដំណើរការជាមួយបច្ចេកវិទ្យា Mild-hybrid មានកម្លាំងសរុប ១៣៤សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ឬ លេខដៃ ៦វគ្គ ប្រភេទ Intelligent Manual Transmission (6iMT) ហើយក៏មាន Option ប៉ុងពីរដែរ។

ជម្រើសម៉ាស៊ីនទី៣ គឺ ម៉ាស៊ីនសាំងចំណុះ​ ១,០លីត្រ T-GDI Smartstream មានកម្លាំង ១១៨សេះ ដំណើរការជាមួយបច្ចេកវិទ្យា Mild-hybrid និង លេខដៃ 6iMT។ ចំពោះអ្នកដែលមិនចង់បានបច្ចេកវិទ្យា Mild-hybrid ក៏អាចជ្រើសរើសប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ឬលេខដៃ ៦វគ្គ ជាមួយ Option ប៉ុងពីរបាន។

ចុងក្រោយបង្អស់គឺ Kona Hybrid ដែលប្រើម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ GDI ជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយ Hybrid មួយ មានកម្លាំងសរុប ១៣៨សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៦វគ្គ ប្រភេទ dual-clutch និងប៉ុងមួយវិលកង់មុខ។

បច្ចេកវិទ្យា SmartSense Active Safety ត្រូវបានបំពាក់មកស្តង់ដារលើរថយន្ត Kona ដោយក្នុងនោះរួមមានមុខងារពិសេសៗជាច្រើន ដូចជា Blind-Spot Collision-Avoidance Assist, Rear Cross-Traffic Collision-Avoidance Assist, Smart Cruise Control with Stop and Go, Leading Vehicle Departure Alert, Lane Following Assist, Intelligent Speed Limit Warning, Safe Exit Warning, Rear Seat Alert, និង Forward Collision-Avoidance Assist៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Wrangler ឆ្នាំ២០២១ ថែមម៉ូដែលថ្មីមួយ តម្លៃចាប់ពី ៣៨០០០ដុល្លារ

Jeep បានប្រកាសចេញរថយន្ត Wrangler ស៊េរីឆ្នាំ២០២១ ជាផ្លូវការសម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយក្នុងនោះមានបន្ថែមម៉ូដែលថ្មីមួយ ហៅថា Wrangler Sport S និងមុខងារមួយចំនួនទៀតផង។

រថយន្ត Jeep Wrangler Sport S នេះ ជាប្រភេទ Base Model ទ្វារ២ ដែលមានបំពាក់ប្រព័ន្ធ Selectable Tyre Fill Alert (STFA) អាចសប់ និងបន្ធូរខ្យល់សម្បកកង់បានយ៉ាងងាយស្រួល។

ក្រៅពីនោះ វាក៏មានមុខងារស្តង់ដារជាច្រើនទៀត ដូចជា Selec-Speed Control ឬហៅថា Off-road Cruise Control ក៏ដូចជាមុខងារ Forward Collision Warning Plus, Adaptive Cruise Control with Stop, Blind Spot Monitor និង Rear Cross Path Detection ផងដែរ។

គួរឲ្យដឹងថា រថយន្ត Jeep Wrangler ឆ្នាំ២០២១ មានតម្លៃចាប់ពី ៣៨ ៥០០ដុល្លារ លើទីផ្សារប្រទេសអូស្ត្រាលី សម្រាប់ម៉ូដែល Sport S៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យានដ្ឋានដ៏ថ្មីសន្លាង ដែលផ្តល់សិទ្ធដោយក្រុមហ៊ុនតូយ៉ូតា បានសម្ពោធជាផ្លូវការនៅខេត្តកំពង់ចាម

កាលពីពេលថ្មីៗនេះ បើលោកអ្នកធ្វើដំណើរកាត់ទីរួមខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ៧ចាស់ ម្តុំទល់មុខ សាលាគរុកោសល្យនិងវិក្រឹតការខេត្តកំពង់ចាម ប្រហែល១៥០ម៉ែត្រពីរង្វង់មូល លោកអ្នកនឹងឃើញទីតាំងយានដ្ឋានធំមួយដែលទើបនឹងរៀបចំ និងរចនាខ្លួនយ៉ាងស្អាតត្រៀមចាំទទួលបម្រើសេវាកម្មជូនលោកអ្នក។ ទីតាំងថ្មីនេះ គឺជាយានដ្ឋាន ដែលទទួលសិទ្ធ ក្នុងការជួសជុល ថែទាំ និងធ្វើការចែកចាយគ្រឿងបន្លាស់សុទ្ធ១០០%ពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា)។ អ្នកជំនាញរបស់ក្រុមហ៊ុនតូយ៉ូតាផ្ទាល់បានផ្តល់ជូននូវការ​​​​បណ្តុះបណ្តាល និងណែនាំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះអ្នកបច្ចេកទេស និងក្រុមការងារទាំងអស់នៅទីនោះ​ ដើម្បីធានាបានថាការជួសជុលនិងថែទាំរថយន្តជូនអតិថិជន​ គឺស្របតាមបទដ្ឋានស្តង់ដាររបស់ក្រុមហ៊ុនតូយ៉ូតា ក៏ដូចជាបង្កើនទំនុកចិត្តដល់អតិថិជន។

ក្រៅពីយានដ្ឋានថ្មីមួយនេះ ក្រុមហ៊ុន តូយ៉ូតា ក៏បានពង្រើកវិសាលភាពរបស់ខ្លួន ដោយផ្តល់សិទ្ធដល់យានដ្ឋានតាមបណ្តាខេត្តមួយចំនួនផ្សេងទៀតដូចខាងក្រោម៖

១. ខេត្តព្រៃវែង – យានដ្ឋានថែទាំរថយន្ត ខូវ ឈាងស៊ា (កំពុងដំណើរការ)

២. ខេត្តក្រចេះ – យានដ្ឋានថែទាំរថយន្ត ដឹ ឃីង (ផ្អាកដំណើរការបណ្តោះអាសន្ន រៀបចំទីតាំងឡើងវិញ)

៣. ខេត្តកំពង់ស្ពឺ -​ យានដ្ឋានថែទាំរថយន្ត សុម៉ានិត (កំពុងដំណើរការ)

៤. ខេត្តកំពង់ចាម(ថ្មី) – យានដ្ឋានថែទាំរថយន្ត វ៉ា ណាវីន (កំពុងដំណើរការ)

ដូចនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់រថយន្ត TOYOTA & LEXUS ទាំងអស់នឹងទទួលបាននូវសេវាកម្មដែលមានគុណភាពខ្ពស់ ជាមួយគ្រឿងបន្លាស់សុទ្ធ១០០% ដើម្បីទទួលបាននូវសុខសុវត្ថិភាព និងផាសុកភាពបរិបូរណ៍គ្រប់ការបើកបរទាំងអស់។

សម្រាប់ព័ត៌មានបន្ថែមនិងការណាត់ទុកជាមុន សូមទំនាក់ទំនងមកកាន់ ០១៧ ២២២ ៣២១ / ០១៧ ៦៦៦ ១៦៩

ទំព័រFacebook ផ្លូវការ​ Toyota Cambodia After Sales Service

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលពីមុខចេញ Lamborghini Urus ពេលមើលពីក្រោយទើបដឹងធាតុពិត

ក្រុមហ៊ុន​ជំនាញ​ខាង​កែច្នៃ​រថយន្ត​នៅ​ជប៉ុន​ឈ្មោះ​ថា Albermo ​កន្លង​មក​ធ្លាប់​បាន​បង្ហាញ​ស្នាដៃ​​លេង​គ្រឿង Lamborghini Urus លើ​​​រថយន្ត​ Toyota RAV4 ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។ នា​ពេល​នេះ​ក្រុមហ៊ុន​បាន​បង្ហាញ​ស្នាដៃ​មួយ​ទៀត ដោយ​បាន​ដាក់​គ្រឿង​ Lamborghini Urus លើ​​​រថយន្ត​ Toyota Harrier ​វិញ​ម្ដង។

ស្នាដៃ​លេង​ចុង​ក្រោយ​របស់​ Albermo ពិត​ជា​ធ្វើ​បាន​ល្អ ដោយ​សារ​រថយន្ត​ Toyota Harrier ដែល​កែ​ចេញ​មក​មាន​រូបរាង​សម​គ្នា​នឹង​គ្រឿង​លេង​ Lamborghini Urus ជា​ខ្លាំង ធ្វើ​ឲ្យ​រថយន្ត​នេះ​អាច​បំភ័ន្ត​ភ្នែក​អ្នក​ដទៃ​បាន​ពេល​មើល​ពី​ចម្ងាយ។

គួរ​ដឹង​ថា​គ្រឿង​លេង​ជា Lamborghini Urus សម្រាប់​រថយន្ត Toyota Harrier មួយ​នេះ នឹង​ចេញ​លក់​លើ​ទីផ្សារ​នា​ខែ​តុលា​ខាង​មុខ​នេះ ប៉ុន្តែ​មិន​ទាន់​​ដឹង​តម្លៃ​លក់​នៅ​ឡើយ​ទេ។ ​ចំពោះ​​​គ្រឿង​លេង​សម្រាប់​រថយន្ត Toyota RAV4 មាន​តម្លៃ​​ប្រមាណ ៣ ១៥០​ដុល្លារ ដូច​នេះ​​សម្រាប់ Toyota Harrier រំពឹង​ថា​តម្លៃ​​​ប្រហែល​​​​នេះ​ដែរ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce Ghost ស៊េរីថ្មី ចេញជាផ្លូវការហើយ

រថយន្ត Rolls-Royce Ghost ជំនាន់​ទី​ពីរ ដែល​​ដាក់​លក់​ជា​ស៊េរី​ឆ្នាំ ២០២១ បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ ជា​​មួយ​រចនាបថ​រូបរាង​ដែល​កាន់​តែ​ទាក់ទាញ និង​បាន​ពាំនាំ​មុខងារ​ថ្មីៗ​មួយ​ចំនួន​មក​ជា​មួយ​ផង​ដែរ។

រូបរាង​ខាង​ក្រៅ​របស់​រថយន្ត Ghost ជំនាន់​ថ្មី មិន​បាន​ផ្លាស់​ប្ដូរ​ខុស​ពី​ជំនាន់​មុន​ខ្លាំង​ប៉ុន្មាន​ឡើយ ប៉ុន្តែ​គេ​បាន​កែខៃ​ឲ្យ​វា​​មើល​ទៅ​លេច​ធ្លោ​ជាង​រថយន្ត​ជំនាន់​មុន។ នៅ​ផ្នែក​ខាង​មុខ​មាន​បំពាក់​ផ្ទាំង​ប៉ាណា​ថ្មី​ដែល​មាន​​បំពាក់​ដោយ​ភ្លើង LED ចំនួន​ ២០​គ្រាប់​នៅ​ផ្នែក​ខាង​ក្នុង ជួយ​ឲ្យ​ប្រឡោះ​នៃ​ផ្ទាំង​ប៉ាណា​លេច​ធ្លោ។ ​រថយន្ត Ghost ថ្មី​ក៏​មាន​បំពាក់​ភ្លើង​ LED និង​ភ្លើង​បំភ្លឺ​ផ្លូវ​ប្រភេទ​ឡាស៊ែរ ចំណែក​នៅ​ខាង​ក្រោយ​មាន​បំពាក់​អំពូល​ភ្លើង​ម៉ូដ​ថ្មី​ផង​ដែរ។​

រថយន្ត Ghost ជំនាន់​ថ្មី​មាន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​អាលុយមីញ៉ូម​​ដែល​មាន​ភាព​បត់បែន​ល្អ​ដូច​ជា​រថយន្ត Phantom និង Cullinan ដែរ។ វា​មាន​បំពាក់​ដោយ​ម៉ាស៊ីន ៦,៧៥លីត្រ V12 ជា​ប្រភេទ Twin-Turbocharged ដែល​ផលិត​កម្លាំង​បាន​ ៥៦៣​សេះ ហើយ​វា​មាន​ប្រព័ន្ធ​ទប់​​ខ្យល់​ដ៏​ពិសេស​ដែល​អាច​កាត់​បន្ថយ​សំឡេង​ម៉ាស៊ីន​មិន​ឲ្យ​ឮ​ចូល​ដល់​​ខាង​ក្នុង។

មុខងារ​ដ៏​ច្នៃប្រឌិត​មួយ​ក្នុង​ចំណោម​មុខងារ​ពិសេស​លើ​រថយន្ត Ghost ជំនាន់​ថ្មី​គឺ​ប្រព័ន្ធ​បូម Planar Suspension System។ ប្រព័ន្ធ​បូម​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​សាក​ល្បង និង​អភិវឌ្ឍន៍​១០​ឆ្នាំ​របស់ Rolls-Royce ដែល​វា​ប្រើ​ប្រាស់​កាមេរ៉ា​ដើម្បី​មើល​​សភាព​ផ្លូវ​ខាង​មុខ ហើយ​ត្រៀម​ផ្លាស់​ប្ដូរ​លក្ខណៈ​នៃ​បូម​ទៅ​តាម​ស្ថានភាព​ផ្លូវ​តែ​ម្ដង។

​មុខងារ​ពិសេស​ផ្សេង​ទៀត​មាន​ដូច​ជា​​ប្រព័ន្ធ​​ជំនួយ​ដល់​ការ​មើល​ផ្លូវ​ទាំង​ពេល​ថ្ងៃ និង​ពេល​យប់, ប្រព័ន្ធ​កាមេរ៉ា​៤​គ្រាប់​​អាច​មើល​ឃើញ​ជុំវិញ​រថយន្ត, មុខងារ Active Cruise Control, មុខងារ​ព្រមាន​ពី​ការ​ប៉ះ​ទង្គិច, មុខងារ​តម្រង់​​គន្លង​ផ្លូវ​ពេល​បើកបរ, មាន​ Wi-Fi Hotspot និង​មុខងារ​ចូល​ចត​ដោយ​ខ្លួន​ឯង​ជា​ដើម។

គួរ​ដឹង​ថា​រថយន្ត​ Rolls-Royce Ghost ស៊េរី​ឆ្នាំ ២០២១ មាន​ដាក់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ជា​មួយ​តម្លៃ​ចាប់​ពី ៣៣២ ៥០០​ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+