ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Polestar 2 ចេញប្រភេទថោកបំផុតថ្មី សាកម្តងជិះបាន ៤២០គម

ក្រុមហ៊ុន Polestar ដែលស្ថិតក្រោមក្រុមហ៊ុន Volvo បានពង្រីកត្រកូលរថយន្តអគ្គិសនី Polestar 2 របស់ខ្លួន ដោយបន្ថែមម៉ូដែលថ្មី ដែលបំពាក់ម៉ូទ័រអគ្គិសនីមួយ។

រថយន្ត Polestar 2 នឹងមានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា ចង្កៀងមុខ LED, យ៉ាន់ ១៩អ៊ីញ, សេនស័រចូលចតមុខ-ក្រោយ, កញ្ចក់ឥតស៊ុម, ពូកស្បែក២ពណ៌, អេក្រង់កម្សាន្ត Touchscreen ១១អ៊ីញ, កុងទ័រឌីជីថល ១២,៣អ៊ីញ, បាស ៨គ្រាប់ និងកាមេរ៉ាក្រោយ ផងដែរ។

គួរឲ្យដឹងដែរថា រថយន្ត Polestar 2 ប្រភេទម៉ូដែលមួយ ផ្តល់ជម្រើស ២ ម៉ូដែល គឺ Standard Range និង Long Range ដោយប្រើកញ្ចប់អាគុយទំហំ ៦៤គីឡូវ៉ាត់ម៉ោង មានកម្លាំង ២២១សេះ និង ប្រើកញ្ចប់អាគុយទំហំ ៧៨គីឡូវ៉ាត់ម៉ោង មានកម្លាំង ២២៨សេះ។

ចំពោះប្រភេទ Standard Range នឹងមានចម្ងាយបើកបរពី ៤២០ ទៅ ៤៤០គីឡូម៉ែត្រ ខណៈប្រភេទ Long Range អាចបើកបរបានពី ៥១៥ ទៅ ៥៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៤៧ ៦០០ដុល្លារ ដល់ ៧១ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចេញឡាន 8-Series Gran Coupe ម៉ូដែលពិសេស មានលក់តែក្នុងប្រទេសមួយនេះប៉ុណ្ណោះ

ក្រុមហ៊ុន BMW ទើបតែបានប្រកាសចេញនូវរថយន្ត 8-Series Gran Coupe ម៉ូដែលពិសេសថ្មី ហៅថា Collector’s Edition សម្រាប់ទីផ្សារប្រទេសជប៉ុន។

រថយន្ត BMW 8-Series Gran Coupe Collector’s Edition នេះ ផ្តល់តែជម្រើសម៉ូដែល 840i Gran Coupe ប៉ុណ្ណោះ ដែលមានន័យថា វាប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣៥សេះ។

ម៉ូដែលពិសេស Collector’s Edition នេះ នឹងផ្តល់ជម្រើសពណ៌ ដូចជា ក្រហម Aventurine Red, ខ្មៅ Azurite Black, ប្រផេះ Davit Grey និង ខៀវ Tanzinite Blue។ វាមានបំពាក់ Option ពិសេសៗមកស្តង់ដារ ដូចជា M Sport package, យ៉ាន់ ២០អ៊ីញ 729 M bi-color និង ពូកស្បែក Merino Ivory White ផងដែរ។

គួរឲ្យដឹងថា រថយន្ត BMW 8-Series Gran Coupe ត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុន ក្នុងតម្លៃ ១៥លានយ៉េន ឬប្រហែល ១៤៥ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចេញម៉ូដែលពិសេស នៃត្រកូល Ford Ranger ចំនួន ២ម៉ូដែល

ក្រុមហ៊ុន Ford បានធ្វើការចេញនូវម៉ូដែលពិសេសថ្មីចំនួន ២ ម៉ូដែលគឺម៉ូឌែល Stormtrak និង Wolftrak នៃត្រកូល Ranger សម្រាប់ទីផ្សារអឺរ៉ុប ។

រថយន្ត Ford Ranger Stormtrak ផលិតឡើងដោយផ្អែកលើម៉ូឌែលដ៏ពេញនិយម Wildtrak ជាមួយការបន្ថែមលក្ខណ:ពិសេសជាច្រើនទៀត។ វាមានពណ៌ខ្លួនខាងក្រៅ ពណ៌ក្រហម ស៊ីជាមួយប៉ាណាក្រហមថ្មី។ ប្រសិនបើពណ៌ក្រហមមិនមែនជាចំណូលចិត្តរបស់អ្នក អ្នកក៏អាចជ្រើសរើសយកពណ៌Frozen White ឬ Blue Lightning ផងដែរ។

គ្រឿងបរិក្ខាររបស់រថយន្ដ Ranger Stormtrak ថ្មីរួមមាន ចង្កៀងប្រភេទ LED, របាការពារនៅក្រោម, កម្រាលការពារទ្រុងក្រោយ, រនាំងការពារ និងគម្របទ្រុងក្រោយប្រភេទអេឡិចត្រូនិចថ្មីស្តង់ដាររបស់ Ford ក៏ដូចជាកាងខាងក្រោយពណ៌ខ្មៅ និងឡូហ្គូផងដែរ។ រីឯនៅខាងក្នុងកាប៊ីនរបស់រថយន្ត Ford Ranger Stormtrak ថ្មីនេះ យើងនិងឃើញមានបំពាក់ជាមួយកៅអីស្បែកដូចគ្នានឹង Ranger Raptor ដែលមានឡូហ្គូ Stormtrak និងថ្នេរប៉ាក់ពណ៌ក្រហមផងដែរ។

គ្រប់ម៉ូឌែល Stormtrak ត្រូវបានបំពាក់ជាមួយនឹងម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង EcoBlue  មានកម្លាំង ២១០ សេះ និងកម្លាំងរមួល ៣៦៨Nm ដំណើរការដោយប្រអប់លេខស្វ័យប្រវតិ្ត ១០វគ្គ និងប្រព័ន្ធវិលកង់ទាំងបួន។

សម្រាប់ម៉ូឌែល Ranger ស៊េរីថ្មីមួយទៀតគឺ Wolftrak ផលិតឡើងដោយផ្អែកលើម៉ូឌែល Ranger XLT និងបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ EcoBlue មានកម្លាំង ១៦៧សេះ និងជម្រើសប្រអប់លេខដៃ ៦វគ្គ និងអូតូ ១០វគ្គ។

Ranger Wolftrak ថ្មីមានពណ៌ខ្លួនខាងក្រៅ ពណ៌ប្រផេះ និងសម្គាល់ដោយរបារ Sports bar មានរាងជាបំពង់ដែកវែង, កម្រាលការពារទ្រុងក្រោយ រួមជាមួយថាសកង់ស្ព័រទំហំ ១៧ អ៊ីញ។

ក្រុមហ៊ុន Ford ក៏កំពុងបញ្ចេញនូវគម្របទ្រុងក្រោយប្រភេទអូតូ សម្រាប់គ្រប់ម៉ូដែលរថយន្ដ Ranger Wildtrak ប្រភេទ Double Cab ទាំងអស់ផងដែរ។ ដោយវគម្របទ្រុងក្រោយថ្មីអាចបើក ឬបិទតាមរយៈកូនសោរ ឬដោយប្រើប៊ូតុងដែលមានទីតាំងនៅលើដំបូលផ្ទាល់ ឬនៅខាងក្នុងកាប៊ីន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

David Beckham ក្លាយជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន Maserati

David Beckham កីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់អង់គ្លេស ត្រូវបានជ្រើសរើសជាឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុនផលិតរថយន្ត Maserati។

កាលពីពេលកន្លងទៅថ្មីៗ នៅពិព័រណ៌រថយន្ត Paris Motor Show ឆ្នាំ ២០១៨ លោក David Beckham គឺជាភ្ញៀវពិសេសម្នាក់ដែលបានបង្ហាញខ្លួនជាមួយបវរកញ្ញាវៀតណាម ២០១៨ ក្នុងការបង្ហាញរថយន្ត VinFast ២ម៉ូដែលគឺ Lux A2.0 និង Lux SA2.0 ដែលបានជួយអោយយីហោវៀតណាម VinFast កាន់តែល្បី។

នៅក្នុង Teaser មួយដែលបានបង្ហោះដោយក្រុមហ៊ុនផលិតរថយន្តអ៊ីតាលីនេះ បានបង្ហាញអោយឃើញកីឡាករអង់គ្លេសរូបនេះបានលេចមុខយ៉ាងច្បាស់នៅជាប់នឹងរថយន្ត SUV Levante Trofeo ពណ៌ក្រហមដ៏ពេញនិយម។

វាគួរឱ្យកត់សម្គាល់ថានៅក្នុងវីដេអូអតីតកីឡាកររូបនេះផ្ទាល់ បានធ្វើការបើកបង្វិលរថយន្ត(Spectacular drift )ដ៏អស្ចារ្យ ក្រោមការត្រួតពិនិត្យរបស់អ្នកជំនាញបើកបរ ដោយគេនិយាយថាគាត់បានចូលរួមបិទវគ្គលើជំនាញបើកបង្វិលរថយន្ត (Spectacular drift)នេះ។ ដោយគ្មានការស្ទាក់ស្ទើរកីឡាករវ័យ ៤៥ ឆ្នាំរូបនេះបានសំដែងក្នុងការបើកបង្វិល ជាមួយស្នាមញញឹមនៅលើមុខរបស់គាត់ទៀតផងដែរ។

គាត់ក៏បានចែករំលែកនូវការរំភើបចិត្តចំពោះដៃគូថ្មីរបស់គាត់ផងដែរថា“ ខ្ញុំទន្ទឹងរង់ចាំចូលរួមជាមួយយីហោនេះក្នុងពេលដ៏សំខាន់នៅក្នុងប្រវត្តិសាស្រ្តរបស់ Maserati និងបន្តរីកចម្រើនលើពិភពលោក”

លោក Paolo Tubito ប្រធានផ្នែកទីផ្សា Maserati បានមានប្រសាសន៍ថា“ យីហោនេះកំពុងឆ្ពោះទៅរកអនាគតកាន់តែរឹងមាំ ដោយបើកសករាជថ្មី។ Maserati គឺជាការច្នៃប្រឌិត, ប្តេជ្ញាចិត្ត និងគុណភាពនៃការឌីស្សាញ។ ភាពជាដៃគូជាមួយ David បង្កប់នូវគុណតម្លៃទាំងអស់នេះ” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីថ្មីរបស់ចិន អាចសាកភ្លើងមិនបាច់ប្រើខ្សែ ហើយជិះបានដល់ ១០០០គីឡូម៉ែត្រ

Zhiji L7 គឺជារថយន្តអគ្គិសនីថ្មីមួយដែលបង្កើតឡើងដោយក្រុមហ៊ុន Zhiji Auto ជាក្រុមហ៊ុនដែលរួមគ្នាបង្កើតឡើងរវាងក្រុមហ៊ុន SAIC, Zhangjiang Hi-Tech និងក្រុមហ៊ុន Alibaba Group ផងដែរ។ រថយន្ត L7 នេះអះអាងថាអាចស្ទុះពី ០-៩៦គ.ម/ម៉ ក្នុងពេលត្រឹម ៣,៩វិនាទី ហើយអាចបើកបរស្វ័យប្រវត្តិ និងសាកភ្លើងដោយឥតប្រើខ្សែទៀតផង។

ដំណឹងអំពីរថយន្ត L7 នេះបានលេចចេញជាលើកដំបូងកាលពីខែមករា នៅពេលដែលក្រុមហ៊ុន Zhiji បង្កើតកម្មវិធីសន្នីសីទនិយាយអំពីរថយន្តថ្មីចំនួនពីរ។ មានការរាយការណ៍ថាក្រុមហ៊ុន Zhiji នឹងចាប់ផ្ដើមបើកទទួលការកុម្ម៉ង់រថយន្តនៅកម្មវិធី Shanghai Auto Show នាសប្ដាហ៍ក្រោយ ជាមួយការដឹកជញ្ជូនជូនអតិថិជនចាប់ផ្ដើមនៅត្រីមាសដំបូងនៃឆ្នាំ ២០២២។

មុខងារលេចធ្លោបំផុតមួយរបស់រថយន្ត Zhiji L7 គឺជារថយន្តដំបូងគេដែលគាំទ្រការសាកភ្លើងឥតប្រើខ្សែបានកម្លាំង ១១គីឡូវ៉ាត់ដែលមានប្រសិទ្ធភាព ៩១% ហើយការសាកភ្លើង១ម៉ោងអាចជិះបានចម្ងាយដល់ ៨០គីឡូម៉ែត្រ។ រយៈចម្ងាយបើកបសរុបគឺ ៦១៥គីឡូម៉ែត្រសម្រាប់ប្រភេទអាគុយទំហំ ៩៣គីឡូវ៉ាត់ម៉ោង ហើយសម្រាប់ប្រភេទអាគុយ ១១៨គីឡូវ៉ាត់ម៉ោងនឹងអាចឲ្យរថយន្ត Zhijia L7 នេះបើកបរបានដល់ចម្ងាយ ១០០០គីឡូម៉ែត្រផងដែរ។

មកទល់ពេលនេះដំណឹងអំពីរថយន្ត Zhijia L7 នៅមិនទាន់មានច្រើននៅឡើយទេ ប៉ុន្តែរថយន្តនេះនឹងមានបំពាក់ដោយកាមេរ៉ាចំនួន១២គ្រាប់, មានរ៉ាដាចាប់សញ្ញា និងមានបច្ចេកវិទ្យា LiDAR ផងដែរ។ បន្ថែមពីនេះកម្លាំងរបស់វាគឺមានចំនួន ៥៤០សេះ ដែលអាចឲ្យរថយន្តស្ទុះពី ០-៩៦គ.ម/ម៉ក្នុងពេល ៣,៩វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើកទំព័រឆ្នាំ២០២១ Volvo ធ្វើបានល្អជាងមុន ៤០%

ក្រុមហ៊ុន Volvo បានបិទបញ្ចប់ត្រីមាសទី១ឆ្នាំ២០២១ ជាមួយលទ្ធផលលក់ដ៏អស្ចារ្យ ដែលការលក់លើសកលលោកមានកំណើនរហូតដល់ ៤០,៨% បើប្រៀបនឹងត្រីមាសទី១នៃឆ្នាំ២០២០កន្លងទៅ។

សរុបទៅ Volvo អាចលក់រថយន្តបានចំនួន ១៨៥ ៦៩៨គ្រឿង ចាប់ពីខែមករាដល់ខែមីនា ដែលកើនឡើងពីចំនួនលក់ ១៣១ ៨៨៩គ្រឿងកាលពីឆ្នាំមុន។ ត្រីមាសទី១ឆ្នាំ២០២១នេះផងដែរ គឺជាត្រីមាសទីមួយដែលទទួលបានលទ្ធផលលក់ល្អដាច់គេក្នុងប្រវត្តិសាស្ត្ររបស់ Volvo។ នៅខែមីនាតែឯង Volvo អាចលក់រថយន្តបានចំនួន ៧៥ ៣១៥គ្រឿង ដែលមានកំណើន ៦២,៣% ធៀបនឹងខែមីនាឆ្នាំមុន។

នៅសហរដ្ឋអាមេរិក Volvo អាចលក់រថយន្តបាន ២៧ ២៣៩គ្រឿងដែលកើនឡើង ៣៩,៨% ហើយនៅអឺរ៉ុបវិញលក់បាន ៨៧ ៤៥៧គ្រឿង កើនឡើង ២៤%។ នៅប្រទេសចិនឯណោះវិញកំណើននៃការលក់មានដល់ ១១៧,៧% ដែលអាចលក់ចេញបាន ៤៥ ២៤២គ្រឿងក្នុងរយៈពេល៣ខែដំបូង។

រថយន្ត SUV នៅតែលក់ដាច់បានច្រើន ដោយនៅខែមីនារថយន្ត XC40 លក់ដាច់បានច្រើនជាងគេគឺ ២៣ ៩៥៨គ្រឿង បន្ទាប់មកគឺរថយន្ត XC60 និងរថយន្ត XC90៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford ទាំង ៨ ម៉ូដែល មនុស្សភាគច្រើនមិនស្គាល់

គិតរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន Ford បានផលិតរថយន្តច្រើនជាង ១៦០ម៉ូដែលទៅទៀត ក្នុងប្រវត្តិសាស្រ្តរយៈពេល ១១៨ឆ្នាំរបស់ខ្លួន។ ក្នុងនោះដែរ វាមានទាំងរថយន្តប្រភេទ Van, MPV, SUV និងភីកអាប់ ព្រមទាំងរថយន្តស្ព័រ, រថយន្តទាហាន និងរថយន្តប្រណាំង ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មិនមែនគ្រប់រថយន្ត Ford ទាំងអស់ សុទ្ធតែមានអ្នកស្គាល់ឡើយ ព្រោះថាចំនួននោះពិតជាច្រើនលើសលប់មែន។ ជាក់ស្តែង រថយន្ត Ford ទាំង ៨ ម៉ូដែលខាងក្រោមនេះ ប្រហែលជាមនុស្សភាគច្រើនមិនស្គាល់ឡើយ។

១) Ford EXP Turbo Coupe

២) Ford Probe

៣) Ford Freestyle

៤) Ford M151 Jeep

៥) Ford Scorpio

៦) Ford Shelby GR-1

៧) Ford SVT Contour

៨) Ford Bronco II

តើអ្នកទាំងអស់គ្នាស្គាល់បានប៉ុន្មានម៉ូដែលដែរ?

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW កំពុងសម្ងំកើបលុយ នៅដើមឆ្នាំ២០២១

ទោះបីជាមានការនិយាយឌឺដងជាសាធារណៈជុំវិញរចនារបស់រថយន្ត BMW M3, M4 និង 4 Series ក៏ដោយ ក៏ BMW កំពុងចាប់ផ្តើមឆ្នាំ ២០២១ ក្នុងចំនួនលក់ដ៏ខ្ពស់មួយ។

ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២១ ក្រុមហ៊ុនBMW Group បានចែកចាយរថយន្តចំនួន ៦៣៦ ៦០៦ គ្រឿងនៅទូទាំងពិភពលោក តាមរយៈម៉ាក BMW, Mini និង Rolls-Royce។ នេះតំណាងឲ្យការកើនឡើង ៣៣,៥ ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសទី ១ នៃឆ្នាំ ២០២០ និងជាការកើនឡើងខ្ពស់បំផុត សម្រាប់ត្រីមាសទី ១។

ចន្លោះពីខែមករា ដល់ខែមីនា ឆ្នាំ ២០២១ ម៉ាក BMW លក់បាន ៥៦០ ៥៤៣ គ្រឿង កើនឡើង ៣៦,២ ភាគរយបើប្រៀបធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០។ ក្រុមហ៊ុន BMW ចាត់ទុកជោគជ័យនេះ ដោយសារប្រជាប្រិយភាពរបស់រថយន្ត SUV ប្រភេទ X Series ដែលមានការកើនឡើង ៣៦,៥ ភាគរយ សរុបចំនួនលក់បាន ២៤៦ ០៦៨ គ្រឿង។ ការលក់រថយន្ត 5 Series ក៏កើនឡើងដែរ គឺ ៤៣,៦ ភាគរយ។

កត្តាមួយទៀតដែលជួយឲ្យក្រុមហ៊ុន BMW សម្រេចបាននូវកំណត់ត្រាលក់នៅត្រីមាសទី ១ ឆ្នាំ ២០២១ នេះ គឺតម្រូវការកើនឡើងសម្រាប់រថយន្ត plug-in hybrid និង រថយន្តអគ្គិសនី។ សរុបទៅ BMW បានលក់រថយន្តអគ្គិសនីចំនួន ៧០ ២០៧ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ដែលកើនឡើងទ្វេដង បើប្រៀបធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda ទទួលបានពានរង្វាន់ “World Car Person Of The Year” ឆ្នាំ២០២១

នៅឆ្នាំនេះ អ្នកកាសែតអន្តរជាតិចំនួន ៩៣ នាក់បានចូលរួមក្នុងការបោះឆ្នោតជូនប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda ក្នុងការទទួលបានពានរង្វាន់ World Car Person Of The Year ឆ្នាំ ២០២១ ។ ពានរង្វាន់នេះ គឺជាពានរង្វាន់មួយក្នុងចំណោមរង្វាន់កិត្តិយសចំនួនប្រាំមួយ ដែលត្រូវបានប្រគល់ជូនដោយ World Car Award ជារៀងរាល់ឆ្នាំ។

លោក Akio Toyoda ប្រធានស្តីទី និងជានាយកប្រតិបត្តិនៃសាជីវកម្ម Toyota Motor ពិតជាបុគ្គលម្នាក់ដែលមិនដូចអ្នកដទៃទេ។ គាត់បានឈ្នះបេះដូងនៃអ្នកប្រើប្រាស់រថយន្ត Toyota ជាច្រើន ដែលបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរថយន្តរបស់ Toyota និងបានប្រកាសជាច្រើនដងថា Toyota មិនធ្លាប់ត្រូវបានស្គាល់ឡើយថាជាអ្នកផលិតរថយន្តគួរឱ្យធុញនោះទេ។

ដោយគណៈកម្មាធិការប្រគល់ពានរង្វាន់បានយល់ច្បាស់មុនពេលផ្តល់កិត្តិយសដល់ Toyoda ។ ដោយដឹងពីចរិតលក្ខណៈមោះមុតរបស់គាត់គាត់បានលះបង់ជាច្រើនឆ្នាំ ដើម្បីនាំយីហោតូយ៉ូតាទៅកន្លែងមួយដូចពេលឥឡូវនេះ។ គាត់បានគ្រប់គ្រងដើម្បីរក្សាប្រាក់ចំណេញរបស់ក្រុមហ៊ុន Toyota នៅខណ:ពេលមានជំងឺរាតត្បាតកូវីដ ១៩ ដើម្បីការពារការងាររបស់និយោជិករបស់គាត់ទូទាំងពិភពលោក។

បន្ទាប់ពីទទួលបានពានរង្វាន់នេះលោក Toyoda មានប្រសាសន៍ថា៖“ ក្នុងនាមដំណាងអោយសមាជិក Toyota ទាំង ៣៦០ ០០០ នាក់នៅទូទាំងពិភពលោកសូមអរគុណចំពោះកិត្តិយសដ៏អស្ចារ្យនេះ! បើអ្នកមិនប្រកាន់នោះទេ ខ្ញុំចង់ផ្លាស់ប្តូរពានរង្វាន់នេះពី Car Person Of The Year ទៅ Car People Of The Year ។ ” លោកបានទទួលនូវការខិតខំរួមគ្នារបស់និយោជិកជុំវិញពិភពលោករបស់លោក ដោយដាក់ឈ្មោះខ្លួនថាជានាយកមានសំណាង និងដឹងគុណ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen T-Cross Black Edition ឆ្នាំ២០២១ តម្លៃជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត T-Cross ប្រភេទ Black Edition ឆ្នាំ២០២១ ថ្មីមួយទៀត ដែលផលិតផ្អែកលើម៉ូដែល T-Cross SE។

ដូចដែលឈ្មោះរបស់វាអីចឹង រថយន្ត Volkswagen T-Cross Black Edition បានលេងពណ៌ខ្មៅមួយជុំរថយន្ត រួមទាំងប៉ាណាមុខ, កាងមុខ, រឺហ្គែរលើដំបូល និងគម្របកញ្ចក់ចំហៀង ប៉ុន្តែបំពាក់យ៉ាន់ ១៧អ៊ីញពណ៌ទឹកប្រាក់វិញ។

ជាមួយគ្នានេះ កាប៊ីនខាងក្នុងរបស់វាក៏បំពាក់ពូកស្បែកពណ៌ខ្មៅ ក៏ដូចជាការលេងពណ៌ខ្មៅ និងប្រផេះលាយគ្នាផងដែរ។ បន្ថែមពីនេះវាក៏បានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា កៅអីជួរកណ្តាលអាចរំកិលទៅមុខថយក្រោយបាន, ប្រព័ន្ឌដាស់តឿនអ្នកបើកបរ, មុខងារ Blind Spot Monitoring, Lane Keeping Assist និង Adaptive Cruise Control ជាដើម។

រថយន្ត Volkswagen T-Cross Black Edition ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ មានកម្លាំង ៩៤សេះ ដំណើរការដោយប្រអប់លេខដៃ ៥វគ្គ និង កម្លាំង ១០៨សេះ ប្រើលេខដៃ ៦វគ្គ ឬលេខអូតូ ៧វគ្គ។

រថយន្ត SUV នេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៨ ៩០០ដុល្លារ និង ២៩ ៩០០ដុល្លារ ក្នុងប្រទេសអង់គ្លេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+