ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ជាប់លេខ១ ជាមួយម៉ាកឡានគួរឲ្យទុកចិត្តបំផុត

ទិន្នន័យនៃការសិក្សាប្រចាំឆ្នាំ J.D. Power U.S. Vehicle Dependability Study ត្រូវបានចេញហើយ ដោយលទ្ធផលបង្ហាញថា ម៉ាក Lexus, Porsche និង Kia ជាប់នៅលើកំពូលតារាង ដែលម៉ាករថយន្តគួរឲ្យទុកចិត្តបំផុត។

ការសិក្សាដែលឥឡូវនេះស្ថិតក្នុងឆ្នាំទី ៣២ បានវាស់ចំនួនបញ្ហាក្នុងរថយន្ត ១០០ គ្រឿង (PP100) ដែលបានជួបប្រទះក្នុងរយៈពេល ១២ ខែកន្លងមកដោយម្ចាស់ដើម នៃរថយន្តមានអាយុ ៣ ឆ្នាំ មានន័យថា រថយន្តឆ្នាំ ២០១៨ ត្រូវបានធ្វើតេស្តនៅឆ្នាំ ២០២១ នេះ។

វាគ្របដណ្តប់លើបញ្ហាជាក់លាក់ចំនួន ១៧៧ ដែលបានដាក់ជាក្រុម ដូចជា ផ្នែកសំឡេង / ការទំនាក់ទំនង / ការកម្សាន្ត / មុខងារផែនទី , ម៉ាស៊ីន / ប្រអប់លេខ , កាប៊ីនខាងក្នុង, ផ្នែកខាងក្រៅ, លក្ខណៈពិសេស / ប៊ូតុងបញ្ជា / អេក្រង់ , បទពិសោធន៏ការបើកបរ , មុខងារកម្តៅ / មុខងារបញ្ចេញខ្យល់ / ម៉ាស៊ីនត្រជាក់ និង កៅអីអង្គុយ។

សូមបញ្ជាថា ម៉ាកដែលទទួលបានពិន្ទុកាន់តែទាប គឺកាន់តែល្អ។ J.D. Power បានសម្គាល់ថា ពិន្ទុជាមធ្យមគឺ ១២១ពិន្ទុ ដែលជាតួលេខទាបបំផុតក្នុងប្រវត្តិសាស្រ្តនៃការសិក្សានេះ ហើយស្មើនឹង ១០% ប្រសើរជាងមុន ខណៈឆ្នាំ២០២០ គឺ ១៣៤ពិន្ទុ៕

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់សរុប៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីកើនទំហំទីផ្សារនៅអាមេរិក ប៉ុន្តែបានត្រឹម ១,៨% ប៉ុណ្ណោះ

ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS Markit បានឲ្យដឹងថាការចុះបញ្ជីរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកកាលពីឆ្នាំបានកើនឡើងដល់ចំណុចខ្ពស់ថ្មីមួយ ប៉ុន្តែចំណែកទីផ្សាររថយន្តអគ្គិសនីនៅមានត្រឹម ១,៨% ប៉ុណ្ណោះ ក្នុងទីផ្សារយានយន្តទាំងមូល។

IHS Markit បានកត់សម្គាល់ថានៅខែធ្នូឆ្នាំ ២០២០ គឺជាខែដែលមានការចុះបញ្ជីរថយន្តអគ្គិសនីច្រើនបំផុតពោលមានរហូតដល់ ២,៥% ក្នុងចំណោមទីផ្សារយានយន្តទាំងមូល ហើយចំណែកទីផ្សាររថយន្តអគ្គិសនីបានកើនឡើងទោះបីមានការផ្ទុះជំងឺកូវីដ១៩ក្ដី។

និន្នាការនេះរំពឹងថានឹងបន្ត ដោយ IHS Markit ជឿជាក់ថារថយន្តអគ្គិសនីនឹងមានចំណែកទីផ្សារ ៣,៥% នៅក្នុងឆ្នាំ ២០២១ នេះ ហើយនៅក្នុងឆ្នាំ ២០២៥ វាអាចនឹងកើនឡើងលើសពី ១០% ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជាឡានអគ្គិសនីលក់ដាច់លំដាប់ទី២ក្នុងលោក បន្ទាប់ពី Tesla Model 3

Hong Guang Mini EV គឺជារថយន្តអគ្គិសនីខ្នាតតូចតម្លៃធូរថ្លៃបំផុតមួយ ដែលកើតចេញពីការសហការគ្នារវាងក្រុមហ៊ន General Motors និងក្រុមហ៊ុន SAIC Motor ដែលនៅទីផ្សារប្រទេសចិនវាមានតម្លៃប្រមាណ ៤ ៤៦០ដុល្លារ។

ផ្អែកតាម Nikkei Asia បានឲ្យដឹងថារថយន្ត Hong Guang Mini EV នេះអាចលក់ចេញនៅប្រទេសចន្លោះពីខែកក្កដា ដល់ចុងឆ្នាំ ២០២០ បានប្រមាណ ១១២ ០០០គ្រឿង ដែលធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនីលក់ដាច់ជាងគេលំដាប់ទីពីរនៅប្រទេសចិន ស្ថិតនៅពីក្រោយរថយន្ត Tesla Model 3។


យ៉ាងណាក្ដី Hong Guang Mini EV នេះបានលក់ដាច់ច្រើនជាងរថយន្ត Tesla Model 3 បើគិតជាប្រចាំខែហើយគេជឿជាក់ថាវាគឺជារថយន្តអគ្គិសនីលក់ដាច់លំដាប់ទីពីរក្នុងលោក ខណៈដែល Tesla Model 3 នៅកាន់កាប់តំណែងលេខ១។

ជាមួយសន្ទុះដ៏ខ្លាំងក្លារបស់រថយន្តអគ្គិសនីតម្លៃធូរនេះ វាអាចនឹងយកឈ្នះរថយន្ត Tesla Model 3 នៅទីផ្សារប្រទេសចិននាឆ្នាំនេះ ប៉ុន្តែមិនអាចយកឈ្នះលើទីផ្សារសកលបាននៅឡើយទេ។ ដើម្បីបង្កើនចំនួនលក់នេះ ក្រុមហ៊ុនមានគម្រោងថានឹងលក់រថយន្ត Hong Guang Mini EV នៅអឺរ៉ុប ដែលតម្លៃអាចឡើងថ្លៃពីរដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង់បានឡានឆ្នាំ២០២១ តម្លៃត្រឹមតែជាង ៣ ម៉ឺនដុល្លារ គួរទិញម៉ូដែល GAC GS5 ដឹងតែត្រូវចិត្តហ្មង!

ទើបបង្ហាញខ្លួនក្នុងទីផ្សារកម្ពុជា យីហោឡាន GAC បានឆក់យកបេះដូងអតិថិជនជាច្រើនឲ្យបញ្ជាទិញរថយន្តរបស់ពួកគេដោយទំនុកចិត្ត ព្រោះគ្រប់ម៉ូដែលរបស់ GAC តែងបំពាក់ទៅដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ និងមុខងារជាច្រើនដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ បូករួមជាមួយតម្លៃសមរម្យ ឬអាចនិយាយបានថាមានភាពប្រកួតប្រជែងខ្លាំងដែលអ្នកប្រើប្រាស់រថយន្តគ្រប់រូបរមែងចង់បាន។

គូសបញ្ជាក់ផងដែរថា GAC ជាក្រុមហ៊ុនដៃគូផលិតរថយន្ត និងផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តរបស់ TOYOTA, LEXUS, HONDA និង MITSUBISHI ហើយកំពុងទទួលប្រជាប្រិយភាពយ៉ាងខ្លាំងតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ស្របពេលដែលក្រុមហ៊ុននេះ ក៏មានវត្តមានជាផ្លូវការក្នុងប្រទេសកម្ពុជាផងដែរ។

ឥឡូវនេះ GAC ក៏បានដាក់លក់នូវម៉ូដែលថ្មីប្រភេទ GS5 សេរីឆ្នាំ ២០២១ ដែលជារថយន្តប្រភេទ SUV ខ្នាតតូច ប្រអប់លេខអូតូ ៦ វគ្គ ៥ កៅអី ប៉ុង ១ (FWD) ម៉ាស៊ីនសាំង ស៊ីឡាំង ៤ ចំណុះ ១.៥ លីត្រ ទាក់បូ (1.5L Turbo) កម្លាំង ១៥១ សេះ (151 Hp) កម្លាំងរមួល ២៣៥ ញ៉ូវតុនម៉ែត្រ (235Nm)។

មានការរចនាបែបស៊ីវិល័យ ជាមួយដំបូលកញ្ចក់ដ៏ទាក់ទាញ GS5 សេរីឆ្នាំ ២០២១ សក្តិសមសម្រាប់ការប្រើប្រាស់គ្រប់ស្ថានភាពផ្លូវ ជាមួយកង់ទំហំ ១៨ អ៊ីញ និងមានសេនស័រ (Sensor) បង្ហាញពីសម្ពាធខ្យល់ក្នុងកង់ងាយស្រួលដល់អ្នកបើកបរដឹងបានភ្លាមៗមុនពេលខ្យល់អស់ជាយថាហេតុ។ លើសពីនេះការប្រើប្រាស់ GS5 សេរីឆ្នាំ ២០២១ មានភាពសន្សំសំចៃច្រើនដែលរថយន្តនេះមានធុងសាំងចំណុះ ៥៥ លីត្រ (55L) និងស៊ីសាំងចន្លោះពី ៦ ទៅ ៧ លីត្រ សម្រាប់ការបើកបរក្នុងរយៈចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ។

អាចបញ្ជាបញ្ឆេះរថយន្តពីចម្ងាយជាមួយកូនសោរឆ្លាតវៃ (Smart key) របស់ GS5 ហើយចង្កៀងមុខជាបច្ចេកវិទ្យា Projector Headlamp ដែលជះពន្លឺទៅខាងមុខបានច្បាស់ល្អ និងមិនប៉ះពាល់ភ្នែកអ្នកបើកបរបញ្រ្ចាស់ទិស។ មានកាមេរ៉ាមើលមួយជុំរថយន្តជាទម្រង់ ៣៦០ ដឺក្រេ ជាមួយអេក្រង់ Touch Screen ទំហំ ១០ អ៊ីញ សេនស័រ ៦ និងប្រព័ន្ធជំនួយជាសម្លេងពេលរថយន្តជិតប៉ះឧបសគ្គនានា ដែលផ្តល់ភាពងាយស្រួលក្នុងការចូលចត ក៏ដូចជាបើកបរក្នុងស្ថានភាពផ្លូវតូចចង្អៀត ឬចរាចរណ៍កកស្ទះ។

ដោយសារផលិតមកសម្រាប់បើកបរគ្រប់ស្ថានភាពផ្លូវ ចង្កូតរបស់ GS5 មានបំពាក់នូវមុខងារសំខាន់ៗ ៣ និងរថយន្តទាំងមូលមានប្រព័ន្ធសុវត្ថិភាព ដូចជា៖

  • មុខងារទី១ Comfort ដែលចង្កូតធូ ស្រួលបង្វិល សម្រាប់ការបើកបរប្រចាំថ្ងៃក្នុងទីក្រុង។
  • មុខងារទី២ Standard ដែលតឹងជាងមុនបន្តិច សម្រាប់ការបើកបរប្រចាំថ្ងៃក្នុងទីក្រុង ឬក្រៅក្រុងម្តងម្កាល។
  • មុខងារទី៣ Sport ដែលចង្កូតតឹកណែន ជួលទប់រថយន្តមិនងាករ៉េ ពេលបើកបរល្បឿនលឿន។
  • ប្រព័ន្ធជួយទប់លំនឹងរថយន្តមិនឲ្យក្រឡាប់ TCS និង ESP
  • ប្រព័ន្ធហ្វ្រាំងជួយទប់រថយន្តមិនឲ្យក្រលែង និងបញ្ឈប់រថយន្តបានយ៉ាងមានប្រសិទ្ធភាពមិនថាពេលបើកបរផ្លូវកោង រអិល ឬឡើងចុះចំណោទ ABS, HBA និង EPS

ជាមួយតម្លៃពិសេសសម្រាប់ឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ GS5 សេរីឆ្នាំ ២០២១ នៅសល់ត្រឹមតែ $37,999 តែប៉ុណ្ណោះ ហើយមាននៅក្នុងស្តុកជាច្រើនគ្រឿងសម្រាប់បំពេញតាមតម្រូវការអតិថិជន ដែលទិញភ្លាម បានរថយន្តយកទៅប្រើប្រាស់ភ្លាមៗតែម្តង។

សម្រាប់ព័ត៌មានលំអិត អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរសព្ទ៖ ០៩៥ ៩៩៩ ០២៩ ឬអញ្ជើញទៅកាន់អគារតាំងបង្ហាញរថយន្ត GAC ដែលមានអាសយដ្ឋាន អគារលេខ #១១០ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចទាក់ទងតាមបណ្តាញសង្គម៕

សូមទស្សនាវីដេអូលម្អិតនៃឡាន GAC GS5 សេរីឆ្នាំ ២០២១​​ ខាងក្រោម

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចេញម៉ូឌែលពិសេស Ranger Tradie នៅប្រទេសអូស្ត្រាលី តម្លៃ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុ​ Ford បានប្រកាសចេញម៉ូឌែលពិសេស Tradie Ranger សម្រាប់ប្រទេសអូស្ត្រាលី។ បន្ទាប់ពីចេញម៉ូឌែលពិសេសនេះ Ranger Tradie នឹងចូលជាគ្រួសារត្រកូល Ranger នៃ XL Special Edition, XLS Sport, XLT, FX4 Max និង Wildrak X។

ដោយផលិតឡើងផ្អែកលើរថយន្ត Ranger XL 4×4 Double Cab រថយន្ត Ranger Tradie បានបំពាក់បន្ថែមជាមួយគ្រឿងបំពាក់ដែលមានតម្លៃ និងទំនើប។ ជាពិសេស Ranger Tradie បានបំពាក់ជាមួយប៉ាណាខាងមុខធំជាងមុន, LED Light bar ទំហំ ២០,៥អ៊ីញ, ឈ្នាន់ពណ៌ខ្មៅ, យ៉ាន់ប្រភេទ alloy ទំហំ ១៦អ៊ីញ និងជម្រើសពណ៌ ៦ពណ៌។ និងខាងក្នុង បានបំពាក់ជាមួយប្រព័ន្ធកម្សាន្ត SYNC3 ជាមួយអេក្រង់ Touchscreen ទំហំ ៨អ៊ីញ ដែលអាចភា្ជប់មុខងារ Apple Carplay និង Android Auto។ បន្ថែមពីនេះរថយន្តនេះក៏អាចភ្ជាប់ទូរស័ព្ទ ដើម្បីបញ្ជាពីចម្ងាយបានដូចជា បញ្ឆេះម៉ាស៊ីនរថយន្ត, បើក-បិទបង្អួច, បើក-បិទម៉ាស៊ីនត្រជាក់ និង បើក-បិទសោទ្វា។

Ford Tradie Ranger បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,២លីត្រ Turbocharged ទំហំ ៥ស៊ីឡាំង បង្កើតកម្លាំងបាន ១៩៧សេះ ប្រើប្រអប់លេខ ៦វគ្គអូតូ និងប្រើប្រព័ន្ធវិលកង់ទាំង ៤។ វាមានកម្លាំងតិចជាង Wildrak X ដែលប្រើម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ twin-turbocharged កម្លាំងប្រហែល ២១០សេះ។

យោងតាមក្រុមហ៊ុ​ Ford Australia រថយន្ត Ranger Tradie នឹងត្រូវផលិតមានចំនួនកំណត់ និងពេលវេលាកំណត់មួយ វានឹងមានតម្លៃចាប់ពី ៤០ ៥០០ ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen គិតចង់លក់ហ៊ុនខ្លះរបស់ Porsche ដើម្បីយកលុយបុកផែនការឡានអគ្គិសនី

Volkswagen Group ត្រូវបានគេរាយការណ៍ថាកំពុងតែពិចារណាដាក់លក់ភាគហ៊ុនរបស់ក្រុមហ៊ុន Porsche ដើម្បីបានដើមទុនកាន់តែច្រើនបន្ថែមទៀតសម្រាប់សម្រេចផែនការអភិវឌ្ឍន៍រថយន្តអគ្គិសនី និងផែនការផ្នែក Software នាពេលអនាគត។

Manager Magazin បាននិយាយថា VW Group អាចនឹងធ្វើការដាក់លក់ភាគហ៊ុនរបស់ Porsche ច្រើនបំផុតដល់ ២៥% ដែលមានតម្លៃប្រមាណ ២៤ ទៅ ៣០ពាន់លានដុល្លារ។ ប្រភពមិនបញ្ចេញឈ្មោះបានប្រាប់ Reuters ថាការពិចារណាបែបនេះពិតជាមានមែន ប៉ុន្តែមានភាគរយតិចដែលអាចក្លាយជាការពិត ហើយការដាក់លក់ភាគហ៊ុននេះរំពឹងថានឹងមិនអាចកើតមានឡើងក្នុងឆ្នាំ ២០២១ នេះឡើយ។

អ្នកវិភាគមួយចំនួនជឿជាក់ថាក្រុមហ៊ុន Porsche អាចមានតម្លៃរហូតដល់ខ្ទង់ ១២០ពាន់លានដុល្លារ ដែលតម្លៃនេះគឺខ្ពស់ជាងតម្លៃទីផ្សាររបស់ក្រុមហ៊ុន VW Group ដែលជាក្រុមហ៊ុនមេរបស់ Porsche ទៅទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បញ្ចុះតម្លៃឡាន Model 3 និង Model Y កាន់តែធូរជាងមុន

ក្រោយពីក្រុមហ៊ុន Chevrolet បានបញ្ចេញរថយន្ត Bolt ស៊េរីឆ្នាំ ២០២២ ជាមួយជម្រើសអគ្គិសនីដែលមានតម្លៃចាប់ពី ៣៣ ៩៩៥ដុល្លារ ក្រុមហ៊ុន Tesla បានធ្វើការឆ្លើយតបវិញដោយបានបញ្ចុះតម្លៃរថយន្ត Model 3 និង Model Y ឲ្យកាន់តែទាក់ទាញជាងមុន។

រថយន្ត Model 3 RWD Standard Range Plus នាពេលនេះគឺមានតម្លៃចាប់ពី ៣៦ ៩៩០ដុល្លារ នៅសហរដ្ឋអាមេរិក ដែលបានថយចុះតម្លៃ ១ពាន់ដុល្លារ។ ចំណែក Model 3 Dual Motor AWD Long Range នៅរក្សាតម្លៃ ៤៦ ៩៩០ដុល្លារដដែល ប៉ុន្តែ Model 3 Dual Motor AWD Performance បែរជាឡើងថ្លៃ ១ពាន់ដុល្លារ ពោលមានតម្លៃ ៥៥ ៩៩០ដុល្លារ។

ដោយឡែកចំពោះ Model Y RWD Standard Range ពេលនេះមានតម្លៃធូរជាងមុន ២ពាន់ដុល្លារ គឺមានតម្លៃចាប់ពី ៣៩ ៩៩០ដុល្លារ។ ចំណែក Model Y Dual Motor AWD Long Range តម្លៃនៅតែ ៤៩ ៩៩០ដុល្លារមិនមានការផ្លាស់ប្ដូរ ហើយប្រភេទ Performance វិញមានតម្លៃចាប់ពី ៦០ ៩៩០ដុល្លារ ឡើងថ្លៃ ១ពាន់ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលលក្ខណះពិសេសនៃរថយន្ត Nissan Navara ២០២១ នៅថៃតិចមើល!

ក្រោយពីបានបញ្ចេញនូវ រថយន្ត Nissan Navara ឆ្នាំ២០២១ ដែលបានបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយការឌីហ្សាញ និងអាប់ដេតថ្មី សម្រាប់លក់នៅលើទីផ្សារជុំវិញពិភពលោក ​ដើម​ខែ​វិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ក្រោយមក Nissan បាន​ជ្រើស​យក​ប្រទេស​ថៃ ​ជា​ទីផ្សារ​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​សម្រាប់​ការ​ដាក់​លក់​រថយន្ត​ភីកអាប់​ថ្មី​នេះ។ ​នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ​ រថយន្ត Nissan Navara ស៊េរី​ថ្មី​នឹង​ត្រូវ​ប្រកួត​​ប្រជែង​នឹង​​រថយន្ត Isuzu D-Max, Toyota Hilux, Chevrolet Colorado, Mitsubishi Triton, Mazda BT-50 និង Ford Ranger ផង​ដែរ។

រថយន្ត Nissan Navara ដែល​លក់​នៅ​ថៃ​ ​មាន​ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣លីត្រ ដែលផលិត​កម្លាំងបាន ១៦៣សេះ និងប្រើប្រអប់លេខដៃ ៦វគ្គ។ ហើយវា​ក៏​មាន​ប្រភេទ​ម៉ាស៊ីន​​ ២,៣លីត្រ កម្លាំង ១៩០សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​អូតូ ឬ​លេខ​ដៃ ៧​វគ្គ​ផង​ដែរ។

ជាមួយការអាប់ដេតថ្មីរថយន្ត​ Nissan Navara ឆ្នាំ ២០២១នេះ ផ្នែកខាងមុខ បានទទួលការរចនាប៉ាណាមុខថ្មី និងចង្កៀងមុខ ប្រភេទអំពូល Bi-LED។ បន្ថែមពីនេះនៅខាងលើមានបំពាក់ដោយកាងលំអ Roof Rial យ៉ាងទាក់ទាញបន្ថែមទៀត និងនៅផ្នែកខាងក្រោយរបស់វាក៏បានបំពាក់ជាមួយ Tailgate និងកម្រប់ភក់ ដែលមានការអា​ប់ដេតថ្មី, ចង្កៀងក្រោយថ្មី និងទ្រុងក្រោយដែលមានភាពទូលាយជាងមុន។

អ្វីដែលកត់សម្គាល់ខ្លាំងបំផុតបន្ថែមទៀតនោះគឺមានប្រព័ន្ធសុវត្ថិភាពឆ្លាតវៃជាច្រើនដូចជា៖

  • កាំម៉េរាចំនួន ៤គ្រាប់ លក្ខណៈ៣៦០ដឺក្រេ និងអាចមើលពីស្ថានភាពពេលផ្លូវពិបាក ឬហៅថា Intelligent Around View Monitor (IAVM)

  • ប្រព័ន្ធចាប់ហ្វ្រាំងស្វ័យប្រវត្តិ ការពារផ្នែកខាងមុខ INTELLIGENT EMERGENCY BRAKING (IEB)
  • ប្រព័ន្ធផ្តល់សញ្ញាអោយបើកបរប្រុងប្រយ័ត្នពេលមានឧបសគ្គនៅខាងមុខ INTELLIGENT FORWARD COLLISION WARNING (IFCW)
  • ប្រព័ន្ធផ្តល់សញ្ញា ការពារនៅផ្នែកចំហៀង INTELLIGENT BLIND SPOT INTERVENTION (IBSI)

  • ប្រព័ន្ធរក្សាគន្លងផ្លូវ INTELLIGENT LANE INTERVENTION (ILI)
  • ប្រព័ន្ធត្រួតពិនិត្សស្ថានភាព និងផ្តល់សញ្ញាពេលចេញពីចំណត REAR CROSS TRAFFIC ALERT (RCTA)
  • ប្រព័ន្ធឡើងចំណោត HILL START ASSIST (HSA)
  • ប្រព័ន្ធចុះចំណោត HILL DESCENT CONTROL (HDC)
  • ប្រព័ន្ធដាស់តឿនអ្នកបើកបរពេលងងុយគេង
  • ប្រព័ន្ធហ្វ្រាំងសុវត្ថិភាពដូចជា៖ TCS, VDC, EBD, ABS, 4-Wheel Active Brake Limited ​និង TSA
  • ពោងសុវត្ថិភាពចំនួន ៧ចំណុច

លើកនេះពិតជាមិនធម្មតាមែនសម្រាប់ការផ្លាស់ប្តូរទាំងអស់នេះ យើងនឹងរង់ចាំមើលម៉ូឌែលដែលនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាវិញម្តង ថាតើវាទំនើបដល់កម្រឹតណា។ តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរ?

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើផ្នែកខាងក្នុងនៃរថយន្តពណ៌អ្វីដែលមានប្រជាប្រិយភាពជាងគេ?

ប្រព័ន្ធដំណើរការនៃរថយន្ត ទំនុកចិត្ត និងការសន្សំសំចៃសាំងជាកត្តាចំបងមួយសម្រាប់លោកអ្នក រាល់ពេលដែលលោកអ្នកស្វែងរកទិញរថយន្តថ្មី។ ប៉ុន្តែបើលោកអ្នកចំណាយពេលច្រើននៅក្នុងរថយន្តរបស់លោកអ្នក គុណសម្បត្តិផ្នែកខាងក្នុងនៃរថយន្តក៏ជាចំនុចសំខាន់ផងដែរ។ ប្រសិនបើលោកអ្នកចំណាយពេលច្រើនដើម្បីធ្វើដំណើរតាមផ្លូវ រថយន្តដែលមានគុណភាពល្អ ព្រមទាំងមានផាសុខភាពផ្នែកខាងក្នុងពិតជាសាកសម្យសម្រាប់លោកអ្នក។

ពណ៌នៃរថយន្ត គឺជាជម្រើសសំខាន់មួយដែលលោកអ្នកត្រូវធ្វើការសម្រេចចិត្តនៅពេលដែលលោកអ្នកទិញរថយន្ត។ មនុស្សភាគច្រើនបានផ្តោតខ្លាំងទៅលើពណ៌ផ្នែកខាងក្រៅនៃរថយន្ត ប៉ុន្តែពួកគាត់បែជាមើលរំលងពណ៌ផ្នែកខាងក្នុងនៃរថយន្តវិញ។ ហេតុអ្វីបានជាពណ៌ផ្នែកខាងក្នុងនៃរថយន្តសំខាន់? ការជ្រើសរើសម៉ូឌពណ៌ នៃសាច់ក្រណាត់ ក៏អាចបង្កើនភាពស៊ីវីល័យនៃរថយន្តផងដែរ ជាពិសេសនៅពេលដែលអតិថិជនពិចារណាលើការលេងម៉ូឌរចនាដោយផ្ទាល់។ លោកអ្នកប្រាកដជាមិនសូវសប្បាយចិត្តនៅពេលដែលផ្នែកខាងក្នុងនៃរថយន្ត មិនមែនជាលក្ខណៈដែលលោកអ្នកចង់បាន។ ខាងក្រោមនេះ យើងនឹងនិយាយអំពីផ្នៃកខាងក្នុងនៃរថយន្តមួយចំនួន៖

  • ផ្នែកខាងក្នុងពណ៌ខ្មៅ និងពណ៌ទឹកដោះគោ

រថយន្ត MG ZS ៖ រថយន្តដែលមានតម្លៃ ៣១ ០០០ដុល្លារ ដែលមកជាមួយផ្នែកខាងក្នុងនៃរថយន្តមានពណ៌ខ្មៅ និងពណ៌ទឹកដោះគោ។ ជាទូទៅពណ៌ខ្មៅ និងពណ៌ទឹកដោះគោជាពណ៌ដែលមានប្រជាប្រិយភាពខ្លាំង។ ទោះបីជាវាមានការពិបាកក្នុងការសំអាតបន្តិច ក៏ប៉ុន្តែវាផ្តល់ប្រណិតភាព និងស៊ីវីល័យដែលទាក់ចិត្តអ្នកប្រើប្រាស់ជាច្រើន។ ហើយវាក៏មិនមានការស្រូបកំដៅខ្លាំងដូចពណ៌ខ្មៅ ពណ៌ទឹកដោះគោនៃផ្នែកខាងក្នុងក៏មានមូលហេតុច្រើនដែលអាចបង្កើនសម្រស់នៃរថយន្តឲ្យកាន់តែស្រស់ស្អាត និងប្រណិតភាពមួយកម្រិតទៀតដល់អតិថិជន។

  • ផ្នែកខាងក្នុងពណ៌ខ្មៅ និងពណ៌ស

រថយន្ត Ford Ecosport ៖ រថយន្តដែលមានតម្លៃ ២៩ ៩០០ដុល្លារ ដែលមកជាមួយផ្នែកខាងក្នុងនៃរថយន្តមានពណ៌ខ្មៅ និងពណ៌ស។ លោកអ្នកប្រាកដជាចាប់អារម្មណ៍ថានៅតាមកន្លែងលក់រថយន្តនានាសំបូរពណ៌ខ្មៅ និងពណ៌ស ក៏ដោយសារតែវាផ្តល់ភាពងាយស្រួលក្នុងការលក់។ ប៉ុន្តែវាមិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាគិតឡើយ ដោយមនុស្សមួយចំនួនបែជាគិតថាពណ៌ខ្មៅ និងពណ៌សមានលក្ខណៈអពមង្គលទៅវិញ។ ប្រសិនបើនៅផ្ទះលោកអ្នកមានកូនតូចៗ និងសត្វចិញ្ចឹម នោះពណ៌សមិនមែនជាជម្រើសល្អសម្រាប់លោកអ្នកឡើយ។

  • ផ្នែកខាងក្នុងពណ៌ខ្មៅ

រថយន្ត Ssang Yong Tivoli ដែលមានតម្លៃ ៣៣ ៩០០ដុល្លារ និងរថយន្ត Hyundai Veune ដែលមានតម្លៃ ២៩ ៥០០ដុល្លារ ដែលរថយន្តទាំងពីរនេះមកជាមួយផ្នែកខាងក្នុងពណ៌ខ្មៅ។ ចំពោះពណ៌ខ្មៅ វាផ្ដល់ផលវិជ្ជមាននាអាកាសធាតុត្រជាក់ដោយសារតែការស្រូបកំដៅ ប៉ុន្តែវាផ្តល់ផលអវិជ្ជមាននៅអាកាសធាតុក្ដៅ ដែលមានសូវសាកសម្យជាមួយអាកាសធាតុនៅប្រទេសកម្ពុជា។ ប្រសិនបើលោកអ្នកចតក្រោមពន្លឺព្រះអាទិត្យ លោកអ្នកនឹងមានអារម្មណ៍ថា វាមានសភាពក្ដៅខ្លាំងស្របពេលដែលផ្នែកខាងក្នុងនៃរថយន្តរបស់លោកអ្នកមានពណ៌ខ្មៅ។ អ្វីដែលផ្តល់ភាពងាយស្រួលដល់ផ្នែកខាងក្នុងពណ៌ខ្មៅនោះគឺការងាយស្រួលសំអាត។ មួយវិញទៀតរថយន្តដែលមានផ្នែកខាងក្នុងពណ៌ស្រាល គឺផ្តល់ភាពងាយស្រួល និងមិនបាត់បង់តម្លៃច្រើនក្នុងការលក់បន្ត។

ប្រសិនបើលោកអ្នកចង់ជ្រើសរើសពណ៌ផ្នែកខាងក្នុងនៃរថយន្ត ដែលសាកសម្យជាមួយពណ៌ខាងក្រៅ។ ពណ៌ខ្មៅជាពណ៌ដែលនិយមទូទៅដែលតម្រូវគ្រប់ពណ៌នៃផ្នែកខាងក្រៅរថយន្ត។ ឯពណ៌ស្រាលវិញ វាអាចបង្កើនសម្រាស់រថយន្តរបស់លោកអ្នកឲ្យកាន់តែប្រណិត និងផ្តល់អារម្មណ៍ ផាសុខភាពនៅពេលដែលលោកអ្នកបើកបរ ឬ រួមដំណើរជាមួយ នៅក្នុងរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលតម្លៃឡាន Highlander ប្រភេទ Platinum ឆ្នាំ២០២១ ទើបលក់នៅវៀតណាមក្តៅៗ

រថយន្ត​ Toyota Highlander Platinum ស៊េរី​ឆ្នាំ ២០២១ បាន​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ជាលើកដំបូង​ តាម​រយៈ​ការ​នាំ​ចូលរបស់​ក្រុមហ៊ុន​ឯក​ជន​ដែល​មាន​ដាក់​លក់​ក្នុង​តម្លៃ​ដល់​​ប្រមាណ ១៧៤ ១០០ដុល្លារ(៤ billion VND)។

ចូលដល់ជំនាន់ទី៤ Toyota Highlander ប្រើប្រាស់គ្រោងឆ្អឹង TNGA-K ដូចគ្នានឹង Toyota Sienna ដែរ។ Highlander ស៊េរី​ឆ្នាំ ២០២១ បានទទួលការឌីស្សាញថ្មី ដែលមានលក្ខណ:កាន់តែទំនើប និងទាន់សម័យ។

រថយន្ត​ Toyota Highlander Platinum ស៊េរី​ឆ្នាំ ២០២១ គឺជារថយន្តប្រភេទ SUV ៧កៅអី ដែលមានប្រវែង ៤,៩៥០មីលីម៉ែត្រ ទទឹង ១,៩៣០មីលីម៉ែត្រ និងកម្ពស់ ១,៧២៩ មីលីម៉ែត្រ។ ផ្នែកខាងក្រៅរបស់ Highlander ២០២១ បានបំពាក់ជាមួយចង្កៀង ប្រភេទ LED Smart Projector, កាងក្រោយថ្មី, Spoiler និង ថាសកង់ទំហំ ២០អ៊ីញ។

រីឯក្នុងកាប៊ីនមានភាពធំទូលាយ និងបំពាក់ជាមួយជាមួយ កៅអីអង្គចង់ចាំផ្នែកខាងមុខ, អេក្រង់ប្រភេទ Digital ទំហំ ១២,៣អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto, ប្រព័ន្ធបង្ហាញព័ត៌មាននៅលើកញ្ចាក់ HUD, កាំម៉េរា ៣៦០ដឺក្រេ, ម៉ាស៊ីនត្រជាក់ ៣កន្លែង, ប្រព័ន្ធសាកថ្មឥតខ្សែ,  ដំបូលកញ្ចក់ធំ Panoramic Moonroof និងកញ្ចប់សុវត្តិភាព TSS 2.0។

Toyota Highlander Platinum ស៊េរី​ឆ្នាំ ២០២១ បំពាក់ជាមួយម៉ាស៊ីន ៣,៥លីត្រ V6 បង្កើតកម្លាំងបាន ២៩៥សេះ កម្លាំងរមួល ៣៥៦ Nm និងប្រើប្រាស់ប្រអប់លេខ ៨វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+