ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចេញលក់ឡាន SUV សេរ៊ីថ្មីរបស់ខ្លួននៅឥណ្ឌាជាផ្លូវការ ឯតម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការប្រកាសចេញលក់ជាផ្លូវការនូវរថយន្ត Hyundai Exter Knight Edition ប្រភេទ SUV ក្នុងទីផ្សារប្រទេសឥណ្ឌា​ ជាមួយតម្លៃលក់ចាប់ពី ១០ ០០០ ដុល្លារ ដល់ ១២ ៥០០ ដុល្លារ។

រថយន្តនេះដំណើរការដោយម៉ាសុីនសុាំងចំណុះ ១,២ លីត្រ អាចផលិតកម្លាំងសរុបបានចំនួន ៨២ សេះ និងកម្លាំងរមួល ១១៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃនិងលេខអូតូ ៥ វគ្គ និិងប្រភេទបើកបរប៉ុង ១ FWD ជាស្តង់ដារ។

សម្រាប់ការរចនាផ្នែកខាងក្រៅវិញទទួលបាន ៥ ពណ៌ ដោយមានបំពាក់ប៉ាណាមុខមួយផ្ទាំងធំនិងមានឡូហ្គូល Hyundai នៅចំកណ្តាលអមសងខាងដោយចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ alloy ពណ៌ខ្មៅជាដើម៕

ខណៈផ្នែកខាងក្នុងមានបំពាក់ កន្លែងសាកថ្មឥតខ្សែ, អេក្រង់កម្សាន្តទំហំ ៨ អ៊ីញ, អំពូល ambient lighting ប្រភេទ LED, ដំបូល Sunroof និងប្រព័ន្ធ ADAS ជាច្រើនទៀតដូចជា​ ពោងសុវត្ថិភាព ៨ ចំនុន និងកាម៉េរ៉ាខាងក្រោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Capri សាកម្តងជិះបានជិត ៧០០គីឡូ ឯតម្លៃខ្ទង់ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Ford Capri ប្រភេទ SUV អគ្គិសនី ដែលមានតម្លៃលក់ចាប់ពី ៥៨​ ៧៥០ ដុល្លារ ដល់ ៦៩ ១០០ ដុល្លារ នៅក្នុងទីផ្សារចក្រភពអង់គ្លេស។

រថយន្តនេះផលិតឡើងនៅលើគ្រោងឆ្អឹង VW MEB platform មានប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៧០ ម.ម ព្រមទាំងទទួលបានជម្រើសដំណើរការចំនួន ២ រួមមាន៖

  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំងបាន ២៨២ សេះ ផ្គួបជាមួយអាគុយទំហំ ៧៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៦២៧ គីឡូម៉ែត្រ ប្រភេទបើកបរប៉ុង ១ RWD រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៦,៤ វិនាទី​ និងគាំទ្រដោយដុំសាកល្បឿនលឿនទំហំ ១៣៥ គីឡូវ៉ាត់ម៉ោង អាចសាកឡើងពី ១០-៨០ ភាគរយ ក្នុងរយៈពេល ២៨ នាទី។
  • ជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី ២ ផលិតកម្លាំងបាន ៣៣៥ សេះ ផ្គួបជាមួយអាគុយទំហំ ៧៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៥៩២ គីឡូម៉ែត្រ ប្រភេទបើកបរប៉ុង ២ AWD រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ចំណាយពេល ៥,៣ វិនាទី​ និងគាំទ្រដោយដុំសាកល្បឿនលឿនទំហំ ១៨៥ គីឡូវ៉ាត់ម៉ោង អាចសាកឡើងពី ១០-៨០ ភាគរយ ក្នុងរយៈពេល ២៦ នាទី។

សម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះមានការរចនាបែបស្ព័រដោយមានបានបំពាក់ប៉ាណាបិតជិតអបដោយចង្កៀងមុខ-ក្រោយប្រភេទ LED ដៃទ្វារប្រភេទ flush-door រួមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ និង ២០ អ៊ីញ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen បញ្ឈរទំហំ ១៤,៦ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ, អេក្រង់លើកញ្ជក់, កាម៉េរ៉ា ៣៦០, ម៉ាសុីនត្រជាក់ ២តំបន់, កៅអីម៉ាស្សា ១២ បែប, កៅអីក្តៅ-ត្រជាក់, ប្រព័ន្ធសម្លេង B&O sound system ១០ ចំនុច, កន្លែងសាកថ្មឥតខ្សែ, ភ្លើង ambient interior lighting និង Matrix LED lights និងប្រព័ន្ធជំនួយការអ្នកបើកករដ៏ឆ្លាតវៃជាច្រើនទៀតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ប្រកាសបញ្ឈប់ការផលិតរថយន្តនៅរោងចក្រនៅអយុធ្យារ ត្រឹមឆ្នាំ២០២៥

[បរទេស] ក្រុមហ៊ុន Honda Automobile (Thailand) និយាយថាខ្លួនគ្រោងនឹងបញ្ឈប់ការផលិតរថយន្តនៅរោងចក្រនៅអយុធ្យារបស់ខ្លួននៅត្រឹមឆ្នាំ២០២៥ ហើយប្រមូលផ្តុំការផលិតទាំងអស់នៅឯរោងចក្រ Prachin Buri ដែលបានពង្រីកដើម្បីបង្កើនការប្រកួតប្រជែងរបស់ខ្លួននៅក្នុងផ្នែករថយន្តអគ្គិសនី។

ការផ្លាស់ប្តូរដែលបានប្រកាសកាលពីថ្ងៃអង្គារមានគោលបំណងដើម្បីដោះស្រាយជាមួយនឹងការខាតបង់ និងផ្តោតលើធនធានថាមពលអគ្គិសនី។

យោងតាមសារព័ត៌មានរបស់ប្រទេសថៃមួយចំនួនបាននិយាយថាសង្វាក់ផលិកម្មរថយន្តរបស់ក្រុមហ៊ុន Honda មានការធ្លាក់ចុះជាខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយនៅក្នុងឆ្នាំ ២០១៩ ក្រុមហ៊ុនមួយនេះអាចផលិតរថយន្តបានចំនួន ២៣ មុឺនគ្រឿង ប៉ុន្តែនៅក្នុងឆ្នាំ២០២៣ កន្លងទៅមានការធ្លាក់មកសល់ត្រឹមតែ ១៥ មុឺនគ្រឿងប៉ុណ្ណោះ ដែលជាហេតុធ្វើឲការលក់រថយន្តរបស់ក្រុមហ៊ុន Honda ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះធ្លាក់មកនៅក្រោយ ១០ មុឺនគ្រឿងទើបធ្វើឲក្រុមហ៊ុនមួយនេះសម្រេចចិត្តបិតទ្វារបូកផ្សំជាមួយសន្ទុះរថយន្តរបស់ចិនកំពុងទទួលបានសន្ទុះគាំទ្រខ្លាំងក្នុងទីផ្សារប្រទេសមួយនេះ។

ក្រុមហ៊ុន Honda Thailand ក្នុងឆ្នាំ២០២១ បានប្រកាសពីចេតនារបស់ខ្លួនក្នុងការផ្តោតទៅលើការផលិតរថយន្ត Hybrid និង អគ្គិសនីស្របតាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនជប៉ុន ដែលចង់ឃើញរថយន្តអគ្គិសនី និងឥន្ធនៈមានចំនួន ១០០% នៃការលក់សរុបនៅត្រឹមឆ្នាំ២០៤០។

គួរឲដឹងផងថា រោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្ត Honda ក្នុងប្រទេសថៃមានចំនួន ២ ហើយការបិតផលិតកម្មនេះ Honda គ្រោងនឹងប្រើប្រាស់រោងចក្រនោះសម្រាប់ផលិតគ្រឿងបន្លាស់សម្រាប់រថយន្តវិញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ឡានអគ្គិសនីបានចុះបញ្ជីជាផ្លូវការ មានការកើនឡើងគួរឲ្យកត់សម្គាល់

[ក្នុងស្រុក] យោងតាមក្រសួងសាធរណការ និងដឹកជញ្ជូន បានធ្វើការចេញសេចក្តីប្រកាសទាក់ទងទៅនឹងការចុះបញ្ជីជាផ្លូវការ គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤នេះ មានទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តសរុបចំនួន ២ ៩៦៨គ្រឿង បានចុះបញ្ជីជាផ្លូវការ ដោយក្នុងនោះរួមមាន ទោចក្រយានយន្តចំនួន ៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន ៤៤០គ្រឿង និង រថយន្តចំនួន ១ ៦១៤គ្រឿង។

រូបភាពពីក្រសួងសាធរណការ និងដឹកជញ្ជូន

ការចុះបញ្ជីរថយន្តអគ្គិសនីមានការកើតឡើងជារៀងរាល់ថ្ងៃ ដោយប្រជាពលរដ្ឋមានការបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នាការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ធនៈចំហេះក្នុងដែលជានិន្នាការចាស់។

រូបភាពពីក្រសួងសាធរណការ និងដឹកជញ្ជូន

ក្នុងនោះ ការប្រើប្រាស់រថយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច មានផាសុកភាព កម្រិតបំពុលក្នុងបរិយាកាសទាប ហើយលើសពីនេះ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិតនៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ។

រូបភាពពីក្រសួងសាធរណការ និងដឹកជញ្ជូន

យោងតាមតួលេខ នៃការចុះបញ្ជីរថយន្តអគ្គិសនី គិតត្រឹមរយៈពេល៦ខែ ឆ្នាំ២០២៤ ចំនួនយានយន្តរបស់ក្រុមហ៊ុន BYD ឈរលើកំពូលតារាង ដែលមានចំនួន ៦៥៨ គ្រឿង យានយន្តម៉ាក TOYOTA ចំនួន ២៦១គ្រឿង និងម៉ាក TESLA ចំនួន ១៨៦គ្រឿង ព្រមទាំងម៉ាកផ្សេងៗទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រភេទ mid-size SUV ៧កៅអីរបស់ក្រុមហ៊ុនផលិតរថយន្តកម្ពុជាដំបូងគេទំនើបមិនចាញ់ស្រុកគេ កំពុងដាក់តម្លៃខ្ទង់ ៣មុឺនដុល្លារប៉ុណ្ណោះ

[ក្នុងស្រុក] ក្រុមហ៊ុនផលិតរថយន្ត GTV MOTOR Cambodia ដែលជាម៉ាកយីហោផ្ទាល់ខ្លួនដំបូងគេរបស់កម្ពុជា ជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិតរថយន្ត បានកំពុងដាក់លក់នៅរថយន្ត GTV Kian ស៊េរីថ្មីចុងក្រោយ ឆ្នាំ ២០២៤ ប្រភេទ mid-size SUV ជាមួយតម្លៃលក់ចាប់ពី ៣៤ ៩៥០ ដុល្លារ ដល់ ៣៧ ៩៥០ ដុល្លារ នៅទីផ្សារប្រទេសកម្ពុជា ។

រូបភាពពី GTV MOTOR Cambodia

GTV Kian ត្រូវបានផលតឡើងនៅតួខ្លួនដែកថែបដែលមានភាពរឹងមាំដល់ទៅ ៦៥% មានប្រវែងតួខ្លួនសរុប ៤,៧៣៨ មម ទទឹង ១,៩៦៨ មម កំពស់ ១,៧០៨ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៨២០ មម ផ្តល់នៅជម្រើសម៉ាស៊ីនសាំងរបស់ក្រុមហ៊ុន Chery ចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥៤ សេះ និងកម្លាំងរមួល ៣៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧វគ្គ
  • ម៉ាស៊ីនសាំង ១,៦ លីត្រ ទំហំ ៤ស៊ីឡាំង ប្រើ Turbocharged អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ជាមួយរបៀបបើកបរចំនួន ៣ រួមមាន Normal, Sport និង Eco ។
រូបភាពពី GTV MOTOR Cambodia

ទាក់ទងទៅនឹងរូបរាងផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ ទំនើបទាន់សម័យ ដោយផ្នែកខាងមុខមានប៉ាណាទំហំធំឌីស្សាញថ្មីប្លែក អបសងខាងដោយចង្កៀងមុខ LED បាញ់ពន្លឺច្បាស់ល្អ ការពារការជ្រៀបទឹកកំរិតខ្ពស់រចនាអូសកាត់ពីផ្នែកម្ខាងទៅដល់ផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០អ៉ីញ រួមទាំងដៃទ្វារប្រភេទ Flush-door និងចង្កៀងក្រោយ LED រចនាអូសកាត់វែង ។

រូបភាពពី GTV MOTOR Cambodia

ចំពោះនៅផ្នែកខាងក្នុងវិញជាកាប៉ីន ៣ជួរ មាន ៧កៅអី ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានជីឌីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ផ្តល់ជូននៅរួបភាពបែប Panoramic ៣៦០ដឺក្រេ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ភ្លើងលម្អ និងដំបូលកញ្ចក់ Panoramic sunroof ទំហំធំផងដែរ៕

រូបភាពពី GTV MOTOR Cambodia
រូបភាពពី GTV MOTOR Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Jimny Horizon មានតែ ៩០០ គ្រឿងប៉ុណ្ណោះ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Suzuki Jimny Horizon មានចំនួនកំណត់ត្រឹមតែ ៩០០ គ្រឿងប៉ុណ្ណោះជាមួយតម្លៃលក់ចាប់ពី ៣៥ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសអាល្លឺម៉ង់។

សម្រាប់ការរចនាផ្នែកខាងក្រៅរថយន្តនេះទទួលបានរចនារាងជាប្រអប់ជ្រុងៗតែ Horizon នេះមានភាពលេចធ្លោខុសពី Jimny ស្តង់ដារដោយមានបំពាក់ប៉ាណាមុខបែប Retro ដែលមានអក្សរឡូហ្គូល Suzuki នៅចំកណ្តាលតុបតែងដោយអាលុយមីញ៉ូម និងផ្លិតភក់ពណ៌ខ្មៅដែលធ្វើពីដែកជាដើម។

រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ អាចផលិតកម្លាំងបាន ១០១ សេះ និងកម្លាំងរមួល ១៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយ​ប្រអប់លេខ​ដៃ​ ៤ វគ្គ ប្រភេទបើកបរប៉ុង ២ AWD ។ លើសពីនេះ រថយន្តនេះក៏មានសមត្ថភាពផ្ទុកទម្ងន់បានរហូតដល់ ៨៦៣ គីឡូក្រាម ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-50 អាប់ឌែតថ្មីដាក់ម៉ាសុីនកូនកាត់របស់ Toyota ចេញលក់ជាមួយតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តអាប់ឌែតថ្មី Mazda CX-50 សេរ៊ីឆ្នាំ២០២៥ ដោយប្រើប្រាស់ម៉ាសុុីនកូនកាត់ Hybrid របស់ក្រុមហ៊ុន Totota  ដែលមានតម្លៃលក់ខ្ទង់ ៣៣ ៩៧០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់ CX-50 ថ្មីីនេះទទួលបានពណ៌តួខ្លួនថ្មីគឺពណ៌ក្រហមដោយមានបំពាក់កាងការពារមុខថ្មីព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៊ីញ និង ១៩ អ៊ីញ ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះថ្មីនេះដំណើរកាដោយម៉ាស៊ីនកូនកាត់ Toyota Hybrid System ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ៣ ផលិតកម្លាំងសរុបបាន ២១៩ សេះ និងកម្លាំងរមួល ២២១ ញ៉ូតុុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ប្រភេទបើកបរប៉ុង ២ AWD និងមានកម្រិតសុីប្រេង ៦,៣ លីត្រ/១០០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD ចាយលុយ ១ពាន់លានដុល្លារជាងបើករោងចក្រផលិតរថយន្តនៅប្រទេសទួរគីជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសនឹងបើកការសាងសង់រោងចក្រផលិតរថយន្តរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសទួរគី ហើយត្រៀមបើកសង្វាក់ផលិតកម្មរបស់ខ្លួនជាផ្លូវការនៅក្នុងឆ្នាំ២០២៦។

រោងចក្រនេះមានទីតាំងស្ថិតក្នុងខេត្ត Manisa ប្រទេសទួរគី ដែលចាយប្រាក់សាងសង់ប្រមាណ ១ ពាន់លានដុល្លារជាងក្នុងការផលិតរថយន្តអគ្គិសនី និងរថយន្តកូនកាត់ hybrid  ១៥ មុឺនគ្រឿងជារៀងរាល់ឆ្នាំ ហើយរោងចក្រថ្មីនេះទៀតសោកនឹងផ្តល់ឪកាសការងារដល់មនុស្សប្រហែល ៥ ០០០ នាក់ជាង។

គួរបញ្ជាក់ផងថាកិច្ចព្រមព្រៀងនេះត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃចន្ទក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយប្រធានាធិបតីទួរគីផ្ទាល់គឺលោក Recep Tayyip Erdogan ក្នុងទីក្រុង Istanbul ។
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្ត BMW នឹងបញ្ចប់ជីវិតម៉ូដែលរបស់ខ្លួនមួយ នៅចុងឆ្នាំនេះ

[បរទេស] បន្ទាប់ពីបានដាក់បង្ហាញចេញនៅរថយន្ត BMW X2 កាលពីឆ្នាំមុន ពេលនេះ ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការប្រកាសថា រថយន្ត BMW X4 នឹងមិនបន្តផលិតទៀតទេបន្ទាប់ពីម៉ូដែលបច្ចុប្បន្ននេះ ដែលនឹងអាចបញ្ឈប់ការផលិតនៅចុងឆ្នាំ ២០២៤ នេះ ។

យោងតាមគេហទំព័រ Motor1 បានឲ្យដឹងថា មូលហេតុចម្បងគឺមកពីផ្នែកការឌីស្សាញ និងតម្លៃរវាងម៉ូដែល X2, X4 និង X6។ លើសពីនេះ X4 នឹងត្រូវជំនួសដោយម៉ូដែល X3 ដែលបំពាក់ម៉ាស៊ីនកូនកាត់ mild-hybrid I6 ចំណុះ ៣,០ លីត្រ អាចផលិតកម្លាំងបាន ៣៩៨ សេះ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តប្រទេសអាល្លឺម៉ង់នេះ គ្រោងនឹងបញ្ចេញរថយន្តអគ្គិសនីសុទ្ធដែលមានឈ្មោះថា iX4 ដែលនឹងប្រើប្រាស់ស្ថាបត្យកម្ម Neue Klasse architecture ដូចទៅនឹង iX3 ជំនាន់ក្រោយ។ លើសពីនេះ BMW គ្រោង​នឹង​ដាកើបញ្ចេញ​រថយន្ត​អគ្គិសនី​យ៉ាង​ហោច​ណាស់​ ៦ម៉ូដែល​នៅ​ឆ្នាំ ២០២៨ ដោយ​រថយន្ត iX3 និង i3 ប្រភេទ Sedan ថ្មី​នឹង​មក​ដល់​ក្នុង​ឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Royal Enfield Cambodia សម្ពោធម៉ូឌែលថ្មីចំនួនពីរគ្រឿងកាលពីថ្ងៃទី ៧ ខែ៧ ឆ្នាំ២០២៤

  • Shotgun គឺជាម៉ូតូតែមួយគត់ដែលកើតចេញពីកំពូលការច្នៃប្រឌិតដែលមិនធ្លាប់មាន លាយឡំជាមួយនឹងវប្បធម៌ anarchic custom និង Royal Enfield DNA សុទ្ធសាធ – ម៉ូតូដែលត្រូវបានបំផុសគំនិតដោយទំនៀមទម្លាប់ផ្ទាល់ខ្លួន។
  • Shotgun 650 នឹងមានដាក់លក់ជាមួយជម្រើស ៤ ពណ៌ប្លែកៗ – Stencil White, Plasma Blue, Green Drill និង Sheet Metal Grey | តម្លៃ ៦៥០០ ដុល្លារ ។
  • Himalayan ស៊េរីថ្មី ត្រូវបានបង្កើតក្នុងគោលបំណងផ្តល់នូវការទប់លំនឹងដ៏ល្អ និងធ្វើឱ្យមានតុល្យភាពដ៏ល្អឥតខ្ចោះរវាងសមត្ថភាព និងលទ្ធភាពប្រើប្រាស់ | តម្លៃចាប់ពី ៥០០០ ដុល្លាររហូតដល់ ៥៣៨០ ដុល្លារ។

ប្រទេសកម្ពុជា ទីក្រុងភ្នំពេញ៖ ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៤៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម (250cc-750cc) នៅថ្ងៃនេះ បានដាក់លក់ម៉ូតូថ្មីចំនួនពីរ គឺ Shotgun 650 និង Himalayan ស៊េរីថ្មីនៅក្នុងប្រទេសកម្ពុជា។ ខណៈដែលម៉ូតូ Shotgun 650 ត្រូវបានបង្កើតឡើងបង្ហាញពីការលេងស្ទីលប្តូរតាមចំនង់ចំនូលចិត្ត ម៉ូតូ Himalayan ក៏ត្រូវបានធ្វើវិស្វកម្មជាថ្មីសម្រាប់ការធ្វើដំណើរផ្សងព្រេង រួមបញ្ជូលទាំង សមត្ថភាព ភាពសាមញ្ញ និងភាពបត់បែន កាន់តែពិសេសជាងមុន។

ជាមួយនឹងការរចនាបែបអតីតកាលរបស់ខ្លួន retro-futuristic ម៉ូតូ Shotgun 650 នេះ ត្រូវបានបំផុសគំនិតពីរាមច្បងរបស់ខ្លួន គឺម៉ូតូ SG650 Concept ដោយរួមបញ្ចូលជាមួយគំនិតកែច្នៃថ្មី ដែលផ្ដល់ឱ្យអ្នកចូលចិត្តជិះម៉ូតូរាប់ពាន់នាក់នៅលើពិភពលោកអាចតុបតែងលេងស្ទីលនៅលើម៉ូតូនេះបានតាមចិត្តដោយខ្លួនឯង និងតាមគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន។ Shotgun 650 នឹង​មាន​លក់​ក្នុង​ប្រទេស​កម្ពុជាចាប់​ពី​ថ្ងៃ​នេះ​ទៅ​ក្នុង​តម្លៃ​ ៦៥០០ ដុល្លារ ជាមួយនឹងជម្រើសពណ៌ថ្មីៗប្លែករហូតទៅដល់ ៤ពណ៌ រួមមាន៖ Stencil White, Plasma Blue, Green Drill, និង Sheet Metal Grey ហើយម៉ូតូមួយនេះ អាចនិយាយថា ប្រៀបដូចទៅនឹង​ កម្មវិធី ultimate canvas ដែលអាចឱ្យម្ចាស់ម៉ូតូធ្វើការឌីហ្សាញផ្ទាល់ខ្លួនបានតាមចិត្ត ដើម្បីបង្ហាញពីស្ទីលរបស់ខ្លួន ហើយឆ្លុះបញ្ចាំងពីការបញ្ចូលគ្នានៃកំពូលការច្នៃប្រឌិតដែលមិនធ្លាប់មាន លាយឡំជាមួយនឹងវប្បធម៌ anarchic custom និង និមិត្តសញ្ញា Royal Enfield DNA ។ មិនតែប៉ុណ្ណោះ ម៉ូតូនេះ ត្រូវបានបង្កើតឡើងនៅក្នុងត្រកូលម៉ូឌែល 650-Twin ដែលមានការទទួលស្គាល់ទូទាំងពិភពលោករបស់ Royal Enfield ។ ហើយ Shotgun 650 គឺជាការតំណាងដល់វប្បធម៌នៃលេងស្ទីលតុបតែងតាមបំណង និងជាជំពូកថ្មីក្នុងការរចនា សម្រាប់ Royal Enfield ជាមួយនឹងចក្ខុវិស័យដ៏ទាក់ទាញនៃអនាគត។

ចំណែកឯម៉ូតូ Himalayan ស៊េរីថ្មី វិញ ដោយផ្អែកទៅលើបច្ចេកវិទ្យា ទំនើប និងចុងក្រោយបំផុតរបស់ Royal Enfield ក្នុងវិស័យយានជំនិះ ម៉ូតូស៊េរីថ្មីនេះ នឹងត្រូវបានបំពាក់ដោយម៉ាស៊ីន Sherpa 450 liquid-cooled engine ហើយមានមុខងារបច្ចេកវិទ្យាថ្មីៗរួមបញ្ចូលគ្នា ដែលជួយពង្រឹង និងកែលម្អ បទពិសោធន៍ដំណើរកម្សាន្តផ្សងព្រេងសម្រាប់ម៉ូតូថ្មីកាន់តែល្អជាមុន។ Himalayan ស៊េរីថ្មី ក៏នឹងមានលក់ចាប់ពីថ្ងៃនេះតទៅ ក្នុងតម្លៃចាប់ពី ៦ ៥០០ ដុល្លារ (6500$) ឡើងទៅ ជាមួយនឹងជម្រើសពណ៌រហូតដល់ទៅ ៥ពណ៌រួមមាន៖ Kaza Brown, Slate Poppy Blue, Slate Himalayan Salt, Hanle Black និង Kamet White។

អត្ថាធិប្បាយលើការចេញលក់ម៉ូតូម៉ាកថ្មីចំនួនពីរនៅកម្ពុជានេះ លោក Anuj Dua ប្រធានផ្នែកធុរកិច្ចសម្រាប់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក – Royal Enfield មានប្រសាសន៍ថា “ មុនពេលយើងចាប់ផ្តើមធ្វើការលើម៉ូតូ យើងស្រមៃថា អ្នកជិះរបស់យើងចង់បានអ្វី យើងជិះជាមួយពួកគេ ហើយយើងនិយាយទៅកាន់ Globetrotters អ្នករុករក និងអត្តពលិក។ ដោយមានជំនួយពីការយល់ដឹងទាំងនេះ និងបទពិសោធន៍ផ្ទាល់របស់យើង យើងបានសម្រេចចិត្តបង្កើត DNA ដ៏សំខាន់ដែលទាមទារដើម្បីបង្កើតម៉ូតូដ៏ល្អឥតខ្ចោះមួយ។ ទាំង Shotgun និង Himalayan គឺបង្កើតឡើងសម្រាប់អ្នកបើកបរដែលចូលចិត្តនិងស្រលាញ់ការជិះម៉ូតូពិតប្រាកដ។ ខណៈពេលដែល Shotgun 650 គឺជានិមិត្តសញ្ញានៃការរួបរួមនៃសហគមន៍ផ្ទាល់ខ្លួន និងជាការគោរពចំពោះប្រពៃណីដ៏យូរអង្វែងនៃការប្ដូរតាមបំណងម៉ូតូ Royal Enfield ។ Himalayan គឺជាការរួមបញ្ចូលគ្នានៃការយល់ដឹងពីអ្នកជំនាញ បច្ចេកវិទ្យាថ្មី និង DNA ដំណើរផ្សងព្រេងពិតរបស់ Royal Enfield ។ នៅក្នុងប្រទេសកម្ពុជា យើងទទួលបានការគាំទ្រយ៉ាងខ្លាំងចំពោះម៉ូតូរបស់យើងនៅទូទាំងទីក្រុងសំខាន់ៗដូចជា ភ្នំពេញ សៀមរាប។ នេះគឺជាសក្ខីភាពមួយចំពោះម៉ូតូសកលរបស់យើង និងការទទួលយកនូវវប្បធម៌នៃការជិះកង់កម្សាន្តក្នុងប្រទេសមួយក្នុងចំណោមប្រទេសដែលស្វែងរកអ្នកជិះម៉ូតូនៅលើពិភពលោក – កម្ពុជា។ យើងរំភើបក្នុងការធ្វើឱ្យម៉ូតូទាំងនេះមានសម្រាប់សហគមន៍ជិះក្នុងប្រទេសកម្ពុជា ហើយចង់ឃើញពីរបៀបដែលអ្នកបើកបររបស់យើងបញ្ចូលស្ទីលប្លែកៗរបស់ពួកគេទៅក្នុងម៉ូតូដ៏ពិសេសទាំងនេះ»។

Royal Enfield Shotgun 650 រួមបញ្ចូលគ្នានូវការរចនាបែបអតីតកាល ជាមួយនឹងលក្ខណៈពិសេសទំនើប។ ជាក់ស្ដែងចង្កៀងមុខ ប្រភេទ LED នៅតែបំពាក់ជាទម្រង់ស្រស់ស្អាត ជាមួយនឹង neo-modern nacelle ដែលនៅតែរក្សាបានដូច neo-retro fusion aesthetic ធ្វើការបំភ្លឺកាន់តែច្បាស់។ ម៉ូតូនេះ បំពាក់កុងទ័រប្រភេទ digi-analogue ដែលភ្ជាប់មកជាមួយប្រព័ន្ធរុករកឈ្មោះថា Tripper ដែលត្រូវបានរចនាឡើងដើម្បីផ្តល់ព័ត៌មានដែលអ្នកបើកបរត្រូវការនៅពេលធ្វើដំណើរចេញក្រៅ។ Shotgun 650 ក៏ភ្ជាប់មកជាមួយ Royal Enfield Wingman ដែលទើបនឹងចេញថ្មី ដែលជាមុខងារក្នុងកម្មវិធីថ្មី ដែលអាចឱ្យអ្នកបើកបរធ្វើបច្ចុប្បន្នភាពលើទីតាំងផ្ទាល់ រួមជាមួយកម្រិតប្រេងសាំង និងប្រេងម៉ាស៊ីន ការរំលឹកសេវាកម្ម និងច្រើនទៀត។ លើសពីនេះ វាក៏មានលក្ខណៈពិសេសផ្សេងទៀតផងដែរដូចជា រន្ធសាក USB ដើម្បីសាកឧបករណ៍ប្រើប្រាស់របស់អ្នកបើកបរនៅពេលធ្វើដំណើរ។

ដោយការបំពាក់ស្នូលជាមួយនឹងត្រកូល 650 Twin ដែលឈ្នះពានរង្វាន់ជាសកល Shotgun 650 បំពាក់ធុងសាំងដែលមានដល់ទៅ ២ជាន់។ ជាងនេះទៅទៀតនោះ ទម្រង់អង្គុយរបស់ម៉ូតូនេះ ត្រូវបានកែតម្រូវឱ្យកាន់តែល្អជាងមុន ដោយការកំណត់ទីតាំងឈ្នាន់ដាក់ជើង និងកម្ពស់កែប ៧៩៥ ម.ម រួមទាំងដៃចង្កូត ធ្វើឱ្យអ្នកបើកបរមានអារម្មណ៍ថា ការបើកបរនឹងល្អ ស្រួលគ្រប់គ្រងម៉ូតូរបស់ខ្លួន ខណៈកែបដ៏ទន់ ត្រូវបានរចនាឡើងដាច់ដោយឡែកយ៉ាងទាន់សម័យ។ ចំណុចពិសេសរបស់  Shotgun 650 មួយទៀតនោះ គឺការបំពាក់បូមថ្មីទំហំ ៤៣ ម.ម dia ហើយបូមខាងមុខត្រូវចែកដាច់ពីគ្នាជាមួយការបំពាក់ piston Showa forks ធំៗពីរ រីឯខាងក្រោយបំពាក់ twin tube 5-step ដើម្បីតម្រូវជាមួយ RSU។ គម្លាតរវាងកង់មុខ និងក្រោយ ត្រូវបានរចនាឡើង ១៤៦៥ ម.ម និង​ចំណុច​កណ្តាល​ទំនាញ​ទាប​មក​រួម​គ្នា​ដើម្បី​ធ្វើ​ការ​បើកបរទាំងលើនៅលើផ្លូវហាយវេ និងផ្លូវកាច់កុងច្រើន ផ្ដល់នូវផាកសុខភាព និងភាពសប្បាយរីករាយ។ សំបកកង់ខាងមុខទំហំ ១៨ អ៉ីញ និងខាងក្រោយ ១៧ អ៉ីញ រួមផ្សំជាមួយនឹងហ្វ្រាំងឌីស ៣២០ ម.ម និង ៣០០ ម.ម ធានាបាននូវចាប់ហ្វ្រាំងស៊ីបានល្អ ហើយអ្នកបើកបរអាចគ្រប់គ្រងល្បឿនបានទោះក្នុងកាលៈទេសៈណាក៏ដោយ។

ដោយអនុវត្តជាមួយនឹងគោលគំនិតនៃការប្ដូរតាមបំណង និងការកំណត់ស្ទីលផ្ទាល់ខ្លួន គ្រឿងបន្លាស់ម៉ូតូដែលជាតម្រង់ដើមចំនួន 30ប្រភេទ មានដាក់លក់សម្រាប់ Shotgun 650។ វាត្រូវបានរចនាឡើងដើម្បីបញ្ជាក់បន្ថែមនូវភាពទាក់ទាញនៃសោភ័ណភាពនៃវប្បធម៌ទំនៀមទម្លាប់ ដូចជា កញ្ចក់តូចនៅចុងដៃម៉ូតូ កែបពូកសមរាប់តែមនុស្សម្នាក់ យ៉ាន់ស្ព័រ រួមទាំងគ្រឿងផ្សេងៗទៀតដែលអាចមានដាកលក់។ ដូចគ្នានេះផងដែរ ការប្ដូរតាមបំណង គឺមិនអាចបំបែកចេញពី lifestyle បានទេ ដូច្នេះហើយដើម្បី គ្រឿងតុបតែងម៉ូតូច្រើនត្រូវបានបង្កើតឡើងសម្រាប់ Shotgun 650 ដើម្បីស្វែងយល់ពីអនាគតនៃគ្រឿងម៉ូតូរបស់ម៉ាកនេះ។

Royal Enfield Shotgun 650 ត្រូវបានកំណត់ថា មិនមែនត្រឹមតែជាម៉ូតូសម្រាប់ជិះមួយមុខទេ តែផ្ដល់ឱ្យអ្នកបើកបរ ក្នុងនោះរួមមបញ្ចូលនៅ និងបង្ហាញពី lifestyle របស់អ្នកបើកបរផងដែរ។ ជាមួយនឹងការបង្ហាញពីតម្លៃ និងការបើកការកក់ទុក Shotgun 650 គឺជាការចាប់ផ្តើមនៃជំពូកថ្មីមួយនៅក្នុងកេរ្តិ៍ដំណែល Royal Enfield ដែលអ្នកបើកបរទាំងអស់ក្លាយជាអ្នកនិទានរឿង ហើយរាល់ម៉ូតូ ដែលជាការបង្ហាញអំពីបុគ្គលម្នាក់ៗ។

ទន្ទឹមនឹងនេះដែរ Royal Enfield ក៏​បាន​ប្រកាស​ពី​ការ​ដាក់​លក់ម៉ូតូ Himalayan ស៊េរីថ្មី​​ក្នុង​ប្រទេស​កម្ពុជាផងដែរ។ Himalayan ស៊េរីថ្មីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ឱ្យតុល្យភាពដ៏ល្អឥតខ្ចោះរវាងសមត្ថភាព និងលទ្ធភាពប្រើប្រាស់។ វាគឺជាម៉ូតូសម្រាប់ដំណើរផ្សងព្រេងដែលមានអ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ។ ម៉ូតូ Himalayan បានបង្ហាញឱ្យឃើញពីខ្លួនឯងម្តងហើយម្តងទៀតថា ជាម៉ូតូដ៏ល្អសម្រាប់ការជិះផ្សងព្រេង។ ម៉ូតូនវ ជាជម្រើសដ៏ល្អរបស់អ្នករុករករាប់ពាន់នាក់នៅទូទាំងពិភពលោក ដែលបានជិះវាឆ្លងកាត់ទីតាំង និងសណ្ឋានដីជាច្រើនកន្លែង ដូច្នេះហើយ ការបង្កើតប្រភេទរងពិសេសនៃដំណើរផ្សងព្រេងដែលពិតប្រាកដ អារម្មណ៍ និងអាចចូលដំណើរការបាន Himalayan ថ្មី បានវិវឌ្ឍពីនេះ ហើយបង្កើតលើសំណើខាងនេះ និអាប់ឌែតកាន់ទែល្អជាងមុនទៅទៀត។

ដូចទៅនឹងស៊េរីមុនដែរ Himalayan ស៊េរីថ្មីនេះ មិនមែនសំដៅលើទេសភាព និងវាយលុកលើដី ជាមួយនឹងសំបកកង់ដ៏រឹងមាំ និងកម្លាំងសេះនោះទេ។ វាត្រូវបានសាងសង់ឡើងដើម្បីទាញយកថាមពលនៃភ្នំ ហិម៉ាឡៃ និងស្ថានភាពលំហូរនៅតំបន់ភ្នំនោះ ដើម្បីឱ្យការរុករក មានភាពងាយស្រួល និងរីករាយ ស្របពេលដែលម៉ូតូនេះមានសមត្ថភាពអាចទៅដល់តំបន់ដាច់ស្រយាលបំផុត។ ការធ្វើឱ្យប្រសើរឡើងរាប់ចាប់ពី ថាមពល ការដំណើរការ និងការគ្រប់គ្រង Himalayan គឺជាម៉ូតូដែលងាយស្រួលជិះ រួមផ្សំជាមួយ light-action clutch ថ្មី និងការឆ្លើយតបបិទបើកដោយរលូនពីប្រព័ន្ធខ្សែភ្លើង ធ្វើការបើកបរកាន់តែងាយស្រួលមិនថានៅលើផ្លូវតូចចង្អៀត ឬ ក៏ផ្លូវចរាចរណ៍កកកុញ។

តួម៉ូតូថ្មី ផ្តល់នូវការពង្រឹងដំណើរការជ្រុង ដើម្បីផ្គូផ្គងថាមពលបន្ថែមរបស់ម៉ាស៊ីននៅពេលជិះលើផ្លូវភ្នំ រីឯកំពស់បាតពីម៉ាស៊ីនមកដី រួមជាមួយនឹងការកែលម្អបូមថ្មី និងអភិវឌ្ឍកម្លាំងបង្វិលជុំពីម៉ាស៊ីន ធ្វើឱ្យការបើកបរនៅលើផ្លូវ Off road កាន់តែងាយស្រួល។ ម៉ូទ័រ Sherpa 450 ថ្មីដែលមានថាមពលខ្លាំង ផ្តល់នូវការកែលម្អដ៏មានប្រយោជន៍ដល់ការជិះលើផ្លូវហាយវេ ក៏ដូចជាការរក្សាបាននូវដំណើរការកាន់តែប្រសើរឡើងនៅរយៈកម្ពស់ខ្ពស់។ ម៉ូតូថ្មីនេះរចនាកំពស់បាតពីម៉ាស៊ីនមកដី ខ្ពស់ជាងមុន ដើម្បីចៀសវាងការជាប់ផុងនៅលើផ្លូវខ្សាច់ ហើយមាន ប្រព័ន្ធរុករកច្បាស់លាស់ និងងាយស្រួលប្រើ ដែលនេះអ្នកបើកបរមិនចាំបាច់ត្រូវការដាក់ GPS ដាច់ដោយឡែកនៅលើដៃចង្កូតឡើយ។

Himalayan ស៊េរីថ្មី មានថាមពល និងកម្លាំងបង្វិលជុំកាន់តែច្រើន ហើយផ្តល់នូវដំណើរការ rpm ដ៏ល្អឥតខ្ចោះ និងនៅតែរក្សាភាពដើមរបស់ Royal Enfield ។ ជាមួយនឹងថាមពលអតិបរមា ៤០,០២ សេះ នៅ 8000rpm និងកម្លាំងបង្វិលអតិបរមា ៤០ ញ៉ូតុនម៉ែត្រ នៅ 5500rpm ម៉ាស៊ីន Sherpa ថ្មី 452cc បង្កើតកម្លាំងបង្វិល ៩០% ចាប់ពី 3,000rpm ឡើងទៅ ផ្តល់ថាមពលដែលអាចបត់បែនបាន ដើម្បីធ្វើដំណើរទៅគ្រប់ទីកន្លែង។ លក្ខណៈពិសេសទាំងនេះ មានប្រយោជន៍បំផុតនៅពេលឡើងភ្នំរអិល ជាពិសេសភ្នំ ហិម៉ាឡៃ ដែលអ្នកបើកបរម៉ូតូផ្សេងហ៊ានឡើងអាចនឹងរអិល។ ការដំណើរការជាមួយនឹងការផ្តល់កម្លាំងបង្វិល ក៏ជួយឱ្យអ្នកបើកបរ និងរួមដំណើរ ធ្វើដំណើរដោយផាសុកភាព ហើយអាចដាក់ជាមួយឃ្លប់ដាក់ឥវ៉ាន់ផងដែរ។

មកជាមួយការបំពាក់តួថ្មី និងម៉ាស៊ីនច្នៃបង្រួមជាងមុន ធ្វើឱ្យមានភាពងាយស្រួលក្នុងការកែទម្រង់មុំ​អង្គុយរបស់អ្នកបើកបរកាន់តែល្អជាងមុន ជាពិសេសនៅពេលដែលត្រូវបើកបរឈរ។ កន្លែងដាក់ជើងទាំងសងខាង លើម៉ូតូស៊េរីថ្មីនេះ ធំទូលាយជាងមុន ធ្វើឱ្យអ្នកបើកបរអាចគ្រប់ការបើកបរបានល្អជាបងមុន ជាពិសេសពេលបើកបរឈរ ហើយដាក់ជើងចុះនៅលើដីក៏ងាយស្រួលទប់លំនឹងដែរ។ លើសពីនេះ ផ្នែកខាងក្រោយនៃធុងសាំង ១៧លីត្រថ្មី ត្រូវបានបង្រួមចុះក្រោម ដែលនេះជួយឱ្យមិនទើសជង្គង់នៅពេលជិះ។ ចំពោះកែបវិញ ម៉ូតូថ្មីនេះ ត្រូវបានបមពាក់មកជាមួយកែប ប្រភេទដោះចេញបាន ដែលអាចឱ្យអ្នកបើកបរងអាចតម្លើងកែបបានដល់ទៅ ២០ ម.ម ហើយបន្ថែមពីលើកែបស្តង់ដារនេះ ម៉ូតូថ្មីនេះក៏មានបន្ថែមកែបទាប ជាជម្រើសចង់ប្រើមួយណាក៏បាន។ រវាងកែបស្ដង់ដារ និងកែបទាបដែលដាក់បន្ថែម ផ្ដល់ភាពទូលាយដល់អ្នកបើកបរចន្លោះពី ៨០៥ ម.ម រហូតដល់កម្ពស់កៅអី ៨៤៥ ម.ម ដែលទាំងនេះរួមបញ្ចូលជាមួយការរចនាគេម និងធុងតូចជាងមុន។ ទាំងកៅអីអ្នកឌុប និងអ្នកជិះពីក្រោយ ត្រូវបានឌីហ្សាញឡើងដោយទម្រង់ ដែលផ្ដល់ភាពងាយស្រួល និងផាសុកភាព មិនថាអង្គុយក្នុងរយៈពេលយូរ ឬ ធ្វើដំណើរផ្លូវឆ្ងាយឡើយ។ អ្វីដែលកាន់តែពិសេសជាងនេះនោះ Himalayan ស៊េរីថ្មីនេះ ភ្ជាប់មកជាមួយគ្រឿងបន្លាស់ម៉ូតូ ៣០ប្រភេទ ដែលសុទ្ធសឹងតែជាគ្រឿងបន្លាស់ថ្មីៗគួរឱ្យទាក់ទាញ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+