ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki ចេញឡានថ្មីនៅក្នុងទីផ្សារជប៉ុន ផ្តោតសំខាន់ក្នុងការបោះតង់ចូលព្រៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Suzuki Spacia Gear ជំនាន់ថ្មី ប្រភេទ Hybrid សម្រាប់ទីផ្សារប្រទេសជប៉ុន ខណៈតម្លៃខាងក្រុមហ៊ុនមិនទាន់ធ្វើការដាក់បង្ហាញនៅឡើយទេ។

Suzuki Spacia Gear ដំណើរការដោយម៉ាស៊ីនកូនកាត់ Mild-Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសុាំង 660cc Turbocharged ទំហំ ៣ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤៨ សេះ និង ៨០ សេះ ភ្ជាប់់ដោយប្រអប់លេខអូតូ CTV និងប្រភេទបើកបរប៉ុង១ និងប៉ុង២ ជាស្តង់ដារ។

រថយន្តនេះ មានការឌីស្សាញផ្នែកខាងក្រៅស្រដៀងគ្នាទៅនឹង Concept របស់រថយន្ត Suzuki Spacia Papa Boku Kitchen ដែលមានបំពាក់ដោយប៉ាណាមុខរចនាបែបបញ្ឈរអបដោយចង្កៀងមុខរាងមូល LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ, ថាសកង់ទំហំ ១៥ អ៊ីញ កាងរចនាថ្មី ដំបូលដែក និងចង្កៀងក្រោយប្រភេទ LED ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានផ្ទៃថ្មីមានមុខងារការពារទឹក គ្លប់ខាងក្រោយទំហំធំអាចផ្ទុកសម្ភារៈបានច្រើន រន្ធ USB មុខងារកំដៅដៃចង្កូត និងសម្ភារៈផ្សេងៗទៀតសម្រាប់ធ្វើការបោះតង់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធរបស់ GAC AION មួយនេះ ទទួលបានកក់ទុកមុន ១ម៉ឺនគ្រឿងក្នុងរយៈពេលតែ ៨០នាទីប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការប្រកាសថា រថយន្តអគ្គិសនីសុទ្ធ GAC AION V ជំនាន់ទី ២ ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover ដែលមានតម្លៃលក់ចាប់ពី ១៧ ៨៨០ ដុល្លារ ដល់ ២៦ ១៤៥ ដុល្លារ ដោយទទួលបានការកក់ទុកមុនដល់ទៅ ១០ ០០០គ្រឿងក្នុងរយៈពេល ៨០នាទីប៉ុណ្ណោះ ។

រថយន្តនេះត្រូវផផលិតឡើងលើគ្រោងឆ្អឹង AEP ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ប្រភេទ ផ្សេងគ្នារួមមាន ១៥០គីឡូវ៉ាត់ និង ១៦៥គីឡូវ៉ាត់ ដែលអាចបើកបរបចម្ងាយ ៧៥០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចសាកថ្មត្រឹម ១៥នាទី ក៏អាចបើកបរបចម្ងាយ ៣៧០គីឡូម៉ែត្រផងដែរចំពោះដុំសាកល្បឿនលឿន ៤០០វ៉ុល។

GAC AION V មានភ្ជាប់មកជាមួយប៉ាណាបិទជិត កាងរន្ធខ្យល់ទំហំធំ អមសងខាងដោយចង្កៀងមុខ ប្រភេទ LED រាងជាអក្សរ H  រួមទាំងចង្កៀងក្រោយប្រភេទ LED ដែរតែរចនាបែបបញ្ឈរ ។ កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៊ីញ ដំណើរការដោយប្រព័ន្ធ ADiGO 5.0 ដែលជំនួយដល់ប្រព័ន្ធ AI, ឧបករណ៍បំពងសំលេង៩ទីតាំង, កៅអីផ្នែកខាងមុខបត់បែនបាន ៨របៀប, កៅអីម៉ាស្សា, ដំបូលបែប Panoramic, ទូទឹកកក,  ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ក៏ដូចជាសមត្ថភាពផ្ទុកបាន ៩២៧គីឡូក្រាមនៅពេលបត់កៅអីចុះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Tesla ហាក់ចង់ផលិតរថយន្តអុីដ្រូសែនវិញ​ បន្ទាប់ពីឃើញរថយន្តអគ្គិសនីរបស់ចិនមានការគាំទ្រខ្លាំងភ្លុកទឹកភ្លុកដី

[បរទេស] នាពេលថ្មីៗនេះ នាយកដ្ឋានការងាររបស់សហរដ្ឋ​អាមេរិកបានប្រកាសផ្តល់ប្រាក់ជំនួយចំនួន ១ លានដុល្លារ ដល់​កម្មករក្នុងរដ្ឋ Texas ដើម្បីផ្តល់ការងារ និងសេវាបណ្តុះបណ្តាលឡើងវិញសម្រាប់ពួក បន្ទាប់ពីត្រូវបានក្រុមហ៊ុនផលិតរថយន្ត Tesla បណ្តេញចេញ។

យោងតាមការជូនដំណឹងរបស់ WARN នៅក្នុងខែមេសា បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត Tesla បានបញ្ឈប់កម្មកររបស់ខ្លួនចំនួន ២ ៦៨៨នាក់ នៅឯរោងចក្រ Tesla Gigafactory ក្នុងទីក្រុង Austin រដ្ឋ Texas។  ចំពោះហេតុផលនៃការបញ្ឈប់ការងារ គឺទំនងជាកើតឡើងក្នុងត្រីមាសទី ១ បន្ទាប់ការផលិត និងការចែកចាយរថយន្តរបស់ក្រុមហ៊ុន Tesla មានការធ្លាក់ចុះបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ លើសពីនេះទៅទៀត ក្រុមហ៊ុន Tesla ផ្ទាល់ក៏បានកាត់បន្ថយចំនួនកម្លាំងពលកម្មទូទាំងពិភពលោកលើសពី ១០ ភាគរយ ផងដែរ។

ស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុន Tesla កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដោយសារការលក់រថយន្តបានត្រឹមតែ ៨៣ មុឺនគ្រឿងប៉ុណ្ណោះក្នុងឆមាសទី​ ១ នៃឆ្នាំ២០២៤ នេះ ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនមួយនេះហាក់ក៏កំពុងចង់ងាកទៅរកការផលិតរថយន្តអុីដ្រូសែនវិញ​ បន្ទាប់ពិីឃើញសន្ទុះរថយន្តអគ្គិសនីរបស់ប្រទេសចិនកំពុងទទួលបានការគាំទ្រខ្លាំង។

មួយវិញទៀត នៅក្នុងខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ លោក Elon Musk ប្រធានក្រុមហ៊ុន Tesla ផ្ទាល់បាននិយាយថាក្រុមហ៊ុន Tesla នឹងចាប់ផ្តើមប្រើប្រាស់មនុស្សយន្ត Optimus នៅឆ្នាំ២០២៥ ខាងមុខនេះ ជាមួយនឹងគោលបំណងផលិតរថយន្តសេរ៊ីខ្ពស់ៗដើម្បីប្រកួតប្រជែងជាក្រុមហ៊ុនផ្សេងទៀតនៅឆ្នាំ២០២៦ ជាពិសេសក្រុមហ៊ុនចិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជើងខ្លាំង Off-Road របស់ Chery ផលិតជាមួយ xiaomi ចេញលក់នៅចិនតម្លៃចាប់ផ្តើមតែ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅតម្លៃ និងដាក់លក់ជាផ្លូវការនៅរថយន្តអគ្គិសនីប្រភេទ SUV Off-Road iCar V23 ដែលជាម៉ូដែលដំបូងផលិតរួមគ្នាជាមួយក្រុមហ៊ុន xiaomi ដែលមានតម្លៃលក់ចាប់ពី ១២ ៣៩២ ដុល្លារ ដល់ ២២ ០៣០ ដុល្លារនៅទីផ្សារប្រទេសចិន ។

iCar V23 ដំណើរការម៉ូដោយថាមពលអគ្គិសនីចំនួន ២ ជម្រើសរួមមាន៖

  • បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨៤ សេះ និងកម្លាំងរមួល ២២០ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៥០,៦៣ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤០១គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿលឿន សាកឡើងពី ៣០-៨០% ប្រើរយៈពេល ៣០នាទី
  • បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២៧៩ សេះ និងកម្លាំងរមួល ៣៨៥ ញ៉ូតុនម៉ែត្រ ផ្គួបដោយអាគុយទំហំ ៦៩,៧៧ គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៥០១គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿលឿន សាកឡើងពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ២២០ ម.ម ទទឹង ១ ៩១៥ មម កំពស់ ១ ៨៤៥ ម.ម ប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៣០ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ២១២ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបប្រអប់ជ្រុងដូចទៅនឹងម៉ូដែល iCar 03 ចង្កៀងមុខ-ក្រោយ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២១អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen នៅពីលើរន្ធម៉ាស៊ីនត្រជាក់ទំហំធំ គាំទ្រដោយឈីប Qualcomm Snapdragon 8155 និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ L2+ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចេញឡានភីកអាប់ប៉ុង ២ ថ្មី ឯតម្លៃខ្ទង់ ៤មុឺនដុល្លារជាងនៅអូស្ត្រាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសអូស្ត្រាលី បានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្តភីកអាប់ Ford Ranger Tremor មានចំនួនកំណត់ត្រឹមតែ ១ ១៥០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ខ្ទង់ ៤៥ ៩០០ ដុល្លារ។

Mitsubishi Triton Black Edition ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ bi-turbo ផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ 4WD ។

ភីកអាប់នេះ ត្រូវបានរចនាចេញពីរថយន្ត Ranger Sport ដោយទទួលបានតួខ្លួនខាងក្រៅពណ៌ប្រផះ ដោយផ្នែកខាងមុខនៅបំពាក់ដោយប៉ាណាបែបសំបុកឃ្មុំ និងចង្កៀងមុខ-ក្រោយ LED  ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៧ អ៊ីញ។ លើសពីនេះទៅទៀត រថយន្តនេះក៏ទទួលបានការតម្លើងកម្ពស់បាតក្រោមចំនួន ២៦ ម.ម ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨ អ៊៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កាម៉េរ៉ា ៣៦០ ដឺក្រេ កៅអីក្តៅត្រជាក់-ម៉ាស្សា និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Smart #5 នឹងបង្ហាញខ្លួននៅខែក្រោយនេះហើយ ដោយសាកភ្លើងម្តងជិះបាន ៨០០ គីឡូម៉ែត្រ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Smart ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង Mercedes-Benz និង Geely បានធ្វើការប្រកាសគ្រោងដាក់បង្ហាញជាផ្លូវការនូវរថយន្តអគ្គិសនី Smart #5 នៅចុងខែសីហាខាងមុខនេះ ក្នុងទីផ្សារប្រទេសចិន ហើយត្រៀមចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះផងដែរ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧០៥ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៧០៥ ម.ម ទម្ងន់ ១ ៨០០-២ ៤៥០ គីឡូក្រាម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩០០ ម.ម ព្រមទាំងទទួលបាននូវជម្រើសម៉ាសុីនចំនួន ២ រួមមាន៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២៥០ គីឡូវ៉ាត់ និង ២៦៧ គីឡូវ៉ាត់
  • ម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ៤៣២ គីឡូវ៉ាត់ និង ៤៧៥ គីឡូវ៉ាត់

គួរបញ្ជាក់ផងថា សម្រាប់សម្រាប់ម៉ូទ័រអគ្គិសនីខាងលើនឹងប្រើប្រាស់នូវអាគុយទំហំ ៧៦ និង ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយចាប់ពី ៥៧០ ដល់ ៧៤០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ គឺទទួលបានការរចនាថ្មីទាំងស្រុងដោយផ្នែកខាងមុខមានបំពាក់ប៉ាណាបិទជិតរចនាជារន្ធតូចៗចំនួន៤ អមជាមួយកាងរន្ធខ្យល់ទំហំធំធ្វើពីអាលុយមីញ៉ូម និងចង្កៀងមុខប្រភេទ LED អូសកាត់ពីម្ខាងទៅម្ខាង ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំតូច ចំណែកចង្កៀងផ្នែកខាងក្រោយវិញរចនាជាប្រភេទ LED ដែលអូសកាត់ពីម្ខាងទៅម្ខាងភ្ជាប់ជាមួយរន្ធតូចៗចំនួន៤ និងមានឡូហ្គូលអក្សរ Smart នៅចំផ្នែកកណ្តាល។ ខណៈនៅផ្នែកខាងក្នុងក្រុមហ៊ុនមុនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xpeng និង Volkswagen ចាប់ដៃគ្នាអភិវឌ្ឍរថយន្តអគ្គិសនីសុទ្ធគ្រោងនឹងមកដល់នៅឆ្នាំ ២០២៦

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Xpeng និង Volkswagen សហការគ្នាក្នុងការអភិវឌ្ឍស្ថាបត្យកម្ម និងអេឡិចត្រូនិច (E&E) ថ្មី ដើម្បីគាំទ្រដល់រថយន្តអគ្គិសនីសុទ្ធដែលផលិតនៅក្នុងប្រទេសចិននៅក្នុងឆ្នាំ ២០២៦ ទៅលើរថយន្ត VW  ។

តាមរយៈ កិច្ចព្រមព្រៀងមេដែលចុះហត្ថលេខាដោយក្រុមហ៊ុនផលិតទាំងពីរនេះ ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Guangzhou និង Hefei ដែលអនុញ្ញាតឲ្យវិស្វករក្រុមហ៊ុន VW និង Xpeng ធ្វើការរួមគ្នាលើប្រព័ន្ធថ្មី។ លើសពីនេះ រថយន្តអគ្គិសនីសុទ្ធដំបូងគេដែលប្រើប្រាស់ស្ថាបត្យកម្មថ្មីនឹងរួចរាល់ដើម្បីវាយលុកខ្សែសង្វាក់ផលិតកម្មក្នុងរយៈពេលត្រឹមតែ ២៤ ខែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កាលពី ១២ខែមុន ក្រុមហ៊ុន VW បានទិញភាគហ៊ុន ៤,៩៩% ពីក្រុមហ៊ុន Xpeng ក្នុងប្រតិបត្តិការដែលមានតម្លៃជាង ៧០០ លានដុល្លារ។ ការវិនិយោគនេះនឹងពង្រីកវត្តមានរបស់ VW នៅក្នុងទីផ្សាររថយន្តអគ្គិសនី EV របស់ចិន ហើយជាលទ្ធផលក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនីសុទ្ធយ៉ាងតិច ២ ម៉ូដែល ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ ២០៣០ រថយន្ត ៨០% របស់ Toyota លក់នៅទីផ្សារអាមេរិកខាងជើងនឹងជាប្រទេសកូនកាត់ Hybrid

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota មានបំណងចង់លក់រថយន្តនៅទីផ្សារអាមេរិកខាងជើងចំនួន ៨០% ជារថយន្តប្រភេទអគ្គិសនីនៅឆ្នាំ ២០៣០ ដោយភាគច្រើនគឺជារថយន្តកូនកាត់ Hybrid  ។

គួរឲ្យដឹងថា បច្ចុប្បន្ន Toyota និង Lexus បានកាន់កាប់ចំណែកទីភ្សារស្ទើរតែ ៦០% នៃទីផ្សាររថយន្តកូនកាត់ Hybrid នៅទីផ្សារសហរដ្ឋអាមេរិក ខណៈតម្រូវការរថយន្តអគ្គិសនីសុទ្ធ EVs ធ្លាក់ចុះក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ។ លើសពីនេះ ការ​លក់​រថយន្ត​ Hybrid ​របស់​ខ្លួន​បាន​កើន​ឡើង​ ៦៦%​ ក្នុង​អំឡុង​ខែ​មករា ​ដល់​ខែ​មិថុនា​ស្មើនឹងចំនួន ​៤១០ ០០០​គ្រឿង ដោយ​សារ​តែ​រថយន្ត Camry ស៊េរី​ថ្មី​ត្រូវ​បាន​លក់​ដាច់ជាងគេ។

មិនត្រឹមតែប៉ុណ្ណោះ នៅចន្លោះខែមករា និងខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន Toyota មានចំណែក ១៥% នៃទីផ្សាររថយន្តដឹកអ្នកដំណើរសរុបនៅអាមេរិកខាងជើង ហើយរថយន្ត Hybrid មានចំនួន ៣៣% នៃការលក់សរុបរបស់ក្រុមហ៊ុន។ នៅឆ្នាំ ២០៣០ ខ្លួនចង់លក់ប្រហែល ៨០% នៃការលក់នៅអាមេរិកខាងជើងសម្រាប់រថយន្តអគ្គិសនី រួមទាំងរថយន្តអគ្គីសនីសុទ្ធ EV ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន MPV របស់ Zeekr មួយនេះសាកម្តងជិះបានជិត ៦០០គីឡូម៉ែត្រ ហើយបំពាក់ចង្កៀងមុខទំហំ ៩០អ៊ីញទៀត

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរូបភាពមួយចំនួនរបស់រថយន្ត Zeekr MIX ប្រភេទ MPV អគ្គិសនីសុទ្ធ ៥កៅអី ដែលត្រៀមចេញលក់ជាផ្លូវការនៅចុងឆ្នាំនេះក្នុងទីផ្សារប្រទេសចិន។

Zeekr MIX នឹងផលិតឡើងនៅលើគ្រោងឆ្អឹង SEA platform មានប្រវែងតួខ្លួនសរុប ៤ ៦៦៨ ម.ម ទទឹង ១ ៩៩៥ ម.ម កំពស់ ១ ៧៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០៨ ម,ម​ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៣១០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងមាន Top-speed ១៨០ គីឡូម៉ែត្រ/ម៉ោង។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានភាពទាន់សម័យដោយបំពាក់ប៉ាណាមុខមួយបិតជិតអមដោយចង្កៀងមុខទំហំ ៩០ អ៊ីញ ដែលបំពាក់ដោយអំពូល LED ១ ៧១១ គ្រាប់ មានកម្រិតពន្លឺ ១០ ០០០ nit ព្រមទាំងប្រើប្រាស់ទ្វារដៃ semi-hidden door handles ថាសកង់អាលុយមីញ៉ូមថ្មីទំហំ ១៩ ដល់ ២០ អ៊ីញ និងប្រព័ន្ធរ៉ាដា ផងដែរ។ ចំពោះនៅផ្នែកខាងក្នុងវិញ ខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic Si ស៊េរីឆ្នាំ២០២៥ អាប់ឌែតថ្មី​ទំនើបជាងមុខ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារនៅអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអាប់ឌែតថ្មី Honda Civic Si ស៊េរីឆ្នាំ២០២៥ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៣១ ០០០ ដុល្លារ ហើយត្រៀមចេញលក់នូវខែក្រោយនេះ។

Honda Civic Si ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged អាចផលិតកម្លាំងបាន ២០០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ។

ទាក់ទងទៅនឹងការឌីស្សាញរូបរាងនៅផ្នែកខាងក្រៅវិញ Honda Civic Si មានលក្ខណៈបែបស្ព័រជាងមុន ដោយទទួលបានប៉ាណា រួមទាំងកាងមុខថ្មី ចង្កៀងមុខ-ក្រោយប្រភេទ LED ដ៏ស្លីម និងថាសកង់រចនាថ្មីផងដែរ។

ចំពោះនៅផ្នែកខាងក្នុងក៏ទទួលបានការតុបតែងថ្មី រួមមានអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងប្រព័ន្ធ Google Assistant រន្ធ USB-C កៅអីស្ព័រ និងប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+