ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes ចេញគំរូឡានវ៉ែនអគ្គិសនីថ្មី ម៉ូដែល EQT

ក្រុមហ៊ុន Mercedes ទើបតែបានប្រកាសចេញគំរូរថយន្តអគ្គិសនី ប្រភេទវ៉ែនខ្នាតតូចថ្មី ហៅថា EQT។

គំរូរថយន្ត Mercedes EQT ត្រូវបានផលិតឡើងដោយផ្អែកតាមរថយន្ត Renault Kangoo ប៉ុន្តែ Mercedes ធ្វើការបានឌីហ្សាញវាយ៉ាងទាក់ទាញ មិនឲ្យច្រលំជាមួយគេនោះទេ។

EQT មានបំពាក់ចង្កៀងមុខ LED រាងស្លីម និងចង្កៀងក្រោយ LED រាងស្លីមរត់កាត់ពេញមួយផ្នែកខាងក្រោយតែម្តង។ រថយន្តដែលមានប្រវែង ៤,៩ម៉ែត្រនេះ ប្រើទ្វារស្លាយទាំងសងខាង ដែលបើកមកធំល្មមអាចឲ្យអ្នកដំណើរចេញចូលបានស្រួល និងដើម្បីចូលទៅកាន់កៅអីជួរទី ៣ ផងដែរ។

ចំពោះផ្នែកខាងក្នុងវិញ វាមានបំពាក់ពូកស្បែក Nappa Leather និងដៃចង្កូតស្បែក ព្រមទាំងអេក្រង់កម្សាន្តធំ និងដំបូលកញ្ចក់វែង Panoramic Sunroof ទៀតផង។

សូមបញ្ជាក់ថា ប្រសិនបើ Mercedes EQT ប្រើបច្ចេកវិទ្យាអគ្គិសនីដូចទៅនឹងរថយន្ត Kangoo E-TECH ដែរនោះ មានន័យថា វានឹងបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៤៤គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ១៦៥ម៉ាយ៍ ឬ ២៦៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ខាងលើ មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីវា ក៏ដូចជាកាលបរិច្ឆេទបង្ហាញខ្លួនផ្លូវការឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញមកលើកនេះ Fortuner ២០២១ កាន់តែធ្វើអោយអ្នកគាំទ្រពេញចិត្តខ្លាំង ជាពិសេសតម្លៃ និងបច្ចេកវិទ្យា (វីដេអូ)

ក្រោយពីសម្ពោធ កាលពីថ្ងៃទី៨ ខែឧសភាព ឆ្នាំ២០២១ តាមរយៈការ Live នៅលើទំព័រផ្លូវការរួចមក រថយន្ត Fortuner នេះបាននឹងកំពុងទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំងជាមួយនឹងរូបរាង បច្ចេកវិទ្យា ជាពិសេសគឺតម្លៃតែម្តង។ អ្វីដែលកាន់តែពិសេសនោះគឺត្រូវពេល ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការការសម្រួលបន្ថយពន្ធអាករពិសេសផងដែរ។ រថយន្ត Fortuner និង Fortuner Legender ពិតជាមានរូបរាងទាក់ភ្នែកមែនទែន រួមជាមួយចំណុចពិសេសថ្មីៗរបស់រថយន្តទាំង ២ ដែលមានដូចគ្នានោះគឺ ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត GD ២,៨លីត្រ ការអភិវឌ្ឍន៌ថាមពលកម្លាំងខ្លាំងជាងមុន ២០១សេះ កម្លាំងរមួយល ៥០០ញ៉ូតុនម៉ែត្រ កញ្ចប់សុវត្ថិភាពឆ្លាតវៃ TSS ដែលមានដូចជា៖

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (Pre-Collision System)
  • ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise Control) មុខងារនេះមិនត្រឹមតែប្រើល្បឿនកំណត់អូតូតែវាសំរបទៅតាមល្បឿនរបស់រថយន្តខាងមុខ
  • និងប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert)

ក្រៅពីនេះក៏មានប្រព័ន្ធសុវត្ថិភាពជាច្រើនផងដែរដូចជា៖

  • ពោងសុវត្ថិភាពមួយជុំរថយន្តចំនួន ៩គ្រាប់
  • ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព៖ ABS, BA, EBD, VSC, TRC, A-TRC, HAC, DAC, TSC, EBS, BOS

សម្រាប់រថយន្ត Fortuner ឆ្នាំ២០២១ នេះគឺមានតម្លៃចាប់ពី ៦ ៧០០០ដុល្លារសហរដ្ឋអាមេរិច

ចំពោះចំណុចទាក់ទាញពិសេសសម្រាប់ Fortuner Legender ២០២១វិញ មានដូចជា៖

  • ចង្កៀងមុខប្រើប្រាស់អំពូល LED ស៊េរីថ្មី ចំនួន ៤គ្រាប់ ដោយ ២គ្រាប់គឺជាគុជធំ និងភ្ជាប់ដោយមុខងារឡើងចុះ និងភ្លើងបិទ/បើកស្វ័យប្រវត្តិ យ៉ាងទំនើប និងឆ្លាតវៃ
  • អំពូលបំភ្លឺពេលថ្ងៃប្រភេទអំពូល LED មានលក្ខណៈជាខ្សែបន្ទាត់ឆ្នូតៗ ខណ្ឌចែកចង្កៀងមុខទៅលើអំពូល LED ទាំង៤គ្រាប់ រចនាយ៉ាងស្រស់សង្ហារ និងស៊ីវីល័យ អមនឹងចង្កៀងកាត់អ័ព្ទប្រភេទ អំពូល LED
  • អំពូលស៊ីញ៉ូទាំងផ្នែកខាងមុខនិងក្រោយក៏ត្រូវបានរចនាឡើងជាប្រភេទអំពូលលក្ខណៈភ្លើងប្រដេញ LED
  • ថាសកង់ទំហំ ១៨អុីញ រំលេចជា ២ពណ៌ ជាប្រភេទអាលុយមីញ៉ូម កាន់តែល្អឥតខ្ចោះនិងទាន់សម័យ
  • ការបិទ/បើក ទ្វារខាងក្រោយដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ Kick Sensor កាន់តែទំនើប និងងាយស្រួល
ប្រព័ន្ធកម្សាន្ត JBL
  • ប្រព័ន្ធកម្សាន្ត JBL Touchscreen ទំហំធំរហូតដល់ទៅ 9” ភ្ជាប់ដោយមុខងារ Apple CarPlay និង Android Auto រួមជាមួយឧបករណ៍បំពងសំលេង JBL ចំនួន​ 11 ដែល២គ្រាប់ត្រូវបានបំពាក់លើតាប្លូរបស់រថយន្ត
  • កន្លែងសាកថ្មឥតខ្សែ (Wireless Charger)
  • កញ្ចក់មើលក្រោយ ភ្ជាប់ដោយមុខងារការពារចំណាំងផ្លាត
ផ្នែកខាងក្នុងរំលេចជា ២ពណ៌
  • កាំមារ៉ា ៣៦០ដឺក្រេ ផ្តល់គុណភាព និងរូបច្បាស់ល្អ និងអាចមើលជា លក្ខណៈ ​3D
  • សេនស័រជំនួយដល់ការបើកបរ និងចូលចំណតចំនួន ៧ចំណុច
  • និងចំណុចទាក់ទាញជាច្រើនទៀត។

សម្រាប់ព័ត៍មានលម្អិត សូមទាក់ទងទៅកាន់លេខទូរស័ព្ទ 017/086 333 503

រថយន្ត New Fortuner ស៊េរីថ្មីឆ្នាំ ២០២១

ខាងក្រោមនេះជាវីដេអូនៃការបង្ហាញអំពីចំណុចពិសេសរបស់រថយន្ត Fortuner Legender ២០២១៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV កៅអី៣ជួរ Jeep Grand Cherokee L ប្រភេទកប់បំផុត តម្លៃ ៧ម៉ឺនដុល្លារ

ក្រុមហ៊ុន Jeep បានចេញ Online Configurator សម្រាប់រថយន្ត Grand Cherokee L នៅលើគេហទំព័ររបស់ខ្លួនជាផ្លូវការ ដែលអនុញ្ញាតឲ្យអ្នកជ្រើសរើស Option និងប្រភេទម៉ូដែលផ្សេងៗគ្នា តាមចំណង់ចិត្តរបស់អ្នក។

រថយន្ត Jeep Grand Cherokee L នឹងចែកចេញជា ៤ ម៉ូដែល គឺ Laredo, Limited, Overland និង Summit។ ជាស្តង់ដារ ម៉ូដែល Laredo បំពាក់ម៉ាស៊ីនចំណុះ ៣,៦លីត្រ V6 មានកម្លាំង ២៩០សេះ។

ដោយឡែក ម៉ូដែល Overland និង Summit ប្រើម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៣៧៥សេះ ហើយក៏មាន Option ប៉ុងពីរផងដែរ។ ជម្រើសម៉ាស៊ីនធំនេះ គឺត្រូវថែមលុយ ៣ ២៩៥ដុល្លារពីលើតម្លៃដើមនៃម៉ូដែលទាំង ២ នោះ។

គួរឲ្យដឹងថា Jeep Grand Cherokee L Laredo មានតម្លៃចាប់ពី ៣៧ ៣៤០ដុល្លារ, Limited តម្លៃ ៤៤ ៣៤០ដុល្លារ, Overland តម្លៃ ៥៣ ៣៤០ដុល្លារ និង Summit តម្លៃ ៥៧ ៣៤០ដុល្លារ។

សូមបញ្ជាក់ថា តម្លៃ Option ដែលមានលើរថយន្តនេះសរុបគឺជិត ១០ ០០០ដុល្លារឯណោះ ដូច្នេះហើយរថយន្ត Jeep Grand Cherokee L ដែល Full Option កើនតម្លៃរហូតដល់ទៅ ៧០ ២៥៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកចង់បើកសាកឡាន Kia Telluride ត្រូវព្រមបង់លុយថែមដល់ ១៨០០០ដុល្លារ លើសតម្លៃដើមជាមុនសិន

ហាងលក់រថយន្តមួយកន្លែងនៅសហរដ្ឋអាមេរិក បានតម្រូវឲ្យអតិថិជនយល់ព្រមចំណាយលុយលើសតម្លៃធម្មតាចន្លោះពី ១៥ ០០០ដុល្លារ ដល់ ១៨ ០០០ដុល្លារ ប្រសិនបើចង់បើកបរសាកល្បងរថយន្ត Kia Telluride ដោយសាររថយន្តនេះមានចំនួនកំណត់ និងដោយសារប្រជាប្រិយភាពរបស់រថយន្តនេះផងដែរ។

រថយន្ត Kia Telluride ស៊េរីឆ្នាំ២០២១ ប្រភេទ SX មានតម្លៃចាប់ពី ៤៤ ៣៩០ដុល្លារនៅសហរដ្ឋអាមេរិក ជាមួយប្រព័ន្ធបើកបរប៉ុងពីរ។ ប្រសិនបើបន្ថែម Option ទាំងអស់ តម្លៃអាចឡើងដល់ប្រមាណ ៥២ ៩៨០ដុល្លារ។ ដូចនេះការដំឡើងថ្លៃដល់ជិត ២ម៉ឺនដុល្លាររបស់ហាងលក់បានធ្វើឲ្យរថយន្ត Telluride ចូលដល់លំដាប់ឡាន SUV ប្រណីតមួយ។

សម្រាប់តម្លៃឡើងថ្លៃដ៏ខ្ពស់នេះដែរ គេអាចទិញរថយន្ត SUV ប្រណីតដទៃទៀត ហើយអាចសល់លុយបន្តិចបន្តួចផងដែរ។ ដូចជាប្រមាណ ៥៥ ០០០ដុល្លារ អាចទិញបានរថយន្ត Genesis GV80, Mercedes-Benz GLE និង Audi Q7 ខណៈដែលខ្ទង់ ៨ម៉ឺនដុល្លារអាចទិញបានរថយន្ត BMW X7 ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley Flying Spur ឆ្នាំ២០២២ កាប៊ីនខាងក្នុងស្ងាត់ជាងមុន ហើយបន្ថែម Option ថ្មីច្រើន

ក្រុមហ៊ុន Bentley បានប្រកាសចេញរថយន្តប្រណីត Flying Spur ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ។

រថយន្ត Bentley Flying Spur ឆ្នាំ២០២២ ឥឡូវនេះ ផ្តល់នូវកាប៊ីនខាងក្នុងស្ងាត់ជាងមុន ហើយបានបន្ថែម Option មកស្តង់ដារជាច្រើន រួមទាំង មុខងារសម្គាល់ស្លាកសញ្ញាចរាចរ, បើកឃ្លុបក្រោយមិនបាច់ប្រើដៃ, កាមេរ៉ាមើលពីលើរថយន្ត, ភ្លើងស្វាគមន៍ និងកញ្ចក់មើលក្រោយអូតូ ក៏ដូចជា មុខងារ Air Ioniser ទៀតផង។

ជាមួយគ្នានេះផងដែរ Bentley ក៏បានបន្ថែមពណ៌ថ្មីមួយទៀត ហៅថា Cambrian Grey ធ្វើឲ្យពណ៌សរុបរបស់ Flying Spur មានរហូតដល់ទៅ ៦៣ពណ៌ឯណោះ។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Bentley Flying Spur ឆ្នាំ២០២២ មិនបានផ្លាស់ប្តូរផ្នែកម៉ាស៊ីននោះទេ ពោលវានៅតែប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ ទំហំ ៨ស៊ីឡាំង កម្លាំង ៥៤២សេះ និង ចំណុះ ៦,០លីត្រ ទំហំ ១២ស៊ីឡាំង កម្លាំង ៦២៦សេះ ដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus IS-F ប្រើម៉ាស៊ីន Twin-Turbo V8 ទំនងជាអាចកើតឡើង

បច្ចុប្បន្ននេះ ក្រុមហ៊ុន Toyota មិនសូវជាផ្តោតខ្លាំងទៅលើរថយន្តពពួកម៉ាស៊ីន V8 ដូចមុននោះទេ។ ជាក់ស្តែង រថយន្ត Lexus LS ឥឡូវនេះមានលក់តែប្រភេទម៉ាស៊ីន V6 ប៉ុណ្ណោះ ខណៈរថយន្ត Toyota Tundra ជំនាន់ថ្មី មានពាក្យចចាមអារ៉ាមថា នឹងបោះចោលម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 ហើយប្រើម៉ាស៊ីន Twin-Turbo V6 ជំនួសវិញ។

ទោះជាយ៉ាងណាក៏ដោយ ដំណឹងអំពីម៉ាស៊ីន Twin-Turbo V8 បំពាក់លើរថយន្តប្រភេទ Performance របស់ Lexus អាចនឹងកើតឡើង ខណៈពេលដែលភ័ស្តុតាងត្រូវបានគេរកឃើញ នៅក្នុងប៉ាតង់មួយ ដែលបានចុះក្នុងឆ្នាំ២០២០។

គួរឲ្យដឹងថា Toyota បានចុះប៉ាតង់នៅក្នុងខែកញ្ញា ឆ្នាំ២០២០ ដែលបង្ហាញឲ្យឃើញពីរូបរាងម៉ាស៊ីន V និង Turbochargers ចំនួន ២។

ថ្វីបើការចុះប៉ាតង់ មិនបានធានាថា Toyota នឹងផ្តល់ជម្រើសម៉ាស៊ីននេះលើរថយន្តរបស់ខ្លួនក្តី ប៉ុន្តែវាទំនងជាអាចបង្ហាញខ្លួនលើរថយន្ត Lexus ប្រភេទ Performance ដូចជា LS F, LC F និង IS F ដែលស្ថិតក្នុងពាក្យចចាមរ៉ាមជាយូរមកហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់អគ្គិសនីដំបូងរបស់ Ford ទីបំផុតដឹងឈ្មោះផ្លូវការ

ក្រោយពីមានការចេញផ្សាយកាលពីសប្ដាហ៍មុនអំពីឈ្មោះរបស់រថយន្ត F-150 ប្រភេទអគ្គិសនីរួចមក នៅពេលនេះ Ford បានបញ្ជាក់ថារថយន្ត F-150 ប្រភេទអគ្គិសនីនឹងមានឈ្មោះថា Lightning។

ក្រៅពីបានប្រកាសអំពីឈ្មោះហើយនោះ Ford ក៏បានបញ្ចេញ Teaser ថ្មី និងបានបង្ហាញថារថយន្តអគ្គិសនីនេះនឹងត្រូវបង្ហាញរូបរាងជាផ្លូវការនៅថ្ងៃទី១៩ ខែឧសភាខាងមុខនេះ។

ឈ្មោះថា Lightning នេះគឺជាឈ្មោះមួយដែលសក្ដិសមបំផុតសម្រាប់រថយន្ត F-150 ប្រភេទអគ្គិសនី ដោយវាបង្ហាញអំពីថាមពល, អគ្គិសនី និងធម្មជាតិផងដែរ។ រថយន្តនេះដែរត្រូវបាន Ford បញ្ជាក់ថាវានឹងមានបំពាក់ម៉ូទ័រអគ្គិសនីភ្លោះដែលអាចផលិតកម្លាំងសេះ និងកម្លាំងបង្វិលបានខ្លាំងជាងរថយន្ត F-150 ដទៃទៀតដែលមានលក់លើទីផ្សារ។

នេះមានន័យថារថយន្ត Lightning នឹងមានកម្លាំងខ្លាំងជាង F-150 Raptor ដែលមានបំពាក់ម៉ាស៊ីន EcoBoost ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង ដែលម៉ាស៊ីននេះអាចផលិតកម្លាំងបាន ៤៥០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Bronco សេរ៊ីឆ្នាំ ២០២១ នឹងមានកម្លាំងលើសពី ៣១០សេះ

រថយន្ត Ford Bronco សេរ៊ីថ្មីឆ្នាំ ២០២១ នឹងចាប់ផ្តើមធ្វើដំណើរទៅកាន់ផ្ទះអតិថិជនដែលបានកក់នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីត្រូវចំណាយពេលយូរជាងការរំពឹងទុក ប៉ុន្តែត្រឡប់មកវិញវានឹងធ្វើដំណើរជាមួយកម្លាំងម៉ាស៊ីនច្រើនជាងមុន។

តាមការចុះផ្សាយរបស់គេហទំព័រ Bronco6g កាលពីពេលកន្លងទៅបានបង្ហាញថាក្រុមហ៊ុន Ford នឹងផ្តល់នូវជម្រើសម៉ាស៊ីនរបស់រថយន្ត Ford Bronco សេរ៊ីថ្មីឆ្នាំ ២០២១នេះចំនួន២ ជម្រើសគឺ ២,៣លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧០សេះ កម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ និងជម្រើស ២,៧លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣១០សេះ និងកម្លាំងរមួល ៥៤២ញ៉ូតុនម៉ែត្រ។

ប៉ុន្តែនាពេលថ្មីៗនេះ តាមរយ:ការចុះផ្សាយរបស់ក្រុមហ៊ុន Ford បានបង្ហាញអំពីព័ត៌មានលម្អិតនៃម៉ាស៊ីនរថយន្ត Broncoនេះជាមួយថាមពលកម្លាំងថ្មី ដែលរួមមាន៖

  • ម៉ាស៊ីនចំណុះ ២,៣លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ កម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ សម្រាប់ប្រើប្រាស់ជាមួយសាំងស៊ុបពែ(Premium Fuel) និងមានកម្លាំង ២៧៥សេះ កម្លាំងរមួល ៤២៧ញ៉ូតុនម៉ែត្រ សម្រាប់ប្រើប្រាស់ជាមួយសាំងលាយធម្មតា (Regular Fuel ឬសាំងកម្រិត Octane ៨៧) ។

  • ម៉ាស៊ីនចំណុះ ២,៧លីត្រ EcoBoost ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣០សេះ កម្លាំងរមួល ៥៦២ញ៉ូតុនម៉ែត្រ សម្រាប់ប្រើប្រាស់ជាមួយសាំងស៊ុបពែ(Premium Fuel) និងមានកម្លាំង ៣១៥សេះ កម្លាំងរមួល ៥៥៥ញ៉ូតុនម៉ែត្រ សម្រាប់ប្រើប្រាស់ជាមួយសាំងលាយធម្មតា (Regular Fuel ឬសាំងកម្រិត Octane ៨៧) ។

កាលពីចុងសប្តាហ៍មុនវាត្រូវបានគេបង្ហាញថាបានកង្វះខាតបន្ទះឈីប(Semiconductor Shortage) ដែលបានជំរុញឱ្យក្រុមហ៊ុន Ford បន្តផ្អាកការផលិតនៅរោងចក្រ Michigan របស់ខ្លួនដែលជាកន្លែងដែល Bronco នឹងត្រូវផលិតនៅដើមសប្តាហ៍នៃថ្ងៃទី ១៧ និងថ្ងៃទី ២៤ ឧសភានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជើងឯករថយន្តល្បឿនលឿនបំផុតលើពិភពលោក SSC Tuatara រងការខូចខាតយ៉ាងធ្ងន់ធ្ងរ កំឡុងពេលកំពុងធ្វើដំណើរទៅរកកំណត់ត្រាថ្មី (មានវីដេអូ)

ជើងឯករថយន្តមានល្បឿនលឿនបំផុតលើពិភពលោក SSC Tuatara បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរបន្ទាប់ពី រថយន្តដែលបានដឹកខ្លួនក្រឡាប់នៅរដ្ឋ Utah។

រូបភាព និងវីដេអូនៃរថយន្ត Hypercar ល្បឿនលឿននេះ ដែលបានខូចខាតត្រូវបានផ្ញើរទៅកាន់គេហទំព័រ The Drive ដោយបានរាយការណ៍ថា រថយន្តនេះកំពុងធ្វើដំណើរទៅកាន់រដ្ឋ Florida ក្នុងការតាមរកកំណត់ត្រាឯកទគ្គកម្មល្បឿនលឿនបំផុតមួយទៀត។ ជាអកុសលរថយន្ដកំពុងដឹកខ្លួនត្រូវបានបុកដោយខ្យល់គួចខ្លាំងនៅលើផ្លូវ Interstate 15 ក្បែរក្រុង Salt Lake ដោយធ្វើឲ្យក្រឡាប់ និងបង្កការខូចខាតយ៉ាងដំណំទាំងឡានដឹកទំនិញ និងរថយន្ត SSC Tuatara ។

ថ្លែងជាមួយ The Drive លោក Jerod Shelby បាននិយាយថាការខូចខាតរបស់ Tuatara គឺមានតែគ្រឿងបរិក្ខាខាងក្រៅទេហើយការជួសជុលត្រូវបានកំពុងអនុវត្ត ដោយកន្លែងខ្លះត្រូវផ្លាស់ប្តូរថ្មី។ លោក Shelby បានបន្ថែមទៀតថា ចំពោះការខូចខាតនេះយើងគិតថាវានឹងធ្ងន់ធ្ងរ ប៉ុន្តែវាមិនមែនបែបនឹងឡើយ។ យើងកំពុងធ្វើការជួសជុលហើយជាសំណាងល្អវាមិនបានប៉ះតួ, ប្រព័ន្ធជើងក្រោម ឬប្រព័ន្ធ Suspension។

ទោះបីជាមានការខូចខាតក៏ដោយ ប៉ុន្តែលោក Shelby បានឲ្យដឹងថា កំណត់ត្រាល្បឿនលឿនថ្មីមួយទៀត ត្រូវបានរំពឹងថានឹងកើតមានក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។

រថយន្ត SSC Tuatara គឺជារថយន្តតែមួយគត់ដែលបានកាន់កំណត់ត្រា សម្រាប់រថយន្តមានល្បឿនលឿនបំផុតលើពិភពលោក ដែលអាចមានល្បឿនអតិបរមា ៤៥៥,៣ គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីខែមករា, ល្បឿនអតិបរមា ៤៤៧,២ គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីឆ្នាំ ២០១៧ និងបន្តបង្កើតកំណត់ត្រាថ្មី ក្នុង ល្បឿនអតិបរមា ៤៨២ គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីឆ្នាំ ២០២០កន្លងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Genesis GV70 និង Loniq 6 នឹងបង្ហាញមុខនៅឆ្នាំ ២០២២

ក្រុមហ៊ុន Genesis នឹងធ្វើការបញ្ជេញរថយន្ត GV70 ប្រភេទអគ្គិសនីសុទ្ធរបស់ខ្លួន និងរថយន្ត Loniq 6 នៅឆ្នាំ ២០២២។

ការកំណត់ពេលវេលាផលិត ដែលត្រូវបានបង្ហាញដោយក្រុមហ៊ុន Hyundai ក្នុងអំឡុងពេលធ្វើបទបង្ហាញរបស់វិនិយោគិននាពេលថ្មីៗនេះបានបញ្ជាក់ពីពេលវេលានៃបង្ហាញមុខជាផ្លូវការនៃម៉ូដែលទាំងពីរនេះ ដោយពុំទាន់បានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នោះឡើយ។

យោងតាមរូបភាពដែលប្រមាញ់បាន ឃើញថាវានឹងមើលទៅដូចគ្នានឹងម៉ូដែល ICE ប៉ុន្តែវានឹងមិនបំពាក់ជាមួយប៉ាណាខាងមុខឡើយ។ តាមរយ:បទបង្ហាញក្រុមហ៊ុន Hyundai មិនបានបញ្ជាក់ថាទីផ្សារ GV70 នឹងមានទីផ្សារអ្វីខ្លះទេ ប៉ុន្តែគេហទំព័រ Car and Driver បាននិយាយថាវាអាចនឹងដាក់លក់នៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៣ ។

ចំណែករថយន្ត Ioniq 6 នឹងជាប្រភេទរថយន្ត Sedan ដែលមើលទៅដូចគំរូរថយន្ត Hyundai Prophecy ដែលបានបង្ហាញកាលពីឆ្នាំមុន។ បន្ថែមពីនេះវានឹងមានតម្លៃថ្លៃជាង Ioniq 5 ហើយក្រុមហ៊ុន Hyundai បានពិពណ៌នាថាវាគឺជារថយន្តប្រភេទ Mid-Size។

គំរូរថយន្ត Hyundai Prophecy

សម្រាប់ ការកំណត់ពេលវេលាផលិតផលដែលត្រូវបានចុះផ្សាយដោយ Motor1 ក៏បានបញ្ជាក់ផងដែរថារថយន្តអគ្គិសនី GV70នឹងចាប់ផ្តើមផលិតនៅឆ្នាំនេះ ដូចរថយន្ត i20 CUV និង Mistra EV ដែលនឹងត្រូវលក់ផ្តាច់មុខនៅក្នុងប្រទេសចិនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+