ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes នឹងឈប់លក់ឡានម៉ាស៊ីន V8 នៅឆ្នាំ២០២២

ក្រុមហ៊ុន Mercedes-Benz នឹងរំសាយចោលការលក់រថយន្តម៉ាស៊ីន V8 ស្ទើរតែគ្រប់ម៉ូដែលនៅក្នុងឆ្នាំ២០២២ខាងមុខ ដោយសារបញ្ហាទាក់ទងនឹងការផ្គត់ផ្គង់ ដែលកើតមានដោយសារវិបត្តិឈីបសកលលោក។

រថយន្តប្រើម៉ាស៊ីន V8 ដែលនឹងមិនមានលក់នៅឆ្នាំ២០២២ មានដូចជារថយន្ត C 63 S ទាំងប្រភេទ Coupe និង Convertible, រថយន្ត GCL 63 គ្រប់ប្រភេទ, រថយន្ត E 63 S ប្រភេទ Sedan និង Wagon, AMG GT 63 និង 63S, GLE 580, GLS 63, GLS 63 S, Maybach GLS 600 និង AMG G63 ជាដើម។

រថយន្ត V8 ដែលនៅបន្តលក់ធម្មតាមានដូចជាម៉ូដែល Maybach S 580 Sedan, S 580 Sedan, C 63 Sedan, GLS 63, S 63 Coupe និង Convertible, AMG GT Coupe និង SL 550 Convertible។

គួរដឹងថាក្រៅពីផលិតផលរថយន្តរបស់ខ្លួន Mercedes ក៏មានផ្គត់ផ្គង់ម៉ាស៊ីន V8 ដល់ Aston Martin ដូចជាលើម៉ូដែល Vantage, DB11 និង DBX ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz ចេញឡាន C-Class All Terrain ឆ្នាំ២០២២ ថ្មី កល់បូមខ្ពស់ជាងម៉ូដែលធម្មតា

ក្រុមហ៊ុន Mercedes-Benz បានបន្តពង្រីកត្រកូលរថយន្ត C-Class របស់ខ្លួន ដោយបន្ថែមម៉ូដែលថ្មីមួយទៀតហៅថា C-Class All-Terrain ដែលដើរតាមម៉ូដែល E-Class All-Terrain។

រថយន្ត Mercedes-Benz C-Class All-Terrain ឆ្នាំ២០២២ នេះ ទទួលបានការអាប់ដេតជាច្រើន ដូចជា មានកម្ពស់បាតក្រោមខ្ពស់ជាងមុន ៤០មីល្លីម៉ែត្រ, បំពាក់ប៉ាណាមុខថ្មី, បន្ទះការពារបាតខាងមុខ និងខាងក្រោយ ព្រមទាំងរបាំងភក់ទៀតផង។ ការប្រើប្រាស់កាងថ្មីធ្វើឲ្យ C-Class All-Terrain មានទំហំធំជាងម៉ូដែល C-Class Estate ពោលគឺវែងជាងមុន ៤មីល្លីម៉ែត្រ និងធំជាងមុន ២១មីល្លីម៉ែត្រ។

មិនតែប៉ុណ្ណោះ Mercedes-Benz ក៏បានបំពាក់យ៉ាន់កង់ធំជាងមុនឲ្យវាដែរ ពោលគឺអាប់ដេតពីទំហំ ១៧ ទៅ ១៩អ៊ីញវិញ។ អ្វីដែលរឹតតែពិសេសនោះគឺ វាក៏ទទួលបានការអាប់ដេតលើប្រព័ន្ធបូម ហើយផ្តល់មុខងារបើកបរថ្មីពីរ គឺ Offroad និង Offroad+ ទៀតផង។

រថយន្ត C-Class All-Terrain មានជម្រើសម៉ាស៊ីនចំនួនពីរ គឺ ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង។ វាមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ ១ ៨០០គីឡូក្រាម។

សូមបញ្ជាក់ថា ក្រុមហ៊ុន Mercedes-Benz នឹងដាក់បង្ហាញរថយន្ត C-Class All-Terrain ជាផ្លូវការ នៅក្នុងកម្មវិធី International Motor Show ក្នុងទីក្រុង Munich នាខែក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានវ៉ែន Hyundai Staria ថ្មី ដាក់តម្លៃលក់ខ្ទង់ ៦ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្តវ៉ែន Staria ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ នៅក្នុងប្រទេសអាល្លឺម៉ង់ ដោយចេញម៉ូដែលខ្ពស់បំផុត Staria Signature មុនគេ ហើយដាក់លក់ក្នុងតម្លៃ ៦៥ ៧០០ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និង ៦៨ ១០០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ។

ដូចដែលឈ្មោះរបស់វាបានបញ្ជាក់ Signature គឺជាម៉ូដែលដែលប្រណីតបំផុតសម្រាប់ត្រកូលរថយន្តវ៉ែនមួយនេះ។ វាមានបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ដូចជា ទ្វារស្លាយអេឡិចត្រូនិច, ពូកស្បែក Nappa Leather មានមុខងារកម្តៅ និងត្រជាក់, ប្រព័ន្ធ Smart Key និង ប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient Lightning អាចជ្រើសរើសបាន ៦៤ពណ៌ ជាដើម។

រថយន្ត Staria Signature ក៏មានបំពាក់កៅអីធំនៅជួរទី២ ដែលអាចសារ៉េកាច់ផ្តេកបាន ព្រមទាំងអេក្រង់ទំហំ ១០,២៥អ៊ីញ ដែលអាចមើលឃើញផ្នែកខាងក្រៅនៃរថយន្ត ៣៦០ដឺក្រេតែម្តង។ មិនតែប៉ុណ្ណោះ Hyundai ក៏បានបំពាក់ប្រព័ន្ធសំឡេង Bose ដែលមាន Speaker រហូតដល់ទៅ ១២គ្រាប់ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Hyundai Staria Signature នឹងចេញឲ្យបញ្ជាទិញនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់ពីពាក់កណ្តាលខែសីហាតទៅ ខណៈម៉ូដែលផ្សេងទៀតនឹងចេញជាបន្តបន្ទាប់នៅឆ្នាំក្រោយ ជាមួយតម្លៃចាប់ពី ៤៦ ៨០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ផ្នែកសំខាន់ៗ និងឧបករណ៍មួយចំនួនរបស់រថយន្ត | ចំណេះដឹងយានយន្ត

១. កុំប្រែសស័រ ម៉ាស៊ីន​ត្រជាក់ (A/C Compressor)

ខ្យល់​ក្ដៅ ឬ​ត្រជាក់​នៅ​ក្នុង​រថយន្ត​​ គឺ​អាស្រ័យ​ទៅ​លើ A/C Compressor នេះ​ហើយ​ ដែល​អាច​បង្កើន​សម្ពាធ​ខ្យល់​ និង​ធ្វើ​ឲ្យ​សីតុណ្ហភាព​ខ្យល់​កើន​ឡើង​ ទើប​វា​អាច​ឲ្យ​ខ្យល់​ក្ដៅ​ចេញ​ពី​រថយន្ត​បាន​ដោយ​ងាយ។ ដូច្នេះការ​ថែទាំ​ A/C Compressor ពិត​ជា​សំខាន់ ដោយ​ការ​រក​មើល​ក្រែង​លោ​មាន​ការ​លេច​ធ្លាយធ្វើ​ឲ្យ A/C Compressor អស់​ប្រេង​រំអិល​ និង​អាច​ខូច​បាន។

២. ហ្រ្វាំង (Brake)

ហ្រ្វាំង​ឡាន​មាន​ ២​ប្រភេទ​គឺ​ហ្រ្វាំង​ដៃ ដែល​អ្នក​អាច​ដាក់​បាន​ដោយ​ការ​ទាញ​វា​នៅ​ពេល​ឈប់​ស្ងៀម និង​ហ្វ្រាំង​ជើង ដែល​អ្នក​ត្រូវ​ប្រើប្រាស់​ភ្លាម​ៗ​ ដើម្បី​បន្ថយ​ល្បឿន ឬ​ចង់​ឈប់​រថយន្ត។ ហ្រ្វាំង​ឡាន​ទាំង​២ នេះ​ធ្វើ​ការ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ហ្រ្វាំង​ឡាន​ដំណើរការ ដោយ​ប្រព័ន្ធ Hydraulic ដែល​ប្រើ​ប្រេង​ហ្រ្វាំង​ជា​ជំនួយ​ក្នុង​ការ​ចាប់​ហ្រ្វាំង​ម្ដងៗ​។

៣. ឡាបអូសទាញ (Axle)

ប៉ុងរថយន្ត​ជា​ដែក​ ២ដើម​វែង​សម្រាប់​ភ្ជាប់​កង់​មុខ​ទាំង២ និង​កង់​ក្រោយ​ទាំង​២។ ជា​ធម្មតា ឡាបអូសទាញ ២ដើម​នេះ​រឹង​មាំ​មិន​ងាយ​នឹង​ខូច​ខាត​ឡើយ។ អ្វី​ដែល​ជា​បញ្ហា​ចោទ​នោះ​គឺ​ បញ្ហា​ច្រែះ​ចាប់។ ម៉្យាង​ទៀត ការ​ដឹក​លើស​ទម្ងន់​ខ្លាំង​ក៏​អាច​ធ្វើ​ឲ្យ​​ប៉ុង​ខូច​ទ្រង់ទ្រាយ​ដែរ ឬ​បាក់​ខូច​មិន​អាច​ជិះ​ទៅ​មុខ​តែ​ម្ដង។

៤. ប៊ិច​ប្រេង (Fuel Injector)

ប៊ិច​ប្រេង​ជា​វត្ថុ​តូច​មួយ ដែល​បញ្ជូន​សាំង​ពី​ធុង​សាំង​ ទៅ​កាន់​ម៉ាស៊ីន​ខាង​ក្នុង។ ការ​ស៊ី​ប្រេង ឬ​មិន​ស៊ី​ប្រេង​របស់​រថយន្ត គឺ​អាស្រ័យ​លើ​ប៊ិច​ប្រេង​នេះ​ហើយ។ បើ​អ្នក​ឧស្សាហ៍​ធ្វើ​ការ​លាង​សម្អាត​ប៊ិច​ប្រេង​នោះ រថយន្ត​លោក​អ្នក​នឹង​ស៊ី​ប្រេង​នៅ​កម្រិត​ស្តង់ដារ​របស់​វា​ ហើយ​ក៏​ជួយ​បង្កើន​អាយុ​កាល​ម៉ាស៊ីន​ឡាន​ផង​ដែរ។

៥. កង្ហារ​ម៉ាស៊ីន (Engine Fan)

វា​មាន​នាទី​ដូច​ធុង​ទឹក​ដែរ ពោល​គឺ​ធ្វើ​ឲ្យ​ម៉ាស៊ីន​មិន​ឡើង​កម្ដៅ​ខ្លាំង ដោយ​វា​នាំ​ខ្យល់​ពី​ខាង​ក្រៅ​ចូល​មក​ផ្នែក​ក្នុង​នៃ​ម៉ាស៊ីន។ វា​មិន​ចាំ​បាច់​មាន​ការ​ថែ​ទាំ ច្រើន​ឡើយ​តែ​អ្នក​ត្រូវ​ប្រាកដ​ថា ខ្សែ​ពាន​ពី​ម៉ូទ័រ​ទៅ​កង្ហារ​នៅ​ល្អ ដើម្បី​ឲ្យ​កង្ហារ​ដំណើរ​ការ​គ្រប់​ពេល​បញ្ឆេះ​ម៉ាស៊ីន។

៦. អាគុយ​ឡាន (Battery)

អាគុយ​ឡាន​នេះ​សំដៅ​លើ អាគុយ​ដែល​នៅ​ខាង​មុខ​សម្រាប់​បញ្ឆេះ និង​ផ្ដល់​ភ្លើង​ដល់​អំពូល​ជា​ដើម​ មិន​មែន​អាគុយ​សម្រាប់​អូស​រថយន្ត​ទៅ​មុខ​ដែល​ភាគ​ច្រើន​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត Hybrid ឬ​ក៏ EV ឡើយ។ អាគុយ​ឡាន នេះ​មាន ២​ជម្រើស​សម្រាប់​អ្នក​ប្រើប្រាស់ គឺ​អាគុយ​សើម​ ដែល​ត្រូវ​ការ​ការ​ថែម​ទឹក​អាស៊ីដ​ជា​ប្រចាំ និង​អាគុយ​ស្ងួត​ដែល​មិន​ត្រូវ​ការ​ថែម​ទឹក​អាស៊ីដ​ឡើយ។ ម៉្យាង​ទៀត ការ​ភ្លេច​បិទ​ភ្លើង​ក្នុងរថយន្ត​ក៏​អាច​បំផ្លាញ​ ដល់​អាយុ​កាល​របស់​រថយន្ត​ផង​ដែរ។

៧. ធុង​ទឹក (Radiator)

ធុង​ទឹក​ឡាន​ជា​ផ្នែក​មួយ​ដែល​សំខាន់​បំផុត ដែល​អាច​ឲ្យ​រថយន្ត​​រត់​ទៅ​ផ្លូវ​ឆ្ងាយ​បាន។ បើ​សិន​ជា​គ្មាន​ធុង​ទឹក​ទេ ម៉ាស៊ីន​ឡាន​នឹង​ឡើង​កម្ដៅ​ខ្លាំង​ជា​អតិបរមា ដែល​ជាហេតុ​ធ្វើ​ឲ្យ​ម៉ាស៊ីន​លែង​ដំណើរ​ការ ឬ​អាច​ផ្ទុះ​ឆេះ​​បាន​។ ការ​ថែ​ទាំ​ធុង​ទឹក​មាន​ភាព​ងាយ​ស្រួល​ ដោយ​គ្រាន់​តែ​ថែម​ទឹក​ឲ្យ​ត្រឹម​ត្រូវ​តាម​កម្រិត​របស់​វា។ ប៉ុន្តែ បើ​សិន​ជា​រថយន្ត​ឆាប់​អស់​ទឹក​ជាង​ធម្មតា ​ប្រហែល​ជា​ត្រូវ​ពិនិត្យ​រកមើល ក្រែង​លោ​មាន​កន្លែង​លេច​ធ្លាយ ឬ​ក៏​ច្រែះ​ហើយ។ បើ​សិន​ជា​មាន​ច្រែះ​មែន គួរ​តែ​ដូរ​ធុង​ទឹក​ឲ្យ​ហើយ​តែ​ម្ដង​ទៅ។

៨. ពីស្តុង (Piston)

ជា​ធម្មតា រថយន្ត​មួយ​មាន​ពីស្តុង ៤ ឬក៏ ៦ ឡើង​ទៅ។ ពីស្តុង​នេះ​ជា​វត្ថុ​ដែល​យោង ស៊ីឡាំង​ចុះ​ឡើង​នៅ​ក្នុង​ម៉ាស៊ីន​ដើម្បី​ឲ្យ​រថយន្ត​មាន​ដំណើរ​ការ​ទៅ​មុខ។ នៅ​ពេល​ដែល​ពីស្តុង វិល​បាន​កាន់​តែ​លឿន ល្បឿន​រង្វិល​ជុំ​ក្នុង​មួយ​នាទី​ (RPM) ក៏​កើន​ឡើង​ដែរ។ ដូច្នេះ​ហើយ​បើពីស្តុង​ដំណើរការ​ល្អ នោះ​រថយន្ត​ ក៏​នឹង​ស៊ី​ប្រេង​តិច​ជាង​មុន​ដែរ

៩. អំប្រ៊ីយ៉ា (Clutch)

អំប្រ៊ីយ៉ា ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ឲ្យ​រថយន្ត​ដំណើរ​ការ​ដោយ​វាជា​អ្នក​ផ្ដល់​ថាមពល​ទៅ​តាម​ការ​បញ្ជា​របស់​ចង្កឹះ​លេខ។ នៅ​ក្នុង​រថយន្ត​លេខ​ដៃ អំប្រ៊ីយ៉ា​មាន​ឈ្នាន់​សម្រាប់​បញ្ជា​ផ្ទាល់​តែ​ម្ដង​ គឺ​នៅ​ខាង​ឆ្វេង​បង្អស់ ខុស​ពី​រថយន្ត​អូតូ ដែល​មាន​អំប្រ៊ីយ៉ា​ដែរ តែ​មិន​មាន​ឈ្នាន់​សម្រាប់​ឲ្យ​ជាន់​នោះ​ឡើយ។ បើ​និយាយ​ពី​ការ​ថែទាំ​វិញ រថយន្ត​លេខ​ដៃ ស្រួល​ថែទាំ​ជាង រថយន្ត​លេខ​អូតូ​ ឆ្ងាយ​ដោយ​វា​មាន​តម្លៃ​ថោក និង​មាន​ប្រអប់​លេខ​ងាយ​ជួស​ជុល​ជាង​។

១០. ដែក​ដូយ (Car Jack)

ដែក​ដូយ ជា​ឧបករណ៍​សំខាន់​ ដែល​អ្នក​​ប្រើប្រាស់​​រថយន្ត​រាល់​គ្នា​គួរ​តែ​មាន។ វា​ប្រើ​ប្រព័ន្ធ Hydraulic ដើម្បី​លើក​រថយន្ត​ឡើង នៅ​ពេល​ដែល​ចង់​ប្ដូរ​កង់​រថយន្ត។

១១. កង់​សារគួ (Spare Tire)

កង់​សារគួ ​ជា​ផ្នែក​មួយ​នៃ​រថយន្ត​ ដែល​ចាំ​បាច់​បំផុត ព្រោះ​ថា​បើ​សិន​ជា​គ្មាន​កង់​សារគួ​ទេ អ្នក​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ឡើយ​ ពេល​កង់​រថយន្ត​បែក​តាម​ផ្លូវ។ កង់​សារគួ មាន​ភ្ជាប់​មក​ជាមួយ​រថយន្ត​ស្រាប់​តែ​ម្ដង​ ភាគ​ច្រើន​វា​ដាក់​នៅ​ក្រោម​កម្រាល​ឃ្លុប​រថយន្ត។ ប្រកាគួរ​ដឹង​គឺ អ្នក​ប្រើប្រាស់​គ្រប់រូប​គួរ​ឧស្សាហ៍​មើល​ពី​សម្ពាធ​ខ្យល់​នៅ​ក្នុង​កង់​សារគួ ជៀស​វាង​ពេល​ត្រូវ​ការ​ប្រើប្រាស់​បែរ​ជា​មិន​អាច​ប្រើ​បាន​ទៅ​វិញ។

​១២. ប្រអប់​លេខ (Transmission)

ប្រអប់​លេខ​ជា​បេះដូង​នៃ​រថយន្ត។ វា​បញ្ជូន​ថាមពល​ពី​ម៉ាស៊ីន ទៅ​កាន់​ភ្លៅ​ឡាន ដើម្បី​ឲ្យ​វា​អាច​បង្វិល​កង់​អូស​រថយន្ត​ទៅ​មុខ​បាន។ ប្រអប់​លេខ​ដែល​គេ​ឃើញ​មាន​ក្នុង​រថយន្ត​ភាគ​ច្រើន​ សព្វ​ថ្ងៃ​ជា​ប្រភេទ​លេខ​អូតូ ឯ​លេខ​ដៃ​មាន​មួយៗ និង​សំបូរ​តែ​ចំពោះ​រថយន្ត Pick Up និង​រថយន្ត​ដឹក​ទំនិញ​ប៉ុណ្ណោះ។ អ្នក​បើកបរ​ទាំង​អស់​ ក៏​គួរ​តែ​ឧស្សាហ៍​ត្រួត​ពិនិត្យ​មើល​កម្រិត​ប្រេង​ប្រអប់​លេខ​ផង​ដែរ ដើម្បី​ធានា​ថា​ប្រអប់​លេខ​អ្នក​នៅ​តែ​ដំណើរ​ការ​បាន​រលូន។

១៣. បូម (Shock Absorbers)

វា​ជួយ​ស្រូប​យក​រំញ័រ​ពី​ការ​បើកបរ ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មិន​រង្គើ​ខ្លាំង​ពេល​​ជិះ​លើ​ផ្លូវ​ដែល​មិន​រាប​ស្មើ។ បើ​គ្មាន​បូម​នេះ​ទេ រថយន្ត​នឹង​ស្រូប​យក​ភាព​ញ័រ​រញ្ជួយ​ទាំង​អស់​ពេល​បើកបរ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​បើកបរ​ក្នុង​ស្ថានភាព​មួយ​ដ៏​លំបាក។ ការ​ថែ​ទាំ​បូម​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ការ​បើកបរ​ ប្រុង​ប្រយ័ត្ន​កុំ​បើកបរ​ដោយ​ល្បឿន​លឿន​លើ​ផ្លូវ​ដែល​មាន​ជង្ហុក​ច្រើន និង​កុំ​ផ្ទុក​លើស​ចំណុះ។ ប្រសិន​បើ​ឃើញ​មាន​ប្រេង​ហូរ​ចេញ​ពី​បូម អ្នក​ប្រាកដ​ជា​ត្រូវ​ទៅ​រក​ជាង​ហើយ។

១៤. តម្រង​ខ្យល់ (Air Filter)

តម្រង​នេះ​មាន ២​ប្រ​ភេទ គឺ​មួយ​សម្រាប់​ត្រង​ខ្យល់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន និង​មួយ​ទៀត​សម្រាប់​ត្រង​ខ្យល់​មុន​ពេល​ចូល​ក្នុង​កាប៊ីន​រថយន្ត។ កត្តា​ដែល​ចាំបាច់​នោះ គឺ​ត្រូវ​សម្អាត​តម្រង​ទាំង​ពីរ​នេះ ឲ្យ​បាន​ស្អាត​ជា​ប្រចាំ ព្រោះ​បើ​តម្រង​ខ្យល់​ចូល​ម៉ាស៊ីន​មាន​ភាព​កខ្វក់ នោះ​ម៉ាស៊ីន​នឹង​ប្រឹង​ខ្លាំង​ធ្វើ​ឲ្យ​វា​ស៊ី​សាំង​ជាង​មុន ហើយ​បើ​តម្រង​ខ្យល់​ម៉ាស៊ីន​ត្រជាក់ (កាប៊ីន​រថយន្ត) មិន​ស្អាត​វិញ​ ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម​អ្នក​ជិះ​គ្រប់​គ្នា​បាន។ ប្រសិន​បើ​មើល​ទៅ​តម្រង​នោះ​ចាស់​ខ្លាំង​ពេក គួរ​តែ​ប្ដូរ​វា​ចោល​តែ​ម្ដង​ទៅ។

១៥. ក្បាល​ប៊ូស៊ី (Spark Plug)

ក្បាល​ប៊ូស៊ី​មាន​តួ​នាទី​បញ្ឆេះ​រថយន្ត​ដោយ​វា​នឹង​បង្កើត​ជា​ផ្កាភ្លើង​នៅ​ក្នុង​ម៉ាស៊ីន​ដើម្បី​បង្កើត​ចំហេះ​ជាមួយ​ឥន្ធនៈ។ ក្បាល​ប៊ូស៊ីអាច​ប្រើ​បាន​ប្រហែល ១៦០ ០០០ គ.ម មុន​ពេល​ដែល​វា​ចាប់​ផ្ដើម​មាន​បញ្ហា​ និង​ត្រូវ​ការ​ការ​ប្ដូរ​ថ្មី។

១៦. Catalytic Converter

Catalytic Converter ជា​ផ្នែក​មួយ​នៃ​បំពង់​ស៊ី​​មុាំង​រថយន្ត ដែល​ជួយ​បម្លែង​ផ្សែង​ពុល​ ដែល​ហៀប​នឹង​បញ្ចេញ​ទៅ​ខាង​ក្រៅ ឲ្យ​មាន​សុវត្ថិភាព​ជាង​មុន។ ការ​លេច​ធ្លាយ​សារធាតុ​រាវ ​ដូច​ជា​ប្រេង​ពី​ក្នុង​ម៉ាស៊ីន​ ឬ​ហ្គាស​ម៉ាស៊ីន​ត្រជាក់​ និង​កម្ដៅ​ខ្លាំង​ហួស​ប្រមាណ​ចេញ​ពី​ក្នុង​ម៉ាស៊ីន​អាច​ធ្វើ​ឲ្យ Catalytic Converter ពុក​ផុយ​បាន។ ជា​សំណាង​ Catalytic Converter មាន​តម្លៃ​ថោក​ និង​ងាយ​ក្នុង​ការ​ផ្លាស់​ប្ដូរ មិន​ចាំ​បាច់​ចំណាយ​លុយ​ច្រើន​។

១៧. Muffler

Muffler គឺ​ជា​ផ្នែក​ខាង​ចុង​បំផុត​នៃ​បំពង់​ស៊ីមាំុង ដែល​​ជួយ​កាត់​បន្ថយ​សំឡេង​ដ៏​លាន់​ចេញ​ពី​ម៉ាស៊ីន។ Muffler នឹង​បន្ថយ​អានុភាព​នៃ​សំឡេង​របស់​ម៉ាស៊ីន ដែល​កំពុង​ដំណើរ​ការ​យ៉ាង​ពេញ​ទំហឹង ឲ្យ​មាន​សំឡេង​ស្ងាត់​ជាង​មុន​ មុន​ពេល​បញ្ចេញ​មក​ខាង​ក្រៅ។ ប្រសិន​បើ​បំពង់​ស៊ី​មាំុង​​លាន់​ខុស​ធម្មតា​ អាច​ដឹង​​សញ្ញា​ថា​មក​ពី​ Muffler នេះ​ឯង។

១៨. ឧបករណ៍​វាស់​សម្ពាធ​កង់ (Pressure Gauge)

វា​ជា​ឧបករណ៍​ចាំ​បាច់​មួយ​ សម្រាប់​ដាក់​តាម​រថយន្ត​ព្រោះ​បើ​រថយន្ត​មិន​មាន​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​វាស់​សម្ពាធ​ខ្យល់​កង់​នោះ​ទេ អ្នក​ពិបាក​ប៉ាន់​ស្មាន​ថា កង់​របស់​អ្នក​ខ្វះ​ឬ​លើស​សម្ពាធ​ណាស់​ ដោយ​គ្រាន់មើល​នឹង​ភ្នែក​ទទេនោះ។

១៩​. ឌីណាម៉ូ (Alternator)

ឌីណាម៉ូ ផលិត​ភ្លើង​ដើម្បី​ជំនួយ​ដល់​អាគុយ​កុំ​ឲ្យ​វា​ធ្វើ​ការ​ធ្ងន់​នាំ​ឲ្យ​ខូច​ខាត​ ក្នុង​រយៈ​ពេល​ខ្លី។ ពេល​រថយន្ត​ចាប់​ផ្ដើម​បញ្ឆេះ ឌីណាម៉ូ​ក៏​ចាប់​ផ្ដើម​វិល និង​ផលិត​ភ្លើង​ដើម្បី​ដំណើរ​ការ​រថយន្ត ជាមួយ​អាគុយ​តែ​ម្ដង ដោយ​ប្រព័ន្ធ​ភ្លើង​របស់​រថយន្ត​ទាំង​មូល​នឹង​ភ្ជាប់​ជាមួយ​គ្នា។ បើ​សិន​ជា​មាន​បញ្ហា​កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​ភ្លើង ឌីណាម៉ូ​ក៏​ប្រឈម​មុខ​នឹង​ការ​ខូច​ខាត​ដែរ។ ដូច​គ្នា​នេះ បើ​សិន​ជា​ឌីណាម៉ូ​ខូច​ខាត នោះ​ប្រព័ន្ធ​ភ្លើង​ក៏​អាច​នឹង​ខូច​ខាត​ដូច​គ្នា។ អ៉ីចឹងបើ​មាន​ផ្នែក​ណា​​មួយ​ខូច​ អ្នក​គួរ​ប្រញាប់​ទៅ​រក​ជាង​ទៅ ជា​ជាង​ទុក​យូរ​នាំ​ឲ្យ​អស់​លុយ​ក្នុង​ការ​ជួស​ជុល​ច្រើន។

២០. Power Steering Fluid

ប្រេង​ចង្កូត​សំខាន់​ សម្រាប់​អ្នក​ប្រើប្រាស់​រថយន្ត​ទាំង​អស់ ព្រោះ​ថា​បើ​ប្រេង​នេះ​ស្ងួត​អស់ នោះ​ចង្កូត​នឹង​តឹង​ខ្លាំង ឬ​គាំង​មិន​អាច​បើក​បរ​បាន​តែ​ម្ដង អាច​នាំ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ផ្សេងៗ​បាន។ វិធី​ល្អ​គឺ​ឧស្សាហ៍​ពិនិត្យ​មើល​កម្រិត​ប្រេង ចង្កូត​ហើយ​បញ្ចូល​វា​ឲ្យ​ស្ថិត​នៅ​កម្រិត​ស្តង់ដារ​ជានិច្ច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Tesla ជាង ៧០ម៉ឺនគ្រឿងនឹងរងការស៊ើបអង្កេត បន្ទាប់ពីបង្កអោយមានគ្រោះថ្នាក់កើតឡើង ១១លើក ចាប់ពីឆ្នាំ ២០១៨មក

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ National Highway Traffic Safety Administration ឬហៅកាត់ថា NHTSA បានធ្វើការប្រកាសថាខ្លួននឹងបើកការស៊ើបអង្កេតបឋមទៅលើប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ( Autopilot) ឬ Intelligent Cruise Control លើរថយន្ត Tesla ដែលបានផលិតចន្លោះពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២១នេះ បន្ទាប់ពីមានឧប្បត្តិហេតុចុងក្រោយ បុករថយន្តសង្គ្រោះបន្ទាន់។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ NHTSA បានបង្ហាញថា ចាប់តាំងពីខែមករា ឆ្នាំ ២០១៨មក រថយន្ត Tesla បានបង្កអោយមានគ្រោះថ្នាកចរាចរណ៍ចំនួន ១១ករណី។ ក្នុងចំណោម ១១ករណីនេះបានបណ្តាលអោយមានអ្នករងរបួស ១៧នាក់ និងស្លាប់ ១នាក់។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារនេះភាគច្រើននៃគ្រោះថ្នាក់ទាំង ១១ បានកើតឡើងនៅពេលយប់ ដែលអាចបណ្តាលមកពីប្រព័ន្ធបើកបររបស់ Tesla មិនអាចចាប់បានភ្លើងចំណាំងផ្លាត់, ភ្លើងស៊ីរ៉ែន និងស្លាកសញ្ញាតាមផ្លូវកោងជាដើម។

ជាមួយគ្រោះថ្នាក់នេះ យោងតាមសារព័ត៌មាន Reuters បានបង្ហាញថារថយន្តអគ្គិសនីរបស់ Tesla ប្រហែល ៧៦៥ ០០០ គ្រឿងរួមមាន Model 3, Model S, Model X និង Model Y នឹងត្រូវបានចូលរួមនៅក្នុងការស៊ើបអង្កេតនេះ។

គួររំលឹកផងដែរថា Autopilot មិនមែនជាបច្ចេកវិទ្យាបើកបរដោយខ្លួនឯងពេញលេញដូចមនុស្សជាច្រើនគិតនោះទេ។ វាគឺជាបណ្តុំនៃមុខងារជំនួយការបើកបរជាច្រើនដូចជា Intelligent cruise control, Lane keeping assist និង Lane change assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូរប្រជែង Toyota Supra បង្ហាញខ្លួនជាផ្លូវការ ជាមួយកម្លាំងសរុប ៤០០សេះ

ក្រុមហ៊ុន Nissan បានធ្វើការបង្ហាញចេញនូវរថយន្តស្ព័រ Z Coupe ឆ្នាំ២០២៣ ជាផ្លូវការ បន្ទាប់ពីបានចេញនូវរថយន្តគំរូ Z Proto អស់រយ:ពេលជិត ១ឆ្នាំកន្លងមក។

រថយន្ត Nissan Z Proto ទទួលបានការឌីហ្សាញថ្មីទាំងស្រុង តាមបែប Retro យ៉ាងទាក់ទាញ គួបផ្សំជាមួយចង្កៀងមុខ LED រាងតំណក់ទឹកភ្នែក កាត់តាមម៉ូដែល Fairlady 240ZG កាលឆ្នាំ១៩៧០, ថាសកង់ទំហំ ១៩អ៊ីញ និងចង្កៀងក្រោយបែប 3D Visual Effect។ បើសិនប្រៀបធៀបជាមួយ Z Proto វាមានស្លាបក្រោយតូចជាង Z Proto។ ចំណែកផ្នែកខាងក្នុងបំពាក់ជាមួយកុងទ័របង្ហាញ TFT ទំហំ ១២,៣អ៊ីញ ដែលអាចផ្លាស់ប្តូរ Interface បានចំនួន ៣ប្រភេទ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ និងសំណុំនាឡិកា Analog ចំនួន ៣ដែលបង្ហាញពីការបង្កើនសម្ពាធនៃកម្លាំងតួរប៊ីន(Boost Pressure), ល្បឿន Turbo និងភាពខុសគ្នានៃ Voltage។

រថយន្ត Nissan Z Coupe ឆ្នាំ២០២៣ មាននូវជម្រើសពណ៌ ២ពណ៌(2-Tone)លាយគ្នាដូចជា៖ Brilliant Silver, Boulder Gray, Seiran Blue, Ikazuchi Yellow, Passion Red និង Everest White ព្រមទាំងជម្រើសមួយពណ៌ដូចជា៖ Black Diamond, Gun Metallic និង Rosewood Metallic។

សម្រាប់រថយន្ត Z Coupe ឆ្នាំ២០២៣ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០លីត្រ Twin-turbocharged V6 កម្លាំង ៤០០សេះ និងកម្លាំងរមួល ៤៧៥ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយជម្រើសប្រអប់លេខដៃ ៦វគ្គ និង ៩វគ្គអូតូ។

ទីផ្សារសហរដ្ឋអាមេរិច រថយន្ត Z Coupe ឆ្នាំ២០២៣ មាន ៣ជម្រើសម៉ូឌែលគឺ Sport, Performance និង Proto Spec សម្រាប់ Proto Spec ផលិតត្រឹម ២៤០គ្រឿងប៉ុណ្ណោះ​។ សម្រាប់តម្លៃគេរំពឹងថារថយន្តស្ព័រនេះមានតម្លៃចាប់ពី ៤០ ០០០ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតដឹងកម្រិតស៊ីសាំងឡានភីកអាប់ខ្នាតតូចរបស់ Ford ដែលអត់មាន Hybrid ជំនួយ

ស្ទីកគ័រដែលមានបិទលើកញ្ចក់រថយន្ត Ford Maverick ចំនួនពីរគ្រឿងបានបង្ហាញថារថយន្តភីកអាប់ខ្នាតតូចមួយនេះមានកម្រិតស៊ីប្រេងយ៉ាងហោចណាស់ ៧,៨លីត្រ ក្នុង១០០គីឡូម៉ែត្រ ទោះបីជាមិនមានប្រព័ន្ធ Hybrid ជួយសន្សំសំចៃក្ដី។

តាមរយៈស្ទីកគ័របានបង្ហាញនូវកម្រិតស៊ីប្រេងនៃរថយន្ត Maverick XL FWD ដែលប្រើប្រាស់ម៉ាស៊ីន ២,០លីត្រ ប្រភេទ EcoBoost និងប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ និងរថយន្ត Maverick XLT AWD ដែលប្រើម៉ាស៊ីនដូចគ្នា។

រថយន្តដំបូងគឺមានកម្រិតស៊ីប្រេង ១០,២២លីត្រ ក្នុង១០០គ.ម ពេលបើកបរក្នុងក្រុង និងស៊ីប្រេង ៧,៨លីត្រ ពេលបើកបរលើផ្លូវលាត ដែលគិតជាមធ្យមគឺ ៩,០៤លីត្រ។ ចំណែក Maverick មួយប្រភេទទៀតមានកម្រិតស៊ីប្រេងក្នុងក្រុងគឺ ១០,៦៩លីត្រ និងលើផ្លូវលាតគឺ ៨,១១លីត្រ ហើយគិតជាមធ្យម ៩,៤លីត្រ។

គួរដឹងថាម៉ាស៊ីន ២,០លីត្រ ប្រភេទ EcoBoost របស់ Maverick អាចផលិតកម្លាំងបាន ២៥០សេះ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលឡាន Toyota Hilux ប្ដូរដាក់ម៉ាស៊ីន V8 របស់ Mercedes

នៅពេលដែលក្រុមហ៊ុន Mercedes-Benz បង្ហាញចេញរថយន្តភីកអាប់ X-Class មានមនុស្សជាច្រើនសង្ឃឹមថាអាចនឹងមានការប្រើប្រាស់ម៉ាស៊ីនកម្លាំងខ្លាំងរបស់ Mercedes-AMG ប៉ុន្តែវាមិនបានក្លាយជាពិតនោះទេ។

មកមើលរថយន្ត Toyota Hilux នេះដែលផលិតដោយ Quentin Boylan គឺមានបំពាក់ដោយម៉ាស៊ីនចំណុះ ៦,២លីត្រ ៨ស៊ីឡាំង របស់ AMG ដែលមនុស្សជាច្រើនប្រាថ្នាចង់ឲ្យមានលើរថយន្ត X-Class។

នៅពេលដែលលោក Quentin បានឃើញរថយន្ត X-Class រូបលោកក៏មិនសូវពេញចិត្តនឹងជម្រើសម៉ាស៊ីនវាប៉ុន្មានដែរ ហើយតាមរយៈការបំពាក់នូវម៉ាស៊ីន AMG V8 លើរថយន្ត Hilux លោក Quentin ទទួលបានរថយន្តរថយន្តភីកអាប់ Toyota ដែលមានកម្លាំងខ្លាំង។

សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Crown Kluger ចេញលក់ក្នុងប្រទេសចិន ក្នុងតម្លៃចាប់ពីជាង ៤ម៉ឺនដុល្លារ

រថយន្ត Toyota Crown Kluger ឆ្នាំ២០២១ បានចេញលក់លើទីផ្សារប្រទេសចិនជាផ្លូវការ ជាមួយតម្លៃចាប់ពី ៤៣ ០០០ដុល្លារ ដល់ ៥៧ ០៩៧ដុល្លារ។

រថយន្ត Toyota Crown Kluger ត្រូវបានគេស្គាលថាជារថយន្ត Highlander សម្រាប់ទីផ្សារប្រទេសដទៃទៀត ដោយវាមានប្រវែងសរុប ៥ ០១០មីលីម៉ែត្រ, ទទឹង ១​ ៩៣០មីលីម៉ែត្រ, កម្ពស់ ១ ៧៥០មីលីម៉ែត្រ និងប្រវែងពីកង់មុខដល់កង់ក្រោយ ២ ៨៥០មីលីម៉ែត្រ។

សម្រាប់ទីផ្សារប្រទេសចិន រថយន្ត Toyota Crown Kluger ឆ្នាំ២០២១ ដំណើរការដោយប្រព័ន្ធ Hybrid ដោយបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ ផលិតកម្លាំងសរុបបាន ២៤៦សេះ ហើយបើកបរចម្ងាយ ១០០គីឡូម៉ែត្រស៊ីប្រេង ៥,៦លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របៀបផ្លាស់ប្តូរកង់រថយន្ត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] មានរថយន្តជិះកុំរង់ចាំពឹងផ្អែកទៅលើសេវាជួលជុលគ្រប់ពេលវេលា ជួនកាលអ្នកក៏ត្រូវមានចំណេះដឹងជួសជុលបន្តិចបន្តួចដើម្បីជាប្រយោជន៍នៅពេលមានតម្រូវការចាំបាច់ណាមួយភ្លាមៗ។ ជាក់ស្តែង ពេលធ្វើដំណើរផ្លូវឆ្ងាយយូរៗម្តងរថយន្តតែងជួបបញ្ហាផ្ទុះកង់ឬធ្លាយកង់ជាដើម ដែលតម្រូវឲ្យម្ចាស់យានយន្តគ្រប់រូបគួរតែមានកង់សាគួរ ឧបករណ៍ប្តូរកង់ និងបច្ចេកទេសប្តូរកង់ដើម្បី ដោះស្រាយមួយគ្រារាល់ពេលមានបញ្ហាកើតឡើង។ ខាងក្រោមនេះគឺជាវិធីប្តូរកង់ងាយៗដែលអ្នកបើកបរអាចអនុវត្តដោយខ្លួនឯងយ៉ាងងាយស្រួល។

ស្វែងរកកន្លែងសុវត្ថិភាព៖ នៅពេលធ្លាយកង់ត្រូវចូលចតរថយន្តនៅកន្លែងដែលមានសុវត្ថិភាព ផ្ទៃរាបស្មើ និងមានលំនឹងដើម្បីងាយស្រួលក្នុងការប្តូរកង់។ ជៀសវាងចតនៅផ្លូវទួលឬផ្លូវ ភក់។

. ដាក់ហ្វ្រាំង៖ បន្ទាប់ពីចូលចតរួចរាល់ត្រូវដាក់ហ្វ្រាំងដៃ និងរុញចង្កឹះលេខទៅអក្សរ «P»។

. ទប់កង់៖ ស្វែងរកវត្ថុរឹងដូចជា ដុំថ្ម ឈើ ឬឧបករណ៍ដែកផ្សេងៗមកកល់ពីមុខ និងខាងក្រោយកង់កុំឲ្យវិល។

. រៀបចំឧបករណ៍ប្តូរ៖ ក្នុងនោះមានដូចជា កង់សាគួរ ដែកគាស់លើករថយន្ត(ដូយ) និងប្រដាប់មូរខ្ចៅ។ ជាទូទៅការដាក់ដូយលើករថយន្តត្រូវដាក់ឲ្យចំធ្នឹមដែលស្ថិតនៅផ្នែកខាងក្រោមជិត កង់រថយន្ត។ រថយន្តស៊េរីទំនើបមួយចំនួនមានភ្ជាប់បន្ទះជ័រនៅផ្នែកខាងក្រោម ដូចនេះប្រសិនដាក់ដូយខុសវានឹងធ្វើឲ្យស្រាំឬកំពិតជ័រពេលរវៃឡើង។ ហើយសម្រាប់រថយន្តស៊េរីទំនើបមួយ ចំនួនទៀត មានគន្លាក់តូចមួយនៅពីក្រោយកង់ខាងមុខឬនៅពីមុខកង់ខាងសម្រាប់ដាក់ដូយលើកឡើង។ រីឯរថយន្តស៊េរីចាស់គឺមានធ្នឹមមួយនៅពីក្រោយកង់ខាងមុខឬពីមុខកង់ខាងក្រោយ។

រូបភាពតំណាង

. ដាក់ដូយលើកកង់៖ ចាប់ផ្តើមយកដូយដាក់ឲ្យចំធ្នឹម បន្ទាប់មករវៃលើកដូយរហូតប៉ះទៅនឹងធ្នឹម។

. គាស់គំរបដុំកង់៖ គាស់គម្របដុំកង់ចេញដោយប្រើដែកគាស់ (ប្រសិនបើមាន)។

. លើកកង់៖ ចាប់ផ្តើមរវៃដូយរហូតដល់រថយន្តផុតពីដី។ នៅពេលរវៃដូយលើកកង់ឡើងត្រូវប្រាកដថារថយន្តមានលំនឹងល្អ។ ប្រសិនបើមើលទៅមិននឹងនរ ឬមិនទំនងត្រូវទម្លាក់ចុះវិញ ហើយដាក់កល់រវៃសារជាថ្មី។

. ដោះខ្ចៅ៖ ប្រើឧបករណ៍មូរខ្ចៅចេញឲ្យអស់ហើយប្រសិនបើប្រើកម្លាំងដៃមូរមិនរួចអាចបន្ថែមកម្លាំងជើងឬទម្ងន់ខ្លួនពីលើឧបករណ៍មូរខ្ចៅ។

. ដោះកង់៖ ពេលដោះកង់ចេញជួនកាលអាចតឹងបន្តិចដោយសារវាមានច្រេះ។ អ្នកអាចបន្ថែមប្រើឧបករណ៍រឹងផ្សេងៗគោះតិចៗដើម្បីឲ្យឆាប់ចេញ។

១០. ដាក់កង់សាគួរចូល៖ រាល់គ្រឿងដែលដោះចេញត្រូវដាក់ចំណាំទៅតាមលំដាប់លំដោយដើម្បីងាយស្រួលដាក់វិញ។ ជាពិសេសនៅពេលដាក់កង់សាគួរ ត្រូវប្រាកដថាបានរៀបចំត្រូវទៅ តាមចំណុចដើម។

១១. មូរខ្ចៅចូលវិញ៖ បន្ទាប់ពីដាក់កង់សាគួរចូលត្រឹមត្រូវ ត្រូវរៀបចំមូរខ្ចៅទៅតាមចន្លោះនីមួយៗដូចដើមដោយប្រើដៃមូរម្តងមួយៗរហូតតឹងណែនល្អ។

១២. ទម្លាក់រថយន្តចុះ៖ ចំណុចចុងក្រោយ គ្រាន់តែរវៃដូយទម្លាក់រថយន្តឲ្យដល់ដីវិញជាការស្រេច ប៉ុន្តែកុំភ្លេចមូរខ្ចៅបណ្តឹងម្តងទៀតដើម្បីប្រាកដថាកង់ជាប់បានល្អ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+