ផ្ទាំងផ្សាយពាណិជ្ជកម្ម

Neta X ចេញលក់ជាផ្លូវការនៅថៃ និងម៉ាឡេសុី សាកមួយពេញជិះបានជិត 500Km ឯតម្លៃ ២មុឺនជាង

[ទីផ្សារបរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Neta បានធ្វើកាប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត Neta X ប្រភេទ SUV អគ្គិសនី ខ្នាតកណ្តាល ជាមួយតម្លៃលក់ចាប់ពី ២០ ៥០០ ដុល្លារ ក្នុងទីផ្សារប្រទេសថៃ, ២ ៥០០០ ដុល្លារ ក្នុងទីផ្សារប្រទេសម៉ាឡេសុី ខណៈតម្លៃដើមត្រឹមតែ ១ ម៉ឺនដុល្លារជាងតែប៉ុណ្ណោះក្នុងទីផ្សារប្រទេសចិន។

Neta X មានប្រវែងតួខ្លួនសរុប ៤ ៦១៩ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៦២៨ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១២០ គីឡូវ៉ាត់  និងកម្លាំងរមួល ២១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥២ និង ៦២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៣២៣ ទៅ ៤១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានទំហំ ៨,៩ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ panoramic sunroof ព្រមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS និងប៉ូតុងសម្រាប់បញ្ជាមុខងារផ្សេងៗទៀត។

គួរបញ្ជាក់ផងថា ក្រុមហ៊៊ុន Neta គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទី២ ដែលមានការគាំទ្រខ្លាំងនិងលក់រថយន្តបានច្រើនជាងគេបន្ទាប់ពីក្រុមហ៊ុន BYD ពោលលក់បាន ១២ មុឺនគ្រឿងជាងកាលពីឆ្នាំ២០២៣ កន្លងទៅ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Galaxy L6 PHEV តម្លៃ ១មុឺនដុល្លារជាងនៅចិន រត់បាន ១ពាន់គីឡូជាងហើយបំពាក់ការ៉ាអូខេទៀត

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Geely Galaxy L6 ប្រភេទ plug-in hybrid sedan ជាមួយតម្លៃលក់ចាប់ពី ១៧ ៩០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង GEA ដែលមានប្រវែងតួខ្លួនសរុប ៤ ៧៨២ ម.ម ទទឹង ១ ៨៧៥ ម.ម កំពស់ ១ ៤៨៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៥២ ម.ម  ដំណើរការដោយម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុបចំនួន ៣០៤ សេះ និងកម្លាំងរមួល ៣៣៨ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ១ ៣៧០ គីឡូម៉ែត្រ រត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយប្រមាណពេល ៦,៣ វិនាទី។

សម្រាប់ការរចនាផ្នែកខាងក្រៅមានបំពាក់ចង្កៀងមុខ-ក្រោយ ប្រភេទ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ដំបូល ១,៧៦ ម៉ែត្រការ៉េ ជាដើម៕

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់ LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 សម្រាប់បញ្ជាមុខងារសំខាន់ៗ, កន្លែងសាកថ្មឥតខ្សែ  ការ៉ាអូខេ អំពូល ambient lighting 256 ពណ៌ និងមុខងារជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG ប្រកាសត្រៀមចេញលក់រថយន្ត EV សេរ៊ីថ្មីជាផ្លូវការ ឯតម្លៃខ្ទង់ ២មុឺនដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការប្រកាសដាក់បង្ហាញនូវ Teaser របស់រថយន្តអគ្គីសនី MG Cloud CUV សេរ៊ីថ្មីរបស់ខ្លួន ដែលមានតម្លៃលក់នៅលើទីផ្សារក្រោម ២៤ ០០០ ដុល្លារ ក្ន​ុុងប្រទេសឥណ្ឌា។

រថយន្តនេះនឹងមានប្រវែងតួខ្លួនសរុប ៤ ២៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម​ ដំណើរការដោយម៉ូទ័រអគ្គិសនី ១ ប៉ុង១ វិលកង់មុខ អាចផលិតកម្លាំងបាន ១៣៤ សេះ ផ្គួបជាមួយអាគុយទំហំ ៣៨ និង ៥០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ពី ៣៦០ ទៅ ៤៦០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំពោះការចនាផ្នែកខាងក្រៅវិញ ទទួលបានការរចនាឡូហ្គូលថ្មី ខណៈផ្នែកខាងក្នុងទទួលបានអេក្រង់ទំហំ ១៥,៦ អ៊ីញ ដំបូល panoramic sunroof និងប្រព័ន្ធជំនួយការបើកបរ ADAS ជាច្រើនទៀត។ សម្រាប់ព៌ត័មានលម្អិតខាងក្រុមហ៊ុនមិនទាន់ធ្វើការបង្ហាញនៅឡើយទេ។

គួរបញ្ជាក់ផងថា រថយន្តនេះនឹងរចនាចេញពីរថយន្ត Baojun Cloud EV​ ព្រោះ MG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SAIC ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Koenigsegg បញ្ចប់ជីវិតឡាន SuperCar កម្លាំង ១ពាន់សេះរបស់ខ្លួនមួយនេះចោល

[បរទេស] ក្រុមហ៊ុនផលិតរថយន្តស្ព័រ Koenigsegg បានធ្វើការបញ្ចប់ជីវិតរបស់រថយន្ត Koenigsegg Gemera ប្រភេទ Supercar កៅអី៤ ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ដោយសារតម្រូវការនៃម៉ាស៊ីនទំហំ ៣ស៊ីឡាំងបានធ្លាក់ចុះ ។

រថយន្តនេះ ត្រូវបានដាក់បង្ហាញចេញជាផ្លូវការលើកដំបូងនៅក្នុងឆ្នាំ ២០២០ ដោយផ្តល់នៅជម្រើសម៉ាស៊ីនចំនួនរួមមាន ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ និង ៥,០ លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបានដល់ទៅ ១៤០០ សេះ ។

យោងតាមគេហទំព័រ Top Gear លោក Christian von ប្រធានក្រុមហ៊ុន Koenigsegg បាននិយាយថាម៉ាករថយន្តទំនើបនេះនៅតែបន្តអភិវឌ្ឍម៉ាស៊ីន “Tiny Friendly Giant” (TFG) ហើយសង្ឃឹមថាបច្ចេកវិទ្យានេះនឹងត្រូវបានអនុវត្តចំពោះម៉ូដែល Koenigsegg ផ្សេងទៀតនាពេលអនាគត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យល់យ៉ាងណាដែរបើ Mitsubishi Pajero ជំនាន់ថ្មី មានរូបរាងបែបនេះ?

[បរទេស] ក្រុមអ្នកឌីស្សាញ​ជនជាតិ​ហ្វីលីពីន Independent Enoch Gonzales បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Render របស់រថយន្ត Mitsubishi Pajero ជំនាន់ថ្មី ប្រភេទ SUV Off-Road ដែលផ្តល់នៅរូបរាងកាន់តែទាក់ទាញ ។

សម្រាប់ការឌីស្សាញមានរូបរាងបែបប្រអប់ជ្រុង ប្រើប្រាស់ភាសាការរចនាប្រចាំត្រកូល Dynamic Shield ដោយនៅប៉ាណាទំហំធំ អបសងខាងដោយផ្នែកចង្កៀងមុខ LED រាងជាអក្សរ T ព្រមទាំងថាសកង់ស្ព័ររចនាថ្មី ក៏ដូចជាដៃទ្វារប្រភេទ flush-door និងចង្កៀងក្រោយ LED រាងជាអក្សរ T ផងដែរ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនមួយនេះ មិនទាន់បង្ហាញព័ត៌មានលម្អិតទាក់ទងទៅនឹងការផលិតរថយន្ត Pajero នៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! ក្រុមហ៊ុន Toyota គ្រោងនឹងបើករោងចក្រផលិតអាគុយ EV នៅក្នុងប្រទេសជប៉ុនផ្ទាល់

[បរទេស]​ នាពេលថ្មីៗនេះ ក្រុមហ៊ុន Toyota គ្រោងនឹងបើកការសាងសង់រោងចក្រផលិតអាគុយ EV នៅក្នុងប្រទេសជប៉ុន។ ចំពោះគម្រោងការនេះ គឺត្រៀមដើម្បីតៀមប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនផ្សេងទៀតដែលចូលមកដណ្តើមទីផ្សាររបស់ខ្លួន។

យោងតាមសមាគមអ្នកនាំចូលរថយន្តជប៉ុន (JAIA) បាននិយាយថា ការនាំចូលរថយន្ត EV របស់ចិនមានចំនួនជិត ១០ ភាគរយ នៃការនាំចូលទាំងអស់ក្នុងឆមាសទីមួយឆ្នាំ២០២៤ នេះ ។ គួរបញ្ជាក់ថា សម្រាប់ការនាំយករថយន្តទៅលក់នៅក្នុង​ប្រទេស​ជប៉ុន​គឺមិន​មែន​ជា​រឿងងាយ​ស្រួល​​នោះ​ទេព្រោះក្រុមហ៊ុន Toyota និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​ផ្សេង​ទៀតបានធ្វើការ​គ្រប​ដណ្ដប់​លើ​ការ​លក់​រថយន្ត​របស់​ប្រទេស​ជប៉ុនហើយ ខណៈ​ការ​នាំ​ចូល​ភាគ​ច្រើន​ជា​រថយន្ត​ប្រណីត​របស់​អឺរ៉ុប​ដូច​ជា BMW, Mercedes និង Porsche ប៉ុណ្ណោះ។

សម្រាប់ការបង្កើតរោងចក្រថ្មីរបស់តូយ៉ូតានេះ នឹងជួយជំរុញការនាំចេញទៅកាន់ទីផ្សារអាស៊ី ស្របពេលដែលក្រុមហ៊ុនគ្រោងនឹងវិនិយោគប្រាក់ប្រមាណ ៣២ ពាន់លានដុល្លារ ទៅក្នុងការផលិតរថយន្ត EV នៅក្នុងរោងចក្រ Miyata ដែលមានសមត្ថភាពផលិតរថយន្តរហូតដល់ ៤៣ មុឺនគ្រឿង/ឆ្នាំ ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០៣០ ជាមួយគោលបំណងលក់រថយន្ត EV ចំនួន ៣,៥ លានគ្រឿង/ឆ្នាំ ខណៈ ៩០ ភាគរយ នឹងត្រូវបាននាំចេញទៅលក់នៅទីផ្សារបរទេស។

ក្រុមហ៊ុន Toyota ផ្ទាល់មិន​ទាន់​បាន​បង្ហាញ​ពី​ចំនួន​ដែល​ខ្លួន​គ្រោងនឹង​ចំណាយ​លើ​រោងចក្រ​អាគុយ EV ថ្មី នេះនោះទេ ប៉ុន្តែ​ព័ត៌មាន​លម្អិត​បន្ថែមមានតែរងចាំការប្រកាសពីខាងក្រុមហ៊ុនផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Toyota គ្រោងនឹងនាំយកបច្ចេកវិទ្យា Hybrid របស់ចិនទៅប្រើក្នុងរថយន្ត Corolla របស់ខ្លួន

[បរទេស] នាពេលថ្មីៗនេះ មានសារព៌ត័មានបរទេសមួយចំនួនបាននិយាយថា ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងនាំយកបច្ចេកវិទ្យា DM-i 5.0 របស់ក្រុមហ៊ុនផលិតរថយន្តចិន BYD Auto ទៅប្រើប្រាស់ក្នុងរថយន្ត Toyota Corolla របស់ខ្លួន ដើម្បីត្រៀមចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

សម្រាប់បច្ចេកវិទ្យា DM-i 5.0 របស់ក្រុមហ៊ុនផលិតរថយន្តចិន BYD គឺជាប្រភេទម៉ាសុីន Plug-in hybrid ដែលធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២​ ប្រភេទ គឺប្រភេទ​ ១៦០ គីឡូវ៉ាត់ និង ១២០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ១៥,៨៧៤ គីឡូវ៉ាត់ម៉ោង និង ១០,០៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៨០ គីឡូម៉ែត្រ ទៅ​ ១២០ គីឡូម៉ែត្រ ដោយមិនប្រើសាំង ខណៈមានកម្រិតស៊ីប្រេងត្រឹមតែ ២,៩ លីត្រ/១០០គីឡូម៉ែត្រ និងអាចបើកបរសរុបបានចម្ងាយ ២ ១០០ គីឡូម៉ែត្រ។

គួរបញ្ជាក់ថា រថយន្ត Toyota Corolla សេរ៊ីឆ្នាំ២០២៤ បច្ចុប្បន្នគឺប្រើប្រាស់ម៉ាសុីនសុាំងចំណុះ ២,០ លីត្រ ទំហំ ៤ សុីឡាំង ផលិតកម្លាំងបានសរុបចំនួន ១៦៩ សេះ ភ្ជាប់ដោយប្រអប់លេខ CVT ប៉ុង ១ វិលកង់មុខជាស្តង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Compass ស៊េរីឆ្នាំ ២០២៥ ចេញតម្លៃលក់ជាផ្លូវការ តែថ្លៃជាងឆ្នាំមុនជិត..

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Jeep Compass ស៊េរីឆ្នាំ​២០២៥ ដែលមានតម្លៃចាប់ផ្តើមថ្លៃជាងមុន ៥៩៥ ដុល្លារ ពោលគឺមានតម្លៃលក់ចាប់ពី ២៦ ៤៩៥ ដុល្លារ ដល់ ៣៤ ១៦៥ ដុល្លារ គ្រោងនឹងចេញលក់នៅចុងឆ្នាំ ២០២៤  ។

Jeep Compass ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ៣០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ប្រភេទបើកបរប៉ុង ២ ជាស្តង់ដារ ។

Jeep Compass ស៊េរីឆ្នាំ ២០២៥ នេះ មិនមានការផ្លាស់ប្តូរច្រើននោះទេ ដោយមានចង្កៀងមុខ LED និងថាសកង់ប្រភេទអាលុយមីញ៉ូមទំហំ ១៧អ៉ីញ ។ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨,៤ អ៉ីញ ប្រភេទ Uconnect 5 អាចប្រើមុខងារ Apple CarPlay និង Android Auto ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រើ PHEV ត្រកូល Song របស់ BYD ២ម៉ូដែល បង្ហាញខ្លួនជាផ្លូវការនៅប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD Song L DM-I និង BYD Song Plus DM-I ប្រភេទ Plug-in hybrid ស៊េរីឆ្នាំ ២០២៥ ដែលមានតម្លៃលក់ចាប់ពី ១៨ ៨០០ ដុល្លារ ដល់ ២៤ ៣០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

BYD Song Plus DM-I

រថយន្តទាំង ២ នេះ ដំណើរការដោយប្រព័ន្ធ Plug-in hybrid ជំនាន់ទី៥ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុប ២១៤ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៦,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៦០គីឡូម៉ែត្រ ដោយថាមពលអគ្គិសនី និងអាចបើកបរបានចម្ងាយ ១៥០០គីឡូម៉ែត្រនៅពេលសាកថ្ម និងចាកសាំងពេញ ជាមួយកម្រិតស៊ីប្រេងខ្ទង់ ៣-៤លីត្រ/១០០ គីឡូម៉ែត្រ ។

BYD Song L DM-I

សម្រាប់រូបរាងនិងការឌីស្សាញនៅផ្នែកខាងក្រៅ មានការឌីស្សាញខុសគ្នាទៅលើប៉ាណាមុខ និងថាសកង់ប៉ុណ្ណោះ, ចង្កៀងមុខ-ក្រោយ LED ជាដើម ។ ចំពោះនៅផ្នែកខាងក្នុង មានកុងទ័រព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ​ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto Hold ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ Honda ​ប្រកាសបិទ​រោង​ចក្រ​តម្លើងរថយន្តមួយកន្លែង​​ និង​បញ្ឈប់​ផលិតកម្ម​នៅរោងចក្រមួយកន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេសចិន

[បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុន​ Honda Motor បាន​ប្រកាសថាខ្លួន​នឹង​បិទ​រោង​ចក្រ​មួយកន្លែង​​ និង​បញ្ឈប់សង្វាក់​ផលិតកម្ម​រថយន្ត​​នៅរោង​ចក្រ​មួយ​ផ្សេង​ទៀត​ នៅ​ក្នុង​ប្រទេសចិន។​ ​សម្រាប់ការផ្លាស់ប្តូរដែលបានប្រកាសនៅក្នុងសប្តាហ៍នេះមានគោលបំណងដើម្បីដោះស្រាយជាមួយនឹងការខាតបង់ និងផ្តោតលើការផលិតរថយន្តអគ្គិសនី ( BEV) វិញ។

បើយោងតាមអ្នកនាំពាក្យរបស់​ក្រុមហ៊ុនផ្ទាល់ បាននិយាយថា ក្រុមហ៊ុន Honda នឹងបិទរោងចក្រដែលបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តចិន GAC Group នៅ​ខែតុលាខាង​មុខ​នេះ ស្របពេលដែលរោង​ចក្រ​មួយ​ទៀតរបស់ខ្លួន​ ដែល​បណ្ដាក់​ទុន​​ជាមួយ​​ក្រុម​ហ៊ុន​ Dongfeng Motor ក៏នឹងផ្អាតសង្វាក់ផលិតកម្មចាប់​ពី​ខែ​វិច្ឆិកា​នេះតទៅ​ផងដែរ។

គួរបញ្ជាក់ផងថា រោងចក្រ GAC JV បាន​បើក​ដំណើរការ​​​អស់រយៈពេល ២០ ឆ្នាំ មកហើយនៅក្នុងប្រទេសចិន​ រោងចក្រនេះផ្តោងសំខាន់តែក្នុងការផលិត​រថយន្ត​ Sedan Accord តែប៉ុណ្ណោះ ​ជាមួយ​សមត្ថភាព​​ផលិត​ ៥មុឺនគ្រឿង/ឆ្នាំ ខណៈរោងចក្រ Dongfeng JV វិញមានសមត្ថភាពផលិតរថយន្តបាន ២៤មុឺនគ្រឿង/ឆ្នាំ។ ទោះជាសមត្ថភាពផលិតបានច្រើនក៏ពិតមែនតែការលក់រថយន្តរបស់ក្រុមហ៊ុន Honda នៅក្នុងប្រទេសចិនផ្ទាល់បានធ្លាក់ចុះ ១០ ភាគរយ មកនៅត្រឹម ១,២ លានគ្រឿងនៅក្នុងឆ្នាំ២០២៣។ ខណៈដែលការលក់នៅក្នុងឆ្នាំ២០២៤ ក្នុងត្រីមាសទី១ នេះក៏មិនសូវជាកាក់កប់ប៉ុន្មានដែរទើបធ្វើឲក្រុមហ៊ុនមួយនេះសម្រេចចិត្តបែបនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+