ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Chevrolet Trax ស៊េរីឆ្នាំ ២០២១ គុណភាពសហរដ្ឋអាមេរិច ទំនើប ទាន់សម័យ តម្លៃត្រឹមតែ ៣៧ ៥០០ដុល្លារ ប៉ុណ្ណោះ

វត្តមានរថយន្តថ្មីៗជាច្រើនម៉ូឌែលបានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានតម្លៃចន្លោះពី ៤ម៉ឺន ទៅ ៥ម៉ឺនដុល្លារអាមេរិចឡើង ដែលពេលខ្លះគឺធ្វើឲ្យអតិថិជនពិបាកក្នុងការសម្រេចចិត្តព្រោះបច្ចេកវិទ្យា មុខងារសុវត្ថិភាព បញ្ហាតម្លៃ លក្ខខណ្ឌបង់រំលោះនានា​របស់រថយន្តទាំងនោះហាក់មានសភាពស្មុគស្មាញ និងទាមទារឲ្យបង់ប្រចាំខែច្រើនហួសប្រមាណ។

ដូច្នេះហើយ ក្រុមហ៊ុនរថយន្ត Chevrolet ប្រចាំប្រទេសកម្ពុជាបានធ្វើការដាក់លក់នៅម៉ូឌែល Trax ២០២១ ជាមួយតម្លៃយ៉ាងពិសេសគឺ ៣៧ ៥០០ដុល្លារ ហើយកាន់តែអស្ចារ្យជាមួយនឹងតម្រូវការបង់រំលោះប្រចាំខែត្រឹមតែ ២៩៧ដុល្លារ ក្នុងមួយខែ អមជាមួយលក្ខខណ្ឌងាយៗជាច្រើន។

Chevrolet Trax ស៊េរីឆ្នាំ ២០២១ ជារថយន្តដែលមានការរចនាបែបទាន់សម័យ បច្ចេកវិទ្យាទំនើប ផលិតតាមស្តង់ដារគុណភាពសហរដ្ឋអាមេរិច និងទទួលចំណាត់ថ្នាក់ផ្នែកសុវត្ថិភាពកម្រិតផ្កាយ ៥ ពី NCAP រួមជាមួយការធានាដល់ទៅ ៣ ឆ្នាំដែលអតិថិជនអាចប្រើប្រាស់បានដោយទំនុកចិត្ត និងភាពសន្សំសំចៃខ្ពស់។

ជារថយន្តជួយសន្សំសំចៃប្រេងឥន្ទនៈច្រើន Chevrolet Trax ស៊េរីឆ្នាំ ២០២១ បានបំពាក់មកជាមួយម៉ាស៊ីនសាំង ស៊ីឡាំងចំណុះ 1.4L Turbo Charger ដែលធ្វើឲ្យរថយន្តមានសន្ទុះស្ទុះខ្លាំង កម្លាំង ១៤០hp អមជាមួយប្រព័ន្ធអូសកង់ផ្នែកខាងមុខ (ប៉ុង ១ FWD) និងប្រអប់លេខ ៦ វគ្គ (អូតូ និងលេខជំនួយ) ។

រចនាផ្នែកខាងក្នុងបែបស្ព័រ និងធំទូលាយ ចង្កូតភ្លើងធូរងាយស្រួលបើកបរ (Electronic Steering Wheel) និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ ផ្នែកខាងក្នុងមានភ្ជាប់មកជាមួយអេក្រង់ Touch screen ទំហំ ៧អុីញ បូករួមជាមួយមុខងារផែនទី GPS និងអាចភ្ជាប់ទូរស័ព្ទដោយ Apple Car Play។

បើកបរកាន់តែងាយស្រួល និងស៊ីវិល័យជាមួយការរចនាលំអរនៃរថយន្តនេះ ដែលចង្កៀងជាប្រភេទអំពូលគុជ HID Projector រំលេចជាមួយអំពូល LED ចាំងជះពន្លឺបានល្អ មិនចាំងភ្នែកអ្នកបើកបរបញ្ច្រាស់ទិសគ្នា​ និងអាចកំណត់កម្រិតទាបខ្ពស់បានយ៉ាងងាយស្រួល។

ផ្នែកខាងក្រោយមានបំពាក់សេនស័រ ៤ គ្រាប់ និងកាមេរ៉ាសម្រាប់ជាជំនួយពេលចូលចត និងបង្ហាញជាបន្ទាត់រ៉េតាមចង្កូត និងមានពោងសុវត្ថិភាព ៦ គ្រាប់ព័ន្ធពេញផ្នែកខាងក្នុងរថយន្ត។ Chevrolet Trax សេរីឆ្នាំ ២០២១ មានជើងក្រោមខ្ពស់ និងយ៉ាន់កង់ទំហំ ១៨អុីញ ដ៏រឹងមាំ ដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ហើយកាន់តែពិសេសគឺមានបំពាក់មកជាមួយ សេនស័រកង់ទាំង ៤ គ្រាប់ដែលបង្ហាញពីសម្ពាធខ្យល់កង់បានច្បាស់លាស់ អាចឲ្យអ្នកបើកបរដឹងបានភ្លាមៗ ជៀសវាងបញ្ហានានា។

រថយន្តនេះ ក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរឡើង ចុះចំណោត បូករួមប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS, EBD, ESC, TSC ហើយធុងសាំងរថយន្តនេះមានចំណុះ ៥៣លីត្រ។ អាចនិយាយបានថា បើផ្តោតលើគុណភាព តម្លៃ និងបច្ចេកវិទ្យាទំនើបបែបនេះ មានតែ Chevrolet Trax  ឆ្នាំ ២០២១ តែប៉ុណ្ណោះដែលស័ក្តិសមជាមួយប្រិយមិត្តបំផុត។

សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងមកទីតាំងក្រុមហ៊ុន Chevrolet ផ្ទាល់ អគារ #១១៥ មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ 095 555 832 | 093 889 888 ឬតាមរយៈបណ្តាញសង្គម

Facebook: www.facebook.com/chevy.cambodia
Telegram: t.me/chevycambodia
YouTube: ChevroletCambodiaOfficial
Instagram: www.instagram.com/chevroletcambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កំពូលរថយន្តរបស់ GAC Motor Cambodia ទាំងពីរម៉ូឌែលនេះកំពុងអង្រួនទីផ្សារកម្ពុជា

ក្នុងយុគសម័យថ្មី មនុស្សភាគច្រើនហាក់បីដូចជាបានផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនមានទំនោរ និងពេញនិយមងាកមកប្រើប្រាស់រថយន្តVAN ប្រភេទVIP ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ តួយ៉ាងប្រសិនបើយើងក្រឡេកមកមើលនៅក្នុងទីផ្សារកម្ពុជា យើងក៏សង្កេតឃើញថាអ្នកដែលមានជីវភាពធូរធារមួយចំនួនធំកំពុងតែប្រើប្រាស់រថយន្ត​ VIP VAN  ដែលមានតម្លៃជាង១០ ទៅ២០ម៉ឺនដុល្លារឯណោះ ប៉ុន្តែក្នុងនោះ អ្នកដែលមានជីវភាពមធ្យមមួយចំនួនក៏ចង់ប្រើប្រាស់នូវរថយន្តប្រភេទ VIP VAN  នេះ សម្រាប់អាជីវកម្ម និងបំពេញតម្រូវការគ្រួសារដែលមានសមាជិកច្រើនរបស់ពួកគេ។

បច្ចុប្បន្ននេះ យើងមានប្រភេទរថយន្ត GN8 ជាប្រភេទ VIP ​VAN ដែលមានលក្ខណៈទំនើបទាន់សម័យ បំពាក់បច្ចេកវិទ្យាស្តង់ដារចុងក្រោយ និងមានគុណភាពល្អមិនចាញ់រថយន្តលំដាប់ៗដទៃទៀតនោះទេ ជាពិសេសស័ក្តិសមបំផុតសម្រាប់ក្រុមគ្រួសារដែលមានសមាជិកច្រើន ហើយមានតម្លៃល្អត្រឹមតែ ៥៥,០០០ដុល្លារ តែប៉ុណ្ណោះ។

ចំពោះរថយន្ត  GN8 មានបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ សម្រាប់សម្រួល និងជំនួយដល់ការបើកបរកាន់តែងាយស្រួល និងមានសុវត្ថិភាពខ្ពស់ និងការរចនាបែបស៊ីវិល័យ រឹងមាំ ថ្លៃថ្នូរ ហើយផ្នែកខាងក្នុងដ៏ប្រណីត ស័ក្តិសមជារថយន្តលំដាប់ និងមានការធានារយៈពេល៥ឆ្នាំ​ដែលស្មើនឹង​ ១៥០​ 000គីឡូម៉ែត្រ។

បរិក្ខារខាងក្នុងប្រើប្រាស់ពូកស្បែក កៅអីបញ្ជារអូតូ និងកៅអីត្រជាក់ទាំងខាងអ្នកបើកបរ និង​អ្នករួមដំណើរ មានបំពាក់កៅអីម៉ាស្សាដែលបង្កើនផាសុកភាពក្នុងការធ្វើដំណើរ មានប្រព័ន្ធសាកថ្មឥតខ្សែ និងមានApple Car Play ងាយស្រួលភ្ជាប់ជាមួយទូរស័ព្ទ ព្រមទាំងមានអេក្រង់ Touch Screen 10.1” ។

បរិក្ខារខាងក្រៅកាន់តែទំនើបនិងទាន់សម័យជាមួយនឹងសោរឆ្លាតវៃជាប្រភេទប្រើតេលេ និងបច្ចេកវិទ្យាការពារការលួចចំលង (Smart Key) កញ្ចក់ចំហៀងក្តោបដោយស្វ័យប្រវត្តិ(Folding Rear View Mirror) ទ្វាររូតបើកបិតបាសងខាង (Slide doors both sides) ទ្វាររូតប្រើប្រាស់ដោយប្រព័ន្ធភ្លើងការពារគៀប (Power Sliding Doors with Jam Protection) ឃ្លុបក្រោយអាចបិតបើកដោយស្វ័យប្រវត្តិ (Power Tailgate) ដំបូលបើកខាងលើធំទូលាយ(Panoramic Sunroof)

រថយន្តនេះមានបំពាក់នូវបរិក្ខារសុវត្ថិភាពជាច្រើន ប្រព័ន្ធហ្វ្រាំង ABS,HBA,EBD,EPB  ប្រព័ន្ធទប់លំនឹងរថយន្ត កាត់បន្ថយភាពឃ្លោង ដល់អ្នកបើកបរ និងអ្នករួមដំណើរ ESP & TCS (Electronic Stability Program) & (Traction Control System) ប្រព័ន្ធរក្សាសុវត្ថិភាពបញ្ជៀសការក្រឡាប់ (Anti-Rollover System) សញ្ញាប្រាប់ដំណឹងអោយសំលេងពីខាងក្រោយ (4Rear Sensors) កាម៉េរាសុវត្ថិភាព ៣៦០ដឺក្រេ ពោងសុវត្ថិភាព10គ្រាប់ ប្រព័ន្ធឈប់និងបន្តដំណើររថយន្តដោយស្វ័យប្រវត្តិ (Engine Start Stop System) យ៉ាងពិសេស។

GAC GN8 ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន GAC Motor ជាក្រុមហ៊ុនដែលសហការ ផលិតនិង ផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត ទៅដល់ក្រុមហ៊ុនលំដាប់អន្តរជាតិល្បីៗដូចជា Toyota, Honda, Lexus និង Mitsubishi និង មានបទពិសោធន៍លើវិស័យយានយន្តរយ:ពេល ៦៥ឆ្នាំ ថែមទាំងមានទីផ្សារលក់រថយន្តរហូតដល់ ១៥ ប្រទេសទូទាំងពិភពលោក។

ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់លោកអ្នកដែលនិយមចូលចិត្តរថយន្តលក្ខណះគ្រួសារ SUV ក៏អាចធ្វើការជ្រើសរើសជាមួយរថយន្ត GAC GS5 ដ៏ទំនើប ដែលមានតម្លៃត្រឹមតែ ៣៧ ៩៩៩ដុល្លារ តែប៉ុណ្ណោះ។

រថយន្ត GAC GS5
រថយន្ត GAC GS5

នេះជាពេលវេលាល្អសម្រាប់អ្នកដែលមានបំណងចង់ប្រើប្រាស់រថយន្ត VIP VAN និង រថយន្តប្រភេទ SUV បែបទំនើប គួរតែសាកល្បងកំពូលរថយន្តទាំងពីរប្រភេទរបស់GAC Motor Cambodia GN8 បាន។ យើងជឿជាក់ថាទាំងតម្លៃ ទាំងការរចនា និងគុណភាពច្បាស់ជាធ្វើឲ្យអ្នកសរសើរមិនដាច់ពីមាត់។

ប្រសិនបើមានចំណាប់អារម្មណ៍ ប្រិយមិត្តអាចទំនាក់ទំនងទៅក្រុមហ៊ុន GAC Motor Cambodia ផ្ទាល់ #អគារលេខ 711 វិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬតាមរយៈទូរស័ព្ទ៖ : 095 999 029

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម៣ខែដំបូង Genesis លក់រថយន្តបានខ្ពស់ជាងឆ្នាំមុន ១០៨ភាគរយ

លទ្ធផលនៃការលក់របស់ក្រុមហ៊ុន Genesis សម្រាប់រយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២១ គឺខ្ពស់ជាងការលក់ក្នុងឆ្នាំ ២០២០ ចំនួន១០៨% ដែលលទ្ធផលនេះរថយន្ត GV80 គឺជាអ្នករួមចំណែកដ៏ធំ។

តួលេខនៅខែមីនា គឺមានសន្ទុះតិចតួចនៅសហរដ្ឋអាមេរិក ព្រោះវាជាពេលមួយដែលប្រទេសបានជាប់គាំង ព្រោះបញ្ហាជំងីកូវីដ១៩ ប៉ុន្តែក្រុមហ៊ុន Genesis បាមលក់រថយន្តរបស់ខ្លួនរហូតដល់ ៨,២០០គ្រឿងនៅត្រីមាសទី១ ឆ្នាំ២០២១ ដែលជាហេតុធ្វើអោយមានការសាទចំពោះម៉ាកយីហោប្រណីតរបស់កូរ៉េមួយនេះ។ ខណ:ពេលដែលការលក់របស់ Acura និង Cadillac បានកើនដល់ ៣៧,០០០គ្រឿង, Lexus បានចំនួន ៧៥,០០០ គ្រឿង ព្រមទាំង Infiniti បានចំនួន ១៩,០០០ នៅឆ្នាំនេះ ។

ព្រមគ្នានេះដែរ យីហោនេះក៏មានគម្រោងបង្ហាញអំពីរថយន្តប្រភេទអគ្គិសនី មួយចំនួននាពេលអនាគតដ៏ខ្លីខាងមុខផងដែរ ដើម្បីជម្រុញអោយកាន់តែមានសន្ទុះគាំទ្រ និងវាយលុកទីផ្សារ កាន់តែច្រើផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រួសៗ អំពីរថយន្តទំនើបៗ ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីតាំងពិពណ៌រថយន្ត នៅប្រទេសថៃ

កម្មវិធីតាំងពិពណ៌រថយន្ត Bangkok Motor Show 2021 បានចាប់ផ្តើមប្រារព្ធឡើងចាប់ពីថ្ងៃទី ២៤ ខែ មិនា ដល់ ថ្ងៃទី ៤ ខែមេសា ជាមួយការបង្ហាញវត្តមាននៃរថយន្តម៉ូឌែលថ្មីៗ ទំនើបៗ ជាច្រើន។ ប៉ុន្តែខាងក្រោមនេះ គឺជារថយន្តសេរ៊ីទំនើបៗ មួយចំនួនតូច ដែលបានបង្ហាញវត្តមាននៅក្នុងកម្មវិធីតាំងពិពណ៌រថយន្តនេះ។

  • Aston Martin Cognizant Formula One: វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbocharged V8 មានកម្លាំង ៥០៣សេះ កម្លាំងបង្វិល ៦៨៥Nm។ វាអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៣,៦វិនាទី និងមានល្បឿនអតិបរមា ៣១៤ គ.ម/ម៉។

  • Audi RS e-tron GT Quattro: វាគឺជារថយន្តស្ព័រ ប្រភេទអគ្គសនី ដែលបានចេញលក់នៅក្នុងប្រទេសថៃ កាលពីពេលកន្លងទៅ ក្នុងតម្លៃប្រហែល ៣០៧ ២៧៨ដុល្លារ។ វាមានកម្លាំងសរុប ៦៤៦សេះ និហកម្លាំងបង្វិល ៨២៨,៦Nm ហើយវាអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៣,៣វិនាទី និងមានល្បឿនអតិបរមា ២៥ គ.ម/ម៉។

  • Porsche Taycan Turbo S NaRaYa: វាគឺជារថយន្ត ដែលចូលរួមសហការផលិតរវាង ក្រុមហ៊ុន Porches Thailand និងក្រុមហ៊ុនកាប៊ូបដ៏ល្បី NaRAYa។ វាមានកម្លាំងសរុប ៦១៦-៧៥០(Overboost Mode)សេះ និងកម្លាំងបង្វិល ១ ០៥០Nm ហើយវាអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ២,៨វិនាទី។

  • Rolls-Royce Ghost ឆ្នាំ ២០២១: វាបានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងប្រទេសថៃកាលពីចុងខែកុម្ភះ និងបានចេញលក់ជាផ្លូវការ នៅក្នុងកម្មវិធី BIMS 2021 ក្នុងតម្លៃប្រហែល ១-១,២លានដុល្លារ។ វាបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ៦,៧៥លីត្រ Twin-turbocharged V12 មានកម្លាំង ៥៦៣សេះ កម្លាំងបង្វិល ៨៥០Nm ដំណើការដោយប្រអប់លេខអូតូ ៨វគ្គ។ វាអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៤,៨វិនាទី និងមានល្បឿនអតិបរមា ២៥០ គ.ម/ម៉។

  • Bentley Continental GT V8: វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbocharged V8 មានកម្លាំង ៥៤២សេះ កម្លាំងបង្វិល ៧៧០Nm ដំណើការដោយប្រអប់លេខ ZF ៨វគ្គអូតូ។

  • Maserati MC20: វាមានតម្លៃប្រហែល ៦៩៥ ០០០ដុល្លារ។ វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០លីត្រ Twin-turbocharged V6 មានកម្លាំង ៦២០សេះ កម្លាំងបង្វិល ៧៣០Nm។ វាអាចស្ទុះពីកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ២,៩វិនាទី និងមានល្បឿនអតិបរមា ៣២៥ គ.ម/ម៉។

  • Nissan GT-R Premium: វាដំណើការជាមួយម៉ាស៊ីនចំណុះ ៣,៨លីត្រ Twin-turbocharged មានកម្លាំង ៥៦៥សេះ កម្លាំងបង្វិល ៦៣៣Nm ដំណើការដោយប្រអប់លេខដៃ ៦វគ្គ និងប្រភេទប៉ុងពីរ។

  • BMW M4 Competition Coupe: ដំណើការជាមួយម៉ាស៊ីនចំណុះ ៣,០លីត្រ Twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៥១០សេះ កម្លាំងបង្វិល ៦៥០Nm ដំណើការដោយប្រអប់លេខM Steptronic Sport ៨វគ្គអូតូ និងមានតម្លៃប្រហែល ៣២០ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សាកកម្ម៉ង់យក Tesla Model X យក Option ទំនើបផុតលេខ អស់ប៉ុន្មានលុយ ពេលមកដល់ខ្មែរ?

ក្រោយពីមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៌ជាមួយអគារនៅកម្ពុជា ដែលបានលេចរូបរាងនៅឡូហ្គូរបស់ Tesla រួចមក។ ឥឡូវនេះ យើងមកសាកកុម្ម៉ងរថយន្ត Tesla Model X នៅលើគេទំព័រផ្លូវការ Tesla របស់អាមេរិចតិចមើល ថាអស់លុយប៉ុន្មាន និងជាពិសេសយើងគិតតាមអត្រាពន្ធអាករពិសេសថ្មី ដែលបានបង្ហាញដោយ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

តាមតារាងសង្ខេបនេះឃើញថា សម្រាប់រថយន្តប្រើអគ្គិសនីសុទ្ធ អត្រាអាករពិសេសថ្មីគឺត្រឹមតែ ១០%ប៉ុណ្ណោះ។ ហេតុនេះ ប្រសិនបើមានកន្លែងខុសឆ្គង សូមបងប្អូនធ្វើការកែតម្រូវផង និងនេះគ្រាន់តែជាការគណនាក្រៅផ្លូវការប៉ុណ្ណោះ។

ប្រភព៖ ថតចម្លងនៅលើគេហទំព័រផ្លូវការ www.tesla.com

ចឹងឥឡូវនេះ ខ្ញុំនឹងជ្រើសរើសយក Tesla Model X ដែលមានតម្លៃខ្ពស់ជាងគេ ដោយយកប្រភេទម៉ូទ័រអគ្គិសនី ៣ (Tri Motor All-Wheel Drive) តម្លៃ$119,900 (ចុចទីនេះដើម្បីមើលតម្លៃដើម)ដោយបំពាក់ Option បន្ថែមដូចជា៖

  • ពណ៌ក្រហម ថែម $2,500
  • យកថាសកង់ទំហំ ២២អុីញ ថែម $5,500
  • ពណ៌ខាងក្នុងស ឬទឹកដោះគោ ថែម $2,000
  • ចំនួនកៅអី មាន ៥ ៦ ឬ ៧ តែកៅអី ៦ត្រូវថែមច្រើនជាងគេ $6,500
  • AutoPilot (Full Self-Driving Capability) $10,000

សរុបមកតម្លៃចុងក្រោយគឺ $144,990 (រួមជាមួយតម្លៃឯកសារ និងលក្ខណផ្សេងៗទៀត)។ ដូចនេះយើងទាញចូលរូបមន្ត (អត្រាពន្ធនាំចូលពីអាមេរិច 35% និងអត្រាអាករពិសេសថ្មី 10% លើរថយន្តអគ្គិសនីសុទ្ធ)៖

  • ពន្ធនាំចូល​ = $144,990​ x 35% = $50746.50 (តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល)
  • អាករពិសេស​ = ($144,990 + 35%) x 10% = $19573.65 (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
  • អាករលើតម្លៃបន្ថែម​ = ($144,990 + $50746.50 + $19573.65) x 10% = $21,531  (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x 10%​

ប្រាក់ពន្ធ​ និងអាករសរុប​ = $50,746.50 + $19,573.65 + $21,531=~ $91,851 (ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​)

ចឹងពន្ធសរុបប្រហែល $91,851 + ប្រតិវេទន៍គយ $10 = $91,861 + $144,990 (ថ្លៃដើមរថយន្ត) + $3,000 (សេវាដឹកជញ្ជូនតាមកប៉ាល់ និងសេវាផ្សេងៗ) = $239,851 (តម្លៃនេះមិនទាន់បូកតម្លៃចំនេញនៅឡើយទេ)។

សូមបញ្ជាក់ថា នេះគ្រាន់តែជាការគណនាក្រៅផ្លូវការប៉ុណ្ណោះ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ឬមានបងប្អូនណាយកទៅបង្ហោះដោយមិនបានបញ្ជាក់ត្រឹមត្រូវ យើងខ្ញុំមិនទទួលខុសត្រូវឡើយ និងសុំការយោគយល់ពីបងប្អូនទុកជាមុនផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai សាងលក់ឡានបានច្រើនមិនធ្លាប់មាននៅខែមីនា

ខែមីនាគឺជាខែដ៏ល្អបំផុតមួយសម្រាប់ Hyundai នៅលើទីផ្សារសហរដ្ឋអាមេរិក ដែលក្រុមហ៊ុនអាចលក់ចេញរថយន្តបាន ៧៥ ៤០៣គ្រឿង មានកំណើន ១១៥% បើធៀបនឹងខែមីនាឆ្នាំ ២០២០។

រថយន្តដែលលក់ដាច់បានច្រើនជាងគឺរថយន្ត Tucson ដែលលក់ចេញបាន ១៥ ៧៤៤គ្រឿង ដែលចំនួនលក់នេះគឺមានកំណើន ១៥៩% បើធៀបនឹងឆ្នាំមុន។ ចំណែករថយន្ត Elantra វិញមានកំណើនចំនួនលក់ ៧០% ផងដែរ អាចលក់ចេញបាន ១២ ៥៩៨គ្រឿង។

សម្រាប់រថយន្ត Santa Fe អាចលក់ចេញបាន ១១ ៥៣៨គ្រឿង មានកំណើន ៨២%។ រថយន្តដែលលក់ចេញបានតិចជាងគេរបស់ Hyundai គឺរថយន្ត Veloster ដែលលក់ចេញបានត្រឹម ២៧២គ្រឿង ធ្លាក់ចុះ ៥៣%។

គួរដឹងថាគិតត្រឹមខែមីនានេះ Hyundai អាចលក់រថយន្តបានសរុប ១៦៧ ១៣០គ្រឿង ដែលមានកំណើន ២៨% បើធៀបនឹងរយៈពេល៣ខែដំបូងកាលពីឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងឡាន Bentley Bentayga ផលិតតែមួយគ្រឿងគត់លើលោក សម្រាប់សេដ្ឋីចិនម្នាក់

ក្រុមហ៊ុន Mulliner ដែលជាសាខាមួយរបស់ក្រុមហ៊ុន Bentley បានបង្ហាញចេញស្នាដៃថ្មីចុងក្រោយបំផុតរបស់ខ្លួនគឺរថយន្ត Bentayga Hybrid ពិសេសមានផលិតតែគ្រឿងគត់លើលោក ដែលផលិតឡើងតបតាមការកុម្ម៉ង់របស់អថិជិនស្តុកស្ដម្ភជនជាតិចិនម្នាក់។

ចំណុចដ៏ទាក់ទាញបំផុតនៃរថយន្ត Bentayga Hybrid នេះគឺទឹកថ្នាំខាងក្រៅរបស់វាដែលមានប្រើប្រាស់ពណ៌បៃតងឈ្មោះថា Viridian ដែលពណ៌នេះក៏ត្រូវបានប្រើលើយ៉ាន់កង់ទំហំ ២២អ៊ីញរបស់រថយន្តនេះផងដែរ។ ចំណែកផ្នែកខាងក្នុងក៏មានប្រើប្រាស់ពណ៌បៃតងជារចនាបថផងដែរ។

ទាក់ទងនឹងទឹកប្រាក់ដែលអតិថិជនចិនបានចំណាយលើរថយន្ត Bentayga Hybrid ពិសេសនេះគឺមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែច្បាស់ណាស់ថាវាអាចមានតម្លៃរាប់សែនដុល្លារ។

Bentayga Hybrid នេះដែរមានដំណើរការដោយម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,០លីត្រ ៦ស៊ីឡាំង គួបផ្សំនឹងម៉ូទ័រអគ្គិសនីមួយដែលអាចឲ្យវាផលិតកម្លាំងបានសរុប ៤៤២សេះ។ រថយន្តនេះអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ក្នុងពេល ៥,៥វិនាទី និងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៥០គីឡូម៉ែត្រផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថា Fortuner ២០២១ មែនៗ!!! ឥឡូវច្បាស់ការ ជាពិសេសសម្រាប់បងប្អូនដែលកំពុងរង់ចាំ!

កាលពីម្សិលមិញនេះ យើងបានធ្វើការបង្ហោះរូបភាពដែលមានការបិទនៃរថយន្តប្រភេទ SUV មួយរបស់តូយ៉ូតា ហើយពេលនេះ ក្រុមហ៊ុនផ្លូវការបានបញ្ជាក់ហើយថា នោះគឺរថយន្ត Fortuner Legender ២០២១ និង New Fortuner ២០២១ រីឯតម្លៃវិញចាប់ពី ៦៧ ០០០ដុល្លារឡើងទៅ។ បើតាមដឹង នេះជាតម្លៃពន្ធថ្មី ក្រោយពីការសម្រួលអត្រាអាករពិសេសពីរដ្ឋាភិបាល ដោយសារតែម៉ូដែលចាស់របស់ Fortuner ២០២០ គឺមានតម្លៃជិត ៧ម៉ឺនដុល្លាររួចទៅហើយ។

ចាំអីទៀតបងប្អូន! ឥឡូវនេះក្រុមហ៊ុនចាប់ផ្តើមអោយទទួលកក់ហើយ ដោយបងប្អូនអាចធ្វើការទាក់ទងបានតាមរយៈលេខទូរស័ព្ទ៖ ០១៧ ៣៣៣ ៥០៣ / ០៨៦ ៣៣៣ ៥០៣។

យ៉ាងណាមិញ យើងមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើរថយន្តនេះ មានលក្ខណះពិសេស ឬរូបរាងបែបណានោះទេ។ គ្រាន់តែអ្វីដែលចាប់អារម្មណ៌គឺបានផ្លាស់ប្តូររូបរាងថ្មីសន្លាង និងមាននិមិត្តសញ្ញាពីប្រព័ន្ធសុវត្ថិភាពឆ្លាតវៃ TSS (Toyota Safety Sense) ដូចជារថយន្ត Hilux Revo Rally ២០២១ ផងដែរ។ សម្រាប់កញ្ចប់ TSS នោះមានដូចជា៖

១. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ (Pre-Collision System)

២. ប្រព័ន្ធរក្សាល្បឿន បន្ថែមល្បឿន និងបន្ថយល្បឿនតាមស្ថានភាពចរាចរណ៍ (Dynamic Radar Cruise

​ Control) មុខងារនេះមិនត្រឹមតែប្រើល្បឿនកំណត់អូតូតែវាសំរបទៅតាមល្បឿនរបស់រថយន្តខាងមុខ

៣. ប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ (Lane Departure Alert)

ទោះបីជាយ៉ាងនេះក្តី មានតែរង់ចាំការប្រកាសផ្លូវការពីក្រុមហ៊ុនទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តិចខ្លាំង! ៣ខែ Nissan លក់ដាច់ឡាន 370Z តែ ២៨គ្រឿង

រថយន្ត Nissan 370Z បានបង្ហាញខ្លួនតាំងពីអំឡុងឆ្នាំ២០០៨ មកម្ល៉េស ហើយវាក៏បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនដែរ ប៉ុន្តែឥឡូវនេះវាហាក់បីដូចជាធ្លាក់ប្រជាប្រិយភាពខ្លាំង។

បើយោងតាមរបាយការណ៍នៃចំនួនលក់ក្នុងត្រីមាសទី១ នៃឆ្នាំ២០២១ ក្រុមហ៊ុន Nissan បង្ហាញថា ខ្លួនបានលក់ដាច់រថយន្ត 370Z ត្រឹមតែ ២៨គ្រឿងប៉ុណ្ណោះនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ។

បើប្រៀបធៀបទៅ វាលក់បានតិចគ្រឿងជាង ម៉ូដែល GT-R ទៅទៀត ព្រោះម៉ូដែលនេះលក់ដាច់បានដល់ទៅ ៥០គ្រឿងឯណោះក្នុងរយៈពេលដូចគ្នា។

ថ្វីបើរថយន្ត Nissan 370Z មានអាយុកាលរៀងចំណាស់បន្តិចមែន ប៉ុន្តែវាផ្តល់នូវដំណើរការ និងតម្លៃអាចទទួលយកបាន ពោលគឺចាប់ពី ៣០ ០៩០ដុល្លារនៅសហរដ្ឋអាមេរិក ហើយបំពាក់ម៉ាស៊ីនចំណុះ ៣,៧លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៣២សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ឬលេខដៃ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia K8 ថ្មី បន្ថែមជម្រើសម៉ាស៊ីន ៦ស៊ីឡាំង កម្លាំងជិត ៣០០សេះ

កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Kia បានប្រកាសចេញនូវរថយន្ត K8 ស៊េរីថ្មីរបស់ខ្លួន ប៉ុន្តែមិនបានបញ្ជាក់ឡើយថា វានឹងប្រើម៉ាស៊ីនអ្វី។

ឥឡូវនេះ រថយន្ត Kia K8 ដែលនឹងមិនមានលក់នៅអាមេរិកខាងជើង ឬអឺរ៉ុបនោះ នឹងបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៩៥សេះ។

មិនតែប៉ុណ្ណោះ វាក៏មានជម្រើសម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៥សេះ និង ម៉ាស៊ីនចំណុះ ៣,៥លីត្រ មានកម្លាំង ២៣៦ដែរ។ ជាមួយគ្នានេះដែរ Kia នឹងបន្ថែមម៉ាស៊ីនតូចមួយទៀត គឺ ចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង។

រថយន្ត Kia K8 នឹងដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ដែល Kia អះអាងថា នឹងជួយសម្រួលដល់កម្រិតស៊ីសាំងដល់ទៅ ៦% ឯណោះ។ រឹតតែពិសេសទៅទៀតនោះគឺ Kia នឹងផ្តល់ជម្រើសប៉ុងពីរបន្ថែមលើ ប្រព័ន្ធប៉ុងមួយវិលកង់មុខដែលមានស្តង់ដារ។

ចំពោះកាប៊ីនខាងក្នុងវិញ រថយន្ត Sedan នេះបំពាក់អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ និងកុងទ័រទំហំ ១២,៣អ៊ីញ ព្រមទាំងកុងទ័របាញ់លើកញ្ចក់ទំហំ ១២អ៊ីញ ដែលអាចបង្ហាញពីល្បឿនរថយន្ត, មុខងារជំនួយការបើកបរ និង ស្លាកសញ្ញាចរាចរនៅលើកញ្ចក់មុខនៃរថយន្ត ទៀតផង។

Kia K8 ក៏នឹងមានបំពាក់មុខងារជំនួយការបើកបរជាច្រើន រួមទាំង highway driving assistance, forward collision avoidance, smart cruise control និង remote parking assistance ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+