ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG ចេញឡាន Sedan ថ្មី សម្រាប់លក់លើទីផ្សារប្រទេសចិន

ក្រុមហ៊ុន​រថយន្ត​ MG បាន​នាំ​យក​ឈ្មោះ​រថយន្ត​ MG5 ត្រឡប់​មក​វិញ ដោយ​ម្ដង​នេះ​គឺ​វិល​ត្រឡប់​ក្នុង​រូបរាង​ជា​រថយន្ត​ស្ព័រ​​ប្រភេទ Sedan មាន​រូបរាង​យ៉ាង​​ទាក់ទាញ​​បំផុត ជា​ពិសេស​រចនាបថ​ផ្ទាំង​ប៉ាណា​ខាង​មុខ​​តែ​ម្ដង។

គួរ​ដឹង​ថា​ MG5 នេះ​គឺ​សម្រាប់​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន​ដំបូង​គេ ដែល​វា​ជា​ការ​អាប់ដេត​ចេញ​ពី​រថយន្ត​ Sedan MG5 ដែល​បាន​ដាក់​លក់​​លើ​ទីផ្សារ​អន្តរជាតិ​មួយ​ចំនួន ក្នុង​នោះ​មាន​ទីផ្សារ​ប្រទេស​ថៃ​ផង​ដែរ។ រថយន្ត MG5 ថ្មី​នេះ​គឺ​ផលិត​ឡើង​ផ្អែក​តាម​រថយន្ត MG GT សម្រាប់​ទីផ្សារ​ប្រទេស​ចិន ដែល​ក្រុមហ៊ុន​ធ្លាប់​បាន​រំសាយ​ចោល​កាល​ពី​ឆ្នាំ ២០១៨។

MG5 មាន​​ប្រវែង​ ៤៦៧៥ស.ម, ទទឹង ១៨៤២​ស.ម, កម្ពសើ ១៤៨០ស.ម និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​គឺ ២៦៨០​ស.ម។ កង់​ខាង​មុខ​មាន​ទំហំ ១៦​អ៊ីញ និង​កង់​ខាង​ក្រោយ​មាន​ទំហំ ១៧​អ៊ីញ។ ម៉ាស៊ីន​របស់​វា​គឺ​មាន​ចំណុះ ១,៥លីត្រ ដែល​ផលិត​កម្លាំង​បាន ១២០សេះ ហើយ​ក៏​មាន​ប្រភេទ​ ១,៥លីត្រ ប្រភេទ Turbo កម្លាំង ១៧៣​សេះ​ដែរ។

MG MG5 នឹង​​បង្ហាញ​មុខ​ជា​សាធារណៈ​ក្នុង​កម្មវិធី​ Guangzhou Auto Show ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា ហើយ​នឹង​ដាក់​លក់​លើ​ទីផ្សារ​នៅ​ដំណាច់​ឆ្នាំ ២០២០ នេះ៕​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលរថយន្តកំពូល SUV ទាំង១០ ប្រចាំឆ្នាំ២០២០

ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត​ SUV កំពូល​ទាំង ១០​ ម៉ូដែល ដែលមានលក្ខណះពិសេស នឹងពេញនិយម​ ប្រចាំឆ្នាំ២០២០។

១. Aston Martin DBX

រថយន្តនេះមានទម្ងន់ ២,៣​ តោន កម្ពស់១,៦៨ ម៉ែត្រ ប្រើម៉ាស៊ីន AMG-sourced ចំណុះ​ ៤,០លីត្រ​។

២. Bentley Bantayan

៣. Range Rover SVAutobiography

ម៉ាស៊ីន​ដែល​គេ​បាន​បំពាក់​លើ​ Range Rover SVAutobiographyគឺ​ជា​ប្រភេទ​ Supercharged V8 ចំណុះ ៥,០លីត្រ ដែល​ផលិត​កម្លាំង​បាន​ ៥៥៧សេះ។

៤. Lamborghini Urus

លើ​រថយន្ត Lamborghini Urus ​គេ​បាន​ប្រើ​ម៉ាស៊ីន Twin-turbo V8ចំណុះ ៤,០លីត្រ ។

៥. Bowler Bulldog V8

រថយន្ត​នេះ​មាន​ប្រើ​ម៉ាស៊ីន V8-powered Bulldog ចំណុះ ៥,០លីត្រ។

៦.Mercedes-AMG G 63

ជារថយន្តដែល​ប្រើ​ម៉ាស៊ីន Twin-turbo V8​ចំណុះ ៥,០លីត្រ។

៧. Rolls-Royce Cullinan

រថយន្តដែល​ប្រើ​ម៉ាស៊ីន Petrol twin-turbo V12​ចំណុះ ៦,៨លីត្រ។

៨. BMW X7 M50

ម៉ាស៊ីន​ដែល​គេ​បាន​បំពាក់​លើ​ BMW X7 M50 គឺ​ជា​ប្រភេទ​ Twin-turbocharged V8 ចំណុះ ៤,៤លីត្រ។

៩. Mercedes-AMG GLS 63

ចំពោះ Mercedes-AMG GLS 63ម៉ាស៊ីន​ដែល​គេ​បាន​បំពាក់ជា​ប្រភេទ​ Twin-turbocharged V8 ចំណុះ ៤,០លីត្រ ដែល​ផលិត​កម្លាំង​បានប្រហែល​ ៦១១សេះ។

១០. Twisted Automotive Defender V8

ម៉ាស៊ីន​ដែល​គេ​បាន​បំពាក់​លើ​ Twisted Automotive Defender V8គឺ​ជា​ប្រភេទ​ Corvette LS3 V8 ចំណុះ ៦,២លីត្រ ដែល​ផលិត​កម្លាំង​បាន​ ៥២៧សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi A6 និងA7 Sportback ២០២០ ដ៏ទំនើបមានវត្តមានជាផ្លូវការនៅកម្ពុជា

កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅអគារតាំងបង្ហាញផ្លូវការរបស់ Audi Cambodia បានធ្វើការនាំយករថយន្តប្រភេទ Sedan ដ៏ទំនើប A6 និង A7 Sportback ២០២០ មកលក់ជាផ្លូវការជាលើកដំបូងសម្រាប់កម្ពុជា។

សម្រាប់រថយន្ត Audi A6 ២០២០ មាន ជម្រើសម៉ាស៊ីនសាំង ២ប្រភេទគឺម៉ាស៊ីន ៣,០លីត្រ 55 TFSI quattro ប្រើប្រាស់ស៊ីឡាំង ៦ Turbocharged កំលាំង ៣៤០សេះ ។ ចំណែកជម្រើស ២,០លីត្រ 45 TFSI ប្រើប្រាស់ស៊ីឡាំង ៤ Turbocharged កំលាំង ២៤៥សេះ។ ជម្រើសទាំង ២ប្រើប្រាស់ប្រអប់លេខ ៧វគ្គស្វ័យប្រវត្តិ S-tronic និងទំហំកង់ ១៨អុីញបែបស្ព័រដូចគ្នា។

លោក ប៊ុន យី នាយកចាត់ការទូរទៅប្រចាំក្រុមហ៊ុន Audi Cambodia

រថយន្ត Audi A6 ២០២០ បំពាក់ជាមួយចង្កៀងមុខ Matrix LED យ៉ាងទាក់ទាញជាមួយមុខងារដ៏សំបូរបែប។ ផ្នែកខាងក្នុងវិញកាន់តែទាក់ទាញ ជាមួយរចនាបទយ៉ាងប្រណិត និងផាសុកភាព។ ប្រព័ន្ធបង្ហាញពហុព័ត៌មាន ៧អុីញ ភ្លឺច្បាស់ល្អ រីឯដៃចង្កូតស្រោបស្បែកងាយស្រួលចាប់កាន់ និងបញ្ជារជាមួយមុខងារយ៉ាងច្រើន។ កាន់តែពិសេសជាមួយអេក្រង់ភ្លោះ ទំហំ ៨,៨ អុីញ HD និង ៨,៦អុីញនៅខាងក្រោម ហើយលោកអ្នកអាចរីករាយកំសាន្តជាមួយឧបករណ៌បំពងសម្លេង ១០ចំណុច កំលាំង ១៨០វ៉ាត់។

និយាយពីរថយន្ត Audi A7 Sportback ២០២០ វិញកាន់តែពិសេសប្រើប្រាស់ម៉ាស៊ីន ៣,០លីត្រ 55 TFSI quattro ប្រើប្រាស់ស៊ីឡាំង ៦ Turbocharged កំលាំង ៣៤០សេះ អាចបើកបរល្បឿនអតិបរមារហូតដល់ ២៥០គ.ម/ម សន្ទុះល្បឿនពី ០ – ១០០គ.ម/ម ត្រឹមរយះពេល ៥,៣ វិនាទី។ រថយន្តនេះមានទំហំកង់ ១៩អុីញ បែបស្ព័រ។

កាន់តែលេចធ្លោរ និងទាក់ទាញដោយសារចង្កៀងមុខប្រើប្រាស់ប្រភេទ HD Matrix LED ជាមួយការរចនាយ៉ាងទំនើបជាមួយភ្លើងបំភ្លឺពេលថ្ងៃ លក្ខណះឆ្នូតៗ និងមានចលនាភ្លើងប្រដេញពេល បិទ/បើក សោរ ទាំងមុខភ្លើងមុខ និងក្រោយរថយន្ត។ ភាពលេចធ្លោរមួយទៀតគឺមានបំពាក់កាងខ្យល់ខាងក្រោយ ដែលអាចបញ្ជារ បិទ/បើក យ៉ាងទំនើប និងអ្វីដែលសំខាន់គឺប្រើប្រាស់កញ្ជាក់ទ្វាលក្ខណះគ្មានស៊ុម (Frame-less) នេះបញ្ជាក់អោយកាន់តែច្បាស់ពីលក្ខណះបែបស្ព័ររបស់រថយន្តប្រភេទនេះ។

ផ្នែកខាងក្នុង បង្កើនអារម្មណ៌ប្រណិតភាព​ និងទំនើបបំផុត ដោយបំពាក់ជាមួយអេក្រង់បង្ហាញពហុព័ត៌មានទំហំរហូដល់ទៅ ១២,៣ អុីញ និងប្រើប្រាស់អេក្រង់កំសាន្តភ្លោះផងដែរ ដែលមានទំហំ ៨,៨អុីញនៅផ្នែកចំបងខាងលើ និង ៨,៦អុីញនៅផ្នែកខាងក្រោម។

បើនិយាយពីសម្លេងវិញ រឹតតែអស្ចារ្យ ប្រើប្រាស់ប្រភេទឧបករណ៌បំពងសម្លេងប្រភេទ Bang & Olufsen ១៦ចំណុច កំលាំង ៧០៥វ៉ាត់ បច្ចេកវិទ្យាសម្លេង 3D។

ផ្តល់នូវសុវត្ថិភាពខ្ពស់បំផុត ដោយសាររថយន្តនេះភ្ជាប់មកជាមួយកាម៉េរ៉ាមូយជុំរថយន្តលក្ខណះ 3Dផងដែរ និងប្រើប្រាស់បច្ចេកវិទ្យាខ្សែបន្ទាត់រេតាមចង្កូតពេលចង់ថយក្រោយបានយ៉ាងច្បាស់។

ដើម្បីជ្រាបកាន់តែច្បាស់ លោកអ្នកអាចធ្វើការទស្សនារថយន្តដោយផ្ទាល់ និងទទួលាបការពន្យល់លម្អឹតពីលក្ខណះពិសេសពីអ្នកជំនាញរបស់ Audi Cambodia ដែលមានទីតាំងស្ថិតនៅកែងផ្លូវ មហាវិថីព្រះមុនីវង្ស និងផ្លូវ ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឬលេខទូរស័ព្ទ ០២៣ ២២២ ២០៤។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានណាអាចរកលុយបានច្រើនជាងគេក្នុងមួយវិនាទី?

ក្រុមហ៊ុន​ស្រាវជ្រាវ VisualCapitalist បាន​បង្ហាញ​ចេញ​ទិន្នន័យ​អំពី​ចំណូល​​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​អាច​រក​បាន​ក្នុង​ ១​វិនាទី ដោយ​ឃើញ​ថា​ក្រុមហ៊ុន Volkswagen អាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ ១វិនាទី ពោល​អាច​រក​បាន​ដល់ ៩ ២០២ដុល្លារ។

ការ​សិក្សា​របស់ VisualCapitalist គឺ​ផ្អែក​លើ​ចំណូល​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ចំនួន ១៩​ក្រុមហ៊ុន ប្រចាំ​ឆ្នាំ ២០១៩។ ចំណាត់​ថ្នាក់​បន្ត​បន្ទាប់​មាន​ដូច​ជា ៖

២. Toyota ៖ ៨ ៩៤៦​ដុល្លារ

៣. Ford ៖ ៤ ៩៤៦​ដុល្លារ

៤. Honda ៖ ៤ ៥៣៧​ដុល្លារ

៥. General Motors ៖ ៤ ៣៥១​ដុល្លារ

៦. FCA ៖ ៣ ៨៥៦​ដុល្លារ

៧. BMW ៖ ៣ ៧០៨​ដុល្លារ

៨. Daimler ៖ ៣ ៣១៦​ដុល្លារ

៩. Nissan ៖ ២ ៩១៨​ដុល្លារ

១០. Hyundai ៖ ២ ៨៧៩​ដុល្លារ

១១. PSA Group ៖ ២ ៦៦៤​ដុល្លារ

១២. Renault ៖ ១ ៩៧៩​ដុល្លារ

១៣. Kia ៖ ១ ៥៨៥​ដុល្លារ

១៤. Geely ៖ ១ ៤៥៧​ដុល្លារ

១៥. Tata Motors ៖ ១ ៣៨៥​ដុល្លារ

១៦. Suzuki ៖ ១ ១០៤​ដុល្លារ​

១៧. Mazda ៖ ១ ០១៧​ដុល្លារ​

១៨. Subaru ៖ ៩០៤​ដុល្លារ

១៩. Tesla ៖ ៧៨០​ដុល្លារ​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតដឹងតម្លៃឡានប្រណីតថ្មីរបស់ចិន

កាល​ពី​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ចិន​ឈ្មោះ Hongqi បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​តម្លៃ​រថយន្ត​ Sedan ប្រណីត​ម៉ូដែល Hongqi H9 របស់​ខ្លួន ដោយ​រថយន្ត​នេះ​នឹង​ដាក់​លក់​លើ​ទីផ្សារ​ចំនួន ៥​ប្រភេទ។

រថយន្ត Sedan ម៉ូដែល Hongqi H9 គឺ​មាន​តម្លៃ​ចាប់​ពី ៣០៩ ៨០០យ័ន ដល់ ៥៣៩ ៨០០យ័ន ដែល​នេះ​គឺ​ស្មើ​ប្រមាណ ៤៤ ៨១៤​ដុល្លារ ដល់ ៧៨ ០៨៤​ដុល្លារ ជា​តម្លៃ​សម្រាប់​ទីផ្សារ​ប្រទេស​ចិន។ រថយន្ត​នេះ​មាន​រចនាបថ​​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយ​មាន​​រន្ធ​ខ្យល់​ខាង​មុខ​ទំហំ​ធំ និង​មាន​ដំបូល​វែង​​កោង​​លាត​​សន្ធឹង។

ចំពោះ​ម៉ាស៊ីន​វិញ រថយន្ត​នេះ​មាន​ជម្រើស​ម៉ាស៊ីន Turbocharged ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ២៥២សេះ។ វា​ក៏​មាន​ជម្រើស​ម៉ាស៊ីន Supercharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ដែល​អាច​បង្កើត​កម្លាំង​បាន ២៧២សេះ​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Tacoma ២០២១ ចេញតម្លៃជាផ្លូវការ

កាលពីដើមឆ្នាំ ២០២០ នេះ តូយ៉ូតាបានបញ្ចេញរថយន្ត Tacoma ប្រភេទថ្មី Trail Special Edition កាន់តែទាក់ទាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងបើធៀបទៅដៃគួរប្រកួតប្រជែងដែលមានអាយុកាលយូរ និងភាពទំនើបជាងខ្លួន។ រថយន្ត Toyota Tacoma ប្រភេទ Trail Edition មានជម្រើសប៉ុង ១ និង ២ ដូចទៅនឹងប្រភេទ SR5 ដែរ ប៉ុន្តែវាបង្កើនកន្លែងផ្ទុកអីវ៉ាន់ និងងាយស្រួល ដែលមានការរចនាកាន់តែទាក់ទាញពោរពេញដោយកម្លាំងខ្លាំងក្លា។

នៅពេលតូយ៉ូតា បានធ្វើការប្រកាសនូវតម្លៃផ្លូវការនៃប្រភេទ Trail Edition ២០២១ ដោយជម្រើសប៉ុង ១មានតម្លៃចាប់ពី ៣៤ ០០០ ដុល្លារ ហើយប៉ុង ២មានតម្លៃ ៣៧ ០៨០ដុល្លារ។ វាមានតម្លៃរាងថ្លៃបន្តិចហើយ ដោយសារតែចំណុចទាក់ទាញរបស់វា បើធៀបទៅប្រភេទ Tacoma SR ១បាំងកន្លះ ប៉ុង១ មានតម្លៃចាប់ពី ២៦ ១៥០ដុល្លារ ហើយប៉ុង២ តម្លៃ ២៩ ២២៥ដុល្លារ។ ដើម្បីអោយវាខុសពីប្រភេទធម្មតា Tacoma Trail នេះ ផ្នែកខាងក្រៅដែលមាន Badge ពណ៌ខ្មៅមួយចំនួន និងមានកៅអីអង្គុយពណ៌ខ្មៅអមជាមួយថ្នេរពណ៌បែបលឿង។ រថយន្តនេះ មានថាសកង់ទំហំ ១៦អុីញ រំលេចដោយប្រភេទ TRD ដែលជាប្រភេទកង់ Off-road ដោយមានស្រោបជាលក្ខណះត្រួតពីលើផងដែរ។

បើនិយាយពីតម្លៃ Toyota Tacoma ប្រភេទ Nightshade Edition វិញគឺមានតម្លៃចាប់ពី ៣៩ ៩០៥ដុល្លារជម្រើសប៉ុង ១ និងប៉ុង២ មានតម្លៃ ៤២ ៩៨០ដុល្លារ។ ចំពោះជម្រើសទ្វា ៤ មានតម្លៃចាប់ពី ៤៦ ៧៨០ដុល្លារ។ ប្រភេទនេះវិញ គឺបំពាក់ជាមួយថាសកង់ទំហំ ១៨អុីញ បែបខ្មៅស្ព័រ ដើម្បីអោយកាន់តែមានភាពស៊ីគ្នាជាមួយនឹងប៉ាណាខាងមុខ អំពូលកាត់អ័ព្ទ និងស៊ីម៉ាំងពណ៌ខ្មៅផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជីវិតរបស់រថយន្ត Mini Cooper Convertible ត្រូវបានកំណត់

បើនិយាយអំពីរថយន្តប្រភេទ Mini Cooper​នរណាៗក៏ស្គាល់​ថាវាមានលក្ខណះខ្យូតៗនិងពេញនិយមជិះ ប៉ុន្តែគួរអោយសោកស្តាយ​ បន្ទាប់ពីបានឃើញព័ត៍មានពីគេហទំព័រយានយន្ត​ Automotive News​ រថយន្តម៉ូឌែលមួយប្រភេទរបស់រថយន្ត​ Mini Cooper​ គឺរថយន្ត Mini​ Cooper Convertible ដោយគ្រោងនឹង​​ឈប់ផលិតបន្ត បន្ទាប់ពីបញ្ចប់ការផលិតរបស់ខ្លួនរួចរាល់នា ខែកុម្ភះ ឆ្នាំ២០២៤។

ជាក់ស្តែងការឈប់ផលិតនេះ មិនមែនបណ្តាលមកពីការធ្លាក់ចុះនៃការលក់នោះទេ ប៉ុន្តែក៏ដោយសារ ការផលិតនៃរថយន្តនេះ​មានតម្រូវការ​ឧបករណ៍ពិសេសៗ នឹងមានភាពស្មុគស្មាញ។

ដោយសារក្តីបារម្ភ ផ្នែកសេដ្ឋកិច្ចដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺឆ្លង​ និងការធ្លាក់ចុះនៃការលក់នេះ ក្រុមហ៊ុនBMW ដែលជាក្រុមហ៊ុនមេរបស់ Mini​ កំពុងព្យាយាមកាត់បន្ថយការចំណាយរបស់ខ្លួន ​ជាក់ស្តែងរថយន្ត Mini Cooper ប្រហែល៤ ០០០គ្រឿងប៉ុណ្ណោះ បានលក់នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ដោយមានការថយចុះ ២៥ ភាគរយបើប្រៀបធៀបទៅនឹងការលក់ក្នុងឆ្នាំ២០១៨។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche Taycan ២០២១ ចេញហើយ ជាមួយល្បឿនកាន់តែលឿន និងទំនើបជាងមុន

បន្ទាប់ពីរថយន្ត Porsche Panamera Turbo ២០២១ ដែលបានទទួលកំណត់ត្រាល្បឿនលឿនថ្មីនៅទីលានប្រណាំងរថយន្តនៅឯ Nurburgring ក្រុមហ៊ុន Porsche បាននឹងកំពុងតែបង្វែរការចាប់អារម្មណ៌មកលើការផលិតរថយន្តអគ្គិសនី Taycan របស់ខ្លួន។ សម្រាប់ម៉ូឌែល ២០២១ រថយន្តអគ្គិសនី Porsche Taycan បានធ្វើការបង្កើតបច្ចេកវិទ្យាថ្មី និងអភិវឌ្ឍន៌ទៅលើកំលាំងរបស់ខ្លួន។ រថយន្ត Porsche Taycan Turbo S ចាត់ទុកថាមានល្បឿនលឿនរួចទៅហើយ ប៉ុន្តែឆ្នាំ ២០២១ អាចធ្វើបានពី ០-១២៤ mph ប្រើពេលត្រឹមតែ ៩,៦វិនាទី ដែលល្អប្រសើរជាងលើកមុន ០,២ វិនាទី។

បច្ចេកវិទ្យាថ្មី ដែលបានបន្ថែមលើ Porsche Taycan គឺជាអេក្រង់ពណ៌លើកញ្ចក់ (Color Head-up Display) ដែលបង្ហាញព័ត៌មានអោយអ្នកបើកបរកាន់តែច្បាស់។ អេក្រង់បង្ហាញព័ត៌មាននោះចែកចេញជា ៣ចំណែកធំៗ ដែលមានផ្នែកចំបង ផ្នែកព័ត៌មានថ្មីៗ ផ្នែកព័ត៌មានបណ្តោះអាសន្ន (Main, Status, Temporary) ដូចជាការទូរស័ព្ទ ឬការបញ្ជារដោយសម្លេង។

រថយន្ត Porsche Taycan ២០២១ បំពាក់ជាមួយប៊ូមខ្យល់ ដែលមានមុខងារពិសេសមួយហៅថា ‘Smartlift’ ដោយប្រព័ន្ធរបស់វានឹងតំណើរការស្វ័យប្រវត្តិទៅតាមស្ថានភាពផ្លូវ។ នេះគួរតែបង្ហាញថា វាមានអត្ថប្រយោជន៍នៅពេលបើកបរផ្លូវពិបាក រលាក់ ក្នុងរថយន្តស្ព័រអគ្គិសនីរាងទាបបែបនេះ។ កាន់តែពិសេសទៀតនោះ មុខងារ Smartlift នេះវានឹងធ្វើការដោយស្វ័យប្រវត្តិ ដោយធ្វើការលៃតម្រូវកម្ពស់រថយន្តពេលអ្នកបើកលើផ្លូវរាបស្មើរក្នុងល្បឿនលឿន ដើម្បីធានាបាននូវផាសុកភាពពេលបើកបរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មានហើយ Rolls-Royce ប្រភេទអគ្គិសនី តម្លៃចាប់ពីជាង ៤០ម៉ឺនដុល្លារ

Rolls-Royce បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ប្រែ​ក្លាយ​ជា​ម៉ាក​យីហោ​​យានយន្ត​អគ្គិសនី​សុទ្ធ​ក្នុង​ពេល​អនាគត ប៉ុន្តែ​មក​ទល់​ពេល​នេះ​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​នៅ​មិន​ទាន់​បង្ហាញ​មុខ​នៅ​ឡើយ​ទេ។

យ៉ាងណាក្ដី​ នា​ពេល​នេះ​អតិថិជន​អាច​ទិញ​រថយន្ត Rolls-Royce អគ្គិសនី​បាន ប៉ុន្តែ​គ្រាន់​តែ​មិន​មែន​ផលិត​ដោយ​ក្រុមហ៊ុន​​ Rolls-Royce។ ក្រុមហ៊ុន​ជំនាញ​ខាង​កែច្នៃ​រថយន្ត​​​បុរាណ​ជា​រថយន្ត​អគ្គិសនី​របស់​អង់គ្លេស​ឈ្មោះ​ថា Lunaz បាន​ចាប់​ផ្ដើម​ផលិត​រថយន្ត​ Rolls-Royce បុរាណ​ប្រភេទ​អគ្គិសនី​ដំបូង​គេ ដែល​មាន​ម៉ូដែល Phantom V និង Silver Cloud។

រថយន្ត​ Phantom V និង Silver Cloud ប្រភេទ​អគ្គិសនី​នឹង​មាន​ផលិត​សរុប​ត្រឹម ៣០​គ្រឿង​ប៉ុណ្ណោះ។ រថយន្ត​ដែល​គេ​ផលិត​បាន​ដំបូង​គឺ Rolls-Royce Phantom V ស៊េរី​ឆ្នាំ ១៩៦១ ដែល​បាន​ឆ្លង​កាត់​ការ​ជួស​ជុល​ទាំង​ស្រុង និង​បាន​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ម៉ាស៊ីន ហើយ​បាន​បន្ថែម​នូវ​ Software ពី​លើ​ផង​ដែរ។

សម្រាប់​រថយន្ត​ Phantom V គេ​បាន​បំពាក់​អាគុយ​ទំហំ ១២០kWh ដែល​អាច​បើកបរ​បាន​ចម្ងាយ​ជាង ៤៨៣​គីឡូម៉ែត្រ​ពេល​សាក​ភ្លើង​ពេញ។ ចំណែក Silver Cloud វិញ​មាន​បំពាក់​អាគុយ​ទំហំ ៨០kWh ដែល​អាច​ឲ្យ​រថយន្ត​ជិះ​បាន​ចម្ងាយ​លើស​ពី ៤៨៣​គីឡូម៉ែត្រ។

Rolls-Royce Cloud

គួរ​ដឹង​ថា​រថយន្ត Rolls-Royce Silver Cloud ​របស់ Lunaz មាន​តម្លៃ​ចាប់​ពី ៤៦៣ ០០០​ដុល្លារ (មិន​គិត​បញ្ចូល​ពន្ធ​ក្នុង​ស្រុក) ចំណែក​រថយន្ត​ Rolls-Royce Phantom V វិញ​មាន​តម្លៃ​ចាប់​ពី ៦៦១ ៥០០​ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ដងនេះមើល SUV សាកកម្លាំងគ្នា! Lamborghini Urus ប៉ះ Aston Martin DBX

DBX គឺ​ជា​រថយន្ត​ SUV ដំបូង​របស់​ម៉ាក​រថយន្ត​អង់គ្លេស Aston Martin ដែល​មាន​បំពាក់​ម៉ាស៊ីន​កម្លាំង​ខ្លាំង​ក្លា​ ពោល​គឺ​​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង កម្លាំង ៥៤២សេះ ដែល​វា​អាច​ស្ទុះ​​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៤,៥វិនាទី និង​មាន​ល្បឿន​អតិបរមា​ ២៩១​គ.ម/ម៉។

សមត្ថភាព​របស់​ DBX អាច​ឲ្យ​វា​ក្លាយ​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់ Lamborghini Urus ដែល​មាន​បំពាក់​ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង​ដូច​គ្នា ប៉ុន្តែ​វា​អាច​ផលិត​កម្លាំង​បាន​ដល់ ៦៤១សេះ និង​ប្រើ​ពេល​ត្រឹម ៣,៦វិនាទី​ ដើម្បី​ស្ទុះ​ដល់ ១០០​គ.ម/ម៉ ជា​មួយ​ល្បឿន​អតិបរមា​ ៣០៦​គ.ម/ម៉។

នា​ពេល​នេះ​គេ​បាន​យក​កំពូល​រថយន្ត SUV ទាំង​ពីរ​មក​សាក​ល្បង​កម្លាំង​គ្នា ដោយ​​ប្រណាំង​លើ​ចម្ងាយ​ផ្លូវ​ប្រវែង​ ៤០០ ម៉ែត្រ ដោយ​ចង់​ថា​រថយន្ត​ណា​ដល់​ទី​មុន។ ក្រៅ​ពី​​នេះ​ដែរ ក្នុង​វីដេអូ​ខាង​ក្រោយ​​គេ​ក៏​បាន​សាក​ល្បង​សមត្ថភាព​បើកបរ​ពី ០-១០០ គ.ម/ម៉ និង​ជាន់​ហ្វ្រាំង​មក​នៅ​ត្រឹម ០ វិញ​ផង​ដែរ។ ចង់​ដឹង​ថា​លទ្ធផល​បែប​ណា ទស្សនា​វីដេអូ​ខាង​ក្រោម ៖​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+