ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV ៧ កៅអី របស់ Hyundai ចេញលក់នៅឥណ្ឌូនេស៊ី ក្នុងតម្លៃចាប់ពីជិត ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai Idonesia បានបង្ហាញចេញនូវរថយន្ត SUV ៧ កៅអីជំនាន់ទី ៤ របស់ខ្លួន Hyundai Santa Fe ឆ្នាំ២០២១ សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី ជាមួយ ជម្រើស ៣ ប្រភេទ រួមមាន Style, Prime និង Signature។

សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី វាមានតម្លៃចាប់ពី ៥៦៩ ទៅ ៧២៩rupiah ឬ ៣៨ ៨០០ ទៅ ៤៩ ៧០០ដុល្លារ។ សម្រាប់ម៉ូដែលឆ្នាំ២០២១នេះ អ្វីដែលផ្លាស់ប្តូរខ្លាំងបំផុតគឺនៅកាប៊ីនខាងក្នុង ដោយ Santa Fe បានបំពាក់តាប្លូផ្នែកកណ្តាលថ្មី, ប៊ូតុងចុចដាក់លេខ, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្ត ៨អ៊ីញមកស្តង់ដារ និងប្រព័ន្ធសំឡេង Harman-Kardon ផងដែរ។

បន្ថែមពីនេះ ផ្នែកខាងក្រៅវាបានបំពាក់ជាមួយ ថាសកង់ ទំហំ ១៨អ៊ីញ, ចង្កៀងមុខ-ក្រោយ ប្រភេទ LED ព្រមទាំងប្រព័ន្ធសុវត្តិភាពរួមមាន Forward Collision Warning, Blind Spot Warning, Lane Keeping Assist, Lane Departure Warning, Rear Cross Vehicle Warning និង Warning the Driver Distracted។

Hyundai បានផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ប្រភេទ គឺម៉ាស៊ីនសាំង ២,២លីត្រ Toubocharged មានកម្លាំង ១៧៨សេះ និងម៉ាស៊ីនម៉ាស៊ូត ២,៥លីត្រ Naturally Aspirated មានកម្លាំង ១៩៩សេះ ដែលម៉ាស៊ីនទាំង ២នេះដំណើរការដោយប្រអប់លេខ Dual-Clutch ៨វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹមត្រីមាសទី១ Rolls-Royce បង្កើតកំណត់ត្រាលក់ខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្ត ១១៦ ឆ្នាំរបស់ពួកគេ

ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ពិតជាមិនបានប៉ះពាល់ដល់អតិថិជនរបស់ក្រុមហ៊ុន Rolls-Royce ក្នុងការជួយអោយយីហោដែលគ្រប់គ្រងដោយ BMW Group ទទួលបានកំណត់ត្រាលក់សរុបនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះឡើយ។

យោងតាមតួលេខផ្លូវការដែលបានបង្ហាញដោយក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់ចក្រភពអង់គ្លេសនេះ ពួកគេបានលក់រថយន្ត Rolls-Royce បានចំនួន ១ ៣៨០ គ្រឿង ចាប់ពីថ្ងៃទី ១ ខែមករា ដល់ ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១។ វាបង្ហាញអោយឃើញការកើនឡើង ៦២ ភាគរយ លើសកំណត់ត្រាមុនក្នុងឆ្នាំ ២០១៩ ក្លាយជាកំណត់ត្រាខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្ត ១១៦ ឆ្នាំរបស់ពួកគេ។

ក្រុមហ៊ុន Rolls-Royce បានមើលឃើញថាការកើនឡើងនៃតម្រូវការនៅគ្រប់ទីផ្សារទាំងអស់ ដោយមានកំណើនខ្ពស់បំផុតនៅសហរដ្ឋអាមេរិក, ចិន និងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រៅពីភាពពេញនិយមរបស់រថយន្ត Ghost ជំនាន់ថ្មី និងរថយន្ត Cullinan វាក៏មានម៉ូឌែលជាច្រើនដូចជា Koa Phantom និង Iridescent Opulence Phantom ។ លើសពីនេះទៀត Phantom Tempus ទាំង ២០ គ្រឿងត្រូវបានដឹកជញ្ជូនទៅម្ចាស់របស់ពួកគេផងដែរ។

នៅក្នុងព័ត៌មានពាក់ព័ន្ធផ្សេងទៀតបានបង្ហាញថាក្រុមហ៊ុនរបស់ខ្លួន BMW លក់រថយន្តបានចំនួន ៥៦០ ៥៤៣ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំនេះកើនឡើង ៣៦,២ ភាគរយ ក្នុងនោះមានរថយន្ត​ម៉ូឌែល M ចំនួន ៣៧ ៨៩៦ លានគ្រឿង កើនឡើង ២១ ភាគរយ ហើយ MINI ក៏បានកើនឡើង ១៦,២ ភាគរយជាមួយនឹងការលក់រថយន្តបានចំនួន ៧៤ ៦៨៣ គ្រឿងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai នឹងបើកស្ថានីយសាកឡានអគ្គិសនីល្បឿនលឿន នៅទូទាំងប្រទេសកូរ៉េឆ្នាំនេះ

ក្រុមហ៊ុន Hyundai បានបង្ហាញមុខមាត់ស្ថានីយសាកភ្លើងមួយក្នុងចំណោមស្ថានីយសាកភ្លើងជាច្រើនដែលត្រៀមនឹងដាក់ដំឡើងនៅទូទាំងប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ ២០២១ នេះ។

ស្ថានីយសាកភ្លើងរបស់ Hyundai ត្រូវបានគេឲ្យឈ្មោះថា E-Pit ដែលវាអាចសាកបញ្ចូលថាមពលឲ្យរថយន្ត Hyundai បានដល់ ៨០% ក្នុងពេលត្រឹម ១៩នាទី សម្រាប់រថយន្តដែលគាំទ្រការសាកកម្លាំង ៨០០វ៉ុល។ បន្ថែមពីនេះដែរសម្រាប់ការសាកភ្លើង៥នាទីអាចឲ្យរថយន្តបើកបរបានចម្ងាយ ១០០គីឡូម៉ែត្រផងដែរ។

Hyundai នឹងដំឡើងស្ថានីយ E-Pit ចំនួន ១២ នៅតាមផ្លូវហាយវ៉េចំនួន ១២នៅទូទាំងប្រទេសកូរ៉េខាងត្បូងនាខែមេសានេះ ដែលស្ថានីយនីមួយៗមានកន្លែងសាកចំនួន ៦។

រថយន្តដំបូងរបស់ Hyundai ដែលអាចទទួលយកផលប្រយោជន៍ពីស្ថានីយនេះគឺរថយន្ត Ioniq 5 ហើយរថយន្ត Kia EV6 ក៏នឹងអាចសាកភ្លើងបានលឿននៅស្ថានីយនេះផងដែរដោយសារតែប្រើប្រាស់គ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត Ioniq 5៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធ្លាប់មាន! ឡានអគ្គិសនី Porsche ជាប់ជាឡានប្រណីតលក់ដាច់ជាងគេនៅអូស្ត្រាលី

រថយន្ត Porsche Taycan ដែលជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នាពេលនេះបានក្លាយជារថយន្តប្រណីតដែលលក់ដាច់បានច្រើនជាងគេនៅអូស្ត្រាលី។

ចាប់តាំងពីឆ្នាំ ២០០០ មករថយន្ត Mercedes-Benz E-Class និងរថយន្ត BMW 5 Series តែងតែស្ថិតនៅតំណែងកំពូលនៃតារាងរថយន្តប្រណីតលក់ដាច់បានច្រើនជាងគេដែលបានឆ្លាស់វេនគ្នាជារៀងរាល់ខែ។

យ៉ាងណាក្ដីកាលពីខែមីនាឆ្នាំ ២០២១ រថយន្ត Porsche Taycan ស៊េរីឆ្នាំ២០២១ អាចលក់ចេញបាន ១៦១គ្រឿង ធៀបនឹងរថយន្ត E-Class លក់បាន ១៥៥គ្រឿង និងរថយន្ត 5 Series លក់បាន ៣១គ្រឿង។

គួរដឹងថានេះជាលើកដំបូងហើយដែលរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធបានជាប់ជារថយន្តប្រណីតលក់ដាច់ជាងគេប្រចាំខែនៅប្រទេសអូស្ត្រាលី។ យ៉ាងណាក្ដីគួរបញ្ជាក់ថា Tesla ដែលជាក្រុមហ៊ុនចែកចាយរថយន្តអគ្គិសនីធំជាងគេនៅអូស្ត្រាលីមិនបានរាយការណ៍ពីទិន្នន័យលក់របស់ខ្លួនឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត ១០ម៉ូដែល ដែលត្រូវបានគេលួចច្រើនជាងគេនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ ២០២០

ប្រទេសម៉ាឡេស៊ីបានបើកយុទ្ធនាការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការលួចយានយន្តនៅឆ្នាំ ២០២១ ។ ក្រុមប្រឹក្សាកាត់បន្ថយការលួចយានយន្ត (VTREC) បានចែករំលែកបញ្ជីរថយន្តដែលត្រូវបានគេលួចច្រើនជាងគេទាំង ១០ នៅក្នុងឆ្នាំ ២០២០ ។

យោងទៅតាមគេហទំព័រ Paultan រថយន្ត Proton Wira បានឈរនៅលើគេក្នុងបញ្ជីម្តងទៀតដោយមានចំនួន ៣៥៣ គ្រឿងទោះបីជាចំនួននេះតិចជាងឆ្នាំមុនៗ ក៏ដោយ។ នៅលំដាប់ទី ២ គឺ Iswara ដែលជាម៉ូដែល Proton មួយទៀតដែលមាន ២៧៣ គ្រឿង។ រថយន្តភីកអាប់ Hilux របស់ Toyota ស្ថិតនៅលំដាប់ទី ៣ មាន ២០៩ គ្រឿងដែលក្លាយជារថយន្តបរទេសដែលត្រូវគេលួចច្រើនជាងគេ។

បន្ទាប់មកទៀត រថយន្ត Perodua Kancil ចំនួនមាន ១៤៤ គ្រឿង, Myvi មានចំនួន ១៣១ គ្រឿង, Proton Saga ១១០ គ្រឿងនិង Proton Waja ចំនួន ១០៤គ្រឿង ។

រថយន្ត ២ម៉ូឌែលរបស់ហុងដា គឺ Honda Civic និង Honda City ជាប់ចំណាត់ថ្នាក់លេខ ៨ និងលេខ ៩ រៀងៗខ្លួនដោយមានចោរលួច ៨៥ គ្រឿងនិង ៧៥ គ្រឿង។ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ Honda City ឈរនៅលំដាប់ទី ៨ និង Honda Civic ជាប់ចំណាត់ថ្នាក់ទី ៩ ។ ទីបំផុត Vellfire របស់ Toyota ស្ថិតនៅចំណាត់ថ្នាក់បាតតារាងដោយមាន ៦០ គ្រឿងដែលត្រូវបានគេលួចច្រើនជាងគេនៅឆ្នាំ ២០២០ ។

របាយការណ៍ក៏បានចង្អុលបង្ហាញថាចំនួនយានយន្តដែលត្រូវចោរលួចជារៀងរាល់ថ្ងៃក្នុងឆ្នាំ ២០២០ មានចំនួន ២០ គ្រឿងស្មើនឹង ៣៧ ភាគរយ តិចជាងក្នុងឆ្នាំ ២០១៩ ដែលចំនួនរថយន្តរហូតដល់ ៣២ គ្រឿង ដែលត្រូវចោរលួចជារៀងរាល់ថ្ងៃ។ សរុបមកនៅឆ្នាំ ២០២០ មានចោរលួចរថយន្តសរុប ៧ ៤០០ គ្រឿង ខណៈឆ្នាំ ២០១៩ មានដល់ចំនួន ១១ ៦៧៥ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Brabus Mercedes-AMG A45 S ថ្មី តម្លៃជាង ១០ម៉ឺនដុល្លារ

ក្រុមហ៊ុន Brabus បានបញ្ចេញលក់កញ្ចប់ Tuning Package សម្រាប់រថយន្ត Mercedes-AMG A45 S ជំនាន់ថ្មី ដែលមានតម្លៃរហូតដល់ទៅ ១០៥ ៤៦០ដុល្លារឯណោះ នៅក្នុងប្រទេសអាល្លឺម៉ង់។

តម្លៃនេះធ្វើឲ្យវាថ្លៃជាងរថយន្ត BMW M3 (៩៧ ៦០០ដុល្លារ) ជំនាន់ថ្មី និង Porsche 718 Cayman GTS 4.0 (៩៨ ៦០០ដុល្លារ) ទៅទៀត។

ជាលទ្ធផល រថយន្ត Brabus Mercedes-AMG A45 S ត្រូវបានកែកុនឲ្យឡើងកម្ឡាំងដល់ទៅ ៤៤៤សេះ ឬខ្លាំងជាងមុន ២៩សេះ ចេញពីម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំងរបស់វា។ រថយន្តខ្នាតតូចនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៧វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ២៧០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីខ្លាំងជាងមុន A45 S របស់ Brabus ក៏បានអាប់ដេតលើប្រព័ន្ធជើងក្រោម និង ប្រើយ៉ាន់ Alloy ២០អ៊ីញ ព្រមទាំងលក្ខណៈពិសេសមួយចំនួនទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Kona Electric ឆ្នាំ២០២១ សាកម្តងជិះបានជិត ៥០០គ.ម ចេញតម្លៃលក់ហើយ

រថយន្ត Hyundai Kona Electric ស៊េរីឆ្នាំ២០២១ ត្រូវបានប្រកាសចេញលក់ជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី។

សម្រាប់ទីផ្សារខាងលើ រថយន្ត Kona Electric ផ្តល់ជម្រើសចំនួន ២ ម៉ូដែល គឺ Kona Electric Elite និង Kona Electric Highlander។ ម៉ូដែលទាំងពីរនេះនឹងប្រើគ្រឿងមេកានិចដូចគ្នា គឺ កញ្ចប់អាគុយទំហំ ៦៤គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១សេះ និងផ្តល់ចម្ងាយបើកបរ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

មិនតែប៉ុណ្ណោះ Kona Electric Elite និង Kona Electric Highlander ក៏បំពាក់ប្រព័ន្ធសុវត្ថិភាពដូចគ្នាដែរ ដោយក្នុងនោះរួមមានទាំងមុខងារ Lane Keeping Assist, Lane Following Assist, Blind-Spot Collision-Avoidance Assist, Rear Cross-Traffic Collision-Avoidance Assist, Safe Exit Warning និង Rear Occupant Alert ផងដែរ។

ចំពោះកាប៊ីខាងក្នុងវិញ Kona Electric ឆ្នាំ២០២១ បំពាក់ប្រព័ន្ធសំឡេង Harman Kardon ដោយមានបាស ៨គ្រាប់, កុងទ័រឌីជីថល ១០,២៥អ៊ីញ, កន្លែងសាកថ្មឥតប្រើខ្សែ, ដៃចង្កូតមានមុខងារកម្តៅ, កៅអីមុខក្រោយមានមុខងារកម្តៅ, ប្រព័ន្ធភ្លើង Ambient Lighting និងកុងទ័របាញ់លើកញ្ចក់ជាដើម។

រថយន្ត Hyundai Kona Electric Elite ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៤៧ ៤០០ដុល្លារ ខណៈ Highlander វិញគឺ ៥០ ៤៦០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នាំឡានស៊េរីថ្មីដែលលក់ដាច់ខ្លាំងនៅទឹកដីកំណើត ទៅលក់នៅម៉ាឡេស៊ី

រូបរាងថ្មីនៃរថយន្ត Toyota Harrier ជំនាន់ថ្មីស៊េរីឆ្នាំ ២០២១ ធ្វើឲ្យវាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជននៅប្រទេសជប៉ុន ដែលអាចលក់ដាច់បានច្រើនសន្ធឹង។ ពេលនេះបើតាមការបញ្ជាក់របស់ UMW Toyota Motor បានឲ្យដឹងថារថយន្ត Toyota Harrier ស៊េរីឆ្នាំ២០២១ នឹងមានលក់នៅម៉ាឡេស៊ីនៅខែមេសានេះ។

បច្ចុប្បន្ននេះដំណឹងអំពីលក្ខណៈសម្បត្តិរបស់ Toyota Harrier ស៊េរីឆ្នាំ២០២១សម្រាប់លក់នៅម៉ាឡេស៊ីគេនៅមិនទាន់ដឹងនៅឡើយទេ។ យ៉ាងណាក្ដីអតិថិជនអាចនឹងទទួលបានប្រភេទរថយន្តដូចដែលមានលក់នៅសិង្ហបុរីដែរ គឺជាប្រភេទនាំចូលពីប្រទេសជប៉ុនផ្ទាល់។

រថយន្ត Toyota Harrier ស៊េរីឆ្នាំ២០២១ ដែលលក់នៅសិង្ហបុរីមានពីរប្រភេទគឺប្រភេទ Elegance តម្លៃប្រមាណ ១២០ ១៣៨ដុល្លារ និងប្រភេទ Hybrid Luxury មានតម្លៃប្រមាណ ១៣០ ០០០ដុល្លារ។

ប្រភេទ Elegance ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ កម្លាំង ១៦៩សេះ ជាមួយប្រអប់លេខ CVT និងប្រភេទ Hybrid Luxury ប្រើម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងសរុបបាន ២១៥សេះ ហើយវាប្រើប្រអប់លេខ e-CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះហេតុផលដែលឡាន Hummer អគ្គិសនីប្រភេទ SUV មានកម្លាំងត្រឹម ៨៣០សេះ

រថយន្ត Hummer EV SUV ស៊េរីឆ្នាំ ២០២៤ បានប្រកាសចេញជាផ្លូវការជាមួយសមត្ថភាពដែលអាចផលិតកម្លាំងបានត្រឹម ៨៣០សេះ មិនបានដល់ ១០០០សេះដូចជារថយន្ត Hummer EV ប្រភេទភីកអាប់នោះឡើយ។

បើតាមការបកស្រាយរបស់ប្រធានផ្នែកវិស្វករនៃរថយន្ត Hummer EV SUV នេះគឺលោក Al Oppenheiser បានឲ្យដឹងថាហេតុផលគឺដោយសារតែតួខ្លួនរបស់រថយន្ត។

រថយន្ត Hummer EV SUV គឺមានតួខ្លួនពីកង់មុខទៅកង់ក្រោយមានប្រវែងខ្លីជាងប្រភេទភីកអាប់ប្រមាណ ២២៦ម.ម ដែលមានន័យថាដុំអាគុយដែលបំពាក់នៅផ្នែកនេះក៏មានតិចតួចជាងប្រភេទភីកអាប់ផងដែរ។ ហើយសម្រាប់រថយន្តអគ្គិសនី កាលដែលមានដុំអាគុយតិចគឺមានន័យថាមានលំហូរអេឡិចត្រុងទៅកាន់ម៉ូទ័រអគ្គិសនីតិចទៅតាមហ្នឹង ដែលជាលទ្ធផលធ្វើឲ្យម៉ូទ័រអគ្គិសនីមិនអាចបញ្ចេញកម្លាំងបានខ្លាំង។

ជាមួយគ្រោងឆ្អឹង GM Ulitum ក្រុមហ៊ុន GMC មានជម្រើសបំពាក់ដុំអាគុយនៅលើ Hummer EV SUV បានក្នុងចំនួនដូចគ្នានឹងប្រភេទភីកអាប់ ប៉ុន្តែធ្វើដូចនេះគឺត្រូវលះបង់ទំហំកន្លែងដាក់ឥវ៉ាន់នៅខាងក្រោយ និងបាត់បង់ផ្ទៃរាបស្មើនៃខាងក្នុងរថយន្តផងដែរ។

ទោះយ៉ាងណាក៏ដោយកម្លាំង ៨៣០សេះគឺចាត់ទុកថាខ្លាំងគួរសមហើយសម្រាប់រថយន្ត Hummer EV SUV នេះ ព្រោះថាមិនមានរថយន្តប្រើម៉ាស៊ីនប្រេងឥន្ធនៈច្រើនប៉ុន្មានឡើយដែលអាចមានកម្លាំងខ្លាំងដូចនេះ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis ហៅឡាន G80 និង GV80 ឆ្នាំ២០២១ ចូលរោងចក្រវិញ ព្រោះបញ្ហាលេចប្រេង

រថយន្ត Genesis G80 និង GV80 ស៊េរីថ្មី ២០២១ ដែលទើបតែត្រូវបានដឹកចេញទៅឲ្យអតិថិជនថ្មីៗ ឥឡូវនេះកំពុងត្រូវបានប្រមូលត្រលប់មករោងចក្រវិញហើយ នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងខាងលើ បានហៅត្រលប់ពួកវាមកវិញ តាមរយៈរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ (NHTSA) ដោយសារតែ បំពង់ភ្ជាប់ម៉ាស៊ីនបូមប្រេងដែលមានសម្ពាធខ្ពស់ ទៅនឹងបំពង់ដែកប្រេង អាចត្រូវបានផលិតដោយផ្នែកខាងចុងរបស់វាមិនត្រឹមត្រូវ។ ជាលទ្ធផល វាអាចបណ្តាលឲ្យមានចន្លោះប្រហោង ដូច្នេះបង្កើនហានិភ័យនៃការលេចធ្លាយប្រេង និងឆាបឆេះ។

ការហៅត្រលប់មកវិញនេះរួមមានរថយន្ត Genesis G80 ចំនួន ៣១ គ្រឿង ដែលបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ផលិតពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២១ នៅប្រទេសកូរ៉េខាងត្បូង សម្រាប់លក់នៅអាមេរិក។

ជាមួយគ្នានេះដែរ រថយន្ត Genesis GV80 ចំនួន ១១៦គ្រឿង ដែលផលិតនៅចន្លោះថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ និង ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១ ក៏ត្រូវបានប្រមូលយកទៅវិញដែរ ធ្វើឲ្យចំនួនសរុបស្មើនឹង ១៤៧ គ្រឿង។

ក្រុមហ៊ុន Hyundai ដែលជាក្រុមហ៊ុនមេរបស់ Genesis បាននិយាយថា ខ្លួនបានដឹងអំពីបញ្ហានេះបន្ទាប់ពីមានការអះអាងថា ធុំក្លិនប្រេងចេញរថយន្ត GV80 ស៊េរីឆ្នាំ២០២១ ថ្មីសន្លាង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+