ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអត់ប្រើសាំង Audi e-Tron Sportback ឆ្នាំ២០២១ តម្លៃចាប់ពី១០ម៉ឺនដុល្លារ

ក្រុមហ៊ុន Audi បានប្រកាសអំពីតម្លៃនៃរថយន្តអគ្គិសនី e-Tron Sportback ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។

រថយន្ត Audi e-Tron Sportback នេះ ចែកចេញជា ៣ម៉ូដែល គឺ 55 quattro S តម្លៃចាប់ពី ១០៦ ៦០០ដុល្លារ, 55 quattro Launch Edition តម្លៃចាប់ពី ១១៤ ៧០០ដុល្លារ និង 55 quattro Vorsprung តម្លៃចាប់ពី ១២៦ ៩០០ដុល្លារ។

គ្រប់ម៉ូដែល e-tron Sportback ទាំងអស់ មានបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៩៥គីឡូវ៉ាត់ម៉ោង ជាមួយម៉ូទ័រអគ្គិសនី២ ដែលអាចបង្កើតកម្លាំងសរុបបាន ៣៥៥សេះ។

ជាមួយគ្នានេះ វាក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរ ដោយក្នុងនោះរួមមានមុខងារ ដូចជា cruise control, lane departure warning, កាមេរ៉ាក្រោយពេលចូលចត, កាមេរ៉ា ៣៦០ដឺក្រេ ក៏ដូចជា adaptive cruise assist ជាដើម។

យ៉ាងណាមិញ ម៉ូដែល 50 quattro ដែលមានបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៧១គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងបាន ៣០៨សេះ នឹងចេញលក់នៅខែក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Sedan កម្លាំងខ្លាំង និងលឿនបំផុតលើលោក ចេញតម្លៃលក់ហើយ!

ក្រុមហ៊ុនរថយន្តអាមេរិក Dodge បានប្រកាសពីតម្លៃនៃត្រកូល Charger ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ក្នុងនោះ រថយន្ត Dodge Charger SRT Hellcat Redeye ដែលជាម៉ូដែលកប់បំផុត មានតម្លៃចាប់ពី ៧៨ ៥៩៥ដុល្លារ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ Supercharged V8 មានកម្លាំង ៧៩៧សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ មានល្បឿនអតិបរមាដល់ ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

Dodge អះអាងថា ម៉ាស៊ីននេះធ្វើឲ្យរថយន្ត Charger SRT Hellcat Redeye ក្លាយជា Sedan ដែលគេផលិតច្រើនគ្រឿងមានកម្លាំងខ្លាំង និងលឿនបំផុតលើពិភពលោក។

ក្រៅពីម៉ូដែលខាងលើ Dodge ក៏មានជម្រើស Charger SRT Hellcat ធម្មតា ដែលមានតម្លៃចាប់ពី ៦៩ ៩៩៥ដុល្លារ បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ Supercharged V8 មានកម្លាំង ៧១៧សេះ។ បន្ទាប់មកគឺ Charger Scat Pack មានតម្លៃចាប់ពី ៤១ ០៩៥ដុល្លារ បំពាក់ម៉ាស៊ីនចំណុះ ៦,៤លីត្រ V8 មានកម្លាំង ៤៨៥សេះ។

បន្ថែមពីនេះ ក៏មានម៉ូដែល Charger R/T តម្លៃចាប់ពី ៣៦ ៩៩៥ដុល្លារ ប្រើម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៧០សេះ និង Charger SXT តម្លៃចាប់ពី ២៩ ៩៩៥ដុល្លារ ប្រើម៉ាស៊ីនចំណុះ ៣,៦លីត្រ V6 មានកម្លាំង ២៩២សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡាន SUV លឿនបំផុតរបស់អង់គ្លេស ល្បឿន ៣១៤គ.ម/ម៉

រថយន្ត Lister Stealth ឆ្នាំ ២០២១ ត្រូវ​បាន​ប្រសិទ្ធិនាម​ថា​ជា​រថយន្ត​ SUV ល្បឿន​លឿន​ជាង​គេ​បំផុត​របស់​ប្រទេស​អង់គ្លេស ដោយ​រថយន្ត​នេះ​ផលិត​ឡើង​ផ្អែក​លើ​រថយន្ត​ Jaguar F-Pace SVR។

​Lister Stealth ឆ្នាំ ២០២១ មាន​បំពាក់​ម៉ាស៊ីន ៥,០លីត្រ V8 ប្រភេទ Turbocharged ដូច​ជា​ Jaguar F-Pace SVR ដែរ ប៉ុន្តែ​គេ​បាន​កែ​សម្រួល​វា​ឲ្យ​អាច​ផលិត​កម្លាំង​បាន​ ៦៧៥​សេះ។ ជា​មួយ​ម៉ាស៊ីន​កែ​នេះ អាច​ឲ្យ​រថយន្ត​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៣,៦វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣១៤​គ.ម/ម៉។

ក្រុមហ៊ុន Lister ​អះអាង​ថា​រថយន្ត Stealth ស៊េរី​ថ្មី​នេះ​គឺ​ជា​ SUV កម្លាំង​ខ្លាំង និង​​មាន​ល្បឿន​លឿន​ជាង​គេ​របស់​អង់គ្លេស មាន​​សមត្ថភាព​ខ្លាំង​ជាង Lamborghini Urus, Aston Martin Vantage និង McLaren 570GT ទៅ​ទៀត។

គួរ​ដឹង​ថា​រថយន្ត Lister Stealth នេះ​មាន​កំណត់​ចំនួន​ផលិត​ត្រឹម ១០០​គ្រឿង​ប៉ុណ្ណោះ ដោយ​វា​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៤៦ ៧២១​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីខ្នាតតូចរបស់ Honda នឹងលក់តែនៅលើទីផ្សារ២គត់

Honda ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ជប៉ុន ​បាន​ឲ្យ​ដឹង​ថា​រថយន្ត​អគ្គិសនី​ខ្នាត​តូច​របស់​ខ្លួន​នឹង​មាន​ដាក់​លក់​តែ​នៅ​ទីផ្សារ​អឺរ៉ុប និង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ ដោយ​មិន​មាន​ផែនការ​លក់​នៅ​លើ​ទីផ្សារ​ផ្សេង​ទៀត​រួម​ទាំង​អាមេរិក​ខាង​ជើង និង​ប្រទេស​ចិន។

Honda បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​រំពឹង​ថា​រថយន្ត Honda e នឹង​អាច​លក់​ចេញ​ប្រមាណ ១​ម៉ឺន​គ្រឿង​នៅ​អឺរ៉ុប និង ១​ពាន់​គ្រឿង​នៅ​ជប៉ុន​ ក្នុង​មួយ​ឆ្នាំៗ។ រថយន្ត​នេះ​បាន​ចេញ​លក់​នៅ​អឺរ៉ុប​នា​​ដើម​ខែ​សីហា​នេះ ដោយ​ការ​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​តុលា។

រថយន្ត Honda e ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​មិន​មែន​សម្រាប់​ប្រកួត​ប្រជែង​ជា​មួយ Tesla ឬ​ក្រុមហ៊ុន​ដទៃ​ទៀត​នោះ​ទេ ដោយ​រថយន្ត​នេះ​គឺ​​ផលិត​ឡើង​សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​ក្រុង ការ​បើកបរ​រយៈ​ចម្ងាយ​ជិត​ ដែល​ពេល​សាក​ភ្លើង​ពេញ​ជិះ​បាន​ចម្ងាយ​ប្រមាណ ២២០​គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Chevrolet Malibu ថ្មី ដាក់លក់នៅចិន តែ២ម៉ឺនដុល្លារ

Chevrolet បានប្រកាសចេញលក់រថយន្ត Malibu ស៊េរីថ្មីរបស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសចិន ដោយបន្ថែមម៉ាស៊ីនថ្មីទៀតផង។

រថយន្ត Chevrolet Malibu XL ថ្មី មានបំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ turbocharged មានកម្លាំង ១៦៦សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ ប្រភេទ Hydra-Matic អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩,១វិនាទី ហើយមានល្បឿនអតិបរមាដល់ ២០៥គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្តប្រភេទ Sedan ដ៏ពេញនិយមមួយនៅចិននេះ មានកម្រិតស៊ីសាំងជាមធ្យម ៦,៣លីត្រ/១០០គីឡូម៉ែត្រ និង ៤,៨លីត្រ/១០០គីឡូម៉ែត្រ នៅពែលបើកលើផ្លូវលាត។

Malibu XL ផ្តល់ជម្រើសចំនួន ៣ម៉ូដែល គឺ Ruixing Edition, Sharp Version និង Ruilian Edition ដែលមានតម្លៃ ២៣ ៩០០ដុល្លារ, ២៥ ៣០០ដុល្លារ និង ២៦ ៨០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Yaris Cross ចេញលក់នៅជប៉ុន តម្លៃតែ ១៧០០០ដុល្លារ

ក្រុមហ៊ុន Toyota បានប្រកាសចេញលក់រថយន្ត Yaris Cross ជាផ្លូវការនៅក្នុងប្រទេសជប៉ុន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ នេះ។

រថយន្ត Toyota Yaris Cross ដែលដាក់លក់នៅក្នុងប្រទេសជប៉ុន មិនខុសពីម៉ូដែលសម្រាប់ទីផ្សារអឺរ៉ុបឡើយ ដោយប្រើគ្រោងឆ្អឹង TNGA និងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ ដូចគ្នា។

Yaris Cross ប្រភេទ Base Model ប្រើម៉ាស៊ីនចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង ប្រភេទ Dynamic Force Engine មានកម្លាំង ១១៨សេះ ប្រើប្រអប់លេខអូតូ Direct Shift-CVT ហើយមានជម្រើសប៉ុងមួយវិលកងមុខ FWD និង ប៉ុងពីរ 4WD ជាមួយមុខងារ Multi-terrain Select។

ជាមួយគ្នានេះដែរ Toyota ក៏ផ្តល់ជម្រើសម៉ាស៊ីន Hybrid ដែលគួបផ្សំម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីតូចមួយ និងកញ្ចប់អាគុយមួយ ដែលបង្កើតកម្លាំងបានសរុប ១៦៩សេះ។ សម្រាប់ម៉ូដែល Hybrid នេះបំពាក់ប៉ុងមួយវិលកង់មុខ FWD មកស្តង់ដារ តែក៏មាន Option ប៉ុងពីរ 4WD (E-Four) ផងដែរ។ Yaris Cross Hybrid មានកម្រិតស៊ីសាំងជាមធ្យមត្រឹម ៣,២លីត្រ/១០០គីឡូម៉ែត្រ។

រថយន្ត Toyota Yaris Cross ថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃ ១៧ ០០០ដុល្លារ សម្រាប់ប្រភេទ Base Model និង ២៦ ៦០០ដុល្លារ សម្រាប់ម៉ូដែល Hybrid Z E-Four៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្លាំងមែន! ស្រ្តីម្នាក់បើកឡាន Hyundai ដល់ ១លានម៉ាយ៍ ត្រូវក្រុមហ៊ុនឲ្យឡានថ្មី Free

ស្រ្តីម្នាក់មានឈ្មោះថា Farrah Haines ដែលជាអ្នកដឹកទំនិញ បានបើករថយន្ត Hyundai Elantra ស៊េរីឆ្នាំ២០១៣ របស់ខ្លួន បានចម្ងាយសរុប ១លានម៉ាយ៍ (១,៦លានគីឡូម៉ែត្រ) ក្នុងរយៈពេលត្រឹម ៥ឆ្នាំប៉ុណ្ណោះ។

បើគិតលេងៗទៅ អ្នកស្រី Farrah ត្រូវបើកចម្ងាយ ២០០ ០០០ម៉ាយ៍ក្នុងមួយឆ្នាំ ឬ ៥៤៨ម៉ាយ៍ជារៀងរាល់ថ្ងៃ។

គួរឲ្យដឹងថា អ្នកស្រី Farrah ត្រូវផ្លាស់ប្តូរប្រេងថ្មីរយៈពេល ២សប្តាហ៍មក ហើយក្រុមហ៊ុន Hyundai បានបញ្ជាក់ថា ម៉ាស៊ីនរថយន្ត Elantra របស់អ្នកស្រីគឺជាម៉ាស៊ីនដើម ដែលវាពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់។

យ៉ាងណាមិញ ដើម្បីជាការអបអរដល់អ្នកស្រី Farrah ក្រុមហ៊ុន Hyundai បានផ្តល់រថយន្ត Elantra ស៊េរីឆ្នាំ២០១៩ ពណ៌ក្រហម ថ្មីសន្លាងមួយគ្រឿងដល់អ្នកស្រី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Cute កប់! Abarth 695 70° Anniversario ផលិតតែ ១៩៤៩គ្រឿងគត់

ក្រុមហ៊ុន Abarth នឹងដាក់លក់រថយន្ត 695 70° Anniversario Special Edition នៅលើទីផ្សារប្រទេសអូស្ត្រាលី ក្នុងចំនួនមានកំណត់ គឺត្រឹមតែ ១ ៩៤៩គ្រឿងប៉ុណ្ណោះ។

Abarth 695 70° Anniversario ដែលផលិតផ្អែកតាមម៉ូដែល Abarth 595 Competizione ខាងលើនេះ បំពាក់ម៉ាស៊ីនចំណុះ ១,៤លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៧សេះ ហើយមានទាំងជម្រើសលេខដៃ និងអូតូ។ រថយន្តតូចច្រឡឹងនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៧វិនាទី ហើយមានល្បឿនអតិបរមា ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

លក្ខណៈពិសេសសម្រាប់រថយន្ត Abarth 695 70° Anniversario នេះមានដូចជា កាងកាត់ខ្យល់ខាងក្រោយអាចសារ៉េបាន ១២ទីតាំងពីមុំ ០ ទៅ ៦០ដឺក្រេ, ដុំហ្វ្រាំង Brembo, យ៉ាន់ SuperSport Alloy ទំហំ ១៧អ៊ីញ, កៅអី Sabelt Tricolore និងមានពណ៌ចំនួន ៥ គឺ Exclusive Monza 1958 Green, Pista Grey, Gara White, Scorpione Black និង Podium Blue។ រថយន្តនេះនឹងត្រូវដាក់លក់ក្នុងតម្លៃ ៣២ ៥៦០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ F-Series លក់បានច្រើនជាងគេក្នុងលោកលំដាប់លេខ២ពេលនេះ ឯលេខ១វិញ…

ផ្អែក​តាម​តួ​លេខ​របស់​​វិបសាយ Best Selling Cars Blog បាន​ឲ្យ​ដឹង​ថា​​រថយន្ត​ Toyota Corolla គឺ​ជា​រថយន្ត​ដែល​លក់​បាន​ច្រើន​ជាង​គេ​ក្នុង​រយៈពេល ៦​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នេះ ដែល​តាម​ពី​ក្រោយ​ដោយ​រថយន្ត​ភីកអាប់ F-Series របស់ Ford។ ខាង​ក្រោម​នេះ​បង្ហាញ​អំពី​​រថយន្ត​ទាំង ១០​ដែល​លក់​បាន​ច្រើន​ជាង​គេ​ក្នុង​លោក ​ក្នុង​​ពេល៦​ខែ​ដំបូង​​នៃ​ឆ្នាំ ២០២០ ៖

១. Toyota Corolla ៖ ៦០០ ៦៩៣​គ្រឿង

២. Ford F-Series ៖ ៤៣៣​ ៣៩៩​គ្រឿង

៣. Toyota RAV4 ៖ ៤២៩ ៧៥៨​គ្រឿង

៤. Honda CR-V ៖ ៣២៩ ៥៦៥​គ្រឿង

៥. Chevrolet Silverado ៖ ២៩៧ ៤០៧​គ្រឿង

៦. RAM Pickup ៖ ២៩៤ ៧៩២​គ្រឿង

៧. Honda Civic ៖ ២៧៦ ៦៦០​គ្រឿង

៨. Toyota Camry ៖ ២៦៩ ៩២១​គ្រឿង

៩. Volkswagen Tiguan ៖ ២៤៦ ៩៦៩​គ្រឿង

១០. Nissan X-Trail ៖ ២៣៧ ៣៥៤​គ្រឿង

គួរ​ដឹង​ថា​ប្រទេស​ចិន​ជា​ទីផ្សារ​ធំ​របស់​​រថយន្ត Toyota Corolla ​​​ដែល​​មាន​​​ចំណែក ៤២% នៃ​ចំនួន​សរុប ហើយ​នៅ​អាមេរិក​ខាង​ជើង​មាន ២១%, នៅ​អឺរ៉ុប​មាន ១០% និង​នៅ​ប្រទេស​ជប៉ុន​ដែល​ជា​ទឹក​ដី​កំណើត​មាន ៩,៥%៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ស៊េរីពិសេស រូបរាងស្រដៀង Ranger Raptor

Ford ទើប​បាន​បង្ហាញ​ចេញ​​រថយន្ត Ranger Roush ​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​អាមេរិក​ ដែល​វា​មាន​ផ្លាស់​ប្ដូរ​រូបរាង​ខាង​ក្រៅ​មើល​ទៅ​ស្រដៀង​នឹង​រថយន្ត Ranger Raptor ហើយ​មាន​បង្កើន​សមត្ថភាព​បើកបរ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន​ទៀត​ផង។

​ការ​ផ្លាស់​ប្ដូរ​នៅ​ផ្នែក​ខាង​ក្រៅ​មាន​ដូច​ជា​ការ​បំពាក់​សម្បក​កង់​ទំហំ​ធំ​ដែល​មាន​យ៉ាន់​ពណ៌​ខ្មៅ, អំពូល​ភ្លើង LED ភ្លោះ, ​ទំពក់​​មាន​បង្កប់​នៅ​ជាប់​កាង​ខាង​មុខ​នៃ​រថយន្ត និង​មាន​ផ្ទាំង​ប៉ាណា​ដែល​​មាន​សរសេរ​ពាក្យ ROUSH ធំៗ​ ដែល​ស្រដៀង​នឹង Ranger Raptor ដែរ។

ចំពោះ​សមត្ថភាព​វិញ Ranger Roush មាន​បំពាក់​នូវ​បូម​ Fox, យ៉ាន់​​ទំហំ ១៨​អ៊ីញ និង​កង់​សម្រាប់​បើកបរ​ផ្លូវ​ពិបាក​ទំហំ ៣២​អ៊ីញ​ជា​ដើម។ យ៉ាងណាក្ដី​​​គេ​នៅ​តែ​ប្រើ​ម៉ាស៊ីន EoBoost ២,៣លីត្រ ប្រភេទ Turbocharged ដែល​ផលិត​កម្លាំង​បាន ២៧០​សេះ។ គួរ​ដឹង​ថា​រថយន្ត​ Range Roush មាន​ដាក់​លក់​ក្នុង​តម្លៃ ៣៦ ៨៦០​ដុល្លារ​នៅ​អាមេរិក៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+