ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota C-HR ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ hybrid បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota C-HR ស៊េរីឆ្នាំ ២០២៤ ប្រភេទ C-segment SUV ឬ Crossover ប្រើប្រាស់ទាំងម៉ាស៊ីនកូន និងម៉ូដែលពិសេស គឺ GR sport premiere Edition នៅក្នុងទីផ្សារតំបន់អឺរ៉ុប ។

Toyota C-HR ជំនាន់ថ្មី ស៊េរីឆ្នាំ ២០២៤ នេះស្ថិតនៅជំនាន់ទី ២ ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA platform មានប្រវែងតួខ្លួនសរុប ៤ ៣៦០ ម.ម ទទឹង ១ ៨៣០ ម.ម កំពស់ ១ ៥៥៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៤០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ រចនាជាប្រភេទ 2-tone នឹងមានការចែករំលែកការឌីស្សាញចេញពីរថយន្ត Toyota bZ4x និង Toyota Prius ដែលមានប៉ាណារាងជាសំណាញ់ ជាប់សងខាងចង្កៀងមុខប្រភេទ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ ដៃទ្វាបង្គប់ផ្នែកខាងក្រោយមាន កាង spoiler ជាប់ដំបូងលយចេញមកក្រៅ និងចង្កៀងប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ត្រូវបានយកការឌីស្សាញចេញពី Toyota bZ4x ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាដើម ។ លក្ខណះពិសេសផ្សេងទៀតរួមមាន កុងទ័របង្ហាញលើកញ្ចក់ ភ្លើងលម្អ ៦៤ ពណ៌ ឧបករណ៍បំពងសំឡេងម៉ាក JBL និងដំបូលកញ្ចក់ panoramic sunroof ផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ Toyota ក៏បានផ្តល់ឲ្យរថយន្តនេះ នៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense ដែលរួមបញ្ចូលមុខងារដ៏សំបូរបែបទៀតផង ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវីញ Toyota C-HR ជំនាន់ថ្មី ទទួលបានម៉ាស៊ីនកូនកាត់ hybrid ចំនួន ៣ គឺ៖

  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៤០ សេះ និងកម្លាំងរមួល ១៤២ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ១
  • ម៉ាស៊ីនកូនកាត់ hybrid  ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ  ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំងសរុប ១៩៧ សេះ និងកម្លាំងរមួល ២០៦ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ១ និងជម្រើសប៉ុង ២
  • ម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ប្រភេទ Dynamic Force មានកម្លាំង ២២៣ សេះ ប្រភេទបើកបរប៉ុង ២ អាចបើកបរបានចម្ងាយ ៨៧ គីឡូម៉ែត្រក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Rampage ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការ ជាមួយតម្លៃលក់ចាប់ពី ៥ មុឺនដុល្លារឡើងទៅ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត RAM បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅភីកអាប់ RAM Rampage ស៊េរីឆ្នាំ ២០២៤ ជាលើកដំបូងនៅទីផ្សារអាមេរិកខាងត្បូង មាន ២ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៥០ ០៩៣ ដុល្លារ ដល់ ៥៦ ៣៥៥ ដុល្លារ នៅទីផ្សារប្រទេសប្រេស៊ីល ។

RAM Rampage ស៊េរីឆ្នាំ ២០២៤ ថ្មីគឺជាភីកអាប់ខ្នាតកណ្តាលដែលត្រូវបានបង្កើតឡើងដោយផ្អែកលើគ្រោងឆ្អឹង unibody structure ខុសបពីរថយន្តភីកអាប់ទូទៅដែលប្រើផលិតនៅលើគ្រោងឆ្អឹង Body-on-frame ផ្តោតលើអតិថិជននៅអាមេរិកខាងត្បូង ជាពិសេសវាបាននិយាយថា រថយន្តនេះត្រូវបានរចនាឡើង និងបង្កើតឡើងដោយវិស្វករនិងអ្នកបច្ចេកទេសជាង ៨០០ នាក់នៅក្នុងប្រទេសប្រេស៊ីលក្នុងរយៈពេលជាង ១,២ លានម៉ោង។

ក្រឡេកទៅមើលការរចនាផ្នែកខាងក្រៅរបស់ RAM Rampage ត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីភាពធន់រឹងមាំ ដូចទៅនឹងភីកអាប់ខ្នាតធំ RAM 1500 ដោយផ្នែកខាងមុខ មានប៉ាណារាងជាសំណាក់ពណ៌ខ្មៅមួយផ្ទាំងធំ ជាប់សងខាងចង្កៀងមុខ LED គម្របការពារដ៏រឹងមាំជាមួយថាសកង់ពណ៌ខ្មៅទំហំ ១៩ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED ​បាន​រចនា​ឲ្យ​ភ្លឺ​ដូច​ទង់ជាតិ​អាមេរិក។

ចំពោះនៅផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានតុបតែងផ្តល់នៅប្រណិតភាព  ជាមួយគ្រឿងបរិក្ខាដែលបំផុសគំនិតដោយការរចនានៃគ្រឿងសង្ហារឹមប្រណីត ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០,៣ អ៉ីញ និងអេក្រង់កំសាន្ត Uconnect touchscreen ទំហំ ១២,៣ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ជាដើម ។ លក្ខណះពិសេសផ្សេងទៀតរួមមាន ឧបបរណ៍បំពងសំលេងម៉ាកដ៏ប្រណិត Harman Kardon ១០ចំនុច  កន្លែងសាក UBS ៦ ទីតាំង រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែរ ដែលមានប្រព័ន្ធបញ្ចុះកម្តៅកំឡុងពេលសាកផងដែរ ។ លើសពីនេះ ក៏បានបំពាក់នៅប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ ដែលរួមបញ្ចូលនៅមុខងារដ៏សំបូរបែប ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ គឺ ៖

  • ម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៧២ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ប្រភេទបើកបរប៉ុង២ AWD អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយះពេល ៧,១ វិនាទី និងមាន Top speed ២១០ គីឡីម៉ែត្រក្នុងមួយម៉ោង ។
  • ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo អាចផលិតកម្លាំងបាន ១៧០ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩វគ្គ ។ ប្រើប្រាស់ប្រព័ន្ធទប់លំនឹង MacPherson strut នៅផ្នែកខាងមុខ និង Multi-link suspension នៅផ្នែកខាងក្រៅ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota RAV4 ស៊េរីឆ្នាំ ២០២៣ ដឹកមកដល់កម្ពុជាតម្លៃខ្ទង់ ៨ មុឺនដុល្លារជាង

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Toyota RAV4 ឆ្នាំ២០២៣ ជាមួយតម្លៃសរុប ៨០ ៦០០ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

រូបភាពពី Auto US Direct Cambodia

សម្រាប់តម្លៃ ៨០ ៦០០ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៣៦ ៩៩៨ ដុល្លារ ($36,998)
  • តម្លៃពន្ធនាំចូល ៣៨ ០៥៣ ដុល្លារ ($38,053)
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ ដុល្លារ ($250)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ១ ៧៥០ ដុល្លារ ($1,750)
  • តម្លៃសរុបទាំងអស់ ៨០ ៦០០ ដុល្លារ ($80,600)

រូបភាពពី Auto US Direct Cambodia

សម្រាប់រថយន្ត Toyota RAV4 ស៊េរីថ្មីចុងក្រោយនេះ ជាម៉ូដែល Limited ដោយមានទាំងម៉ាស៊ីនកូន Hybrid និងម៉ាស៊ីនធម្មតា ចំពោះម៉ូដែលដែលនាំមកទីផ្សារប្រទេសកម្ពុជា ដោយមិនទាន់ដឹងម៉ូដែលនេះ ដំណើរការដោយម៉ាស៊ីនមួយណានោះទេ ដូច្នេះសម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 077 288 687 (Telegram) ៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

តោះយើងមកដឹងពីមុខងារសំខាន់ៗរបស់រថយន្ត Ranger Raptor មុនពេលធ្វើដំណើរកម្សាន្ត

រថយន្ត Ford Ranger Raptor ជំនាន់ថ្មីបានចរាចរណ៍នៅក្នុងទីផ្សារកម្ពុជា ជាមួយជម្រើស ២ម៉ូឌែលគឺជម្រើសប្រភេទប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត និងប្រើប្រាស់សាំង។  ដោយប្រភេទម៉ាស៊ីនសាំងបំពាក់ដោយម៉ាស៊ីនចំណុះ ៣,០លីត្រ Twin-Turbo V6 EcoBoost ផលិតកម្លាំងបាន ៣៩២សេះ និងកម្លាំងរមួលកង់រហូតដល់ទៅ ៥៨៣Nm និងជម្រើសម៉ាស៊ីនម៉ាស៊ូត បំពាក់ដោយ ម៉ាស៊ីនចំណុះ ២,០លីត្រ Bi-Turbo (Diesel) Inline4 ផលិតកម្លាំងបាន ២១០PS និងកម្លាំងរមួលកង់រហូតដល់ទៅ ៥០០ Nm ។

ក្នុងអត្ថបទនេះ ខេមបូ អូតូ ក៏ចង់បង្ហាញបងប្អូនអោយដឹងពីមុខងារសំខាន់ៗដែលមានបំពាក់នៅលើរថយន្ត Ranger Raptor ជំនាន់ថ្មី ដោយមានដូចគ្នា៖

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
  • ប្រព័ន្ធចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូតដោយស្វ័យប្រវត្ត​ និងអាចបែងចែកពន្លឺដោយស្វ័យប្រវត្ត
  • ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត
  • ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព ៣៦០ ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្តដែលបង្ហាញរូបភាពនៅលើអេក្រង់ Touchscreen ១២ អុីញ

  • ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិបែបអក្សរ P និងអក្សរ T
  • ប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្តិ ដែលដំណើរការហ្វ្រាំង ហ្គ៊ែរ ចង្កូត និងការចូលលេខពីប្រអប់លេខអេឡិចត្រូនិចដោយខ្លួនឯង
  • ប្រព័ន្ធគ្រប់គ្រងប៉ុងរថយន្តអេឡិចត្រូនិចជំនាន់ថ្មី (2H, 4H, 4L, 4A)

  • ប្រអប់លេខអេឡិចត្រូនិចជំនាន់ថ្មី ១០ វគ្គអូតូ (E-Shifter) ជំនួយដោយមុខងារបញ្ចូលលេខនៅលើដៃចង្កូត (Paddle Shift)
  • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ​ដែលមានរហូតដល់ ៧ជម្រើសរួមមាន៖ ផ្លូវធម្មតា ស្ព័រ រអិល ភក់ ខ្សាច់ BAJA (ផ្លូវឧបសគ្គ)​ និងផ្លូវមានថ្ម
  • ប្រព័ន្ធកំណត់ការប្រើប្រាស់បូមរថយន្ត (Suspension Mode) ដែលអាចកំណត់បូមរថយន្តទន់ ឬរឹងទៅតាមស្ថានភាពផ្លូវ ជាពិសេសគឺបានបំពាក់នូវបូម Fox Live Valve Shocks ជំនាន់ថ្មីទំហំ ២,៥ អុីញ
  • ប្រព័ន្ធកំណត់ការប្រើប្រាស់ចង្កូតរថយន្ត (Steering Mode) ដែលអាចកំណត់ចង្កូតរថយន្តធូរ ឬតឹងទៅតាមស្ថានភាពផ្លូវ
  • ប្រព័ន្ធកំណត់សម្លេងរថយន្ត (Exhaust Mode) ដែលអាចកំណត់សម្លេងរថយន្តបាន ៤ ជម្រើសដូចជា៖ ស្ងាត់ ធម្មតា បែបស្ព័រ និងបែប BAJA Mode

ដើម្បីកាន់តែទទួលបាននូវបទពិសោធន៍កាន់តែអស្ចារ្យសម្រាប់ម្ចាស់រថយន្ត Ranger Raptor ជំនាន់ថ្មីទាំងអស់ ក្រុមហ៊ុន Ford Cambodia បានរៀបចំដំណើរកម្សាន្តនៃគ្រួសាររបស់ត្រកូល Ranger Raptor ជំនាន់ថ្មីទាំងប្រភេទប្រើប្រាស់ម៉ាស៊ីនសាំង និងម៉ាស៊ូត ទៅកាន់ទឹកដីអូសោម និងភ្នំ១៥០០ រយ:ពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី ០៧-០៩ ខែកក្កដា ឆ្នាំ២០២៣នេះ។ ដូច្នេះរង់ចាំដល់ណា ទទួលយកនូវបទពិសោធន៍នៃការធ្វើដំណើរកម្សាន្តដ៏ពិសេសនេះទំនាក់ទំនងចុះឈ្មោះឥឡូវនេះ: 092 888 496 (រៀងរាល់ម៉ោងធ្វេីការ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គំរូភីកអាប់អគ្គិសនីសុទ្ធ SAIC MAXUS GST Concept កម្លាំង ១០០០ សេះ គ្រោងនឹងបង្ហាញជាផ្លូវការនៅខែក្រោយនេះ

[បរទេស] បន្ទាប់ពីបង្ហាញខ្លួននៅក្នុងពិព៍រណ៌រថយន្ត Shanghai Auto ២០២៣ នាពេលកន្លងមក ខណះពេលនេះ ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC Maxus គ្រោងនឹងធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅគំរូភីកអាប់ SAIC MAXUS GST Concept ប្រើប្រាស់នៅថាមពលអគ្គិសនីសុទ្ធ នៅក្នុងខែកក្កដា ឆ្នាំ២០២៣ នៅក្នុងប្រទេសចិន ។

ភីកអាប់អគ្គិសនីសុទ្ធនេះ ត្រូវបានប្រើប្រាស់ស្ថាបត្យកម្មអគ្គិសនីថ្មី ដែលរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាសំខាន់ៗចំនួន ៤៖ Smart All-Terrain Chassis / CTC Battery / Distributed Four Motors / Tri-dim Control ដែលផ្តល់ឲ្យភីកអាប់ក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អបំផុត ។

សម្រាប់រូបរាងរបស់ SAIC MAXUS STAR ឬ GST មានការរចនាហាប់ណែន និងទាក់ទាញខ្លាំង ដោយផ្នែកខាងមុខមានចង្កៀង LED រចនាជារង្វង់អូសកាត់ពេញផ្នែកខាងមុខ ជាមួយនឹងឡូហ្គោ MAXUS នៅចំកណ្តាលទំហំធំ កាងខាងមុខមានឡូហ្គោ GST កញ្ចក់​ចំហៀងបែប​ឌីជីថល ថាសកង់​ពណ៌​ខ្មៅប្រភេទ Off-road និងចង្កៀង​ក្រោយ LED បញ្ឈរ មាន​ឡូហ្គោ MAXUS នៅចំកណ្តាល ក៏ដូចជាកាង​ការពារពណ៌​ខ្មៅទំហំ​ធំផងដែរ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានរចនាឡើងផ្តល់នៅប្រណិតភាព និងពោរពេញទៅដោយបច្ចេកវិទ្យាទំនើបៗ ក្រោមគំនិតឲ្យឈ្មោះថា Space station ដោយកៅអីអ្នកបើកបរ និងកៅអីអ្នកដំណើរខាងមុខ អាចបង្វិលបាន ៤៥ ដឺក្រ និង ១៨០ ដឺក្រេដែលធ្វើឲ្យផ្ទៃខាងក្នុងកាន់តែមានភាពបត់បែន និងអាចផ្លាស់ប្តូរបាន។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ ភីកអាប់នេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបាន ១ ០០០ សេះ និងកម្លាំង ១៤ ០០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលរំពឹងថាអាចបើកបរបានចម្ងាយរហូតទៅដល់ ១ ០០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ​ BYD Atto3 ប្រភេទ Crossover ចេញលក់នៅឯទីក្រុងឌូប៉ៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន BYD បានធ្វើការដាក់បង្ហាញនៅរថយន្តអគ្គិសនីសុទ្ធរបស់ខ្លួន BYD Atto3 ប្រភេទ Crossover នៅទីផ្សារអារ៉ាប់រួម UAE និងបានបើកទទួលការកក់នៅឌូប៉ៃជាមួយតម្លៃ ៤០ ៨០០ ដុល្លារ ។

មិនត្រឹមតែប៉ុណ្ណោះ BYD ក៏បានបើកការកក់ទុកសម្រាប់រថយន្តស៊េរីទំនើប Han EV ដែលនឹងវាយលុកទីផ្សារ UAE ផងដែរ ក្នុងនោះ លោក Huang Zhixue នាយកប្រតិបត្តិនៃមជ្ឈិមបូព៌ា និងអាហ្វ្រិករបស់ BYD បាននិយាយទៅកាន់គេហទំព័រ Gulfnews ថា “អារ៉ាប់រួមមានអាកាសធាតុពិសេស ដូច្នេះយើងយល់យ៉ាងជ្រាលជ្រៅអំពីសារៈសំខាន់នៃការធ្វើមូលដ្ឋានីយកម្មផលិតផល។ កាល​ពី​ឆ្នាំ​មុន យើង​បាន​ធ្វើ​តេស្ត​សីតុណ្ហភាព​ខ្ពស់​ដើម្បី​ធានា​ថា Atto 3 ដំណើរការ​បាន​ល្អ​បំផុត​សូម្បី​តែ​នៅ​ក្នុង​អាកាសធាតុ​ក្តៅ​ក្នុង​តំបន់​ក៏​ដោយ»។

គួរឲ្យដឹងថា កាលពីខែមីនា BYD បានប្រកាសកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយក្រុមហ៊ុនតំណាងចែកចាយរបស់ខ្លួន Al-Futtaim ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Al-Futtaim Group បានប្តេជ្ញាធានាថាយ៉ាងហោចណាស់ ៥០% នៃការលក់រថយន្តទាំងអស់របស់ខ្លួនបានមកពីរថយន្តអគ្គិសនីរបស់ប្រទេសចិននៅឆ្នាំ ២០៣០ និងដំឡើងស្ថានីយសាកថ្មយ៉ាងហោចណាស់ ៣ ០០០ ទីតាំង នៅទូទាំង UAE ។

BYD Atto3 ផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ដំណើរការដោយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២០១ សេស និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦០,៤៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២០ គីឡូម៉ែត្រក្នុងការសាកថ្មពេញសម្រាប់ទីផ្សារ AEU ។ លើសពីនេះ ដោយកាលពីថ្មីៗនេះ BYD ក៏បានចេញលក់រថយន្តរបស់ខ្លួននៅប្រទេសម៉ិកស៊ិកកូផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Baojun Yep សាកភ្លើងពេញម្តងជិះបាន ៣០០ គីឡូម៉ែត្រ ចេញតម្លៃលក់ជាផ្លូវការ តែជាង ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Baojun បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់ជាផ្លូវការនៅរថយន្ត Baojun Yep ដែលជារថយន្តប្រភេទ​អគ្គិសនី Off-Road-style ខ្នាតតូច ជាមួយតម្លៃលក់ចាប់ពី ១១ ១១៤ ដុល្លារ ដល់ ១២ ៥០៧ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Baojun Yep មានប្រវែងតួខ្លួនសរុប ៣ ៣៨១ ម.ម ទទឹង ១ ៦៨៥ ម.ម កំពស់ ១ ៧២១ ម.ម និងកំពស់ពីដីមកបាត ១៥០ មម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ក្រុមហ៊ុនឲ្យឈ្មោះថា Square Box Design Language ដោយនៅផ្នែកខាងមុខមានប៉ាណាជាប់ជាមួយចង្កៀងមុខថ្មី City Zebra ប្រភេទ LED ចំនួន ១៨៤គ្រាប់ ដំបូល roof rack ពណ៌ខ្មៅ ថាសកង់ស្ព័រទំហំ ១៥ អ៉ីញ និងចង្កៀងក្រោយប្រើប្រាស់ជា 3D ជាមួយអំពូល LED ចំនួន ១៦៤ គ្រាប់ ។

ចំពោះនៅផ្នែកខាងក្នុង តុបតែងជា ២ពណ៌ គឺពណ៌ប្រផេះ និងបៃតង ដោយនៅលើតាប្លូមានដៃចង្កូតប្រភេទ 3-spoke និងអេក្រង់ភ្លោះទំហំ ១០,២៥ អ៉ីញ រន្ធម៉ាស៊ីនត្រជាក់រាងមូល កៅអីស្រោបដោយស្បែកអាចលៃតម្រូវបាន ៦ របៀបជាស្តង់ដារសម្រាប់អ្នកបើកបរ និង ៤ របៀបសម្រាប់អ្នកដំណើរផ្នែកខាងមុខជាដើម ។ លើសពីនេះ មានប្រព័ន្ធសុវត្ថិភាព ៦ មុខងារផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៦៨ សេស និងកម្លាំងរមួល ១៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី ២៨,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយគាំទ្រឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ៣០% ឡើងដល់ ៨០% ត្រឹមរយះពេល ៣៥ នាទី និងបានបំពាក់ប្រព័ន្ធទប់លំនឹង MacPherson suspension នៅខាងមុខ និង Integral Link suspension នៅខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិធីសាស្រ្តជ្រើសរើសរថយន្តដឹកទំនិញ សំរាប់អាជីវកម្ម!

បច្ចុប្បន្ននេះទីផ្សាររថយន្ត និងម៉ាករថយន្តថ្មី នៅក្នុងប្រទេសកម្ពុជាមានការកើនឡើង​ ទាំងនេះហើយជាមូលហេតុដែលធ្វើអោយម្ចាស់អាជីវកម្មមានកាពិបាកក្នុងការសំរេចចិត្តក្នុងការជ្រើសរើសរថយន្តដែលស័ក្តិសមដើម្បីបំរើអាជីវកម្ម។ ខ្ញុំសូមណែនាំរថយន្ត ISUZU ប្រភេទដឹកទំនិញ ខាងក្រោមនេះគឺជាលក្ខណៈពិសេសខ្លះៗសំរាប់ពិចារណាក្នុងការទិញរថយន្តថ្មី៖

១. ការរចនា​ឡើងតាមបែប Aerodynamic ជួយកាត់បន្ថយការស្ទះខ្យល់ កាត់បន្ថយសំលេងរំខានចូលក្នុងកាប៊ីន ធ្វើឲ្យម៉ាស៊ីនរត់ធូរ ជួយសន្សំសំចៃប្រេង និងធ្វើឲ្យរថយន្តកាន់តែមានលំនឹងក្នុងពេលបើកបរ

២. ទំហំនៃទ្រុងរបស់រថយន្តធំ​បត់បែនតាមប្រភេទរថយន្ត និងអាចផ្ទុកទំនិញបានច្រើន

៣. ប្រភេទកង់ភ្លោះពីរ និងជន្ទៀសឌុប អាចដឹកទំនិញបានធ្ងន់ មានលំនឹង មិនឃ្លោង និងមានសុវត្ថិភាពក្នុងពេលបើកបរ

៤. មានកន្លែងដាក់សំភារះសំបូរបែប កាប៊ីនមានភាពធំទូលាយ និង​​ មានផាសុកភាព

៥. នៅក្នុងបន្ទះទ្វាសងខាងមានបង្កប់នូវ ដែកថែប ពីរដើម ដើម្បីជួយការពារដល់អ្នកបើកបរប្រសិនជាមានគ្រោះថ្នាក់កើតឡើង

៦. កញ្ចក់រថយន្តខាងមុខ និង ទ្វារទាំងសងខាងមានទំហំធំ ងាយស្រួលក្នុងការមើលឧបសគ្គពេលបើកបរ

៧.​ កាប៊ីនមានជើងសម្រាប់សារ៉េទំងន់ ស្រាលងាយស្រួលធ្វើការកាច់កាប៊ីនដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសប្រចាំថ្ងៃ

៨. ម៉ាស៊ីនបំពាក់ដោយប្រព័ន្ធ Turbo Charger​​ និង Common rail ទំនើបស្ងាត់ ស៊ីប្រេងតិច កំលាំងខ្លាំង​

៩. សម្រាប់រថយន្តដឹកទំនិញ ISUZU ១,៥តោន ស៊ីប្រេង ៩,៥០L/100Km យកតាមទិន្នន័យ ECU របស់ ISUZU ស៊េរីថ្មី តាមការប្រើប្រាស់ជាក់ស្ដែង

១០. អាចទាញយកទិន្នន័យពីរថយន្តលើការស៊ីប្រេង និងឥរិយាបថអ្នកបើកបរបានតាមរយៈ ISUZU ECU ប្រភេទថ្មី សម្រាប់Record ទិន្នន័យនៃការប្រើប្រាស់រថយន្តជាក់ស្ដែង

១១. ផ្ទុកបានចាប់ពី ៣ ២៧៥kg

១២. កាប៊ីន និង សាក់ស៊ីរបស់រថយន្តផលិតពីដែកថែប ធន់ ស្វិត មិនងាយពុកផុយ

លក្ខណៈពិសេសទាំងនេះមាននៅក្នុងរថយន្តដឹកទំនិញ ISUZU ដែលជារថយន្តរបស់ប្រទេសជប៉ុន។ សម្រាប់តម្លៃគឺមានចាប់ពី ៣១ ៥០០ដុល្លារ បើសិនជាអតិថិជនមានចំណាប់អារម្មណ៍ក្នុងការទិញរថយន្តដឹកទំនិញ ISUZU ហើយក៏មានជាមួយនឹងការបង់រំលស់ផងដែរ។

កាន់តែពិសេសជាងនេះទៅទៀតឥឡូវនេះខាងរថយន្តដឹកទំនិញ ISUZU ក៏មានជាមួយប្រូម៉ូសិនពិសេសទៅលើរថយន្តដឹកទំនិញចំណុះ ៥តោន ក្បាលនិងសាស់ស៊ី ដែលកញ្ចប់ប្រូម៉ូសិនពិសេសនោះមានដូចជា  មានការបញ្ចុះតម្លៃពិសេសត្រឹមតែ ៤១ ៩០០ដុល្លារ ថែមជូនស្លាកលេខ និងថែមជូនសេវាថែទាំរយៈពេល ២ឆ្នាំ ថែមទៀតផង។

លើសពីនេះទៅទៀតក៏មានមជ្ឈមណ្ឌលសំរាប់ជួសជុល និងថែទាំរថយន្តដឹកទំនិញ ISUZU ដែលមានសេវាកម្មជាច្រើនជាមួយលក្ខណៈពិសេសៗ៖

  • គ្រឿងបន្លាស់សុទ្ធមកពីប្រទេសជប៉ុន ជាង១,០០០មុខ
  • ក្រុមជាងទទួលការបណ្តុះបណ្តាលពីប្រទេសជប៉ុន
  • បចេ្ចកទេស និងបចេ្ចកវិទ្យាទំនើបចុងក្រោយ
  • ទីកន្លែងជួសជុលធំទូលាយសំរាប់រថយន្តដឹកទំនិញធំៗ
  • កន្លែងទទួលភ្ញៀវមានផាសុកភាព និងមានបំរើភេសជ្ជៈ

ដែលព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់: 023 901 368/ 012 858 013/ 086 858 113 ឬ Facebook Page: Isuzu Trucks Cambodia សូមអញ្ជើញមកមើលដោយផ្ទាល់នៅអគារតាំងបង្ហាញរបស់ក្រុមហ៊ុន​ ខេ (ខេមបូឌា) ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ  វេងស្រេង ជាប់រោងចក្រដំឡើងម៉ូតូហុងដា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Dongfeng Mengshi M-Terrain 917 សាកភ្លើងពេញម្តងជិះបាន ៥០៥ គីឡូម៉ែត្រ ជាមួយកម្លាំងជាង ១ ពាន់សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Dongfeng Mengshi M-Terrain 917 ផ្តោតលើផ្លូវលំបាកៗ ឬ​ Off-Road ជាមួយតម្លៃលក់ចាប់ពី ៩៧ ៤៩៤ ដុល្លារ នៅទីផ្សារប្រទេសចិន ។

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង MRA platform មានប្រវែងតួខ្លួនសរុប ៤ ៩៨៧ ម.ម ទទឹង ២ ០៨០ ម.ម កំពស់ ១ ៩៣៥ ម.ម និងប្រវែងគន្លាតកងមុខក្រោយ ២ ៩៥០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ មានលក្ខណះរថយន្តប្រើប្រាស់ក្នុងជួរកងទ័ព ដែលត្រូវបានឲ្យឈ្មោះថា Heroic Soul ដែលសង្កត់ធ្ងន់ទៅភាពរឹងមាំ ហាប់ណែន និងអំណាច ដែលនៅផ្នែកខាងមុខមានគម្របម៉ាស៊ីនទំហំធំ ប៉ាណារាងជាសំណាញ់ ចង្កៀងមុខប្រភេទ LED រាងជាអក្សរ X កាងការពារទំហំធំ​ ប្រើប្រាស់នៅថាសកង់ថាសកង់ទំហំ ២០ អ៉ីញ ស្រោបដោយសំបងកង់ប្រភេទ Off-Road និងចង្កៀងក្រោយប្រភេទ LED រាងជាអក្សរ X ផងដែរ ។

ចំ​ពោះនៅផ្នែកខាងក្នុងវិញមានភាពធំទូលាយ អាចផ្ទុកបាន ៤ ទៅ ៦នាក់ បំពាក់ដោយដៃចង្កូអេឡិចត្រូនិច កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្តបញ្ឈរ touchscreen ទំហំធំ និងអេក្រង់បង្ហាញលើកញ្ចក់ និងឧបកបរណ៍បំពងសំឡេង Dynaudio Confidence ជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៤ អាចផលិតកម្លាំងបានរហូតដល់ ១០៨៨ សេះ និងកម្លាំងរមួលច្រើនជាង ១៦ ០០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៤២,៧៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥០៥ គីឡូម៉េត្រក្នុងការសាកថ្មពេញម្តង ជាមួយរបៀបបើកបរចំនួន ៩ របៀប និងបានបំពាក់ជាមួយប្រព័ន្ធ air suspension system ដែលអាចទម្លើង-ទម្លាក់ប៉ូមបាន ១៥០ មម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃក្រោម ២ម៉ឺនដុល្លារ? ក្រុមហ៊ុនតូយ៉ូតា បើកទទួលកក់ម៉ូឌែលថ្មី Toyota All New Wigo 2024 ដឹងតែកក្រើកទៀតហើយ

[ក្នុងស្រុក] យោងតាមទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន Toyota Cambodia បានបើកទទួលការកក់រថយន្តម៉ូឌែលថ្មីមួយម៉ូឌែលទៀតហើយ ដោយម៉ូឌែលថ្មីនេះឈ្មោះថា Toyota Wigo ប្រភេទ Hatchback ជាមួយតម្លៃក្រោម ២ម៉ឺនដុល្លារដែលនេះជាម៉ូឌែលថ្មីទី២ បន្ទាប់ពីរថយន្ត Toyota Yaris Cross។ រថយន្តនេះអាចជាចំណែកទីផ្សារមួយដ៏សំខាន់ ដើម្បីអោយបងប្អូនយើងទទួលបានរថយន្តថ្មីយកទៅប្រើប្រាស់ ហើយអាចនឹងជំនួសតំណែង រថយន្តមួកទឹកបានច្រើនសម្រាប់ទីផ្សារកម្ពុជា បើតាមការគិតរបស់ Admin ។

ចំពោះលក្ខណ:បច្ចេកទេមួយចំនួន បើតាមការបញ្ជាក់ពីក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) ពីការបង្ហោះឡើងនេះ បានបង្ហាញថារថយន្ត Toyota Wigo ស៊េរីឆ្នាំ ២០២៤ នេះ ផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី ដែលមានប្រវែងតួខ្លួនសរុប ៣ ៧៦០ ម.ម ទទឺង ១ ៦៦៥ ម.ម កំពស់ ១ ៥០៥ ម.ម ប្រវែងកន្លាតកង់មុខ-ក្រោយ ២ ៥២៥ ម.ម និងកំពស់ពីដីទៅបាតរថយន្ត ១៦០ ម.ម។ ទំហំប៉ុណ្ណឹងល្អតើ ជាពិសេសតម្រូវការលើការប្រើប្រាស់នៅទីក្រុង ឬទីប្រជុំជន ងាយស្រួលសម្រាប់ការបើកបរបំផុត សំខាន់រូបរាងខ្យូតណាស់បងប្អូនអើយ។

នេះគ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ

សម្រាប់ការរចនានៅផ្នែកខាងក្រៅមានលក្ខណះបែបស្ព័រ ដោយបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំមើលទៅស៊ីវិល័យ ទាន់សម័យយកតែម្តង ទាំងផ្នែកចង្កៀង កាងលំហូខ្យល់ខាងមុខ និង ខាងក្រោយ ជាមួយនឹងការរចនាផ្នែកចំហៀងបែប 3D និងបានប្រើប្រាស់ជាមួយចង្កៀងបំភ្លឺផ្លូវ និងអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED ផងដែរ។ រូបរាងខ្យូត គួរអោយស្រលាញ់ តែម្តងហើយ បើបងប្អូនស្រលាញ់ ចង់បានពណ៌អ្វីដែរ? ជួយ Comment ម្នាក់មួយផង។

នេះគ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានតុបតែងផ្តោតលើភាពទាន់សម័យ ផាសុកភាព និងមានភាពធំទូលាយទាំងជួរខាងមុខ និង ខាងក្រោយ ជាមួយការរចនាតាប្លូ និងគ្រឿងបរិក្ខាប្រើប្រាស់បង្ហាញនៅលក្ខណះបែបស្ព័រសាកសមសម្រាប់មិត្តៗយុវវ័យ។ លើសនេះក៏បានបំពាក់នៅអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ។

នេះគ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ

ទាក់ទងទៅនឹងផ្នែកប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការអ្នកបើកបរវិញបានបំពាក់នៅពោងសុវត្តិភាព ៦ ចំនុចអាចការពារបានមួយជុំរថយន្ត និងប្រព័ន្ធផ្តល់សញ្ញាពីឧបសគ្គមកពីផ្នែកចំហៀង Blind Spot Monitoring អេមហួសតែម្តង កន្លែងនេះ។

នេះគ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ

ឡានតម្លៃជាង ១ម៉ឺនដុល្លារ រកឯណាបាន បានប្រេនរបស់ជប៉ុនដែលល្បីល្បាញលើភាពជាប់ធន់ និងជាពិសេសលក្ខណៈពិសេស មុខងារផ្សេងៗ ប្រព័ន្ធសុវត្ថិភាពជាច្រើនបានប្រមូលមកដាក់លើរថយន្តនេះបានច្រើនតែម្តង ក្រោមគោលគំនិតមួយគឺដើម្បីបំពេញតម្រូវការលើការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូន។

នេះគ្រាន់ជារូបភាពតំណាងប៉ុណ្ណោះ

យ៉ាងណាមិញសម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទំនាក់ទំនងសាកសួរក្រុមហ៊ុនដោយផ្ទាល់បានតាមរយៈទំព័រ Facebook: Toyota Cambodia និងទីស្នាក់ការលក់គ្រប់សាខារបស់តូយ៉ូតា (ខេមបូឌា) ផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+