ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជះរាងសង្ហាម៉ង! ឡានអគ្គិសនី iA5 សាកថ្មម្តងជិះបានប្រហែល ៦០០ គីឡូម៉ែត្រ តម្លៃខ្ទង់ ៣មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី GAC Toyota iA5 ​លក់​ជា​ផ្លូវ​ការ ដោយម៉ូដែល​នេះ​ត្រូវ​បាន​កែ​លម្អថ្មី ជាមួយនឹងតម្លៃលក់ចាប់ពី ២៥ ០៨១ ដុល្លារ ដល់ ៣០ ២៦១ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្ត GAC Toyota iA5 មានប្រវែងសរុប ៤ ៨១៨ ម.ម ទទឹង ១ ៨៨០​ ម.ម កំពស់ ១ ៥៣០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ។ លើសពីនេះ រូបរាងត្រូវបានកែលម្អ ជាពិសេសនៅខាងមុខ មានចង្កៀងមុខប្រភេទ LED Sea eagle ដែលមានមុខងារបិទដោយស្វ័យប្រវត្តិ ភ្លើងបំភ្លឺពេលថ្ងៃ LED, ចង្កៀងក្រោយ LED កាងខាងមុខដែលរចនាយ៉ាងពិសេស កញ្ចក់ចំហៀងដែលអាចបត់បាន ថាសកង់ទំហំ ១៨ អ៊ីញ ស្រោបជាមួយនឹងសំបកកង់ 235/45 R18។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់ដោយអេក្រង់ប្រភេទ LCD ទំហំ ១២,៣ អ៊ីង និងកុងទ័រព័ត៌មាន LCD ទំហំ ១២,៣ អ៊ីញ អេក្រង់កំសាន្តទំហំ ១២,៣ អ៊ីញ និងត្រូវបានបំពាក់ដោយប្រព័ន្ធ AI ឧបករណ៍បំពងសំឡេង ៨ចំនុចម៉ាក Hi-Fi ប្រព័ន្ធសេវា 4G ឥតខ្សែ ជាមួយ Wi-Fi, កៅអីអ្នកបើកបរលៃតម្រូវ ៦ទិសដៅនិងកៅអីអ្នកដំណើរខាងមុខលៃតម្រូវបាន ៤ទិសដៅ, កៅអីខាងមុខដែលមានមុខងារក្តៅ-ត្រជាក់, មុខងារអង្គចងចាំនៃកៅអីអ្នកបើកបរ ចង្កូតពហុមុខងារ និងដំបូលបើកបែប sunroof ផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះបានបំពាក់ដោយម៉ូទ័រអគ្គិសនីថ្មី អាចផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ និងអាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រដោយមុខងារសាកថ្មលឿនដោយសាកបានពី ៣០ ទៅ ៨០% ត្រឹមតែរយៈពេល ៤២នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Palisade ឆ្នាំ២០២៣ ចេញផ្លូវការ ជាមួយការផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង

[បរទេស] ក្រុមហ៊ុន Hyundai បានធ្វើការបង្ហាញចេញនូវរថយន្ត SUV របស់ខ្លួន Hyundai Palisade សេរ៊ីឆ្នាំ២០២៣ ជាមួយការអភិវឌ្ឍន៍ថ្មីទាំងស្រុងទៅលើរូបរាងផ្នែកខាងក្រៅ និងបន្ថែមជាមួយការអាប់ដេតទៅលើផ្នែកខាងក្នុង និងប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ដូចដែរបានឃើញជាក់ស្តែងផ្នែកខាងក្រៅត្រូវបានឌីស្សាញថ្មី ដែលផ្តល់នូវអនុភាព និងស្វាហាប់ជាងមុនជាមួយប៉ាណាមួយផ្ទាំងធំអូសសណ្ធឹងរហូតដល់កាងផ្នែកខាងក្រោម រួមបន្ថែមជាមួយចង្កៀង LED សងខាងឌីស្សាញថ្មីដាច់ពីគ្នារវាងអំពូលបំភ្លឺ និងអំពូលបំភ្លឺពេលថ្ងៃ ហើយនឹងថាសកង់ទំហំ ២០អ៊ីញផងដែរ។ ចំនែកផ្នែកខាងក្រោយស្ទើរតែដូចម៉ូឌែលកន្លងទៅ លើកលែងតែកាងការពារដែលបានទម្លាក់កម្ពស់អោយស្ថិតនៅទីតាំងទាបជាងមុន។

ផ្នែកខាងក្នុងនៃរថយន្ត អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅលើម៉ូឌែលឆ្នាំ ២០២៣នេះ បានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំធំរហូតដល់ ១២អ៊ីញ កម្រិត 720p, រន្ធម៉ាស៊ីនត្រជាក់ HVAC ឌីស្សាញស្លីមជាងមុន, កុងទ័របង្ហាញព័ត៌មានថ្មី, កន្លែងសាកថ្មឥតខ្សែថាមពល ១៥វ៉ាត់, រន្ធ USB-C, កោអីជួរទី៣ ភ្ជាប់ដោយមុខងារកម្តៅ និង Digital Key2 ដែលអ្នកប្រើប្រាស់នូវ iPhone, Apple Watch និង Samsung Galaxy ក្នុងការដោះសោ និងបញ្ឆេះម៉ាស៊ីនរថយន្ត។

ចំណែកឯប្រព័ន្ធសុវត្ថិភាពនៃរថយន្ត រថយន្តនេះទទួលបានបន្ថែមនូវមុខងារដូចជា Enhanced Forward Collision Avoidance, Highway Driving Assist, Remote Smart Parking Assis, Automictic Collision Notification សម្រាប់កម្មវិធី Bluelink Connected Car Service និងពោងសុវត្ថិភាពរហូតដល់ ៩ចំណុចផងដែរ។

រថយន្ត​ Hyundai Palisade ឆ្នាំ២០២៣ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង(V6) អាចផលិតកម្លាំងបាន ២៩១សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៨វគ្គស្វ័យប្រវត្តិ និងជម្រើសនៃការបើកបរប្រភេទ 2WD និង HTRAC 4WD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រើពេល៣ខែ VW អាចលក់ឡានអគ្គិសនីបានជិត ១០ម៉ឺនគ្រឿងទូទាំងពិភពលោក

[ទីផ្សារបរទេស] សម្ព័ន្ធ Volkswagen Group បានប្រកាសថាចំនួនលក់រថយន្តអគ្គិសនីក្នុងពេលបីខែដំបូងនៃឆ្នាំ២០២២នេះ មានការកើនឡើង ៦៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២១ ទោះបីជាវិបត្តិខ្វះខាតឈីបនៅបន្តវាយលុកយ៉ាងខ្លាំងក្លាក្ដី។

ចំនួនលក់រថយន្តអគ្គិសនីសរុប ៩៩ ១០០គ្រឿង នៅទូទាំងពិភពលោក មានចំនួន ៣០ ៣០០គ្រឿង គឺជារថយន្ត VW ID.4 ដែលស្មើនឹង ៣០,៥% នៃចំនួនលក់សរុប។ រថយន្តអគ្គិសនីលក់ដាច់បន្ទាប់គឺរថយន្ត VW ID.3 ដែលលក់ចេញបាន ១៣ ០០០គ្រឿង និងតាមពីក្រោយដោយរថយន្ត Audi Q4 e-tron លក់បាន ១០ ៧០០គ្រឿង, Audi e-tron លក់បាន ១០ ៣០០គ្រឿង និង Porsche Taycan លក់បាន ៩ ៥០០គ្រឿង។

តាមតួលេខបានបង្ហាញថាម៉ាករថយន្ត Volkswagen អាចលក់រថយន្តអគ្គិសនីបានច្រើនជាងគេ ដោយលក់ចេញបានសរុប ៥៣ ៤០០គ្រឿង នៅត្រីមាសទីមួយនៃឆ្នាំ២០២២នេះ។ បន្ទាប់មកគឺម៉ាក Audi (២៤ ២០០គ្រឿង), ម៉ាក Porsche (៩ ៥០០គ្រឿង), ម៉ាក Skoda (៨ ៨០០គ្រឿង) និងម៉ាក SEAT/CUPRA (២ ២០០គ្រឿង)។

ទីផ្សារដែលធំជាងគេសម្រាប់ Volkswagen Group គឺទីផ្សារអឺរ៉ុប ដែលមានរថយន្តសរុប ៥៨ ៤០០គ្រឿងបានលក់ចេញ ដែលចំនួននេះគឺមានកំណើន ៣៣,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ទីផ្សារបន្ទាប់គឺប្រទេសចិន ដែលលក់ចេញបានសរុប ២៨ ៨០០គ្រឿង ហើយមានកំណើនរហូតដល់ ៣៦០,៥% ឯណោះ។

ដោយឡែកនៅទីផ្សារសហរដ្ឋអាមេរិក Volkswagen Group អាចលក់រថយន្តអគ្គិសនីបានត្រឹម ៧ ៩០០គ្រឿងប៉ុណ្ណោះ ប៉ុន្តែក៏មានកំណើន ១៦,២% ផងដែរ បើធៀបនឹងរយៈពេលបីខែដំបូងនៃឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota គ្រោងច្នៃឡាន Crown ទៅជាឡាន SUV មានទាំងប្រភេទអគ្គិសនីសុទ្ធទៀត

[ទីផ្សារបរទេស] រថយន្ត Sedan ម៉ូដែល Crown គឺជារថយន្តដ៏ល្បីឈ្មោះ និងមានអាយុកាលវែងរបស់ Toyota ហើយរថយន្តម៉ូដែលនេះគ្រោងនឹងមានការផ្លាស់ប្ដូរធំមួយ។ ប្រភពចេញពីជប៉ុន បាននិយាយថារថយន្តអាយុកាល៦៧ឆ្នាំនេះ កំពុងត្រូវបានប្រែក្លាយទៅជារថយន្ត SUV ដើម្បីដេញតាមតម្រូវការទីផ្សារដែលកំពុងពេញនិយមរថយន្តតួខ្ពស់។

តាមការចុះផ្សាយរបស់ Reuters ដែលដកស្រង់សម្ដីចេញពីបុគ្គលបីរូបដែលដឹងអំពីផែនការរបស់ Toyota បានឲ្យដឹងថារថយន្ត SUV ថ្មីនឹងមានដាក់លក់នៅប្រទេសជប៉ុន ចិន និងនៅសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ២០២៣ ប៉ុន្តែបើតាមឯកសារដែលលេចធ្លាយតាមរយៈហាងលក់រថយន្តនៅអាមេរិកកាលពីខែកុម្ភៈ មានការអះអាងថាឈ្មួញលក់រថយន្ត Toyota នៅអាមេរិក អាចនឹងចាប់ផ្ដើមលក់រថយន្តនេះនៅក្នុងខែតុលា ឆ្នាំ២០២២។

ទាក់ទងនឹងលក្ខណៈសម្បត្តិនៃម៉ាស៊ីន មិនត្រូវបានបញ្ចេញនោះទេ ប៉ុន្តែបើតាមការចុះផ្សាយបានឲ្យដឹងថាប្រភេទប្រើម៉ាស៊ីនប្រេងសាំង Hybrid នឹងមានដាក់លក់នៅប្រទេសចិន និងអាមេរិកខាងជើង។ ការចុះផ្សាយដដែលបានអះអាងទៀតថាប្រភេទ PHEV បានគ្រោងទុកសម្រាប់ទីផ្សារក្នុងស្រុក គឺនៅប្រទេសជប៉ុន។

ក្រោយមកទៀត នៅឆ្នាំ២០២៤ រថយន្ត Crown SUV ដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនឹងលេចវត្តមាន ប៉ុន្តែប្រភពពីរដែល Reuters បានជួបនិយាយជាមួយបាននិយាយថា Toyota នៅមិនទាន់សម្រេចលើគម្រោងការនាំចេញរថយន្តប្រភេទអគ្គិសនីនេះនៅឡើយទេ។

ប្រភពក៏បាននិយាយផងដែរថា Toyota នឹងប្រកាសចេញរថយន្ត Crown Sedan ថ្មី ដើម្បីដាក់លក់ទន្ទឹមគ្នានឹង Crown SUV។ គួរដឹងថានៅជប៉ុន រថយន្ត Crown គឺជារថយន្ត Sedan ប្រណីតមួយដែលបានផលិតដោយប្រើគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Lexus LC និង LS៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបភាពរថយន្ត Lexus RZ 450e ប្រភេទ Two-Tone មុនពេលបង្ហាញខ្លួនជាផ្លូវការនៅសប្តាហ៍ក្រោយនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Lexus គ្រោងនឹងដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីដំបូងបង្អស់របស់ Lexus RZ 450e នៅថ្ងៃទី ២០ ខែមេសា ប៉ុន្តែមុនពេលការបង្ហាញខ្លួនជាផ្លូវការ បានលេចធ្លាយនៅរូបភាពពីអ្វីដែលមើលទៅដូចជាពាណិជ្ជកម្មនៅលើប៉ុស្តិ៍ Discovery បានបង្ហាញនូវម៉ូដែល two-tone edition។

រូបថតដែលថតបានត្រូវបានបង្ហាញចេញដោយ Lexus RZ Forums ដែលបង្ហាញអោយឃើញរថយន្ត SUV អគ្គិសនីជាមួយតួរខ្លួនពណ៌ទឹកក្រូច និងពណ៌ខ្មៅ ដែលផលិតឡើងនៅលើគ្រោងឆ្អឹង e-TNGA platform។

ចំពោះរូបរាងផ្នែកខាងមុខរបស់ Lexus RZ 450e គឺខុសប្លែកពី bZ4x យ៉ាងច្បាស់ ជាមួយនឹងប៉ាណាមុខពណ៌ខ្មៅលាតសន្ធឹងឡើងលើគម្របម៉ាស៊ីន ចង្កៀងមុខរាងស្លីម ជាមួយអំពូលបំភ្លឹពេលថ្ងៃLED ប្រភេទ “check-type” ដែលនៅជួរខាងមុខទាំងមូលនៃរថយន្ត ដែលធ្វើឲ្យរថយន្តនេះមានភាពលេចធ្លោ និងកាន់តែកាច។

លើសពីនេះ ប្រសិនបើអ្នកមិនចូលចិត្តរូបរាងពីរពណ៌ Lexus ក៏នឹងផ្តល់ការងារលាបពណ៌ធម្មតាផងដែរ ដូចដែលបានបង្ហាញដោយរូបថតផ្លូវការមុននេះ។

សម្រាប់រថយន្តនេះ នឹងត្រូវបានបំពាក់ដោយម៉ូទ័រពីរ ហើយនឹងប្រើប្រាស់ប្រព័ន្ធវិលកង់ទាំងអស់ Direct4 ថ្មីជាមួយនឹងមុខងារវ៉ិចទ័រកម្លាំងបង្វិលជុំកម្រិតខ្ពស់ ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តងជាមួយនឹងអាគុយលីដ្យូម ទំហំ ៩០ គីឡូវ៉ាត់ម៉ោងគាំទ្រការសាកថ្មលឿនអាចសាកពី ០-៨០% ក្នុងរយៈពេល ៣០ នាទីប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ព័ត៌មានលម្អិតទាំងអស់នឹងត្រូវបានបង្ហាញយ៉ាងពេញលេញនៅថ្ងៃទី ២០ ខែមេសា ខាងមុខនេះ នៅពេលដែល RZ 450e ត្រូវបានបង្ហាញជាឌីជីថលនៅលើគេហទំព័ររបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេស្ប៉ាញបញ្ចេញម៉ូតូ Scooter ប្រើប្រាស់អគ្គិសនី សាកភ្លើងម្តង អាចជិះបានចម្ងាយ ២៩៩ គ.ម តម្លៃខ្ទង់ ៧ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូអេស្ប៉ាញ Rieju បានបញ្ចេញនូវម៉ូឌែល Nuuk ប្រភេទ Scooter ប្រើប្រាស់អគ្គិសនីសុទ្ធ កាន់តែទំនើបជាមួយនឹងការសាកថ្មពេញម្តង អាចជិះបានចម្ងាយ ២៩៩ គ.ម និងបំពាក់ជាមួយនឹងម៉ូទ័រអគ្គិសនី BOSCH នៅលើទីផ្សារតំបន់អឺរ៉ុប។

ម៉ូតូអគ្គិសនី Scooter នេះប្រើប្រាស់ម៉ូរទ័រអគ្គិសនី BOSCH ដែលទទួលបានជំនួយពីអាគុយ ២ ប្រភេទ  អាគុយលីចូម-អ៊ីយ៉ុង ដែលមានថាមពល ៤,៨ គីទ្បូវ៉ាត់ ដែលសាកថ្មពេញម្តងអាចជិះបានចម្ងាយ ២៩៩ គីទ្បូម៉ែត្រ ដែលអាចបង្កើតល្បឿន ១១០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោងប៉ុណ្ណោះ។

ខណៈដែលការសាកភ្លើងធម្មតាពី ០-១០០ ដោយចំណាយពេល ៤ ម៉ោងកន្លះ ឬការសាកក្នុងល្បឿនលឿន ០-៥០ រយៈពេល ១ ម៉ោង ២០ នាទីប៉ុណ្ណោះ។

យ៉ាងណាមិញចំពោះម៉ូតូអគ្គិសនី Rieju Nuuk មានតម្លៃចាប់ ៧ ពាន់ដុល្លារទ្បើងទៅ នៅលើទីផ្សារតំបន់អឺរ៉ុប និងសហរដ្ឋមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ADV 160 ត្រៀមចេញលក់ផ្លូវការនៅប្រទេសជាប់កម្ពុជា

[ទីផ្សារបរទេស] ម៉ូតូ Honda ADV 160 ស៊េរីថ្មី ប្រភេទ Scooter នឹងចេញលក់នៅឆ្នាំនេះសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ ជាមួយនឹងរូបរាងទាក់ទាញ ម៉ាស៊ីនសាំងស្រដៀងគ្នានឹង PCX ឬ Click 160 និងបំពាក់នូវប្រព័ន្ធសុវត្ថិភាពទំនើប នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន greatbiker ។

ជាក់ស្តែងបើក្រទ្បែកមើលតាមរូបភាពរបស់ Honda ADV 160 ទទួលបានរចនាទ្បើងបែបស្ព័រដែលម៉ូតូនេះបានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ ប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអីមានទំហំធំអាចដាក់បានច្រើន និងប្រព័ន្ធសោរ Smart-Key ជាដើម។

ហើយអ្វីដែលពិសេសនោះម៉ូតូ Honda ADV 160 បានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធ HSTC ដើម្បីការពារការលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខ បន្ថែមជាមួយប្រព័ន្ធហ្រ្វាំង ABS ផងដែរ។

ម៉ូតូ Honda ADV 160 បានប្រើប្រាសម៉ាស៊ីនសាំង eSP+ ស្រដៀងគ្នាទៅនឹង PCX ឬ Click 160 ចំណុះ ១៥៧សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ១៥,៨សេះ និងកម្លាំងរមួល ១៥ញ៉ូតុនម៉ែត្រ ហើយភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ជាដើម។

សូមបញ្ជាក់ថាម៉ូតូ Honda ADV 160 ស៊េរីថ្មី មានជម្រើស ៣ ពណ៍ ក្រហម ខ្មៅ និងសរ។ ប៉ុន្តែចំពោះតម្លៃរបស់ម៉ូតូនេះមិនទាន់បានបង្ហាញចេញជាផ្លូវការនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kawasaki បានដាក់បង្ហាញនូវម៉ូតូចង្កឹះលេខបែប Classic សម្រាប់ទីផ្សារនៅជប៉ុន

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូយក្សបៃតង Kawasaki បានធ្វើការដាក់បង្ហាញជាផ្លូវការនូវម៉ូឌែល Meguro K3 ស៊េរីឆ្នាំ ២០២២ ប្រភេទចង្កឹះលេខ រូបរាងបែប Classic, ម៉ាស៊ីនខ្លាំង និងបំពាក់ប្រព័ន្ធហ្វាំ្រង ABS ស្តង់ដារកម្រិតខ្ពស់របស់ Kawasaki សម្រាប់ទីផ្សារនៅក្នុងប្រទេសជប៉ុន។

ម៉ូតូ Meguro K3 បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ៧៧៣សេសេ ទំហំ ២ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ៥២សេះ និងកម្លាំងរមួល ៦២ញ៉ូតុនម៉ែត្រ ហើយភ្ជាប់ជាមួយនឹងប្រអប់ចង្កះលេខ ៥ វគ្គ។ ហើយម៉ូតូ Meguro K3 បានបំពាក់នូវប្រព័ន្ធហ្វាំ្រងឌីសមុខ-ក្រោយជាមួយនឹង ABS ស្តង់ដារកម្រិតខ្ពស់របស់ Kawasaki ផងដែរ។

ដោយទ្បែករូបរាងរបស់ម៉ូតូ Meguro K3 រចនាទ្បើងបែប Classic ដែលបានបំពាក់មកជាមួយនឹងចង្កៀងមុខរាងមូល, កុងទ័រសម្រាប់បង្ហាញព័ត៌មានសាំង ឬល្បឿន, សំបកកង់ខាងមុខ ១០០/៦០ និងក្រោយ ១៣០/៨០ និងធុងផ្ទុកសាំងបានចំណុះរហូតដល់ ១៥ លីត្រ ។

សូមបញ្ជាក់ថាម៉ូតូចង្កះលេខ Kawasaki Meguro K3 ស៊េរីឆ្នាំ ២០២២ មិនទាន់មានព័ត៌មានណាបានបង្ហាញអំពីតម្លៃនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda នឹងបញ្ចេញនូវម៉ូតូចង្កឹះលេខ ២ ម៉ូឌែល សម្រាប់ធ្វើដំណើរតាមផ្លូវ Off-Roads

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូជប៉ុន Honda បានធ្វើការបញ្ចេញនូវ ២ ម៉ូឌែលថ្មី គឺ CL250 និង CL500 ប្រភេទ Classic Scramble ដែលបរាងស្អាតបែប Classic, ម៉ាស៊ីនខ្លាំង និងងាយាស្រួលជិះធ្វើដំណើរតាមផ្លូវធម្មតា និង Off-Roads។

ម៉ូតូ Honda CL250 និង CL500 ទទួលបានការចចនាទ្បើងបែប Classic សម្រាប់អ្នកចូលចិត្តការធ្វើដំណើរ Off-Roads បែបផ្សងព្រេង បោះតង់ ស្ទួចត្រី និងជិះចូលព្រៃជាដើម។

ម៉ូតូចង្កឹះលេខ ២ ម៉ូឌែលនេះបានដែលមកជាមួយនឹងចង្កៀងមុខដែលនៅខាងក្នុងមានអំពូលតូច LED ៤ គ្រាប់រចនាទ្បើងរូបរាងមូលនៅចំកណ្តាលមុខ, កុងទ័រឌីជីថលសម្រាប់មើលព័ត៌មានពេលបើកបរ,ថាស់កង់ស្ព័រ ជាមួយនឹងសំបកកង់ធំៗ។

សម្រាប់ម៉ូតូចង្កឹះលេខ Honda CL250 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២៥០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ១៧សេះ និងភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៦ វគ្គ ដែលអាចបង្កើតល្បឿនកំពូល ១០៩ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។

ខណៈដែល Honda CL500 នឹងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ៤៧១ សេសេ ផលិតកម្លាំង ៤៦,៩សេះ និងកម្លាំងរមួល ៤៣ ញ៉ូតុនម៉ែត្រ និងភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៦ វគ្គផងដែរ។ យ៉ាងណាមិញចំពោះម៉ូតូ Honda CL250 និង CL500 មិនទាន់មានព័ត៌មានណាមួយបានបញ្ជាក់អំពីតម្លៃនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda នឹងត្រៀមបញ្ចេញនូវម៉ូតូស៊េរីឆ្នាំ ២០២២ ចំនួន ៥ម៉ូឌែលនៅថៃ

[ទីផ្សាបរទេស] យោងតាមការចុះផ្សាយរបស់សារព័ត៌មាន greatbiker បានបង្ហាញថាក្រុមហ៊ុន Honda នឹងធ្វើការដាក់បង្ហាញនូវម៉ូតូ ៥ ម៉ូឌែល ស៊េរីឆ្នាំ ២០២២ ដែលមានម៉ូតូ Honda Click 160, Honda Dax 125, Honda ADV 350, Honda Lead និង Honda CB350។

ថ្ងៃនេះក្រុមការងារ ខេមបូអូតូ នឹងលើកមកបង្ហាញម៉ូតូទាំង ៥ ម៉ូឌែល ដែលគេរំពឹងថានឹងដាក់លក់ សម្រាប់ទីផ្សារក្នុងប្រទេសថៃ ខាងមុខនេះរួមមាន៖

១. Honda Click 160 ប្រភេទម៉ូតូ Scooter ដែលរូបរាងម៉ូតូ Honda Click 160 បានរចនាទ្បើងបែបស្ព័របំពាក់មកជាមួយនឹងគ្រោងឆ្អឹង eSAF, ចង្កៀងប្រភេទ LED, កុងទ័រឌីជីថលប្រភេទ LCD, រន្ធសាកប្រភេទ USB និង Smart key, កន្លែងផ្ទុកអីវ៉ាន់ក្រោមកៅអីទំហំ ១៨ លីត្រអាចផ្ទុកមួកសុវត្ថិភាព និងរបស់របរផ្សេងៗទៀត។ ខណៈដែលម៉ូតូនេះប្រើប្រាស់ម៉ាស៊ីនសាំង eSP + ចំណុះ ១៥៧ សេសេ ទំហំ ១ស៊ីទ្បាំង ផលិតកម្លាំង ១៥,៣ សេះ និងកម្លាំងរមួល ១៣,៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ V-Matic ដោយការបើកបរចម្ងាយ១០០គ.ម ស៊ីសាំងប្រហែល ២,១លីត្រ។ ហើយតម្លៃខ្ទង់ ២ពាន់ដុល្លារ។

២. Honda ADV 350 ប្រភេទ Scooter ខ្នាតធំដែលប្រើប្រាស់នូវម៉ាស៊ីន eSP + ចំណុះ ៣៣០ សេសេ ផលិតកម្លាំង ២៩សេះ និងកម្លាំងរមួល ៣១.៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT អាចបង្កើនល្បឿងបាន ១៣៧ គីទ្បូម៉ែត្រក្នុង ១ ម៉ោង ដោយកម្រិតនៃការប្រើប្រាស់សាំង ១ លីត្រ អាចបើកបរបានចម្ងាយ ២៩.៤ គីទ្បូម៉ែត្រ ។ ខណៈដែល រូបរាង AVD 350 ទទួលបានការរចនាទ្បើងបែបស្ព័រដោយបានបំពាក់នូវចង្កៀងមុខ-ក្រោយLED, កុងទ័រឌីជីថល LCD, រន្ធ USB, កន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីអាចដាក់មួកសុវត្ថិភាពបាន ២, ប្រព័ន្ធ HSTC anti-trolling និងការតភ្ជាប់ RoadSnyc ទៅកាន់ស្មាតហ្វូនក៏ត្រូវបានរួមបញ្ចូលផងដែរ។ ហើយតម្លៃរបស់ម៉ូតូនេះមានជម្រើស ២ ម៉ូឌែលតម្លៃចាប់ពី ៥ ៥២៧ ដល់ ៥ ៤៦៧ ដុល្លារ។

៣. Honda Dax 125 ប្រភេទចង្កះលេខម៉ូតូខ្នាតតូចដែលបានបំពាក់ដោយម៉ាស៊ីនសាំង SOHC2 ទំហំ ១ ស៊ីទ្បាំង ចំណុះ ១២៤សេសេ ផលិតកម្លាំង ៩,៣៨សេះ និងកម្លាំងរមួល ១០,៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៥ វគ្គ។ ខណៈដែលម៉ូតូនេះជួយសន្សំសំចៃសាំង និងប្រើបានយូរ ដំណើរការជាមួយនឹងប្រព័ន្ធប៊ិច fuel- injectors ដោយកម្រិតនៃការប្រើប្រាស់សាំងក្នុង ១ លីត្រ អាចជិះបានចម្ងាយ ៦៣,៧ គីទ្បូម៉ែត្រ ឬ ៣,៨ លីត្រ អាចជិះបានចម្ងាយ ២៤០ គីទ្បូម៉ែត្រ ដែលអាចបង្កើនល្បឿន ៩០ គីឡូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។

៤. Honda Lead ប្រភេទម៉ូតូ Scooter ដែលប្រើប្រាស់ម៉ាស៊ីន ePS+ 4 valve SOHC ចំណុះ ១២៤,៨សេសេ ផលិតកម្លាំង ១១ សេះ និងកម្លាំងរមួល ១១,៥ញ៉ូតុនម៉ែត្រ ។ ហើយជាមួយតម្លៃ ១ ៦៦៣ ដុល្លារ។

៥. Honda CB350 ប្រភេទម៉ូតូចង្កះលេខបែប Classic ដែលប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ៣៤៨សេសេ ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ២១សេះ និងភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៥ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+