ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely ចេញលក់រថយន្ត Boyue X លើទីផ្សារប្រទេសចិន ជាមួយតម្លៃជាង ១ម៉ឺនដុល្លារ

រថយន្ត Geely Boyue X បានធ្វើការចេញលក់នៅលីផ្សារប្រទេសចិន ជាផ្លូវការ ជាមួយជម្រើស ៤ម៉ូឌែល ខណៈវាបានបង្ហាញខ្លួនក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Chengdu Auto Show កាលពីថ្ងៃទី ២៩ ខែសីហា កន្លងទៅ។

ជាមួយជម្រើសទាំង ៤ម៉ូឌែលនេះ វាដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៤សេះ និងកម្លាំងបង្វិល ៣០០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ Dual-clutch ៧វគ្គ។ បន្ថែមពីនេះ វាក៏​មានជម្រើសម៉ាស៊ីនចំណុះ ១,៥លីត្រ កម្លាំង ១៧៤សេះ និងដំណើរការដោយប្រអប់លេខ ៦វគ្គអូតូ។

ចំណុចគួរអោយចាប់អារម្មណ៍សម្រាប់រថយន្ត SUV នេះគឺវាបានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Galaxy OS របស់ Geely ដែលអាចគាំទ្រកម្មវិធីជាច្រើន រួមទាំងកម្ម WeChatផងដែរ មិនតែប៉ុណ្ណោះវាក៏បានបំពាក់ជាមួយប្រព័ន្ធបំពងសម្លេង Bose ចំនួន ១២គ្រាប់, ភ្លើងខាងក្នុងចំនួន ៧២ពណ៌ និងមុខងារចាក់ ឬដោះសោតាមទូរស័ព្ទដៃ។

សម្រាប់តម្លៃនៃរថយន្ត Geely Boyue X មានតម្លៃចាប់ពី ១៧ ៤៧៤ ដល់ ២២ ១២២ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដំណើរការរបស់ប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីន | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] បណ្តាផ្នែកនៃប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីនមានដូចជា៖

  • បូមទឹក (Water Pump)
  • ធុងទឹក (Radiator)
  • គម្របធុងទឹក (Radiator cap)
  • ប្រដាប់ធ្វើអោយត្រជាក់ប្រេង (Oil Cooler)
  • កង្ហារ (Fan)
  • ទែម៉ូស្តារ (Thermostat)
  • ធុងទឹកបម្រុង, ស៊ុមកង្ហារ(Reservoir tank and fan frame )
  • ទុយោររបស់ធុងទឹក​(Radiator hose)
  • រន្ធផ្លូវទឹក ( By-pass hole)
  • រន្ធបំបែក (Water jacket)

នៅពេលដែលម៉ាស៊ីនដំណើរការ​ បូមទឹកក៏ចាប់ផ្ដើមបូមទឹកចេញពីធុងទឹកទៅកាន់ប្រដាប់ធ្វើអោយត្រជាក់ប្រេង( Oil Cooler ) រួចចូលទៅក្នុងប្លុកស៊ីឡាំង ( Cylinder block ) និង​ ក្បាលគុយឡាស់ ( Cylinder head ) របស់ម៉ាស៊ីនរួចចូលទៅសំបកទែម៉ូស្តា​រ​ ( Thermostat Housing ) ហើយរត់ត្រឡប់ទៅបូមទឹកវិញតាមរយៈរន្ធបំបែក​( By-Pass Hole ) ។​​

ពេលដែលម៉ាស៊ីនដំណើរការក្នុងល្បឿនលឿន​ ធ្វើអោយម៉ាស៊ីនឡើងកំដៅហើយក៏ផ្ទេរមកកាន់ទឹកដែលហូរនៅចន្លោះប្លុកស៊ីឡាំង។ ពេលដែលកំដៅរបស់ទឹកកើនឡើងចន្លោះសីតុណ្ហភាព(​៨០​ ទៅ ៩០​ អង្សាសេ) ទើបទែម៉ូស្តាបើកអោយទឹកស្អំចូលទៅក្នុងធុងទឹកឬរ៉ាឌីយ៉ាទ័រ ( Radiator ) ហើយបញ្ចុះកំដៅទឹកអោយត្រជាក់នៅចន្លោះសីតុណ្ហភាពសមស្របមួយ​ ដោយមានជំនួយពីកង្ហារធុងទឹក បន្ទាប់មកបូមទឹកបានបូមត្រឡប់ចូលម៉ាស៊ីនវិញ​ ដែលដំណើរការនេះវាមានលក្ខណះ Cycle។

លុះធុងទឹកត្រូវកម្តៅធ្វើអោយកើនសំពាធលើសពី 0.9 bar ឡើង ធ្វើឲ្យទឹករីកមាឌនាំឲ្យគម្របធុងទឹកបើកបន្ធូរសំពាធទៅកាន់ធុងទឹកសារគួ ( Reservoir Tank )។

ចំណែកទឹកស្អំម៉ាស៊ីនអាចកើនសម្ពាធចន្លោះពី ៦០ ទៅ ១២៥ kPa ដោយសារការរីកមាឌរបស់ទឹកពេលត្រូវកម្តៅ ដូច្នេះហើយទឹកស្អំម៉ាស៊ីនមិនពុះនោះទេ ទោះបីជាសីតុណ្ហភាពទឹកកើនឡើងដល់១០០អង្សាសេក៏ដោយ។ ដូច្នេះហើយពពុះទឹកមិនកើតមានឡើង នោះវានឹងធ្វើឲ្យប្រសិទ្ធិភាពបញ្ចុះកម្តៅកើនឡើង។ ទឹកស្អំម៉ាស៊ីនជាប្រភេទទឹកដែលពិបាកក្នុងការបំលែង។ ទឹកស្អំម៉ាស៊ីននឹងមិនកកទោះបីប្រើក្នុងអាកាសធាតុត្រជាក់ ទឹកស្អំម៉ាស៊ីនត្រូវបានលាយបញ្ចូលគ្នាជាមួយនឹងសារធាតុបន្ថែម ដើម្បីការពារច្រេះក្នុងប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីនរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Sorento ឆ្នាំ ២០២២ ថែមម៉ូឌែល Plug-in Hybrid ថ្មី តម្លៃចាប់ពី ៦ម៉ឺនដុល្លារ

ក្រុមហ៊ុន Kia បានធ្វើការបញ្ចេញម៉ូឌែលថ្មី Plug-in Hybrid GT-Line សម្រាប់ត្រកូល Sorento ឆ្នាំ២០២២ នៅលើទីផ្សារប្រទេសអូស្ត្រាលីជាផ្លូវការ។

សម្រាប់ម៉ូឌែលថ្មីនេះ ដំណើរការជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ១៧៧សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយមានកម្លាំង ៩០សេះ ដោយផលិតកម្លាំងសរុបបាន ២៦១សេះ និងកម្លាំងរមួល ៣៥០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គអូតូ។

បន្ថែមពីនេះ រថយន្តនេះបំពាក់ជាមួយអាគុយលីចូម-អ៊ីយ៉ុងប៉ូលីមែរ ទំហំ ១៤គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតអោយរថយន្តនេះអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៤២ម៉ាយល៍ ឬ ៦៨គីឡូម៉ែត្រ និងឆ្នាំងសាកថ្ម Type 2 ដែលអាចសាកពីថាមពល ១៥ ទៅ ៩៥ភាគរយ ប្រើពេល ៣ម៉ោង និង២៥នាទីប៉ុណ្ណោះ។

លើទីផ្សារប្រទេសអូស្ត្រាលី Kia Sorento Plug-in Hybrid បំពាក់ជាមួយថាសកង់ទំហំ ១៩អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, កុងទ័របង្ហាញទំហំ ១២,៣អ៊ីញ, កៅអីស្បែក, ប្រព័ន្ធសម្លេងប្រភេទ Bose ១២ចំណុច និងកាំម៉េរ៉ា ៣៦០ដឺក្រ។

រថយន្ត Kia Sorento Plug-in Hybrid GT-Line ឆ្នាំ ២០២២ មានតម្លៃចាប់ពី ៦០ ០០០ដុល្លារឡើងទៅ ខណៈវាមានតម្លៃថ្លៃជាងម៉ូឌែលម៉ាស៊ីនម៉ាស៊ូតចំនួន ១០ ៨០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Forte ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ អាប់ដេតការឌីហ្សាញ និងបច្ចេកវិទ្យាកាន់តែទំនើប

ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត Kia Forte ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារអាមេរិកខាងជើង ដោយបានអាប់ដេតលើរូបរាង និងបច្ចេកវិទ្យាមួយចំនួនផងដែរ។

រថយន្ត Kia Forte ឆ្នាំ ២០២២ ចែកចេញជា ៤ ម៉ូដែល គឺ FE, LXS, GT-Line និង GT។ វាមានបំពាក់ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប៉ាណា tiger-nose grille ប្រចាំត្រកូលរបស់វាទៀតផង។

រថយន្តប្រភេទ Sedan នេះមានបំពាក់អេក្រង់កម្សាន្ត Touchscreen ថ្មី ទំហំដល់ ១០,២៥អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បាន ខណៈកុងទ័ររបស់វាមានទំហំធំបំផុតដល់ ១០,២៥អ៊ីញ ជាប្រភេទឌីជីថលទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ រថយន្ត Kia Forte ឆ្នាំ ២០២២ មានបំពាក់ប្រព័ន្ធសុវត្ថិភាពសរុប ១៥មុខ រួមទាំង Highway Driving Assist, Navigation-Based Smart Cruise Control និង Safe Exit Warning ផងដែរ។

រថយន្ត Kia Forte ឆ្នាំ ២០២២ មានជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ MPI ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤៧សេះ និងកម្លាំងរមួល ១៧៨ញ៉ូតុនម៉ែត្រ ហើយប្រើប៉ុងមុខ និងប្រអប់លេខIntelligent Continuously Variable Transmission (iCVT)។ ជម្រើសម៉ាស៊ីនមួយទៀតនោះគឺ ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ និងកម្លាំងរមួល ២៦៤ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៧វគ្គ ឬ លេខដៃ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus NX ឆ្នាំ២០២២ តុបតែងគ្រឿង TRD មើលទៅកាចអស់ទាស់!

រថយន្ត Lexus NX ស៊េរីឆ្នាំ២០២២ គឺជារថយន្តជប៉ុនចុងក្រោយបង្អស់មួយ ដែលនឹងទទួលបានគ្រឿងតុបតែងជាច្រើនផ្នែក ពីក្រុម Toyota Racing Development (TRD)។

ចាប់ផ្តើមដំបូង វានឹងមានកាង front chin spoiler មុខ ដែលជួយឲ្យផ្នែកខាងមុខនៃ SUV នេះមើលទៅរៀងកាចជាងមុន។ TRD ក៏បានឲ្យដឹងដែរថា កាងនោះនឹងដំណើរការជា aerodynamic ថែមមួយកម្រិតទៀត ហើយក៏ជួយដល់ល្បឿនឆ្លើយតបនៃចង្កូតដែរ។

ជាមួយគ្នានេះ វាក៏មានត្រឡោកកញ្ចក់ថ្មី (new wing mirror) និង កាងចំហៀង (extended side skirts) ដែលជួយដល់កម្រិត aerodynamics តែក៏ជួយដល់រូបរាងរថយន្ត NX ឲ្យកាន់តែទាក់ទាញថែមមួយកម្រិតទៀតផងដែរ។

មិនតែប៉ុណ្ណោះ TRD ក៏ផ្តល់នូវកាងលំហូរខ្យល់ក្រោយ (rear diffuser) ដែលអាចបំពាក់ជាមួយនឹងប្រព័ន្ធបំពង់ស៊ីម៉ាំង ៤ sports exhaust system ទៀតផង។ លើសពីនេះទៅទៀត សម្រាប់អតិថិជនដែលចង់ឲ្យរថយន្ត NX របស់ពួកគេកាន់តែលេចធ្លោនោះ ក៏អាចបំពាក់ជាមួយនឹងយ៉ាន់កង់ទំហំ ២០អ៊ីញ ប្រភេទ forged aluminum និងពណ៌ gun metallic ផងដែរ។

ក្រៅពីនោះ TRD ក៏ផ្តល់នូវ front និង rear performance dampers ដែលជួយកាត់បន្ថយសំឡេង និងរំញ័រ ក៏ដូចជា បន្ទះការពារបាតក្រោមរថយន្ត ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃអាគុយឡានអគ្គិសនីពេលនេះធ្លាក់ចុះ ៨៧% ធៀបនឹងតម្លៃកាលពីឆ្នាំ ២០០៨

ការិយាល័យបច្ចេកវិទ្យារថយន្តនៃមន្ទីរថាមពលសហរដ្ឋអាមេរិក បានប៉ាន់ស្មានថាតម្លៃនៃអាគុយរថយន្តអគ្គិសនីបានធ្លាក់ចុះយ៉ាងគំហុកក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ។

ផ្អែកតាមការិយាល័យនេះ បានបង្ហាញថាតម្លៃនៃអាគុយលីចូមប្រើលើរថយន្តអគ្គិសនី បានធ្លាក់ចុះ ៨៧% នៅចន្លោះឆ្នាំ ២០០៨ និងឆ្នាំ ២០២១។ នៅឆ្នាំ ២០០៨ ប៉ាន់ស្មានថាវាមានតម្លៃ ១២៣៧ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលមានន័យថាអាគុយចំណុះ ៤២គីឡូវ៉ាត់ម៉ោង លើរថយន្ត BMW i3 អាចនឹងត្រូវចំណាយអស់ ៥១ ៩៥៤ដុល្លារ។

ដោយឡែកតម្លៃនាពេលបច្ចុប្បន្ននេះគឺ ១៤៣ដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោង ដែលមានន័យថាអាគុយរបស់ BMW i3 ត្រូវចំណាយ ៦០០៦ដុល្លារប៉ុណ្ណោះ។

អាគុយរថយន្តអគ្គិសនីមិនត្រឹមតែមានតម្លៃកាន់តែធូរថ្លៃនោះទេ ប៉ុន្តែវាក៏បានវិវត្តន៍កាន់តែទំនើបជាងមុនផងដែរ អាចប្រើប្រាស់បានយូរឆ្នាំ និងបើកបរបានកាន់តែឆ្ងាយជាងមុន ដែលកត្តាទាំងនេះ​នឹង​ធ្វើ​ឲ្យ​រថយន្តពីស្តុង​អាចនឹងបាត់មុខពីលើទីផ្សារបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញតួលេខផ្លូវការហើយ! ឡានអគ្គិសនីប្រណីត Mercedes សាកម្ដងជិះបានជាង ៥០០គីឡូម៉ែត្រ

រថយន្ត Mercedes-Benz EQS ទទួលបានការបញ្ជាក់ពីស្ថាប័ន EPA ថាអាចបើកបរបានចម្ងាយរហូតដល់ ៣៥០ម៉ាយ (ប្រមាណ ៥៦៣គីឡូម៉ែត្រ) ពេលសាកភ្លើងពេញមួយលើក។

រថយន្ត EQS 580 ដែលមានអាគុយទំហំ ១០៧,៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៤០ម៉ាយ (៥៤៧គ.ម) ខណដែលរថយន្ត EQS 450+ ដែលប្រើម៉ូទ័រអគ្គិសនីមួយ អាចបើកបរបានចម្ងាយ ៣៥០ម៉ាយ (៥៦៣គ.ម)។

តួលេខនេះអាចប្រៀបធៀបនឹងគូប្រជែងខ្លឹមៗបាន ដូចជារថយន្ត Porsche Taycan 4S Performance Battery Plus អាចបើកបរបានចម្ងាយ ៣៦៥គ.ម ខណៈ​រថយន្ត Audi e-tron GT បើកបរបានចម្ងាយ ៣៨៣គ.ម។ ឯរថយន្ត Tesla Model S Long Range អាចបើកបរបានចម្ងាយ ៦៥១គ.ម។

គួរដឹងថារថយន្ត EQS លក់នៅសហរដ្ឋអាមេរិក មានតម្លៃចាប់ពី ១០២ ៣១០ដុល្លារ សម្រាប់ EQS 450+ និងតម្លៃ ១១៩ ១០០ដុល្លារ សម្រាប់ EQS 580 4MATIC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ខេមបូឌាគ្រោងដាក់លក់ភីកអាប់សេរ៊ី ២០២២ ដែលមានកំលាំងខ្លាំង នឹងមានតម្លៃពិសេសបំផុត

ឆ្នាំនេះ Toyota ខេមបូឌាគ្រោងដាក់លក់ភីកអាប់សេរ៊ី ២០២២ ដែលមានកំលាំងខ្លាំង នឹងមានតម្លៃពិសេសបំផុតមិនដែលធ្លាប់មានពីមុនមក រឺឯសមត្ថភាពរឹតតែបង្កើនឡើងខ្លាំងជាងមុន។ 

អតិថិជនដែលជ្រើសរើសយករថយន្តភីកអាប់តូយ៉ូតាមានហេតុផលធំៗ ៣គឺ គុណភាពប្រើប្រាស់បានយូរ ធន់គ្រប់ការដឹកនិងធ្វើដំណើរ ប្រព័ន្ធសុវត្ថិភាពពោពេញដោយទំនុកចិត្តលំដាប់ផ្កាយប្រាំ និងពិសេសបំផុតនោះគឺមិនងាយធ្លាក់ថ្លៃពេលលក់រឺប្តូរសេរ៊ី។

បច្ចុប្បន្នរាល់ការចំណាយរបស់បងប្អូនអ្នកប្រើប្រាស់គឺរមែងថ្លឹងថ្លែងនឹងចំណូលសេដ្ឋកិច្ចគ្រួសារ ក្នុងស្ថានការណ៍កូវីដ១៩ ដែលកំពុងតែរាលត្បាលជុំវិញពិភពលោកនិងក្នុងស្រុកដែរនោះ តូយ៉ូតាតែងតែចង់ផ្តល់នូវគុណតម្លៃ និងចូលរួមជ្រោមជ្រែងអតិថិជនរបស់ខ្លួន អាស្រ័យទៅលើមូលហេតុនេះ ទើបធ្វើអោយខាងក្រុមហ៊ុនតូយ៉ូតា នឹងនាំយកនូវកូនពៅរបស់ត្រកូល Hilux Revo ដែលមានឈ្មោះថា Hilux Revo V-Edtion ២០២២ ដែលជារថយន្តត្រូវបានរចនារូបរាងខាងមុខថ្មីទាំងស្រុង សមត្ថភាពខ្លាំង និងបំពាក់ទៅដោយប្រព័ន្ធសុវត្ថិភាពចុងក្រោយបង្អស់របស់ក្រុមហ៊ុន ឯតម្លៃវិញកាន់តែពិសេសមិនធ្លាប់មានពីមុន។ 

ថ្មីៗនេះយើងឃើញមានការសាកកំលាំងរបស់ Hilux Revo ២០២២ ដោយធ្វើការអូសរថយន្តដែលមានមាឌធំជាងខ្លួនដល់ទៅ ១០ដង។​ ក្នុងវីដេអូនេះបានបង្ហាញសមត្ថភាពខ្លាំងមិនធម្មតា និងអាចអូសបាននូវទំងន់មហាសាល អ្នកអានទាំងអស់គ្នាអាចចូលទៅកាន់លីងនេះដើម្បីដឹងបន្ថែម ៖ ไฮลักซ์ รีโว่ ภารกิจลากรถยักษ์ให้โลกทึ่ง!! – YouTube

បន្ទាប់ពីបានទស្សនានៅវីដេអូខាងលើនេះហើយ ខាងក្រោមនេះ ជាចំនុចសំខាន់ៗនៃរថយន្តនេះ ៖ 

  • Hilux Revo V-Edition គឺជារថយន្តភីកអាប់ដែលត្រូវបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង។ តូយ៉ូតាបញ្ជាក់ថាឈ្មោះ V-Edition ត្រូវបានកំណត់ដោយយោងលើតម្លៃនិងការប្រើប្រាស់រាល់ថ្ងៃ (Value for Money) ដែលស័ក្តិសមសម្រាប់អតិថិជនដែលសន្សំសំចៃថវិកាសម្រាប់គ្រួសាររឺអាជីវកម្ម។

  • Hilux Revo V-Edition ម៉ូឌែល ត្រូវបានបំពាក់ដោយម៉ាស៊ីន GD ជំនាន់ថ្មីព្រមនឹងការអភិវឌ្ឍន៍អោយកាន់តែប្រសើរបំផុតនូវ កម្លាំងដ៏អស្ចារ្យ ។ 

  • បំពាក់មកជាមួយកម្លាំងម៉ាស៊ីន ២,៨ លីត្រ អាចបង្កើតកំលាំងរហូតដល់ ២០១សេះ និង កម្លាំងអូសរហូតដល់ ៥០០ ញ៉ូវតុនម៉ែត្រ។ បន្ថែមពីនេះដែរ ម៉ាស៊ីនប្រព័ន្ធប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងលំនឹង និងការបញ្ជាប៉ុងដោយស្វ័យប្រវត្តិដោយមិនចាំបាច់បញ្ឈប់រថយន្ត ធ្វើអោយសមត្ថភាពនៃការបើកបរ Off-Road កាន់តែមានប្រសិទ្ធភាពខ្ពស់ និង ងាយស្រួល។ 
  • រថយន្តនេះ បានបំពាក់នូវ Passive Safety System ប្រព័ន្ធសុវត្ថិភាពអសកម្ម ៖ 
    • GOA Body Structure តួរថយន្តដែលរឹងមាំបំផុតកាត់បន្ថយសម្ពាធរាល់ការប៉ះទង្គិច 
    • SRS Airbag 9 ពោងសុវត្ថិភាពចំនួន ៩ ការពារសុវត្ថិភាពខ្ពស់ដល់អ្នកបើកបរ និងអ្នករួមដំណើរ
    • ក្រៅពីនេះ មានប៊ូតុង Eco Mode និង Power Mode ថែមទៀតផង
  • កាន់តែទំនើបសម្រាប់ មុខងារ (Dual Zone Air Con) ដែលមានមុខងារកំណត់សីតុណ្ហភាពដាច់ដោយឡែករវាងអ្នកបើកបរ និង អ្នកធ្វើដំណើរ ។ ពិសេសម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរនៅ កាប៊ីនក្រោយ។ 

  • បំពាក់នូវប្រព័ន្ធកម្សាន្ត Touch Screen ៨ អ៊ីង មានដូចជា Android Auto & Apple Car play ដែលអនុញ្ញាត្តិអោយអ្នកបើកបរអាចភ្ជាប់ទូរស័ព្ទនិងការប្រើប្រាស់ផែនទីកម្ពុជា។

ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ៖ 

  • ABS (ប្រព័ន្ធបញ្ឈប់រថយន្តមិនអោយអូសកង់), BA (ប្រព័ន្ធប្រាំងបញ្ឈប់រថយន្តពេលមានអាសន្ននិងបញ្ឈប់រថយន្តអោយឈប់ក្នុងរយៈចំងាយខ្លីជាងរថយន្តដទៃ), EBD (ប្រព័ន្ធប្រាំងជំនួយពេលដឹកធ្ងន់រឺអូសសណ្តោងទំនិញពីខាងក្រោយ)
  • Hill-Start Assist Control ប្រព័ន្ធប្រាំងជំនួយពេលឡើងចំណោតមិនអោយរអិលថយក្រោយ
  • Emergency Brake Signal (ប្រព័ន្ធប្រកាសអាសន្នជាសំឡេង) 

បើយើងប្រៀបធៀបពីសមត្ថភាពមហាសាលរបស់ម៉ាស៊ីនជំនាន់ថ្មី និងភាពល្បីល្បាញលើភាពធន់និងរឹងមាំប្រើប្រាស់បានយូរឆ្នាំ នោះHilux Revo V-Edition គឺជាដៃគូដ៏អស្ចារ្យបំផុតរបស់គ្រប់ក្រុមគ្រួសារដែលកំពុងពិចារណាលើរថយន្តដែលមានគុណភាពខ្ពស់ប្រើបានគ្រប់កាលៈទេសៈនិងដំណើរកំសាន្តគ្រប់ស្ថានភាពផ្លូវ។

ពត៌មានលម្អិតរបស់ Hilux Revo V-Edtion ២០២២ នៅកម្ពុជាលោកអ្នកអាចធ្វើការតាមដានទំព័រផ្លូវការរបស់ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)ដែលមានដូចជា Facebook Telegram Youtube Website Instagram  ឬក៏អាចអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន តូយ៉ូតាខេមបូឌា បានតាមរយៈ 017 333 503 រឺ​ 086 333 503៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Outlander ប្រភេទស៊ីប្រេងតិចរបស់ Mitsubishi នឹងបង្ហាញខ្លួននៅឆ្នាំ ២០២២

ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការចែករំលែកនូវរូបភាពនៃរថយន្ត Outlander ប្រភេទ Plug-in Hybrid ដែលនឹងបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះ ជាមួយការរចនា វាដូចគ្នាទៅនឹងម៉ូឌែលប្រភេទម៉ាស៊ីនពីស្តុងធម្មតាដែរ គ្រាន់តែមានការនាំមកថ្មនៃរន្ធសាកថ្មនៅផ្នែកខាងក្រោយ និងតែមឡូហ្គូ Plug-in Hybrid នៅលើទ្វាខាងក្រោយ។

បន្ថែមពីនេះក្រុមហ៊ុនក៏បង្ហាញពីព័ត៌មានលម្អិតនៃម៉ូឌែលនេះ ដែលនឹងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ ដោយនៅផ្នែកខាងមុខមួយ នៅខាងក្រោយមួយ ព្រមទាំងជម្រើសនៃការបើកបរចំនួន ៧ជម្រើសរួមមាន៖ Normal, Gravel, Snow, Power, Eco និង EV Mode។

ជាក់ស្តែងសម្រាប់ព័ត៌មានបន្ថែមទៀតក្រុមហ៊ុនពុំបានបញ្ចេញនោះឡើយ ប៉ុន្តែរថយន្ត Crossover នេះនឹងត្រូវបានគេរំពឹងថានឹងចេញជាផ្លូវការនៅលើទីផ្សារប្រទេសជប៉ុនមុនខែមីនា ឆ្នាំ២០២២ និងឈានជើងទៅកាន់ទីផ្សារសហរដ្ឋអាមេរិចនៅពាក់កណ្តាលឆ្នាំ២០២២ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការយល់ខុសក្នុងការចាក់ទឹកធម្មតាចូលក្នុងធុងទឹករបស់រថយន្ត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] មនុស្សមួយចំនួនបានសន្មតថាការប្រើទឹកធម្មតាចាក់បញ្ចូលក្នុងធុងទឹករថយន្តគឺដើម្បីការពារការឡើងកម្តៅ និងដោះស្រាយបញ្ហា។ ជាមួយនឹងតម្លៃប្រេងឥន្ធនៈ ប្រេងម៉ាស៊ីន ទឹកស្អំម៉ាស៊ីន អាចមានតម្លៃថ្លៃហើយត្រូវការផ្លាស់ប្តូរតាមកាលកំណត់។ វាងាយស្រួលសម្រាប់ការរកមើលដំណោះស្រាយដែលកាត់បន្ថយលើការចំណាយមកលើរថយន្ត ដូចជាការប្រើប្រាស់ទឹកធម្មតាសម្រាប់ចាក់បញ្ចូលក្នុងធុងទឹកម៉ាស៊ីន។ សូមកុំប្រើដំណោះស្រាយបែបនេះព្រោះទឹកស្អំម៉ាស៊ីនទើបជាសារធាតុដែលអាចបញ្ចុះកម្តៅម៉ាស៊ីនរថយន្តបានល្អ ហើយអាចនាំយកកំទេចកំទីនៅផ្នែកខាងក្នុងបានផងដែរ។ ទឹកស្អំម៉ាស៊ីន មិនបង្កអោយកើតជាច្រេះទេ បើទឹកធម្មតាវិញគឺឆាប់កើតច្រេះ នៅរន្ធទឹកខាងក្នុងម៉ាស៊ីន ជាពិសេសគឺធុងទឹកតែម្តង។

ការប្រើទឹកធម្មតាដើម្បីបញ្ចុះកម្តៅម៉ាស៊ីនគឺជាការយល់ខុស ជាទូទៅភាគច្រើនគឺពួកគាត់មិនយល់ពីរបៀបដំណើរការប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីន និងមូលហេតុដែលត្រូវប្រើទឹកស្អំម៉ាស៊ីន និងការកកើតច្រេះក្នុងប្រព័ន្ធ។ ទឹកស្អំគឺជាសារធាតុគីមីដែលត្រូវប្រើក្នុងប្រព័ន្ធបញ្ចុះកម្តៅ ឬធុងទឹករបស់រថយន្តរបស់អ្នកដើម្បីដំណើរការម៉ាស៊ីន។ ប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីនរថយន្តមានធុងទឹកដែលជាធម្មតាមានគម្របសម្ពាធ (កុំបើកវាចេញនៅពេលធុងទឹក ឬម៉ាស៊ីនរថយន្តក្តៅ ក្នុងកាលៈទេសៈណាក៏ដោយ)។ គោលបំណងនៃប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីនគឺបញ្ចូលទឹកស្អំចូលក្នុងម៉ាស៊ីនដើម្បីស្រូបយកកម្តៅចេញពីម៉ាស៊ីន រួចបង្ហូរទឹកដែលមានកម្តៅចូលក្នុងធុងទឹកវិញ ហើយប្រើកង្ហាបក់ខ្យល់ពីខាងក្រៅមកស្រូបកម្តៅចេញពីទឹកស្អំក្នុងធុងទឹកវិញ។ នេះជាវដ្តដំណើរការរបស់ប្រព័ន្ធបញ្ចុះកម្តៅម៉ាស៊ីន។ ដូច្នេះបើបងប្អូនស្រលាញ់រថយន្តរបស់ខ្លួន សូមកុំចាក់ទឹកធម្មតាជំនួសឲ្យទឹកស្អំអោយសោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+