ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូរថយន្តអគ្គិសនី Mahindra Thar.e ជើងខ្លាំងលើផ្លូវ Off-Road របស់ប្រទេសឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុមផលិតរថយន្ត Mahindra បានធ្វើការដាក់បង្ហាញចេញគំរូរថយន្តអគ្កិសនី Mahindra Thar.e ផ្តោតលើការបើកបរលើផ្លូវលំបាកៗ ឬ Off-Road ដែលរំពឹងថានឹងផលិតទាំងម៉ូដែលទ្វារ ៣ និងទ្វារ ៥ ដែលប្រើប្រាស់ថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Volkswagen ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង India GLObal platform ជាមួយប្រវែងគន្លាតកង់មុខ-ក្រោយចន្លោះពី ២ ៧៧៥ ម.ម និង ២ ៩៧៥ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ៣០០ ម.ម ។ Thar.e ត្រូវបានគេចាត់ទុកថា ជារថយន្តប្រភេទ SUV ដ៏រឹងមាំ ជាមួយនឹងរូបរាងបែបជាជ្រុងៗ ផ្នែកខាងមុខ មានចង្កៀងមុខ LED រាងជ្រុង ក៏ដូចជាកាងខាងមុខធ្វើពីដែកផ្តល់នៅភាពរឹងមាំខ្លាំង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្រោបដោយសំបកប្រភេទ Off-Road ខណៈចង្កៀងក្រោយ LED និងកាងស្រដៀងនឹងផ្នែកខាងមុខ។

ទាក់ទងទៅនឹងពត៌មានលំអិតអំពីផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុននៅមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែយោងតាមគេហទំព័រ Autocar India បានបង្ហាញថា រថយន្ត Thor.e អាចបំពាក់ដោយម៉ូទ័រអគ្គិសនីពីក្រុមហ៊ុន VW ដែលអាចផលិតកម្លាំងបានសរុប ៣៨៩ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ និងផ្គួបជាមួយអាគុយទំហំ ៦០ គីឡូវ៉ាត់ម៉ោង និង ៨០ គីឡូវ៉ាត់ម៉ោង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បញ្ចេញម៉ូដែលពិសេស Lexus LC 500 ឆ្នាំ ២០២៤ ផលិតតែ ១២៥ គ្រឿងប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Lexus LC 500 Inspiration Series ស៊េរីឆ្នាំ ២០២៤ ម៉ូដែលខ្ពស់ជាងគេ ជាមួយតម្លៃតម្លៃលក់ចាប់ពី ១១៦ ៧០០ ដុល្លារ ដល់ ១២១ ៩០០ ដុល្លារ ផលិតតែ ១២៥ គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារអាមេរិកខាងជើង ។

សម្រាប់ម៉ូដែលឆ្នាំ ២០២៤ នៅផ្នែកខាងក្រៅត្រូវបានរចនាឡើងបែប aerodynamic និងទទួលបាននៅពណ៌តួខ្លួន LC-first exterior paint color, Polar Surge Satin ដោយពណ៌នេះនឹងត្រូវបានផ្សាភ្ជាប់ជាមួយនឹងថ្នាំកូត satin lacquer ហើយនឹងផ្ទុយទៅនឹងការតុបតែងពណ៌ខ្មៅនៅលើប៉ាណាខាងមុខ ចង្កៀងមុខ-ក្រោយ និងកញ្ចក់ខាងក្រៅ ព្រមទាំងថាសកង់ស្ព័រខ្មៅ​រលោង​ទំហំ ២១ អ៉ីញផងដែរ ។

លើសពីនេះ ផ្នែកខាងក្នុងក៏ទទួលបានឡូហ្គោអក្សរ Carbon Fiber និងអក្សរ Inspiration Series scuff នៅជិតទ្វារ ឧបករណ៍បំពងសំឡេងម៉ាក Mark Levinson ចំនួន ១៣ ចំនុច ដែលអាចបញ្ជាបានតាមរយៈអេក្រង់ touchscreen ទំហំ ១២,៣ អ៉ីញនៅចំកណ្តាល ។ គួរឲ្យដឹងថា Lexus LC 500 Inspiration Series ស៊េរីឆ្នាំ ២០២៤ ត្រូវបានគេរំពឹងថានឹងចេញលក់ជាផ្លូវការនៅអាមេរិកខាងជើងនៅចុងឆ្នាំ ២០២៣ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Volvo XC60 Black Edition មានទាំង plug-in hybrid ជាមួយតម្លៃលក់ជិត ៦ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Volvo XC60 Black Edition ស៊េរីឆ្នាំ ២០២៤ មាន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៥៧ ៥០០ ដុល្លារ ដល់ ៦៨ ៩៥០ ដុល្លារ គ្រោងនឹងចេញលក់នៅដើមឆ្នាំ ២០២៤ ក្នុងទីផ្សារសហរដ្ឋអាមេរិក ។

សម្រាប់រថយន្ត  Volvo XC60 Black Edition ប្រភេទ Crossover ត្រូវបានតុបតែងជាមួយពណ៌ខ្មៅដែលឲ្យឈ្មោះថា Onyx Black ដើម្បីផ្តល់នៅរូបរាងបែបស្ព័រ ព្រមទាំងបំពាក់ដោយថាសកង់ទំហំ ២១ អ៉ីញដែលរចនាឡើងសម្រាប់តែម៉ូដែលនេះប៉ុណ្ណោះ ។ ខណៈ នៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានតុបតែងជាមួយខ្មៅជាមួយនឹងស្បែកប្រភេទ Nappa ទៅលើកៅអីស្ព័រ ។ ចំណុចលេចធ្លោផ្សេងទៀតរួមមានការតុបតែងដោយអាលុយមីញ៉ូម និងប៊ូតុងចង្កឹះលេខធ្វើឡើងពីគ្រីស្តាល់ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរកាដោយម៉ាស៊ីន ៤ ស៊ីឡាំង ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ២៤៧ សេះ និងកម្លាំងរមួល ៣៤៩ ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងប្រើរយៈពេល ៦,៥ វិនាទី ប្រភេទបើកបរប៉ុង ១  ។

លើសពីនេះ ក៏មានជម្រើសនៅម៉ូដែល XC60 T8 Recharged Ultimate Black Edition ដំណើរកាដោយម៉ាស៊ីន plug-in hybrid ទំហំ ៤ ស៊ីឡាំង Turbo ផ្កួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ និងអាគុយទំហំ ១៨,៨ គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ៤៥៥ សេះ និងកម្លាំងរមួល ៧០៨ ញ៉ូតុនម៉ែត្រ និងអាចបើកបរបានចម្ងាយ ៥៦ គីឡូម៉ែត្រក្នុងប្រើប្រាស់ថាមពលអគ្គីសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda CR-V ស៊េរីថ្មីចុងក្រោយ ចេញលក់នៅអង់គ្លេស ជាមួយតម្លៃជិត ៦ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់ជាផ្លូវការរបស់រថយន្ត Honda CR-V ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ hybrid និង Plug-In hybrid ជាមួយតម្លៃលក់ចាប់ពី ៥៨ ២៩១ ដុល្លារ ដល់ ៦៨ ៥៧៩ ដុល្លារ នៅក្នុងទីផ្សារចក្រភពអង់គ្លេស ។

ការរចនាផ្នែកខាងក្រៅនៃរថយន្ត Honda CR-V ទទួលបានការឌីស្សាញមួយចំនួនយកចេញពីរថយន្ត Honda Ridgeline និង Honda Passport Traisport  ដោយបានបំពាក់ជាមួយប៉ាណាមុខ​រចនា​ថ្មី​ពណ៌​ខ្មៅ, សំណុំចង្កៀង​មុខប្រភេទ LED ថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុង បានបំពាក់កៅអីស្បែក កុងទ័របង្ហាញព័ត៌មានទំហំ ១០,២ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, កន្លែងសាកថ្មឥតខ្សែរ, អេក្រង់បង្ហាញលើកញ្ចក់, ដំបូលកញ្ចក់បែប panoramic sunroof និងឧបករណ៍បំពងសំឡេងម៉ាក BOSE ចំនួន ១២ ចំនុចជាដើម។ លើសពីនេះ គ្រប់ម៉ូដែលទាំងអស់នឹងភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Honda Sensing safety technology ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន ២ជម្រើសរួមមាន៖

  • ម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ១៨៤ សេះ និងកម្លាំងរមួល ៣៣៥ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៧៥ គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនី ។
  • ម៉ាស៊ីនកូនកាត់ Hybrid  ដែលដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣៣៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ជាមួយរបៀបបើកបរ Normal, Eco និង Sport ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Triton កែកុនបន្ថែមពីក្រុមហ៊ុនជំនាញខាងផ្នែក Off-Road របស់ប្រទេសថៃ

[បរទេស] ក្រុមហ៊ុនកែច្នៃរថយន្ត RAD Bumper Thailand ដែលជាអ្នកជំនាញខាងផ្លូវ Off-Road បានបញ្ចេញរូបភាពពិសេសនៃរថយន្ត Mitsubishi Triton ស៊េរីថ្មីចុងក្រោយ ជាមួយនឹងការរចនាថ្មី គ្រោងនឹង​ធ្វើការបើកទទួលការកក់​នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ក្នុង​ប្រទេស​ថៃ ។

Mitsubishi TRITON ថ្មី ដែលសង្កត់ធ្ងន់ទៅលើភាពស៊ីវីល័យជាងមុន ក្រោមគំនិតនៃ The Beauty of Mechanical ដែលផលិតទាំងស្រុងដោយក្រុនហ៊ុន RAD Bumper Thailand ដោយផ្តោតទៅលើភាពហាប់ណែន អំណាច និងជាពិសេសការបើកបរលើផ្លូវលំបាកៗ ផ្នែកខាងមុខមានប៉ាណាទំហំធំជាងមុន និងកាងខាងមុខធំជាមួយទំពក់ពណ៌ក្រហមផ្តល់នៅភាពរឺងមាំជាងមុន ព្រមទាំងថាសកង់ និងសំបកកង់ក្រាស់ជាងមុន និងកាងក្រោយក៏ត្រូវបានកែកុនផងដែរ ខណៈជា​ម៉ាស៊ីន​មិនមានការកែកុននោះទេ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរូមមាន៖

  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨៤ សេះ​ និងកម្លាំងរមួល ៤៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ 4-wheel drive Super Select Full-time 4WD II
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ bi-turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៤ សេះ​ និងកម្លាំងរមួល ៤៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ និងអូតូ ៦វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ 4-wheel drive Super Select Full-time 4WD II ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Mazda 6 ចេញលក់នៅហ្វីលីពីនជាមួយតម្លៃចាប់ពីជាង ៣ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mazda 6 20th anniversary Edition ប្រភេទ sedan ទទួលបានតែ ៤០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ៣៦ ៩៣២ ដុល្លារនៅក្នុងទីផ្សារប្រទេសភហ្វីលីពីន ។

សម្រាប់ Mazda 6 ម៉ូដែលពិសេសនេះ ផលិតឡើងនៅលើពណ៌តួខ្លួនថ្មីចំនួន ២  Takuminuri ដែលទើបនឹងផលិតថ្មីគឺ ពណ៍ក្រហម (Artisan Red Premium ) និងពណ៌ស ( Rhodium White Premium) ដែលមានផ្លាកសញ្ញាគម្រប់ខួប ២០ ឆ្នាំនៅលើគម្របការពារភុកខាងមុខទាំងសងខាង និងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ នៅលើតាប្លូតុបតែងជាមួយស្បែក​​ដ៏ប្រណិត ខណៈនៅលើកៅអីត្រូវបានតុបតែជាមួយស្បែក Nappa ជាមួយស្លាកសញ្ញាខួប ២០ ឆ្នាំ ក៏ដូចជាគ្រឿងបិរក្ខាទំនើបៗមួយចំនួនទៀតផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ប្រភេទ Skyactiv-G អាចផលិតកម្លាំងបាន ១៨៧ សេះ និងកម្លាំងរមួល ២៥២ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទៀតហើយ! Tesla បន្តកាត់បន្ថយតម្លៃរបស់រថយន្ត Tesla Model 3 និង Model Y នៅទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Tesla ប្រចាំនៅប្រទេសចិន បានធ្វើការកាត់បន្ថយតម្លៃលក់របស់រថយន្ត Tesla Model 3 និង Model Y ចាប់ពី ១ ១០០ ដុល្លារ ដល់ ១ ៩០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន ក្នុងគោលបំណងបង្កើនភាពទាក់ទាញទៅដល់អតិថិជនរបស់ខ្លួន ។

សម្រាប់ការផ្លាស់ប្តូរតម្លៃទាក់ទងនឹងរថយន្ត Tesla Model 3 និង Model Y ដោយបច្ចុប្បន្ន ចំពោះម៉ូដែល ៖

  • Model 3 standard កាត់បន្ថយតម្លៃ ៣១ ៥០០ ដុល្លារ មកត្រឹម ៣០ ៤០០ ដុល្លារ
  • Model 3 Performance កាត់បន្ថយតម្លៃពី ៤៦ ៦០០ ដុល្លារ មកត្រឹម ៤៥ ៥០០ ដុល្លារ
  • Model Y Long-range កាត់បន្ថយតម្លៃពី ៤៣ ២០០ ដុល្លារ មកត្រឹម ៤១ ៣០០ ដុល្លារ
  • Model Y high-performance កាត់បន្ថយតម្លៃពី ៥០ ១០០ ដុល្លារ មកត្រឹម ៤៨ ២០០ ដុល្លារ

គួរបញ្ជាក់ផងដែរថា ការកាត់បន្ថយតម្លៃនេះ គឺជាការចង់ប្រកួតប្រជែង និងផ្តល់នៅភាពទាក់ទាញដល់អតិថិជនរបស់ក្រុមហ៊ុន Tesla ក្នុងទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធដំបូងគេរបស់ Cadillac សាកភ្លើងពេញម្តងជិះបានជាង ៧០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធដំបូងគេ Cadillac​ Escalade IQ ស៊េរីឆ្នាំ ២០២៥ ដែលជារថយន្តអគ្គិសនីក្នុងត្រកូល Cadillac បន្ទាប់ពី Celestiq និង Lyriq ជាមួយតម្លៃលក់ចាប់ពី ១៣០ ០០០ ដុល្លារ ។

ការផលិតឡើងដោយប្រើប្រាស់នូវតួរគ្រោងឆ្អឹង Ultium Platfom ជាមួយ Magnetic Ride Control 4.0 និងប្រព័ន្ធទ្រព្យួជាប្រភេទ Adaptive Air ride Suspension ដែលអាចលើកកម្ពស់រថយន្តបាន ២៥ ម.ម និងទម្លាក់បាន ៥០ ម.ម ​ ដោយមានប្រវែងតួខ្លួនសរុប ៥ ៦៩៧ ម.ម ទទឹង ២ ៣៨៩ ម.ម កំពស់ ១ ៩៣៤ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ៣ ៤៦០ ម.ម ។ សម្រាប់រចនាវាត្រូវបានរចនាថ្មីឡើងរួមបញ្ជូលនូវការរចនាដែលត្រូវបានយកចេញពីរថយន្ត Lyriq និង Escalade ជាមួយរូបរាងបែបអនាគត និងជួយដល់ប្រព័ន្ធ Aerodynamic បានល្អ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២៤ អ៉ីញ និងចង្កៀងមុខ-ក្រោយជាប្រភេទ LED ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានបំផុសគំនិតមួយភាគធំចេញពីរថយន្តប្រណិត Celestiq ដោយនៅលើតាប្លូរមានអេក្រង់កោងទំហំ ៥៥ អ៉ីញ ដែលប្រើប្រាស់នូវឈីប Snapdragon ដែលមាននូវមុខងារ Google Buil-in ដែលអាចធ្វើការប្រើប្រាស់កម្មវិធី Google map, Google Assistant និង Google Play store ជាដើម។ ព្រមទាំងឧបរករណ៍បំពងសម្លេងប្រភេទ AKG Studio ចំនួន ១៩គ្រាប់ជាស្តង់ដារ ភ្លើងលំអរ ១២៦ ពណ៌ និងដំបូលកញ្ចក់ទំហំធំភ្ជាប់ដោយ Film កាពារកាំរស្មី UV ទំហំធំ ។ លើសពីនេះ ក៏ទទួលបានអេក្រង់ទំហំ ១១ អ៉ីញនៅលើកុងស៊ូល សម្រាប់ធ្វើការកំណត់ទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់ និងការកំណត់មុខងារផ្សេងៗផងដែរ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៦៨០ សេះ ដល់ ៧៥០ សេះ នៅពេលប្រើប្រាស់ Velocity Max mode និងអាគុយលីដ្យូមទំហំ ​២០០ គីឡូវ៉ាត់អាចបើកបរបានចម្ងាយសរុប ៧២៤ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រើប្រាស់ឆ្នាំងសាកល្បឿនលឿន DC ដែលចាយពេលត្រឹម ១០ នាទីអាចបើកបរបានចម្ងាយ ១៦១ គីឡូម៉ែត្រនិងបានភ្ជាប់មកជាស្តង់ដារជាមួយប្រព័ន្ធបត់កង់ទាំង៤ Four wheel steer ដែលអាចអោយកង់វិលក្នុងទិសដៅស្របគ្នា ឬផ្ទុយគ្នា ។

បន្ថែមពីនេះ Escalade IQ សេរ៊ីឆ្នាំ២០២៥ នឹងបំពាក់មកជាមួយប្រព័ន្ធជំនួយការបើក Super Cruise ជាមុខងារបើកបរពាក់កណ្តាលស្វ័យប្រវត្តិ ដែលវាអាចអនុញ្ញាតអោយអ្នកបើកបរដកដៃចេញពីចង្កូតនៅពេលបើកបរនៅលើផ្លូវហាយវ៉េបានផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Wuling បញ្ចេញរថយន្តប្រភេទ sedan អគ្គិសនីសុទ្ធលើកដំបូងរបស់ខ្លួនមុនពេលចេញលក់ជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC-GM-Wuling បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរូបភាពរបស់រថយន្ត Wuling Starlight ប្រភេទ sedan ប្រើប្រាស់ថាមពលអគ្គិសនីលើកដំបូង មុនពេលចេញលក់នៅក្នុងប្រទេសចិន ។

Wuling Starlight មានប្រវែងតួខ្លួនសរុប ៤ ៨៣៥ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៥១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ។ រថយន្តនេះ ត្រូវបានប្រើប្រាស់នៅភាសារចនាថ្មីដែលផ្តល់នៅភាពកាន់តែទាក់ទាញ ជាមួយចង្កៀងមុខប្រភេទ LED រាងស្លីម ព្រមទាំងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ​ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ ដំណើរកាដោយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេះ ខណៈម៉ូដែល Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ១០៤ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Prius ស៊េរីឆ្នាំ ២០២៣ ប្រើ hybrid ចេញលក់នៅថៃជាមួយតម្លៃជាប់ពី ៦ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុននាំចូលរថយន្តនៅក្នុងប្រទេសថៃមួយមានឈ្មោះថា Sakura Auto បានធ្វើការនាំយករថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៣ ប្រភេទ hybrid ជាមួយតម្លៃលក់ចាប់ពី ៦២២៦៨ ដុល្លារឡើងទៅនៅក្នុងប្រទេសថៃ ។

Toyota Prius ស៊េរីឆ្នាំ ២០២៣ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform និងមានប្រវែងតួខ្លួនសរុប ៤ ៦០០ ម.ម ទទឹង ១ ៧៨០ ម.ម កំពស់ ១ ៤៣០ ម.ម និងប្រវេងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ លើសពីនេះ ក៏ត្រូវបានរចនាឡើងវិញទាំងស្រុង ជាមួយរូបរាងលក្ខណៈបែបស្ព័រ ស្របតាមរចនាថ្មីរបស់ក្រុមហ៊ុន Toyota ។ លើសពីនេះ ក៏ទទួលបាននៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន Parallel Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៩៣ សេះ និងកម្លាំងរមួល ១៨៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ផ្គួបជាមួយអាគុយលីដ្យូម ជាមួយកម្រិតស៊ីសាំងចន្លោះពី ៣-៤ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+