ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជារូបរាងផ្លូវការរបស់ Honda Civic ស៊េរីឆ្នាំ ២០២២

ក្រុមហ៊ុន Honda បានបង្ហាញរូបរាងសម្រេចចុងក្រោយនៃរថយន្ត Honda Civic Sedan ជំនាន់ទី១១ស៊េរីឆ្នាំ ២០២២ ដែលនឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិកអំឡុងពាក់កណ្ដាលឆ្នាំ២០២១ នៅទីផ្សារសហរដ្ឋអាមេរិក។

ត្បិតថាបានបង្ហាញរូបរាងផ្លូវការមែន ប៉ុន្តែសម្រាប់លក្ខណៈសម្បត្តិរបស់រថយន្តត្រូវរង់ចាំដល់ថ្ងៃទី២៨ ខែមេសា ដែល Honda នឹងរៀបចំកម្មវិធីប្រកាសចេញដើម្បីនិយាយលម្អិតអំពីរថយន្ត។

Honda ធ្លាប់បានបង្ហើបឲ្យដឹងអំពីផែនការទាក់ទងនឹងរថយន្ត Civic ថ្មីកាលពីខែវិច្ឆិកាឆ្នាំ២០២០ម្ដងរួចមកហើយ នៅពេលដែលក្រុមហ៊ុនបង្ហាញចេញរថយន្ត Honda Civic ស៊េរីឆ្នាំ២០២២ ប្រភេទ Prototype។ បើប្រៀបធៀបការឌីហ្សាញរបស់ប្រភេទ Prototype ជាមួយប្រភេទផ្លូវការឃើញថាមិនសូវខុសគ្នាប៉ុន្មានឡើយ។

Civic Prototype

គួរដឹងថាក្រោយពីការបញ្ចេញលក់រថយន្ត Civic Sedan ឆ្នាំ២០២២នេះរួច ក្រុមហ៊ុននឹងបង្ហាញចេញ Civic Hatchback ជាបន្ទាប់ ហើយគេក៏រំពឹងនូវវត្តមានរបស់ Civic Si ជាមួយនឹង Civic Type R ស៊េរីថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូឌែលថ្មី Toyota Raize នឹងចេញលក់នៅប្រទេសវៀតណាមក្នុងពេលឆាប់ៗខាងមុខ

Toyota Raize គឺជារថយន្តប្រភេទ SUV ខ្នាតតូច ដែលបានចេញលក់នៅប្រទេសជប៉ុនកាលពីចុងឆ្នាំ ២០១៩។ ហើយសម្រាប់ប្រទេសក្នុងតំបន់អាស៊ី ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឺជាប្រទេសដំបូងគេដែលបានចេញលក់ Raize មុនគេ បើយោងតាមប្រភពព័ត៌មាន Toyota Raize ក៏នឹងមានវត្តមានផ្លូវការនៅក្នុងប្រទេសវៀតណាមក្នុងពេលឆាប់ៗ។

គួរអោយដឹងផងដែរថា Toyota Raize ផលិតឡើងផ្អែកលើគ្រោងឆ្អឹងរបស់ DNGA-A។ វាដំណើការដោយម៉ាស៊ីនចំណុះ ១,០លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំងសរុប ៩៧សេះ និងដំណើការដោយប្រអប់លេខដៃ D-CVT។

រថយន្តនេះនឹងត្រូវបានដំឡើងនៅឯរោងចក្រ Daihatsu ក្នុងប្រទេសឥណ្ឌូនេស៊ី និងដាក់លក់នៅប្រទេសឥណ្ឌូនេស៊ី នាខែឧសភាដោយតម្លៃប៉ាន់ស្មានពី ២០០ ទៅ ២៥៥ លានរូពី (១៣ ៦៨០ ទៅ ១៧ ៥០០ដុល្លារ) ។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ ឈ្មោះប៉ាតង់ថ្មី « Raize » ត្រូវបានក្រុមហ៊ុនតូយ៉ូតាបានដាក់ពាក្យសុំចុះបញ្ជីសិទ្ធិបញ្ញា នៅក្នុងប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៥ ខែមករាឆ្នាំ ២០១៩។ រហូតនៅចុងខែមីនា ឆ្នាំ ២០២១ នាយកដ្ឋានកម្មសិទ្ធិបញ្ញា (MST) បានប្រកាសផ្តល់ប័ណ្ណការពារ សម្រាប់ឈ្មោះប៉ាតង់ខាងលើ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ប្រកាសតម្លៃឡាន Mustang Mach-E ផលិតនៅចិន ជាផ្លូវការ

Ford បានប្រកាសតម្លៃនៃរថយន្តអគ្គិសនី Mustang Mach-E ដែលផលិតនៅក្នុងប្រទេសចិន សម្រាប់លក់ឲ្យទីផ្សារក្នុងស្រុក ជាផ្លូវការ។

រថយន្ត Ford Mustang Mach-E ដែលផលិតនៅចិននេះ នឹងផ្តល់ជម្រើស ៤ ម៉ូដែល គឺ៖

  • Standard Range Base RWD មានតម្លៃ ៤០ ៤៦០ដុល្លារ អាចបើកបរបានចម្ងាយ ៤៧០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង
  • Extended Range Premium RWD តម្លៃ ៤៧ ៣១៥ដុល្លារ អាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ
  • Extended Range Premium AWD តម្លៃ ៥១ ៩០០ដុល្លារ អាចបើកបរបានចម្ងាយ ៥៤០គីឡូម៉ែត្រ
  • GT First Edition តម្លៃ ៥៨ ០០០ដុល្លារ អាចបើកបរបានចម្ងាយ ៤៨០គីឡូម៉ែត្រ

គួរឲ្យដឹងថា GT First Edition គឺជាម៉ូដែលមានកម្លាំងខ្លាំងបំផុតក្នុងត្រកូល Mustang Mach-E ដោយបំពាក់ម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ៤៨៨សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣វិនាទី។

គ្រប់ម៉ូដែលទាំងអស់នឹងបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិពាក់កណ្តាល កម្រិត២ (Level 2 semi-autonomous driving) មកស្តង់ដារ ក៏ដូចជាមុខងារ SYNC+ 2.0 Smart Connected System ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទភីកអាប់ដែលមានតម្លៃសមរម្យជាងគេនៅប្រទេសកម្ពុជា

រថយន្តភីកអាប់គឺជាប្រភេទរថយន្តដែលមានមានប្រជាប្រិយភាពល្អគួរសមនៅទីផ្សារប្រទេសកម្ពុជា។ រថយន្តភីកអាប់អាចប្រើប្រាស់បានគ្រប់ស្ថានភាពការងារ និងងាយស្រួលក្នុងការដឹកជញ្ផូន។ រថយន្តភីកអាប់ក៏បានបំពាក់ដោយផ្នែកខាងក្នុងប្រភេទស្បែកយ៉ាងប្រណីត, ម៉ាស៊ីនធំខ្លាំង, បច្ចេកវិទ្យាថ្មីទំនើប, ផាសុកភាព និងមុខងារប្រើប្រាស់យ៉ាងសន្សំសំចៃ។ លោកអ្នកតែងតែមានតម្រូវការការដឹកជញ្ផូនសម្រាប់ការងារកសិដ្ឋាន ការអូសទាញ ឬ ដើម្បីជួយសម្រួលការងារអាជីវកម្មរបស់អ្នក ហើយការងារទាំងនោះអាចបំពេញបានយ៉ាងទំនុកចិត្តជាមួយនឹងរថយន្តប្រភេទភីកអាប់។ យ៉ាងណាក៏ដោយក៏រថយន្តភីកអាប់លើទីផ្សារគឺមានស្តង់ដារខ្ពស់ដែលផ្តល់ជូនដោយអ្នកផលិតយ៉ាងជំនាញ។ ខាងក្រោមនេះជារថយន្តប្រភេទភីកអាប់ដែលមានតម្លៃសមរម្យជាងគេនៅលើទីផ្សារប្រទេសកម្ពុជាហើយផ្តល់ជូននូវកាប៊ីនក្នុងដ៏ល្អ សុវត្ថិភាពខ្ពស់ បច្ចេកវិទ្យាទំនើប រួមនឹងកម្លាំងខ្លាំងផងដែរ។

  • រថយន្ត SsangYong Musso Grand ជាប្រភេទរថយន្តភីកអាប់ខ្នាតកណ្តាលដែលផលិតដោយវិស្វករ SsangYong មកពីប្រទេសកូរ៉េខាងត្បូង។ វាមានតម្លៃយ៉ាងទាក់ទាញត្រឹមតែ ៣៤ ៥០០ដុល្លារ សម្រាប់ប្រភេទប៉ុង១(2WD) វាបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតតួបូចំណុះ ២,២លីត្រអបជាមួយនឹងប្រអប់លេខអូតូ ៦វគ្គ។ រថយន្ត SsangYong Mussu ពិតជារថយន្តភីកអាប់ដ៏រស់រវើក។ ប្រណីតភាពនៃផ្នែកខាងក្នុងផ្តល់អោយអ្នកនូវផាសុកភាពនិងទាន់សម័យ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅវិញគឺមានភាពរឹងម៉ាំនិងឆ្លុះបញ្ចាំងពីភាពអស្ចារ្យ។ មុខងារប្រើប្រាស់របស់រថយន្ត Ssang Yong Mussu គឺបំពាក់ដោយ ចង្កៀងLCD ទំហំ៧អ៊ីញ, ចង្កូតស្បែក, ចង្កៀងLED Daytime Running (DRL) និងចង្កៀងមុខក្រោមFog Light។ បន្ថែមពីផ្នែកខាងក្នុងនៃ Ssang Yong Mussu គឺបានរចនាកាន់តែប្រសើរឡើងយ៉ាងសមសួនជាមួយនឹងអេក្រង់កំសាន្ត៨អ៊ីញដែលអាចភ្ផាប់ជាមួយApple CarPlay, Android Auto និង Bluetooth, ប្រព័ន្ធកំណត់ល្បឿនថេរ និង សោរឆ្លាវៃSmart Key។ សម្រាប់ប្រព័ន្ធសុវត្ថិភាព រថយន្ត Ssang Yong Mussu បានបំពាក់ដោយសេនស័រមុខក្រោយ, កាំមេរាក្រោយ, ពោងសុវត្ថិភាពមុខ, ប្រព័ន្ធផ្តល់ដំណឹងពីខ្សែក្រវ៉ាត់(Driver & Passenger) និងប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់។ SsangYong Mussu ក៏មានការធានារយៈពេល៣ឆ្នាំ ឬ ១០០,០០០គីឡូផងដែរ។

  • រថយន្ត Maxus T60 ក៏ជារថយន្តប្រភេទភីកអាប់ដែលមានតម្លៃយ៉ាងសមរម្យក្នុងឆ្នាំ ២០២១ផងដែរ តម្លៃត្រឹមតែ ២៩ ៩៩០ ដុល្លារប៉ុណ្ណោះ។ រថយន្ តMaxus T60 ជារថយន្តភីកអាប់ខ្នាតកណ្តាលដែលបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតតួបូចំណុះ២,៨លីត្រជាមួយនឹងប្រអប់លេខដៃនិងលេខអូតូដោយផ្តល់នូវកម្លាំង ១៤៨សេះ និងកម្លាំងរមួល ៣៦០Nm។ កម្លាំងខ្លាំង និងការសន្សំសំចៃអាចគ្រប់គ្រងបានដោយជម្រើសនៃ Drive Modeដូចជា: Economy ឬ Power Drive Mode។ រថយន្ត Maxus T60 មានពីរជម្រើសគឺប្រភេទប៉ុង១ (4×2 Elite) និង ប្រភេទប៉ុង២ (4×4 Luxury) សម្រាប់លោកអ្នកអាចជ្រើសរើសបានតាមតម្រូវការ អមដោយការធានារយៈពេល៥ឆ្នាំផងដែរ។ ការឌីស្សាញផ្នែកខាងក្រៅគឺពិតជាអស្ចារ្យដោយបំពាក់ដោយលក្ខណៈពិសេសស្តង់ដារដូចជា: អំពូលមុខភ្លឺអូតូ, សេនស័រទឹកភ្លៀង, កញ្ចក់ចំហៀងឆ្វេងស្តាំក្តោបអូតូ, រង្វង់កង់ទំហំ17អ៊ីញ និងចង្កៀងប្រភេទLED។ ផ្នែកខាងក្នុងវិញបានរចនាជាមួយនឹងសម្ភាៈដែលមានគុណភាពខ្ពស់ ធ្នេរដេរយ៉ាងល្អឥតខ្ចោះដែលធ្វើអោយកាប៊ីនខាងក្នុងកាន់តែលេខធ្លោ។ វាកាន់តែមានភាពងាយស្រួលនិងផាសុកភាពជាមួយនឹងអេក្រង់កំសាន្តទំហំ ១០អ៊ីញដែលធំជាង Ssang Yong Mussu ដែលអាចភ្ផាប់ជាមួយ Apple CarPlay និង Android Auto, កាំមេរ៉ានិងសេនស័រក្រោយជំនួយពេលចតរថយន្ត, ប្រព័ន្ធកំណត់ល្បឿនថេរ និងមានមុខងារបញ្ផានៅលើដៃចង្កូតទៀតផង។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ រថយន្ត Maxus T60 ទទួលបានពិន្ទុខ្ពស់កម្រិតផ្កាយ ៥ពីវិទ្យាស្ថានផ្នែកបុកទង្គិចនៃប្រទេសអូស្ត្រាលី។ វាក៏ផ្តល់ជូនលោកអ្នកនូវមុខងារសុវត្ថិភាពស្តង់ដារខ្ពស់ដែលអាចអោយលោកអ្នកទទួលបានការការពារយ៉ាងល្អ។

ទោះជាយ៉ាងណាក៏ដោយ រថយន្តប្រភេទភីកអាប់ទាំងពីរខាងលើដែលមានតម្លៃសមរម្យនេះនឹងមានលក្ខណៈពិសេសផ្សេងៗគ្នា ដូច្នេះលោកអ្នកអាចជ្រើសរើសម៉ូឌែលមួយណាដែលអ្នកត្រូវការសម្រាប់សម្រួលការងារប្រចាំថ្ងៃ ឬជ្រើសរថយន្តណាដែលផ្តល់អត្ថប្រយោជន៏ច្រើនក៏ដូចជាសុវត្ថិភាពសម្រាប់អ្នកនិងអ្នករួមដំណើរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានតម្លៃថ្លៃ កំពុងតែមានទីផ្សារកាន់តែខ្លាំងនៅអាមេរិក

ចំនួនលក់នៃរថយន្តប្រណីតនៅទីផ្សារសហរដ្ឋអាមេរិករយៈពេល៣ខែដំបូងនៃឆ្នាំ ២០២១ មានការកើនឡើងប្រមាណ ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ ដែលបង្ហាញថារថយន្តប្រណីតតម្លៃថ្លៃកាន់តែតែមានការពេញនិយមខ្លាំង។

កំណើននៃរថយន្តប្រណីតគឺមានខ្ពស់ជាងកំណើននៃទីផ្សារយានយន្តនៅសហរដ្ឋអាមេរិកទាំងមូល ដែលនៅត្រីមាសទី១ឆ្នាំ២០២១ ទីផ្សារយានយន្តអាមេរិកទាំងមូលមានកំណើន ១២%។ គួរដឹងដែរថារថយន្តប្រណីតមានចំណែកទីផ្សារ ១៥,២% ក្នុងទីផ្សាររថយន្តទាំងមូល ជាចំណែកដ៏ធំមួយមិនធ្លាប់មានចាប់តាំងពីទសវត្សឆ្នាំ ១៩៩០ មក។

គួរចាប់អារម្មណ៍ដែរថាក្នុងទីផ្សាររថយន្តប្រណីត រថយន្តដែលប្រើប្រាស់ថាមពលអគ្គិសនីក៏កំពុងតែមានមានការពេញនិយមកាន់តែខ្លាំងផងដែរ ដោយក្នុងចំណោមរថយន្តប្រណីតទាំងអស់ដែលលក់ចេញនៅអាមេរិកនៅត្រីមាសទី១ឆ្នាំ២០២១ មានចំនួន ១៩% ជារថយន្តអគ្គិសនី ហើយកាលពីត្រីមាសទី១ឆ្នាំ២០២០វាមានចំណែក ១២,២៥% ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការបង្កើននូវមុខងារពិសេសរបស់រថយន្ត MG RX8 ជំនាន់ថ្មីប្រភេទ Blackened Edition កាន់តែទាក់ទាញអតិថិជនលំដាប់ VIP កាន់តែច្រើន

នៅចុងឆ្នាំ២០១៩កន្លងទៅ ក្រុមហ៊ុន MG Cambodia បានធ្វើការសម្ភោធជាផ្លូវការនៃរថយន្ត MG RX8 នៅសណ្ឋាគារ ភ្នំពេញសូហ្វីតែល ហើយវាជារថយន្ត SUV ប្រណីតខ្នាតធំ៧កៅអី ជាមួយការរចនាយ៉ាងរឹងមាំ និងមានតួររថយន្តហាប់ណែនល្អ ដែលធ្វើអោយមានការទាក់ទាញដល់អតិថិជនជាច្រើនឲ្យជ្រើសរើសយករថយន្តMG RX8 ធ្វើជារថយន្តSUVខ្នាតធំរបស់ពួកគេ។ បច្ចុបន្ននេះ MG បានធ្វើការនាំចូលនូវម៉ូឌែលប្រភេទថ្មីនៃរថយន្ត MG RX8 ដោយបំពាក់នូវលក្ខណ:ទំនើបៗបន្ថែមទៀត ដែលកាន់តែទាក់ទាញអតិថិជនលំដាប់ VIP កាន់តែច្រើនក្នុងការជ្រើសរើសយករថយន្ត MG RX8 ជាដៃគូរអាជីវកម្ម ឬការប្រើប្រាស់លក្ខណៈគ្រួសាររបស់ពួកគេដោយផ្តល់នូវភាពស៊ីវីល័យ និងប្រណីតភាព។

លើសពីនេះទៀតតម្លៃថ្មីរបស់ MG RX8 Blackened Edition មានតម្លៃត្រឹមតែ ៥៨ ០០០ ដុល្លារប៉ុណ្ណោះ បូករួមនឹងការធានារយៈពេល៣ឆ្នាំ និងកញ្ចប់ប្រម៉ូសិនដូចជា៖ ឈ្នាន់ជាន់អូតូទំនើប, ស្លាកលេខវែង, សេវាកម្មប្តូរប្រេងរយៈពេលមួយឆ្នាំ, កម្រាលជើងប្រណីត, ការបិទស្កុតការពារកាំរស្មីយូវី និងកាដូរជាច្រើនទៀត។ វាជារថយន្តប្រភេទSUVខ្នាតធំ ដែលមានតម្លៃសមរម្យជាងគេមួយចំណោមរថយន្តSUVខ្នាតធំដូចគ្នា ចំណុចនេះហើយដែលបានធ្វើឱ្យMG RX8លក់បានច្រើនជាង១០០គ្រឿងក្នុងមួយឆ្នាំ ហើយវាក៏ជាចំណុចដែលធ្វើអោយយីហោ MG កាន់តែមានការរីកលូតលាស់លឿនជាងគេនៅកម្ពុជាផងដែរ។ ខាងក្រោមនេះជាចំនុចសំខាន់ៗដែលធ្វើអោយរថយន្ត MG RX8 Blackened មានការពេញនិយមកាន់តែខ្លាំងនៅលើទីផ្សារ។

ការរចនា៖ រថយន្ត MG RX8 មានការឌីស្សាញបែបសាមញ្ញ ប៉ុន្តែរឹងមាំនិងលេចធ្លោ។ រុន្ធខ្យល់មុខភ្លោះ, ក្រូមកាងមុខពណ៌ប្រាក់, ប៉ាណាមុខក្រូមពណ៌ខ្មៅយ៉ាងមានអំណាច(សម្រាប់ម៉ូឌែល Blackened Edition) និងចង្កៀងកាត់អ័ព្ទប្រភេទ Matric LED ដែលបង្កើតឡើងសម្រាប់ផ្នែកខាងមុខយ៉ាងទាក់ទាញ ចំណែកផ្នែកខាងក្រោយត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត អមជាមួយ ស៊ីម៉ាំងភ្លោះ និងចង្កៀងប្រភេទLED។ អំពូលភ្លើងទាំងអស់សុទ្ធតែជាអំពូលប្រភេទLED។

ផ្នែកខាងក្នុង៖ វត្ថុធាតុដើមគុណភាពខ្ពស់ដូចជា ការរំលេចដោយបន្ទះឈើតាមផ្នែកនៃទ្វារ, ក្រូម និងប្រភេទពូកស្បែកទន់ៗដ៏ប្រណិត សុទ្ធតែបានបំពាក់នៅផ្នែកខាងក្នុងកាប៊ីនរថយន្តនេះផងដែរ។ នៅខាងក្នុងកាប៊ីនរថយន្ត MG RX8 មានភ្ជាប់មកជាមួយគ្រឿងតុបតែង ដែលបានសម្រឹតសម្រាំងយ៉ាងពិសេស រួមជាមួយប្រភេទស្បែកពណ៌សាច់ភ្លឺស្រស់ស្អាត។ គ្រឿងតុបតែងទាំងអស់នេះហើយ ដែលអាចអោយលោកអ្នកអាចទទួលយកនូវបទពិសោធន៌នៃដំណើរកំសាន្តពិតៗ និងផាសុកភាពបំផុត។ បន្ថែមជាមួយនូវការកម្សាន្តដ៏សំបូរបែប ដោយអេក្រង់កម្សាន្ត Touchscreen ទំហំ ១០,១អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Android Auto, ឧបករណ៏សាកថ្មទូរស័ព្ទឥតខ្សែ ព្រមទាំងលក្ខណ:ពិសេសផ្សេងទៀតរួមមានដូចជា: ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់២ផ្នែកផ្សេងគ្នា រួមជាមួយប្រព័ន្ធកំណត់សីតុណ្ហភាពសម្រាប់អ្នកដំណើរខាងក្រោយ, ប្រព័ន្ធកំណត់ល្បឿនថេរ, សោឆ្លាតវៃ និងដំបូលលើបែបpanoramic sunroof ផងដែរ។ កៅអីទាំង ៣ជួរនៃរថយន្ត MG RX8 ត្រូវបានផលិតឡើងយ៉ាងពិសេសតាមកម្រិតស្តង់ដារដែលផ្តល់អោយវាកាន់តែទំនើបនិងប្រណីតភាពយ៉ាងសំបូរបែបជាច្រើន។

ថាមពលកម្លាំង៖ រថយន្តនេះត្រូវបានផលិតឡើងពីគ្រោងឆ្អឹងរបស់រថយន្តប្រភេទដឹកទំនិញដ៏រឹងមាំ ហើយរថយន្ត MG RX8 ដំណើរការជាមួយម៉ាស៊ីនសាំងចំណុះ២,០លីត្រ តួបូ ទំហំ៤ស៊ីឡាំង បង្កើតបានកម្លាំង២២០សេះ និងកម្លាំងរមួល៣៦០ញ៉ូតុនម៉ែត្រ។ វាបញ្ជូនថាមពលទៅកាន់កង់ក្រោយ ឬកង់ទាំង៤ តាមរយ: ប្រអប់លេខអូតូ៧វគ្គ រួមជាមួយមុខងារផ្លាស់ប្តូរលេខលើដៃចង្កូត Paddle shifter។ MG RX8 គឺជារថយន្តប្រភេទSUV ប៉ុង២(4×4) និងផ្តល់នូវជម្រើសក្នុងការបើកបរចំនួន៦ជម្រើស (Auto, 4L, Off-road, Snow, Sport និង2H ) ដើម្បីជួយសម្រួលដល់ការបើកបរ និងការគ្រប់គ្រងពេញលេញនៅពេលលោកអ្នកត្រូវការបំផុត។

ប្រព័ន្ធសុវត្តិភាព៖ បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញរថយន្តMG RX8 បានផ្តល់នូវប្រព័ន្ធការពារជាច្រើនដូចជា ពោងសុវត្តិភាពផ្នែកខាងមុខ និងចំហៀងសងខាង, Sensor មុខ-ក្រោយ, កាំមេរ៉ា៣៦០ដឺក្រេ និងប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់TPMS ដែលលោកអ្នកកាន់តែទទួលបានទំនុកចិត្តក្នុងការបើកបរ។

ស្វែងយល់បន្ថែមអំពីម៉ូឌែលដ៏គួរអោយទាក់ទាញនិងអស្ចារ្យនេះ នៅអគារតាំងបង្ហាញរថយន្ត MG Cambodia។ MG RX8 ផ្តល់ជូននូវបរិក្ខារកម្រិតខ្ពស់ល្អៗ, ទំហំធំទូលាយ, សមត្ថភាពខ្ពស់ក្នុងការបើកបរលើផ្លូវ Off-road, ប្រណីតភាព និងបច្ចេកវិទ្យាថ្មីទំនើបល្អបំផុត។ MG RX8 ជំនាន់ថ្មីផ្តល់ជូននូវកម្រឹតនៃប្រណីតភាព ភាពស៊ីវីល័យកាន់តែច្រើន និងការកែលម្អយ៉ាងខ្លាំងសម្រាប់ប៉ាណាខាងមុខពណ៌ខ្មៅជាមួយនឹងការអភិវឌ្ឍបន្ថែមនូវគ្រឿងបរិក្ខាថ្មីៗដើម្បីទាក់ទាញអតិថិជនកាន់តែខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Volkswagen ID.4 ប្រភេទថោកបំផុត សាកម្តងជិះបាន ៤២០គម

ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត ID.4 ប្រភេទថោកបំផុតថ្មីមួយទៀត គឺ ម៉ូដែល Pro ដែលមានចម្ងាយបើកបរ ២៦០ម៉ាយ៍ ឬ ៤២០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

រថយន្ត Volkswagen ID.4 Pro នេះមានតម្លៃចាប់ពី ៣៩ ៩៩៥ដុល្លារ សម្រាប់ទីផ្សារបរទេស ហើយមានចម្ងាយបើកបរច្រើនជាង ប្រភេទថ្លៃៗ ID.4 Pro S (៤៤ ៤៩៥ដុល្លារ) និង ID.4 1st Edition (៤៣ ៩៩៥ដុល្លារ) ដល់ទៅ ១០ម៉ាយ៍ ឬ ១៦គីឡូម៉ែត្រឯណោះ។

ថ្វីបើមានតម្លៃខ្លួនថោកជាងគេមែន ប៉ុន្តែវាមិនត្រឹមតែបើកបរបានចម្ងាយឆ្ងាយជាងនោះទេ ហើយថែមទាំងប្រើកញ្ចប់អាគុយទំហំ ៨២គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនី ដែលបង្កើតកម្លាំងបាន ២០១សេះដូចគ្នាទៀតផង។

រឹតតែពិសេសទៅទៀត ប្រសិនបើប្រើដុំសាកល្បឿនលឿនវិញ រថយន្ត ID.4 អាចសាកពី ៥% ទៅ ៨០% ប្រើពេលត្រឹមតែ ៣៨នាទីប៉ុណ្ណោះ។ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុន Volkswagen៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei នឹងវិនិយោគទឹកប្រាក់ ១ ពាន់លានដុល្លារ ក្នុងការស្រាវជ្រាវលើរថយន្តយន្តអគ្គិសនី និងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei បានបង្ហាញថាខ្លួននឹងវិនិយោគទឹកប្រាក់ ១ ពាន់លានដុល្លារ ក្នុងការស្រាវជ្រាវលើរថយន្តយន្តអគ្គិសនី និងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ។

ក្រុមហ៊ុន Huawei បានចាប់ដៃគូជាមួយក្រុមហ៊ុន BAIC Group, Chongqing Changan Automobile C0. និង Guangzhou Automobile Group ដើម្បីសហការអភិវឌ្ឍយានយន្តបើកបរដោយខ្លួនឯង។ រថយន្តទាំងនេះនឹងរួមបញ្ចូលផ្លាកយីហោក្រុមហ៊ុន Huawei ហើយនិងជួយក្រុមហ៊ុនដែលជាគូប្រជែងបច្ចេកវិទ្យាយក្ស Xiaomi ដែលថ្មីៗនេះបានប្តេជ្ញាវិនិយោគ ១០ ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍បន្ទាប់ក្នុងការផលិតរថយន្តអគ្គិសនី។

លោក Eric Xu ប្រធានប្រតិបត្តិក្រុមហ៊ុន Huawei បានប្រាប់ទៅកាន់អ្នកវិភាគកាលពីដើមសប្តាហ៍នេះថា ”យើងនឹងវិនិយោគជាង ១ ពាន់លានដុល្លារក្នុងការអភិវឌ្ឍគ្រឿងបង្គុំរថយន្តនៅឆ្នាំនេះ។ ប្រទេសចិនបាននាំចូលរថយន្តប្រហែលចំនួន ៣០ លានគ្រឿងក្នុងមួយឆ្នាំ ៗ ហើយចំនួននេះកំពុងកើនឡើង។ ទោះបីយើងមិនទាន់ឈានជើងទៅកាន់ទីផ្សារខាងក្រៅប្រទេសចិនក៏ដោយ ប្រសិនបើយើងអាចរកចំណូលបានជាមធ្យម ១០ ០០០ យ័នពីរថយន្តនីមួយៗដែលបានលក់នៅក្នុងប្រទេសចិននោះ គឺជាអាជីវកម្មដ៏ធំមួយរួចទៅហើយសម្រាប់ក្រុមហ៊ុន Huawei។

ដូចដែលបានកត់សំគាល់ដោយ Yahoo Finance ក្រុមហ៊ុន Huawei បានឆ្លងកាត់ការលំបាកនៅឆ្នាំ ២០២០ បន្ទាប់ពីវាត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិក ដែលរារាំងដល់អាជីវកម្មស្មាតហ្វូនដែលកំពុងរីកដុះដាលរបស់ខ្លួន។ស្ថាបនិកមហាសេដ្ឋីលោក Ren Zhengfei បានចាប់ផ្តើមបង្កើនក្រុមហ៊ុន Huawei អោយក្លាយជា កសិកម្មឆ្លាតវៃ(Smart agriculture), ការថែទាំសុខភាព(Health care) និងរថយន្តអគ្គិសនី។

លោក Xu មានជំនឿចិត្តយ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាស្វ័យប្រវត្តិ ដែលក្រុមហ៊ុន Huawei បានអភិវឌ្ឍន៍ ហើយដោយអះអាងថាវានឹងប្រសើរជាង Tesla៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បញ្ចេញឡានវ៉ែនថ្មីរូបរាងប្លែក ប្រៀបដូចឡានអនាគត

រថយន្ត Hyundai Staria ស៊េរីឆ្នាំ២០២១ បានបង្ហាញរូបរាងជាផ្លូវការ ដែលរូបរាងរបស់វាមិនដូចជារថយន្តដទៃទៀតដាក់លក់លើទីផ្សារនោះទេ គឺមានរូបរាងប្រៀបដូចជារថយន្តអនាគតយ៉ាងអ៊ីចឹង។

រូបរាងរបស់ Staria ស៊េរីឆ្នាំ២០២១ មានផ្នែកខាងមុខរាបស្មើដែលអមដោយអំពូលភ្លើងបំភ្លឺពេលថ្ងៃប្រភេទ LED និងអំពូលភ្លើងមួយជួរនៅពីលើឡូហ្គោ Hyundai ផងដែរ ហើយអំពូលភ្លើងបំភ្លឺផ្លូវនាពេលយប់ស្ថិតនៅជាប់កាងខាងក្រោមទាំងសងខាង។

រចនាបថប្លែកនៃរថយន្តបានបន្តទៅដល់ផ្នែកចំហៀង ដែលបង្អួចរបស់រថយន្តហាក់មានពង្រីកខ្លួនធំខុសប្លែកពីធម្មតា។ ចំណែកផ្នែកខាងក្រោយវិញមានបំពាក់អំពូលភ្លើងឲ្យសញ្ញារាងទ្រវែងជាលក្ខណៈបឈ្ឈរដែលជាអំពូលឌីហ្សាញបែប Parametric Pixel ស្រដៀងនឹងរថយន្ត Ioniq 5 ដែរ។

រថយន្តនេះមានជម្រើសម៉ាស៊ីនពីរប្រភេទគឺទីមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៧៤សេះ ហើយអាចប្រើជាមួយប្រអប់លេខដៃ៦វគ្គ ឬប្រើជាមួយលេខអូតូ៨វគ្គ។ ម៉ាស៊ីនមួយប្រភេទទៀតគឺជាប្រភេទ Smartstream MPI ចំណុះ ៣,៥លីត្រ ផលិតកម្លាំងបាន ២៦៨សេះ ដែលប្រើជាមួយប្រអប់លេខអូតូ៨វគ្គ។

រថយន្ត Hyundai Staria នឹងដាក់លក់នៅអំឡុងឆមាសទីពីរនៃឆ្នាំ២០២១ នៅទីផ្សារអាស៊ី និងប្រទេសអូស្ត្រាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងផ្លូវការរបស់ Toyota Crown ប្រភេទ SUV

ដំណឹងអំពីរថយន្ត Toyota Crown ប្រភេទ SUV បានលេចចេញឡើងកាលពីខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅ ហើយមកដល់ខែមេសាឆ្នាំ២០២១នេះ រូបរាងផ្លូវការរបស់រថយន្តត្រូវបានបង្ហាញចេញជាផ្លូវការនៅប្រទេសចិនដោយក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យារបស់ចិន (ហៅកាត់ MIIT)។

រថយន្តថ្មីដែលចង់លក់លើទីផ្សារប្រទេសចិនគឺត្រូវឆ្លងកាត់ក្រសួង MIIT ហើយរូបភាពនៃរថយន្តក៏ត្រូវបង្ហោះនៅលើវិបសាយផងដែរ។ រថយន្ត Crown SUV នេះមានឈ្មោះថា Crown Kluger នៅទីផ្សារប្រទេសចិន ហើយរូបរាងរបស់វាគឺស្រដៀងនឹងរថយន្ត Highlander អ៊ីចឹងដែរ។

រថយន្តនេះមិនទាន់បានប្រកាសចេញជាផ្លូវការដោយក្រុមហ៊ុន Toyota ប្រទេសចិននៅឡើយទេ ប៉ុន្តែវាទំនងជាបង្ហាញវត្តមានក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show នាអំឡុងសប្ដាហ៍ក្រោយនេះ។

ក្រៅពីរូបភាពដែលបង្ហាញរូបរាងច្បាស់ៗហើយគេក៏អាចដឹងផងដែរថារថយន្តនេះមានប្រវែង ៥០១៥ម.ម មានទទឹង ១៩៣០ម.ម និងមានកម្ពស់ ១៧៥០ម.ម ដែលខ្ពស់ជាង និងវែងជាងរថយន្ត Highlander បន្តិច។ បន្ថែមពីនេះវាមានប្រើម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ កម្លាំង ១៨៩សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+