ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលវីដេអូជាន់ឡានអគ្គិសនី Porsche ពី ០ ដល់ ២៥០គ.ម/ម៉ ប្រើពេលត្រឹម ១៥វិនាទី

Porsche Taycan Turbo S គឺជារថយន្តអគ្គិសនីដ៏ល្អឯកមួយក្នុងចំណោមរថយន្តអគ្គិសនីលើទីផ្សារ។ វាមិនត្រឹមតែមានប្រណីតភាពខ្ពស់ មានបច្ចេកវិទ្យាទំនើបចុងក្រោយ ប៉ុន្តែថែមទាំងមានសមត្ថភាពខ្លាំងក្លាទៀតផង។

Taycan Turbo S ដែលជាម៉ូដែលខ្លាំងជាងគេក្នុងត្រកូលរថយន្តអគ្គិសនី Taycan នេះគឺមានសមត្ថភាពអាចផលិតកម្លាំងបាន ៧៥០សេះ នៅពេលដែលដំណើរការមុខងារ Overboost ហើយពេលមិនប្រើមុខងារនេះវាអាចផលិតកម្លាំងបាន ៦១៦សេះ ផងដែរ។

ដើម្បីស្ទុះពី ០ ដល់ ១០០គ.ម/ម៉ វាប្រើពេលត្រឹមតែ ២,៨វិនាទី ជាមួយល្បឿនអតិបរមា ២៦០គ.ម/ម៉។ ខាងក្រោមនេះជាវីដេអូសាកកម្លាំងស្ទុះរបស់ Taycan Turbo S នៅលើផ្លូវ Autobahn នៅអាល្លឺម៉ង់ដែលជាផ្លូវមិនមានកំណត់ល្បឿនបើកបរ ៖

គួរដឹងថារថយន្ត Porsche Taycan Turbo S មានតមម្លៃចាប់ពីប្រមាណ ២២ម៉ឺនដុល្លារនៅអាល្លឺម៉ង់ និងតម្លៃចាប់ពីប្រមាណ ១៨ម៉ឺនដុល្លារនៅអាមេរិក ដែលវាអាចបើកបរបានចម្ងាយ ៣២៣គីឡូម៉ែត្រពេលសាកភ្លើងពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz E-Class ឆ្នាំ២០២១ ចេញលក់នៅថៃផ្លូវការ តម្លៃជាង ១០ម៉ឺនដុល្លារ

ក្រុមហ៊ុន Mercedes-Benz Thailand ទើបតែបានប្រកាសចេញនូវរថយន្ត E-Class ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះចែកចេញជា ៣ ម៉ូដែល គឺ E 220 d AMG Sport, E 300 e Avantgarde និង E 300 e AMG Dynamic។

រថយន្ត Mercedes-Benz E 220 d AMG Sport ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩២សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ 9G-Tronic និងប៉ុងមួយវិលកង់ក្រោយ។

ចំណែកឯម៉ូដែល E 300 e Avantgarde និង E 300 e AMG Dynamic គឺជារថយន្តប្រភេទ Plug-in Hybrid បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ៣១៦សេះ។ រថយន្តទាំង ២ ម៉ូដែលនេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី និងមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

នៅពេលដែលប្រើថាមពលអគ្គិសនីសុទ្ធ វាអាចបើកបរបានចម្ងាយ ៥០គីឡូម៉ែត្រ ហើយចំណាយពេល ១,៥ម៉ោង ដើម្បីសាកភ្លើងពី ១០ ទៅ ១០០% បើប្រើប្រអប់សាកកម្លាំង ២២គីឡូវ៉ាត់ តែបើសាកនៅផ្ទះគឺ ៥ម៉ោង។

ក្រុមហ៊ុន Mercedes-Benz Thailand នឹងដាក់លក់រថយន្ត E 220 d AMG Sport ក្នុងតម្លៃ ១១៧ ៩០០ដុល្លារ ខណៈម៉ូដែល E 300 e Avantgarde និង E 300 e AMG Dynamic មានតម្លៃ ១០៦ ២៥០ដុល្លារ និង ១២៥ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Rover Defender ឆ្នាំ២០២២ ចេញតម្លៃលក់ផ្លូវការ ខ្ទង់ជិត ១០ម៉ឺនដុល្លារ

កាលពីប៉ុន្មានថ្ងៃកន្លងទៅ ក្រុមហ៊ុន Land Rover បានប្រកាសចេញរថយន្ត Defender សេរ៊ីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយម៉ូឌែលថ្មីនេះ បានប្រើប្រាស់ម៉ាស៊ីនថ្មី V8 ដែលមានកម្លាំងខ្លាំងជាងមុន។

នាពេលនេះក្រុមហ៊ុនក៏បានប្រកាសអំពីតម្លៃនៃរថយន្ត Defender សេរ៊ីឆ្នាំ២០២២ ជាផ្លូវការ ដោយមានតម្លៃចាប់ពី ៩៧ ២០០ដុល្លារ សម្រាប់ម៉ូឌែលទា្វ៤ Defender 90 និង ចាប់ពី ១០០ ៤០០ដុល្លារ សម្រាប់ម៉ូឌែលទា្វ៤ Defender 110។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បានប្រកាសអំពីតម្លៃម៉ូឌែលពិសេសផងដែរ Defender V8 Carpathian Edition ប្រភេទទ្វា២ មានតម្លៃចាប់ពី ១០៤ ០០០ដុល្លារ និងប្រភេទទ្វា ៤ មានតម្លៃចាប់ពី ១០៧ ២០០ដុល្លារ។ XS Edition ម៉ាស៊ីនចំណុះ ៣,០លីត្រ ប្រើប្រព័ន្ធ mild-hybrid ស៊ីឡាំង ៦ មានតម្លៃចាប់ពី ៧១ ៩០០ដុល្លារ។

រថយន្ត Defender សេរ៊ីឆ្នាំ២០២២ បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ៥,០លីត្រ supercharged V8 បង្កើតកម្លាំងបាន ៥១៨សេះ កម្លាំងរមួល ៤៦១ lb-ft និងប្រើប្រអប់លេខ ៨វគ្គអូតូ FWD។ វាអាចស្ទុះពីកុងទ័រ ០-៩៦គ.ម\ម៉ ប្រើពេល ៤,៩វិនាទី និងមានល្បឿនអតិបរមា ២៤០គីឡូម៉ែត្រម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Suburban ២០២១ ជារថយន្តលំដាប់ VIP ដែលអាចប្រគួតប្រជែងជាមួយ Lexus 570 Kuro និង ប្រភេទរថយន្តទំនើបខ្នាតធំផ្សេងៗ ទៀតបាន

ប្រិយមិត្ត ប្រាកដជាដឹងហើយថា ការនិយមប្រើប្រាស់រថយន្តទំនើបប្រភេទ SUV ខ្នាតធំក្នុងប្រទេស​កម្ពុជាដូចជាម៉ូដែល LEXUS 570 Super Sport និង Kuro ជាដើមនោះ ហាក់ទទួលការគាំទ្រយ៉ាងច្រើនក៏ព្រោះតែការរចនា ភាពធន់ របស់ពួកវា ខណៈឥឡូវនេះ គូរប្រជែងនៃម៉ូដែលទាំងពីរនោះ បានចូលខ្លួនមកដល់ទីផ្សារប្រទេសកម្ពុជា ទាំងមានបច្ចេកវិទ្យាច្រើនជាង និងតម្លៃទាបជាងរហូតដល់ ១០ ម៉ឺនដុល្លារ។

ចំពោះវត្តមាននៃតួឯកថ្មីនេះ គឺជារថយន្ត ????????? ???????? ???? ??????? សេរីឆ្នាំ ២០២១ ដែលជារថយន្តផលិតផ្ទាល់ក្នុងសហរដ្ឋអាមេរិក នឹងមានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយសម្រាប់សម្រួល និងជំនួយដល់ការបើកបរឲ្យកាន់តែងាយស្រួល សុវត្ថិភាពខ្ពស់ និងការរចនាខាងក្រៅប្រកបដោយភាពស៊ីវិល័យ រឹងមាំ ថ្លៃថ្នូរ ហើយផ្នែកខាងក្នុងដ៏ប្រណិត សក្តិសមជារថយន្តលំដាប់អភិជន។

????????? ???????? ???? ??????? ជារថយន្តដែលអ្នកអភិជនលំដាប់កំពូលៗទាំងផ្នែកជំនួញ និងប្រមុខដឹកនាំក្នុងជួររដ្ឋាភិបាលសហរដ្ឋអាមេរិក តែងតែនិយមប្រើប្រាស់។

????????? ???????? ???? ??????? សេរីឆ្នាំ 2021 មានបំពាក់ដោយម៉ាស៊ីនស៊ីឡាំង ៨ (V8) ចំណុះ៥,៣លីត្រ កម្លាំង ៣៥៥សេះ និងកម្ល្លាំងរមួល ៥២០Nm។ ចំណុចពិសេសនៃម៉ាស៊ីន V8 របស់ រថយន្តនេះ គឺប្រើម៉ាស៊ីន ៤ ពេលបើកបរល្បឿនក្រោម ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង និងចូលម៉ាស៊ីន ៨ ពេលបើកបរលើសពី ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបច្ចេកវិទ្យានេះអាចជួយសន្សំសំចៃប្រេងឥន្ទនៈបានយ៉ាងច្រើន ជាពិសេសបើប្រៀបធៀបនឹងម៉ាស៊ីន V8 របស់ Lexus 570។

ចង្កឹះលេខរបស់ ????????? ???????? ???? ??????? សេរីឆ្នាំ 2021 ក៏ទំនើបខុសប្លែកពី រថយន្ត SUV នានា ដែលជាប្រភេទប៊ូតុងគ្រាប់ចុចអេឡិចត្រូនិច និងដំណើរការជាប្រអប់លេខអូតូ ១០ លេខ ហើយក៏អាចប្រើប្រាស់ជាលេខដៃ ១០ លេខបានដូចគ្នា។ ជាប្រភេទរថយន្ត SUV ទំនើប ????????? ???????? ???? ??????? បំពាក់មកជាមួយប៉ុងពីរ Auto, 2WD, 4HI , 4LOW និងមានប្រព័ន្ធកំណត់មុខងារបើកបរ ផ្លូវធម្មតា បើកល្បឿនលឿន បើកផ្លូវដី ផ្លូវលំបាក និងមុខងារអូសសណ្តោង។

  • ប្រព័ន្ធបូមឡើងចុះ កំណត់បាន ៤ កម្រិត
  • ប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីញ ហើយមានសេនស័រប្រាប់ពីសម្ពាធខ្យល់ក្នុងកង់
  • កៅអី VIP អូតូចុចអេឡិចត្រូនិចទាំង ៧កៅអី ហើយទូលាយ បូករួមមានខ្យល់ក្តៅ/ ត្រជាក់

  • ឧបករណ៍បំពង់សម្លេង: ម៉ាក BOSS ១០ គ្រាប់ជាមួយបច្ចេកវិទ្យា Surround with CenterPoint® audio system

ប្រព័ន្ធសុវត្ថិភាពរបស់ ????????? ???????? ???? ??????? សេរីឆ្នាំ២០២១

  • ប្រព័ន្ធរំញ័រកៅអី ប្រាប់ដំណឹង ៣៦០ដឺក្រេ
  • ប្រព័ន្ធប្រាប់ពេលបេីកខុសគន្លងផ្លូវ
  • ប្រព័ន្ធរក្សាដៃចង្កូតអោយនៅក្នុងគន្លងផ្លូវ
  • ប្រព័ន្ធប្រាប់ដំណឹងឧបសគ្គខាងមុខ
  • ប្រព័ន្ធចាប់ហ្រ្វាំង ដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធបន្ថយល្បឿន ស្វ័យប្រវត្តិ
  • ប្រព័ន្ធរក្សាគំលាតសុវត្ថិភាព

  • ប្រព័ន្ធកំណត់ល្បឿនបេីកបរស្វ័យប្រវត្តិ
  • ប្រព័ន្ធប្រាប់ពេលមានឡានចង់វ៉ា រឺ ជែង
  • ប្រព័ន្ធលោតប្រាប់ឧបសគ្គពេលបេីកបរថយក្រោយ
  • ប្រព័ន្ធជំនួយឡេីងចំណោត
  • ប្រព័ន្ធជំនួយចុះចំណោត
  • ប្រព័ន្ធហ្រ្វាំង ABS + EBD + CBC + TCS + BA + PBA
  • ពោងសុវត្ថិភាព ៧ គ្រាប់ជុំវិញ
  • សេនសឺ ជុំវិញឡាន ជំនួយចូលចត

  • ប្រព័ន្ធគ្រប់គ្រងភ្លើងមុខ (ហ្វា កូដ) ស្វ័យប្រវត្តិ
  • ប្រព័ន្ធពន្លត់ម៉ាស៊ីនពេលឈប់យូរ & បញ្ឆេះភ្លាមៗពេលជាន់ហ្គែរ
  • ប្រព័ន្ធសោរ Smart key អាចបញ្ឆេះរថយន្តពីចម្ងាយ
  • ទ្វាក្រោយបិទ បើក ដោយស្វ័យប្រវត្តិ គ្រាន់តែក្រវៀសជើង
  • Head-up display ១៥អ៊ីញ ប្រាប់ពត៌មានបេីកបរលើដងផ្លូវ
  • កាមេរ៉ា 360 + កាមេរ៉ា១ មេីលក្រោយនៅកញ្ចក់កណ្តាល

  • កាសប្លូធូ ២ គ្រាប់
  • រន្ធសាកភ្លើងប្រភេទ AC ចំនួន ២

  • សាកថ្មឥតខ្សែ Wireless charger
  • មាសុីនត្រជាក់ Dual Automatic បីជួរ
  • បើកដំបូល ២ ជាន់ Panoramic-sunroof

  • ប្រព័ន្ធទឹកបាញ់លាងលែនកាមេរ៉ាក្រោយអូតូ
  • Wireless Apple CarPlay + Android Auto (មិនបាច់ដោតខ្សែ)
  • អេក្រង់ Apple CarPlay + Android Auto ១០,២អ៊ីញ(មុខ១) ជាមួយអេក្រង់ កំសាន្ត ១២,៦អ៊ីញ ខ្នើយកៅអីសំរាប់អ្នកជិះខាងក្រោយកំសាន្ត ភ្ជាប់ដោយ HDMI

វីដេអូ៖

សម្រាប់ប្រិយមិត្តដែលចង់បញ្ជាទិញនូវកំពូលរថយន្ត ????????? ???????? ???? ??????? សេរីឆ្នាំ ២០២១ និងទទួលបាន ព័ត៌មានបន្ថែមទំនាក់ទំនងទៅកាន់ទីតាំងក្រុមហ៊ុន Chevrolet ផ្ទាល់ អគារ #១១៥ មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬតាមរយៈ លេខទូរស័ព្ទ 095 555 832 | 093 889 888 ឬតាមរយៈបណ្តាញសង្គម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលតម្លៃ Rolls-Royce Ghost ជំនាន់ថ្មីចេញលក់នៅថៃ

រថយន្ត Rolls-Royce Ghost ជំនាន់ទីពីរដែលមានការកែខៃរូបរាងថ្មីកាន់តែទាក់ទាញ និងពោរពេញដោយអំណាចនោះ ទើបបានចេញលក់ជាផ្លូវការនៅប្រទេសដែលវាមានតម្លៃចាប់ពីប្រមាណ ១,០៧ លានដុល្លារ។

តម្លៃ ១,០៧លានដុល្លារគឺសម្រាប់ប្រភេទធម្មតា ហើយសម្រាប់ប្រភេទតួខ្លួនវែងវិញគឺមានតម្លៃប្រមាណ ១,២លានដុល្លារ។ រថយន្ត Rolls-Royce Ghost ជំនាន់ថ្មីបានអភិវឌ្ឍន៍លើគ្រោងឆ្អឹងថ្មីដែលមានលក្ខណៈប្រណីត និងរឹងមាំដូចជារថយន្ត Phantom និងរថយន្ត Cullinan ដែរ។

រថយន្តនេះនៅតែមានការបំពាក់ដោយម៉ាស៊ីនចំណុះ ៦,៧៥លីត្រ ១២ស៊ីឡាំង ជាប្រភេទ Twin-Turbo ដែលគួបផ្សំដោយប្រអប់លេខអូតូ៨វគ្គ, មានបច្ចេកវិទ្យាបញ្ជូនព័ត៌មានជំនួយតាមរយៈផ្កាយរណប ហើយមានការប្រើប្រាស់ GPS សម្រាប់ត្រួតពិនិត្យផ្លូវ ដើម្បីឲ្យរថយន្តនេះបានត្រៀមខ្លួនជាមុនសម្រាប់ស្ថានភាពផ្លូវខាងមុខ។

ម៉ាស៊ីន ១២ស៊ីឡាំងរបស់រថយន្តនេះអាចផលិតកម្លាំងបាន ៥៦៣សេះ ដែលវាមានសមត្ថភាពអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេលត្រឹម ៤,៨វិនាទី ជាមួយនឹងល្បឿនអតិបរមា ២៥០គ.ម/ម៉ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បើកទំព័រឆ្នាំ ២០២១ ជាមួយតួលេខវិជ្ជមាន

កាលពីឆ្នាំ ២០២០ កន្លងទៅ​ Toyota បានក្លាយជាក្រុមហ៊ុនដែលលក់រថយន្តបានច្រើនជាងគេក្នុងលោក ដែលបានដណ្ដើមយកតំណែងលេខ១ពីក្រុមហ៊ុនរថយន្ត Volkswagen។ ឆ្នាំកន្លងទៅក្រុមហ៊ុនជប៉ុននេះលក់រថយន្តបាន ៩,៥៣លានគ្រឿង។

ចូលដល់ឆ្នាំ ២០២១ ចំនួនលក់របស់ Toyota នៅតែមានលទ្ធផលល្អដោយនៅខែមករាឆ្នាំនេះ ចំនួនលក់លើសកលលោករបស់ Toyota បានកើនឡើងប្រមាណ ៥%​ បើធៀបនឹងខែមករាឆ្នាំទៅ។ វាមានរយៈពេល៥ខែជាប់គ្នាហើយដែលចំនួនលក់របស់ Toyota មានការកើនឡើង។

នៅខែមករាកន្លងទៅនេះ Toyota អាចលក់រថយន្តចេញបានសរុប ៧៦៥ ៥១៤គ្រឿង ដែលកើនឡើង ៤,៦%។ ចំនួនលក់វិជ្ជមាននេះគឺដោយសារតម្រូវការខ្ពស់នៅទីផ្សារប្រទេសចិន និងប្រទេសជប៉ុន ហើយរថយន្តដែលមានតម្រូវការខ្ពស់មានដូចជា Corolla, Camry និង Avalon ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Aston Martin Valhalla ទំនងជាប្រើម៉ាស៊ីនរបស់ Mercedes

បន្ទាប់ពីមានបញ្ហាប្រឈមក្នុងឆ្នាំ ២០២០ លោក Tobias Moers នាយកប្រតិបត្តិក្រុមហ៊ុន Aston Martin បាននិយាយថា ទោះបីជាការបង្ហាញខ្លួនរបស់រថយន្ត Valhalla ត្រូវបានពន្យាបេល ប៉ុន្តែវាកំពុងតែមកដល់ហើយ។ ទោះយ៉ាងណា គេមិនទាន់ដឹងនៅឡើយទេថា វានឹងប្រើម៉ាស៊ីនអ្វី។

នាយកប្រតិបត្តិខាងលើរូបនេះបានប្រាប់វិនិយោគិន បន្ទាប់ពីការប្រកាសលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនក្នុងឆ្នាំ ២០២០ ថា “យើងនឹងមាន Valhalla ជាមួយយើង នៅឆមាសទី ២ នៃឆ្នាំ ២០២៣។ ជាមួយនឹងកិច្ចព្រមព្រៀងបច្ចេកវិទ្យា ជាមួយក្រុមហ៊ុន Mercedes-Benz វាមានឱកាសផ្សេងទៀតសម្រាប់ពួកយើង ទាក់ទងនឹងម៉ាស៊ីនចំហេះក្នុង ប៉ុន្តែយើងក៏នឹងនៅតែមាន Valhalla ប្រភេទប្រើអគ្គិសនីដដែល”។

តាមរយៈការបកស្រាយនេះ វាអាចមានន័យថា រថយន្ត Valhalla នឹងមិនមានម៉ាស៊ីន V6 ដែលបំផុសគំនិតចេញពីរថយន្តប្រណាំង F1 ដែលក្រុមហ៊ុនបានសន្យាថានឹងឌីហ្សាញដោយផ្ទាល់ដៃខ្លួនឯង នៅឆ្នាំ ២០២០។

ទោះបីជាគម្រោងម៉ាស៊ីន V6 របស់ Aston ហាក់ដូចជាកំពុងជិតស្លាប់ក៏ដោយ ក៏វានៅតែមានម៉ាស៊ីន V6 ដែលបំផុសគំនិតដោយ F-1 មួយផ្សេងទៀត ដោយសារកិច្ចព្រមព្រៀងបច្ចេកវិទ្យា ជាមួយក្រុមហ៊ុន Mercedes-Benz៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Tiguan R ឆ្នាំ២០២១ កម្លាំងជាង ៣០០សេះ ចេញតម្លៃហើយ!

ក្រុមហ៊ុន Volkswagen បានបើកឲ្យធ្វើការបញ្ជាទិញរថយន្ត Tiguan R ស៊េរីឆ្នាំ២០២១ របស់ខ្លួនហើយ ដោយវាគឺជាលើកដំបូងហើយដែល Tiguan ចេញម៉ូដែល R នេះ។

រថយន្ត Volkswagen Tiguan R ឆ្នាំ២០២១ នឹងមានតម្លៃចាប់ពី ៦៣ ៩០០ដុល្លារ។ វាមានបំពាក់យ៉ាន់ទំហំ ២១អ៊ីញ, Adaptive Chassis Control (DCC), ចង្កៀងមុខ matrix LED, ដៃចង្កូតមានមុខងារកម្តៅ, កៅអីមុខមានមុខងារកម្តៅ និងលក្ខណៈពិសេសជាច្រើនទៀតមកស្តង់ដារតែម្តង។

ជាមួយគ្នានេះដែរ ផ្នែកខាងក្រៅរបស់ Volkswagen Tiguan R បានបំពាក់កាងលេង R Body Kit ដែលជួយឲ្យវាកាន់តែកាចជាងមុន ជាពិសេសគឺប្រព័ន្ធបំពង់ស៊ីម៉ាំង ៤។ ចំណែកឯកាប៊ីនខាងក្នុងរបស់វាវិញ ក៏មានបំពាក់កៅអីបែបស្ព័រ, ដៃចង្កូត R ដែលមានចង្កឹះលេខវែងនៅជាប់លើនោះ ហើយថែមទាំងមានប៊ូតុង R ដែលអាចឲ្យអ្នកផ្លាស់ប្តូរ Drive Mode ដល់ទៅ ៧ យ៉ាងរហ័ស។

រថយន្ត Volkswagen Tiguan R បំពាក់ម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣១៦សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ DSG និងប៉ុងពីរ 4Motion ដែលអនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Peugeot ប្រកាសប្តូរឡូហ្គូថ្មី ក្រោយឡូហ្គូចាស់ប្រើអស់រយ:ពេល ១០ឆ្នាំ

Peugeot ទើបតែប្រកាសគំរូឡូហ្គូថ្មី ដោយលើកចុងក្រោយក្រុមហ៊ុនផលិតរថយន្តបារាំងមួយនេះ បានផ្លាស់ប្តូរអត្តសញ្ញាណឡូហ្គូរបស់ខ្លួនគឺនៅឆ្នាំ ២០១០ ដោយជារូបតោ។

សម្រាប់ឡូហ្គូថ្មី Peugeot បានដកខ្លួនរបស់ម៉ាស្កាត(mascot)ចេញ ក្បាលរបស់សត្វតោត្រូវបានពង្រីកអោយធំជាងមុន និងមានការរចនាលម្អិតបន្ថែមទៀត ដែលបង្ហាញពីភាពរឹងមាំជាងសត្វតោនៅលើឡូហ្គូមុន និងមានរូបរាងខែលព័ទ្ធជុំវិញពាក្យ Peugeot និងក្បាលតោ។ ដែលវាស្រដៀងនឹងលំនាំឡូហ្គូដែលត្រូវបានប្រើប្រាស់ដោយ Peugeot នៅទសវត្ស ១៩៦០-១៩៦៥។

ស្រដៀងគ្នាទៅនឹងក្រុមហ៊ុន General Motors និងក្រុមហ៊ុន Kia នៅពេលដែលផ្លាស់ប្តូរឡូហ្គោថ្មីកាលពីដើមឆ្នាំទៅនេះ Peugeot បាននិយាយថាខ្លួនចង់នាំយករូបភាពថ្មី ទៅកាន់ម៉ាក ដែលស្តិតក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ។ បន្ថែមពីនេះក្រុមហ៊ុន Peugeot នឹងបង្កើតនូវរផលិតផលកាន់តែទំនើបជាងមុន និងផ្តោតលើការអភិវឌ្ឍរថយន្តអគ្គិសនីផងដែរ។

ឡូហ្គូថ្មីនេះត្រូវបាន Peugeot បង្ហាញកាលពីឆ្នាំ ២០១៨ លើគំរូរថយន្ត E-Legend។ សម្រាប់រថយន្តដែលរំពឹងទុកថានឹងត្រូវបានបំពាក់ជាមួយឡូហ្គូថ្មីនេះគឺ Peugeot 308 ដែលនឹងបង្ហាញវត្តមាននៅឆ្នាំ ២០២៣។

ចំពោះការបង្ហាញឡូហ្គូថ្មីនេះ ត្រូវបានគេមើលឃើញថាជាការផ្លាស់ប្តូរដំបូងដ៏សំខាន់មួយចាប់តាំងពីក្រុមហ៊ុន Peugeot បានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរថយន្ត Stellantis ។ Stellantis គឺជាការសហការគ្នារវាងក្រុមហ៊ុនចំនួន២គឺ FCA និងPSA ដែលមានម៉ាករថយន្តចំនួន ១៤ ត្រូវបានបង្កើតឡើងនៅខែមករាឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ BMW ចេញមកដាក់ចំៗអោយ Tesla ចំពោះមហិច្ឆតាមួយនេះ

កាលពីខែមុនក្រុមហ៊ុន Tesla បាននិយាយថាខ្លួនរំពឹងថានឹងមានការកើនឡើង ៥០ ភាគរយនៅក្នុងឆ្នាំខាងមុខជាពិសេសឆ្នាំនេះដែលក្រុមហ៊ុនផលិតរថយន្តអាមេរិក ជឿជាក់ថាខ្លួនអាចសម្រេចបាននូវអត្រាកំណើនកាន់តែខ្ពស់ជាងឆ្នាំ ២០២០ ដែលមានចំនួន ៣៦ ភាគរយ។ កាលពីឆ្នាំមុនក្រុមហ៊ុន Tesla បានបង្កើតកំណត់ត្រាលក់ជាមួយនឹងការលក់ជាសកលបានជិតកន្លះលានគ្រឿង។

ឆ្លើយតបទៅនឹងមហិច្ឆិតារបស់ក្រុមហ៊ុន Tesla អគ្គនាយកក្រុមហ៊ុន BMW លោក Oliver Zipse បាននិយាយថាវាមិនងាយស្រួលទេសម្រាប់ក្រុមហ៊ុន Tesla ដើម្បីរក្សាសន្ទុះរបស់ខ្លួន នៅពេលដែលក្រុមហ៊ុនផលិតរថយន្តដទៃៗកំពុងធ្វើការវិវឌ្ឍទៅកាន់រថយន្តអគ្គិសនី នាពេលអនាគត។ នេះជាសេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិអាឡឺម៉ង់នៅឯសន្និសីទបច្ចេកវិទ្យា DLD All Stars កាលពីដើមសប្តាហ៍នេះ។

ការអត្ថាធិប្បាយរបស់លោក Zipse កើតឡើងពីការពិតដែលថាក្រុមហ៊ុ​នផលិតរថយន្តកាន់តែច្រើនឡើងៗ កំពុងវិនិយោគយ៉ាងខ្លាំងលើរថយន្តអគ្គិសនី។ ក្រៅពី BMW, Mercedes-Benz, Audi, Porsche, Volkswagen, Ford និងម៉ាកជាច្រើនទៀតពួកគេបាន និងកំពុងអភិវឌ្ឍទៅលើរថយន្តយន្តអគ្គិសនីរបស់ខ្លួន ដោយហេតុនេះវាបានបង្កើនសម្ពាធទៅលើក្រុមហ៊ុន Tesla ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

 

មេដឹកនាំនៃក្រុមហ៊ុនផលិតរថយន្តធំៗ កម្រផ្តល់យោបល់ដោយផ្ទាល់អំពីដៃគូប្រកួតប្រជែង ដូច្នេះការនិយាយរបស់នាយកប្រតិបត្តិ BMW អំពីផែនការកំណើនរបស់ក្រុមហ៊ុន Tesla ឆ្លុះបញ្ចាំងថាក្រុមហ៊ុនមានទំនុកចិត្តក្នុងការអភិវឌ្ឍផ្នែកអគ្គិសនី និងផ្នែកបច្ចេកវិទ្យា ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតផ្សេងទៀត។

ការអត្ថាធិប្បាយខាងលើរបស់លោក Zipse បានកើតឡើងនៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែធ្នូឆ្នាំ ២០២០ ។ ភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិកបានឡើងដល់ ៨៨៣ ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃទី ២៦ ខែមករាហើយបានធ្លាក់ចុះជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី ២៣ ខែកុម្ភៈភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះដល់ ៦១៩ ដុល្លារក្នុងមួយហ៊ុន។

បន្ថែមពីលើសម្ពាធប្រកួតប្រជែងដែលកំពុងកើនឡើងពីក្រុមហ៊ុនផលិតរថយន្តយក្ស និងព័ត៌មានដែល Apple គ្រោងនឹងអភិវឌ្ឍរថយន្តអគ្គិសនី ដែលជាមូលហេតុមួយទៀត នៃការធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ធ្វើអោយរថយន្ត sedan Model 3 និង Model Y លែងមានការផលិតបន្តទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+