ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Note Aura Nismo ឆ្នាំ ២០២២ បង្ហាញខ្លួនជាផ្លូវការ រាងកាន់តែអេម

បន្ទាប់ពីបានប្រទះឃើញធ្វើតេស្តសាកល្បងកាលពីសប្តាហ៍មុនកន្លងមក ឥឡូវនេះរថយន្ត Nissan Note Aura Nismo ឆ្នាំ ២០២២ បានធ្វើការបង្ហាញរូវរាងជាផ្លូវការ មុនពេឡចេ្លក់លើទីផ្សារជប៉ុនចុងឆ្នាំនេះ។

រថយន្ត Nissan Note Aura Nismo ឆ្នាំ ២០២២ ទទួលបានការឌីស្សាញពីរថយន្ត Formula E Race ដូចជាផ្នែកផ្នែកខាងមុខដែលបានលេងពណ៌ក្រហម បន្ថែមពីនេះវាបានបំពាក់ជាមួយថាសកង់អាលុយមីញ៉ូមទំហំ ​១៧អ៊ីញ, ស្រោមកញ្ចក់សងខាងពណ៌ក្រហម, កាងធ្លាក់ខាងមុខពណ៌ក្រហម និងកញ្ចប់កាងក្រោយផងដែរ។ ចំណែកផ្នែកខាងក្នុងបានបំពាក់ជាមួយកៅអីស្បែកលាយ Fabric និងថ្នេរដេរពណ៌ក្រហមផងដែរ។

សម្រាប់រថយន្ត Nissan Note Aura Nismo ឆ្នាំ ២០២២នេះដំណើរការដោយប្រព័ន្ធ e-Power ដែលបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន២ ដែលផលិតកម្លាំងបាន ១៣៤សេះ និងកម្លាំងបង្វិល ៣០០ញ៉ូតុនម៉ែត្រ។ ចំពោះតម្លៃនៃរថយន្តនេះ នឹងបង្ហាញចេញនៅពេលជិតចេញលក់ផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងពេល Mercedes ដាក់បង្ហាញឡាន G-Class ប្រើអគ្គិសនីហើយ!

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Mercedes នឹងដាក់បង្ហាញរថយន្ត G-Class ប្រភេទប្រើថាមពលអគ្គិសនី នៅក្នុងកម្មវិធី Munich Motor Show នាខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះតែម្តង។

យោងតាមគេហទំព័រ Autocar របស់ចក្រភពអង់គ្លេស អះអាងថា Mercedes នឹងប្រើកម្មវិធីខាងលើដើម្បីបង្ហាញគំរូរថយន្ត G-Class EV ដើម្បីវែកផ្លូវដល់ការផលិតវានៅក្នុងឆ្នាំ២០២៤។

Mercedes ទំនងជារក្សាការឌីហ្សាញរូបរាងបែបជ្រុងៗរបស់ G-Class ដដែល ប៉ុន្តែ Autocar និយាយថា G-Class ប្រភេទប្រើថាមពលអគ្គិសនី នឹងមានបំពាក់ប៉ាណាមុខមយយផ្ទាំងធំ, យ៉ាន់កង់ថ្មី និង ចង្កៀងថ្មី ដើម្បីបង្ហាញថាវាជាប្រភេទមិនបំពុលដល់បរិស្ថាន។

ចំណែកឯកាប៊ីនខាងក្នុងវិញ វាទំនងជាបំពាក់កុងទ័រឌីជីថលច្រើនផ្ទាំង និងដំណើរការដោយប្រព័ន្ធកម្សាន្ត Mercedes MBUX ផងដែរ។ មិនតែប៉ុណ្ណោះ អាគុយ និងម៉ូទ័រអគ្គិសនីរបស់វា ទំនងជានឹងយកពីម៉ូដែល EQS Sedan មកប្រើ ដែលអាចបង្កើតកម្លាំងបានដល់ ៥១៦សេះឯណោះ។

រថយន្ត EQS Sedan

យ៉ាងណាមិញ រថយន្ត Mercedes G-Class ដំណើរការដោយថាមពលអគ្គិសនីនេះ ទំនងជាត្រូវប្រើឈ្មោះថ្មីហៅថា EQG៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតាមែន! ឡាន Acura NSX Type S ឆ្នាំ២០២២ មួយគ្រឿងដំបូងលក់បាន ១,១លានដុល្លារ

រថយន្ត Acura NSX Type S សេរីឆ្នាំ២០២២ មួយគ្រឿងដំបូង ដែលមានលក់នៅក្រៅប្រទេសជប៉ុន ត្រូវបានលក់ក្នុងតម្លៃ ១,១លានដុល្លារ។

លុយដែលលក់បានទាំងអស់នេះនឹងក្លាយជាមូលនិធិសម្រាប់ជយដល់កម្មវិធីសិក្សា STEAM (science, technology, engineering, art និង math) សម្រាប់យុវជននៅទូទាំងសហរដ្ឋអាមេរិក ក្នុងភាពជាដៃគូជាមួយមជ្ឍមណ្ឌល Center of Science and Industry (COSI)។

គួរឲ្យដឹងថា រថយន្ត Acura NSX Type S ខាងលើនោះគឺជាគ្រឿងទី១ នៃ ៧០គ្រឿងផ្សេងទៀត ហើយមានពណ៌ប្រផេះគ្រើម Gothan Gray Matte Metallic ប៉ុន្តែម្ចាស់របស់វានឹងអាចកែកុនរថយន្តទៅតាមតម្រូវការបាន។ មិនតែប៉ុណ្ណោះ លេខតួខ្លួន VIN #001 ក៏មានបំំពាក់ជាមួយនឹងកញ្ចប់ Option “Lightweight Package” តម្លៃ ១៣ ០០០ដុល្លារទៀតផង។

សូមបញ្ជាក់ថា រថយន្ត Acura NSX Type S ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីន twin-turbocharged ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីចំនួន ៣ ដែលអាចបង្កើតកម្លាំងបានសរុបរហូតដល់ទៅ ៦០០សេះឯណោះ បើប្រៀបធៀបជាមួយម៉ូដែល NSX ធម្មតា គឺត្រឹមតែ ៥៧៣សេះប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានជាង ៤០ម៉ឺនគ្រឿង បានរងការខូចខាត បន្ទាប់ពីមានគ្រោះទឹកជំនន់នៅប្រទេសចិន

កាលពីថ្ងៃទី ១១ ខែសីហា យោងតាម ​​Yicai Global បានធ្វើការកត់ត្រានូវចំនួនរថយន្តជាង ៤០ ម៉ឺនគ្រឿង ឬជិត ១០% នៃចំនួនរថយន្តសរុបនៅទីនោះបានរងការខូចខាត បន្ទាប់ពីទឹកជំនន់ជាប្រវត្តិសាស្ត្រកាលពីខែកក្កដាកន្លងទៅ នៅទីក្រុង Zhengzhou ខេត្តហឺណាន ប្រទេសចិន។

ខណ:ពេលគិតត្រឹមថ្ងៃទី ២៨ ខែកក្កដាក្រុមហ៊ុនធានារ៉ាប់រងនៅហឺណានបានទទួលពាក្យបណ្តឹងចំនួន ២២៦ ៤០០ សម្រាប់រថយន្តយន្តដែលបានខាតបង់ ដែលមានតម្លៃស្មើរប្រមាណជាង ៦,៤ ពាន់លានយ័ន (៩៨៧,៣ លានដុល្លារ) ស្មើនឹងប្រហែល ៦៥% នៃការទាមទារធានារ៉ាប់រងទ្រព្យសម្បត្តិទាំងអស់។

សម្រាប់រថយន្តដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការទឹក និងគ្របដណ្តប់ដោយភក់ត្រូវបានលក់បញ្ចុះតម្លៃចាប់ពី ៥០ ទៅ ៩០% ប៉ុន្តែគ្មាននរណាទិញឡើយ ដោយរង់ចាំការដំណើរការ ខណ:ពេលរថយន្តទាំងនោះជាម៉ូឌែលកំពុងពេញនិយម និងទំនើបៗផងដែរ។

គួររំលឹកដែរថា គ្រោះទឹកជំនន់ដ៏ធំនេះបានធ្វើអោយប៉ះពាល់ដល់ប្រជាជនចំនួន ១៣លាននាក់, ផ្ទះ ៩ ០០០ខ្នង និងបណ្តាលអោយខាតបង់ប្រាក់ជាង ៨,២បាន់លានដុល្លារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពលរដ្ឋអូស្ត្រាលី រកលុយតែកន្លះឆ្នាំ អាចទិញឡានជិះបានស្រេច

ការសិក្សាមួយរបស់ scrapcarcomparison បានធ្វើការប្រៀបធៀបប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម ជាមួយនឹងតម្លៃរថយន្តជាមធ្យមនៅប្រទេសនីមួយៗ ដើម្បីចង់ដឹងថាប្រទេសណាដែលពលរដ្ឋមានលទ្ធភាពទិញរថយន្តជិះឆាប់ជាងគេ។

ជាលទ្ធផលគេរកឃើញថាពលរដ្ឋអូស្ត្រាលីចំណាយត្រឹម ៤៩,៤៨% ប៉ុណ្ណោះនៃប្រាក់ចំណូលប្រចាំឆ្នាំ ដើម្បីអាចទិញរថយន្តជិះបាន ជាប់ចំណាត់ថ្នាក់លេខ១។ ចំណែកនៅអាមេរិកស្ថិតនៅចំណាត់ថ្នាក់លេខពីរ ដោយត្រូវចំណាយប្រាក់ចំណូលប្រចាំឆ្នាំ ៥៤,៨៧% ដើម្បីទិញបានរថយន្តមួយគ្រឿង។ ចំណាត់ថ្នាក់ពីក្រោយគឺមានប្រទេសដាណឺម៉ាក ៦០,៣៤% ប្រទេសកាណាដា ៦៤,៤% ប្រទេសស៊ុយអែត ៧៥,៨៤% ប្រទេសអាល្លឺម៉ង់ ៧៨,៤៤% ប្រទេសណូវែលហ្សឺឡង់ ៨៤,៦៥% ប្រទេសបារាំង ៨៧% ចក្រភពអង់គ្លេស ៨៩,៣៦% និងប្រទេសហ្វាំងឡាំង ៩១,៥៨%។

ចំណែកប្រទេសដែលស្ថិតនៅបាតតារាងវិញគឺប្រទេសទួរគី ដែលត្រូវចំណាយ ៦៥២,២៩% នៃប្រាក់ចំណូលប្រចាំឆ្នាំ ដើម្បីទិញរថយន្តមួយគ្រឿងបាន គឺខុសគ្នាពីប្រទេសអូស្ត្រាលីជាង១០ដងឯណោះ។ ប្រទេសបន្ទាប់មានអាហ្សង់ទីន ៥១៥,៧៧% ប្រទេសកូឡុំប៊ី ៥០៨,៩៣% ប្រទេសអ៊ុយរ៉ាហ្គាយ ៤៤៣,៦៨% និងប្រទេសប្រេស៊ីល ៤៤១,៨៩%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីថ្មី សាកភ្លើងពី ០ ដល់ ៨០% ប្រើពេលតែ ៨នាទី

រថយន្តអគ្គិសនី GAC Aion V បានបង្ហាញចេញសមត្ថភាពសាកភ្លើងដ៏លឿនអស្ចារ្យ ដោយវាអាចសាកភ្លើងពី ០ ដល់ ៨០% ក្នុងពេលត្រឹម៨នាទីប៉ុណ្ណោះ ជាមួយកម្លាំងសាករហូតដល់ ៤៨១គីឡូវ៉ាត់។

ការធ្វើតេស្តកម្លាំងសាករបស់រថយន្ត Aion V បានធ្វើឡើងកាលពីអំឡុងចុងខែកក្កដាកន្លងទៅ ដោយរថយន្តនេះរំពឹងថានឹងប្រកាសចេញជាផ្លូវការលើទីផ្សារនៅខែកញ្ញានេះ។ យ៉ាងណាក្ដី តួលេខដែលបង្ហាញនេះនៅមិនទាន់មានការបញ្ជាក់ពីក្រុមហ៊ុនឯករាជ្យណាមួយនៅឡើយទេ។

ទោះបីជាមានសមត្ថភាពសាកលឿនមែន ប៉ុន្តែក្រុមហ៊ុន GAC និយាយថាអាគុយរបស់រថយន្ត Aion V មានសមត្ថភាពអាចប្រើប្រាស់បានចម្ងាយ ១លានគីឡូម៉ែត្រឯណោះ មុនត្រូវការផ្លាស់ប្ដូរថ្មី។

រថយន្ត Avion V ដែលសាកល្បងកម្លាំងសាកនេះគឺជាប្រភេទ 6C ដែលក្រុមហ៊ុនអះអាងថាវាអាចបើកបរបានចម្ងាយដល់ទៅ ១០០០គីឡូម៉ែត្រឯណោះពេលសាកភ្លើងពេញម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្វែងយល់អំពីប្រព័ន្ធបញ្ចុះកម្ដៅរថយន្ត និងតួរនាទីរបស់វា | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីនមិនគ្រាន់តែមានសមត្ថភាពក្នុងការរក្សាកម្ដៅម៉ាស៊ីនកុំឲ្យឡើងក្ដៅខ្លាំងពេកតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរក្សាម៉ាស៊ីនឲ្យមានសីតុណ្ហភាពងំល្អ ដើម្បីសម្រួលដល់ការបញ្ឆេះ និងដំណើរការរបស់ម៉ាស៊ីនផងដែរ។ សម្រាប់ប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីនទាំងនោះរួមបញ្ចូលទាំង ធុងទឹក, កង្ហារនាំខ្យល់ត្រជាក់ចូល, គម្របធុងទឹកគឺជាវ៉ាល់កម្ដៅសម្រាប់បិទបើកបន្ថយសម្ពាធពេលកម្ដៅកើនខ្ពស់, បូមទឹក (ស្នប់សារធាតុបញ្ចុះកម្ដៅ) ដែលមានមុខងារនាំទឹក និងសារធាតុត្រជាក់ចូលក្នុងម៉ាស៊ីន បូករួមនឹងទុយោ និងគ្រឿងមួយចំនួនទៀត។ យានយន្តក្នុងសម័យថ្មីនេះ ភាគច្រើនមានធុងទឹកសាគួរមួយទៀត សម្រាប់ឲ្យសារធាតុបញ្ចុះកម្ដៅអាចបឺតទឹក និងបញ្ចេញពីប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីនបានពេលវាឡើងក្ដៅហួសកម្រិត ហើយអាចហូរត្រឡប់ចូលមកក្នុងម៉ាស៊ីនវិញ នៅពេលដែលវាចុះត្រជាក់។ ប្រព័ន្ធបញ្ចុះកម្ដៅក៏ដំណើរការរួមគ្នា ជាមួយនឹងប្រព័ន្ធរក្សាសីតុណ្ហភាព ក្នុងរថយន្តផងដែរ ព្រោះវាអាចផ្ដល់ជាកម្ដៅសម្រាប់ផ្នែកខាងក្នុងរថយន្តបាន សម្រាប់រថយន្តដែលប្រើប្រាស់នៅក្នុងស្ថានភាពត្រជាក់។

  • បូមទឹក (Water Pump)

បូមទឹក(Water Pump) ដែលក្នុងពាក្យបច្ចេកទេសយានយន្តគេហៅថា ស្នប់បូមសារធាតុបញ្ចុះកម្ដៅនោះ ដំណើរការដោយ ម៉ាស៊ីនរថយន្តផ្ទាល់ ដែលមាននាទីសម្រាប់បូម សារធាតុរាវបញ្ចុះកម្ដៅ ឲ្យវាហូរនៅក្នុងប្រព័ន្ធបញ្ចុះកម្ដៅរថយន្ត។ បើសិនជាមានការលេចធ្លាយ ឬក៏មានសំឡេងពីក្នុងប្រព័ន្ធបញ្ចុះកម្ដៅមក វាអាចជាសញ្ញាថាស្នប់បូមទឹកនេះខូចហើយ ដែលវាអាចបណ្ដាលមកពីមូលហេតុមួយចំនួនដូចជា អាយុកាលចាស់ ដាច់ខ្សែពាន ម៉ាស៊ីនរថយន្តក្ដៅហួសកម្រិត និងការខូចខាតប្រព័ន្ធផ្សេងៗនៅក្នុងរថយន្ត ក៏អាចឲ្យស្នប់បូមទឹកនេះ ខូចផងដែរ។ ដោយសារតែទីតាំងរបស់ស្នប់បូមទឹកនេះ នៅជិតនឹងម៉ាស៊ីន អ្នកប្រើប្រាស់រថយន្តទាំងអស់ គួរតែឧស្សាហ៍មើលវា និងខ្សែពាន ហើយប្រការល្អ គួរតែដូរស្នប់នេះចេញតែម្ដង នៅពេលដល់អាយុកាលកំណត់របស់វា ទោះបីជាវានៅដំណើរការក៏ដោយ ដោយហេតុថា បើសិនជាវាខូចដោយចៃដន្យ វាអាចបណ្ដាលឲ្យប្រព័ន្ធបញ្ចុះកម្ដៅម៉ាស៊ីនទាំងមូល ដំណើរការមិនរលូនធ្វើឲ្យខូចម៉ាស៊ីនអាចចំណាយលុយច្រើនលើសដើម។

  • កង្ហារស្អំធុងទឹក (Radiator Cooling Fan)

កង្ហារស្អំធុងទឹក មានតួនាទីទាញយកខ្យល់ត្រជាក់មកពីខាងក្រៅ ដើម្បីស្អំធុងទឹករថយន្ត។ វាមានទីតាំងនៅចន្លោះ ធុងទឹក និងម៉ាស៊ីនរថយន្ត ដែលកង្ហារស្អំធុងទឹកនេះនឹងដំណើការនៅពេលណា ដែលរថយន្តគ្មានខ្យល់ត្រជាក់ចូលគ្រប់គ្រាន់តាមប៉ាណាខាងមុខ ជាពិសេសគឺពេលរថយន្តបញ្ឆេះ ប៉ុន្តែឈប់នៅស្ងៀម ឬក៏បើកបរក្នុងល្បឿនយឺត។ កង្ហារស្អំធុងទឹកនេះ សព្វថ្ងៃភាគច្រើនដំណើរការដោយអគ្គិសនី ដែលវាអាចដំណើរការដោយខ្លួនវាពេលចាំបាច់ ខុសពីកង្ហារស្អំធុងទឹកកាលពីមុន ដែលដើរដោយខ្សែពានជាប់នឹងម៉ាស៊ីន ពោលគឺវាវិលលឿន ឬយឺតអាស្រ័យដំណើរការរបស់ម៉ាស៊ីន ដែលអាចធ្វើឲ្យ ប្រព័ន្ធបញ្ចុះកម្ដៅរបស់ម៉ាស៊ីន ដំណើរការមិនមានប្រសិទ្ធិភាព។ ម៉្យាងវិញទៀត ពេលខ្លះកង្ហារស្អំធុងទឹកនេះ ក៏ដំណើរការជាកង្ហារម៉ាស៊ីនត្រជាក់ សម្រាប់ផ្នែកខាងក្នុងរថយន្តផងដែរ។ ជាការពិតណាស់ កាលណាកង្ហារស្អំធុងទឹកខូច ម៉ាស៊ីនរថយន្តអាចនឹងឡើងកម្ដៅហួសកំណត់ ដែលវាតម្រូវឲ្យជួសជុលជាបន្ទាន់ ជៀសវាងការខូចខាតម៉ាស៊ីន ដែលធ្វើឲ្យមានការចំណាយច្រើន ទៅពេលមុខ។

  • សារធាតុបញ្ចុះកម្ដៅ (Coolant)

សារធាតុបញ្ចុះកម្ដៅ ជាសារធាតុរាវដែលហូរនៅក្នុងម៉ាស៊ីនរថយន្ត និងធុងទឹក ដើម្បីរក្សាសីតុណ្ហភាពម៉ាស៊ីន ឲ្យថេរនៅក្នុងកម្រិតមួយ ដែលធ្វើឲ្យម៉ាស៊ីនដំណើរការធម្មតា។ អ្នកប្រើប្រាស់យានយន្តភាគច្រើន តែងយល់ច្រឡំថា សារធាតុបញ្ចុះកម្ដៅ គឺតែមួយជាមួយនឹងសារធាតុរំលាយកំណក (Antifreeze) ដែលប្រើចំពោះរថយន្តបើកបរក្នុងស្ថានភាពត្រជាក់ ហើយវាមានមុខងារ ជួយរក្សារកុំឲ្យសីតុណ្ហភាពម៉ាស៊ីនក្ដៅខ្លាំង ឬត្រជាក់ខ្លាំងពេកដែរ។ តាមពិតទៅ សារធាតុបញ្ចុះកម្ដៅគឺជា ការលាយគ្នារវាងទឹក និង សារធាតុរំលាយកំណក ដែលអ្នកគួរតែឆែកឲ្យបានញឹកញាប់ថាតើ សារធាតុបញ្ចុះកម្ដៅនេះមានបរិមាណគ្រប់គ្រាន់ឬនៅ ក្នុងម៉ាស៊ីន ហើយគួរតែដឹងពីពេលដែលត្រូវប្ដូរវាចោលផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលវីដេអូបង្ហាញសម្ថភាព Off-road ថ្មីនៃរថយន្ត Land Cruiser សេរ៊ីថ្មី ២០២២

ក្រុមហ៊ុន Toyota បានធ្វើការបង្កើតនូវគណនី Youtube សម្រាប់រថយន្ត LC300 ឆ្នាំ២០២២ ក្នុងការបង្ហាញពីវីដេអូពីសម្ថភាពក្នុងការ Off-road ជាច្រើនដែលទាក់ទងអំពីរថយន្ត SUV ពូកែខាង Off-road របស់ខ្លួន។

សម្រាប់គណនី Youtube នេះត្រូវបានបង្កើតឡើងក្នុងការផ្តល់សិទ្ធក្នុងការទស្សនាដល់អតិជន ឬប្រទេសជប៉ុនផ្ទាល់តែប៉ុណ្ណោះ ។ តួរយ៉ាងចំពោះវីដេអូដែលបានបង្ហោះឡើងកាលពីពេលកន្លងបានបង្ហាញអោយឃើញពីសម្ថភាពក្នុងការបើកបរចំពោះស្ថានភាពផ្លូវជម្រាលភ្នំ, ក្នុងទឹក, លើដីខ្សាច់ និងបើករំលងលើផ្លូវលំបាកជាដើមនៃម៉ូឌែលពិសេស GR-S។ ចំណែកវីដេអូថ្មីនេះបានបង្ហាញអោយពីសម្ថភាពក្នុងការបើកហោះឡើងពីផ្លូវទួលម្ខាងទៅម្ខាង និងការបើកប្រលែងលេងជាមួយដីខ្សាច់ផងដែរ។ ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

គួរបញ្ជាក់ផងដែរថា រថយន្ត LC300 ឆ្នាំ២០២២ ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មីឈ្មោះថា TNGA និងមានទម្ងន់ស្រាលជាងមុនចំនួន ២០០គីឡូក្រាម និងបានធ្វើការឌីស្សាញគ្រោងតួរខ្លួនរថយន្តឡើងវិញ ដើម្បីអោយការបើកបរផ្លូវលំបាក(Off-Road)កាន់តែប្រសើរ ព្រមទាំងបន្ថែមជាមួយការបំពាក់ប្រព័ន្ធ Electronic Kinetic Dynamic Suspension(E-KDSS) ថ្មីដំបូងគេលើពិភពលោក និង Multi-Terrain Monitor ដែលបង្ហាញពីឧបសគ្គភ្លាមៗ និងជ្រើសរើសជម្រើសការបើកបរល្អបំផុតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកចង់បាន Land Cruiser ២០២២ ពីក្រុមហ៊ុនផ្លូវការ ឥឡូវនេះ អាចកក់បានហើយ​ រីឯតម្លៃវិញ… (វីដេអូ)

[ទីផ្សាររថយន្តក្នុងស្រុក] ក្រោយពីទទួលការចាប់អារម្មណ៌យ៉ាងខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន រហូតដល់មានប្រទេសខ្លះត្រូវបានបិទការកក់ទុក និងកុម្ម៉ងដោយសារតែចំនួនច្រើនលើសលប់ ហើយក៏មានដាក់បំរាមផ្សេងៗទាក់ទងនឹងកំពូលរថយន្ត Off-Road របស់តូយ៉ូតានោះ ឥឡូវនេះក្រុមហ៊ុនផ្លូវការចាប់ផ្តើមបើកទទួលកក់រថយន្ត Land Cruiser ម៉ូឌែលឆ្នាំ ២០២២ ជាមួយជម្រើស ៣ប្រភេទ៖ GR-S (Gazoo Racing Sport), ZX និង VX ដែលត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មកជាមួយលក្ខណៈពិសេសលំដាប់កំពូលបំផុត រីឯតម្លៃវិញត្រឹមតែ ១៨៥ ០០០ដុល្លារប៉ុណ្ណោះ។

ប្រភព៖ តូយ៉ូតា (ខេមបូឌា)

ចំពោះប្រភេទរថយន្ត GR-S គឺមកពីពាក្យពេញ Gazoo Racing Sport ហើយនេះជាផ្នែកមួយនៃក្រុមហ៊ុនតូយ៉ូតាដែលផ្តោតលើការបង្កើតនូវសម្ថភាព និងការបើកបរបែបផ្លូវលំបាកៗ។ កត្តាដែលធ្វើឱ្យ​រថយន្តនេះលេចធ្លោនិងខុសប្លែកពីចំណាត់ថ្នាក់ផ្សេងទៀតនោះគឺ៖

  • ការរចនាផ្នែករូបរាងបែបស្ព័រ ទាំងខាងក្រៅនិងផ្នែកខាងក្នុង
  • ការផ្លាស់ប្តូរប្រពន្ធ័ជើងក្រោមរថយន្តថ្មី ដែលកាន់តែផ្តល់នូវសុវត្ថិភាពនិងផាសុកភាពដល់អ្នកបើកបរ និង អ្នករួមដំណើរ
  • បំពាក់ប្រព័ន្ធ e-KDSS ដែលទប់លំនឹងពេលបើកបរផ្លូវឧបសគ្គធំៗ ដែលមកពីពាក្យពេញ Electronic
    Kinetic Dynamic Suspension System
  • ប្រពន្ធ័សុវត្ថិភាពថ្មីៗ ដូចជា៖
    • ប្រព័ន្ធកំណត់ការបើកបរដោយស្វ័យប្រវត្តិ (Auto MTS)
    • ប្រពន្ធ័បង្ហាញ­ឧបសគ្គនៅពេលឡើងចំណោត (3D MTM)
    • ប្រពន្ធ័ Lock ប៉ុង (Diff Lock)​ និងមុខងារជាច្រើនផ្សេងទៀត
ប្រភព៖ តូយ៉ូតា (ខេមបូឌា)

បើយើងក្រឡេកទៅមើលរថយន្ត LC300 ZX វិញគឺជារថយន្តប្រភេទ SUV Luxury ដែលមានលក្ខណៈ
ពិសេសៗដូចជា៖

  • ការរចនាផ្នែកខាងក្រៅបែបថ្មីដែលមើលទៅមានភាពលេចធ្លោ និងស៊ីវិល័យ
  • ប្រពន្ធ័កែសម្រួលជើងក្រោមដោយស្វ័យប្រវត្តិតាមស្ថានភាពផ្លូវ
  • ប្រពន្ធ័ Lock ប៉ុងដោយស្វ័យប្រវត្តិ
  • បន្ថែមពីលើនេះក៏មានបំពាក់នូវមុខងារទំនើបៗនិងចុងក្រោយបង្អស់របស់ក្រុមហ៊ុនតូយ៉ូតា

អប់សិនចុងក្រោយដែលគ្រោងនឹងដាក់លក់ជាផ្លូវការនោះគឺ Land Cruiser កំរិត VX ដែលផ្តល់នូវផាសុកភាពនិងសម្ថភាពប្រហាក់ប្រហែលគ្នាទៅនឹង Landcruiser កំរិត ZX ដែរ យ៉ាងណាមិញរូបរាងខាងក្រៅយើងអាចកំណត់បានពីភាពខុសគ្នាបើក្រឡេកមើលមួយភ្លែត។

ប្រភព៖ តូយ៉ូតា (ខេមបូឌា)

សម្រាប់ពត៌មានលំអិតសូមទំនាក់ទំនងទៅកាន់លេខ ០17 333 503 រឺ​ 086 333 503 ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook​  Telegram Youtube Website Instagram

វីដេអូ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្នាំក្រោយ Toyota Land Cruiser Prado ទំនងដូររាងថ្មីទាំងស្រុងដែរ

រថយន្ត Toyota Land Cruiser 300 Series បានបង្ហាញខ្លួនកាលពីខែមិថុនា ដើម្បីជំនួសដំណែង 200 Series បន្ទាប់ពីបានរក្សារូបរាងដដែលអស់រយៈពេល ១៤ឆ្នាំ។ មិនខុសគ្នាប៉ុន្មានឡើយ រថយន្ត Land Cruiser Prado 150 Series មានអាយុកាល ១២ឆ្នាំទៅហើយ។

រថយន្ត Land Cruiser Prado 150 Series ជំនាន់ទី៤ បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០០៩ ហើយទទួលបានការអាប់ដេតបន្តិចបន្តួចរហូត ក្នុងរយៈពេល ១២ឆ្នាំចុងក្រោយនេះ។

ដោយឡែកថ្មីៗនេះ របាយការណ៍ថ្មីមួយបានឲ្យដឹងថា រថយន្ត Toyota Land Cruiser Prado ជំនាន់ថ្មី ដែលត្រូវប្តូររូបរាងទាំងស្រុង អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៣ ខណៈដែលពាក្យចចាមអារ៉ាមមួយចំនួនទៀតលើកឡើងថា វាទំនងបង្ហាញខ្លួនក្នុងឆ្នាំ២០២២ តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Prado ជំនាន់ថ្មី នឹងនៅតែរក្សាគ្រោងឆ្អឹង body-on-frame របស់ខ្លួនដូច Land Cruiser ដដែល ហើយនឹងខ្ចីការឌីហ្សាញមួយចំនួនពី Land Cruiser ទៀតផង។ ចំណែកឯផ្នែកខាងក្នុងវិញ គេរំពឹងថាវានឹងបំពាក់កៅអី ៣ជួរ អាចអង្គុយបាន ៧នាក់ ជាមួយនឹងការប្រើប្រាស់គ្រឿងបរិក្ខារកាន់តែប្រសើរជាងមុន ក៏ដូចជាបច្ចេកវិទ្យាកាន់តែទំនើបជាងមុនទៀតផង។

ពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនរបស់វាវិញ គេក៏រំពឹងថាវានឹងផ្តល់ជម្រើសម៉ាស៊ីន Hybrid ជាលើកដំបូង សម្រាប់ត្រកូល Prado នេះ ដែលដំណើរការជាមួយម៉ាស៊ីនចំណុះ ២,៥លីត្រ ឬ ២,៧លីត្រ។ ចំពោះជម្រើសម៉ាស៊ីនចំហេះក្នុងវិញ Toyota ទំនងជានឹងរក្សាម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+