ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford Ranger Raptor ជំនាន់ថ្មីនឹងបំពាក់ម៉ាស៊ីនល្អបំផុត

វិបសាយ Ford Authority បានអះអាងថារថយន្ត Ranger Raptor ស៊េរីឆ្នាំ២០២៣ នឹងមានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ ៣,០លីត្រ ប្រភេទ EcoBoost ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ១០វគ្គ។

ម៉ាស៊ីនប្រភេទនេះគឺដូចគ្នានឹងម៉ាស៊ីនដែលបំពាក់លើរថយន្ត Ford Explorer ST និងរថយន្ត Lincoln Aviator ប្រភេទធម្មតាអ៊ីចឹងដែរ។ ម៉ាស៊ីននេះអាចផលិតកម្លាំងបាន ៤០០សេះ សម្រាប់រថយន្ត Ford Explorer ST។

ចំពោះរថយន្ត Ranger Raptor នាពេលបច្ចុប្បន្នគឺមានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០លីត្រ ប្រភេទ EcoBlue ជាម៉ាស៊ីន ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ២៦៩សេះ។

ក្រៅពីបំពាក់ម៉ាស៊ីនដែលមានកម្លាំងខ្លាំងជាងមុនហើយនោះ Ranger Raptor ជំនាន់ថ្មីក៏នឹងបំពាក់ម៉ាស៊ីនប្រភេទ Plug-in Hybrid ដែលអាចផលិតកម្លាំង ៣៦២សេះ។

បន្ថែមពីនេះរថយន្តជំនាន់ថ្មីក៏នឹងមានបំពាក់ប្រព័ន្ធបូម FOX, រ៉ឺស័រប្រភេទ Coil Spring នៅផ្នែកខាងក្រោយ និងការអភិវឌ្ឍន៍តួខ្លួនដទៃទៀត។ ក្រៅពីនេះហើយក៏រំពឹងថាវាមានប្រើប្រាស់ការឌីហ្សាញរបស់រថយន្ត Ford F-150 Raptor ស៊េរីឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Porsche Macan EV នឹងផ្តល់ចម្ងាយបើកបរជិត ៥០០គ.ម ពេលសាកភ្លើងពេញម្តង

Porsche Taycan គឺជារថយន្តអគ្គិសនីអាល្លឺម៉ង់ដំបូងបង្អស់មួយ ប៉ុន្តែម៉ូដែល Macan EV ទំនងជានឹងក្លាយជារថយន្តអគ្គិសនី Porsche ដែលគេពេញចិត្តបំផុត។

រថយន្តអគ្គិសនី Porsche Macan EV នឹងផលិតឡើងលើគ្រោងឆ្អឹង Premium Platform Electric (PPE) របស់ក្រុមហ៊ុន Volkswagen Group។ អ្វីដែលសំខាន់នោះគឺ Porsche បានអះអាងថា Macan EV នឹងផ្តល់ចម្ងាយបើកបរច្រើនជាង ម៉ូដែល Taycan ច្រើន។

ចំពោះទីផ្សារសហរដ្ឋអាមេរិក រថយន្ត Taycan 4S ឆ្នាំ២០២១ ផ្តល់ចម្ងាយបើកបរ ២២៧ម៉ាយ៍ ឬ ៣៦៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងនៅឡើយទេថា Macan EV នឹងផ្តល់ចម្ងាយប៉ុន្មាន ប៉ុន្តែវាទំនងជាលើស ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ។

ជាមួយគ្នានេះ Porsche នឹងលក់ Macan EV ជាមួយជម្រើសទំហំអាគុយចំនួន ២ ប៉ុន្តែមិនខុសពីអតិថិជនរបស់ Taycan ឡើយ ពួកគេប្រហែលជានឹងជ្រើសរើសប្រភេទទំហំអាគុយធំ ដែលផ្តល់ចម្ងាយបើកបរច្រើនជាង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡានអគ្គិសនី Fiat 500e ធ្វើតេស្តចាក់អន្ទង់ លទ្ធផលយ៉ាងណាដែរ? (មានវីដេអូ)

Fiat 500e ស៊េរីឆ្នាំ២០២១ គឺជារថយន្តអគ្គិសនី ដែលមានការឌីហ្សាញស្អាតគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែអាចនិយាយបានថា វាមិនមែនជារថយន្តដែលផ្តោតខ្លាំងលើដំណើរការ (Performance) នោះទេ។

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះគេហទំព័រ KM77 បានយករថយន្តអគ្គិសនីដ៏គួរឲ្យស្រលាញ់នេះទៅធ្វើតេស្តចាក់អន្ទង់ (moose test) ដើម្បីចង់ដឹងថាវាទទួលបានលទ្ធផលយ៉ាងណា។

ក្នុងអំឡុងការសាកល្បងលើកទី១ អ្នកបើកបររបស់ KM77 អាចឆ្លងផុត moose test ក្នុងល្បឿន ៧៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក៏ទទួលបានជោគជ័យម្តងទៀតនៅល្បឿន ៧៥គីឡូម៉ែត្រក្នុងមួយម៉ោងដែរ។ អ្នកបើកបរអះអាងថា ប្រព័ន្ធជើងក្រោម និងប្រព័ន្ធទប់លំនឹងរបស់វា ធ្វើការជាមួយគ្នាបានយ៉ាងល្អ ដែលជួយឲ្យរថយន្តស្ថិតនៅក្នុងការគ្រប់គ្រងបាន។

ទោះជាយ៉ាងណាក៏ដោយ Fiat 500e ឆ្នាំ២០២១ មិនអាចឆ្លងផុតការធ្វើតេស្តនៅល្បឿន ៧៧គីឡូម៉ែត្រក្នុងមួយម៉ោង នោះទេ។

រថយន្តខ្នាតតូចនមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ២៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្ឡាំងបាន ៩៣សេះ និងផ្តល់ចម្ងាយបើកបរ ១៨៥គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាក៏មានប្រភេទប្រើកញ្ចប់អាគុយទំហំ ៤២គីឡូម៉ែត្រម៉ោង និងម៉ូទ័រអគ្គិសនីកម្លាំង ១១៨សេះ ដែលផ្តល់ចម្ងាយបើកបរសរុប ៣២០គីឡូម៉ែត្រផងដែរ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV ដំណើការដោយម៉ាស៊ីនសាំងទាំង ២២គ្រឿង មានល្បឿនលឿនដែលកំពុងលក់លើទីផ្សារបច្ចុប្បន្ន

(សម្រាប់ទីផ្សារបរទេស) វិស័យរថយន្តប្រភេទ SUV កំពុងមានសន្ទុះខ្លាំង ដោយខាងក្រោមនេះគឺជាប្រភេទរថយន្តប្រភេទ SUV ដែលល្បឿ​នលឿនដែលកំពុងលក់លើទីផ្សារបច្ចុប្បន្នដែលអ្នកអាចទិញបានចាប់ពីកម្លាំង ៥០៥ សេះដល់ជាង ១០០០សេះ។

  • Alfa Romeo Stelvio Quadrofoglio មានកម្លាំងសរុប ៥០៥សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៣,៨វិនាទី

  • BMW X7 M50i មានកម្លាំងសរុប ៥២៣សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៤,៥វិនាទី

  • Porsche Cayenne Turbo មានកម្លាំងសរុប ៥៤១សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៣,៧វិនាទី

  • Aston Martin DBX មានកម្លាំងសរុប ៥៤២សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៤,៣វិនាទី

  • Jaguar F-Pace SVR មានកម្លាំងសរុប ៥៤២សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៣,៨វិនាទី

  • Bentley Bentayga V8 មានកម្លាំងសរុប ៥៤២សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៤,៤វិនាទី

  • Maserati Levante GTS មានកម្លាំងសរុប ៥៤២សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៤,០វិនាទី

  • Mercedes-Maybach GLS 600 4Matic មានកម្លាំងសរុប ៥៥០សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៤,៨វិនាទី

  • Rolls Royce Cullinan មានកម្លាំងសរុប ៥៦៣សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៤,៨វិនាទី

  • Mercedes-AMG G63 មានកម្លាំងសរុប ៥៧៧សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៤,៥វិនាទី

  • Maserati Levante Trofeo មានកម្លាំងសរុប ៥៨២សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៣,៨វិនាទី

  • Audi RSQ8 មានកម្លាំងសរុប ៥៩១សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៣,៧វិនាទី

  • Rolls Royce Cullinan Black Badge មានកម្លាំងសរុប ៥៩២សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេលប្រហែល ៥,១វិនាទី

  • Mercedes-AMG GLS 63 មានកម្លាំងសរុប ៦០៣សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៤,១វិនាទី

  • BMW Alpina XB7 មានកម្លាំងសរុប ៦១២សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៤,០វិនាទី

  • BMW X6 M មានកម្លាំងសរុប ៦១៧សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៣,៧វិនាទី

  • Bentley Bentayga Speed មានកម្លាំងសរុប ៦២៦សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៣,៨វិនាទី

  • Lamborghini Urus មានកម្លាំងសរុប ៦៤១សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៣,២វិនាទី

  • Porsche Cayenne Turbo S E-Hybrid មានកម្លាំងសរុប ៦៧០សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៣,៦វិនាទី

  • Jeep Grand Cherokee Trackhawk មានកម្លាំងសរុប ៧០៧សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៣,៥វិនាទី

  • Dodge Durango SRT Hellcat មានកម្លាំងសរុប ៧១០សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៣,៥វិនាទី

  • Hennessey Manmoth 1000 មានកម្លាំងសរុប ១០១២សេះ និងអាចស្ទុះពីល្បឿនកុងទ័រ ០-៩៦គ.ម/ម៉ ប្រើពេល ៣,២វិនាទី

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Vinfast បិទការិយាល័យសិក្សាស្រាវជ្រាវ និងអភិវឌ្ឍយាន្តយន្ត នៅប្រទេសអូស្តា្រលី

យោងតាមគេហទំព័រ CarAdvice បានអោយដឹងថាក្រុមហ៊ុន Vinfast បានធ្វើការបញ្ជាក់អំពីការបិទការិយាល័យប្រតិបត្តិការរបស់ខ្លួននៅទីក្រុង Melbourne ប្រទេសអូស្តា្រលី ដែលទើបតែបង្កើតឡើងបាន ១ឆ្នាំប៉ុណ្ណោះ។ ហើយក្រុមហ៊ុន Vinfast ក៏បានបន្ថែមថា ប្រធានវិទ្យាស្ថានបច្ចេកវិទ្យាយានយន្តកម្រិត ២ លោក Kevin Yardley បានធ្វើការលាឈប់ពីមុខដំណែងផងដែរ។

បន្ថែមពីនេះ តាមព័ត៌មានក្នុងស្រុកបានអោយដឹងថា Vinfast បច្ចុប្បន្នកំពុងផ្តោតយ៉ាងខ្លាំងលើការស្រាវជ្រាវ និងអភិវឌ្ឍយានយន្ត ដោយមានការចូលរួមពីវិទ្យាស្ថានស្រាវជ្រាវរបស់ខ្លួននៅបរទេស។ ប៉ុន្តែព្រោះបញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើអោយមានការលំបាកក្នុងការតភ្ជាប់ និងផ្លាស់ប្តូរទំនាក់ទំនងគ្នា។ ដូច្នេះ Vinfast បានសម្រចចិត្តផ្ទេរក្រុមសិក្សារស្រាវជ្រាវ និងអភិវឌ្ឍយាន្តយន្តទាំងអស់មកពីប្រទេសផ្សេងៗ មកកាន់ទីស្នាក់ការកណ្តាលនៅប្រទេសវៀតណាមវិញ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយក្រុមការងារផលិតផ្ទាល់។

សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២០ ក្រុមហ៊ុន VinFast បានបើកការិយាល័យរបស់ខ្លួននៅទីក្រុង Melbourne ប្រទេសអូស្រ្តាលី ដោយមានគោលបំណងស្រាវជ្រាវ និងអភិវឌ្ឍលើខ្សែរសង្វាក់ផលិតកម្មរថយន្តរថយន្តថ្មី និងដើម្បីពង្រីកវិសាលភាពរបស់ខ្លួនលើទីផ្សារអន្តរជាតិផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អីយ៉ាស់! Ford Ranger Wildtrak ស៊េរីថ្មី ២០២២ ដែលផ្លាស់ប្តូររូបរាង ចាប់ផ្តើមប្រកាសទទួលកក់ហើយ!

[ទីផ្សាររថយន្តក្នុងស្រុក] យើងសង្កេតឃើញថា ក្រុមហ៊ុន Ford Cambodia ចាប់ផ្តើមនាំចូលរថយន្តប្រភេទ Pickup ជាច្រើនជម្រើសសម្រាប់ទីផ្សារកម្ពុជា នេះក៏ជាសញ្ញាមួយបញ្ជាក់ថាទីផ្សាររថយន្ត Pickup នៅតែមានសន្ទុះនៃការគាំទ្រខ្លាំង។ បើគិតពីចុងឆ្នាំ ២០២០ រហូតមកដល់ពេលនេះ មានតែរថយន្ត Toyota Hilux Revo Rally, Isuzu D-Max, Nissan Navara និង Mazda BT-50 តែដែលបានផ្លាស់ប្តូររូបរាង នេះបើធៀបជាមួយរថយន្តដ៏ទៃ ក៏ដូចជារថយន្ត Ranger Wildtrak ផ្ទាល់។

ប្រភពរូប៖ Ford Cambodia

ទោះជាយ៉ាង បន្ទាប់ពីការសូមស្វាគមន៍សមាជិកថ្មី New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ រួចមក ឥឡូវដល់ពេលដែលក្រុមហ៊ុន Ford Cambodia បញ្ចេញម៉ូដែលថ្មីរបស់រថយន្ត Wildtrak វិញម្តង។ យោងតាមទំព័រផ្លូវការរបស់ Ford Cambodia ក៏បានបញ្ជាក់ថា រថយន្តនេះបានធ្វើការផ្លាស់ប្តូរទាំងក្រៅ និងខាងក្នុង មានជម្រើសម៉ាស៊ីន ៣,២លីត្រ និង ២,០លីត្រ Bi-Turbo រួមទាំងមានលក្ខណៈពិសេស ៥០ ចំណុចឯណោះ ហើយបើពិតមែន តើរថយន្តអាចមានលក្ខណៈពិសេសទាំង ៥០ ចំណុចដូចម៉ូដែលមុនរបស់ខ្លួនដែរ ហើយបងប្អូនអាចចុចអាននៅទីនេះ ឬអាចរង់ចាំការប្រកាសជាផ្លូវការក៏បាន។

រូបរាង Ford Ranger Wildtrak 2.0L Bi-Turbo ឆ្នាំ២០២១

សម្រាប់ខ្ញុំផ្ទាល់អ្វីដែលចាប់អារម្មណ៌ តាមរយៈរូបភាពពាណិជ្ជកម្មនោះគឺការផ្លាស់ប្តូរខាងមុខ ថាសកង់ និងកាងលម្អនៅផ្នែកខាងក្រោយ។ ចំពោះតម្លៃ ខាងក្រុមហ៊ុនមិនទាន់បានប្រកាសជាផ្លូវការនូវឡើយទេ ប៉ុន្តែបងប្អូនយើងដែលចាប់អារម្មណ៌អាចទំនាក់ទំនងផ្ទាល់ 078 333 748 | 016 333 785។

ប្រភព៖ Ford Thailand
ប្រភព៖ Ford Thailand
ប្រភព៖ Ford Thailand
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic Type R ឆ្នាំ២០២១ ចេញលក់នៅប្រទេសឥណ្ឌូនេស៊ី ក្នុងតម្លៃជាង ៨ម៉ឺនដុល្លារ

បន្ទាប់ពីបានចេញជាផ្លូវការកាលពីពេលកន្លងទៅ នាពេលនេះរថយន្ត Honda Civic Type R សេរ៊ីឆ្នាំ២០២១ បានធ្វើការចេញលក់នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ជាផ្លូវការក្នុងតម្លៃ ៨៣ ៣០០ដុល្លារ (1,177 Million Rupiah)។

សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី ក្រុមហ៊ុន Honda បានផ្តល់នូវជម្រើស ៣ពណ៌គឺ ក្រហម(Rallye Red), ពណ៌ស(Championship White) និងពណ៌ខៀវ(Blue Metallic)។

រថយន្ត Honda Civic Type R នេះដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៦សេះ និង​​កម្លាំងបង្វិល ៤០០ញ៉ូតុនម៉ែត្រ។ វាដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងជម្រើសបើកបរប្រព័ន្ធប៉ុង១។

វាបានបំពាក់ស្តង់ដាជាមួយប្រព័ន្ធសាកថ្មឥតខ្សែ, ប្រព័ន្ធវាស់សម្ពាធខ្យល់កង់, ថាសកង់ទំហំ ២០អ៊ីញ, កៅអីបែបស្ព័រ, អេក្រង់បង្ហាញទំហំ ៧អ៊ីញ, ម៉ាស៊ីត្រជាក់ ២តំបន់, អេក្រង់កម្សាន្តទំហំ ៧អ៊ីញ, ស្រោមដៃចង្កូតប្រភេទ Alcantara ថ្មី និងចង្កឹះលេខបែបស្ព័រថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញឡានវ៉ែនអគ្គិសនីថ្មី សាកម្ដងជិះបាន ២៨០គ.ម

ក្រុមហ៊ុន Toyota បានបង្ហាញចេញរថយន្ត Proace City ប្រភេទអគ្គិសនីសម្រាប់ទីផ្សារអឺរ៉ុប ដែលរំពឹងថានឹងបញ្ចេញលក់លើទីផ្សារនៅក្នុងត្រីមាសទីបួននៃឆ្នាំ២០២១នេះ។

រថយន្ត Proace City អគ្គិសនីស៊េរីឆ្នាំ២០២១នេះ មានប្រើប្រាស់ប្រព័ន្ធអគ្គិសនីដូចជារថយន្ត Proace Verso ដែរ ដោយវាមានបំពាក់ម៉ូទ័រអគ្គិសនីចំនួនមួយដែលបង្វិលកង់មុខ អាចផលិតកម្លាំងបាន ១៣៤សេះ ជាមួយអាគុយដែលមានចំណុះ ៥០គីឡូវ៉ាត់ម៉ោង។

រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ១១,២វិនាទី ឬ ១១,៧វិនាទី អាស្រ័យលើប្រភេទដែលជ្រើសរើស និងមានល្បឿនអតិបរមា ១៣៥គ.ម/ម៉។ បន្ថែមពីនេះដែរ វាអាចបើកបរបានចម្ងាយពី ២៦០ ទៅ ២៨០គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដងៗ។

ការសាក្លើងដោយប្រើប្រាស់ដុំសាកប្រភេទ Single-Phase អាចប្រើប្រាស់ពេល ៧,៥ម៉ោង ប៉ុន្តែបើប្រើដុំសាក Three-Phase អាចចំណាយពេលត្រឹម ៥ម៉ោង។ អាគុយនេះដែរក៏ទ្រាំទ្រការសាកកម្លាំង ១០០kW ផងដែរ ដែលអាចសាកដល់ ៨០% ក្នុងពេល ៣០នាទី។

រថយន្ត Proace City អគ្គិសនីនេះនឹងបង្ហាញតម្លៃលក់ មុនពេលដែលវារៀបនឹងប្រកាសចេញលក់ជាផ្លូវការលើទីផ្សារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ដំបូងរបស់ Aston Martin ជួយឲ្យក្រុមហ៊ុនចម្រុងចម្រើនខ្លាំង

អំឡុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះ ក្រុមហ៊ុន Aston Martin អាចលក់រថយន្តបាន ១ ៣៥៣គ្រឿង ដែលមានកំណើនសឹងតែទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ពោលគឺមានកំណើនរហូតដល់ ១៥៣% ឯណោះ។

ក្នុងចំណោមរថយន្តដែលលក់ចេញគឺមានចំនួន ៥៥% ជារថយន្តម៉ូដែល DBX ដែលវាជារថយន្ត SUV ដំបូងរបស់ Aston Martin។ យ៉ាងណាក្ដី បើមើលលើលុយចំណេញវិញ Aston Martin នៅមិនទាន់រកបាននៅឡើយទេ ដោយមានការខាតបង់ប្រមាណ ៥៩លានដុល្លារនៅត្រីមាសដំបូង ប៉ុន្តែការខាតបង់នេះមានការថយចុះគួរឲ្យកត់សម្គាល់បើធៀបនឹងការខាតបង់ប្រមាណ ១៥៣លានដុល្លារ កាលពីត្រីមាសទី១ឆ្នាំ២០២០។

ក្រុមហ៊ុន Aston Martin ជឿជាក់ថានៅឆ្នាំ ២០២១ នេះនឹងអាចលក់រថយន្តបានដល់ខ្ទង់ ៦ពាន់គ្រឿង ហើយសង្ឃឹមថានឹងលក់បានមួយឆ្នាំ១ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ ២០២៤ ឬឆ្នាំ ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Outback ឆ្នាំ២០២១ ដាក់លក់តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

រថយន្ត Subaru Outback ស៊េរីឆ្នាំ២០២១ ត្រូវបានគេដាក់លក់ជាផ្លូវការ នៅក្នុង Showroom នៃប្រទេសអង់គ្លេស ជាមួយនឹងតម្លៃចាប់ពី ៣៣ ៩៩៥ផោន ឬប្រហែល ៤៧ ២៤៥ដុល្លារ។

សម្រាប់ទីផ្សារប្រទេសអង់គ្លេស រថយន្ត Subaru Outback ឆ្នាំ២០២១ ចែកចេញជា ៣ ម៉ូដែល គឺ Limited, Field (តម្លៃ ៥២ ៨០០ដុល្លារ) និង Touring (៥៤ ៨០០ដុល្លារ)។ គ្រប់ម៉ូដែលទាំងអស់នឹងប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Boxer ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨០សេះ ដំណើរការប្រអប់លេខអូតូ CVT និងប៉ុងពីរ AWD ជាមួយមុខងារ Torque Vectoring។

មិនតែប៉ុណ្ណោះ Subaru Outback ក៏មានបំពាក់បច្ចេកវិទ្យា Subaru’s EyeSight Driver Assist មកស្តង់ដារផងដែរ ដោយក្នុងនោះរួមមានមុខងារ ដូចជា lane departure warning with steering wheel vibration, lane departure prevention, pre-collision braking with additional support for junctions and crossroads, emergency lane keep assist, advanced adaptive cruise control with lane centering, speed sign recognition with intelligent speed limiter, driver monitoring system និង reverse automatic braking ទៀតផង។

រថយន្ត Subaru Outback ថ្មី ក៏មានមុខងារសម្គាល់មុខ សម្រាប់អ្នកបើកបរ រហូតដល់ ៥នាក់ ហើយសារ៉េកៅអី និង កញ្ចក់មើលចំហៀង ដោយស្វ័យប្រវត្តិតែម្តង។ មិនតែប៉ុណ្ណោះ វាក៏មានបំពកា់អេក្រង់កម្សាន្ត Touchscreen ទំហំ ១១,៦អ៊ីញ ដែលផ្តល់មុខងារកម្សាន្តជាច្រើន ព្រមទាំងមុខងារផែនទៅទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+