ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីតម្លៃជាង ៥ពាន់ដុល្លារ បន្ថែមប្រភេទពិសេស មានមុខងារកាន់តែច្រើន

រថយន្ត Wuling Hong Guang Mini EV ដែលជារថយន្តអគ្គិសនីរួមគ្នាបង្កើតឡើងដោយក្រុមហ៊ុន GM និង SAIC នោះ នាពេលនេះបានបន្ថែមប្រភេទថ្មីមួយទៀតមានឈ្មោះថា Macaron ដែលមានបន្ថែមមុខងារពិសេសលើសមុន។

រថយន្តអគ្គិសនីខ្នាតតូចប្រភេទថ្មីនេះមានជម្រើសពណ៌ថ្មីចំនួនបីគឺពណ៌ Avocado Green, Lemon Yellow និងពណ៌ White Peach Pink និងមានជម្រើសជាមួយការប្រើប្រាស់ពណ៌ដំបូល Contrast ផងដែរ។

ប្រភេទថ្មីនេះក៏មានបន្ថែមមុខងារសុវត្ថិភាពដូចជាពោងសុវត្ថិភាពមានជាស្តង់ដារសម្រាប់អ្នកប្រើប្រាស់, មានមុខងារហ្វ្រាំង ABS និងហ្វ្រាំង EBD, មុខងារចាប់សញ្ញាអ្នកថ្មើជើងនៅល្បឿនយឺត, មុខងារវាស់សម្ពាធកង់, កាមេរ៉ាថយក្រោយ និង Sensor ជំនួយពេលចូលចតផងដែរ។

រថយន្តនេះនៅតែបំពាក់ម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ២៧សេះ ហើយអាគុយរបស់វាអាចឲ្យរថយន្តជិះបានចម្ងាយ ១៧០គីឡូម៉ែត្រពេលសាកភ្លើងពេញ។ តម្លៃរបស់រថយន្តនេះនៅប្រទេសចិនគឺមានតម្លៃចន្លោះពីប្រមាណ ៥ ៧៤០ដុល្លារ ទៅ ៦ ៦៥៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Tesla Model 3 និង Model Y លក់បានលើសពី១លានគ្រឿងហើយ

ក្រោយពី Tesla បានបញ្ចេញលទ្ធផលលក់ប្រចាំត្រីមាសទី១នៃឆ្នាំ២០២១រួចមក គេបានឃើញថារថយន្ត Model 3 និង Model Y រាប់បញ្ចូលគ្នាគឺអាចលក់ចេញបាន ១លានគ្រឿងហើយចាប់តាំងពីរថយន្តទាំងពីរចាប់ផ្ដើមផលិត។

ចំនួនលក់ Model 3 និង Model Y គឺត្រូវបានរាប់បញ្ចូលគ្នាតាំងពីដើមមក ហើយគិតត្រឹមខែមីនាឆ្នាំ២០២១នេះ រថយន្តទាំងពីរអាចលក់ចេញបាន ១ ០៧៤ ០៤៦គ្រឿង។

គេប៉ាន់ស្មានថារថយន្ត Model 3 គិតចាប់ពីពាក់កណ្ដាលឆ្នាំ ២០១៧ មកអាចលក់ចេញបានប្រហែល ៩៥ម៉ឺនគ្រឿង ហើយរថយន្ត Model Y គិតចាប់ពីដើមឆ្នាំ ២០២០ មកគឺអាចលក់ចេញបានប្រមាណ ១០ម៉ឺនគ្រឿង។

ចំណែកចំនួនលក់បូកបញ្ចូលគ្នារវាងរថយន្ត Model S និង Model X វិញគឺមានជាង ៥១ម៉ឺនគ្រឿង ដែលជាតួលេខខ្ពស់មួយ។ ដូចនេះមានន័យថារថយន្តអគ្គិសនី Tesla ដែលមានចរាចរណ៍លើដងផ្លូវនាពេលនេះគឺមានប្រមាណ ១,៥លានគ្រឿង ហើយនៅឆ្នាំ ២០២១ នេះអាចឡើងដល់ ២លានគ្រឿង បើផ្អែកតាមសមត្ថភាពលក់នាពេលបច្ចុប្បន្នរបស់ Tesla៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG បញ្ចេញ Concept រថយន្តស្ព័រអគ្គិសនី ដែលអាចជិះបាន ៨០០គីឡូម៉ែត្រ

ក្រុមហ៊ុន MG បានបញ្ចេញរូបភាព​ជា​ច្រើន​សន្លឹក​នៃ​រថយន្តអគ្គិសនី Cyberster Concept មុនពេលបង្ហាញខ្លួនជាផ្លូវការ​ក្នុង​កម្មវិធី Shanghai Auto Show។

រថយន្តស្ព័រប្រភេទអគ្គិសនីនេះ ទទួលបានគំនិតឌីស្សាញពីរថយន្ត MGB Roadster។ ក្រុមហ៊ុន MG បានអះអាងថា វាអាចជិះបានចម្ងាយប្រហែល ៨០០គីឡូម៉ែត្រ ខណ:ពេលសាកថ្មពេញ និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៣វិនាទី។ ប៉ុន្តែសម្រាប់កម្លាំងសេះ និងថាមពលអាគុយរបស់វា ក្រុមហ៊ុនពុំបានបញ្ចេញឡើយ។

ផ្នែកខាងមុខនៃ Cyberster Concept លក្ខណៈពិសេសជាមួយសំណាញ់ប៉ាណា MG ដែលប្រើជារន្ធខ្យល់ បញ្ចេញបញ្ចូលខ្យល់នៃរថយន្ត ព្រមទាំងចង្កៀងមុខដែលមានឈ្មោះថា “ Magic eye” ដែលនៅពេលចុច Switched On វានឹងបើកឡើង។ រីឯផ្នែកខាងក្រោយ បានបំពាក់ជាមួយអំពូល LED ដែលមានលក្ខណ:ដូចបន្ទាត់ត្រង់ចុះក្រោម ដែលបង្ហាញអំពីអត្តសញ្ញាណបិតិកភណ្ឌអង់គ្លេសរបស់ MG (echoes MG’s British heritage)។

ផ្នែកខាងក្នុងបានបំពាក់ជាមួយអីចំនួន ២ដែលខណ្ឌដោយតាប្តូ រវាងអ្នកបើកបរ និងអ្នកដំណើរ។ ហើយអ្នកបើកបរ និងអ្នកដំណើរក៏អាចភ្ជាប់ជាមួយអ៊ិនធឺណិត 5G បានផងដែរ។

សម្រាប់ព័ត៌មានបន្ថែមទៀតអំពី Cyberster Concept ក្រុមហ៊ុន MG នឹងបង្ហាញនៅពេលដែលវាបង្ហាញខ្លួនជាផ្លូវការនៅឯពិព័រណ៍រថយន្ត Shanghai Auto Show នៅថ្ងៃទី ២១ ខែមេសានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda MX-5 នាំយកម៉ូដែល Sport Venture Edition ត្រលប់មកវិញ សម្រាប់ស៊េរីឆ្នាំ២០២១

ក្រុមហ៊ុន Mazda បានពង្រីកត្រកូលរថយន្ត MX-5 របស់ខ្លួន ដោយការបន្ថែមម៉ូដែល Sport Venture Edition ថ្មី បន្ទាប់ពីបោះបង់វាចោលកាលពីឆ្នាំ២០១៤។

មិនខុសពីស៊េរីមុនឡើយ MX-5 Sport Venture Edition នេះមានពណ៌ខៀវ Deep Crystal Blue និងដំបូលទន់ពណ៌ប្រផេះ ព្រមទាំងគម្របកញ្ចក់ចំហៀងពណ៌ទឹកប្រាក់ ផងដែរ។

រថយន្ត Mazda MX-5 Sport Venture Edition ថ្មីនេះ មានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ មានកម្លាំង ១៣០សេះ ហើយមានតម្លៃ ៣៨ ០០០ដុល្លារ។ វាផ្តល់នូវលក្ខណៈពិសេសមួយចំនួន ដូចជា មុខងារកម្តៅកៅអី, កញ្ចក់មើលក្រោយអូតូ, Smart Key និងផ្លិតទឹកអូតូ ជាដើម។

បន្ថែមពីនេះ MX-5 ក៏ផ្តល់ជម្រើសម៉ូដែល R-Sport Convertible ដែលមានតម្លៃ ៣៨ ០០០ដុល្លារ ហើយប្រើម៉ាស៊ីនដូចគ្នាផងដែរ។ គួរឲ្យដឹងថា ក្នុងត្រកូល MX-5 គឺមានសរុបរហូតដល់ទៅ ១០ម៉ូដែលឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! McLaren Artura អាចរត់ពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេលត្រឹម ៣វិនាទី

កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត McLaren Artura បានបង្ហាញខ្លួនជាផ្លូវការ ដោយពេលនោះគេមិនទាន់ដឹងថាវាអាចរត់បានលឿនប៉ុណ្ណាឡើយ ប៉ុន្តែឥឡូវនេះគឺច្បាស់ហើយ។

យោងតាមការបញ្ជាក់ពីក្រុមហ៊ុន McLaren បានឲ្យដឹងថា Artura អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣វិនាទីប៉ុណ្ណោះ ហើយរត់ពី ០-២០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,៣វិនាទី និង ២១,៥វិនាទី សម្រាប់ ០-៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។

មិនតែប៉ុណ្ណោះ រថយន្ត McLaren Artura អាចរត់ដល់ល្បឿនអតិបរមា ៣៣០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

រថយន្តស្ព័រនេះបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៥៧៧សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ។ ជាមួយគ្នានេះដែរ វាមានបំពាក់ម៉ូទ័រអគ្គិសនីមួយទៀត ដែលបង្កើតកម្លាំងបាន ៩៤សេះ និង កញ្ចប់អាគុយទំហំ ៧,៤គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យ Artura បើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៣០គីឡូម៉ែត្រ។

សរុបជារួមមក ទាំងម៉ាស៊ីន និងម៉ូទ័រអគ្គិសនីនោះ រថយន្ត McLaren Artura អាចបង្កើតកម្លាំងបានសរុប ៦៧១សេះឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជប៉ុន ក្លាយជាទីផ្សារធំបំផុតរបស់ Jeep Wrangler ក្រៅពីអាមេរិកខាងជើង

ជប៉ុន បានក្លាយជាទីផ្សារធំបំផុតជាផ្លូវការសម្រាប់ការលក់របស់ Wranglers ក្រៅពីអាមេរិកខាងជើង និងជាទីផ្សារពិភពលោកធំបំផុតទី ៦ របស់ម៉ាក Jeep។

ជាមួយនឹងការលក់កើនឡើង ១,៧% ក្នុងឆ្នាំ ២០២០ ទោះបីមានការរាតត្បាតដោយជំងឺកូវីដ១៩ខ្លាំងក៏ដោយ២០២០ គឺជាឆ្នាំទី ៧ ដែល Jeep ឈានដល់កម្រិតកំណត់ត្រាក្នុងប្រទេស។ កាន់តែប្រសើរជាងនេះទៅទៀត ការលក់កាន់តែល្អខ្លាំងរហូតមកដល់ពេលនេះ។

Jeep បានលក់រថយន្តចំនួន ១ ៩២៥ គ្រឿងក្នុងប្រទេសជប៉ុនកាលពីខែមុន ដែលកើនឡើង ៣៦% ពីខែមីនា ឆ្នាំ ២០២០។ មិនតែប៉ុណ្ណោះ Jeep នៅតែរំពឹងថា ការលក់នឹងកើនឡើងដល់ ១៥ ០០០ គ្រឿងនៅឆ្នាំនេះ ដែលធ្វើឲ្យ ២០២១ ជាឆ្នាំទី ៨ នៃការលក់កើនឡើងជាប់ៗគ្នា។

យ៉ាងណាមិញ ភាពជោគជ័យរបស់យីហោដែលផ្តោតលើរថយន្ត SUV នេះ គឺជារឿងចម្លែកមួយ ដោយសារតែជប៉ុនស្រលាញ់រថយន្តធុនតូច និងស៊ីសាំងតិចណាស់។ ហើយវាក៏ជាហេតុដែលធ្វើឲ្យធ្វើប្រទេសជាកន្លែងពិបាកលក់រថយន្តយីហោអាមេរិក នាពេលកន្លងមកផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានអគ្គិសនី NIO កំពុងជោគជ័យខ្លាំង លក់ឡានបានកាន់តែច្រើនទៅ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន NIO បានសម្រេចនូវសមិទ្ធផលអស្ចារ្យជាច្រើនក្នុងមួយរយៈពេលចុងក្រោយនេះ ដោយចំនួនលក់នៅត្រីមាសដំបូងនៃឆ្នាំ ២០២១ នេះគឺមានកំណើនរហូតដល់ ៤២៣% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២០។

ក្នុងត្រីមាសទី១នេះ ក្រុមហ៊ុន NIO អាចលក់រថយន្តបានសរុប ២០ ០៦០គ្រឿង។ ក្នុងនោះដែរនៅតែមីនាក្រុមហ៊ុនអាចលក់រថយន្តបាន ៧ ៥២៧គ្រឿងមានកំណើន ៣៧៣% ធៀបនឹងខែមីនាឆ្នាំ២០២០ ហើយក្នុងនោះរថយន្តម៉ូដែល ES8 អាចលលក់ចេញបាន ១ ៥២៩គ្រឿង, រថយន្ត ES6 លក់បាន ៣ ១៥២គ្រឿង និងរថយន្ត EC6 លក់បាន ២ ៥៧៦គ្រឿង។

គួរដឹងដែរថាកាលពីដើមសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុន NIO សម្រេចបានការផលិតរថយន្តបាន ១០ម៉ឺនគ្រឿងក្រោយបើកដំណើរការបានរយៈពេល៦ឆ្នាំ ហើយសមិទ្ធផលថ្មីនេះសម្រេចបានក្រោយពីក្រុមហ៊ុនផលិតរថយន្តសរុប ៥ម៉ឺនគ្រឿងកាលពី ៩ខែមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Harrier ឆ្នាំ២០២១ លក់នៅម៉ាឡេស៊ីតម្លៃចាប់ពី ៦ម៉ឺនដុល្លារ

រថយន្ត Toyota Harrier ស៊េរីថ្មីឆ្នាំ២០២១ បានបង្ហាញវត្តមានជាផ្លូវការលើទីផ្សារប្រទេសម៉ាឡេស៊ីជាមួយប្រភេទ 2.0 Luxury តែមួយគត់ ដែលវាមានតម្លៃចាប់ផ្ដើមពីប្រមាណ ៦០ ៣៨០ដុល្លារ។

រថយន្ត Toyota Harrier 2.0 Luxury នេះមានបំពាក់ដោយម៉ាស៊ីន ២,០លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៧០សេះ។ វាមានប្រើប្រអប់លេខ CVT ដែលអាចឲ្យរថយន្តស្ទុះពី ០-១០០គ.ម/ម៉ក្នុងពេល ៩,៧វិនាទី និងមានល្បឿនអតិបរមា ១៩០គ.ម/ម៉។ ចំពោះកម្រិតស៊ីប្រេងគឺ ១លីត្រ ជិះបាន ១៥,៣គីឡូម៉ែត្រ។

រថយន្តដែលលក់នៅម៉ាឡេស៊ីនៅផ្នែកខាងក្នុងគឺមានបំពាក់ដោយកុងទ័រឌីជីថលទំហំ ១០,៥អ៊ីញ និងប្រព័ន្ធកម្សាន្តដែលមានអេក្រង់ទំហំ ៨អ៊ីញមានគាំទ្រមុខងារ Android Auto និងមុខងារ Apple CarPlay ផងដែរ។

រថយន្តនេះក៏មានបំពាក់មកជាស្តង់ដារនូវមុខងារ Toyota Safety Sense ដែលផ្ដល់ជូនមុខងារជំនួយដល់ការបើកបរដ៏ទំនើបជាច្រើន រួមមានមុខងារព្រមានពីការប៉ះទង្គិចខាងមុខ, មាននូវ Radar Cruise Control, មុខងាររក្សាគន្លងផ្លូវ និងមុខងារដទៃទៀតជាច្រើន៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចេញរថយន្តប្រភេទ SUV ៧កៅអីថ្មី សម្រាប់ប្រទេសមួយនេះ

ក្រុមហ៊ុន Hyundai បានបង្ហាញចេញរថយន្តម៉ាក Alcazar ស៊េរីថ្មីសម្រាប់ទីផ្សារប្រទេសឥណ្ឌា។ រថយន្ត Alcazar ផលិតឡើងផ្អែកលើគ្រោង K2 ដែលស្រដៀងគ្នានឹងរថយន្ត Creta និង Kia Seltos។

បើទោះបីវា ផលិតឡើងផ្អែកលើគ្រោង K2 ដែលស្រដៀងគ្នានឹងរថយន្ត Creta ប៉ុន្តែរថយន្តនេះមានប្រវែងពីកង់មុខ ទៅកង់ក្រោយវែងជាង Creta ចំនួន ១៥០mm ដែលវាមានប្រវែងសរុប ២ ៧៦០mm ព្រមទាំងបានអភិវឌ្ឍថ្មីទៅលើ ប៉ាណាខាងមុខ និងចង្កៀងផងដែរ។

ដោយសារវាជា Premium SUV រថយន្តនេះមានកៅអី ចំនួន៧ ហើយនៅកៅអីជួរទី២ មានបំពាក់ជាមួយតាប្លូកណ្តាលផងដែរ។ Hyundai មិនបានបញ្ហាញអំពីផ្នែកខាងក្នុងនៃរថយន្តនេះឡើយ ប៉ុន្តែ តាមរយ: រថយន្ត Creta គេរំពឹងថាវានិងបំពាក់ជាមួយអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ និងមានរន្ធសាកថ្មឥតខ្សែមកជាមួយ។

រថយន្ត Alcazar ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ មានកម្លាំង ១៥៧សេះ កម្លាំងរមួល ១៩១Nm និងដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងអូតូ ៦វគ្គ។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេលតិចជាង ១០វិនាទី។ បន្ថែមពីនេះ វាក៏មានជម្រើស ម៉ាស៊ីនម៉ាស៊ូត ១,៥លីត្រ ដែលមានកម្លាំង ១១៣សេះ និងកម្លាំងរមួល ២៥០Nm ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូមស្វាគមន៍សមាជិកថ្មី New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២

បើនិយាយពីរថយន្ត Off-Road នោះលោកអ្នកប្រាកដជាគិតដល់រថយន្ត Ford Pickup មុនគេដោយក្នុងនោះរួមមាន៖ រថយន្ត Ford F-150 Raptor ដែលជាកំពូលរថយន្ត Off-Road Pickup និង រថយន្ត Ford Ranger Raptor ដែលជា DNA រួមជាមួយ Ford F-150 Raptor ដោយសារតែគុណភាព សមត្ថភាព និងភាពធន់រឹងមាំនៃរថយន្ត Ford Pickup អាចជំនះបានគ្រប់ឧបសគ្គ។ រថយន្តទាំងពីរនេះមិនត្រឹមតែមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់នោះទេ ប៉ុន្តែនៅលើបណ្តាញសង្គមទំនាក់ទំនងក៏មានការផ្ទុះសរសើរពីសមត្ថភាព និងរូបរាងដ៏មានអំណាចរបស់វាផងដែរ ហើយក៏មានបងប្អូនមួយចំនួនបានចែករំលែក និងបញ្ចេញមតិថាជាឡាននៅក្នុងក្តីស្រម៉ៃ ប្រាថ្នាចង់បានតែថវិកាមិនទាន់ដល់ ដោយសារតែមានបងប្អូនជាច្រើនមានការគាំទ្រទៅលើប្រភេទរថយន្ត Off-Road ទាំងនេះទើបក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទដែលជាម៉ាកយីហោរថយន្តឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជាបានសម្រេចនាំចូលរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ អូតូកាប់ពីតាស 4X4 ដែលជាប្រភេទរថយន្ត Off-Road Pickup ដែលមានតម្លៃសមរម្យជាងគេក្នុងត្រកូលរថយន្ត Off-Road Pickup របស់ Ford។

រថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ អូតូកាប់ពីតាស 4X4 ជារថយន្ត Off-Road Pickup ដែលមានសមត្ថភាពបើកបរបានគ្រប់ផ្លូវដែលមានឧបសគ្គ ជាពិសេសមានប្រព័ន្ធជើងក្រោមហាប់ណែន និងជាប្រភេទរថយន្តប៉ុង ២ អូតូកាប់ពីតាស។ រថយន្តនេះបានបំពាក់មកជាមួយម៉ាស៊ីន ២,២លីត្រ ដែលអាចផលិតនូវកម្លាំងសេះបានដល់ទៅ ១៦០ PS និងកម្លាំងរមួលបានដល់ទៅ ៣៨៥ Nm បូករួមជាមួយនឹងប្រអប់លេខ 6វគ្គអូតូដែលធ្វើឲ្យការបើកបរមានភាពរលូន។

ចំណុចពិសេសទាំង ៦ ដែលធ្វើឲ្យរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ ខុសប្លែកពីរថយន្ត Ford Pickup ម៉ូឌែលមុនៗនោះគឺ

  • ចំណុចពិសេសទី ១ គឺការបំពាក់ជូននូវប៉ាណាផ្នែកខាងមុខពណ៍ខ្មៅ និងមានរាងជាសំណាញ់ញឹកដែលផ្តល់នូវភាពអំណាចជូនផ្នែកខាងមុខនៃរថយន្តនេះបានថែមមួយកម្រិតទៀត

  • ចំណុចពិសេសទី ២ គឺការបំពាក់ជូននូវយ៉ាន់បែបស្ព័រម៉ូដថ្មីស្រឡាងទំហំ ១៨ អ៊ីញដែលឌីហ្សាញថ្មីសម្រាប់តែម៉ូឌែល FX4 នេះដែលជាប្រភេទយ៉ាន់ស្ព័រមានរាងប្រដេញញឹក និងមានពណ៍ខ្មៅស្រាប់ស័ក្តិសមជាមួយពណ៍នៃប៉ាណាផ្នែកខាងមុខ

  • ចំណុចពិសេសទី ៣ គឺផ្នែកចំហៀងគឺមានតែមដែលបញ្ជាក់ថា FX4 ពណ៍ក្រហម និងតែមផុសនៅផ្នែកខាងក្រោយ FX4 ពណ៍ក្រហមដូចគ្នាដែលបង្ហាញពីអនុភាពនៃរថយន្តផងដែរ

  • ចំណុចពិសេសទី ៤ គឺមិនភ្លេចបំពាក់ជូននូវឈ្នាន់ជាន់ជើងដើម្បីងាយស្រួលចេញចូលរថយន្ត ប៉ុន្តែសម្រាប់ម៉ូឌែលនេះបានបំពាក់ជូននូវឈ្នាន់ជាន់ជើងពណ៍ខ្មៅដែលមើលទៅកាន់តែមានភាពទាក់ទាញ

  • ចំណុចពិសេសទី ៥ គឺផ្នែកខាងក្រោយក៏មានបំពាក់ជូននូវកាងខ្យល់ (Sport Bar) ពណ៍ខ្មៅដែលមានរូបរាងសាមញ្ញតែបង្ហាញនៃភាពរឹងមាំរបស់រថយន្ត
  • ចំណុចពិសេសចុងក្រោយនៃរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ នោះគឺការបំពាក់ជូននូវកៅអីស្បែកបែបស្ព័រដែលនៅលើកៅអីនេះផ្ទាល់ការមានរចនាជាអក្សរផុស FX4 ផងដែរ។

ក្រៅពីចំណុចពិសេសទាំង ៦ ខាងលើរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២ ក៏មានបំពាក់ជូននូវប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយដូចជា៖

  • ប្រព័ន្ធកូនសោឆ្លាតវៃ (Smart Key) និងចុចបញ្ឆេះរថយន្ត (Start-Stop Engine) និងចេញចូលរថយន្តដោយគ្រាន់តែយកដៃទៅស៊កនឹងដៃទ្វារ
  • កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត ​(Rear View Camera)
  • សេនសឺផ្នែកខាងក្រោយចំនួន ៤ គ្រាប់ (4 Rear Sensors)
  • ចង្កូតបូមអេឡិចត្រូនិចដែលមានលក្ខណះធូរងាយស្រួលបើកបរ )Electric Power-Assisted Steering)

  • ប្រព័ន្ធបញ្ជាដោយសម្លេង (Voice Command) សម្រាប់ការហៅទូរស័ព្ទ និងបញ្ជាប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរថយន្ត
  • កុងទ័រឌីជីថលរចនាម៉ូដថ្មីស្រឡាងដែលផ្តល់ព័ត៍មានយ៉ាងលម្អិតអំពីរថយន្ត​ (LCD Instrument Cluster)
  • អេក្រង់ Touch Screen ៨ អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកំសាន្តផ្សេងៗ (8” Touch Screen)

  • បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីដែលអាចធ្វើការភ្ជាប់ផ្ទាល់ជាមួយនឹង Apple CarPlay, Android Auto និង Google Map (New SYNC 3 Technology)
  • រន្ធ USB ចំនួន ២ និងរន្ធសាកកម្លាំង ១២V (2 USB Ports / 12V Invertor)
  • ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)
  • ប្រព័ន្ធហ្រ្វាំង ABS និងEBD (Anti-Lock Braking Systems and Electronic Brake Force Distribution)
  • ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាផ្សេងៗជាច្រើន។

សម្រាប់តម្លៃគឺពិតជាពិសេសត្រឹមតែ ៤៥ ០០០ដុល្លារ តែប៉ុណ្ណោះ តម្លៃនេះផ្តល់ជូនសម្រាប់លោកអ្នកដែលបានកក់រថយន្តនេះទុកជាមុន។ សម្រាប់ពណ៍គឺមានរហូតដល់ទៅ៤ ពណ៍រួមមាន៖ ស ខ្មៅ ក្រហម និងទឹកប្រាក់។ បើលោកអ្នកចង់ជ្រាបកាន់តែច្បាស់ព័ត៍មានលម្អិតអំពីរថយន្ត New Ford Ranger FX4 ស៊េរីថ្មីឆ្នាំ ២០២២  លោកអ្នកអាចអញ្ជើញទៅសាកសួរព័ត៍មាននៅគ្រប់អគារតាំងបង្ហាញរថយន្ត Ford ដែលមានដូចជា៖

  • អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ ៤៤៤ ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ ០២៣ ២១៤ ២១៤
  • អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៨៩០ ៨៨០
  • អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ ១០៥ ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ ០៧៨ ៩៩០ ៨០០ | ០៨៧ ៩៩០ ៨០០
  • អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ ៥៩៣ តាមបណ្តោយផ្លូវជាតិលេខ​ ៦A លេខទូរស័ព្ទទំនាក់ទំនង៖ ០៦៣ ៧៦៦ ៦៦១៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+