ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រ MG Cyber GTS លេចមុខនៅចក្រភពអង់គ្លេស ប្រើអគ្គិសនីសុទ្ធ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន SAIC Motor ដែលជាមេធំរបស់ MG បានធ្វើការដាក់បង្ហាញចេញនូវ concept រថយន្តអគ្គិសនីសុទ្ធ​ MG Cyber GTS ប្រភេទ coupe ទ្វារ ២ នៅក្នុងព្រឹត្តិការណ៏ Goodwood Festival ឆ្នាំ២០២៤ ដើម្បីអបអរខួបលើកទី ១០០ របស់ខ្លួន។

គួរបញ្ជាក់ផងថា MG Cyber GTS ត្រូវបានរចនាចេញពីបងរបស់វាគឺ MG Cyberster ប៉ុន្តែសារព័ត៌មានរបស់ចិនមួយចំនួននិយាយថាវាមានលក្ខណៈដូចនឹង Porsche 911 ដោយសារមានតួទាបនិងថាសកង់ក្រោយធំជាងខាងមុខ ប៉ុន្តែ GTS គឺអេមជាង Cyberster មកពីរូបរាងស្ព័រជាងនិងលក្ខណៈ aerodynamic កាចជាងបងរបស់វា។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ MG Cyber GTS ប្រហែលជានឹង​មាន​មកជាមួយជម្រើសម៉ាស៊ីនចំនួន ២ ដែលដូចគ្នានឹង Cyberster គឺ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ ផលិតកម្លាំងបាន ៣១០ ទៅ ៣៣៥ សេះ និងកម្លាំងរមួល ៤៧៥ ញ៉ូតុនម៉ែត្រ ផ្គួបនឹងអាគុយ ៦៤ គីឡូវ៉ាត់ម៉ោង អាចបើកបានពី ៥០០ ទៅ ៥៨០ គីឡូម៉ែត្រ ពេលសាកពេញ និងរត់ពី ០-១០០ គីឡូម៉ែត្រ ខ្ទង់ ៤,៩ វិនាទី។
  • ម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ ផលិតកម្លាំងបាន ៥៣៦ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ផ្គួបនឹងអាគុយ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបាន ៥២០ គីឡូម៉ែត្រ ពេលសាកពេញ និងរត់ពី ០-១០០ គីឡូម៉ែត្រ និងរត់ពី ០-១០០ គីឡូម៉ែត្រខ្ទង់ ៣,២ វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser 300 ស៊េរីឆ្នាំ ២០២៥ អាប់ដេតបច្ចេកវិទ្យាថ្មី រួមទាំងប្រព័ន្ធសុវត្ថិភាព នឹងមកដល់នៅចុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងធ្វើការអាប់ដេតបន្ដែមទៅលើរថយន្ត Toyota Land Cruiser 300 ជាមួយបច្ចេកវិទ្យាថ្មី រួមទាំងធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធសុវត្ថិភាព គ្រោងនឹងមកដល់នៅចុងឆ្នាំ ២០២៤ ឬដើមឆ្នាំ ២០២៥ នៅក្នុងទីផ្សារប្រទេសជប៉ុន ។

យោងតាមរបាយការណ៍ពី Best Car ការអាប់ដេតនេះមិនមានការផ្លាស់ប្តូររូបរាងនោះទេ ប៉ុន្តែនឹងផ្តោតលើប្រព័ន្ធព័ត៌មាន multi-media system ដោយជម្រើស BluRay និង CD/DVD នឹងត្រូវដកចេញ នឹងរក្សាមុខងារ MicroSD មកស្តង់ដារជាមួយនឹងការតភ្ជាប់ HDMI ផងដែរ។

លើសពីនេះ Land Cruiser ដែលត្រូវបានអាប់ដេតក៏ត្រូវបានគេរំពឹងថានឹងមកដល់ជាមួយនឹងប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ចុងក្រោយ រួមមានកាមេរ៉ាខាងមុខដែលមានគុណភាពបង្ហាញខ្ពស់ជាងមុន និងសេនស័រក៏បានធ្វើឲ្យប្រសើរឡើងបន្ថែមទៀត ។ មុនត្រឹមតែប៉ុណ្ណោះ ក៏គាំទ្រប្រព័ន្ធ OTA update និងមានប្រព័ន្ធសញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គមកពីខាងមុខ រួមទាំងប្រព័ន្ធកំណត់លឿន cruise control និងប្រព័ន្ធជំនួយមិនឲ្យរថយន្តចាកគន្លងផ្លូវ lane tracing assist ផងដែរ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota ត្រូវបានគេរំពឹងថានឹងដំឡើងតម្លៃបន្តិចសម្រាប់ Land Cruiser 300 Series ដែលត្រូវបានអាប់ដេតនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីរបស់ Fiat មួយនេះតម្លៃខ្ទង់ ៣មុឺន សាកមួយពេញជិះបាន ៣០០គីឡូជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Fiat បានប្រកាសចេញនូវរថយន្តអគ្គិសនីជំនាន់ថ្មី Fiat 500e Giorgio Armani ដើម្បីអបអរខួបលើកទី ១២៥ របស់ខ្លួន និងមានតម្លៃលក់លើទីផ្សារអឺរ៉ុបខ្ទង់ ២៩ ៥០០ ដុល្លារ ដែលត្រៀុុមចេញលក់នៅដើមឆ្នាំក្រោយ។

រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំងបាន ១១១ សេះ ផ្គួបជាមួយអាគុយទំហំ ៤៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៣២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,២៥ អ៊ីញ និងកុងទ័រឌីជីផលទំហំ ១០ អ៊ីញ ព្រមទាំងផ្ទុកទម្ងន់បាន ៣៦១ គីឡូក្រាម ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche នឹងសម្លាប់ឡានស្ព័ររបស់ខ្លួនចំនួន ២ម៉ូដែលនៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Porsche គ្រោងនឹងបញ្ឈប់ការផលិត និងលក់រថយន្តស្ព័រខ្នាតតូចប្រើម៉ាស៊ីនចំហេះក្នុងចំនួន ២ របស់ខ្លួនគឺ Cayman និង Boxster នៅពាក់កណ្តាលឆ្នាំ ២០២៥ ហើយនឹងផ្តោតលើទីផ្សាររថយន្តស្ព័រអគ្គិសនីសុទ្ធជំនួសវិញ។

ហេតុផលដែលក្រុមហ៊ុន Porsche ត្រូវឈប់ផលិតរថយន្ត Cayman និង Boxster ប្រើម៉ាស៊ីនចំហេះក្នុងនេះ ដោយសារតែបទប្បញ្ញត្តិរបស់សហភាពអឺរ៉ុបដែលតម្រូវឲ្យក្រុមហ៊ុនផលិតរថយន្តនីមួយៗមានការរួមបញ្ចូលគ្នាជាមធ្យម ការបំភាយឧស្ម័ន CO2 នៃម៉ូដែលទាំងអស់ទាបជាងដែនកំណត់ច្បាប់។

ទោះជាយ៉ាងណាក៏ដោយ Porsche មិនទាន់បញ្ចប់ទីផ្សាររថយន្តស្ព័រខ្នាតតូចទាំងស្រុងនោះទេ ព្រោះនឹងផ្លាស់ប្តូរពីរថយន្តស្ព័រដែលមានម៉ាស៊ីនចំហេះក្នុង ទៅជារថយន្តអគ្គិសនីសុទ្ធទាំងស្រុងវិញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Equinox LT សាកម្តងជិះបានជិត ៦០០ គីឡូ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ នៅអាមេរិក

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chevrolet Equinox ស៊េរីឆ្នាំ២០២៥ របស់ខ្លួន ជាមួយជម្រើសថ្មីគឺ LT ឯតម្លៃលក់ខ្ទង់ ៣៤ ៩៩៥ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ហើយគ្រោងចេញលក់នៅចុងឆ្នាំ២០២៤ នេះ។

រថយន្តសេរ៊ីថ្មីនេះទទួលបានជម្រើសដំណើរការជាច្រើនរួមមាន៖ ជម្រើសប្រើប្រាស់ប៉ុង ១ FWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២២០ សេះ និងកម្លាំងរមួល ៣២៩ ញ៉ូតុនម៉ែត្រ ចំណែកជម្រើសប្រើប្រាស់ប៉ុង ២ AWD ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ៣០០ សេះ និងកម្លាំងរមួល ៤៨១ ញ៉ូតុនម៉ែត្រ ។ គួរបញ្ជាក់ផងថាជម្រើសទាំង ២ ខាងលើនេះគឺអាចបើកបរបានចម្ងាយខ្ទង់ ៥១៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង​។

ខណៈនៅផ្នែកខាងក្នុង ទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១១ អ៊ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៧,៧ អ៊ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តការរបស់ Google Biult-in ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កៅអីម៉ាស្សា កៅអីកម្តៅ-ត្រជាក់ ម៉ាសុីនត្រជាក់អូតូ ព្រមទាំងប្រើប្រាស់មុខងារជំនួយការបើកបរកម្រិតខ្ពស់ដែលមានសមត្ថភាពការចុះចតដោយស្វ័យប្រវត្តិ, ចាប់សញ្ញា, ចាប់ហ្វ្រាំងអូតូ, កាម៉េរ៉ា ៣៦០ដឺក្រេ, ជំនួយពេលឡើង-ចុះចំណោត និងមុខងារផ្សេងៗទៀតជាដើម។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG HS ជំនាន់ទី២ បង្ហាញខ្លួនជាផ្លូវការនៅចក្រភពអង់គ្លេស ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត MG HS ជំនាន់ទី ២ របស់ខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៏  Goodwood Festival ចក្រភពអង់គ្លេស ដែលមានតម្លៃលក់ចាប់ពី ៣២ ២០០ ដុល្លារ ដល់ ៤០ ៥០០ ដុល្លារ។

រថយន្តនេះមានប្រវែងតួខ្លួនសរុបចាប់ពី ៤ ៦៥៥ ម.ម ទៅ ៤ ៦៧០ ម.ម ទទឹង ១ ៨៩០ ម.ម និងប្រវែងគម្លាតកង់-ក្រោយ ២ ៧៦៥ ម.ម ព្រមទាំងទទួលបានជម្រើសម៉ាសុីន ២ ជម្រើសរួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ាសុីីនកូនកាត់ hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ៣៤៨ សេះ ផ្គួមជាមួយអាគុយទំហំ ២៤,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានខ្ទង់ ១២១ គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងរត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ ចំណាយពេល ៦,៨ វិនាទី។
  • ជម្រើសប្រើប្រាស់ម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ turbocharged ផលិតកម្លាំងបាន ១៦៨ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦ វគ្គ និងលេខអូតូ ៧ វគ្គ ព្រមទាំងប្រភេទបើកបរប៉ុង ១ FWD ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រដោយផ្នែកខាងមុខមានប៉ាណានិងរន្ធខ្យល់ទំហំធំអមដោយចង្កៀងមុខ Matrix LED ដ៏ស្លីមទាំងសងខាង និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង និងប្រើប្រាស់ថាសកង់ស្ព័រជាដើម។

ខណៈពេលដែរផ្នែកខាងក្នុងវិញទទួលបានអេក្រង់ភ្លោះទំហំ ១២,៣ អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ឥតខ្សែ, ប្រព័ន្ធសម្លេង ៨ ចំនុច, កន្លែងសាកថ្មឥតខ្សែ, កាម៉េរ៉ា ៣៦០ ដឺក្រេ ព្រមទាំងប្រព័ន្ធសុវត្ថិភាពនិងជំនួយការអ្នកបើកបរ MG Pilot ADAS ៕ លើសពីនេះ ផ្នែកខាងក្នុងរបស់រថយន្តនេះក៏អាចផ្ទុកទម្ងន់បាន ៥០៧ គីឡូក្រាម ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Changan CS75 Plus ជំនាន់ទី៤ តម្លៃខ្ទង់ ១មុឺនដុល្លារជាង ត្រៀមប្រកាសចេញលក់នៅទីផ្សារចិនហើយ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរូបរាងជាផ្លូវការរបស់រថយន្ត Changan CS75 Plus ជំនាន់ទី៤ ហើយគ្រោងនឹងចេញលក់ជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ ជាមួយតម្លៃលក់ចាប់ពី ១៦ ២០០ ដុល្លារ ដល់ ២០ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៩១០ ម.ម កំពស់ ១ ៦៩៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១៨៥ និង ១៨៩ សេះ។ គួរបញ្ជាក់ផងថារថយន្តអាចនឹងមានបំពាក់ដោយម៉ាសុីនសុាំងចំណុះ ២,០ លីត្រ មួយទៀតប៉ុន្តែព័ត៌មានច្បាស់ការមានតែរង់ចាំការប្រកាសពីខាងក្រុមហ៊ុនផ្ទាល់។

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ វាទទួលបានប៉ាណាមុខមួយផ្ទាំងទំហំធំអបសងខាងដោយចង្កៀងមុខ LED រចនាថ្មី ថាសកង់ស្ព័រថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងរចនាថ្មីផងដែរ។ ខណៈផ្នែកខាងក្នុងទទួលបានអេក្រង់ LCD អេក្រង់ព័ត៌មាន និងអេក្រង់កម្សាន្តមហាធំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda EZ-6 ចូលរោងចក្រនៅចិនហើយ ត្រៀមចេញលក់នៅចុងឆ្នាំនេះជាមួយតម្លៃខ្ទង់ ២មុឺនដុល្លារ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការប្រកាសបើកសង្វាក់ផលិតកម្មរថយន្តសេរ៊ីថ្មីរបស់ខ្លួនគឺ Mazda EZ-6 នៅក្នុងថ្ងៃទី ១៧ ខែកក្កដាខាងមុខនេះនៅក្នុងទីផ្សារប្រទេសចិន ហើយអាចចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ ឫក៏ដើមឆ្នាំ២០២៥ ជាមួយម្លៃប៉ាន់ស្មានចាប់ពី ១៧ ១៧០ ដុល្លារ​ ដល់ ២១ ៨៥០ ដុល្លារ។

រថយន្តនេះនឹងផលិតឡើងនៅលើគ្រោងឆ្អឹង Changan EPA platform មានប្រវែងតួខ្លួនសរុប ៤ ៩២១ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៤៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៨៥ ម.ម ដោយទទួលបានប្រព័ន្ធម៉ាសុីនដំណើរការចំនួន ២ ជម្រើសរួមមាន៖
  • ជម្រើសប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង ដំណើរកាដោយម៉ាសុីនសុាំង JL473QJ របស់ Changan Deepal SL03 ទំហំ ៧០ គីឡូវ៉ាត់ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦០ គីឡូវ៉ាត់ ។
  • ជម្រើសប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដំណើរកាដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងសរុបបាន ១៩០ គីឡូវ៉ាត់។

សម្រាប់ការរចនាផ្នែកខាងក្រៅវិញមានលក្ខណៈទាន់សម័យផងនិងស្ព័រផងដោយមានបំពាក់ប៉ាណាមុខហ្សីនរបស់ Mazda អមសងខាងដោយចង្កៀងមុខប្រភេទ LED ដ៏ស្លីម និងចង្កៀងក្រោយអូសកាត់ពីម្ខាងទៅម្ខាងព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និិងទ្វារដៃលាក់ជិតជាដើម៕

ចំពោះនៅផ្នែកខាងក្នុងវិញមានបំពាក់អេក្រង់ LCD និងអេក្រង់កម្សាន្តទំហំ ១៤,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155, ដំបូល panoramic, ប្រព័ន្ធសម្លេង Sony ១៤ គ្រាប់, អំពូល ambient lighting ៦៤ ពណ៌ និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi គ្រោងនឹងសម្លាប់ឡានអគ្គិសនីសុទ្ធរបស់ខ្លួននេះចោលនៅឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Audi បានធ្វើការបញ្ជាក់ថា ខ្លួនកំពុពិចារណាបញ្ចប់ការផលិតឲ្យបានឆាប់ទាក់ទងនឹងអនាគតនៃរថយន្តអគ្គិសនីសុទ្ធ Audi Q8 e-tron ដោយសារតែការធ្លាក់ចុះជាសកលនៃការបញ្ជាទិញសម្រាប់ផ្នែករថយន្តអគ្គិសនីសុទ្ធប្រណីតរបស់ខ្លួន អាចនឹងឈប់ផលិតនៅឆ្នាំ ២០២៥ ។

ក្នុងនោះ Audi និយាយថា ទាំងម៉ូដែល Q8 e-tron និង Q8 Sportback e-tron កំពុងត្រូវបានរងផលប៉ះពាល់ដោយការលក់ធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការ នឹងមួយផ្នែកទៀតដោយសារតែការចាប់ផ្តើមនៃម៉ូដែលអគ្គិសនីថ្មីដូចជា Q6 e-tron ដែលជាម៉ូដែលមានតម្លៃទាប និងទំនើបជាង រួមទាំងអាចបើកបរបាចម្ងាយឆ្ងាយជាង Q8 e-tron ។

យោងតាមក្រុមហ៊ុន Carscoops បានឲ្យដឹងថា បញ្ហាប្រឈមទាំងនេះរួមមានការចំណាយលើការដឹកជញ្ជូនខ្ពស់ ក៏ដូចជាការលំបាកក្នុងការផ្លាស់ប្តូររោងចក្រ ដែលភាគច្រើនដោយសារតែទីតាំងរបស់វានៅជិតកណ្តាលទីក្រុង នឹង​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ពិគ្រោះ​យោបល់​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​រោងចក្រ​នៅទីក្រុង​ប្រ៊ុចសែល រួម​ទាំង​ជម្រើស​នៃ​ការ​បិទ​ទ្វារ​ផង​ដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ខ្នាតធំដំបូងគេដែលផលិតនៅកម្ពុជារបស់ GTV Motor Cambodia តម្លៃលក់តែខ្ទង់ ៣មុឺនដុល្លារប៉ុណ្ណោះ

[ក្នុងស្រុក] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកម្ពុជា GTV Motor Cambodia បានធ្វើការដាក់បង្ហាញចេញនៅភីកអាប់ GTV Kouprey (គោព្រៃ) ខ្នាតធំ ប្រភេទកូនកាត់ Hybrid ផ្តល់នៅជម្រើស ២ម៉ូដែលរួមមាន Kouprey និង Kouprey Pro មានតម្លៃខ្ទង់ ៣ម៉ឺនដុល្លារឡើងទៅគ្រោងនឹងចេញលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ ។

រូបភាព GTV Motor Cambodia

ភីកអាប់នេះ បំពាក់ប្រព័ន្ធកូនកាត់ Bosch Hybrid 48volt របស់ប្រទេសអាល្លឺម៉ង់ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្ររបស់សហរដ្ឋអាមេរិក ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១៦០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេលតិច ១០វិនាទី ។ លើសពីនេះ ក៏បានប្រើប្រាស់ប្រពន្ធជើងក្រោមប្រភេទស្លាបប្រចៀវភ្លោះ ក៏ដូចជាប៉ូមទប់លំនឹងចម្រុះជាច្រើន រួមទាំងមានជម្រើសបន្ថែមបូមខ្យល់មកជាមួយដែលធ្វើឲ្យការបើកបរកាន់តែមានស្ថេរភាព ។

រូបភាព GTV Motor Cambodia

GTV Kouprey មានប្រវែងតួខ្លួនសរុប ៥ ៦១៧ ម.ម ទទឹង ២ ០៩០ មម កំពស់ ១ ៩១០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៥០៥ ម.ម ត្រូវបានឌីស្សាញឡើងជាមួយតួខ្លួនហាប់ណែន និងអំណាច ដោយមានប៉ាណាមុខទំហំធំរចនាផ្សេងគ្នាទៅតាមម៉ូដែល ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ទំហំធំប្រភេទ Off-Road ជាដើម ។

រូបភាព GTV Motor Cambodia

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដៃចង្កូតអេឡិចត្រូនិចស្រោបដោយស្បែកប្រភេទ Nappa leather អេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អាចប្រើប្រាស់ប្រព័ន្ធបញ្ជាដោយសំឡេង ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold និងដំបូលកញ្ចក់ Panoramic ផងដែរ ៕

រូបភាព GTV Motor Cambodia
រូបភាព GTV Motor Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+