ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ចាប់ផ្ដើមបង្ហើបរូបរាងឡានភីកអាប់ដំបូងរបស់ខ្លួន

មុនការប្រកាសចេញជាផ្លូវការនៅថ្ងៃទី១៥ ខែមេសាខាងមុខនេះ ក្រុមហ៊ុន Hyundai បានបង្ហាញចេញនូវរូបភាព Teaser បង្ហាញពីរូបរាងរថយន្តភីកអាប់ដំបូងបំផុតរបស់ខ្លួនដែលមានឈ្មោះថា Hyundai Santa Cruz។

Santa Cruz គឺជារថយន្តភីកអាប់ខ្នាតតូចមួយ ហើយបើតាមរូបភាព Teaser បង្ហាញថាវាមានរចនាបថមួយដែលពោរពេញដោយអំណាចដែលមើលទៅទាក់ទាញខ្លាំងបើប្រៀបធៀបនឹងរថយន្តភីកអាប់ខ្នាតតូចដទៃទៀត។ គួរដឹងថារចនាបថរបស់ Santa Cruz គឺបានយកលំនាំតាមខ្លះៗពីរថយន្ត Santa Cruz Concept ទ្វារពីរដែលបានបង្ហាញខ្លួនកាលពីឆ្នាំ ២០១៥។

ក្រៅពីបានបង្ហាញរូបរាង អំពីលក្ខណៈសម្បត្តិបច្ចេកទេសរបស់រថយន្ត Santa Cruz នេះនៅមិនទាន់មានការបង្ហើបពី Hyundai នៅឡើយទេ។ យ៉ាងណាក្ដីគេរំពឹងថាវានឹងមានផ្ដល់ជូនជម្រើសម៉ាស៊ីនច្រើនប្រភេទ ដែលទំនងជាមានប្រភេទចំណុះ ២,៥លីត្រ ៤ស៊ីឡាំងមកជាមួយផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Mazda MX-30 លក់តម្លៃមិនដល់ ៣ម៉ឺនដុល្លារនៅអូស្ត្រាលី

រថយន្ត Mazda MX-30 ដែលជាប្រភេទ Hybrid នឹងមានដាក់លក់លើទីផ្សារប្រទេសអូស្ត្រាលីនៅត្រីមាសទី២នៃឆ្នាំ ២០២១ នេះ ជាមួយជម្រើសចំនួនបីប្រភេទមានតម្លៃចាប់ពីប្រមាណ ២៥ ៩០០ដុល្លារឡើងទៅ។

Mazda MX-30 Hybrid នៅអូស្ត្រាលីមានប្រភេទ G20e Evolve មានតម្លៃចាប់ពីប្រមាណ ២៥ ៩០០ដុល្លារ, ប្រភេទ G20e Touring មានតម្លៃចាប់ពីប្រមាណ ២៧ ៨០០ដុល្លារ និងប្រភេទ G20e Astina មានតម្លៃចាប់ពីប្រមាណ ៣១ ២៣០ដុល្លារ ជាប្រភេទដែលទំនើបជាងគេ។

តម្លៃខុសគ្នាធ្វើឲ្យរថយន្ត MX-30 Hybrid ទាំងបីប្រភេទមានប្រណីតភាព និងភាពទំនើបខុសៗគ្នា ប៉ុន្តែវាមានបំពាក់ដូចគ្នានូវប្រព័ន្ធសុវត្ថិភាពរបស់ Mazda ដែលមានដូចជា blind spot monitoring, driver attention alert, emergency lane keeping with road keep assist and blind spot assist, forward collision warning, hill start assist, lane departure warning, lane keep assist, rear cross traffic alert, traffic sign recognition, Sensor ជំនួយការចូលចត, កាមេរ៉ាសម្រាប់ពេលថយក្រោយ និង radar cruise control ផងដែរ។

រថយន្ត MX-30 Hybrid មានគួបផ្សំដោយម៉ាស៊ីន ២,០លីត្រ ៤ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ១៥៣សេះ ជាមួយនឹងប្រព័ន្ធ M Hybrid របស់ Mazda។ រថយន្តនេះមានកម្រិតស៊ីប្រេងជាមធ្យមត្រឹម ៦,៤លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឆ្នាំថ្មី ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃរហូតដល់ ៤ពាន់ដុល្លារ!!!

ដោយយោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យើងសង្កេតឃើញថាមានក្រុមហ៊ុនរថយន្តមួយចំនួនបានអនុវត្តតាមអនុក្រឹត្យខាងលើដោយបានបញ្ចុះតម្លៃទៅលើរថយន្តរបស់ខ្លួន។

ទន្ទឹមជាមួយគ្នានេះដែរ ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទដែលជាម៉ាកយីហោរថយន្តឈានមុខគេក្នុងទីផ្សារប្រទេសកម្ពុជាបានសម្រេចអនុវត្តទៅតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក របស់រាជរដ្ឋាភិបាលដោយបានធ្វើការប្រកាសបញ្ចុះតម្លៃទៅលើរថយន្ត Ford ជាច្រើនម៉ូឌែលរួមមាន៖

ចំពោះម៉ូឌែល ២០២១

  • Ford EcoSport ឆ្នាំ ២០២១ តម្លៃចាស់ ២៩ ៩០០ដុល្លារ មកត្រឹម ២៧ ៩០០ដុល្លារ

  • Ford Territory ឆ្នាំ​ ២០២១ តម្លៃចាស់ ៤៩ ៩០០ដុល្លារ មកត្រឹម ៤៦ ៩០០ដុល្លារ

  •  Everest Trend ឆ្នាំ២០២១ តម្លៃចាស់ ៥៩ ៥០០ដុល្លារ មកត្រឹម ៥៧ ៥០០ដុល្លារ

  • Ford Everest 2.0L Bi-Turbo ឆ្នាំ២០២១ តម្លៃចាស់ ៧១ ០០០ដុល្លារ មកត្រឹម ៦៨ ០០០ដុល្លារ

ចំពោះម៉ូឌែល ២០២០

  • Ford EcoSport ឆ្នាំ ២០២០ តម្លៃចាស់ ២៩ ៩០០ដុល្លារ មកត្រឹម ២៦ ០០០ដុល្លារ

  • Ford Everest Trend ឆ្នាំ ២០២០ តម្លៃចាស់ ៥៩ ៥០០ដុល្លារ មកត្រឹម ៥៥ ៥០០ដុល្លារ

  • Ford Everest 2.0L Bi-Turbo ឆ្នាំ ២០២០ តម្លៃចាស់ ៧១ ០០០ដុល្លារ មកត្រឹម ៦៧ ០០០ដុល្លារ

ចឹងដឹងព័ត៍មាន និងប្រូម៉ូសិនថ្មីៗពីក្រុមហ៊ុន Ford សូ​មចុចតំណរភ្ជាប់ (Link) Telegram Channel https://t.me/FordCambodia នេះទាំងអស់គ្នា។

តាមរយៈការបញ្ចុះតម្លៃរថយន្តថ្មីនេះ ជឿជាក់ថាកំណើននៃការប្រើប្រាស់រថយន្តថ្មីនៅក្នុងប្រទេសកម្ពុជានឹងមានការកើនឡើងនាពេលខាងមុខ បងប្អូនមួយចំនួននឹងងាកពីការប្រើប្រាស់រថយន្តជជុះមួយទឹកពីស្រុកគេ មកប្រើប្រាស់រថយន្តថ្មីរបស់ក្រុមហ៊ុនដោយសារតែមានគុណប្រយោជន៍ជាច្រើន និងតម្លៃធូរថ្លៃជាងមុនច្រើនដោយគម្លាតនៃការបញ្ចុះតម្លៃគឺចាប់ពីចន្លោះ ២ ០០០ដុល្លារ ទៅ ៤ ០០០ដុល្លារ ដុល្លា ទៅតាមម៉ូឌែលនីមួយៗដែលនេះជាប្រយោជន៍ដល់អ្នកប្រើប្រាស់ផ្ទាល់តែម្តង ក៏ដូចជាការលើកទឹកចិត្តដល់ប្រជាជនខ្មែរឲ្យងាកមកប្រើប្រាស់នូវរថយន្តថ្មីផងដែរ។ ជាក់ស្តែងមានរថយន្ត Ford មួយម៉ូឌែលដែលមានតម្លៃប្រហាក់ប្រហែលទៅនឹងរថយន្តជជុះខ្លាំងមែនទែននោះគឺរថយន្ត Ford EcoSport ដែលសម្រាប់តម្លៃថ្មីនៃរថយន្ត Ford EcoSport ឆ្នាំ ២០២០ គឺត្រឹមតែ ២៦ ០០០ដុល្លារ តែប៉ុណ្ណោះ រីឯតម្លៃថ្មីនៃរថយន្ត Ford EcoSport ឆ្នាំ ២០២១ គឺត្រឹមតែ ២៧ ៩០០ដុល្លារ តែប៉ុណ្ណោះ។ តម្លៃត្រឹម ២ម៉ឺនជាងតែបងប្អូនអាចទិញរថយន្តថ្មីដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុនរយៈពេល ៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រដែលផ្តល់ជូននូវទំនុកចិត្ត សុវត្ថិភាព ផាសុកភាព សេចក្តីសុខផ្លូវចិត្ត និងអារម្មណ៍ស្រស់ស្រាយក្នុងពេលបើកបរ។

ផ្ទុយទៅវិញយើងសង្កេតឃើញថារថយន្តជជុះមួយទឹកពីស្រុកគេគឺគ្មានប្រវត្តិច្បាស់លាស់ និងគ្មានការធានាត្រឹមត្រូវដែលជាហេតុធ្វើឲ្យការប្រើប្រាស់របស់លោកអ្នកមិនសូវមានទំនុកចិត្ត ហើយបងប្អូនអាចនឹងជួបបញ្ហាជាច្រើនដូចជា៖ ការទិញប៉ះចំរថយន្តបុកប៉ះ ការសោ្ងប្តូរពណ៍ ការកាត់ត។ល។

ដូច្នេះបងប្អូនគួរតែងាកមកប្រើប្រាស់រថយន្តថ្មីដើម្បីផ្តល់នូវទំនុកចិត្តក្នុងការបើកបរ លើសពីនេះទៅទៀតរាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុនលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមដែលរួមមាន៖

  • ការធានាផ្ទាល់ពីរោងចក្ររយះពេល ៣ឆ្នាំ ឬ ១០០ ០០០គីឡូម៉ែត្រ
  • សេវាថែទំារថយន្តរយៈពេល ១ឆ្នាំ ឬ ២០ ០០០គីឡូម៉ែត្រ
  • ជាពិសេសមានសេវាជួសជុលរថយន្តចល័ត ២៤ម៉ោងទូទាំងប្រទេស
  • សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service)
  • សេវាបង់រំលស់គ្រប់ខេត្តក្រុងប្រកបដោយទំនុកចិត្ត
  • កាន់តែពិសេសលើសពីក្រុមហ៊ុនដ៏ទៃនោះគឺការរៀបចំនូវដំណើរកំសាន្តជួនដល់អតិថិជន Ford ។

សម្រាប់ព័ត៍មានបន្ថែមសូមអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត Ford ដែលមានទីតាំងដូចជា៖

  • អគារតាំងបង្ហាញសាខាផ្លូវព្រះមុនីវង្សដែលស្ថិតនៅអគារលេខ ៤៤៤ ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ ០២៣ ២១៤ ២១៤
  • អគារតាំងបង្ហាញសាខាទឹកថ្លាដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៨៩០ ៨៨០
  • អគារតាំងបង្ហាញសាខាទួលសង្កែដែលស្ថិតនៅលើផ្លូវ ១០៥ ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ ០៧៨ ៩៩០ ៨០០ | ០៨៧ ៩៩០ ៨០០
  • អគារតាំងបង្ហាញសាខាខេត្តសៀមរាបដែលស្ថិតនៅអគារលេខ ៥៩៣ តាមបណ្តោយផ្លូវជាតិលេខ​ ៦A លេខទូរស័ព្ទទំនាក់ទំនង៖ ០៦៣ ៧៦៦ ៦៦១៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche 911 GT3 ឆ្នាំ២០២២ ចេញតម្លៃផ្លូវការ ចាប់ពី ១៦ម៉ឺនដុល្លារ

ក្រុមហ៊ុន Prosche បានប្រកាសតម្លៃលក់នៃរថយន្ត Porsche 911 GT3 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយមានតម្លៃចាប់ពី ១៦១ ១០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Porsche 911 GT3 ឆ្នាំ២០២២ បំពាក់ម៉ាស៊ីនសាំងចំណុះ ៤,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៥០២សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ហើយក៏មាន Option លេខដៃ ៦វគ្គដែរ។

911 GT3 ថ្មីមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,៩អ៊ីញ ដោយមានមុខងារ Porsche Connect ដែលអាចបង្ហាញផែនទី និងចរាចរក្នុងពេលជាក់ស្តែង, កន្លែងសាកថ្ម Wireless, មុខងារ Apple CarPlay និង Android Auto ផងដែរ។

គួរឲ្យដឹងថា រថយន្តត្រកូល Porsche 911 ស៊េរីឆ្នាំ២០២២ នេះ ក៏មានប្រភេទ Base Model គឺម៉ូដែល 911 Carrera តម្លៃចាប់ពី ១០១ ២០០ដុល្លារ និង ប្រភេទកប់បំផុតគឺ 911 Turbo S Cabriolet តម្លៃចាប់ពី ២១៩ ៨០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda E និង Toyota Yaris កំពុងប្រជែងគ្នាយកពាន “2021 World Car Of The Year”

រថយន្តដែលឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ “2021 World Car Awards” ត្រូវបានប្រកាស ដោយក្នុងនោះរួមមានទាំង រថយន្ត Honda e, Toyota Yaris និង Volkswagen ID.4 ផងដែរ។

គួរបញ្ជាក់ឲ្យដឹងដែរថា គូប្រជែងមកពីម៉ាកល្បីៗជាច្រើន ដូចជា Audi A3, BMW 2-Series Gran Coupe, BMW 4-Series និង Mercedes GLA មិនបានជាប់ឈ្មោះដល់វគ្គចុងក្រោយនេះឡើយ។ ក្រៅពីនោះ សូម្បីតែ Kia K5 និង Sorento ក៏ដូចជា Mazda MX-30 មិនជាប់ឈ្មោះដែរ។

ក្រៅពីពានរង្វាន់ធំនេះ រថយន្ត Honda e និង Toyota Yaris ក៏កំពុងតែប្រជែងគ្នាយកពានរង្វាន់ “2021 World Urban Car” ផងដែរ ដោយក្នុងនោះមានបេក្ខភាពមួយចំនួនទៀត ដូចជា Honda Jazz និង Honda Fit។

ជាមួយគ្នានេះដែរ រថយន្ត Honda e ក៏កំពុងតែប្រជែងយកពានរង្វាន់ “2021 World Car Design of the Year” ជាមួយ Land Rover Defender និង Mazda MX-30 ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូឌែលពិសេស Mazda BT-50 ចេញលក់ក្នុងប្រទេសអូស្តា្រលី តម្លៃចាប់ពី ៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Mazda Australia បានធ្វើការប្រកាសចេញជាផ្លូវការនូវរថយន្ត Mazda BT-50 ប្រភេទម៉ូឌែលពិសេស មានឈ្មោះថា BT-50 Thunder ដែលផលិតឡើងដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជនរបស់ខ្លួន។

វាត្រូវបានផលិតឡើងដោយដោយផ្អែកលើ BT-50 GT Dual Cab 4×4 នឹងចេញលក់នៅក្នុងខែនេះ ជាមួយតម្លៃចាប់ពី ៥០ ៥០០ដុល្លារ សម្រាប់ប្រភេទប្រើប្រាស់ប្រអប់លេខដៃ និងតម្លៃ ៥២ ៧៩៥ដុល្លារ សម្រាប់ប្រភេទប្រើប្រាស់ប្រអប់លេខអូតូ។

ភាពខុសគ្នាគួរឱ្យកត់សម្គាល់នៃ BT-50 Thunder គឺកាងដែកខាងមុខ និងបន្ទះអំពូល LED បំពាក់ពីលើផ្ទាំងប៉ាណា, ឈ្នាន់ជើងថ្មី និងថាសពណ៌ខ្មៅទំហំ ១៨ អ៊ីញ។ បន្ថែមពីនេះ ការផ្លាស់ប្តូរផ្សេងទៀតរួមមាន ការបំពាក់ជាមួយ Sport Bar និងគម្របទ្រុងក្រោយប្រភេទអេឡិចត្រូនិចផងដែរ។

រថយន្ត Mazda BT-50 Thunder បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ និងកម្លាំងរមួល ៤៥០ញូតុនម៉ែត្រ។

វាដំណើរការដោយប្រអប់លេខ ៦វគ្គអូតូ និង ៦វគ្គលេខដៃ ប្រភេទប៉ុងពីរ ហើយវាមានកម្រិតស៊ីប្រេងជាមធ្យមពី ៧,៧ – ៨លីត្រ / ១០០គ.ម។

សម្រាប់ម៉ូឌែលពិសេសនេះ វាមានជម្រើសតួរខ្លួន ៧ពណ៌គឺ ស, ខ្មៅ, ប្រាក់, ប្រផេះ(Cement Gray), ខៀវ, ប្រផេះ(Stone Gray) និងក្រហម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត ១០ម៉ូឌែល តម្លៃថ្លៃបំផុតក្នុងពិភពលោក

ដូចដែរបងប្អូនបានដឹងហើយថា រថយន្តដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកភាគច្រើន គឺជារថយន្តទំនើប(Supercars) ជាមួយកម្រិត Performance ខ្ពស់។ ដូច្នេះខាងក្រោមនេះ គឺជារថយន្តទាំង ១០ម៉ូឌែលដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក ដោយចាប់ពី ២,៧លានដុល្លារ ដល់ ១២,៥លានដុល្លារ។

១. Bugatti La Voiture Noire មានតម្លៃ ១២,៥លានដុល្លារ

Bugatti La Voiture Noire វាផលិតឡើងដោយផ្អែកលើគ្រោងតែមួយ ដូចនិងរថយន្ត Bugatti Chiron ហើយវាដំណើរការដោយម៉ាស៊ីន ៨,០លីត្រ Quad-turbo ទំហំ ១៦ស៊ីឡាំង មានកម្លាំងសរុប ១ ៥០០សេះ។

២. Bugatti Centodieci មានតម្លៃ ៩លានដុល្លារ

រថយន្ត Bugatti Centodieci ដំណើរការដោយម៉ាស៊ីន ៨,០លីត្រ Quad-turbo ទំហំ ១៦ស៊ីឡាំង មានកម្លាំងសរុប ១ ៥៧៨សេះ។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ២,៤វិនាទី, ០-២០០គ.ម/ម៉ ប្រើពេល ៦,១វិនាទី, ០-៣០០គ.ម/ម៉ ប្រើពេល ១៣,១វិនាទី និងមានល្បឿនអតិបរមា ៣៨០គ.ម/ម៉។

៣. Bugatti Divo មានតម្លៃ ៥,៧លានដុល្លារ

រថយន្ត Bugatti Divo បំពាក់ជាមួយម៉ាស៊ីនចំណុះ ៨,០លីត្រ W16 មានកម្លាំង ១ ៤៧៩សេះ ដំណើរការដោយប្រអប់លេខដៃ ៧វគ្គ។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ២,៤វិនាទី និងមានល្បឿនអតិបរមា ៣៨០គ.ម/ម៉។

៤. Pagani Huayra Roadster BC មានតម្លៃប្រហែល ៣,៧ លានដុល្លារ

វាផលិតឡើងត្រឹមចំនួន ៤០គ្រឿងប៉ុណ្ណោះ។​ វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៦,០លីត្រ Twin-turbocharged V12 មានកម្លាំង ៧៩១សេះ។

៥. McLaren Saber មានតម្លៃប្រហែល ៣,៥លានដុល្លារ

វាផលិតឡើងត្រឹមចំនួន ១៥គ្រឿងប៉ុណ្ណោះ។​ វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbocharged V8 មានកម្លាំង ៨២៤សេះ និងមានល្បឿនអតិបរមា ៣៥០គ.ម/ម៉។

៦. GMA T.50 មានតម្លៃប្រហែល ៣លានដុល្លារ

រថយន្ត GMA T.50 មានទម្ងន់ ៩៨៦គីឡូក្រាម និងដំណើរការដោយម៉ាស៊ីនទំហំ ១២ស៊ីឡាំង មានកម្លាំងសរុប ៦៥៤សេះ

៧. Aston Martin Valkyrie មានតម្លៃប្រហែល ៣លានដុល្លារ

Aston Martin Valkyrie ដំណើរការដោយម៉ាស៊ីន ៦,៥លីត្រ Natural Aspirated ទំហំ ១២ស៊ីឡាំង មានកម្លាំងសរុប ១ ១៦០សេះ។

៨. Bugatti Chiron មានតម្លៃប្រហែល ២,៩៩៨ លានដុល្លារ

រថយន្ត Bugatti Chiron បំពាក់ជាមួយម៉ាស៊ីនចំណុះ ៨,០លីត្រ W16 មានកម្លាំង ១ ៤៧៩សេះ និងមានល្បឿនអតិបរមា ៤២០គ.ម/ម៉។

៩. Koenigsegg Jesko មានតម្លៃប្រហែល ២,៨៤ លានដុល្លារ

រថយន្ត Koenigsegg Jesko ដំណើរការដោយម៉ាស៊ីន ៥,០លីត្រ Twin-turbocharged V8 មានកម្លាំងសរុប ១ ២៨១សេះ ប្រសិនបើដំណើរការដោយម៉ាស៊ីនសាំង វាមានកម្លាំងរហូតដល់ ១ ៦០៣សេះ។ ដំណើរការដោយប្រអប់លេខដៃ ៨វគ្គ និង ៩វគ្គអូតូ។

១០. Mercedes-AMG One មានតម្លៃប្រហែល ២,៧ លានដុល្លារ

រថយន្តនេះ ដំណើរការដោយម៉ាស៊ីន ១,៦លីត្រ V6 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៤ ដែលមានកម្លាំងសរុប ១ ០៤៣ ទៅ ១ ២៣១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Patrol Nismo បង្ហាញរូបរាងជាផ្លូវការ ជាមួយតម្លៃខ្ទង់ ១០ម៉ឺនដុល្លារ

ក្រុមហ៊ុនរថយន្ត Nissan បានធ្វើការពង្រីកគ្រួសារ Nismo របស់ខ្លួនបន្ថែមពីលើម៉ូដែល 370Z និង GT-R ជាមួយរថយន្តម៉ូដែល Patrol ដែលជាប្រភេទរថយន្តតួខ្ពស់ SUV។

រថយន្ត Nissan Patrol Nismo បានបង្ហាញវត្តមានជាផ្លូវការក្នុងកម្មវិធីតាំងបង្ហាញនៅទីក្រុងឌុយបៃ ដែលរថយន្តនេះគឺផ្ដោតសំខាន់លើទីផ្សារមជ្ឈឹមបូព៌ាផ្ទាល់តែម្ដង។ ជាមួយប្រភេទ Nismo នេះ Nissan បានធ្វើការប្រើប្រាស់កាងមុខថ្មី ជាមួយរន្ធខ្យល់ផ្នែកចំហៀងកាន់តែទាក់ទាញ។ ចំណែកផ្នែកខាងក្រោយវិញបានប្រើប្រាស់កាងទំហំធំមើលទៅពោរពេញដោយភាពអង់អាច លាយបញ្ចូលជាមួយភ្លើងហ្វ្រាំងស្ទីល F1 ផងដែរ។

Nissan Patrol Nismo ស៊េរីឆ្នាំ ២០២១ មានបំពាក់ដោយម៉ាស៊ីនចំណុះ ៥,៦លីត្រ ៨ស៊ីឡាំង ដូចជា Nissan Patrol ធម្មតាដែរ ដែលវាអាចបង្កើតកម្លាំងបាន ៤២៨សេះ។ ការបើកបរត្រូវបានផ្ដល់ជាជំនួយដោយប្រព័ន្ធវៃឆ្លាតជាច្រើនមានដូចជាមុខងារជាន់ហ្វ្រាំងបន្ទាន់វៃឆ្លាតដែលអាចចាប់សញ្ញារបស់អ្នកថ្មើជើង, មុខងារព្រមានពីការប៉ះទង្គិច និងកញ្ចក់មើលក្រោយវៃឆ្លាតជាដើម។

Nissan Patrol Nismo ស៊េរីឆ្នាំ ២០២១ នឹងចេញលក់នៅទីផ្សារមជ្ឈឹមបូព៌ាចាប់ពីខែមេសា ជាមួយតឦ្លៃចាប់ពីប្រមាណ ១០៥ ០០០ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រើពេលជិត៥ឆ្នាំ Bugatti ផលិតឡាន Chrion បាន៣០០គ្រឿង

រថយន្ត Bugatti Chiron គឺមានផលិតតែ៥០០គ្រឿងប៉ុណ្ណោះនៅលើលោកនេះ ហើយមកទល់ពេលនេះរថយន្តទី៣០០ បានធ្វើដំណើរចេញពីរោងចក្រនៅប្រទេសបារាំង រយៈពេលប្រមាណជិត ៥ឆ្នាំ បន្ទាប់ពីការផលិតរថយន្តនេះបានចាប់ផ្ដើមជាផ្លូវការ។

រថយន្តទី៣០០នេះគឺជាម៉ូដែល Chiron Pur Sport ដែលរចនាបថរបស់រថយន្តនេះត្រូវបានកុម្ម៉ង់ជាពិសេសពីសំណាក់ម្ចាស់របស់វាដោយគេបានជ្រើសរើសយកពណ៌ Nocturne black ជាពណ៌គោលផ្នែកខាងក្រៅ លាយឡំនឹងពណ៌ Grey Carbon លើផ្ទាំងប៉ាណាមុខ និងពណ៌ Gun Powder ផងដែរ។

នៅផ្នែកខាងក្នុងវិញមានការប្រើប្រាស់ពណ៌ Beluga Black លើស្បែក, ពណ៌ Alcantara និងពណ៌ Gris Rifale ចម្រុះគ្នាផងដែរ។

រថយន្ត Chiron Pur Sport មានដំណើរការដោយម៉ាស៊ីន Quad-Turbo ចំណុះ ៨,០លីត្រ ១៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៤៧៩សេះ អាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេលត្រឹម ២,៣វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានអគ្គិសនីមួយនេះ កើនប្រាក់ចំណេញ ១៦២% ដោយសារការលក់ម៉ាស

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD បានរាយការណ៍ថា ប្រាក់ចំណេញរបស់ពួកគេមានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងឆ្នាំ ២០២០ ប៉ុន្តែវាមិនមែនដោយសារតែការលក់រថយន្តនោះទេ។

ស្របពេលដែលរោគរាតត្បាតកូវីដ១៩ នៅក្នុងឆ្នាំ ២០២០ កំពុងវាយប្រហារខ្លាំង ក្រុមហ៊ុន BYD បានចាប់ផ្តើមផលិតម៉ាសលក់តែម្តង។ ថ្វីបើក្រុមហ៊ុនមិនបានបញ្ជាក់ច្បាស់ថា តើពួកគេបានផលិតម៉ាសចំនួនប៉ុន្មានឲ្យប្រាកដនោះ BYD បានបង្ហាញនៅក្នុងខែឧសភាឆ្នាំមុនថា វាមានសមត្ថភាពផលិតម៉ាសចំនួន ៥០ លានក្នុងមួយថ្ងៃ។

ផលិតកម្មនៃម៉ាសបានជួយដល់ BYD ឲ្យទទួលបានប្រាក់ចំណេញសុទ្ធ ៤,២៣ ពាន់លានយ័ន (៦៤៣ លានដុល្លារ) កាលពីឆ្នាំមុន គឺកើនឡើងពី ១,៦១ ពាន់លានយ័ន (២៤៥ លានដុល្លារ) ដែលវាបានរាយការណ៍កាលពីឆ្នាំ ២០១៩។

មិនខុសពីក្រុមហ៊ុនផលិតរថយន្តដទៃទៀតនោះទេ ការលក់រថយន្តរបស់ BYD បានធ្លាក់ចុះកាលពីឆ្នាំមុន ដោយធ្លាក់ចុះ ៧,៥ ភាគរយ ស្មើនឹង ៤២៦ ៩៧២ គ្រឿង ព្រោះបញ្ហាជំងឺកូវីដ១៩។ ទិន្នន័យឧស្សាហកម្មរថយន្តបានបង្ហាញថា ការលក់រថយន្តនៅទូទាំងប្រទេសចិន បានធ្លាក់ចុះ ១,៩ ភាគរយ ស្មើនឹង ២៥,៣ លានគ្រឿង។

ទោះបីជាមានប្រាក់ចំណេញសុទ្ធវិជ្ជមានក៏ដោយ ប៉ុន្តែចំណូលរបស់ BYD បានធ្លាក់ចុះ ២២,៦ ភាគរយ ដល់ ១៥៦,៦ ពាន់លានយ័ន (២៣ ពាន់លានដុល្លារ) ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+