ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលម៉ូតូ ហុងដាថ្មី PCX តិចមើល គិតយ៉ាងណាដែរ?

នាពេលថ្មីៗនេះ ក្រុមហ៊ុនម៉ូតូហុងដា បានបញ្ចេញម៉ូឌែលថ្មីរបស់ខ្លួន All New PCX នាំមកនូវបច្ចេកវិទ្យាសកលលោកថ្មី eSP+ ហើយកាន់តែទំនើបដោយប្រព័ន្ធម៉ាស៊ីន បំពាក់នូវស៊ូប៉ាប់៤ និងប្រព័ន្ធបាញ់ប្រេង PGM-Fi និងមានមុខងារសំខាន់ៗដែលជួយជម្រុញឲ្យការបើកបរកាន់តែអស្ចារ្យ។

មាន ៣ពណ៌សម្រាប់ជ្រើសរើស

ចង្កៀងមុខ LED ថ្មី! កាន់តែទំនើបជាមួយនឹងការរចនាថ្មីបែប Horizontal Lines ជាមួយពន្លឺដ៏ប្រណិត Positioning ទាំងសងខាង បង្កើតបានទៅជាមុខមាត់ថ្មី សាកសមបំផុតជាមួយការរចនាថ្មីទាំងស្រុងរបស់ All New PCX។ កាន់តែទំនើបទាន់សម័យជាមួយ SMART KEY និង SMART CONTROLLER ជាឧបករណ៍ទំនើបងាយស្រួល សម្រាប់បញ្ជាការចាប់ផ្ដើមដំណើរការម៉ូតូរបស់លោកអ្នក ជាមួយប្រព័ន្ធឆ្លាតវៃ ជួយបង្កើនសុវត្ថិភាពទ្វេរដង។

រីឯ ភ្លើងកន្ទុយក្រោយថ្មី! រចនាដោយភ្លើង LED ភ្ជាប់គ្នាជារាងអក្សរ X ដែលជាបច្ចេកវិទ្យា Multi Optic បញ្ចេញពន្លភ្លឺច្បាស់ល្អ ឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ All New PCX។

កន្លែងសាកថ្មថ្មី! ឃ្លុបសាកថ្មធំជាងមុន ផ្តល់ភាពងាយស្រួលជាមួយខ្សែសាកថ្មប្រភេទ USB TYPE-C ផ្សារភ្ជាប់ទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាសាកលលោក និងរក្សាទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

អស់បារម្ភពីកន្លែងដាក់សំភារៈ កាន់តែធំជាងមុន ចំណុះដល់ទៅ ៣០លីត្រ ឬអាចទុកមួក សុវត្ថិភាពដែលមានចង្កា/Full-Face Helmet បាន និង SEAT STOPPER ជួយសម្រួលដល់ការបើកឬបិទកែបម៉ូតូកាន់តែងាយស្រួល។

បច្ចេកវិទ្យាសកលលោកថ្មី របស់ហុងដា គឺ eSP+ ដែលបានបំពាក់លើ All New PCX កាន់តែទំនើបដែលប្រពន្ធ័ម៉ាស៊ីន បំពាក់នូវ ស៊ូប៉ាប់ 4 តង់ ហើយកាន់តែពិសេសជាមួយ ប្រពន្ធ័បាញ់ប្រេង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរកាន់តែរលូនជួយកាត់បន្ថយការបញេ្ចញជាតិពុលទៅក្នុងបរិស្ថាន និងជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្

ចង់ដឹងកាន់តែច្បាស់ សូមទាក់ទង ០១០ ៩២២ ៩២២

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចេញម៉ូឌែលពិសេស Explorer King Rach ២០២១ តម្លៃជាង ៥ម៉ឺនដុល្លារ

បន្ទាប់ពីទទួលការជោគជ័យលើម៉ូឌែលពិសេស F-150 King Rach កន្លងមក ពេលនេះ Ford ក៏បានធ្វើការបញ្ចេញម៉ូឌែលពិសេស Explorer King Rach ២០២១ ជាផ្លូវការ។

សម្រាប់រូបរាងនៃម៉ូឌែលពិសេសនេះ គឺពុំមានភាពខុសគ្នាពីប្រភេទធម្មតាខ្លាំងនោះឡើយ ដោយបានបំពាក់ស្តង់ដាថ្មីជាមួយ ប៉ាណាពណ៌ប្រផេះថ្មី, ថាសកង់ដែលមានឡូហ្គូ King Rach ទំហំ ២០អ៊ីញ, ស៊ីមាំងចំនួន ៤, កៅអីស្រោបដោយស្បែកដែលធ្វើពីដៃ Mesa Del Rio និង ឡូហ្គូ King Rach, តាប្លូ ស្រោបដោយឈើ Sapele wood, អេក្រង់កម្សាន្ត ទំហំ ១០,១អ៊ីញ ដែលមានប្រព័ន្ធកម្សាន្ត SYNC3, អេក្រង់បង្ហាញទំហំ ១២,៣អ៊ីញ, ម៉ាស៊ីនត្រជាក់ ៣តំបន់ និង ប្រព័ន្ធសម្លេង B&O ចំនួន ១៤គ្រាប់។

បន្ថែមពីនេះ វាបានបំពាក់មកស្តង់ដានូវកញ្ចប់សុវត្តិភាព និងប្រព័ន្ធជំនួយការបើកបរ Co-Pilot360 ដែលរួមមាន Adaptive Cruise Control Technologies with Stop & Go, ប្រព័ន្ធរក្សាគន្លងផ្លូវ, Active Steering system, Traffic Sign Recognition និងប្រព័ន្ធ Voice Controlled Navigation។

Ford Explorer King Rach ២០២១ បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,០លីត្រ EcoBoost V6 កម្លាំង ៣៦៥សេះ កម្លាំងរមួល ៥១៥ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ ១០វគ្គអូតូ RWD ឬ 4WD។

ចំពោះតម្លៃនៃម៉ូឌែលពិសេសនេះ មានតម្លៃចាប់ពី ៥២ ៣៥០ដុល្លារ សម្រាប់ប្រភេទ RWD និងមានតម្លៃចាប់ពី ៥៤ ៣៥០ដុល្លារ សម្រាប់ប្រភេទ 4WD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan X-Trail ឆ្នាំ ២០២១ ទទួលបានការអាប់ដេតថ្មី តម្លៃជាង ២ម៉ឺនដុល្លារ

(ទីផ្សារអូស្ត្រាលី) ក្រុមហ៊ុន Nissan បានចេញលក់រថយន្ត Nissan X-Trail ឆ្នាំ ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ជាមួយនឹងការអាប់ថ្មីទៅលើផ្នែកខាងក្រៅ និងខាងក្នុងអោយកាន់តែប្រសើរ។

ចំពោះការអាប់ដេតថ្មីនេះ Nissan X-Trail ឆ្នាំ ២០២១នេះ ទទួលបាននូវអេក្រង់កម្សាន្តថ្មីទំហំ ៧អ៊ីញ ដែលមានមុខងារ Apple Carplay និង Android Auto, ថាស់កង់ទំហំ ១៨អ៊ីញ, Digital Radio និងប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង។

សម្រាប់ផ្សារប្រទេសអូស្ត្រាលី X-Trail ២០២១ ផ្តល់នូវជម្រើសម៉ាស៊ីនចំនួន ២ប្រភេទគឺ ២,០លីត្រ កម្លាំង ១៤២សេះ កម្លាំងបង្វិល ២០០Nm ប្រើប្រអប់លេខ ៦វគ្គអូតូ និង២,៥លីត្រ កម្លាំង ១៧៤សេះ កម្លាំងបង្វិល ៣៨០Nm ប្រើប្រអប់លេខ CVT និងការជិះចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីប្រេងប្រហែល ៦លីត្រ។

រថយន្ត Nissan X-Trail ឆ្នាំ ២០២១ មានចំនួន ៤ម៉ូឌែលដូចជា ST, ST-L, Ti និង TS។ ដោយមានតម្លៃចាប់ពី ២២ ៥៨៩ដុល្លារ ដល់ ៣៥ ៥១៣ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងឡាន Rolls-Royce ថ្មី មានផលិតត្រឹម ២០គ្រឿងក្នុងលោក

ក្រុមហ៊ុនរថយន្ត Rolls-Royce បានបង្ហាញចេញនូវរថយន្តពិសេស Phantom Tempus ដែលជារថយន្តផលិតមានចំនួនកំណត់គឺផលិតត្រឹម ២០គ្រឿងប៉ុណ្ណោះ ដែលរថយន្តទាំងអស់សុទ្ធតែមានម្ចាស់រួចទៅហើយ។

រថយន្ត Phantom Tempus បានធ្វើការឌីហ្សាញឡើងដោយប្រើប្រាស់គំនិតទាក់ទងនឹងពេលវេលា បាតុភូតតារាសាស្ត្រ និងចក្រវាឡផងដែរ។ ការឌីហ្សាញរបស់រថយន្តគឺមានគួបផ្សំដោយចំណុចជាច្រើនដែល ហើយអ្វីដែលពិសេសនោះគឺការយកលំនាំតាមបាតុភូត Pulsar ជាបាតុភូតដ៏កម្រមួយដែលកើតមានឡើងតែនៅក្នុងដែលលំហជ្រៅតែប៉ុណ្ណោះ។

ចំណែកនៅខាងលើតាបឡូរថយន្តវិញបានធ្វើការរចនានូវពន្លឺភ្លើងដែលតំណាងឲ្យរយៈពេលបង្វិលជុំនៃបាតុភូត Pulsar ដែលកើតមានឡើងរយៈពេល ១០០លានឆ្នាំម្ដង។ បន្ថែមពីនេះលើរថយន្តមិនមានការបញ្ចូលនូវនាឡិកានោះឡើង គឺដើម្បីបញ្ជាក់អំពីសេរីភាព និងពេលវេលានៃម្ចាស់រថយន្ត។

ចំណែករូបរាងខាងក្រៅវិញគឺបានប្រើប្រាស់ពណ៌ពិសេសដែលមានឈ្មោះថា Kairos Blue ជាមួយនឹងរចនាបថភ្លឺផ្លេក ដែលប្រដេញគ្នាជាមួយនឹងពន្លឺភ្លើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Volvo នឹងចេញលក់នៅថៃ ដោយអត់គិតពន្ធនាំចូល

រថយន្តអគ្គិសនីដំបូងរបស់ Volvo គឺ Volvo XC40 Recharge នឹងចេញលក់ជាផ្លូវការនៅទីផ្សារអាស៊ីអាគ្នេយ៍ជាលើកដំបូងគឺនៅប្រទេសថៃនៅក្នុងខែមីនា ដែលជារថយន្តនាំចូលពីប្រទេសចិនផ្ទាល់។

គួរដឹងថារដ្ឋាភិបាលប្រទេសថៃមិនបានកំណត់យកពន្ធនាំចូលនោះឡើយសម្រាប់រថយន្តអគ្គិសនីដែលនាំចូលពីប្រទេសចិន ដែលធ្វើឲ្យរថយន្ត Volvo XC40 Recharge នឹងកាន់តែទាក់ទាញ។ ដោយឡែកសម្រាប់រថយន្តអគ្គិសនីដែលនាំចូលពីប្រទេសជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប នៅប្រទេសថៃបានកំណត់យកពន្ធ ២០% ៤០% និង ៨០%។

រថយន្តអគ្គិសនីដំបូងរបស់ Volvo បានចេញមុខជាលើកដំបូងកាលពីខែតុលាឆ្នាំ ២០១៩ ដែលវាមានម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ៤០៣សេះ និងមានកម្លាំងបញ្ជូនទៅដល់កង់រថយន្តទាំងបួនតែម្ដង។ រថយន្តនេះមានអាគុយចំណុះ ៧៨គីឡូវ៉ាត់ម៉ោង ដែលអាចជិះបានចម្ងាយ ៤១៨គីឡូម៉ែត្រ ហើយចំណាយពេលសាកភ្លើង ៨ម៉ោងទើបចេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Defender ២០២២ ដូរមកប្រើម៉ាស៊ីន V8 កម្លាំងរហូតដល់ ៥១៨សេះ

កាលពីម៉ូឌែលឆ្នាំ ២០២០កន្លងទៅ រថយន្ត Land Rover Defender បានបំពាក់ជាមួយម៉ាស៊ីនចំនួន ២ជម្រើសគឺ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ២៩៦សេះ និង ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ដំណើរការដោយប្រព័ន្ធ mild-hybrid កម្លាំង ៣៩៥សេះ។ ប៉ុន្តែសម្រាប់ម៉ូឌែលឆ្នាំ ២០២២នេះ ក្រុមហ៊ុន Land Roverបានផ្លាស់ប្តូរថ្មី ប្រើម៉ាស៊ីន V8 ផងដែរ។

រថយន្ត Land Rover Defender ២០២២ មានជម្រើសតួរខ្លួន ២ប្រភេទគឺ Defender 90(ទ្វា២) និង Defender 110(ទ្វា៤)។ ហើយវាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៥,០លីត្រ supercharged V8 បង្កើតកម្លាំងបាន ៥១៨សេះ កម្លាំងរមួល ៤៦១ lb-ft និងប្រើប្រអប់លេខ ៨វគ្គអូតូ។ ចំពោះប្រភេទ Defender 90 វាអាចស្ទុះពីកុងទ័រ ០-៩៦គ.ម\ម៉ ប្រើពេល ៤,៩វិនាទី និងមានល្បឿនអតិបរមា ២៤០គីឡូម៉ែត្រម៉ោង។

ចំពោះម៉ូឌែលឆ្នាំ ២០២២ នេះមានជម្រើសថ្មី ៣ ពណ៌ដូចជា Carpathian Grey, Yulong White និង Santorini Black ក្រៅពីនេះវាបានបំពាក់មកនូវ anti-roll bar(ដៃឃ្លោង) កាន់តែធំជាងមុន, ដុំហ្វ្រាំងថ្មី Xenon Blue ទំហំ ១៥អ៊ីញ, ថាសកង់ទំហំ ២២អ៊ីញ, Dynamic Driving Setting និងរន្ធខ្យល់នៅផ្នែកខាងមុខ, ដៃចង្កូតស្រោបដោយកាំម្ញី, ពូកស្បែក Ebony Windsor, កៅអីផ្នែកខាងមុខ បញ្ជារទិសដៅ ដោយថាមពលអេឡិចត្រូនិច ១២ចំណុច, អេក្រង់កម្សាន្ត Pivi Pro ទំហំ ១១,៤អ៊ីញ និងអេក្រង់បង្ហាញទំហំ ១០អ៊ីញ ផងដែរ។

ពេលពេលវេលាចេញលក់ និងតម្លៃ សម្រាប់ម៉ូដែល Land Rover Defender 90 និង 110 ឆ្នាំ ២០២២ នឹងត្រូវប្រកាសនៅពេលក្រោយ។ ដោយគិតថាម៉ាស៊ីន V8 ថ្មីអាចមានតម្លៃចាប់ពី ១៣៩ ០០០ ដុល្លារ ទៅ ១៤៣ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

IIHS បង្ហាញឈ្មោះឡានទាំង ៩០ម៉ូដែល ផ្តល់សុវត្ថិភាពខ្ពស់បំផុត ប្រចាំឆ្នាំ២០២១

ចំពោះអ្នកដែលកំពុងស្វែងរករថយន្តដែលផ្តល់សុវត្ថិភាពក្នុងការបើកបរ ឥឡូវនេះកាន់តែងាយស្រួលហើយ ស្របពេលដែលវិទ្យាស្ថាន Insurance Institute for Highway Safety ឬហៅកាត់ថា IIHS បានបង្ហាញឈ្មោះរថយន្តចំនួន ៩០ម៉ូដែល ជាប់ចំណាត់ថ្នាក់ “Top Safety Pick” ពោលគឺផ្តល់សុវត្ថិភាពខ្ពស់បំផុត ប្រចាំឆ្នាំ២០២១ នេះ។

តួលេខនេះដែរបង្ហាញថា រថយន្តដែលផ្តល់សុវត្ថិភាពខ្ពស់បានកើនឡើងច្រើនជាងឆ្នាំមុន ដែលមានត្រឹមតែ ៦៤ម៉ូដែលប៉ុណ្ណោះ។

ក្នុងនោះដែរ រថយន្តចំនួន ៤១ម៉ូដែល បានជាប់ចំណាត់ថ្នាក់ “Top Safety Pick” ដោយសារតែពួកវាទទួលបានពិន្ទុ “ល្អ” គ្រប់ការធ្វើតេស្តទាំង ៦ របស់ IIHS។ ក្នុងចំណោមនោះ គឺមានដូចជា Honda Civic, Nissan Sentra, Toyota Corolla, Audi A4, BMW 3-Series, Chevrolet Equinox, Ford Escape និង Hyundai Sonata ផងដែរ។

ដោយឡែក រថយន្តចំនួន ៤៩ម៉ូដែលផ្សេងទៀត បានជាប់ចំណាត់ថ្នាក់ “Top Safety Pick+”។ ដោយក្នុងនោះរួមមានទាំងម៉ូដែល Audi A6, Cadillac XT6, Lexus NX និង Volvo S60 ក៏ដូចជា Ford Explorer, Honda Accord, Kia K5, Nissan Maxima, Mazda CX-5 និង Toyota Sienna ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ច្បាស់ហើយ! នេះជាតម្លៃឡាន Jeep Wrangler Rubicon 392 Launch Edition ថ្មី

នៅទីបំផុត ក្រុមហ៊ុន Jeep បានប្រកាសពីតម្លៃនៃរថយន្ត Wrangler Rubicon 392 Launch Edition ថ្មីរបស់ខ្លួនជាផ្លូវការ ដោយដាក់លក់ក្នុងតម្លៃ ៧៣ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេិរក។

តម្លៃប៉ុណ្ណេះ ធ្វើឲ្យវាថ្លៃជាងម៉ូដែល Wrangler ប្រភេទ Base Model ដល់ទៅជាងពាក់កណ្តាល ហើយក៏ថ្លៃជាងរថយន្ត Ram 1500 TRX ដែលមានកម្លាំង ៧០២សេះដែរ។

ទុករឿងតម្លៃមួយឡែកសិន រថយន្ត Wrangler Rubicon 392 Launch Edition ត្រូវបានផលិតឡើងដើម្បីក្លាយជារថយន្ត Jeep ដ៏អស្ចារ្យបំផុត ដោយបំពាក់ម៉ាស៊ីនចំណុះ ៦,៤លីត្រ HEMI V8 មានកម្លាំងដល់ ៤៧០សេះ។ វាដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៥វិនាទី។

មិនតែប៉ុណ្ណោះ Wrangler Rubicon 392 ក៏មានកម្ពស់ខ្ពស់ជាង Wrangler ធម្មតា ៥ សង់ទីម៉ែត្រ ដោយមានបាតឈរផុតពីដីកម្ពស់ ២៦ សង់ទីម៉ែត្រ និងអាចលយទឹកបានជម្រៅ ៨២,៥សង់ទីម៉ែត្រ។ លើសពីនេះទៅទៀតនោះ វាបានប្រើប្រព័ន្ធបូមពិសេស, យ៉ាន់ ១៧អ៊ីញ និងសម្បកកង់ ៣៣អ៊ីញ, រន្ធបឺតខ្យល់លើគម្របម៉ាស៊ីន និងបំពង់ស៊ីម៉ាំង ៤ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលតម្លៃឡាន Isuzu D-Max រូបរាងថ្មី ទើបចេញលក់នៅអង់គ្លេស

រថយន្ត Isuzu D-Max ស៊េរីឆ្នាំ ២០២១ ដែលមានការផ្លាស់ប្ដូររូបរាងថ្មីបានបង្ហាញវត្តមានជាផ្លូវការលើទឹកដីប្រទេសអង់គ្លេស ដែលមានជម្រើសតួខ្លួនចំនួនបីប្រភេទ និងមានជា Option ចំនួនបីផងដែរគឺមាន Business, All-Purpose និង Adventure។

តម្លៃរបស់ Isuzu D-Max នៅអង់គ្លេសគឺមានចាប់ផ្ដើមពីប្រមាណ ២៩ ៤៧៩ដុល្លារ ដែលរថយន្តនេះគឺមានដំណើរការដោយម៉ាស៊ីនម៉ាស៊ូតអាចផលិតកម្លាំងបាន ១៦២សេះ។ វាមានគួបផ្សំដោយលេចដៃ ៦វគ្គជាស្តង់ដារ ឬជម្រើសលេខអូតូ ៦វគ្គ ជាមួយជម្រើសបើកបរប៉ុង១ ឬជម្រើសបើកបរប៉ុងពីរ។

រថយន្ត Isuzu D-Max ថ្មីដំបូងគេនឹងបង្ហាញវត្តមាននៅតាមហាងលក់នៅអង់គ្លេសនាខែក្រោយនេះ ដោយមានការធានារយៈពេល ៥ឆ្នាំ ឬរយៈចម្ងាយ ២០ម៉ឺនគីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយរូបរាង Lexus NX ស៊េរីឆ្នាំ ២០២២ ច្បាស់ចែស!

រូបរាងនៃរថយន្ត Lexus NX ជំនាន់ថ្មីដែលជាស៊េរីឆ្នាំ ២០២២ បានលេចចេញឡើងលើអ៊ីនធឺណិតមុនការប្រកាសចេញជាផ្លូវការ ដែលរូបភាពបង្ហាញអំពីរូបរាងបានចេញផ្សាយនៅលើវិបសាយ ClubLexus.com។

រូបភាពទាំងនេះគឺជាការថតចេញពីវីដេអូខ្លីដែលបានបែកធ្លាយលើអ៊ីនធឺណិត ដែលវាបានបង្ហាញច្បាស់ៗអំពីរចនាបថរូបរាងថ្មីផ្នែកខាងក្រៅ និងរូបរាងផ្នែកខាងក្នុងផងដែរ។ រូបភាពបានបង្ហាញថា NX ជំនាន់ថ្មីមានការផ្លាស់ប្ដូររូបរាងកាន់តែទាន់សម័យ ដោយនៅបន្តប្រើប្រាស់ផ្ទាំងប៉ាណាមុខដែលជាអត្តសញ្ញាណរបស់ Lexus ហើយមានរចនាបថអំពូលមុខក្រោយថ្មីផងដែរ។ នៅផ្នែកខាងក្រោយមានអំពូលឲ្យសញ្ញាដែលមានតភ្ជាប់គ្នាប្រៀបដូចជាអំពូលភ្លើងតែមួយអ៊ីចឹង។

ចូលដល់ផ្នែកខាងក្នុងគេឃើញមានកុងទ័របង្ហាញប្រភេទឌីជីថលសុទ្ធ និងមានអេកក្រង់កម្សាន្តទំហំធំមួយនៅចំកណ្ដាល។ គួរដឹងថារថយន្ត Lexus NX ជំនាន់ថ្មីនេះរំពឹងថានឹងបង្ហាញវត្តមាននៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដោយកាលបរិច្ឆេទចេញលក់អាចនឹងនៅចុងឆ្នាំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+