ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយរូបភាពរថយន្ត Wuling Nebula ប្រភេទ SUV ប្រើ hybrid មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ប្រទះឃើញនៅរូបភាពរបស់រថយន្ត Wuling Nebula ប្រភេទ SUV ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ hybrid មុនពេលបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦១០ ម.ម ទទឹង ១ ៨១០ ម.ម កំពស់ ១ ៦៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧០០ ម.ម ។ ការរចនាផ្នែកខាងក្រៅរបស់ WULING NEBULA បំពាក់នៅប៉ាណាខាងមុខដែលបានរចនាថ្មី ជាប់សងខាងដោយចង្កៀងមុខ LED និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង, កាងខាងក្រោយពណ៌ខ្មៅជាមួយនឹងបំពង់ស៊ីមាំងរចនាថ្មីជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីន hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៣៤ សេះ ប្រភេទបើកបរប៉ុង ២ all-wheel drive ។ ខណៈផ្នែកខាងក្នុងនៅមុនទាន់ព័ត៌មានលម្អិតនៅឡើយទេ មានតែរងចាំរថយន្តនេះបង្ហាញខ្លួនជាផ្លូវការខាងមុខនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Dongfeng Aeolus Haohan ស៊េរីឆ្នាំ ២០២៤ ប្រើ hybrid តម្លៃលក់ចាប់ពី ១មុឺនដុល្លារឡើងទៅប៉ុណ្ណោះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Dongfeng Aeolus Haohan មាន ៧ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១២ ៣៦៤ ដុល្លារ ដល់ ១៥ ៤០៦ ដុល្លារ សម្រាប់ម៉ូដែលប្រើសាំង និងតម្លៃចាប់ពី ១៣ ៧៥៧ ដុល្លារ ដល់ ១៨ ៨៤៥ ដុល្លារ សម្រាប់ម៉ូដែលប្រើ hybrid នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៦៥០ ម.ម ទទឹង ១ ៩០៥ ម.ម កំពស់ ១ ៦៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណៈបែបស្ព័រ និងទាក់ទាញ ដោយផ្នែកខាងមុខមានប៉ាណាឲ្យឈ្មោះថា Front grill Starry សំណុំចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ ដៃទ្វារប្រភេទ flash-door ផ្នែកខាងក្រោយមានកាង spoiler ជំនួយមិនឲ្យចាញ់ខ្យល់ ចង្កៀងប្រភទ LED បំពង់ស៊ីមាំងភ្លោះសងខាង និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ ភ្ជាប់មុខងារដ៏សំបូរបែប ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៦ របៀបជាមួយមុខងារខ្យល់-កំដៅ និងសម្រាប់អ្នកដំណើរ ៤ របៀប ឧបករណ៍បំពងសំឡេង ១២ ចំនុច និងដំបូលកញ្ចក់ Panoramic sunroof អេឡិចត្រូនិចជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដណើរការដោយម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ។
  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ២៨៨ សេះ​ និងកម្លាំងរមួល ៥៦៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ៤ វគ្គ ជាមួយកម្រិតស៊ីសាំងចំន្លោះពី ៤ លីត្រ ទៅ ៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ។

ចំនែកប្រព័ន្ធសុវត្ថិភាពមានដូចជា ប្រព័ន្ធផ្តល់សញ្ញាពីផ្នែកចំហៀង Blind spot monitor, ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តចាកពីកន្លងផ្លូវ, ប្រព័ន្ធកាម៉េរា ៣៦០ ដឺក្រេ, ប្រព័ន្ធជំនួយឡើង-ចុះចំណោត, ហ្វ្រាំងដៃអេឡិចត្រូនិចជាមួយមុខងារ Auto hold និងមួយចំនួនច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LBX ស៊េរីឆ្នាំ ២០២៤ ប្រើ hybrid ចេញតម្លៃលក់ជាផ្លូវការ ជាមួយតម្លៃលក់ចាប់ពី ៥ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Lexus LBX ប្រភេទ Crossover ប្រើប្រាស់នៅម៉ាស៊ីនកូនកាត់ hybrid  មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៥៣ ៣១៤ ដុល្លារ ដល់ ៥៧ ៦៣០ ដុល្លារនៅទីផ្សារតំបន់អឺរ៉ុប គ្រោងនឹងចេញលក់នៅខែកុម្ភៈ ឆ្នាំ ២០២៤ ។

Lexus LBX ផលិតឡើងនៅលើគ្រោងឆ្អឹង GA-B platform មានប្រវែងតួខ្លួនសរុប ៤ ១៩០ ម.ម ទទឹង ១ ៨២៥ ម.ម កពស់ ១ ៥៤៥ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៥៨០ ម.ម និងត្រូវបានឌីស្សាញស្របការរចនាយុគសម័យថ្មីរបស់ Lexus ដោយផ្នែកខាងមុខមានបំពាក់ប៉ាណារាងជាសំបុកឃ្មុំគ្មានស៊ុម ដែលជំនួយដល់ប្រព័ន្ធ aerodynamic យ៉ាងមានប្រសិទ្ធភាព ចង្កៀងមុខ bi-beam LED រាងស្រួចនៅគែមគម្របម៉ាស៊ីន ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយរចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុង តុបតែងកាន់ប្រណិត និងពោរពេញដោយបច្ចេកវិទ្យា មានបំពាក់នៅគ្រឿងបិរក្ខាគុណភាពខ្ពស់ ដោយ នៅលើតាឡូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩,៨ អ៉ីញស្របទៅនឹងកុងស៊ូលកណ្តាល ភ្ជាប់ដោយប្រព័ន្ធ Lexus Link Connect ដែលអាចប្រើបានជាមួយ Apple CarPlay/Android Auto និងប្រព័ន្ធ OTA ក៏ដូចជាអេក្រង់បង្ហាញលើកញ្ចក់ និងឧបករណ៍បំពងសំលេងម៉ាក Mark Levinson ចំនួន ១៣ ចំនុច។ លើសពីនេះ ក៏មានមកជាមួយប្រព័ន្ធសុវត្ថិភាព Lexus Safety System+ ជាស្តង់ដារផងដែរ ។

ទាក់ទឹងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ដំណើរការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ ស៊ីឡាំង ផ្កួបជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង ១៣៤ សេស និងកម្លាំងរមួល ១៨៥ ញ៉ូតុបម៉ែត្រ ភ្ជាប់ប្រអប់លេខអូតូ E-CVT សម្រាប់ម៉ូដែលប៉ុង២ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៤-៥ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Baojun Cloud សាកភ្លើងពេញម្តងជិះបាន ៤៦០ គីឡូម៉ែត្រ ឯតម្លៃចាប់ពី ១មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GM-SAIC-Wuling បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Baojun Cloud ប្រភេទ hatchback មាន ៤ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ១៣ ២០០ ដុល្លារ ដល់ ១៧ ១០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះមានប្រវែងតួខ្លូនសរុប ៤២៩៥ មម ទទឹង ១៨៥០ មម កំពស់ ១៦៥២ មម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២៧០០ មម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ LED រាងមូល ជាមួយ​នឹង​ភ្លើង​បំភ្លឺពេលថ្ងៃ​ដាច់​ដោយ​ឡែក​ពី​គ្នា កញ្ចក់​ចំហៀង​ដំបូល​ពណ៌​ខ្មៅ​ពណ៌​ដូច​រថយន្ត ដៃ​ទ្វារប្រភេទ Flash-Door និងចង្កៀង​ក្រោយ​រាង​អក្សរ L រចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយឈីប MT8666 កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៦ របៀប និង ៤ របៀបសម្រាប់អ្នកដំណើរ ព្រមទាំងភ្លើងលម្អដល់ទៅ ២៥៦ ពណ៌ ដំបូលកញ្ចក់ panoramic roof ទំហំធំ និងប្រព័ន្ធជំនួយពេលចូលចតដ៏ឆ្លាតវៃផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣៤ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៧,៩ ដល់ ៥០,៦ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៣៦០ គីឡូម៉ែត្រ ដល់ ៤៦០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកបានឡើង ៣០%-៨០% ប្រើរយៈពេល ៣០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi XFORCE ស៊េរីឆ្នាំ ២០២៤ ប្រភេទ B-SUV បង្ហាញខ្លួនជាផ្លូវការនៅប្រទេសឥណ្ឌូនេស៊ី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi XFORCE ស៊េរីឆ្នាំ ២០២៤ ប្រភេទ B-SUV ជាលើកដំបូងនៅក្នុងទីផ្សារឥណ្ឌូនេស៊ី ។

Mitsubishi XFORCE ត្រូវបានផលិតឡើងដើម្បីផ្តោតទៅលើអតិថិជននៅក្នុងបណ្តាប្រទេសអាស៊ាន ដោយរថយន្តនេះ នៅតែរក្សាការរចនា Dynamic Shield ជាមួយនឹងចង្កៀងមុខ និងភ្លើងខាងក្រោយរាងអក្សរ T ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ហើយក៏មានមុខងារបើក-បិទទា្វរក្រោយដោយថាមពលអគ្គិសនីផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ រចនាឡើងដើម្បីផ្តោតលើភាពទំនើប ដោយ Mitsubishi អះអាងថា ផ្នែកខាងក្នុងមានទំហំធំទូលាយជាងរថយន្តស្តិតនៅចំណាត់ថា្នក់ដូចគ្នា ដោយបំពាក់ដោយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាមួយនឹងប្រព័ន្ធសំឡេង Dynamic Sound Yamaha Premium ក៏ដូចជាប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ ២ តំបន់ កៅអីអ្នកបើកបរអាចលៃតម្រូវបាន ៨ របៀប និងប្រព័ន្ធទប់លំនឹង Active Yaw Control system ទៀតផង ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi គ្រោងនឹងផលិតនៅរថយន្ត Mitsubishi Xpander ប្រភេទកូនកាត់ hybrid នៅក្នុងឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi ប្រចាំនៅប្រទេសថៃ គ្រោងនឹងធ្វើការផលិតនៅរថយន្ត Mitsubishi Xpander ប្រភេទកូនកាត់ hybrid ហើយ​ត្រូវ​បាន​កំណត់​គោល​ដៅ​ទៅ​កាន់​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​ដែល​ត្រូវ​បាន​ចែក​ចាយ​ទូទាំង​អាស៊ី​អាគ្នេយ៍​និង​មជ្ឈិមបូព៌ា នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Mitsubishi Motors ក៏នឹងពិចារណាផលិតរថយន្តកូនកាត់ hybrid នៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ ដោយគោលបំណងគឺដើម្បីទាញយកអត្ថប្រយោជន៍ពីធនធាននីកែលដ៏សម្បូរបែប ដើម្បីអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនីរបស់ខ្លួន។

លើសពីនេះ ក្រុមហ៊ុន Mitsubishi គ្រោងនឹងបង្កើនចំណែកនៃរថយន្តអគ្គិសនី រួមទាំងរថយន្តប្រើម៉ាស៊ីន hybrid ដល់ 50% នៃការលក់ទូទាំងពិភពលោកនៅឆ្នាំ ២០៣០ និងបញ្ឈប់ការលក់រថយន្តប្រើសាំងនៅឆ្នាំ ២០៣៥ ដោយនៅក្នុងនោះ ការផលិតរថយន្តអគ្គិសនី និង Plug-in Hybrid ធ្វើឡើងនៅប្រទេសជប៉ុននៅអាស៊ីអាគ្នេយ៍ដែលជាទីផ្សារសំខាន់មួយចំនួនផ្សេងទៀត ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei និង Chery ចាប់ដៃគ្នាផលិតរថយន្តអគ្គិសនីដើម្បីប្រកួតប្រជែងជាមួយ Tesla Model 3 បំពាក់បច្ចេកវិទ្យាទំនើបផុតលេខ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei និង Chery ចាប់ដៃគ្នាដើម្បីផលិតរថយន្តអគ្គិសនីសម្រាប់អនាគត ដោយមួយមានមានប្រព័ន្ធប្រតិបត្តិការ HarmonyOS 4 ហើយ Chery ភ្ជាប់មកជាមួយមុខងារសុវត្ថិភាពឆ្លាតវៃ ADS 2.0 ដែលត្រូវបានរំពឹងថានឹងកក្រើកទីផ្សាររថយន្តអគ្គិសនី មានឈ្មោះថា Luxeed។ យោងតាមរយៈរូបភាពមួយសន្លឹកដែលត្រូវបានចែកចាយលើបណ្តាញសង្គម Weibo ដោយលោក Yu Chengdong មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei ដែលលោកបានសរសេរថា “pure electric coupe” ដែលសម្តៅលើរថយន្តប្រភេទអគ្គិសនីសុទ្ធ។

តាមរយៈរូបភាពនេះ បើមើលលើការរចនាពិតជាប្រណិតខ្លាំង ដែលបានលេងការរចនារាងស្លីមទៅអំពូល LED លាតសន្ធឹងពេញផ្ទៃខាងមុខ និងប៉ាណាស្លីមផងដែរ។ ហើយវាត្រូវបានបង្ហាញយ៉ាងច្បាស់ថារថយន្ត Luxeed និងក្លាយជារថយន្តអគ្គិសនីដំបូងដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ HarmonyOS 4 ដែល Huawei បានទម្លាយយ៉ាងលម្អិតកាលពីថ្ងៃសុក្រកន្លងទៅនៅឯ Huawei Developers Conference 2023។

មានការលើកឡើងថារថយន្ត Luxeed នឹងប្រើប្រាស់លើគ្រោងឆ្អឹងស្ថាបត្យកម្មមានឈ្មោះថា E0X architecture ដែលមានបំពាក់នៅលើរថយន្ត Chery’s Exeed Sterra ES និង ET premium EVs ហើយប្រសិនបើវាជាការពិតរថយន្តនេះនឹងអាចបើកបរបានចម្ងាយប្រហែល ៧០០ គីឡូម៉ែត្រ ជាមួយម៉ូទ័រអគ្គិសនីចំនួន២។ ទាក់ទងនឹងមុខងារសុវត្ថិភាព រថយន្តនេះបំពាក់មកជាមួយបច្ចេកវិទ្យាឆ្លាតវៃជំនួយក្នុងការបើកបរ Huawei ADS 2.0 intelligent driving system ដែលដំណើរការចេញពី LiDAR នៅលើដំបូល, ប្រព័ន្ធកាំម៉េរា ១១គ្រាប់, ultrasonic radar ចំនួន ១២គ្រាប់ និង 3 millimeter-wave radars សម្រាប់ជំនួយដល់ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ។

ក្នុងនោះ លោក Yu Chengdong បានបន្ថែមទៀតថា រថយន្តអគ្គិសនី Luxeed នឹងបង្ហាញវត្តមាននៅត្រីមាសទី៣ ក្នុងឆ្នាំ២០២៣នេះ។ ដែលអាចមានឪកាសបង្ហាញខ្លួននៅក្នុងពិពណ៏យានយន្ត Chendu Auto Show នាថ្ងៃទី ២៥ ខែសីហានេះ ជាមួយតម្លៃរំពឹងថានឹងចាប់ពី ២៧ ៨០៣ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! រថយន្ត Hyundai Exter ត្រឹមរយៈពេល ១ខែ ទទួលបានការកក់ជាង ៥ មុឺនគ្រឿង

[ទីផ្សារបរទេស] កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ ក្រុមហ៊ុនផលិតរថយន្ត Hyundai បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Exter ជាមួយតម្លៃលក់ចាប់ពី ៧២៥០ ដុល្លារ ខណៈពេលនេះ ក្រុមហ៊ុនប្រកាសថាខ្លួនទទួលបានការកក់ទុកមុនជាង ៥០០០០ គ្រឿងក្នុងរយៈពេលមួយខែនៅក្នុងទីផ្សារប្រទេសឥណ្ឌា ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៨១៥ ម។ម ទទឹង ១ ៧១០ ម។ម កំពស់ ១ ៦៣១ ម។ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៤៥០ ម។ម ។ នៅផ្នែកខាងក្រៅ រថយន្ត Hyundai Exter សង្កត់ធ្ងន់លើការរចនាបែបស្ព័រជាមួយនឹងផ្នែកខាងមុខដូច Santafe ស៊េរីថ្មីចុងក្រោយ ចង្កៀងមុខ ប្រភេទ projector ជាមួយអំពូលបំភ្លឺពេលថ្ងៃរាងជាអក្សរ H ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៥ អ៉ីញ និងចង្កៀងក្រោយរចនាស៊ីគ្នាទៅនឹងផ្នែកខាងមុខ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto ជាដើម។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ sunroof និងកៅអីស្រោបដោយស្បែក ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ ជម្រើសរួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៨៣ សេះ និងកម្លាំងរមួល ១១៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ និងលេខដៃ ៥វគ្គ
  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៦៩ សេះ និងកម្លាំងរមួល ៩៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៣ លីត្រ ទៅ ៤ លីត្រប៉ុណ្ណោះក្នុងរយៈចំងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda សម្រេចបញ្ចប់ជីវិតឡានអគ្គិសនីសុទ្ធ Mazda MX-30 នៅសហរដ្ឋអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានសម្រេចបញ្ចប់ជីវិត Mazda MX-30 ប្រភេទអគ្គិសនីនៅលើទីផ្សារយក្សអាមេរិចដោយសារតែរថយន្តនេះបានធ្លាក់ចំនួនការលក់យ៉ាងខ្លាំង ដោយក្នុងឆ្នាំ២០២៣ នេះគិតមកដល់ពេលនេះលក់ទើបបានចំនួន ៦៦ គ្រឿងប៉ុណ្ណោះ និងដោយសារថយន្តនេះតម្លៃថ្លៃតែអាចបើកបរបានត្រឹមចម្ងាយតែ ១៦១ គីឡូម៉ែត្រប៉ុណ្ណោះក្នុងការសាកថ្មពេញម្តង។

សម្រាប់នៅលើទីផ្សារអាមរិចឡាន MX-30 នេះគឺមានតម្លៃចាប់ពី ៣៤ ១០០ ដុល្លារឡើងទៅ ដោយត​ម្លៃនេះមិនទាន់បូកបញ្ជូលថ្លៃដឹក ១ ២៧៥ ដុល្លារនៅឡើយទេ ហើយបើគិតទាំងតម្លៃ និងចម្ងាយ បើធៀបទៅនឹងឡានអគ្គិសនីដែលកំពុងលក់នៅស្រុកយើងគឺមានតម្លៃថោកជាង និងជិះបានចម្ងាយឆ្ងាយជាងផងដែរ​នៅពេលសាកពេញម្តងជាក់ស្តែងដូច MG 4 ឬ BYD e2 ជាដើម។

សម្រាប់រថយន្ត Mazda MX-30 គឺជារថយន្តប្រភេទ Crossover ដែលត្រូវបានរចនាឡើងដោយលោក Yoichi Matsuda ដែលត្រូវបានចាប់ផ្តើមដាក់លក់នៅឆ្នាំ ២០២០ ដោយបានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន១ ផលិតកម្លាំងបាន ១៤៣ សេះ ផ្គួបជាមួយកញ្ចប់អាគុយលីដ្យូមទំហំ ៣៥,៥ គីឡូវ៉ាត់ម៉ោង ជួយអោយបើកបរបានចម្ងាយ ១៦១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

គួរបញ្ជាក់ផងដែរថា ថ្វីបើ Mazda MX-3 ប្រភេទអគ្គិសនីត្រូវបាន Mazda បញ្ចប់ជីវិតពិតមែន ប៉ុន្តែរថយន្តនេះក៏មានជម្រើសម៉ូឌែលប្រភេទ Plug-in Hybrid ដែលអោយឈ្មោះថា​ R-EV នៅបន្តលក់ដដែល ហើយ Mazda ក៏នឹងផ្តោតបន្ថែមទៅលើរថយន្តម៉ូឌែលថ្មីៗរបស់ខ្លួនវិញជាក់ស្តែងដូចជា CX-50 hybrid, CX-90 PHEV និង CX-70 ដែលចេញលក់ឆាប់ៗនៅទីផ្សារយក្សមួយនេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានរបស់ Bentley មួយនេះ កម្លាំងជាង ៧០០ សេះ ឯតម្លៃរហូតហក់ដល់ ២,១ លានដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Bentley បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Coupe Bentley Mulliner Batur មានកម្លាំងខ្លាំង និងថ្លៃបំផុតរបស់ក្រុមហ៊ុនដែលមិនធ្លាប់ផលិតជាមួយតម្លៃរហូតដល់ទៅ ២,១ លានដុល្លារ ។

សម្រាប់រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៦,០ លីត្រ ទំហំ ១២ស៊ីឡាំង Twin-turbo អាចផលិតកម្លាំងបាន ៧៤០ សេះ និងកម្លាំងរមួល ១០០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ​ ៨វគ្គស្វ័យប្រវត្តិ មានល្បឿនអតិបរមា ៣៣៦ គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចស្ទុះពីល្បឿនកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើរយៈពេល ៣ វិនាទីប៉ុណ្ណោះ។ លើសពីនេះ បានប្រើនៅប្រព័ន្ធបូម Air Suspension កម្រិតខ្ពស់បំផុត ដែលបានបន្ថែមនូវ Active anti-roll ប្រភេទអេឡិចត្រូនិច, ប្រព័ន្ធ Limited-slip differential ប្រភេទអេឡិចត្រូនិច និងប្រព័ន្ធចង្កូតវិលកង់ទាំង៤ Four-Wheel Steering។

ចំពោះនៅផ្នែកកាប៊ីនរក្សាបាននូវអត្តសញ្ញាណរបស់ខ្លួនជាមួយនឹងគ្រឿងបរិក្ខាដែលបានធ្វើការ បង្កើតស្របតាមរចនាប័ទ្មដែលអតិថិជននីមួយៗពេញចិត្ត ​ជាមួយការប្រើប្រាស់វត្ថុធាតុដើមសំខាន់ៗ ក៏ដូចជាវត្ថុធាតុដើមដែលកែច្នៃឡើងវិញ ការបូន និងមាសដែលប្រើស្រោបជុំវិញប៊ូតុង Start/Stop ទំហំ ១៨ការ៉ាត់ផងដែរ។

រថយន្ត Bentley Mulliner Batur ត្រូវបានផលិតឡើងត្រឹមចំនួន ១៨ គ្រឿងប៉ុណ្ណោះ ដោយត្រូវបានបង្កើតឡើងដោយនាយកផ្នែករចនា Andreas Mindt និងក្រុមរបស់គាត់នៅ Bentley ជាមួយរចនាប័ទ្មថ្មីក្នុងការឈានទៅយុទ្ធសាស្រ្ត “Beyond100” របស់ក្រុមហ៊ុន ដែលប្តេជ្ងាចិត្តនឹងផលិតរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០៣០ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+