ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន RMA Cambodia ប្រារព្ធពិធី “ប្រគល់រថយន្ត ហ្វដ ចំនួន២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ” នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)

[ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១] ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានធ្វើការប្រារព្ធពិធី “ប្រគល់រថយន្ត ហ្វដ ចំនួន២គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ” ទៅដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)​ ដែលមានទីតាំងស្ថិតនៅលើផ្លូវទំនប់កប់ស្រូវ ភូមិស្រែរាចាស់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ក្បែរវត្តពូនភ្នំ)។

ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះឡើង ដោយធ្វើការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសម្រាប់សិក្សា និងគ្រឿងតុបតែងលំអរ រថយន្ត ហ្វដ ២គ្រឿង និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។

លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ​ អិម​​ អេ​ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា។ តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សនេះហើយដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស រថយន្ត ហ្វដ នេះលេចចេញជារូបរាងឡើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះ នឹងក្លាយជាមជ្ឈមណ្ឌលមួយដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេសយានយន្ត ជាពិសេសទៀតនោះប្អូនៗនិស្សិតថែមទាំងអាចមានឱកាសមកចូលបម្រើការក្នុងក្រុមហ៊ុន អ អិម អេ ផងដែរ។”

លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia

លើសពីនេះទៅទៀត គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនFord បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែភាពទំនើបនៃបច្ចេកវិទ្យាដែលមានបំពាក់នៅលើរថយន្ត ហ្វដ ហើយថ្ងៃនេះដែរក្រុមហ៊ុន ហ្វដ និងក្រុមហ៊ុន អ អិម អេ បានប្រគល់ជូននូវរថយន្ត Ford Ranger Wildtrak ថ្មីចំនួន 2 គ្រឿងដល់វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាដែលនេះជាឱកាសដ៏ពិសេសសម្រាប់សិស្ស និស្សិតក្នុងការស្វែងយល់ពីចំណេះដឹង ក៏ដូចជាបច្ចេកវិទ្យាទំនើបៗនៃរថយន្ត។” លោកក៏បានកោតសរសើរដល់ក្រុមហ៊ុន ហ្វដ និងក្រុមហ៊ុន អ អិម អេ ដែលបានចំណាយធនធានយ៉ាងច្រើនក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងចូលរួមចំណែកក្នុងកសាងធនធានមនុស្សនៅកម្ពុជាផងដែរ ហើយលោកក៏សូមលើកទឹកចិត្តឲ្យក្រុមហ៊ុននៅតែបន្តសកម្មភាពទាំងនេះជូនដល់សង្គមបន្ថែមទៀត។

ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានមានប្រសាសន៍ថា៖ “វិទ្យាសា្ថនពហុបច្ចេកទេសកម្ពុជាមួយឆ្នាំៗមានសិស្សចូលរៀនប្រមាណរាប់ពាន់នាក់ប៉ុន្តែនៅក្នុងមុខជំនាញបច្ចេកទេស ឬបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈហាក់បីដូចជានៅមានកម្រិតមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការនៅឡើយទេ ដូច្នេះខ្ញុំជឿជាក់ថាតាមរយៈការដាក់ឲ្យដំណើរការមជ្ឃមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ នេះនឹងធ្វើអាចបង្កើតនូវធនធានមនុស្សដែលមានជំនាញច្បាស់លាស់ក្នុងវិស័យនេះ។ ”

ឯកឧត្តម ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា

ក្រៅពីការវិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា​ កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព។​ ជាពិសេសសកម្មភាពសប្បុរសធម៍សំខាន់ៗគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០២០ នោះគឺ ការចូលជាមូលនិធិដល់កាកបាទក្រហមកម្ពុជា ការចូលជាមូលនិធិដល់រាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងប្រយុទ្ធ​ប្រឆាំងនឹងជម្ងឺ Covid-19 ការជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនាន់ក្នុងខេត្តកំពង់ស្ពឺដែលយើងបានប្រើប្រាស់រថយន្ត Ford Pick Up ផ្ទាល់ក្នុងការដឹកស្បៀងអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋផ្ទាល់ និងជួយដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ផងដែរ និងសកម្មភាពផ្សេងៗជាច្រើនទៀត។

លើសពីនេះទៅទៀតក្រុមហ៊ុន អ​ អិម អេ ក៏បានផ្តល់នូវរថយន្ត Ford Pick up ចំនួន ១​ គ្រឿង និងត្រាក់ទ័រ John Deere ចំនួន ២គ្រឿងក្នុងឆ្នាំ ២០១៩។ កាលពីខែ សីហា ឆ្នាំ២០២០ក្រុមហ៊ុន អ អិម អេ បានប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន​ ៤​ គ្រឿងបន្ថែមទៀត។ ក្នុងឆ្នាំ ២០២១ នេះក្រុមហ៊ុន អ អិម អេ ក៏នៅតែបន្តសកម្មភាពនេះដដែលនោះគឺបន្តប្រគល់នូវរថយន្ត Ford Pick up ៦ គ្រឿងជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ២ គ្រឿងដែលបានប្រគល់កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន ២ គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៅខេត្តសៀមរាបចំនួន២​គ្រឿង។ ដូចនេះចំនួនរថយន្ត Ford Ranger Wildtrak ដែលត្រូវប្រគល់តាំងពីឆ្នាំ ២០១៩ រហូតមកដល់ឆ្នាំ ២០២១ នេះមានចំនួនសរុបរហូតដល់ទៅ ១១ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនទាន់ដឹងអីផង Ford ប្រមូលឡាន Bronco Sport ចូលរោងចក្រវិញបាត់ ដោយសារបញ្ហាមួយនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford បានប្រកាសប្រមូលរថយន្ត Bronco Sport ស៊េរីឆ្នាំ ២០២១ នៅសហរដ្ឋអាមេរិក ឲ្យវិលចូលមករោងចក្រវិញ ជុំវិញបញ្ហាមួយដែលពាក់ព័ន្ធទៅនឹងប៊ូឡុង។

យោងតាមព័ត៌មានដែលបានចេញផ្សាយ ដោយក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ បានបញ្ជាក់ថា រថយន្តប្រភេទ SUV ខ្នាតតូចនេះ មានមួយចំនួនបានបាត់ ឬរលុងប៊ូឡុងបូមក្រោយ។

រថយន្តដែលរងផលប៉ះពាល់ត្រូវបានគេផលិតនៅរោងចក្រ Hermosillo Stamping និងរោងចក្រដំឡើងក្នុងប្រទេសម៉ិចស៊ីកូ ពីថ្ងៃទី ២២ ខែកក្កដា ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ហើយបញ្ហានេះអាចប៉ះពាល់ដល់ស្ថេរភាពរបស់រថយន្ត។ ម៉្យាងវិញទៀត ក្រុមហ៊ុន Ford បានលើកឡើងថា បញ្ហានេះអាចឲ្យរថយន្តថយចុះសមត្ថភាពការពារ ពេលមានការប៉ះទង្គិចផ្នែកខាងក្រោយ ជាមួយនឹងការកើនឡើងហានិភ័យនៃការរងរបួសចំពោះអ្នកដំណើរ ទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Ford មិនទាន់បានដំណឹងណាមួយអំពីអំពីគ្រោះថ្នាក់ ឬការរងរបួស ដែលទាក់ទងនឹងបញ្ហាដែលមានលើរថយន្តចំនួន ១ ៦៤០ គ្រឿងនៅសហរដ្ឋអាមេរិក, ២៤ គ្រឿងនៅកាណាដា និង ២ គ្រឿងនៅម៉ិចស៊ីកូ នេះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai នឹងប្តូរកញ្ចប់អាគុយ លើឡានអគ្គិសនី Kona EV ដែលមានហានិភ័យក្នុងការឆាបឆេះ

ក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Hyundai អាចនឹងចាប់ផ្តើមផ្លាស់ប្តូរកញ្ចប់អាគុយលើរថយន្តអគ្គិសនីរបស់ខ្លួន រហូតដល់ ១០០ ០០០ គ្រឿង។

បន្ទាប់ពីមានហេតុការណ៍ឆាបឆេះជាបន្តបន្ទាប់លើរថយន្ត Hyundai Kona EV រួចមក កាសែតជាភាសាកូរ៉េ Aju News បានអះអាងថា ក្រុមហ៊ុននេះនឹងជំនួសកញ្ចប់អាគុយរបស់រថយន្តម៉ាក Kona EV ចំនួន ៧៧ ០០០ គ្រឿង ដោយប្រើកញ្ចប់អាគុយដែលមានប្រើលើរថយន្ត IONIQ PHEV និង IONIQ EV វិញ។ គួរឲ្យដឹងថា រថយន្តទាំងអស់នេះសុទ្ធតែប្រើអាគុយរបស់ក្រុមហ៊ុន LG Chem។

ការស៊ើបអង្កេតពីក្រុមហ៊ុន Hyundai បានបង្ហាញថា បញ្ហាលើឧបករណ៍ cell separator អាចជាមូលហេតុបណ្តាលឲ្យរថយន្ត Kona EV ឆាបឆេះ តាំងពីឆ្នាំ២០១៨ មក។ ជាមួយគ្នានេះដែរ គេយល់ថាបញ្ហានេះមិនអាចត្រូវបានជួសជុលតាមរយៈ Software នោះទេ ដោយត្រូវការផ្លាស់ប្តូរកញ្ចប់អាគុយទាំងមូលតែម្តង។

រថយន្ត Hyundai Kona EV ដែលពាក់ព័ន្ធនឹងការហៅត្រលប់មកវិញនេះ តត្រូវបានផលិតនៅចន្លោះខែកញ្ញា ឆ្នាំ ២០១៧ និង ខែមីនា ឆ្នាំ ២០២០។ កញ្ចប់អាគុយរបស់ LG Chem អាចត្រូវបានជំនួសដោយកញ្ចប់អាគុយពីក្រុមហ៊ុន SK Innovation៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Suzuki Swift ជំនាន់ថ្មី​ អាចបង្ហាញវត្តមានឆ្នាំ ២០២២

ការចុះផ្សាយរបស់វិបសាយរថយន្តជប៉ុន Best Car Web បានអះអាងថារថយន្ត Suzuki Swift ជំនាន់ទី៥ ដែលផ្លាស់ប្ដូរគ្រោងឆ្អឹងថ្មីអាចនឹងបង្ហាញវត្តមានលឿនបំផុតនៅពាក់កណ្ដាលឆ្នាំ ២០២២ ខាងមុខ។

គេរំពឹងទុកថារថយន្ត Suzuki Swift ជំនាន់ថ្មីអាចនឹងមានជម្រើសម៉ាស៊ីនយ៉ាងហោចណាស់ពីរប្រភេទដែលទីមួយគឺម៉ាស៊ីនចំណុះ ១,២លីត្រ ៤ស៊ីឡាំង​ និងទីពីរជាប្រភេទ Hybrid ប្រើម៉ាស៊ីន ១,២លីត្រ ៤ស៊ីឡាំង អាចផ្ដល់កម្លាំងខ្លាំងនិងសន្សំសំចៃប្រេង។

គេរំពឹងទុកដែរថា Suzuki នឹងបំពាក់នូវមុខងារសុវត្ថិភាពថ្មីៗជាច្រើនបន្ថែមទៀតលើរថយន្ត Swift ជំនាន់ទី៥ ហើយរូបរាងរបស់វាអាចនឹងមិនខុសពីជំនាន់ទី៤ខ្លាំងប៉ុន្មានឡើយ យ៉ាងណាក្ដីអាចនឹងមានការផ្លាស់ប្ដូរខ្លះលើការឌីហ្សាញធ្វើឲ្យវាកាន់តែទាន់សម័យ។

គួររំលឹកថារថយន្ត Suzuki Swift ស៊េរីឆ្នាំ ២០២១ ដែលមានការផ្លាស់ប្ដូរមុខមាត់បន្តិចបន្តួចនោះទើបត្រូវ Suzuki ប្រកាសចេញសម្រាប់ទីផ្សារអឺរ៉ុបកាលពីប្រមាណ ៥ខែមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ស៊េរីឆ្នាំ ២០២៣ នឹងមានប្រភេទអាចសាកភ្លើងបាន

ការចុះផ្សាយរបស់ Car Expert បានអះអាងថារថយន្ត Ford Ranger ស៊េរីថ្មីនឹងមានបន្ថែមនូវជម្រើសប្រភេទ PHEV (Plug-in Hybrid)។ នេះបើផ្អែកតាមការបង្ហើបឲ្យដឹងពីសំណាក់អ្នកនាំពាក្យរបស់ក្រុមហ៊ុនរថយន្ត Ford។

Image result for ford ranger 2023
Ford Ranger ជំនាន់ថ្មីពេលបើកសាកល្បង

ប្រភេទ PHEV នេះមិនធ្លាប់បានប្រើប្រាស់ពីមុនមកនោះទេ ដែលមានចចាមអារ៉ាមថាអាចមានគួបផ្សំដោយម៉ាស៊ីន Turbocharged ចំណុះ ២,៣លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងបានសរុប ៣៦២សេះ។

រថយន្ត Everest ឯណោះក៏រំពឹងថានឹងប្រើប្រភេទ PHEV ដូចគ្នានេះដែរ ហើយរថយន្តទាំងពីរអាចនឹងសន្សំសំចៃប្រេងបានល្អដោយស៊ីត្រឹម ៣លីត្រ ក្នុង១០០គីឡូម៉ែត្រ។

ប្រភពពី Car Expert ដដែលក៏បាននិយាយអំពីរថយន្ត Ranger Ranger ជំនាន់ថ្មីផងដែរ ដោយនិយាយថាវានឹងមានប្រើប្រាស់ម៉ាស៊ីន EcoBoost ២,៧លីត្រ ៦ស៊ីឡាំង ដូចមានប្រើលើរថយន្ត Bronco ដែលអាចផលិតកម្លាំងបាន ៣១០សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានហុងដា ៥ម៉ូឌែល ចាប់ពីឆ្នាំ២០០២ – ២០១៣ ត្រូវទៅប្តូរពោងសុវត្ថិភាពជាបន្ទាន់ ដោយឥតគិតថ្លៃ!

[ផ្លូវការ] ជារៀងរាល់ឆ្នាំ គ្រប់ឧស្សាហកម្មយានយន្តទាំងអស់ តែងតែមានការហៅចូលមកវិញ ឬហៅម្យ៉ាងទៀតបានថា Recall ទៅលើបញ្ហាបច្ចេកទេសផ្សេងៗ ក៏ដូចជាពោងសុវត្ថិភាពជាដើម។ ហើយនេះបញ្ជាក់អោយឃើញអំពីទំនួលខុសត្រូវនៃក្រុមហ៊ុននីមួយៗ។ ជាក់ស្តែងក្រុមហ៊ុន ហុង ដា នៅកម្ពុជា ដែលអោយឈ្មោះថា ភ្នំពេញ ហុងដា បានធ្វើការប្រកាសចេញ ស្តីពីការផ្លាស់ប្តូរពោងសុវត្ថិភាពដោយឥតគិតថ្លៃ ១០០% សំរាប់រថយន្ត HONDA ទាំងអស់ទូទាំងប្រទេសកម្ពុជា មិនថាជារថយន្តទិញពីក្រុមហ៊ុន រឺតាមហ្គារ៉ាសនានាក៏ដោយ។ ការផ្លាស់ប្តូរនេះគឺធ្វើឡើងសម្រាប់រថយន្ត ៥ ម៉ូឌែល ចាប់ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៣ ដែលមានដូចជា៖

  • រថយន្ត Honda CR-V
រូបភាពដំណាង
  • រថយន្ត Honda City
  • រថយន្ត Honda Civic
2002 Honda Civic EX Sedan.
  • រថយន្ត Honda Accord
  • រថយន្ត Honda Pilot
រូបភាពដំណាង

ខាងក្រោមនេះជាសេចក្តីប្រកាសពីទំព័រផ្លូវការ៖

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមហ៊ុនដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០៩៥ ៨៨៨ ២០១

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ទំនងជាលក់ Bugatti ទៅឱ្យក្រុមហ៊ុនដែលកំពុងផលិតរថយន្តអគ្គិសនីកម្លាំង ១៩០០សេះ

នៅខែកញ្ញាឆ្នាំ ២០២០ មានពាក្យចចាមអារាមអំពីក្រុមហ៊ុន Volkswagen Group ចរចាដើម្បីលក់យីហោរថយន្តម៉ាក Bugatti ទៅឱ្យក្រុមហ៊ុន Rimac Automobili ដែលជាក្រុមហ៊ុនរបស់ប្រទេសក្រូអាត ដែលមានជំនាញក្នុងការផលិត និងផ្គត់ផ្គង់បច្ចេកវិទ្យាសម្រាប់រថយន្តប្រភេទ Supercar ។

នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយទស្សនាវដ្តីរថយន្តអាឡឺម៉ង់ Automobile Woche លោក Oliver Blume នាយកប្រតិបត្តិក្រុមហ៊ុន Porsche និងជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Volkswagen Group បានបង្ហើបថាកិច្ចព្រមព្រៀងនេះនឹងអាចធ្វើបានឆាប់។ ដោយលោក Blume បាននិយាយថា“ មានការពិភាក្សាជាច្រើននៅពេលនេះអំពី Bugatti ដោយធ្វើយ៉ាងណាអោយការអភិវឌ្ឍ Bugatti កាន់តែល្អបំផុត។ បញ្ហានេះនឹងត្រូវសំរេចដោយក្រុមហ៊ុនផលិតរថយន្តអាឡឺម៉ង់នៅឆមាសទីមួយនៃឆ្នាំនេះ។”

លោក Oliver Blume

យោងតាមព័ត៌មានដែលចេញផ្សាយដោយ Carmagazine ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន Volkswagen ចង់ផ្ទេរការគ្រប់គ្រង Bugatti ទៅឱ្យដៃគូរបស់ខ្លួនឈ្មោះ Rimac នៅក្នុងផែនការនៃកំណែទម្រង់ហិរញ្ញវត្ថុ និងការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនរថយន្តស្ព័រនេះមានបំណងកាត់បន្ថយចំណាយប្រតិបត្តិការចំនួន ១២,១ ពាន់លានដុល្លារនៅចន្លោះពេលនេះ ដល់ឆ្នាំ ២០២៥ ។

ជំនួសមកវិញ ក្រុមហ៊ុន Volkswagen តាមរយៈក្រុមហ៊ុន Porsche នឹងបង្កើនភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន Rimac។ បច្ចុប្បន្នក្រុមហ៊ុន Porsche គឺជាម្ចាស់ភាគហ៊ុនធំទី ២ របស់ក្រុមហ៊ុន Rimac Automobili ដែលកាន់កាប់ភាគហ៊ុនចំនួន ១៥,៥ ភាគរយ។

បច្ចុប្បន្ន Rimac គឺជាដៃគូមួយដែលផ្តល់នូវបច្ចេកវិទ្យា សម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗ ជាច្រើនបន្ថែមពីលើនេះក្រុមហ៊ុនកំពុងអភិវឌ្ឍនូវរថយន្តអគ្គិសនី C-Two ដែលមានកម្លាំងជាង ១ ៩០០ សេះនិងកម្លាំងបង្វិល ២ ៣០០Nm៕

រថយន្តអគ្គិសនី C-Two
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Escape សេរ៊ីឆ្នាំ២០២១ ថែមជម្រើសម៉ាស៊ីនថ្មី ជិះ ១០០គ.ម ស៊ីសាំងប្រហែល ២លីត្រ

ក្រុមហ៊ុន Ford ទើបតែប្រកាសចេញរថយន្ត Escape ស៊េរីឆ្នាំ ២០២១ របស់ខ្លួនជាផ្លូវការ។ Escape គឺជារថយន្តមួយក្នុងចំណោមពីរនៃរថយន្តដែលលក់ដាច់ខ្លាំងបំផុតរបស់ក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិក នៅពីក្រោយ Explorer ។

រថយន្ត Ford Escape ឆ្នាំ២០២១ មិនមានការផ្លាស់ប្តូរការរូបរាង ឬការឌីស្សាញខុសពីម៉ូដែលកន្លងច្រើននោះឡើយ និងបំពាក់ថ្មីជាមួយកញ្ចប់ជំនួយការបើកបរ Co-Pilot360, ប្រព័ន្ធកម្សាន្ត SYNC3, Waze navigation software, Speaker B&O ចំនួន ១០កន្លែង និងបានបន្ថែមនូវជម្រើសម៉ាស៊ីនប្រភេទ Hybrid និង PHEVថ្មី សម្រាប់ម៉ូឌែលឆ្នាំ២០២១ នេះ។

សម្រាប់រថយន្ត Ford Escape ប្រភេទ Hybrid និង PHEVថ្មី ត្រូវបានបំពាក់ដោយម៉ាស៊ីនសាំង ២,០លីត្រ កម្លាំង ១៦៥សេះ ផ្គួបនិងម៉ូទ័រអគ្គិសនីចំនួនមួយដែលបង្កើនកម្លាំងសរុប ២០០សេះ ប្រើប្រាស់ប្រអប់លេខ CVT។ យោងតាម EPA បានបង្ហាញថារថយន្ត Ford Escape ប្រភេទ PHEV វាអាចសន្សំសំចៃបានច្រើន ដោយការជិះ១០០ គីឡូម៉ែត្រ ស៊ីសាំងប្រហែល ២,៣៥ លីត្រ។ លើសពីនេះវាអាចដំណើរការដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយជាង ៥៩ គីឡូម៉ែត្រ។

ក្រៅពីប្រភេទ Hybridថ្មី Ford នៅតែផ្តល់ជូននូវជម្រើសម៉ាស៊ីនសាំង Turbocharged ១,៥លីត្រ EcoBoost កម្លាំង ១៨១សេះ និង ២,០ លីត្រ EcoBoost កម្លាំង ២៥០សេះ សម្រាប់ Escape ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet Equinox រថយន្តលក់ដាច់សម្បើម ព្រោះបច្ចេកវិទ្យាសុវត្ថិភាពលើសគេ

ការនិយមប្រើប្រាស់រថយន្តប្រភេទ SUV បានក្លាយទៅជាទំនោរថ្មីរបស់អតិថិជនកម្ពុជា។ ជាពិសេសម៉ូដែល Equinox (អ៊ីឃ្វីនុក) ជារថយន្ត SUV របស់ Chevrolet ដែលមានបំពាក់បច្ចេកវិទ្យាទំនើបៗ និងប្រព័ន្ធសុវត្ថិភាពខ្ពស់លើសពីរថយន្ត SUV ដទៃដែលកំពុងដាក់លក់ក្នុងទីផ្សារកម្ពុជា។

ប្រព័ន្ធសុវត្ថិភាពរបស់ Chevrolet Equinox (អ៊ីឃ្វីនុក) ដែលខ្ពស់លើសរថយន្ត SUV ដទៃនោះ គឺរថយន្តនេះមានបំពាក់ដូចជា៖

  • ប្រព័ន្ធរំញ័រកៅអីពេលមានឧសគ្គមកជិតប៉ះ
  • ប្រព័ន្ធផ្តល់ដំណឹងជាសម្លេងពេលមានឧបសគ្គនៅខាងមុខ

  • ទប់លំនឹងរថយន្តមិនឲ្យគ្រលែងពេលបើកបរផ្លូវកោង ឬរអិល និងប្រព័ន្ធសុវត្ថិភាពជាច្រើនផ្សេងទៀត
  • រថយន្តនឹងធ្វើការចាប់ហ្វ្រាំងដោយស្វ័យប្រវត្ត ពេលជួបឧបសគ្គបន្ទាន់ ទោះអ្នកបើកបរមិនបានបានជាន់ហ្វ្រាំងក៏ដោយ

  • ហ្វ្រាំងរថយន្តនេះប្រើបច្ចេកវិទ្យា ABS និង EBD ដែលធ្វើឲ្យរថយន្តឈប់បានល្អ អាចឲ្យអ្នកបើកបរ នាំរថយន្តគេចចេញពីឧបសគ្គបានយ៉ាងស្រួល
  • ប្រព័ន្ធរក្សាការបើកក្នុងគន្លងផ្លូវសុវត្ថិភាព

  • ប្រព័ន្ធជំនួយការចូលចតដោយស្វ័យប្រវត្តិ

  • អាចបើកគូទក្រោយដោយមិនចាំបាច់ប្រើដៃ

  • បំពាក់ពោងសុវត្ថិភាព ៨ ព័ទ្ធមួយជុំពេញក្នុងរថយន្ត

  • បំពាក់សេនស័រ ១០ គ្រាប់ជុំវិញ ងាយស្រួលដល់អ្នកបើកបរដឹងពីគម្លៀតនានាជុំវិញរថយន្ត

ចំណាយលុយទិញមិនស្តាយ ជាមួយតម្លៃសមរម្យ បូករួមទាំងការធានាជាច្រើនពីក្រុមហ៊ុនផ្លូវការ រថយន្ត Chevrolet Equinox (អ៊ីឃ្វីនុក) ស៊េរីថ្មីឆ្នាំ ២០២១ ជារថយន្ត SUV ដែលជាប់ចំណាត់ថ្នាក់ផ្កាយប្រាំលើប្រព័ន្ធសុវត្ថិភាពដែលទទួលស្គាល់ដោយ NCAP ជាស្តង់ដារកម្រិតសុវត្ថិភាពការ បុកប៉ះរថយន្តទូទាំងពិភពលោក។

Equinox (អ៊ីឃ្វីនុក) ស៊េរីថ្មីឆ្នាំ ២០២១ លក់ក្នុងទីផ្សារកម្ពុជា គឺនាំចូលផ្ទាល់ពីសហរដ្ឋអាមេរិច មានបំពាក់ម៉ាស៊ីនសាំង ស៊ីតិច តែកម្លាំងខ្លាំង ចំណុះ ១,៥លីត្រ Turbo កម្លាំង ១៧០ សេះ កម្លាំងរង្វិល ២៧៥Nm សន្សំសំចៃខ្ពស់ ដោយការបើកបរក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រស៊ីសាំង ៧ លីត្រសម្រាប់បើកបរក្នុងក្រុង និង ៦,៥ លីត្រ សម្រាប់ការបើកបរនៅតាមផ្លូវក្រៅក្រុង។

កាន់តែទាន់សម័យជាមួយដំបូលបើកយ៉ាងទំនើបប្រភេទ Panoramic អតិថិជន Equinox (អ៊ីឃ្វីនុក) ស៊េរីថ្មីឆ្នាំ ២០២១ អាចរីករាយក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ឆេះរថយន្តពីចម្ងាយយ៉ាងងាយស្រួល

  • ប្រព័ន្ធសាកថ្មស្មាតហ្វូនដោយមិនប្រើខ្សែ

  • កៅអីសារ៉េអូតូ និង កំណត់មុខងារផ្ទាល់ខ្លួន

  • ចង្កៀងគុដ LED បំភ្លឺនៅពេលថ្ងៃ

សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងមកទីតាំងក្រុមហ៊ុន Chevrolet ផ្ទាល់ អគារ #១១៥ មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០៩៥ ៥៥៥ ៨៣២ | ០៩៣ ៨៨៩ ៨៨៨ ឬតាមរយៈបណ្តាញសង្គម

សូមទស្សនាវីដេអូបង្ហាញបច្ចេកវិទ្យា Chevrolet Equinox (អ៊ីឃ្វីនុក)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia នឹងមិននាំយកឡាន Sedan ប្រណីតរបស់ខ្លួន លក់នៅអាមេរិកឡើយ ព្រោះមូលហេតុមួយ

នៅទីបំផុត ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្តប្រភេទ Sedan ខ្នាតធំថ្មីរបស់ជាផ្លូវការ គឺម៉ូដែល K8 ប៉ុន្តែបានអះអាងថា នឹងមិននាំយកទៅលក់នៅសហរដ្ឋអាមេរិកឡើយ។

យោងតាមអ្នកនាំពាក្យនៃក្រុមហ៊ុន Kia Motors America បានឲ្យដឹងថា ពួកគេគ្មានគម្រោងនាំយករថយន្ត Kia K8 មកលក់ឡើយ។

រថយន្ត Kia K8 ត្រូវបានឌីហ្សាញដើម្បីជំនួសតំណែងម៉ូដែល K7 ឬត្រូវគេហៅឈ្មោះថា Cadenza នៅសហរដ្ឋអាមេរិក។ គួរឲ្យដឹងថា កាលពីខែមុន Kia ទើបតែប្រកាសថាឈប់លក់ម៉ូដែល Cadenza នៅសហរដ្ឋអាមេរិក ដោយសារតែការលក់រថយន្ត Sedan មានភាពយឺតខ្លាំង ហើយវាក៏ជាមូលហេតុដែល K8 នឹងមិនមានលើទីផ្សារនេះដែរ។

សូមបញ្ជាក់ថា K8 គឺជារថយន្ត Kia ដំបូងគេបង្អស់ ដែលបានបំពាក់ឡូហ្គូថ្មីរបស់ក្រុមហ៊ុន ដែល Kia បានដាក់បង្ហាញកាលពីដើមឆ្នាំកន្លងទៅនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+